ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! Mazda BT-50 ឆ្នាំ២០២២ ចាប់ផ្តើមបង្ហាញវត្តមាននៅកម្ពុជា!

នៅទីបំផុតអ្វីដែលបងប្អូនរបស់យើងកំពុងរង់ចាំអស់រយៈពេលយ៉ាងយូរនោះ បានមកដល់ហើយ! នោះគឺរថយន្តភីកអ៊ាប់របស់ Mazda ម៉ូឌែល BT50 ឆ្នាំ២០២២ នេះបើតាមបណ្តាញសង្គមផ្លូវការរបស់ក្រុមហ៊ុន Mazda ប្រចាំប្រទេសកម្ពុជា។ អ្វីដែលចាប់អារម្មណ៌បំផុតសម្រាប់រថយន្ត All-New Mazda BT-50 ស៊េរីឆ្នាំ 2022 ដ៏ថ្មីសន្លាង គឺត្រូវបានធ្វើការផ្លាស់ប្តូរទាំងស្រុង ជាពិសេសគឺរូបរាងថ្មីសន្លាង។

ប្រភពរូប៖ Mazda Cambodia

ខាងក្រោមនេះជាការបង្ហាញជូនពីបណ្តាញសង្គមផ្លូវការ Mazda Cambodia

ទោះជាយ៉ាងនេះក្តី យើងនូវមិនទាន់ដឹងនូវឡើយទេថា រថយន្តស៊េរីថ្មីនេះមានលក្ខណៈពិសេសបែបណានោះឡើយ មានតែរង់ចាំមើលទាំងអស់គ្នា ហើយក្រុមហ៊ុនក៏បានធ្វើការប្រកាសនៅតម្លៃផ្លូវការពិសេសគឺ ៤៥ ០០០ដុល្លារ (ចំនួនមានកំណត់)។

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកកាន់អគារតាំងបង្ហាញរថយន្ត Mazda ឬ ទំនាក់ទំនងទូរសព្ទលេខ៖ ០៩៥ ៩៩៩ ៥៩៩ / ០៩៥ ៩៩៩ ៦៩៩

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ជាប់ជាម៉ាករថយន្ត ដែលមានអ្នកស្វែងរកច្រើនជាងគេបំផុត ក្នុងឆ្នាំ២០២០

យោងតាមរបាយការណ៍របស់ Burrow ចំណោមម៉ាករថយន្តល្បីៗទាំង ២១នៅលើពិភពលោក ក្រុមហ៊ុនតូយ៉ូតា បានវ៉ាដាច់ក្រុមហ៊ុន BMW ក្លាយជាម៉ាករថយន្តដែលមានការស្វែងរកច្រើនជាងគេបំផុតនៅលើពិភពលោកនៅឆ្នាំ ២០២០។ ខណ:ពេល BMW កាន់កាប់រយៈពេល ៣ ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ – ២០២០។

នៅឆ្នាំ ២០២០ ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានឈរនៅចំណាត់ថ្នាក់កំពូលនៃការស្វែងរកទូទាំងពិភពលោកជាមួយនឹងទិន្នន័យចំនួន ៣៤,៨ភាគរយ ។ ជាពិសេសនៅឆ្នាំ ២០១៨ លទ្ធផលស្វែងរកឈានដល់ ៤១,១ភាគរយ ខណៈឆ្នាំ ២០១៩ វាបានធ្លាក់ចុះត្រឹម ១៧,៧ភាគរយ ។

យោងតាមរបាយការណ៍​នៃ Google trends data ពី ១៥៨ ប្រទេសក្នុងឆ្នាំ ២០១៨, ២០១៩ និង ២០២០ ។ គេសង្ឃឹមថាក្រុមហ៊ុន BMW នៅតែកាន់កាប់ដំណែងនៅឆ្នាំ ២០២០ ប៉ុន្តែចំណែកទីផ្សាររបស់ BMW បានធ្លាក់ចុះពី ៧៤,៨ភាគរយ  ក្នុងឆ្នាំ២០១៩ ទៅ ២១,៥ភាគរយ ក្នុងឆ្នាំ ២០២០។ ក្នុងរយៈពេល ៣ ឆ្នាំក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ទទួលបានការស្វែងរកសរុប ៣៨,៣ភាគរយ បើប្រៀបធៀបទៅនឹងចំណែកទីផ្សាររបស់តូយ៉ូតា ៣១,៣ ភាគរយ។

គួរអោយកត់សម្គាល់ផងដែរថា Burrow មិនបានដកស្រង់ក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏សំខាន់បំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២០ នោះទេ ប៉ុន្តែបានបង្ហាញថា Ford គឺជាម៉ាកដែលត្រូវបានគេស្វែងរកច្រើនបំផុតនៅអាមេរិក ខណៈនៅឥណ្ឌាគឺ ក្រុមហ៊ុន Kia ដែលជាយីហោរថយន្តរបស់កូរ៉េ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលថៃ ចង់ផលិតឡានអគ្គិសនីឲ្យបាន ៣០ភាគរយ ដើម្បីដោះស្រាយការបំពុល

ប្រទេសថៃនឹងកំណត់គោលដៅឲ្យមានរថយន្តអគ្គិសនី ចំនួន ៣០% នៃចំនួនផលិតរថយន្តសរុបនៅចុងទសវត្សនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការបំពុលបរិយាកាស។

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មថៃ លោក Suriya Jungrungreangkit បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “រដ្ឋាភិបាលចង់ពន្លឿនការប្រើប្រាស់ និងផលិតរថយន្តអគ្គិសនី ដោយយុទ្ធសាស្ត្រជាតិ ផ្តោតលើបរិស្ថាន និងដំណោះស្រាយបំពុលបរិយាកាស។ ប្រទេសថៃមានចំណុចល្អរួចស្រេចទៅហើយ ព្រោះជាមជ្ឈមណ្ឌលផលិតរថយន្ត ហើយឥឡូវនេះដល់ពេលដែលត្រូវផ្តោតលើរថយន្តអគ្គិសនីហើយ”។

គួរឲ្យដឹងដែរថា ខណៈពេលដែលការចូលរួមពីយានយន្តក្នុងការបំពុលបរិស្ថានមានទំហំតូចជាងប្រភពដទៃទៀត ដូចជា ការដុតដំណាំ ឬភ្លើងឆេះព្រៃ ការស្ទង់មតិមួយដែលធ្វើឡើងដោយក្រុមហ៊ុន Nissan Motor Co បានបង្ហាញថា ប្រជាជនថៃ ៩១ ភាគរយនឹងទិញរថយន្តអគ្គិសនី ដោយសារតែផលប៉ះពាល់បរិស្ថាន។

ជាមួយគ្នានេះដែរ ការស្ទង់មតិខាងលើបានរកឃើញថា ៤៣ ភាគរយនៃម្ចាស់រថយន្តប្រើប្រេងឥន្ទនៈ នឹងពិចារណាទិញរថយន្តអគ្គិសនី សម្រាប់ការទិញរថយន្តបន្ទាប់របស់ពួកគេ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកមាន Bitcoin នឹងអាចប្រើសម្រាប់ទិញឡាន Tesla បាន

នាព្រឹកថ្ងៃអង្គារនេះ Tesla បានប្រកាសដំណឹងអំពីការទិញយករូបិយប័ណ្ណអេឡិចត្រូនិក Bitcoin ក្នុងចំនួនមួយដែលមានតម្លៃស្មើនឹង ១,៥ពាន់លានដុល្លារ ដើម្បីធ្វើឲ្យផ្នែកហិរញ្ញវត្ថុរបស់ខ្លួនកាន់តែមានភាពបត់បែនខ្លាំងឡើង។

Image result for tesla bitcoin

លោក Elon Musk បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Tesla ប្រហែលជាអាចនឹងចាប់ផ្ដើមទទួលយក Bitcoin ជាវិធីទូទាត់ប្រាក់សម្រាប់រថយន្តរបស់ខ្លួននៅថ្ងៃអនាគតឆាប់ៗខាងមុខនេះ។ កន្លងមកធ្លាប់មានឈ្មួញលក់រថយន្តមួយចំនួនទទួលយកការទូទាត់ជារូបិយប័ណ្ណអេឡិចត្រូនិកជំនួសឲ្យសាច់ប្រាក់ ប៉ុន្តែមិនធ្លាប់មានក្រុមហ៊ុនរថយន្តណាបានធ្វើដូចជាការគ្រោងទុករបស់ Tesla នោះទេ។

បើតាមការចុះផ្សាយរបស់ Reuters ការទិញយក Bitcoin នេះបានធ្វើឲ្យ Tesla ត្រូវចំណាយអស់ប្រមាណ ៨% នៃសាច់ប្រាក់សរុបរបស់ខ្លួន ដែលគិតត្រឹមចុងឆ្នាំ ២០២០ ក្រុមហ៊ុននេះមានសាច់ប្រាក់សរុបប្រមាណ ១៩ពាន់លានដុល្លារ។

គួរដឹងថាក្រោយមានការបញ្ចេញដំណឹងទិញយក Bitcoin នេះ​ វាបានធ្វើឲ្យតម្លៃរបស់ Bitcoin កើនឡើងខ្លាំងរហូតដល់ ៤៣ ១០០ដុល្លារក្នុងមួយឯកតា។ នេះបើតាមការចុះផ្សាយរបស់ CNN៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ជាក់ច្បាស់ៗរឿងឡាន F-150 Raptor ប្រភេទអគ្គិសនី និងប្រភេទ Hybrid

Ford F-150 Raptor ស៊េរីឆ្នាំ ២០២១ ដែលក្រុមហ៊ុនទើបប្រកាសចេញជាផ្លូវការមានមកជាមួយនូវជម្រើសម៉ាស៊ីនពីរប្រភេទគឺប្រភេទ ៦ស៊ីឡាំង និងប្រភេទ ៨ស៊ីឡាំង ដែលក្រុមហ៊ុន Ford មិនទាន់ប្រាប់ឲ្យដឹងអំពីសមត្ថភាពម៉ាស៊ីនទាំងពីរនៅឡើយទេ។

ទាក់ទងនឹងជម្រើសម៉ាស៊ីននេះដែរ លោក Tony Greco ដែលជាអ្នកចាត់ការផ្នែកផលិតរថយន្ត Raptor ថ្មីបានបញ្ជាក់ឲ្យដឹងកាលពីថ្មីៗនេះថាក្រុមហ៊ុន Ford មិនមានផែនការផលិត F-150 Raptor ប្រភេទ Hybrid ឬប្រភេទប្រើអគ្គិសនីទាំងស្រុង ដូចជារថយន្ត F-150 ជំនាន់ថ្មីនោះទេ។ លោក Greco បាននិយាយដូចនេះថា ៖​ “ទេ! យើងបានឌីហ្សាញ និងផលិត Raptor ឡើងដើម្បីឲ្យវាក្លាយជា Raptor។”

ទាក់ទងនឹងម៉ាស៊ីន ៨ស៊ីឡាំងថ្មីរបស់ F-150 Raptor ស៊េរីឆ្នាំ ២០២១ ឯណោះវិញ ធ្លាប់មានដំណឹងចចាមអារ៉ាមមកថាវាមានចំណុះ ៥,២លីត្រ ប៉ុន្តែនៅមិនទាន់មានដំណឹងថាអាចបញ្ជាក់បាននៅឡើយទេពេលនោះ។ Ford បានសន្យាថាម៉ាស៊ីន ៨ស៊ីឡាំងនេះនឹងបង្ហាញវត្តមានសម្រាប់រថយន្ត Raptor ស៊េរីឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតឡាន Range Rover Sport លក់ចេញបាន ១លានគ្រឿងហើយ

ក្រុមហ៊ុន Land Rover បានអបអរសាទរបន្ទាប់ពីលក់ដាច់រថយន្ត Range Rover Sport សរុបចំនួន ១លានគ្រឿង ចាប់តាំងពីវាចេញលក់ជំនាន់ទី១ ក្នុងឆ្នាំ២០០៥ មក។

រថយន្ត Range Rover Sport គ្រឿងទី ១លាន ត្រូវបានដឹកចេញឲ្យទៅអតិថិជន កាលពីខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែក្រុមហ៊ុនទើបតែបានធ្វើការប្រកាសនាពេលថ្មីៗនេះប៉ុណ្ណោះ។

រថយន្ត Range Rover Sport ស៊េរីឆ្នាំ២០២១ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៦៩ ៥០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងអាចឡើងរហូតដល់ទៅ ៩០ ០០០ដុល្លារ សម្រាប់ម៉ូដែល Autobiography Dynamic។

មិនតែប៉ុណ្ណោះ ម៉ូដែល Range Rover Sport SVR ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១១៥ ៥០០ដុល្លារ ដោយបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ V8 មានកម្លាំង ៥៧៥សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៣វិនាទី ហើយមានល្បឿនអតិបរមាដល់ទៅ ២៨០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈម៉ូដែល SVR Carbon Edition មានតម្លៃចាប់ពី ១៣០ ០០០ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងអត់ ទេវរូបលើឡាន Rolls-Royce មានអាយុចំណាស់ប៉ុណ្ណា?

“Spirit of Ecstasy” គឺជាទេវរូបដែលត្រូវបានបំពាក់លើរថយន្ត Rolls-Royce ហើយក៏ជាសនិមិត្តសញ្ញាដ៏ល្បីល្បាញបំផុតមួយនៅលើរថយន្តផងដែរ ហើយវាទើបតែបានអបអរសាទរខួបលើកទី ១១០ឆ្នាំរបស់ខ្លួន។

ទេវរូបនៅលើដំបូលម៉ាស៊ីនឡាន Rolls-Royce ដែលគ្រប់គ្នាតែងស្រមៃចង់បាននោះ ត្រូវបានចុះឈ្មោះជាផ្លូវការដំបូងសម្រាប់កម្មសិទ្ធិបញ្ញារបស់ Rolls-Royce នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩១១។

អស់រយៈពេលជាច្រើនឆ្នាំមកនេះ ការឌីហ្សាញរបស់ទេវរូបមួយនេះនៅតែរក្សាដូចដើមដដែល ប៉ុន្តែខណៈពេលដែលរថយន្ត Rolls-Royce ដំបូងមានបំពាក់ទេវរូបកម្ពស់ ១៨សង់ទីម៉ែត្រ ទេវរូបបច្ចុប្បន្នមានកម្ពស់ត្រឹមតែ ៩,៥សង់ទីម៉ែត្រប៉ុណ្ណោះ ដោយសារតែវាត្រូវលាក់នៅក្នុងគម្របម៉ាស៊ីន។

គួរឲ្យដឹងថា ទេវរូប “Spirit of Ecstasy” ឬ “Flying Lady” ដែលបំពាក់លើគ្រប់រថយន្ត Rolls-Royce មកស្តង់ដារតាំងពីឆ្នាំ១៩២០ នេះ អាចត្រូវគេផលិតចេញពីសារធាតុផ្សេងៗ រួមទាំង គ្រីស្ត្រាល់ ឬ មាស ២៤ការ៉ាត់ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តូយ៉ូតា រៀបចំកម្មវីធីបើកបរសាកល្បង ដើម្បីអោយអតិថិជនដឹងកាន់តែច្បាស់ពីសមត្ថភាពរថយន្ត Hilux Revo Rally ២០២១

ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ៖ ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) បានចែករំលែកបទពិសោធន៍ដ៏ពិសេសមួយជាមួយនឹងអតិថិជន និងអ្នកសារព័ត៌មាន។ ក្នុងអំឡុងត្រីមាសទី ៤ ឆ្នាំមុននេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបញ្ចេញរថយន្តស៊េរីថ្មី Hilux Revo ឆ្នាំ២០២១​​ មកកាន់ទីផ្សារកម្ពុជាជាលើកដំបូង។ នៅថ្ងៃនេះដែរ ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)​ បានអញ្ជើញអតិថិជនដែលចូលចិត្តម៉ូឌែលថ្មីបំផុតមកទទួលភាពសប្បាយរីករាយនៅ​ទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ នៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ។​

ការបើកបរសាកល្បង Hilux Revo ឆ្នាំ ២០២១ បានចាប់ផ្តើមនៅម៉ោង ៦:៣០នាទីព្រឹក​ ដោយអតិថិជនបានជួបជុំគ្នានៅទីស្នាក់ការកណ្តាល(ទឹកថ្លា) នៃក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) និងបានធ្វើដំណើរដោយឥតគិតថ្លៃ រយៈពេល ២ ម៉ោងទៅកាន់ទីលានប្រណាំងយ៉ាម៉ាម៉ូតុ ខេត្ដកំពង់ស្ពឺ។

លោក កែវ វឌ្ឍនៈ នាយកចាត់ការទូរទៅផ្នែកលក់ និងទីផ្សារ ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)
លោក Yamamoto បន្ទាប់ពីបើកបរសាកល្បងរថយន្តរួចមក

នៅម៉ោង ៩:00នាទីព្រឹក កម្មវិធីបើកបរសាកល្បងបានចាប់ផ្តើមជាមួយសុន្ទរកថាពីលោក កែវ វឌ្ឍនៈ នាយកចាត់ការទូរទៅផ្នែកលក់ និងទីផ្សារ ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) និងមានការបង្ហាញពីការបើកបរសាកល្បងដំបូងគេពីលោក Yamamoto។ ដោយ​អតិថិជនតូយ៉ូតា បានបង្ហាញភាពសប្បាយរីករាយរំភើបចិត្តនៅពេលដែលលោក Yamamoto បង្ហាញជូននូវការបើកបរសាកល្បងរថយន្ត Hilux Revo ស៊េរីថ្មី ឆ្នាំ២០២១នេះ។

កម្មវិធីបន្ទាប់ អតិថិជនដែលបានមកចូលរួមកម្មវិធីនេះ​ បានសាកល្បងបើកបររថយន្ត Hilux Revo ស៊េរីថ្មីឆ្នាំ២០២១ នេះផងដែរ។ មុនពេលធ្វើការបើកបរសាកល្បង អតិថិជនបានទទួលការណែនាំពីគ្រូបង្វឹកបើកបររបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) អំពី ស្ថានភាពផ្លូវ ល្បឿនកំណត់លើការបើកបរ ឧបសគ្គផ្សេងៗ ប្រតិបត្តិការរបស់រថយន្ត និងការគ្រប់គ្រងរថយន្តផងដែរ។ គ្រប់លក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាពរបស់រថយន្តតូយ៉ូតាទាំងអស់ ត្រូវបានបង្ហាញជូនអតិថិជនដើម្បីធ្វើការសាកល្បងផ្ទាល់នៅក្នុងកម្មវិធីរថយន្ត Hilux Revo ឆ្នាំ២០២១នេះ។

កម្មវិធីបើកបរសាកល្បងនេះបានចូលរួមពីភ្ញៀវកិត្តិយសជាង ៥០នាក់មកពីទីក្រុងភ្នំពេញ ដែលអតិថិជនម្នាក់ៗបានបើកបរសាកល្បងប្រហាក់ប្រហែលជា ៣០ នាទីរាប់បញ្ចូលទាំងការរបើកបរសាកល្បងផ្ទាល់​ និងបទបង្ហាញអំពីលក្ខខណ្ខនៃការបើកបរ។ នៅលើផ្លូវ​ទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ មានជាង ១៥ខ្សែកោង ដែលមានខ្សែកោងរាងអក្សរ Sធំ នៅលើផ្លូវធំទីមួយ និងខ្សែកោងពាក់កណ្តាលរាងអក្សរC ដែលអតិថិជន និងគ្រូបង្វឹករថយន្តតូយ៉ូតា បើកសាកល្បងប្រព័ន្ធមេកានិច ទៅលើសមត្ថភាពរបស់ Hilux Revo ឆ្នាំ២០២១ ដែលដំណើរការ ពីល្បឿន ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ទៅ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។​ ការបើកបរសាកល្បងលើផ្លូវទាំងពីរបានផ្តល់បទពិសោធន៍ថ្មី ជាមួយការបើកបរសាកល្បងក្នុងល្បឿនលឿនលើកំណាត់ផ្លូវបត់បែន ដែលបង្ហាញពីបច្ចេកវិទ្យាថ្មីរបស់ Totoya New Global Architecture និងប្រព័ន្ធការពារសុវត្តិភាពឈានមុខ Toyota Safety Sence(TSS) ​ដែលផ្តល់នូវសំឡេង និងសញ្ញាគ្រោះថ្នាក់, សមត្ថភាពរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ, ប្រពន័្ធហ្វ្រាំងសុវត្ថិភាពជំនួយស្ថេរភាពយានយន្តលើផ្លូវមានឧបសគ្គខ្ពស់ និងផ្លូវចំណោតឡើងចុះខ្លាំង។

ជាចុងក្រោយ ការផ្តល់ឱកាសដ៏មានតម្លៃរបស់ លោកឧកញ៉ា ម៉ុង ឫទ្ធី​​ ក្នុងការចូលរួមក្នុងកម្មវិធីបើកបរសាកល្បង រថយន្ត Hilux Revo ២០២១ថ្មី និងបង្ហាញភាពកក់ក្តៅដល់អ្នកសារព័ត៌មាន ក៏ដូចជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីនេះ  លោកឧកញ៉ា ក៏បានផ្តល់នូវការសាទរ ដោយគាត់បានធ្វើការបើកបរសាកល្បងរថយន្ត Toyota Hilux Revo ឆ្នាំ២០២១​​ នៅលើផ្លូវប្រណាំងក្នុងល្បឿនលឿនមានកំណត់នេះផងដែរ។

កម្មវិធីត្រូវបានបញ្ចប់ជាស្ថាពរបន្ទាប់ពីអ្នកចូលរួមបានទទួលទានអាហារថ្ងៃត្រង់ និងត្រូវបានធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញ។ ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) សូមថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំងអស់ដែលបានមកចូលរួមធ្វើការសាកល្បងបើកបរ រថយន្ត Hilux Revo ២០២១ថ្មី ដោយកម្មវិធីនេះមិនត្រឹមតែបានបង្ហាញនូវលក្ខណៈពិសេសថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានផ្តល់នូវពេលវេលាដ៏គួរឱ្យរំភើបមួយក្នុងការចូលរួមជាមួយអតិថិជនរបស់ពួកគេ ដើម្បីទទួលបានភាពសប្បាយរីករាយជាមួយនឹងបទពិសោធន៍ថ្មីនៃបើកបរសាកល្បង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche ទំនងជាសាងសងរោងចក្រផលិតរថយន្តនៅប្រទេសអាស៊ីមួយនេះ

យោងតាមគេហទំព័រ The Edge ក្រុមហ៊ុន Porsche គ្រោងនឹងសាងសងរោងចក្រផលិតរថយន្តនៅប្រទេសម៉ាឡេស៊ី។ ដែលវានឹងក្លាយជារោងចក្រ Porsche ដំបូងបង្អស់នៅខាងក្រៅប្រទេសអាល្លឺម៉ង់ ដែលបច្ចុប្បន្ននេះរោងចក្រធំរបស់ក្រុមហ៊ុន Porsche មានទីតាំងនៅ Leipzig ប្រទេសអាល្លឺម៉ង់។

ខេត្ត Kedah នៅភាគខាងជើងប្រទេសម៉ាឡេស៊ី ត្រូវបានគេរំពឹងថាជាកន្លែងដែលក្រុមហ៊ុន Porsche ជ្រើសរើសជាទីតាំងរោងចក្រថ្មីរបស់ខ្លួន។ យោងតាមគេហទំព័រ The Edge ដៃគូរបស់ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់នៅក្នុងផែនការសាងសងរោងចក្រនេះគឺ Inikom ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Sime Darby ។ Sime Darby ក្រុមហ៊ុននាំចូល និងចែកចាយរថយន្តម៉ាក Porsche នៅប្រទេសម៉ាឡេស៊ីតាំងពីឆ្នាំ ២០១០។

បន្ថែមពីនេះ តាមរយ:ប្រភពបានបញ្ជាក់ប្រាប់ទស្សនាវដ្តីហិរញ្ញវត្ថុម៉ាឡេស៊ីថា ផែនការវិនិយោគត្រូវបានយល់ព្រមដោយរដ្ឋាភិបាលម៉ាឡេស៊ី ប៉ុន្តែព័ត៌មាននេះមិនទាន់ប្រកាសជាផ្លូវការទេ ដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19 ។ បន្ថែមលើផែនការផលិតកម្មសម្រាប់រថយន្ត Porsche ផែនការរបស់ Inikom ក៏រួមបញ្ចូលទាំងការដំឡើងរថយន្ត BMW និង Hyundai សម្រាប់ទីផ្សារក្នុងស្រុកផងដែរ ដោយកាលបរិច្ឆេទចាប់ផ្តើមនៃផែនការនេះមិនត្រូវបានបញ្ជាក់ទេ។

ជាក់ស្តែង ការសាងសងរោងចក្រផលិតរថយន្ត Porsche នៅប្រទេសម៉ាឡេស៊ី ត្រូវបានគេមើលឃើញថាជាដំណោះស្រាយមួយដើម្បីឆ្លើយតបនឹងតម្រូវការនៃទីផ្សារអាស៊ីប៉ាស៊ីហ្វិកនាពេលខាងមុខ ហើយនឹងមានតម្លៃថោកជាងមុនផងដែរ។ ព្រោះឧទាហរណ៍ដូចនៅប្រទេសវៀតណាម ការបញ្ជាទិញរថយន្ត Porsche គឺត្រូវការពេលរង់ចាំប្រហែល ៦ខែ ឬលើសពីនេះ ដែលជាលទ្ធផលនាំអោយមានការរង់ចាំយូរសម្រាប់ទទួលបានរថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តូចតែមាឌទេ! Toyota GR Yaris ធ្វើតេស្តចាក់អន្ទង់ស៊ីផុយ (មានវីដេអូ)

Toyota GR Yaris គឺជារថយន្តចុងក្រោយបង្អស់មួយដែលត្រូវក្រុម Km77 យកទៅធ្វើតេស្តចាក់អន្ទង់ ហើយវាក៏បានធ្វើឲ្យគេភ្ញាក់ផ្អើល ជាមួយលទ្ធផលដ៏ល្អផងដែរ។

តាមធម្មតា Km77 តែងធ្វើតេស្តរថយន្តនៅល្បឿន ៧៧គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែសម្រាប់រថយន្ត Toyota GR Yaris នេះវិញ អាចឆ្លងផុតការធ្វើតេស្ត Moost Test យ៉ាងជោគជ័យ នៅល្បឿនដល់ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលលើសពីល្បឿនដែលគេតម្រូវទៅទៀត។ នេះបង្ហាញឲ្យឃើញថា រថយន្ត GR Yaris ដ៏តូចច្រឡឹងនេះ ពិតជាមានសមត្ថភាពអស្ចារ្យមែន។

គួរឲ្យដឹងដែរថា រថយន្ត GR Yaris បានប្រើប្រាស់គ្រោងឆ្អឹង GA-B នៅផ្នែកខាងមុខ និង GA-C សម្រាប់ផ្នែកខាងក្រោយ ហើយមានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ២៥៧សេះ និងប្រើប្រាស់ប្រព័ន្ធប៉ុងពីរ AWD៕

ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+