ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Ridgeline សេរ៊ីថ្មីរបស់ហុងដា បង្ហាញមុខជាមួយរូបរាងកាន់តែរឹងមាំ

(សហរដ្ឋអាមេរិច) រថយន្ត Honda Ridgeline សេរ៊ីឆ្នាំ ២០២១ ដែលមានការរចនាថ្មីឆ្នាំ ២០២១ នឹងចាប់ផ្តើមទៅដល់តំណាងចែកចាយរបស់ខ្លួនទូទាំងសហរដ្ឋអាមេរិច នៅថ្ងៃទី២ ខែ កុម្ភ:នេះ ដោយមានការរចនាផ្នែកខាងក្រៅយ៉ាងរឹងមាំ ដែលភ្ជាប់ជាមួយពាក្យ” Unmatched Versatility”។

Honda បានប្រើប្រាស់នូវប្រភេទដែកដ៏រឹងម៉ាំ របស់ A-pillars forward ធ្វើការរចនាថ្មីទៅលើម៉ូឌែលឆ្នាំ ២០២១នេះ។ សម្រាប់រូបរាងខាងក្រៅរបស់ Ridgelineក៏មិនខុសគ្នាពីម៉ូឌែលសេរ៊ីចាស់ផងដែរ ដោយបានបំពាក់ជាមួយ ប៉ាណាថ្មី, ចង្កៀងមុខប្រភេទ LED, យ៉ាន់កង់ ទំហំ ១៨អ៉ីញ និងកាងក្រោយ។ បន្ថែមពីនេះ អតិថិជនក៏អាចបន្ថែមជាមួយកញ្ចប់ HPD ដែលមានតម្លៃ ២ ៨០០ដុល្លារ។

សម្រាប់ផ្នែកខាងក្នុងនៃរថយន្ត Honda បានបន្ថែមប៊ូតុងសម្លេងទៅលើអេក្រង់កម្សាន្ត និងបន្ថែមនូវរន្ធសាកថ្ម ផងដែរ។ ហើយ ប្រព័ន្ធសុវត្តិភាព​ និងមុខងារជំនួយការបើកបរ Hondaក៏បានបំពាក់ស្តង់ដាផងដែរ រួមមាន៖ Collision Mitigation Braking System, Lane Keeping Assist System, Road Departure Mitigation និងAdaptive Cruise Control។

Ridgeline សេរ៊ីថ្មីនេះ ក៏មិនខុសប្លែកពីម៉ូឌែលចាស់ដែរ គឺបំពាក់ជាមួយម៉ាស៊ីនចំណុះ​ ៣,៥លីត្រ V6 បង្កើតកម្លាំងបាន ២៨០សេះ ប្រើប្រាស់ប្រអប់លេខ ៩វគ្គអូតូ និងប្រព័ន្ធប៉ុងពីរ (AWD)។ សម្រាប់តម្លៃរបស់ ​ Honda Ridgeline សេរ៊ីឆ្នាំ ២០២១នេះ មានតម្លៃចាប់ពី ៣៧ ៦៦៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Acura MDX ឆ្នាំ២០២២ ថ្មីសន្លាង ចូលរោងចក្រផលិតហើយ

ក្រុមហ៊ុណ Acura បានចាប់ផ្តើមសង្វាក់ផលិតកម្មនៃរថយន្ត MDX ជំនាន់ថ្មីរបស់ខ្លួន នៅឯរោងចក្រ East Liberty Auto Plant ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក។

រថយន្ត Acura MDX ជំនាន់ថ្មី ស៊េរីឆ្នាំ២០២២ នេះ ទទួលបានការឌីហ្សាញថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងខាងក្នុង ហើយប្រើប្រាស់គ្រោងឆ្អឹងថ្មីទៀតផង។ រថយន្ត SUV នេះនឹងមានលក់នៅទូទាំងសហរដ្ឋអាមេរិក នាខែកុម្ភៈខាងមុខ ជាមួយនឹងតម្លៃចាប់ពី ៤៦ ៩០០ដុល្លារ សម្រាប់ប្រភេទ Base Model ប្រើប៉ុងមួយវិលកង់មុខ FWD។ ដោយឡែក ចំពោះប្រភេទប្រើប៉ុងពីរវិញ នឹងមានតម្លៃចន្លោះពី ៤៨ ៩០០ដុល្លារ និង ៦០ ៦៥០ដុល្លារ។

រថយន្ត Acura MDX ថ្មី មានបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V6 មានកម្លាំង ២៩០សេះ ដំណើរការដោយប្រអប់លេខអូតូ ១០វគ្គ និងប៉ុងមួយវិលកង់មុខមកស្តង់ដារ ខណៈប្រព័ន្ធប៉ុងពីរ Torque Vectoring SH-AWD ដ៏ល្បីរបស់ Acura គឺជា Option។

MDX ឆ្នាំ២០២២ ក៏នឹងមានម៉ូដែល MDX Type S ផងដែរ ដោយនឹងបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged V6 មានកម្លាំងដល់ ៣៥៥សេះឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LC 500 Inspiration Series ឆ្នាំ២០២១ លេងពណ៌ខ្មៅក្រិប ផលិតតែ១០០គ្រឿងគត់

ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្ត LC 500 ប្រភេទ Inspiration Series ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយខុសពីឆ្នាំមុន ព្រោះលើកនេះលេងពណ៌ខ្មៅក្រិបតែម្តង។

រថយន្ត Lexus LC 500 Inspiration Series ឆ្នាំ២០២១ គឺជាម៉ូដែលទី ៥ ហើយនៃត្រកូល LC ហើយវានឹងត្រូវផលិតមានចំនួនកំណត់ត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយមានតួខ្លួនពណ៌ខ្មៅ Obsidian black និងបំពាក់យ៉ាន់ forged-alloy ពណ៌ខ្មៅ ទំហំ ២០អ៊ីញ។

ជាមួយគ្នានេះដែរ កាប៊ីនខាងក្នុងនៃរថយន្ត Lexus LC 500 Inspiration Series ឆ្នាំ២០២១ គឺបានបំពាក់កៅអីស្ព័រ Alcantara ពណ៌ខ្មៅ លាយជាមួយពណ៌ត្នោតចាស់ និងខ្សែក្រវ៉ាត់ពណ៌ត្នោតចាស់ផងដែរ។ បន្ថែមពីនេះ Alcantara ពណ៌ខ្មៅក៏ត្រូវបានបំពាក់លើដៃចង្កូត និងចង្កឹះលេខ ទៀតផង។

រថយន្តស្ព័ររបស់ជប៉ុននេះបំពាក់ម៉ាស៊ីនសាំងចំណុះ ៥,០លីត្រ naturally aspirated V8 មានកម្លាំង ៤៧១សេះ ដំណោះរការដោយប្រអប់លេខអូតូ ១០វគ្គ និងប៉ុងមួយវិលកង់ក្រោយ RWD ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៤វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថតបានរាងឡាន Lexus NX ជំនាន់ថ្មីជាលើកដំបូងបំផុត

រថយន្ត Lexus NX បានបង្ហាញវត្តមានជាផ្លូវការកាលពីឆ្នាំ ២០១៤ ដោយនៅឆ្នាំ ២០១៨ វាទទួលបានការអាប់ដេតដែលផ្លាស់ប្ដូរមុខមាត់បន្តិចបន្តួចប៉ុណ្ណោះ ដែលមិនទាន់ចេញជាជំនាន់ទីពីរដែលមានការផ្លាស់ប្ដូររូបរាងថ្មីនៅឡើយទេ។

2022 Lexus NX Front Spy Photo

នាពេលនេះគេទទួលបានរូបភាពដំបូងនៃរថយន្ត Lexus NX ជំនាន់ថ្មី ដែលគេថតបាននៅពេលដែលវារត់សាកល្បងនៅក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក។ យ៉ាងណាក្ដីរថយន្តនេះមានការបិទបាំងការឌីហ្សាញបានយ៉ាងល្អបំផុត ដូចនេះមិនអាចមើលដឹងថារូបរាងថ្មីមានសភាពបែបណានោះទេ។

រថយន្ត Lexus NX ជំនាន់ថ្មីត្រូវបានគេរំពឹងថានឹងប្រើប្រាស់គ្រោងឆ្អឹង TNGA ដូចជារថយន្ត Toyota RAV4 ដែរ ហើយវានឹងប្រើប្រាស់ម៉ាស៊ីនចំណុះ ២,៥លីត្រ ៤ស៊ីឡាងរបស់ Toyota RAV4 ផងដែរ ដោយមានមកជាមួយជម្រើសម៉ាស៊ីនចំណុះ ៣,៥លីត្រ ៦ស៊ីឡាំងដែលខ្ចីពី Toyota RAV4 ទៀតផង។

ដោយសារតែនេះជាការប្រទះឃើញរូបរាងរថយន្ត Lexus NX ជាលើកដំបូងបំផុត ហេតុនេះនៅមានព័ត៌មានច្រើនទៀតដែលគេមិនទាន់ដឹងពីវា ប៉ុន្តែគេប៉ាន់ស្មានថារថយន្តនេះនឹងបង្ហាញវត្តមាននៅចុងឆ្នាំនេះ ដែលនឹងចេញលក់ជាស៊េរីឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាយដឹងអត់ថាឡាន Lamborghini មួយណាលក់ដាច់ជាងគេនៅឆ្នាំ ២០២០?

Lamborghini បានបញ្ចេញតួលេខនៃចំនួនលក់សម្រាប់ឆ្នាំ ២០២០ ដែលឃើញថាចំនួនលក់សរុបមានការធ្លាក់ចុះ ៩% ដោយសារកត្តានៃការបិទរោងចក្រផលិតរហូតដល់ ៧០ថ្ងៃ កាលពីអំឡុងដើមឆ្នាំ ២០២០ ពេលដែលជំងឺកូវីដ១៩ចាប់ផ្ដើមរាតត្បាតខ្លាំង។

នៅពេញមួយឆ្នាំ ២០២០ ក្រុមហ៊ុនអ៊ីតាលីមួយនេះអាចលក់រថយន្តបានសរុប ៧ ៤៣០គ្រឿងនៅទូទាំងពិភពលោក ដែលធ្លាក់ចុះពីចំនួនលក់ ៨ ២០៥គ្រឿងកាលពីឆ្នាំមុន។ ក្នុងចំណោមរថយន្តទាំងអស់ មានរថយន្ត Urus លក់ដាច់បានច្រើនជាងគេដែលលក់បាន ៤ ៣៩១គ្រឿង បន្ទាប់មកគឺរថយន្ត Huracan ដែលលក់បាន ២ ១៩៣គ្រឿង និងរថយន្ត Aventador លក់បាន ៨៤៦គ្រឿង។

ទីផ្សារធំរបស់ Lamborghini កាលពីឆ្នាំ ២០២០ គឺសហរដ្ឋអាមេរិកដែលលក់ចេញបាន​​ ២ ២២៤គ្រឿង បន្ទាប់មកមានអាល្លឺម៉ង់ (៦០៧គ្រឿង), ចិន ហុងកុង ម៉ាកាវ (៦០៤គ្រឿង), ជប៉ុន (៦០០គ្រឿង), ចក្រភពអង់គ្លេស (៥១៧គ្រឿង), អ៊ីតាលី​ (៣៤៧គ្រឿង) និងកូរ៉េខាងត្បូង (៣០៣គ្រឿង)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla Altis ឆ្នាំ ២០២១ បង្ហាញមុខជាមួយជម្រើសប្រភេទថ្មី

ក្រុមហ៊ុន Toyota ប្រចាំប្រទេសថៃបានធ្វើការអាប់ដេតនូវត្រកូល Toyota Corolla Altis ឆ្នាំ ២០២១ ដោយបានបន្ថែមនូវប្រភេទថ្មី 1.8 Sport។

ផ្នែកខាងក្រៅរបស់ Toyota Corolla Altis ថ្មីនេះបានឌីស្សាញថ្មី បែបស្ព័រ ដោយបំពាក់ជាមួយ ប៉ាណា, ចង្កៀងខាងមុខ ប្រភេទ Bi-Beam LED Projector, ថាសកង់ទំហំ ១៧អ៉ីញ។ ផ្នែកខាងក្នុងកាប៊ីន បានបំពាក់ជាមួយ នាឡិការ ប្រភេទ Optitron illuminator, អេក្រង់បង្ហាញព័ត៌មាន ទំហំ ៧អ៉ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ ដែលអាចភ្ចាប់ជាមួយមុខងារ Apple Carplay, រន្ធសាកថ្ម និងម៉ាស៊ីនត្រជាក់ ២តំបន់ផ្សេងគ្នា។

សម្រាប់ប្រព័ន្ធសុវត្តិភាព និងមុខងារជំនួយការបើកនៅលើ Corolla Altis 1.8 Sport នេះមានដូចជា៖ Automatic Brake Holding System, Brake Assist, ហ្រ្វាំងដៃអេឡិចត្រូនិច, Blind Spot Warning System, Rear Collision Warning, កាំម៉េរាផ្នែកខាងក្រោយ, Cruise Control, Hill Start Assist, GOA Chassis, ប្រព័ន្ធហ្រ្វាំង ABS / EBD និងពោងសុវត្តិភាព SRS ចំនូន ៧គ្រាប់។

រថយន្ត Corolla Altis 1.8 Sport ថ្មីបានបំពាក់ជាមួយ ម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ Dual VVT ទំហំ ៤ស៊ីឡាំង និងប្រើប្រាស់ប្រអប់លេខ CVT-i ៧វគ្គអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលតម្លៃ Toyota Alphard ឆ្នាំ ២០២១ ដែលទើបប្រកាសចេញនៅវៀតណាមថ្ងៃនេះ

(ប្រទេសវៀតណាម) ថ្ងៃនេះ ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Toyota Alphard សេរ៊ីថ្មីឆ្នាំ ២០២១ សម្រាប់ទីផ្សារប្រទេសវៀតណាម ជាមួយលក្ខណ:ពិសេសៗ និងបំពាក់ថ្មីកញ្ចប់សុវត្តិភាព Toyota Safety Sense(TSS)។

Toyota Alphard ឆ្នាំ ២០២១ បានបំពាក់ជាមួយ មុខងារសម្រាប់មើលកញ្ចក់នៅផ្នែកខាងក្រោយ, Soundproof ប្រភេទកញ្ចក់ នៅជួរទី២, អេក្រង់កម្សាន្តនៅផ្នែកខាងមុខ ទំហំ ១០,៥អ៉ីញ​, អេក្រង់កម្សាន្តនៅផ្នែកខាងក្រោយ ជួរទី២ ទំហំ ១៣,៣អ៉ីញ, Panoramic Sunroof, ម៉ាស៊ីនត្រជាក់ ២តំបន់ផ្សេងគ្នា និង Speaker JBL ចំនួន ១៧គ្រាប់។ បន្ថែមពីនេះ នៅជួរទី២ មានបំពាក់ជាមួយ ខ្នោយម៉ាស្សាជើងអេឡិចត្រូនិច, Armrests, អំពូលសម្រាប់ធ្វើការ ឬអានសៀវភៅ និងកៅអីសម្រាប់ធ្វើការ។

សម្រាប់កញ្ចប់សុវត្តិភាព Toyota Safety Sense(TSS) ដែល Alphard ឆ្នាំ ២០២១ទើបតែអាប់ដេត មាន៖ Forward Collision Warning, Lane Departure Warning, Lane Keeping Assist, Adaptive cruise control និងចង្កៀងខាងមុខប្រភេទ High Beam ឡើងចុះដោយស្វ័យប្រវត្តិ។

បន្ថែមពីនេះ វាក៏បានបំពាក់ជាមួយ កាំម៉េរា ៣៦០ដឺក្រ, ប្រព័ន្ធ Traction Control, ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់, ពោងសុវត្តិភាព ចំនួន ៧គ្រាប់, ប្រព័ន្ធហ្រ្វាំង ABS, EBD និង BA, Electronic Balance, Hill Start Assist, Blind Spot Control និង Rear Cross Vehicle Warning។

Toyota Alphard ឆ្នាំ ២០២១ បានបំពាក់ជាមួយ ម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 បង្កើតកម្លាំងបាន ២៩៦សេះ និងកម្លាំងរមួល ៣៦១ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប្រអប់លេខ ៨វគ្គអូតូ។ សម្រាប់ Alphard ឆ្នាំ ២០២១នេះ គឺមានតម្លៃចាប់ពី ១៨២ ៧០០ដុល្លារ (៤,២២ Billion VND) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Jazz ឆ្នាំ២០២១ ត្រៀមដាក់លក់ក្នុងប្រទេសសិង្ហបុរី

(ប្រទេសសិង្ហបុរី) Honda Jazz ជំនាន់ទី ៤ នឹងត្រូវដាក់លក់នៅប្រទេសសិង្ហបុរី នាពេលខាងមុខនេះ បន្ទាប់ពីបង្ហាញខ្លួនជាសកលរបស់ខ្លួននៅពិព័រណ៍ Tokyo Motor Show កាលពីឆ្នាំ ២០១៩។

ស្រដៀងនឹងប្រទេសជប៉ុនដែរ Honda Jazz របស់សិង្ហបុរីក៏មានជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ីនកូនកាត់ Hybridផងដែរ។ យោងតាមគេហទំព័ររបស់ហុងដាសិង្ហបុរីបានបង្ហាញថារថយន្ត Jazz មាន ៣ ជម្រើសរួមមាន 1.5 Base CVT, 1.5 Home CVT និងH-Luxe Hybrid ECVT ហើយសម្រាប់ជម្រើសទាំង៣ មានបំពាក់ជាមួយកញ្ចប់ LX package និង Honda Connect On-board Connection System ដែលអាចភ្ជាប់ជាមួយបច្ចេកវិទ្យា Smartphone Remote Control System, Abnormal Error Warning System និងEmergency Assistance System for Traffic Incidents ផងដែរ ។

សម្រាប់ព័ត៍មានលម្អិតអំពីម៉ាស៊ីនរបស់ Jazz ជំនាន់ទីថ្មីនេះ គឺក្រុមហ៊ុនហុងដាពុំទាន់បង្ហាញឡើយ ប៉ុន្តែបើយោងតាមគេហទំព័រទិញ លក់រថយន្តរបស់សិង្ហបុរីបានបង្ហាញថា នឹងមានជម្រើសម៉ាស៊ីនសាំង ១,៥លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង ១១៩សេះ និងកម្លាំងរមួល ១៤៥ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប្រអប់លេខ CVT ប៉ុងមួយ(FWD)។ និងជម្រើស Hybrid ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ i-MMD និងម៉ូទ័រអគ្គិសនីចំនួនពីរ ផលិតកម្លាំងសរុបបាន ១២៤សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ។

ជាមួយគ្នានេះដែរ សម្រាប់ម៉ូឌែល Jazz 1.5 Base CVT មានតម្លៃ ៧២ ៥០០ដុល្លារ, Jazz 1.5 Home CVT មានតម្លៃ ៧៤ ៨៥០ដុល្លារ និងH-Luxe Hybrid ECVT មានតម្លៃ ៧៦ ៤០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW M3 និង M4 ឆ្នាំ២០២១ ចេញលក់ផ្លូវការ តម្លៃចាប់ពី ១០ម៉ឺនដុល្លារ

BMW បានបើកឲ្យអតិថិជនរបស់ខ្លួនធ្វើការបញ្ជាទិញជាផ្លូវការ នូវរថយន្ត M3 Sedan និង M4 Coupe ជំនាន់ថ្មី ស៊េរីឆ្នាំ២០២១ នៅក្នុងប្រទេសអង់គ្លេស។

រថយន្ត BMW M3 Sedan និង M4 Coupe ទាំង ២ នេះ គឺមានតែជម្រើសម៉ូដែល Competition ប៉ុណ្ណោះ ហើយមានតម្លៃចាប់ពី ១០០ ៩៤០ដុល្លារ និង ១០២ ៧០០ដុល្លារ។

តម្លៃប៉ុណ្ណោះ ពួកវាផ្តល់នូវលក្ខណៈពិសេសជាច្រើន ដូចជា កៅអីស្ព័រចុច, ដៃចង្កូត M, Carbon Fiber, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, កុងទ័របាញ់លើកញ្ចក់, អេក្រង់កម្សាន្ត ១០,២៥អ៊ីញ និង កុងទ័រឌីជីថល ១២,៣អ៊ីញ មកស្តង់ដារតែម្តង។

បន្ថែមពីនេះ អតិថិជនក៏ទទួលបានចង្កៀងមុខប្រភេទ LED, យ៉ាន់មុខ ១៩អ៊ីញ, យ៉ាន់ក្រោយ ២០អ៊ីញ, បូម adaptive suspension និង កាមេរ៉ាជំនួយពេលចូលចត ៣៦០ដឺក្រេ ជាដើម។

រថយន្ត M3 និង M4 ឆ្នាំ២០២១ បំពាក់ម៉ាស៊ីន twin-turbocharged ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៥០៣សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់ក្រោយ RWD ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៩វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Mohave ឆ្នាំ២០២១ កាន់តែឆ្លាត និងសុវត្ថិភាពជាងមុន

ក្រុមហ៊ុន Kia បានប្រកាសចេញរថយន្ត Mohave ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសកូរ៉េខាងត្បូង។

រថយន្ត SUV ប្រើគ្រោងឆ្អឹង body-on-frame នេះ កាន់តែឆ្លាត ជាមួយនឹងការបន្ថែមប្រព័ន្ធបើកបរស្វ័យប្រវត្តិពាក់កណ្តាល semi-autonomous driving system ដែលធ្វើការនៅលើផ្លូវហាយវេរ និងផ្លូវដែលមានចរាចរកកស្ទះ។

ជាមួយគ្នានេះដែរ រថយន្ត Mohave ថ្មីក៏មានបំពាក់មុខងារ smart navigation-based cruise control ដែលបង្កើន និងបន្ថយល្បឿននៅលើច្រកចូល និងចេញពីផ្លូវហាយវេរទៀតផង។ មុខងារ Forward Collision Avoidance Assist-Junction Crossing នឹងជួយដល់អ្នកបើកបរ នៅពេលឆ្លងកាត់ផ្លូវនោះ ដោយជាន់ហ្វ្រាំងស្វ័យប្រវត្តិ ប្រសិនបើវារកឃើញថាមានហានិភ័យនៃការប៉ះទង្គិចអាចកើតឡើង ជាមួយយានយន្តដទៃទៀត។

មិនតែប៉ុណ្ណោះ កុងទ័របាញ់លើកញ្ចក់របស់វា ឥឡូវនេះមានទំហំធំជាងមុន ដោយឡើងពី ៨,៥ ទៅ ១០អ៊ីញ។ ជាងនេះទៅទៀត វាក៏មានមុខងារ smart posture control, មុខងារសារ៉េកៅអី ចង្កូត និងកញ្ចក់ចំហៀងសម្រាប់អ្នកបើកបរដោយស្វ័យប្រវត្តិ ទៅតាមកម្ពស់របស់អ្នកបើកបរ ផងដែរ។

រថយន្ត Kia Mohave ឆ្នាំ២០២១ នៅតែបំពាក់ម៉ាស៊ីនម៉ាស៊ូត turbo ចំណុះ ៣,០លីត្រ V6 មានកម្លាំង ២៥៦សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ។ វាចែកចេញជា ៣ ម៉ូដែល គឺ Mohave Platinum តម្លៃ ៤៤ ៥០០ដុល្លារ សម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង, Mohave Masters តម្លៃ ៤៨ ៣០០ដុល្លារ និង Mohave Gravity តម្លៃ ៥២ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+