ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូឌែលពិសេសរបស់ BMW ចេញលក់នៅប្រទេសអង់គ្លេស តម្លៃចាប់ពី ៤ម៉ឺនដុល្លារ

ក្រុមហ៊ុន BMW បានប្រកាសចេញម៉ូឌែលពិសេស BMW X2 M Mesh សម្រាប់ចក្រភពអង់គ្លេស ដែលអាចបញ្ជាទិញឥឡូវនេះ នឹងការដឹកជញ្ជូនដល់អតិថិជនដែលគ្រោងនឹងធ្វើឡើងនៅខែមីនា ជាមួយតម្លៃចាប់ផ្តើមពី ៣៤ ៥១០ ផោន (៤៧ ០០០ ដុល្លារ)។

ដែលគ្រប់ម៉ូឌែលទាំងអស់នឹងបំពាក់ជាមួយប៉ាណាប្រភេទ 3​D ពណ៌ខ្មៅ, ថាសកង់ Bi-color ទំហំ ១៩អ៊ីញ, កញ្ចក់ប្រភេទ high-gloss ពណ៌រាងខ្មៅ, ចង្កៀងមុខ ប្រភេទ LED, ឡូហ្គូ X2 នៅជំហៀងទ្វា, កៅអីប្រភេទ Dakota Leather, អេក្រង់បង្ហាញ Touchscreen ទំហំ ៨,៨អ៊ីញ និងអេក្រង់កម្សាន្ត ១០,២៥អ៊ីញ។

BMW X2 M Mesh នឹងផ្តល់ជម្រើសម៉ាស៊ីន ចំនួន ៧ប្រភេទ រួមមាន ម៉ាស៊ីនម៉ាស៊ូត ចំនួន ៣ប្រភេទ, សាំង ៣ប្រភេទ និង Plug-in hybrid។ ហើយម៉ូឌែលប្រភេទ PHEV គឺ X2 xDrive25e បង្កើតកម្លាំងបាន ២១៧សេះ និង ៣៨៥ញ៉ូតុនម៉ែត្រ អាចស្ទុះពីកុងទ័រ ០ ទៅ ១០០គីឡូម៉ែតក្នុងមួយម៉ោង ប្រើពេល ៦,៨វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche អបអរខួប ២៥ឆ្នាំត្រកូល Boxster ជាមួយម៉ូដែលពិសេស

Porsche បានអបអរសាទរការគម្រប់ខួប ២៥ឆ្នាំនៃរថយន្តត្រកូល Boxster របស់ខ្លួនដោយបានបញ្ចេញរថយន្តពិសេសមានឈ្មោះថា Boxster 25 ដែលមានផលិតមានចំនួនកំណត់ត្រឹម ១ ២៥០គ្រឿងប៉ុណ្ណោះលើពិភពលោក។

រថយន្ត Boxster 25 មានលក់ផ្ដាច់មុខតែនៅលើទីផ្សារអាមេរិកខាងជើង ដែលវាមានប្រើប្រាស់ធាតុផ្សំខ្លះៗនៃការឌីហ្សាញដែលធ្លាប់បានប្រើលើ Concept នៃរថយន្ត Boxster ដែលបានបង្ហាញវត្តមានក្នុងកម្មវិធី Detroit Auto Show កាលពីឆ្នាំ ១៩៩៣។

រថយន្តនេះមានបំពាក់នូវម៉ាស៊ីនដែលដូចម៉ាស៊ីនបានបំពាក់លើរថយន្ត 718 Boxster GTS 4.0 ពោលគឺជាម៉ាស៊ីនចំណុះ ៤,០លីត្រ ៦ស៊ីឡាំងដែលអាចផលិតកម្លាំងបាន ៣៩៤សេះ។ ម៉ាស៊ីននេះអាចប្រើជាមួយប្រអប់លេខដៃ៦វគ្គ ឬប្រអប់លេខស្វ័យប្រវត្តិ៧វគ្គ។ បន្ថែមពីនេះដែរវាមានល្បឿនអតិបរមា ២៩៣គ.ម/ម៉ និងអាចស្ទុះពី ០ – ៩៦គ.ម/ម៉ ដោយប្រើពេលតែ ៣,៨វិនាទី។

តម្លៃរបស់រថយន្ត Boxster 25 លើទីផ្សារសហរដ្ឋអាមេរិកគឺមានតម្លៃចាប់ពី ៩៨ ៦០០ដុល្លារ ដែលមិនទាន់គិតបញ្ចូលថ្លៃដឹកជញ្ជូន ហើយរថយន្តដំបូងរំពឹងថានឹងបង្ហាញវត្តមានចាប់ពីដើមឆ្នាំ ២០២១ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះជារូបភាពដំបូងបំផុតនៃឡាន Land Cruiser ស៊េរីឆ្នាំ ២០២២ ដែលគេលួចថតបាន

រថយន្ត Toyota Land Cruiser ជំនាន់ថ្មីស៊េរីឆ្នាំ ២០២២ ត្រូវបានប្រទះឃើញបើកបរសាកល្បងលើដងផ្លូវនៅប្រទេសជប៉ុន ដែលនេះជាការប្រទះឃើញជាលើកដំបូងបំផុត ហើយរថយន្តនេះត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមានជាផ្លូវការនៅអំឡុងពាក់កណ្ដាលឆ្នាំ ២០២១ នេះ។

រូបភាព Concept

រូបភាពដែលថតបាន និងចេញផ្សាយដោយសារព័ត៌មានជប៉ុន Mag-X គឺមានតែមួយសន្លឹក និងមើលឃើញមិនសូវច្បាស់ឡើយ។ ប៉ុន្តែគេអាចមើលឃើញថាវានៅមានបំពាក់ភ្លើងបំភ្លឺពេលថ្ងៃស្រដៀងនឹងរថយន្តជំនាន់មុនដែរ ដោយមានភ្លើងកាត់អ័ព្ទនៅផ្នែកខាងក្រោមនោះផងដែរ។​ គេអាចមើលឃើញដែរថារថយន្តនេះមានបំពាក់នូវផ្ទាំងប៉ាណាដែលមានទំហំធំ ធំជាងស៊េរីមុន។

Is this the 2022 Toyota Land Cruiser? image

ចចាមអារ៉ាមកន្លងមកបានឲ្យដឹងថារថយន្ត Land Cruiser ឆ្នាំ ២០២២ នឹងមានជម្រើសចំនួនបីប្រភេទ ដែលទីមួយគឺប្រភេទ Twin-Turbo ចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង។ ទីពីរគឺប្រភេទ Hybrid ដែលគួបផ្សំនឹងម៉ាស៊ីនសាំង ៦ស៊ីឡាំង និងមួយទៀតជាជម្រើសម៉ាស៊ីនម៉ាស៊ូត Turbo ចំណុះ ៣,៣លីត្រ ៦ស៊ីឡាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការហើយ! Mazda ឈប់លក់ឡានម៉ាស៊ូត នៅសហរដ្ឋអាមេរិក

បន្ទាប់ពីបានប្រកាសថា នឹងនាំយករថយន្ត CX-5 ប្រភេទប្រើប្រេងម៉ាស៊ូត ទៅលក់នៅសហរដ្ឋអាមេរិក អមដោយរថយន្ត Mazda6 តាមក្រោយ ឥឡូវនេះក្រុមហ៊ុន Mazda បានប្រកាសថា ពួកគេឈប់លក់រថយន្តប្រើម៉ាស៊ូតនៅសហរដ្ឋអាមេរិកវិញហើយ ដោយសារតែការលក់យឺត។

អ្នកនាំពាក្យក្រុមហ៊ុន Mazda បានប្រាប់ថា “បន្ទាប់ពីបានវាយតម្លៃលើតម្រូវការរបស់អតិថិជន ក្រុមហ៊ុន Mazda នឹងមិនផ្តល់ជូននូវជម្រើសម៉ាស៊ីនម៉ាស៊ូត Skyactiv-D នៅក្នុងទីផ្សារសហរដ្ឋអាមេរិកទៀតទេ”។

ខណៈពេលដែលម៉ាស៊ីនម៉ាស៊ូតនៅក្នុងរថយន្តដឹកអ្នកដំណើរនៅជុំវិញពិភពលោកមានចំនួនតិចជាងមុន ដោយសារតែបទប្បញ្ញត្តិរបស់រដ្ឋាភិបាល វាមិនដែលយកសហរដ្ឋអាមេរិកដើម្បីចាប់ផ្តើមមុនគេនោះទេ ជាធម្មតាមានតែនៅលើរថយន្តភីកអាប់ប៉ុណ្ណោះ។

គួររំលឹកឲ្យដឹងថា ក្រុមហ៊ុន Mazda បានចាប់ផ្តើមសន្យាផ្តល់នូវជម្រើសម៉ាស៊ីនម៉ាស៊ូតសម្រាប់រថយន្ត Mazda6 និង CX-5 ចាប់តាំងពីឆ្នាំ ២០១២ មកម៉្លេះ ហើយទីបំផុត CX-5 ក៏មានជម្រើសម៉ាស៊ីនម៉ាស៊ូត នៅឆ្នាំ ២០១៩ ប៉ុន្តែក៏បានក្ស័យជីវិតវិញនៅឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi Q5 Sportback ឆ្នាំ២០២១ ចេញតម្លៃលក់ផ្លូវការ ចាប់ពីខ្ទង់ ៤ម៉ឺនដុល្លារ

ក្រុមហ៊ុណ Audi USA ទើបតែបានប្រកាសចេញនូវតម្លៃជាផ្លូវការរបស់ Q5 Sportback ស៊េរីឆ្នាំ២០២១ នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយវានឹងមានតម្លៃចាប់ពី ៤៨ ៨៩៥ដុល្លារ ខណៈម៉ូដែល SQ5 នឹងចាប់ពី ៥៧ ១៩៥ដុល្លារ។

Q5 ដែលជារថយន្តលក់ដាច់បំផុតរបស់ Audi នៅសហរដ្ឋអាមេរិកនេះ មានបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ TFSI ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦១សេះ ខណៈ SQ5 ប្រើម៉ាស៊ីនចំណុះ ៣,០លីត្រ V6 មានកម្លាំង ៣៤៩សសេះ។

SUV ខ្នាតមធ្យមនេះមានបំពាក់អេក្រង់កម្សាន្តទំហំ ១០,‌១អ៊ីញ ជាមួយនឹងកុងទ័រឌីជីថល ១២,៣អ៊ីញ ដែលបង្ហាញព័ត៌មានជាច្រើន ព្រមទាំងផែនទីនៅលើអេក្រង់នោះទៀតផង។ ជាមួយគ្នានេះ មុខងារ Apple CarPlay និង Android Auto ត្រូវបានបំពាក់មកស្តង់ដារតែម្តង។ ដោយឡែក ប្រព័ន្ធសំឡេង Bang & Olufsen ១៩គ្រាប់ និងចង្កៀងមុខ Matrix LED គឺជា Option។

គួរឲ្យដឹងថា ជាមួយនឹងតម្លៃជិត ៤៩ ០០០ដុល្លារនេះ រថយន្ត Audi Q5 Sportback ថ្លៃជាងម៉ូដែល Q5 ធម្មតាប្រហែល ៤ ៥០០ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដ៏ចំណាស់របស់ Bugatti មួយនេះ មានតម្លៃលើសពី ៩លានដុល្លារ

Bugatti Type 57S គឺជារថយន្តដែលផលិតដោយក្រុមហ៊ុនផលិតរថយន្តបារាំងដែលមានតែចំនួន ៤២គ្រឿងប៉ុណ្ណោះ នៃសតវត្សរ៍មុន។ ហើយបណ្តុំរថយន្តចាស់របស់ Bugatti ពេលនេះកំពុងក្លាយជារបស់ដ៏កម្រ និងមានតម្លៃជាប្រវត្តិសាស្រ្ត ក្នុងការដាក់តាំងបង្ហាញនៅសារមន្ទី។

រថយន្តចាស់នេះ ទើបតែបង្ហាញខ្លួនជាថ្មី បន្ទាប់ពីបាត់ខ្លួនអស់រយៈពេលជាង ៥០ ឆ្នាំ។ នៅឆ្នាំ ១៩៦៩ វិស្វករ Bill Turnbull បានទិញរថយន្ត Bugatti Type 57S សេរ៊ីឆ្នាំ ១៩៣៧ ប៉ុន្តែការជួសជុលមិនត្រូវបានបញ្ចប់ឡើយ នៅពេលដែលគាត់ស្លាប់។ដោយការពឹងទុកដោយ Turnbull ថាការងារនេះត្រូវបានគេរំពឹងថានឹងត្រូវបានបន្តនិងបញ្ចប់ដោយម្ចាស់ថ្មីនៃ Type 57S។

ស្ថានភាពនៃរថយន្ត Type 57S ត្រូវបានរក្សាទុកយ៉ាងល្អ។ ដោយនៅលើផ្នែកខាងក្រៅបានលាបជាពណ៍ខ្មៅ និងបានរចនាបន្ថែមផងដែរ។ ផ្នែកខាងក្នុងនៃឡានក៏ត្រូវបានថែរក្សាយ៉ាងល្អ ដូចជាដៃចង្កូត, កៅអី និងអេក្រង់បង្ហាញ។  ទោះយ៉ាងណាក៏ដោយគ្រឿងលំអស្បែកនៅលើទ្វារទាំងសងខាង និងផ្នែកជំហៀងនៃរថយន្តរងការខូចខាតយ៉ាងខ្លាំង ហើយត្រូវការជួសជុលឡើងវិញ។

រថយន្ត Bugatti Type 57S ប្រើម៉ាស៊ីនចំណុះ ៣,៣លីត្រ I8 កម្លាំងសរុប ១៧៥សេះ។ ប្រសិនបើប្រើប្រាស់ Supercharger បន្ថែម បង្កើតកម្លាំងបាន ២០០សេះ និងមានល្បឿនអតិបរមា ១៩០គីឡូម៉ែត្រក្នុងមួយម៉ោង។

ការដេញថ្លៃរថយន្តម៉ាក Bugatti Type 57S នឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ក្នុងទីក្រុងឡុងចក្រភពអង់គ្លេស។ បើគិតជាទឹកប្រាក់សរុបអាចមានតម្លៃចាប់ពី ៦,៧ លានទៅ ៩,៤ លានដុល្លារ ដែលថ្លៃជាងថ្លៃ Bugatti Chiron ដែលមានតម្លៃចាប់ពី ៣ លានដុល្លារឡើងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អស្ទារ្យ! អស្ទារ្យ មែនទែន! Super Promotion សំរាប់រថយន្ត All New Isuzu D-Max ឆ្នាំ២០២១ ហើយវាមានការឌីហ្សាញរូបរាងថ្មីទាំងស្រុងទៀតផង

ក្រុមហ៊ុន ខេ (ខេមបូឌា)​ បាននាំចូល រថយន្តភីកអាប់ Isuzu D-Max ស៊េរីឆ្នាំ២០២១ នៅលើទីផ្សារក្នុង​ប្រទេសកម្ពុជា ដែលមានការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងខាងក្នុង ធ្វើឲ្យវាកាន់តែលេចធ្លោ និងមានភាពទាក់ទាញជាងមុន។ ហើយដោយចូលរួមអបអរឱកាសបុណ្យចូលឆ្នាំសកល ២០២១ ក្រុមហ៊ុន ខេ (ខេមបូឌា) មាន Super Promotion សំរាប់រថយន្ត All New Isuzu D-Max ឆ្នាំ២០២១ មានដូចជាការ៖

  • កាតម៉ាស៊ូត (Total) ដ៏ធំចំនួន ១ ០០០លីត្រ
  • Sticker បិតការពារឆ្កូតបានរយះពេល ៣ ឆ្នាំ
  • លាងរថយន្តចំនួន ៥៥ ដង នៅ Meguiar’s Cambodia
  • ស្លាកលេខវែង
  • បិត UV Film​ ការពារកំដៅថ្ងៃ

តោះមកស្វែងយល់អំពី រថយន្ត All New Isuzu D-Max ឆ្នាំ២០២១ វិញ វាមានបំពាក់ចង្កៀងមុខ ប្រភេទ Bi-LED ដែលជាប្រភេទអំពូលភ្លើង ផ្តល់ពន្លឺច្បាស់​​ និងជួយសន្សំសំចៃការប្រើប្រាស់ថាមពលភ្លើងពីអាគុយ ហើយមានមុខងារ Auto ON/OFF នៅពេលយើងបើកបរក្នុងស្ថានភាពផ្លូវមានពន្លឺគ្រប់គ្រាន់  ស្រស់ស្អាត ហើយមានមុខងារស្វ័យប្រវត្តិទៀតផង ខណៈចង្កៀងក្រោយវិញ ជាប្រភេទ Dual Sonic LED ដែលទទួលបានរចនាបទសម័យថ្មីប្រកបដោយថាមពលពន្លឺច្បាស់ល្អ។

នៅផ្នែកខាងក្នុងនៃ All New Isuzu D-Max ២០២១ មានភាពធំទូលាយ ជាមួយកៅអីខាងមុខដែលផ្តល់នូវផាសុខភាពខ្ពស់បំផុត។ វាមានបំពាក់កុងទ័រឌីជីថលទំហំ ៤,២អុីញ ព្រមទាំងអេក្រង់កម្សាន្ត ប្រភេទ Touchscreen ទំហំធំរហូតដល់ ៩អុីញ ដែលមានមុខងារជាច្រើន ហើយអាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ទៀតផង។ នៅលើដៃចង្កូតរបស់វាប្រើបច្ចេកវិទ្យា Smart Touch Turn Signal ដែលងាយស្រួលបញ្ជាដោយគ្រាន់តែយកម្រាមដៃទៅប៉ះចង្កូតហើយមានសភាពធូរ ងាយស្រួលបង្វិល អាចសេរ៉េ ឡើងលើចុះក្រោម ឆ្វេង ស្ដាំ ដកទៅមុខ រុញទៅក្រោយ ហើយអាចបញ្ជាមុខងារជាច្រើនផងដែរ។

រថយន្ត Pick Up ថ្មីនេះជាប្រភេទម៉ាស៊ីនម៉ាស៊ូតមានចំនួន ៤ ស៊ីឡាំង ម៉ាស៊ីន ៣,០លីត្រ Ddi Blue Power មានកម្លាំង ១៩០សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុន។ មិនតែប៉ុណ្ណោះ វាក៏មានជម្រើសម៉ាស៊ីនតូច ចំណុះ ១,៩ លីត្រ Ddi Blue Power កម្លាំង ១៥០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុន ផងដែរ។ រថយន្តនេះដំណើរការដោយប្រអប់លេខអូតូ ៦ វគ្គ ដែលផ្តល់ភាពងាយស្រួលក្នុងការប្តូរពីលេខមួយទៅលេខមួយទៀត ជាមួយប្រពន្ធ័ REV Tronic Mode ហើយក៏មានលេខដៃ ៦ វគ្គផងដែរ។ អ្វីដែលពិសេសលើសនេះ គឺវាមានប្រព័ន្ធកាប់ពីតាស Terrain Command និង Electronic Diff-Lock ដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ នៅលើគ្រប់ស្ថានភាពផ្លូវទាំងអស់ដោយគ្មានការព្រួយបារម្ភ។

លើសពីនេះទៅទៀត All New Isuzu D-Max ២០២១  ក៏មានបំពាក់គ្រោងឆ្អឹងថ្មីហៅថា “ISUZU DYNAMIC DRIVE PLATFORM” ដែលធ្វើឲ្យតួរថយន្ត សាក់ស៊ី និង ប្រព័ន្ធជើងក្រោម មានតុល្យភាពក្នុងការបើកបរ។

ក្រៅពីភាពលេចធ្លោខាងលើ វាក៏មានបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើនទៀតផងដែរ ដូចជា៖

  • ការចុចបញ្ឆេះរថយន្តពីចម្ងាយ ដោយប្រើ Smart Key​ បាន​ចម្ងាយ ២០ ម៉ែត្រ ដោយ
  • ផ្លិតទឹកមានសេនស័រចាប់សញ្ញាទឹកភ្លៀងស្វ័យប្រវត្តិ
  • Walk Away Lock ជាប្រព័ន្ធចាក់សោរទ្វាររថយន្តស្វ័យប្រវត្តិ ពេលយើងកាន់សោរដើរចេញពីរថយន្តប្រវែង ៣ ម៉ែត្រ
  • Welcome Light ជាប្រព័ន្ធបើកភ្លើងក្នុងកាប៊ីនរថយន្តស្វ័យប្រវត្តិ ពេលយើងកាន់សោដើរទៅជិតរថយន្តក្នុងចម្ងាយ ២ ម៉ែត្រ
  • ប្រព័ន្ធ Follow Me Home ជាប្រព័ន្ធដែលអាចឲ្យចង្កៀងមុខរថយន្តភ្លឺរយៈពេល ៣០ វិនាទី បន្ទាប់ពីពន្លត់ម៉ាស៊ីនរថយន្ត
  • ម៉ាស៊ីនត្រជាក់មុខក្រោយ ហើយអាចបើកក្នុងសីតុណ្ហភាពខុសគ្នា

បន្ថែមពីនេះវាក៏មានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា៖

  • ប្រព័ន្ធកាពារការជាប់គាំងហ្វ្រាំង ABS
  • ប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំង EBD
  • ប្រព័ន្ធជំនួយហ្វ្រាំង BA
  • ប្រព័ន្ធផ្តល់សញ្ញាដល់អ្នកនៅខាងក្រោយ ពេលចាប់ហ្វ្រាំងរថយន្តបន្ទាន់ ESS ជាមួយប្រព័ន្ធជំនួយការគ្រប់គ្រងយានយន្តក្នុងគ្រប់ស្ថានភាពផ្លូវ
  • ប្រព័ន្ធគ្រប់គ្រងរថយន្តលើផ្លូវរអិល TCS ជួយទប់កង់រថយន្តកុំឲ្យរអិលធ្លាក់ផ្លូវ
  • ប្រព័ន្ធអេឡិចត្រូនិកគ្រប់គ្រងលំនឹងរថយន្ត ESC ជួយរក្សារថយន្តឲ្យមានលំនឹងទៅតាមទិសដៅដែលចង់ទៅ ទោះផ្លូវបត់បែនយ៉ាងណាក៏ដោយ
  • ប្រព័ន្ធជំនួយពេលបើកបរឡើងចំណោត HSA
  • ប្រពន្ធ័គ្រប់គ្រងល្បឿនពេលបើកបរចុះចំណោត HDC
  • មុខងារ Blind Sport Monitoring កញ្ចក់មើលក្រោយឲ្យសញ្ញា ពេលមានគេចងវ៉ា ឬ ពេលយើងចង់ផ្លាស់ប្តូរកន្លងផ្លូវបើកបរ
  • មានប្រព័ន្ធសេនសឺ (Sensors) ចាប់សញ្ញា ចំនួន ៨ គ្រាប់នៅជុំវិញរថយន្ត អស់ក្ដីបារម្មណ៍សម្រាប់ការបើកបរ និងការចូលចតលើផ្លូវតូចចង្អៀត
  • ប្រព័ន្ធផ្តល់សញ្ញាដាស់តឿននៅពេលដែលមានរថយន្ត ឬ អ្វីមួយនៅពីក្រោយរថយន្តក្នុងអំឡុងពេលថយក្រោយ
  • ពោងសុវត្ថិភាព SRS ព័ទ្ធជុំវិញក្នុងរថយន្តផ្នែកខាងមុខមាន ២ គ្រាប់ ផ្នែកសងខាងមាន ២ គ្រាប់ និងនៅព័ទ្ធជុំវិញវាំងននក្នុងរថយន្តទាំងមូលចំនួន ២ គ្រាប់ទៀត ដើម្បីធានាសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ
  • ប្រព័ន្ធខ្សែក្រវ៉ាត់សុវត្ថិភាព ៣ ចំណុចសម្រាប់កៅអីទាំងអស់

អាសយដ្ឋានៈ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឬទំនាក់ទំនងទូរស័ព្ទលេខ  ០៧៧ ៩៨ ៦៦៦៣ / ០៩៨ ៤៦ ៧៨ ៥៦ / ០២៣ ៩៥០ ០៨៤  ឬទំព័រផ្លូវការ Isuzu-KCambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Territory ២០២១ ជារថយន្តដែលស្អាត ឆ្លាត ទំនើបលើសគេ

បើនិយាយពីក្រុមហ៊ុន Ford លោកអ្នកប្រាកដជាគិតដល់រថយន្ត Pick Up មុនគេដោយសារតែភាពល្បីល្បាញ និងការទទួលស្គាល់គុណភាពពីសំណាក់អតិថិជនអ្នកប្រើប្រាស់ ប៉ុន្តែថ្មីៗនេះយើងសង្កេតឃើញថារថយន្ត SUV មួយម៉ូឌែលរបស់ Ford ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងនៅទ្វីបអឺរ៉ុប ទ្វីបអាស៊ីក៏ដូចជាក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ នោះគឺ រថយន្ត Ford Territory ២០២១​។

រថយន្ត Ford Territory ត្រូវបានបង្កើត និងឌីហ្សាញឡើងនៅក្នុងប្រទេសអូស្ត្រាលី ហើយត្រូវបានធ្វើការតេស្តផ្នែកសុវត្ថិភាព សមត្ថភាព​ និងបច្ចេកវិទ្យាថ្មីៗយ៉ាងម៉ត់ចត់ពីសំណាក់វិស្វករជំនាញរបស់ Ford ដោយធ្វើការតេស្តបើកសាកល្បងនៅលើផ្លូវរហូតដល់ទៅជាង ៦,៨ លានគីឡូម៉ែត្រឯណោះ ទម្រាំតែក្រុមហ៊ុន Ford សម្រេចចិត្តលក់រថយន្តដ៏ទំនើបមួយនេះក្នុងទីផ្សារ។ ដូច្នេះហើយគ្រប់ចំណុចនៃរថយន្តនេះពិតជាមានភាពពិសេស គឺមិនត្រឹមតែស្អាតតែប៉ុណ្ណោះទេ ហើយថែមទាំងមានសមត្ថភាពខ្ពស់ និងបច្ចេកវិទ្យាឆ្លាតវៃលើសពីការរំពឹងទុកផងដែរ។

រូបរាងផ្នែកខាងក្រៅនៃរថយន្ត Ford Territory មើលទៅមានភាពទាក់ទាញ​ និងស៊ីវិល័យខ្លាំងមែនទែនដែលផ្នែកខាងមុខបានរំលេចមកជាមួយប៉ាណាបែបសំណាញ់ពណ៍ខ្មៅរលោង អមជាមួយនឹងការរចនានូវចង្កៀងម៉ូដថ្មីដែលមានរូបរាងប្លែកខុសពីរថយន្ត SUV ដ៏ទៃ​។ ចំណែកឯដំបូលខាងលើជាប្រភេទដំបូលកញ្ចក់ធំពីមុខដល់ក្រោយដែលអាចបើក/បិទបាន (Panoramic Moonroof)។ ចំពោះពោងសុវត្ថិភាពរបស់រថយន្តនេះវិញគឺមានរហូតទៅដល់ ៦ ឯណោះដែលនៅចំហៀងសងខាងរថយន្តជាប្រភេទវែងពីមុខដល់ក្រោយ។

ផ្នែកចំហៀងមើលទៅមានទំហំសមល្មមពេញខ្នាតជារថយន្ត SUV ខ្នាតកណ្តាល រួមជាមួយនឹងយ៉ាន់ស្ព័រអាលុយមីញ៉ូមទំហំ ១៨ អ៉ីង ហើយចំណុចមួយដែលគួរអោយកត់សម្គាល់នោះគឺ ផ្នែកខាងក្រោយ មើលទៅខ្ពស់ជាងផ្នែកខាងមុខដែលមើលទៅដូចរថយន្តស្ព័រ រីឯផ្នែកខាងក្រោយនៃរថយន្តក៏មានបំពាក់ជូននូវបំពង់ស៊ីមាំងរហូតដល់ទៅ ២ ដែលកាន់តែលើកសម្រស់រថយន្តនេះថែមមួយកម្រិតទៀត។ ជុំវិញរថយន្ត Ford Territory មានបំពាក់នូវសេនស័រជំនួយក្នុងការចូលចតរហូតដល់ទៅ ១២ គ្រាប់ និងកាមេរ៉ាសុវត្ថិភាពជុំវិញរថយន្តរហូតដល់ទៅ ៤ គ្រាប់ដែលជាប្រភេទកាមេរ៉ា ៣៦០ដឺក្រ  កម្រិតខ្ពស់ដែលផ្តល់ជូននូវរូបភាពច្បាស់ល្អ។

រថយន្ត Ford Territory ២០២១ ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន EcoBoost ជំនាន់ថ្មីទំហំ ១,៥លីត្រ ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ ១៤៣PS និងកម្លាំងរមួលបានដល់ទៅ ២២៥ N.M ។ ជាមួយនឹងប្រអប់លេខ ៨ វគ្គអូតូជំនាន់ថ្មីដែលធ្វើអោយការបើកបរកាន់តែមានភាពរលូន និងចូលលេខបានល្អជាងមុន។មុខងារថ្មី ២ ដែលរថយន្ត Ford Territory ២០២១ មាននោះគឺប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងប៊ូតុង Sport Mode សម្រាប់អោយលោកអ្នកបើកបរនៅផ្លូវឆ្ងាយ និងមានល្បឿនលឿន។ម៉្យាងវិញទៀតលោកអ្នកក៏អាចចេញចូលរថយន្តដោយប្រើនូវប្រព័ន្ធសោឆ្លាតវៃ / ចុចបញ្ឆេះរថយន្ត និងអាចចេញចូលដោយគ្រាន់តែចុចប៊ូតុងមួយនៅលើដៃទ្វា។

រីឯកៅអីរថយន្តមានទម្រង់ក្តោបបែបស្ព័រ ពណ៍ខ្មៅបង្កប់ថ្នេរពណ៍ស ដែលអង្គុយទៅហាប់ណែនមានផាសុកភាព អមជាមួយនឹងតាបឡូពណ៏ខ្មៅបង្កប់ជាមួយថ្នេរពណ៍សដែលមើលទៅស៊ីគ្នាមែនទែន លើសពីនេះទៅទៀតក៏មានបន្ទះឈើប្រណិតនៅខាងក្រោមតាបឡូ និងដៃទ្វាទាំងសងខាងផងដែរ ដែលកាន់តែផ្តល់នូវភាពទាក់ទាញ និងប្រណិតភាពថែមមួយកម្រិតទៀត។ លើសពីនេះទៅទៀតរថយន្ត Ford Territory ២០២១ ក៏មានបំពាក់នូវមុខងារក្តៅ ត្រជាក់នៅលើកៅអីផ្នែកខាងមុខទាំងសងខាងដែលអាចធ្វើការសារ៉េបាន ៣ កម្រិតផងដែរ។

ចង្កូតរថយន្ត Ford Territory ជាចង្កូតបូមអេឡិចត្រូនិច ដែលមានភាពធូរងាយស្រួលក្នុងការបើកបរ ហើយនៅលើចង្កូតផ្ទាល់ក៏មានប៊ូតុងជាច្រើន ដែលបំពាក់នូវប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) និងកុងទ័រឌីជីថលម៉ូដថ្មីស្រឡាងទំហំ ១០ អ៉ីងដែលអាចប្តូររូបរាងបាន ៣ជម្រើស៖ Sport, Fashion និង Classic Mode។ ហើយខាងក្នុងរថយន្តមានភ្លើងពណ៏លំអរបានរហូតដល់ ៧ពណ៍ (Ambient Lighting) ដែលផ្តល់នូវសោភ័ណភាពពេលលោកអ្នកធ្វើដំណើរពេលយប់។

ចំណុចពិសេសថ្មីមួយទៀតនោះគឺ អេក្រង់ Touch Screen ជំនាន់ថ្មីរហូតទៅដល់ ១០ អ៉ីងបែងចែកជា ៤ ផ្នែកអាចពង្រីកបង្រួមបាន សម្រាប់បញ្ជាគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនត្រជាក់ វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ បន្ថែមពីលើនេះលោកអ្នកក៏អាចភ្ជាប់ផ្ទាល់ជាមួយ Apple CarPlay, Android Auto និង Google Map។ ជាមួយនឹងអេក្រង់ Touch Screen ១០ អ៉ីងជំនាន់ថ្មីនេះលោកអ្នកអាចមើលកាមេរ៉ា ៣៦០ដឺក្រេ បានមួយជុំវិញរថយន្តយ៉ាងត្រជាក់ភ្នែក និងផ្តល់នូវទិន្នន័យរូបភាពច្បាស់ខ្លាំងមែនទែន។​ រថយន្តនេះក៏មានរន្ធ USB ២ សម្រាប់សាកថ្មឧបករណ៍អេឡិចត្រូនិចផ្សេងៗ និងប្រព័ន្ធសាកថ្មឥតខ្សែ (Wireless Charging) ផងដែរ។​

ចំណុចថ្មីអស្ចារ្យមួយទៀតនោះគឺមាន Mouse សម្រាប់បញ្ជាផ្ទាល់ទៅអេក្រង់ Touch Screen ១០ អុីញ អមជាមួយនឹងប៊ូតុងសម្រាប់គ្រប់គ្រងវិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ ដែលវាជាមុខងារថ្មីមួយទៀតដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។​ រថយន្ត Ford Territory ២០២១ នេះត្រូវបានបំពាក់មកជាមួយប្រព័ន្ធបន្សុទ្ធខ្យល់កម្រិត PM 2.5 (PM 2.5 Fabric Filter) ដែលប្រព័ន្ធនេះច្រោះយកតែខ្យល់ល្អចូលក្នុងរថយន្តតែប៉ុណ្ណោះ គឺការពារវីរុស បាក់តេរីផ្សេងៗមិនអោយជ្រាបចូលក្នុងរថយន្តបាន។

រថយន្ត Ford Territory ២០២១ បំពាក់ទៅដោយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយឈានមុខគេរបស់ Ford ដែលមានឈ្មោះថា Ford Co-Pilot 360TM ដែលក្នុងនោះរួមមានដូចជា៖

  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (T) និងអក្សរ (P) (Active Park Assist System)

  • ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេកម្រិតខ្ពស់ (High Definition 360 Degree Camera)
  • សេនស័រជំនួយចូលចតរហូតដល់ទៅ ១២ គ្រាប់ (12 Sensors)
  • ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង  (Blind Spot Information System)
  • ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)

  • ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)

  • ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្ត  (Adaptive Cruise Control)

  • ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ (Electronic Stability Control)
  • ប្រព័ន្ធហ្រ្វាំង ABS និងEBD (ABS and EBD)
  • ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist)
  • និងប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀត។

សម្រាប់តម្លៃនៃរថយន្ត Ford Territory ២០២១ ក្នុងទីផ្សារប្រទេសកម្ពុជាគឺមានតម្លៃពិសេសត្រឹមតែ ៤៩ ៩០០ដុល្លារ តែប៉ុណ្ណោះ ហើយការផ្តល់ជូននេះមានសុពលភាពមុនថ្ងៃសម្ពោធរថយន្តនេះជាផ្លូវការតែប៉ុណ្ណោះ ដូច្នេះសូមបងប្អូនទាំងអស់ប្រញាប់រួសរាន់ឡើង។ ចង់ដឹងថាតើប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយទាំងនេះមានភាពអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូនេះទាំងអស់គ្នា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ឈប់ដាក់លក់ឡាន HR-V លើទីផ្សារអង់គ្លេស

មុនការប្រកាសចេញរថយន្ត HR-V ជំនាន់ថ្មីនៅចុងឆ្នាំ ២០២១ នេះ ក្រុមហ៊ុន Honda បានសម្រេចបញ្ឈបការលក់រថយន្តនៅអង់គ្លេស ដោយនៅលើវិបសាយផ្លូវការរបស់ក្រុមហ៊ុនប្រចាំនៅអង់គ្លេសគេមិនឃើញមានដាក់បង្ហាញរថយន្ត HR-V នោះទេ។ ដូចនេះរថយន្តដែលមានលក់នៅអង់គ្លេសគឺនៅសល់តែរថយន្ត Jazz, e, CR-V, Civic និង NSX ប៉ុណ្ណោះ។

2019-2021 Honda HR-V Front Angle View

ការចុះផ្សាយរបស់ Autocar បានឲ្យដឹងថាការផលិតរថយន្ត HR-V សម្រាប់ទីផ្សារអឺរ៉ុបត្រូវបានបិទបញ្ចប់នៅចុងខែធ្នូ ស្របពេលដែលរថយន្តនេះមិនអាចបំពេញតាមលក្ខខណ្ឌឧស្ម័នពុលថ្មីនៅអឺរ៉ុបដែលបានចាប់ផ្ដើមអនុវត្តន័ចាប់ពីថ្ងៃទី១ ខែមករា។ ទោះបីជាឈប់ផលិតមែន ប៉ុន្តែរថយន្ត HR-V នៅមានសេសសល់តាមហាងលក់រថយន្តនៅឡើយ។

គួរដឹងថារថយន្ត HR-V ជំនាន់ថ្មីដែលនឹងចេញជាស៊េរីឆ្នាំ ២០២២ នឹងមានមកជាមួយនូវជម្រើសម៉ាស៊ីន Hybrid និងជម្រើស PHEV (Plug-in Hybrid) ហើយជម្រើសអគ្គិសនីសុទ្ធអាចនឹងបញ្ចេញនៅពេលក្រោយ។ ជម្រើសម៉ាស៊ីនថ្មីទាំងនេះនឹងអាចឲ្យរថយន្ត HR-V អាចបំពេញតាមស្តង់ដារឧស្ម័នពុលថ្មីនៅអឺរ៉ុបបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតដឹងច្បាស់ថ្ងៃប្រកាសចេញ Ford F-150 Raptor ស៊េរីថ្មីហើយ!

ក្រោយពីមានការទន្ទឹងរង់ចាំអស់ជាយូរខែ នៅទីបំផុត Ford បានបញ្ជាក់ជាផ្លូវការអំពីកាលបរិច្ឆេទប្រកាសចេញរថយន្ត F-150 Raptor ស៊េរីថ្មី ដែលគ្រោងនឹងប្រកាសចេញនៅថ្ងៃទី៣ ខែកុម្ភៈខាងមុខនេះ ពោលគឺនៅតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ។

តាមការចុះផ្សាយរបស់ Car and Driver បានអះអាងថារថយន្ត F-150 Raptor ជំនាន់ថ្មីនឹងមានចែកចេញជាពីរប្រភេទ មួយជាប្រភេទកម្លាំងធម្មតា និងមួយទៀតជាប្រភេទកម្លាំងខ្លាំងកប់តែម្ដង។ ប្រភេទកម្លាំងខ្លាំងត្រូវបានគេសង្ស័យថានឹងមានបំពាក់ម៉ាស៊ីន Supercharged ចំណុះ ៥,២លីត្រ ៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៧៦០សេះ។ ម៉ាស៊ីននេះត្រូវបាន Ford បំពាក់លើរថយន្ត Mustang Shelby GT500។

ចំពោះប្រភេទម៉ាស៊ីនធម្មតាវិញគឺប្រើម៉ាស៊ីន Twin-Turbo EcoBoost ចំណុះ ៣,៥លីត្រ ដែលធ្លាប់មានប្រើពីមុនមកនៅលើរថយន្ត Ford F-150 Raptor គឺមិនមែនជាម៉ាស៊ីនថ្មីអីនោះទេ។

ក្រៅពីមានការបន្ថែមជម្រើសម៉ាស៊ីនដែលមានកម្លាំងខ្លាំងហើយនោះ រថយន្ត F-150 Raptor ជំនាន់ថ្មី រំពឹងថានឹងមានការផ្លាស់ប្ដូរការឌីហ្សាញរូបរាងដែលកាន់តែទាន់សម័យ និងទាក់ទាញលើសមុនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+