ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពាក្យចចាមអារ៉ាមថ្មីបង្ហាញថា Toyota កំពុងសម្ងំផលិតឡាន GR Corolla Wagon

ថ្មីៗនេះ មានរបាយការណ៍ថ្មីមួយបានលេចឡើង ដោយបញ្ជាក់ថា ក្រុមហ៊ុន Toyota មិនមែនផលិតតែរថយន្ត GR Corolla Hatchback ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងចេញរថយន្ត GR Corolla Wagon ដែរ។

យោងតាមវេបសាយជប៉ុនមួយឈ្មោះថា Spyder7 អះអាងថា រថយន្តទ្វារ ៥ ប្រភេទគូទហើម GR Corolla Wagon កំពុងតែកើតឡើង ហើយវាអាចនឹងប្រើម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ ដែលខ្ចីពីរថយន្ត GR Yaris ព្រមទាំងប្រើប្រអប់លេខដៃ ៦វគ្គ និង ប៉ុងពីរ AWD ទៀតផង។

គួរឲ្យដឹងដែរថា មេក្រុមហ៊ុន Toyota បច្ចុប្បន្ន គឺលោក Akio Toyoda ក៏ជាអ្នកដែលស្រលាញ់ចូលចិត្តរថយន្តប្រភេទ performance car ដែរ ដូច្នេះវាក៏អាចបង្ហាញនូវលទ្ធភាពកាន់តែច្រើនបន្ថែមទៀត ដែរ GR Corolla Hatchback និង Wagon អាចនឹងបង្ហាញខ្លួននាពេលអនាគត។

មិនតែប៉ុណ្ណោះ ឈ្មោះ “GR Corolla” ក៏ត្រូវបានចុះប៉ាតង់នៅទូទាំងពិភពលោក រួចស្រេចទៅហើយ ដូច្នេះវាមានភាគរយច្រើនណាស់ដែលយើងអាចនឹងមើលឃើញរថយន្តថ្មីទាំង ២ ម៉ូដែលខាងលើបង្ហាញខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៥នេះ ជាក្រុមហ៊ុនលក់ឡានអគ្គិសនីបានច្រើនដាច់គេ

បើផ្អែកតាមទិន្នន័យរបស់ EV Sales Blog បានបង្ហាញថាកាលពីឆ្នាំ ២០២០ មានរថយន្តប្រភេទ Plug-in (ដោតសាកភ្លើងបាន) ចំនួនជាង ៣លានគ្រឿងបានលក់ចេញលើទីផ្សារពិភពលោក ដែលក្នុងនោះមានជាង ៦៨% គឺជារថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។

Image result for tesla cars

បើក្រឡេកមើលប្រភេទរថយន្ត Plug-in ទាំងមូលតែម្ដង​ Tesla គឺជាក្រុមហ៊ុនដែលមានកាន់កាប់ចំណែកទីផ្សារធំជាងគេ​ (១៦%) ដែលលក់រថយន្តបានសរុប ៤៩៩ ៥៣៥គ្រឿង តាមពីក្រោយដោយ Volkswagen Group (១៣%) ដែលលក់រថយន្តបាន ៤២១ ៥៩១គ្រឿង។ លេខបីគឺក្រុមហ៊ុន SAIC ដែលលក់រថយន្តបាន ២៧២ ២១០គ្រឿង ហើយលេខ៤គឺក្រុមហ៊ុនដៃគូ Renault-Nissan-Mitsubishi ដែលលក់បាន ២២៦ ៩៧៥គ្រឿង និង BMW Group លេខ៥លក់បាន ១៩៥ ៩៧៩គ្រឿង។

Volkswagen ID.3 and ID.4

ដោយឡែកបើមើលលើរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធវិញចំណាត់ថ្នាក់គឺមានដូចខាងក្រោម ៖

១. Tesla ៖ ៤៩៩ ៥៣៥គ្រឿង

២. SAIC ៖ ២៤៣ ២០១គ្រឿង

៣. Volkswagen Group ៖ ២២៧ ៣៩៤គ្រឿង

៤. Renault-Nissan-Mitsubishi ៖ ១៧២ ៦៧៣គ្រឿង

BYD Han

៥. BYD ៖ ១៣១ ៧០៥គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឥទ្ធិពល Apple ធ្វើឲ្យ Hyundai និង Kia ខាតបង់តម្លៃ ៨,៥ពាន់លានដុល្លារ

Hyundai និងម៉ាកសាខារបស់ខ្លួនគឺ Kia បានបញ្ជាក់ថាពួកគេមិនមានការពិភាក្សាជាមួយ Apple ទាក់ទងនឹងការផលិតរថយន្តថ្មីនោះទេ។ នេះបើតាមការចុះផ្សាយរបស់ Bloomberg។

ដំណឹងនេះបានធ្វើឲ្យតម្លៃលើទីផ្សារបស់ Hyundai ធ្លាក់ចុះអស់ ៣ពាន់លានដុល្លារ ដោយសារតម្លៃហ៊ុនបានធ្លាក់ចុះ ៦,២% ខណៈដែល Kia បាត់បង់តម្លៃទីផ្សារអស់ ៥,៥ពាន់លានដុល្លារ ដោយសារតម្លៃហ៊ុនធ្លាក់ចុះរហូតដល់ ១៥%។

រំលឹកថាកាលពីខែមករា មានការផ្សព្វផ្សាយថា Hyundai និង Apple ប្រហែលជាសហការគ្នាលើការផលិតរថយន្តអគ្គិសនីបើកបរស្វ័យប្រវត្តិថ្មី ដែលប្រើប្រាស់គ្រោងឆ្អឹង E-GMP ថ្មីរបស់ Hyundai។ ដំណឹងនេះត្រូវបានបញ្ជាក់ពី Hyundai ផ្ទាល់ ដោយពេលនោះ Hyundai និយាយថាខ្លួនកំពុងពិភាក្សាជាមួយ Apple ប៉ុន្តែក្រោយមក Hyundai ក៏បានប្ដូរសេចក្ដីប្រកាសដោយមិនបង្ហាញឈ្មោះ Apple នោះទេ។

ទន្ទឹមនឹងនេះដែរកាលពីដើមសប្ដាហ៍កន្លងទៅ សារព័ត៌មានជាច្រើនបានផ្សព្វផ្សាយថា Apple គ្រោងនឹងធ្វើការបណ្ដាក់ទុនធំរហូតដល់ ៣,៦ពាន់លានដុល្លារទៅលើក្រុមហ៊ុន Kia សម្រាប់ផែនការផលិតរថយន្តអគ្គិសនីរបស់ Apple ផងដែរ។ ប៉ុន្តែពេលនេះមានការបញ្ជាក់ពីប្រភពជិតដិតនឹងរឿងនេះដល់ Bloomberg ថាកិច្ចពិភាក្សារវាង Kia, Hyundai និង Apple គឺមិនមានទៀតនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វីដេអូស្តែងៗ ដែលបង្ហាញថា Ford F-150 Raptor អាចហោះបានយ៉ាងងាយ

កាលពីថ្ងៃទី ០៣កន្លងទៅ Ford បានបង្ហាញចេញនូវរថយន្ត F-150 Raptor សេរ៊ីថ្មីរបស់ខ្លួន ជាមួយការផ្លាស់ប្តូររូបរាងខាងក្រៅតិចតួច, ឌីស្សាញថ្មីលើបូម និងសម្បកកង់ អោយកាន់តែធំជាងមុន និងអាប់ដេតលើម៉ាស៊ីន ៣,៥លីត្រ Ecoboost V6 ផងដែរ។

ហើយនាពេលនេះ ក៏មានការបែកធ្លាយនូវវីដេអូថតស្ពតសម្រាប់ការបង្ហាញខ្លួនរបស់ F-150 Raptorថ្មី  ដែលបង្ហាញពីឈុតក្រៅឆាក នៃការបើកឡើងអាកាសយ៉ាងខ្ពស់ផងដែរ។

សម្រាប់វីដេអូដំបូងឡើយ ត្រូវបានង្ហោះដោយអ្នកប្រើប្រាស់បណ្តាញសង្គមឈ្មោះ 395jeep ប៉ុន្តែត្រូវបានលុបចោលវិញ ទំនងជាក្រុមហ៊ុន Ford ពុំទាន់ត្រៀមខ្លួនក្នុងការបង្ហាញវីដេអូនៅឡើយ។ ប៉ុន្តែនាពេលនេះវីដេអូ គឺត្រូវបានចែករំលែកឡើងវិញនៅលើ Internet៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan បញ្ចេញតម្លៃ Nissan Kicks ជាផ្លូវការ

រថយន្ត Nissan kicks សេរ៊ីឆ្នាំ២០២១ មានចំនួន ៣ប្រភេទគឺ ប្រភេទ S, SV និងខ្ពស់បំផុត SR។ គ្រប់ប្រភេទនៃរថយន្ត Nissan kicks សេរ៊ីឆ្នាំ២០២១ និងបំពាក់ថ្មីជាមួយកញ្ចប់សុវត្តិភាព Nissan Safety Shield 360 សម្រាប់ជំនួយក្នុងការបើកបរផងដែរ។

Nissan ក៏បានអាប់ដេតទៅលើម៉ូឌែលឆ្នាំ ២០២១នេះផង ដោយរូបរាងខាងក្រៅរបស់រថយន្ត Kicks សេរ៊ីឆ្នាំ២០២១ បានបំពាក់ថ្មីជាមួយ ប៉ាណាខាងមុខជារាងអក្សរ V ត្រួតស៊ីគ្នា( Double V-motion) នឹងទទួលការអាប់ដេតទៅលើ ចង្កៀងមុខ-ក្រោយ ប្រភេទ LED, អំពូលកាត់អ័ព្ទ ប្រភេទ LED Fog Lights, កាងក្រោយ និង ស្ទាយកង់ផងដែរ។ រីខាងក្នុងកាប៊ីន បានបំពាក់ជាមួយ អេក្រង់បង្ហាញព័ត៍មានទំហំ ៧អ៊ីញ, រន្ធ USB Type-C, អេក្រង់កម្សាន្ត ទំហំ ៨អ៊ីញ ដែលមានមុខងារ Android Auto និង Apple CarPlay, Intelligent Around View Monitor និងប្រព័ន្ធស្តាប់តន្រ្តី ប្រភេទ Bose។

សម្រាប់រថយន្ត Kicks បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៦លីត្រ ចំនួន ៤ស៊ីឡាំង បង្កើតកម្លាំងបាន ១២២សេះ កម្លាំងរមួល ១៥៥ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប្រអប់លេខ Xtronic CVT បញ្ចូនកម្លាំងទៅកាន់កង់មុខ។

ជាមួយគ្នានេះដែរ សម្រាប់រថយន្ត Nissan kicks សេរ៊ីឆ្នាំ២០២១ ប្រភេទ S មានតម្លៃចាប់ពី ១៩ ៥០០ដុល្លារ, SV ចាប់ពី ២១ ៣០០ដុល្លារ និងចាប់ពី SR ២១ ៩៤០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តចិន Hongqi នឹងផលិតរថយន្តអគ្គិសនីទំនើប ប្រជែងក្រុមហ៊ុនដទៃទៀត

ក្រុមហ៊ុន FAW Group ដែលជាក្រុមហ៊ុនមេរបស់ Hongqi (Hong Ky) ទើបតែបានប្រកាសពីភាពជាដៃគូជាមួយ Silk EV ដែលជាក្រុមហ៊ុនផលិតរថយន្តអ៊ីតាលី។ ការបណ្តាក់ទុនរួមគ្នាថ្មីរវាង FAW Group និង Silk EVត្រូវបានគេដាក់ឈ្មោះថា Silk-FAW ដែលនឹងដើរតួក្នុងការផលិតរថយន្តអគ្គីសនីទំនើបៗ ព្រមទាំងបណ្តាក់ទុនរួមគ្នានូវចំនួនទឹកប្រាក់រហូតដល់ ១,២លានដុល្លារ។

លើសពីនេះ អ្នកដែលទទួលបន្ទុកផ្នែកឌីហ្សាញសម្រាប់ម៉ូដែលនាពេលអនាគតទាំងអស់នៃម៉ូឌែលត្រកូល Hongqi S គឺលោក Walter de Silva ដែលជាអ្នករចនារថយន្តដ៏ល្បីល្បាញជនជាតិអ៊ីតាលី ដែលធ្លាប់បានឌីស្សាញរថយន្ត Audi A5, Audi R8 និង Volkswagen Scirocco បន្ថែមពីនេះ Walter de Silva ក៏ត្រូវបានតែងតាំងជាអនុប្រធាន ផ្នែកឌីហ្សាញនៅ Silk-FAWផងដែរ។

សម្រាប់ម៉ូឌែលដំបូងដែលត្រូវសិក្សាស្រាវជ្រាវ និងផលិតដោយ Silk-FAW គឺ Hongqi S9 ។ ដោយគំរូរបស់រថយន្ត S9 ត្រូវបានបង្ហាញដំបូងគេ នៅឯពិព័រណ៍រថយន្ត Frankfurt Motor Show ឆ្នាំ២០១៩ ហើយម៉ូដែល S9 ប្រភេទប្រើម៉ាស៊ីន Hybrid ត្រូវបានបង្ហាញនៅក្នុងពិព័រណ៍រថយន្តទីក្រុងប៉េកាំងឆ្នាំ ២០២០ ។

ការរចនា និងការផលិតរថយន្ត Hongqi S9 នឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់ Silk EV ដែលមានទីតាំងនៅ Bologna ប្រទេសអ៊ីតាលី ហើយនាពេលអនាគត Silk-FAW គ្រោងនឹងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវខ្នាតធំ និងរោងចក្រផលិតនៅ Changchun ប្រទេសចិន។

ព័ត៌មានជាក់លាក់បន្ថែមទៀត អំពីលក្ខណ:របស់ Hongqi S9 គឺពុំទាន់បានបញ្ចេញទេ ហើយរថយន្តអគ្គិសនីទំនើបនេះត្រូវបានគេរំពឹងថានឹងត្រូវបានបង្ហាញខ្លួននៅចុងឆ្នាំនេះ និងបន្ទាប់ពី S9 ម៉ូដែលបន្ទាប់ដែលត្រូវសិក្សាស្រាវជ្រាវ និងផលិតអាចជា Hongqi S5 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ច្បាស់ហើយថា Land Cruiser ថ្មីនឹងប្រើម៉ាស៊ីនថ្មីប្រភេទ Hybrid

Toyota នាពេលបច្ចុប្បន្ននេះគឺកំពុងធ្វើតេស្តរថយន្ត Land Cruiser ជំនាន់ថ្មីនៅប្រទេសរុស្ស៊ី ដោយកាលពីថ្មីៗកន្លងទៅនេះគឺមានការលេចធ្លាយរូបភាពពេលដែលរថយន្តកំពុងបើកសាកល្បង រួមទាំងផ្នែកខាងក្នុងរបស់រថយន្តផងដែរ។

តាមរយៈវិបសាយ Autospot ក៏មានការបញ្ជាក់ផងដែរថារថយន្ត Land Cruiser ដែលកំពុងសាកល្បងគឺមានបំពាល់ម៉ាស៊ីន Hybrid ដែលប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ ប្រភេទ Twin-Turbo ៦ស៊ីឡាំង។ សារព័ត៌មានជប៉ុនធ្លាប់បានចុះផ្សាយដូចគ្នាថារថយន្ត Land Cruiser នឹងមានបំពាក់ម៉ាស៊ីន Hybrid ៦ស៊ីឡាំង ហើយម៉ាស៊ីនម៉ាស៊ូត ៣,៣លីត្រ ៦ស៊ីឡាំង នឹងបញ្ចេញលក់នៅពេលក្រោយផងដែរ។

ដោយឡែករូបភាពនៃផ្នែកខាងក្នុងរបស់រថយន្ត Land Cruiser ជំនាន់ថ្មីបានបង្ហាញឲ្យឃើញថារថយន្តនេះមានផ្លាស់ប្ដូរគ្រឿងបរិក្ខារថ្មី ដូចជាអេក្រង់កម្សាន្តថ្មីដែលទំនងមានទំហំ១២អ៊ីញ ហើយមានប៊ូតុងបញ្ជាមុខងារជាច្រើនទាំងលើចង្កូត និងខាងក្រោមអេក្រង់កម្សាន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សុខៗឡាន Toyota Land Cruiser ស្រាប់តែលក់ដាច់ខ្លាំង

Toyota បានបញ្ជាក់កាលពីចុងខែធ្នូកន្លងទៅថារថយន្ត Toyota Land Cruiser ជំនាន់ 200 Series នឹងត្រូវបញ្ចប់ជីវិតនៅទីផ្សារសហរដ្ឋអាមេរិក ដោយរថយន្តជំនាន់ថ្មីអាចនឹងចូលខ្លួនមកជំនួសឆាប់ៗ។

2020-2021 Toyota Land Cruiser Front Angle View

ទាក់ទងនឹងរថយន្ត Land Cruiser ជំនាន់ថ្មីគេនៅមិនទាន់ដឹងអ្វីច្រើនអំពីវានៅឡើយទេ ប៉ុន្តែគេដឹងថាជម្រើសម៉ាស៊ីនចំណុះ ៥,៧លីត្រ ៨ស៊ីឡាំង កម្លាំង ៣៨១សេះ នឹងត្រូវជំនួសដោយម៉ាស៊ីន Twin-Turbo ចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង។ មានន័យថាឪកាសក្នុងការទិញរថយន្ត Land Cruiser ម៉ាស៊ីន ៨ស៊ីឡាំងនៅសហរដ្ឋនឹងជិតដល់ទីបញ្ចប់ហើយ។

វាទំនងជាហេតុផលដែលធ្វើឲ្យចំនួនលក់រថយន្ត Land Cruiser នៅសហរដ្ឋអាមេរិកមានការកើនឡើងខុសពីធម្មតា ដោយកាលពីខែមករា រថយន្តនេះលក់ចេញបានសរុប ៦៨៩គ្រឿង។ ចំនួនប៉ុណ្ណេះអាចថាមិនច្រើន ប៉ុន្តែវាមានកំណើន ២២១% ឯណោះបើធៀបនឹងខែមករា ឆ្នាំ ២០២០។

2020-2021 Toyota Land Cruiser Side View

Toyota បានទទួលស្គាល់ថាកំណើននៃតម្រូវការចំពោះរថយន្ត Land Cruiser ស៊េរីបច្ចុប្បន្ននេះគឺមានជាប់ទាក់ទងនឹងការប្រកាសរបស់ខ្លួនអំពីការបញ្ឈប់ការលក់រថយន្ត Land Cruiser នៅសហរដ្ឋអាមេរិកចាប់ពីរថយន្តស៊េរីឆ្នាំ បច្ចុប្បន្ននេះ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមប៉ុន្មាននាទី ឡាន Cadillac CT4-V និង CT5-V Blackwing ត្រូវគេកុម្ម៉ង់អស់បាត់!

រយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីរថយន្ត CT4-V Blackwing និង CT5-V Blackwing ស៊េរីថ្មីបានបង្ហាញខ្លួន ក្រុមហ៊ុន Cadillac ទទួលបានការបញ្ជាទិញទុកមុន ទាំង ៥០០គ្រឿងអស់គ្មានសល់តែម្តង។

យោងតាមក្រុមហ៊ុនរថយន្តអាមេរិកខាងលើនេះបានឲ្យដឹងថា រថយន្ត CT5-V Blackwing គឺលក់ដាច់អស់មុន ត្រឹមពេលមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ គួរឲ្យដឹងថា Cadillac បានកំណត់ចេញលក់វា ២៥០គ្រឿងក្នុងមួយម៉ូដែល។

រថយន្ត CT4-V Blackwing មានតម្លៃចាប់ពី ៥៩ ៩៩០ដុល្លារ បំពាក់ម៉ាស៊ីន twin-turbo V6 មានកម្លាំង ៤៧២សេះ ដំណើរការដោយប្រអប់លេខដៃ ៦វគ្គ។ ចំណែកឯរថយន្ត CT5-V Blackwing វិញ បំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ V8 មានកម្លាំង ៦៦៨សេះ ដំណើរការដោយប្រអប់លេខដៃ ៦វគ្គ ហើយមានតម្លៃចាប់ពី ៨៤ ៩៩០ដុល្លារ។

ក្រុមហ៊ុន Cadillac នឹងចាប់ផ្តើមដឹករថយន្តឲ្យអតិថិជននៅក្នុងពេលប៉ុន្មានខែខាងមុខនេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Pathfinder ឆ្នាំ២០២២ បង្ហាញខ្លួនផ្លូវការ អាចអង្គុយបាន ៨នាក់

ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្ត Pathfinder ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដោយទទួលបានការឌីហ្សាញថ្មី មើលទៅរឹតតែហំ និងកាចជាងមុន ហើយថែមទាំងប្រើប្រអប់លេខ និង បច្ចេកវិទ្យាថ្មីផងដែរ។

រថយន្ត Nissan Pathfinder ឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ២៨៤សេះ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ ហើយអាចជ្រើសរើសមុខងារបើកបរដល់ទៅ ៧ម៉ូដ គឺ standard, sport, eco, snow, sand, mud/rut និង tow។

Pathfinder ថ្មីឥឡូវនេះកាន់តែផ្តល់កាប៊ីនធំទូលាយ ដោយអាចអង្គុយបានមនុស្សសរុប ៨នាក់ ហើយមានបំពាក់រន្ធដោត USB ទាំង ៣ ជួរតែម្តង។

ជាមួយគ្នានេះ វាក៏មានបំពាក់អេក្រង់កម្សាន្តទំហំ ៩អ៊ីញ ដែលអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជា NissanConnect ព្រមទាំងកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញផងដែរ។ SUV នេះនឹងបំពាក់បច្ចេកវិទ្យា ProPILOT Assist មកជាមួយទៀតផង។

ទោះជាយ៉ាងណាក៏ដោយ ចំពោះព័ត៌មានលម្អិតបន្ថែម រួមទាំងតម្លៃ និងកាលបរិច្ឆេទចេញលក់របស់វា ក្រុមហ៊ុន Nissan មិនទាន់បានប្រកាសនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+