ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់កំពូលរថយន្តស្ព័រដ៏ទំនើប Ferrari SF90 Strandale 2020 មានតែមួយនៅកម្ពុជា ទើបមកដល់ថ្មីៗ តម្លៃលានដុល្លារ

កាលពីពេលថ្មីៗកន្លងទៅនេះ មានការភ្ញាក់ផ្ញើលយ៉ាងខ្លាំងជាមួយកំពូលរថយន្តស្ព័រ របស់ប្រទេសអុីតាលីក្រុមហ៊ុន Ferrari ម៉ូដែល SF90 Strandale 2020 បានមកដល់កម្ពុជាហើយ និងមានតែមួយគត់នៅកម្ពុជា។ គួរអោយដឹងដែរថា រថយន្តមានតម្លៃប្រហែលជាង ១លានដុល្លារឯណោះ តម្លៃពេលមកដល់ទីផ្សារកម្ពុជា។ កាន់តែពិសេសទៀតនោះ រថយន្តស្ព័រនោះដំណើរការដោយម៉ាស៊ីន ៤,០លីត្រ ជាប្រភេទ PHEV (Plug-in Hybrid Electric Vehicle) ដែលមានកម្លាំង ៧៦៩សេះ បូករួមជាមួយកម្លាំងអគ្គិសនី ២១៧សេះទៀត សរុបទៅគឺកម្លាំង ៩៨៦សេះ សុីឡាំង ៨ ប្រអប់លេខអូតូ ៨វគ្គ អាចរត់ល្បឿនពី ០-១០០គ.ម/ម៉ ត្រឹមតែ ២,៥វិនាទីប៉ុណ្ណោះ។

និយាយពីផ្នែកខាងក្នុងវិញគឺកប់តែម្តង ដោយបងប្អូនអាចមើលត្រឹមរូបភាពខាងក្រោមគឺអាចដឹងពីភាពទំនើប និងអស្ចារ្យនៃរថយន្តស្ព័រដែលមានតម្លៃលានដុល្លារនេះហើយ។

កាន់តែពិសេសជាងនេះទៅទៀតនោះ នៅពេលរថយន្តមកដល់ភ្លាម ម្ចាស់រថយន្តបាននាំយករថយន្តនេះមកទទួលយកសេវាកម្ម បិតហ្វីមការពារទឹកថ្នាំ PPF នៅក្រុមហ៊ុន CTS Cambodia ដែលជាអ្នកជំនាញការពារទឹកថ្នាំរថយន្ត ប្រកបដោយទំនុកចិត្តខ្ពស់នៅកម្ពុជា។

ដើម្បីកុំអោយការចំណាយលុយរាប់ម៉ឺន សែន និងលានដុល្លារ មានក្តីបារម្ភ សូមមកទទួលយកសេវាកម្មដ៏សំបូរបែបពីក្រុមហ៊ុន CTS Cambodia ដែលមានទីតាំងស្ថិតនៅ ទល់មុខផ្សារទំនើប TK Avenue ជាប់ធនាគារ ABA ជិតអង់តែនទួលគោក ឬទាក់ទងតាមលេខទូរស័ព្ទសម្រាប់ការប្រឹក្សាយោបល់ផ្សេង ០៩៦ ៣២៣ ៦៣៦៥ / ០៨៨ ៨៧៨ ៩១៩៥ / ០១៥ ២៣៦ ៣៦៥ ឬទំព័រហ្វេសប៊ុកផ្លូវការ CTS Cambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ចេញឡាន Qashqai ឆ្នាំ២០២១ ជាផ្លូវការ ឌីហ្សាញថ្មីកាចជាងមុន

ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្ត Qashqai ស៊េរីឆ្នាំ២០២១ ជំនាន់ទី ៣ ថ្មីជាផ្លូវការ ដែលទទួលបានការឌីហ្សាញថ្មីទាំងស្រុងតែម្តង។

រថយន្ត Nissan Qashqai ឆ្នាំ២០២១ នេះមានរូបរាងហំ និងកាចជាងមុន ជាមួយនឹងប៉ាណាមុខរាងអក្សរ V ប្រចាំត្រកូល ក៏ដូចជាចង្កៀងមុខ LED រាងស្លីម និងភ្លើងបំភ្លឺពេលថ្ងៃរាងដូចកណ្តៀវ ទៀតផង។ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត Nissan នឹងមានផ្តល់ជាជម្រើស Option យ៉ាន់អាលុយមីញ៉ូម ទំហំ ២០អ៊ីញ។

រថយន្ត Nissan Qashqai ជំនាន់ថ្មី មានទំហំធំជាងជំនាន់មុនបន្តិច ពោលគឺវែងជាងមុន ៣៥មីល្លីម៉ែត្រ ទទឹងធំជាង ៣២មីល្លីម៉ែត្រ និងខ្ពស់ជាងមុន ២៥មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយវែងជាងមុន ២០មីល្លីម៉ែត្រ។ វាផ្តល់ជម្រើស ១១ពណ៌ និងពណ៌លាយគ្នា (two-tone) ចំនួន៥ សរុប ១៦ពណ៌។

Qashqai ថ្មីបំពាក់កុងទ័រឌីជីថលថ្មីទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ៩អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង wireless Apple CarPlay ព្រមទាំងកុងទ័របាញ់លើកញ្ចក់ ១០,៨អ៊ីញថែមទៀតផង។

SUV នេះផ្តល់ជម្រើសម៉ាស៊ីន mild-hybrid ចំនួន២ ចំណុះ ១,៣លីត្រ DiG-T turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៣៨សេះ និង ១៥៦សេះ ហើយអតិថិជនអាចជ្រើសយកប្រអប់លេខដៃ ៦វគ្គ ឬលេខអូតូ Xtronic CVT ខណៈ Option ប៉ុងពីរ AWD មានតែលើប្រភេទម៉ាស៊ីនកម្លាំង ១៥៦សេះ និងប្រើប្រអប់លេខអូតូ Xtronic CVT ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ Nissan Qashqai ឆ្នាំ២០២១ ក៏ផ្តល់ជម្រើសម៉ាស៊ីន Hybrid ដែលគួបផ្សំម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១៨៧សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ចេញឡាន HR-V e:HEV ឆ្នាំ២០២២ ថ្មី ឌីហ្សាញប្លែកជាងមុន

ក្រុមហ៊ុន Honda បានប្រកាសចេញរថយន្ត HR-V ថ្មីនៅក្នុងតំបន់អឺរ៉ុប និងនៅប្រទេសជប៉ុនផងដែរ ដែលនៅទីនោះគេហៅវាថា Vezel។

រថយន្ត SUV ខ្នាតតូចមួយនេះទទួលបានការឌីហ្សាញប្លែកជាងមុន ទៅមើលកាន់តែទាន់សម័យ និងទំនើប។ វានឹងត្រូវដាក់លក់នៅអឺរ៉ុប នៅចុងឆ្នាំ២០២១ ជាមួយនឹងជម្រើសម៉ាស៊ីនតែមួយគត់ គឺ Hybrid ដោយបោះបង់ចោលម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនសាំងហើយ។

ជាមួយគ្នានេះដែរ រថយន្ត Honda HR-V ឬ Vezel នេះ ទទួលបានការឌីហ្សាញកាប៊ីនខាងក្នុងថ្មីសន្លាង រឹតតែទំនើបជាងមុនទៀតផង។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់មុខងារសុវត្ថិភាពជាច្រើន រួមទាំង collision mitigation braking, lane keeping support, adaptive cruise control, traffic sign recognition, blind spot information, multi-view camera system និង hill-descent control ផងដែរ។

គួរឲ្យដឹងថា រថយន្ត Honda Vezel សម្រាប់ទីផ្សារជប៉ុន នឹងផ្តល់ជម្រើសម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ DOHC i-VTEC ដំណើរការជាមួយប្រព័ន្ធ Hybrid ដែលអាចសាកអាគុយបានដោយខ្លួនឯង ព្រមទាំងប្រព័ន្ធប៉ុងពីរ AWD ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើមឆ្នាំ២០២១ Bentley មានអ្នកកុម្ម៉ង់ទិញច្រើនលើសមុន ៥០%

ឆ្នាំ ២០២១ បានចាប់ផ្ដើមទៅយ៉ាងល្អបំផុតសម្រាប់ក្រុមហ៊ុន Bentley ដោយនៅក្នុងខែមករាឆ្នាំនេះ មានការកត់ត្រាចំនួនកុម្ម៉ង់ទិញច្រើនជាងខែមករាឆ្នាំ ២០២០ ចំនួន ៥០% ឯណោះ។

លោក Adrian Hallmark នាយកប្រតិបត្តិក្រុមហ៊ុន Bentley បានឲ្យដឹងដូចនេះថា ៖ “ការកុម្ម៉ង់ទិញនៅដើមឆ្នាំនេះគឺខ្ពស់ជាងដើមឆ្នាំមុន ៥០%។ ប្រទេសចិនមានការកុម្ម៉ង់ទិញច្រើនបំផុតដែលលើសពីការរំពឹងទុកធម្មតា។”

ត្បិតថាលោក Hallmark មិនបានបង្ហាញអំពីចំនួនកុម្ម៉ង់ទិញជាក់ស្ដែងដែលក្រុមហ៊ុនទទួលបាន ប៉ុន្តែកាលពីឆ្នាំ ២០២០ ក្រុមហ៊ុន Bentley អាចលក់រថយន្តចេញសរុបបាន ១១ ២០៦គ្រឿង ដែលមានការកើនឡើង ២% ធៀបនឹងឆ្នាំ ២០១៩ ទោះបីជាមានផ្ទុះជំងឺកូវីដ១៩ក្ដី។

ចំនួនលក់របស់ Bentley កាលពីឆ្នាំ ២០២០ នៅប្រទេសចិនមានការកើនឡើងរហូតដល់ ៤៨% ដោយសារតែរថយន្ត Flying Spur ជំនាន់ថ្មី ហើយតម្រូវការនៅសហរដ្ឋអាមេរិកក៏មានកំណើនច្រើនជាងមុន ៤% ផងដែរ ដែលវាបានជួយប៉ះប៉ូវការថយចុះតម្រូវការនៅមជ្ឈឹមបូព៌ា និងអឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen អាចនឹងវ៉ាដាច់ Tesla ត្រឹមឆ្នាំ ២០២៥

ការចុះផ្សាយរបស់សារព័ត៌មាន Automative News បានឲ្យដឹងអំពីការវិភាគរបស់អ្នកចាត់ការប្រចាំក្រុមហ៊ុនវិភាគ LMC ដែលបានវិភាគថាសម្ព័ន្ធ Volkswagen អាចនឹងនាំមុខ Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេក្នុងលោកត្រឹមឆ្នាំ ២០២៥។

Front View Driving

រយៈពេលជាង ៥ឆ្នាំចុងក្រោយកន្លងមកនេះ មិនធ្លាប់មានក្រុមហ៊ុនថាបានដើរលើផ្លូវត្រូវការប្រកួតប្រជែងជាមួយ Tesla នោះទេ។ យ៉ាងណាក្ដីក្រុមហ៊ុន LMC បានរំពឹងថាចំណែកទីផ្សាររថយន្តអគ្គិសនីលំដាប់សកលរបស់ Tesla អាចនឹងធ្លាក់ចុះពី ២០% នៅក្នុងឆ្នាំ ២០២០ មកនៅត្រឹមប្រមាណ ១០% នៅក្នុងឆ្នាំ ២០២៥។

LMC និយាយថាចំណែកទីផ្សាររថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Ford, Toyota, General Motors និង Mercedes អាចនឹងមានការកើនឡើងក្នុងពេលទន្ទឹមគ្នានេះ។ ដោយឡែកសម្រាប់ Volkswagen Group អាចនឹងជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខដោយសារផែនការផលិតរថយន្តអគ្គិសនីដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW 330i ឆ្នាំ២០២១ ប្រភេទពិសេស Iconic Edition ផលិតតែ ២០០គ្រឿងគត់

ក្រុមហ៊ុន BMW ទើបតែបានប្រកាសចេញរថយន្ត 330i ប្រភេទ Iconic Edition ថ្មី សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។

រថយន្ត BMW 330i Iconic Edition ថ្មីនេះ នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ២០០គ្រឿងប៉ុណ្ណោះ ហើយក្នុងនោះមាន ១០០គ្រឿង ជាពណ៌ស Mineral White និង ១០០គ្រឿងទៀត ជាពណ៌ខ្មៅ Black Sapphire។ វានឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៦៣ ៩០០ដុល្លារ។

អ្វីដែលជាចំណុចពិសេសខ្លាំងលើរថយន្តម៉ូដែលពិសេសខាងលើ គឺកញ្ចប់ Option “Visibility Package” ដែលរួមមាន ដំបូលកញ្ចក់ចុច, ប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីន Ambient Lighting និងចង្កៀងមុខ BMW Laser Light។

បន្ថែមពីនោះ វាក៏មានបំពាក់កញ្ចប់ Option “M Sport Package”, “M Aerodynamics Package”, “Adaptive M Suspension”, ហ្វ្រាំង M Sport, យ៉ាន់ M ១៩អ៊ីញ, BMW Individual High-Gloss Shadow Line, កាងកន្ទុយត្រី M Rear Spoiler និងគម្របកញ្ចក់ Carbon Biber ទៀតផង។

មិនខុសពីម៉ូដែល 330i ធម្មតា រថយន្ត BMW 330i Iconic Edition បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥៥សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW X7 បំពាក់អាវក្រោះ មួយគ្រឿងដំបូងគេលើលោក អាចទប់ទល់សូម្បីគ្រាប់បែក

BMW X7 បាននិងកំពុងតែក្លាយជារថយន្តដ៏ពេញនិយមសម្រាប់អ្នកនយោបាយ, នាយកប្រតិបត្តិ និងតារាល្បីៗ ដូច្នេះហើយទើបក្រុមហ៊ុន INKAS សម្រេចចិត្តបង្កើតរថយន្ត BMW X7 បំពាក់អាវក្រោះ មួយគ្រឿងដំបូងគេបង្អស់លើលោក។

រថយន្ត BMW X7 បំពាក់អាវក្រោះ ដែលកែច្នៃដោយក្រុមហ៊ុនកាណាដា INKAS នេះ អាចការពារបាន ៣៦០ដឺក្រេតែម្តង។ វាបានពង្រឹងផ្នែកអ្នកដំណើរឲ្យកាន់តែមានសុវត្ថិភាព, កែប្រព័ន្ធជើងក្រោម, បំពាក់សម្បកកង់ run flat, ការពារប្លុកអាគុយ ក៏ដូចជាប្រព័ន្ធភ្លើងផ្សេងៗទៀតផង។ ជាលទ្ធផល វាអាចការពារអ្នកដំណើរពីគ្រាប់កាំភ្លើង និងសូម្បីតែគ្រាប់បែកដៃផងដែរ (CEN 1063 BR6 Ballistic Standard)។

ក្រៅពីបន្ថែមការការពារ អតិថិជនក៏អាចទិញ Option បន្ថែមទៀត ដូចជា ប្រព័ន្ធបាញ់ផ្សែង, តម្រង់ការពារខ្យល់ពុល និងប្រព័ន្ធពន្លត់ភ្លើងនៅក្នុងប្លុកម៉ាស៊ីន ជាដើម។

គួរឲ្យដឹងថា រថយន្ត BMW X7 ប្រើម៉ាស៊ីន turbocharged ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៣៥សេះ ចំពោះម៉ូដែល xDrive40i ហើយអតិថិជនក៏អាចជ្រើសរើសប្រភេទម៉ាស៊ីន twin-turbo ចំណុះ ៤,៤លីត្រ V8 មានកម្លាំង ៦១២សេះ បានផងដែរ។ វានឹងដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ AWD៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford នឹងឈប់ផលិតរថយន្តដោយប្រើសាំង និងម៉ាស៊ូតនៅអឺរ៉ុបនៅឆ្នាំ ២០៣០

ក្រុមហ៊ុន Ford បាននិយាយថាខ្លួននឹងលុបបំបាត់ម៉ាស៊ីនប្រើប្រេងទាំងស្រុងលើរថយន្តដែលបានលក់នៅអឺរ៉ុបនៅឆ្នាំ ២០៣០។ នេះមានន័យថារថយន្តដូចជា Fiesta ឬ Focus នឹងលែងមានជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ូតទៀតហើយ។

យោងតាមផែនការនៅពាក់កណ្តាលឆ្នាំ ២០២៦ គ្រប់ម៉ូដែលរថយន្ត Ford នឹងត្រូវបានអភិវឌ្ឍជាអគ្គីសនីដោយប្រើតែម៉ូទ័រអគ្គិសនី ឬម៉ាស៊ីនកូនកាត់ (PHEV) ប៉ុណ្ណោះ។ បន្ទាប់មកនៅពេលដែលវាឈានដល់ឆ្នាំ ២០៣០ រថយន្ត របស់ Ford ទាំងអស់នឹងក្លាយជារថយន្តអគ្គិសនីសុទ្ធ។

តាមពិតទៅក្រុមហ៊ុន Ford បានចាប់ផ្តើមផលិតកម្មជាមួយរថយន្តប្រភេទអគ្គិសនីសុទ្ធ Mustang Mach-E SUV  និងម៉ូឌែលប្រភេទ Hybrid ផ្សេងទៀតរួចហើយ។ ជាក់ស្តែងនៅឆ្នាំ ២០២៤ ម៉ូដែលដូចជា Transit និង Tourneo នឹងមានជម្រើសម៉ូឌែលប្រភេទ PHEV និង អគ្គិសនីសុទ្ធ បន្ថែមទៀត ខណៈពេលដែលជម្រើសម៉ាស៊ីនប្រភេទធម្មតានៅតែមាន។

ដើម្បីសំរេចគោលដៅខាងលើ យីហោរថយន្តអាមេរិចបាននិយាយថាខ្លួននឹងវិនិយោគទឹកប្រាក់ ១ ពាន់លានដុល្លារលើរោងចក្រនៅទីក្រុង Cologne (ប្រទេសអាឡឺម៉ង់) ដើម្បីបំពេញដល់ការផលិតរថយន្តអគ្គិសនី។ រោងចក្រនេះនឹងក្លាយជារោងចក្រដែលដឹកជញ្ជូនម៉ូដែលអគ្គិសនីដំបូងសម្រាប់ទីផ្សារអឺរ៉ុបនៅឆ្នាំ ២០២៣ ។

ដូច្នេះនៅអឺរ៉ុប រថយន្ត Fiesta និង Focus ជំនាន់ថ្មីដែលរំពឹងថានឹងបង្ហាញខ្លួននៅប៉ុន្មានឆ្នាំខាងមុខ នឹងក្លាយជាម៉ូដែលចុងក្រោយរបស់ Ford ដែលនឹងមានជម្រើសម៉ាស៊ីនប្រភេទប្រេង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថតបានរថយន្ត F-150 Raptor ២០២១ថ្មី កង់ទំហំ ៣៥អុីញ

កាលពីដើមខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន Ford បានធ្វើការប្រកាសចេញនូវរថយន្ត F-150 Raptor ស៊េរីថ្មីឆ្នាំ២០២១ របស់ខ្លួន ជាមួយការអភិវឌ្ឍន៌រូបរាង និងជើងក្រោមមួយចំនួន។ រថយន្តនោះប្រើប្រាស់ម៉ាស៊ីនស៊ីឡាំង ៦ រីឯស៊ីឡាំង ៨ រង់ចាំដល់ឆ្នាំក្រោយ។ ទាក់ទងនឹងការដាក់លក់វិញ រថយន្តស៊េរីថ្មីនេះនឹងត្រូវរង់ចាំរហូតដល់រដូវក្តៅ ដោយតម្លៃមានចាប់ពី ៦០ ០០០ដុល្លារ (ទីផ្សារបរទេស) ដើម្បីប្រាកដថាអ្វីៗរួចរាល់មុនដាក់លក់ជាផ្លូវការ។

យ៉ាងណាមិញ យើងក៏បានឃើញរូបរាងថ្មីរបស់រថយន្តនេះ ដែលបានផលិតរួចរាល់ ដោយបានធ្វើការបើកបរសាកល្បងលើផ្លូវសាធារណៈ។ អ្វីដែលចាប់អារម្មណ៌នោះគឺមានកង់ថ្មីពណ៌ខ្មៅ ជាមួយយ៉ាន់ជារាងអក្សរ V ចំនួន ៦បន្ទះ។ ហើយបន្ទះនោះមើលទៅរាងស្តើង រចនាបែប Diamond-cut ដែលមើលទៅកាន់តែពិសេស។ ការរចនាកាន់តែទាក់ទាញបន្ថែមទៀត ជាមួយកង់ទំហំរហូតដល់ទៅ ៣៥ អុីញ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Ford និង Google បានសហការគ្នានាំយកប្រព័ន្ធប្រតិបត្តិការ Android មកបំពាក់លើរថយន្ត Ford ក្នុងឆ្នាំ ២០២៣ ខាងមុខ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ford និង Google បានប្រកាសជាផ្លូវការពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរដែលនឹងចាប់ផ្តើមនៅឆ្នាំ ២០២៣ ខាងមុខនេះ។ ក្រុមហ៊ុន Ford នឹងនាំយកប្រព័ន្ធប្រតិបត្តិការ Android មកដាក់ដំណើរការលើរថយន្ត Ford អមមកជាមួយនឹងមុខងារផ្សេងៗដូចជា៖ Google Apps, និង Service Built-In។ ជាមួយគ្នានេះដែរ​ Ford នឹងប្រើប្រាស់សេវាកម្ម Google ផ្សេងទៀតដែលមានដូចជា​៖ សេវាកម្ម Google Cloud, កម្មវិធី Artificial Intelligence (AI), កម្មវិធី Machine Learning (ML) ផងដែរ។

ចាប់ពីឆ្នាំ ២០២៣ អតិថិជន​រថយន្ត Ford និង Lincoln នឹងទទួលបានបទពិសោធន៍កាន់តែប្រសើរទាក់ទងជាមួយនឹងកម្មវិធីផ្សេងៗដែលជួយសម្រួលដល់ការបើកបរ ហើយជាពិសេសនោះគឺប្រព័ន្ធកំសាន្តបែបថ្មី​ដែលអាចប្រើប្រាស់ផ្ទាល់នៅលើអេក្រង់ Touch Screen របស់រថយន្តដោយពុំចាំបាច់ភ្ជាប់ជាមួយនឹងទូរស័ព្ទនោះទេ។

លោក Jim Farley អគ្គនាយកក្រុមហ៊ុន Ford

លោក Jim Farley អគ្គនាយកក្រុមហ៊ុន Ford បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Ford បានបន្តធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ននេះ និងនាពេលអនាគតតួយ៉ាងដូចជារថយន្តអគ្គិសនី និងរថយន្តដែលអាចបើកបរបានដោយខ្លួនឯង ហើយថ្មីៗនេះក្រុមហ៊ុន Ford និង Google បានរួមគ្នាដើម្បីបង្កើតនូវការច្នៃប្រឌិតថ្មីដែលអាចផ្តល់នូវបទពិសោធន៍ល្អប្រសើរជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗចុងក្រោយ។”

លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google និង Alphabet

លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google និង Alphabet បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន​ Ford បានឈរជើងនៅលើវិស័យយានយន្តអស់រយៈពេលជិត ១២០ឆ្នាំមកហើយ ថ្ងៃនេះដែរយើងពិតជាមានមោទនៈភាពដែលអាចសហការគ្នាជាមួយក្រុមហ៊ុន Ford ដែលអាចប្រើប្រាស់បច្ចេកវិទ្យាតាមប្រព័ន្ធអ៊ីនធឺណេតក្នុងការគណនា វិភាគទិន្នន័យក្នុង Cloud ដើម្បីជួយផ្លាស់ប្តូរ និងបង្កើនល្បឿនអាជីវកម្មតរបស់ Ford ឲ្យកាន់តែប្រសើរ និងកាន់តែផ្តល់សុវត្ថិភាពជូនអ្នកបើកបររថយន្ត Ford ទាំងអស់ថែមទៀតផង។”

តាមរយៈការប្រើ Android និងសេវាកម្ម Cloud របស់ Google ក្រុមហ៊ុន Ford នឹងអាចធ្វើការផ្ញើសារទៅកាន់អតិថិជនរបស់ខ្លួនបាន ទាក់ទងការស្នើរឲ្យយកយានយន្ត ទៅធ្វើការថែទាំ ឬត្រួតពិនិត្យផ្សេងៗ ក៏ដូចជាការជូនដំណឹងសំខាន់ៗជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា ការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android លើរថយន្ត Ford នាឆ្នាំ ២០២៣ ខាងមុខនោះវាមិនដូចគ្នាទៅនឹងកម្មវិធី Android Auto នាពេលសព្វថ្ងៃនេះទេ ព្រោះថា Android Auto គ្រាន់ជាកម្មវិធីមួយប៉ុណ្ណោះ មិនមែនជាប្រព័ន្ធប្រតិបត្តិការឡើយ ហេតុដូច្នេះមុខងាររបស់វាមានដែនកំណត់ ហើយមួយវិញទៀត អ្នកអាចប្រើបាន លុះត្រាតែភ្ជាប់វាជាមួយទូរស័ព្ទ Smart Phone ដែលមានប្រព័ន្ធប្រតិបត្តិការ Android ទើបបាន។ តែសម្រាប់រថយន្ត Ford នាពេលអនាគតដែលបំពាក់មកជាមួយប្រព័ន្ធប្រតិបត្តិការ Android ស្រាប់វិញនោះគឺ វាដូចជាទូរស័ព្ទ Smart Phone ដែលមានប្រព័ន្ធប្រតិបត្តិការ Android អញ្ចឹង ដែលអ្នកប្រើប្រាស់អាចបញ្ជាមុខងារសំខាន់ៗ ឬបើកកម្មវិធីផ្សេងៗ បានដោយខ្លួនឯង នៅក្នុងនោះផ្ទាល់តែម្ដងដែលមានដូចជា៖

  • មុខងារ​ Google Assistant ជួយឲ្យអ្នកបើកបរអាចផ្តោតអារម្មណ៍ក្នុងការបើកបរទៅមុខ និងបញ្ជាមុខងារផ្សេងៗរបស់រថយន្តតាមរយៈការប្រើសម្លេងតែប៉ុណ្ណោះ
  • មុខងារ Google Map បង្ហាញផែនទី និងទីតាំងបានច្បាស់លាស់ដែលអាចជួយឲ្យអ្នកបើកបរទៅដល់គោលដៅបានឆាប់រហ័សជាងមុនជាមួយនឹងការបង្ហាញស្ថានភាពចរាចរណ៍ជាក់ស្តែង និងធ្វើការណែនាំពីគន្លងផ្លូវដែលយើងត្រូវបើកបរ
  • មុខងារ Google Play ផ្តល់នូវការកំសាន្តដល់អ្នកបើកបរតាមរយៈមុខងារ Apps ជាច្រើនដូចជាការស្តាប់ចម្រៀង, Podcasts, Audiobooks ដែលមុខងារទាំងអស់នេះមាននៅលើរថយន្តស្រាប់តែម្តង។

តាមរយៈការបំពាក់ប្រព័ន្ធប្រតិបត្តិការ Android នៅលើរថយន្ត Ford នេះនឹងអាចធ្វើឲ្យក្រុមហ៊ុន Ford និងអ្នកអភិវឌ្ឍន៍កម្មវិធី Mobile Apps អាចបង្កើតកម្មវិធីកំសាន្ត និងកម្មវិធីផ្សេងៗទៀតបានដើម្បីផ្តល់ជូននូវបទពិសោធន៍ថ្មីនៃការបើកបរសម្រាប់អតិថិជន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+