ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរសនិយមឡាននៅអង់គ្លេស ខុសដាច់ពីនៅអាមេរិក

រយ៖ពេល៣៩ឆ្នាំជាប់គ្នាហើយដែលរថយន្តភីកអាប់ Ford F-Series ក្លាយជារថយន្តដែលលក់ដាច់បានច្រើនជាងគេនៅសហរដ្ឋអាមេរិក រាប់ទាំងឆ្នាំ ២០២០ ផងដែរ។ ហើយរថយន្តតួខ្ពស់ភាគច្រើនក៏ជាប់ជារថយន្តពេញនិយមខ្លាំងនៅសហរដ្ឋអាមេរិកផងដែរ។ យ៉ាងណាក្ដីបើក្រឡេកទៅមើលចក្រភពអង់គ្លេសឯណោះ ឃើញមានរសនិយមលើរថយន្តខុសគ្នាពីអាមេរិកតែម្ដង។

ក្នុងបញ្ជីរថយន្តលក់ដាច់ជាងគេទាំង១០នៅអង់គ្លេស មិនឃើញមានរថយន្តភីកអាប់សូម្បីមួយម៉ូដែល ផ្ទុយទៅវិញមានសម្បូរដោយរថយន្តខ្នាតតូច ជាពិសេសគឺពពួករថយន្ត Hatchback។ ជាក់ស្ដែងរថយន្តដែលលក់ដាច់ជាងគេគឺរថយន្ត Ford Fiesta Hatchback ដែលអាចលក់ចេញបាន ៤៩ ១៧៤គ្រឿង នៅពេញមួយឆ្នាំ ២០២០ ហើយនេះជាឆ្នាំទី១២ ហើយដែលវាក្លាយជារថយន្តលក់ដាច់ជាងគេ។

ខាងក្រោមនេះបង្ហាញអំពីរថយន្តដែលលក់ដាច់បំផុតនៅអង់គ្លេសចំនួន ៩ម៉ូដែលផ្សេងទៀត៖

២. Vauxhall Corsa ៖ ៤៦ ៤៣៩គ្រឿង

៣. Volkswagen Golf ៖ ៤៣ ១០៩គ្រឿង

៤. Ford Focus ៖ ៣៩ ៣៧២គ្រឿង

៥. Mercedes-Benz A-Class ៖ ៣៧ ៦០៨គ្រឿង

៦. Nissan Qashqai៖ ៣៣ ៩៧២គ្រឿង

៧. Mini ៖ ៣១ ២៣៣គ្រឿង

៨. Volkswagen Polo ៖ ២៦ ៩៦៥គ្រឿង

៩. Ford Puma ៖ ២៦ ២៩៤គ្រឿង

១០. Volvo XC40 ៖ ២៥ ០២៣គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលលទ្ធផលលក់របស់ Porsche ពេញមួយឆ្នាំ ២០២០ មិនសរសើរមិនបាន

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Porsche បានបញ្ចេញរបាយការណ៍នៃការលក់នៅទូទាំងសកលលោកប្រចាំឆ្នាំ ២០២០ ដែលបញ្ជាក់បានថាជំងឺកូវីដ១៩ មិនបានប៉ះពាល់ដល់ការលក់របស់ Porsche ខ្លាំងប៉ុន្មានឡើយ។

2020-2021 Porsche Taycan 4S Forward Vision

សរុបពេញមួយឆ្នាំ ២០២០ ក្រុមហ៊ុនអាចលក់ចេញរថយន្តបាន ២៧២ ១៦២គ្រឿង ដែលមានការធ្លាក់ចុះ ៣% បើធៀបនឹងចំនួនលក់ ២៨០ ៨០០គ្រឿង ដែលលក់បានកាលពីឆ្នាំ ២០១៩។ នៅសហរដ្ឋអាមេរិកតែឯង Porsche អាចលក់រថយន្តបាន ៥៧ ២៩៤គ្រឿង ដែលមានការធ្លាក់ចុះត្រឹម ៦,៩% ប៉ុណ្ណោះ។

នៅក្រៅពីទឹកដីសហរដ្ឋអាមេរិក Porsche អាចលក់រថយន្តបានសរុប ៨០ ៨៩២គ្រឿង នៅទីផ្សារអឺរ៉ុប​ ដែលធ្លាក់ចុះ ៩% ក្នុងនោះនៅអាល្លឺម៉ង់ដែលជាទឹកដីកំណើតអាចលក់រថយន្តចេញបាន ២៦ ១៥២គ្រឿង ធ្លាក់ចុះពីចំនួនលក់ ៣១ ៦១៨គ្រឿង កាលពីឆ្នាំ ២០១៩។

យ៉ាងណាក្ដីនៅប្រទេសចិន អាស៊ីបា៉ស៊ីហ្វិក និងតំបន់មជ្ឈឹមបូព៌ា ចំនួនលក់របស់ Porsche បែរជាមានការកើនឡើង ដោយនីប្រទេសចិនមានការកើនឡើង ៣% ហើយ តំបន់ពីរផ្សេងទៀតនោះមានកំណើន ៤% ពេលបូកបញ្ចូលគ្នា។

2018-2021 Porsche Cayenne Turbo Front Angle View

រថយន្តដែលមានតម្រូវការខ្ពស់ជាងគេគឺរថយន្តម៉ូដែល Cayenne ដែលមានចំនួនលក់សរុប ៩២ ៨៦០គ្រឿង មានចំនួនលក់កើនឡើង ១% ធៀបនឹងឆ្នាំ ២០១៩៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដែលជាជម្រើសដ៏សាកសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ

នៅលើទីផ្សាររថយន្តក្នុងប្រទេសកម្ពុជាភាគច្រើនប្រហែលជាបានចាប់យករថយន្តប្រភេទ SUV ប៉ុន្តែមធ្យោបាយដ៏ល្អបំផុតដើម្បីធ្វើដំណើរនិងដឹកសម្ភាៈប្រើប្រាស់ក្នុងពេលតែមួយគីរថយន្តប្រភេទ MPV ជាជម្រើសដ៏ល្អ។ រថយន្តប្រភេទ MPV នៅក្នុងប្រទេសកម្ពុជាគឺមិនមែនជាប្រភេទរថយន្តដែលពេញនិយមនោះទេនាពេលបច្ចុប្បន្ននេះ ប៉ុន្តែវាក៏មានការលក់ដាច់សមរម្យដែរ។ ចំពោះម៉ាកយីហោដូចជា Toyota, Kia, Mitsubishi និង Maxus ជាប្រភេទរថយន្ត MPV ដែលមានការពេញនិយមនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ការផ្តល់ជូននូវតម្លៃកាន់តែប្រសើរជាមួយនឹងការថែមជូននូវកញ្ចប់ប្រម៉ូសិនជាច្រើនមុខទៀត ហើយលោកអ្នកក៏ថែមទាំងអាចរីករាយក្នុងការបើកបរបានយ៉ាងពេញចិត្ត។ រថយន្ត ៤ម៉ូឌែលខាងក្រោមនេះដែលវាអាចជួយអោយលោកអ្នកធ្វើការសម្រេចចិត្តបានត្រឹមត្រូវ៖

១. ម៉ាស៊ីនរថយន្ត Toyota Granvia គឺជារថយន្តដែលបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតតួបូចំណុះ ២,៨លីត្រ ៤ស៊ីឡាំង ជាមួយនឹងកម្លាំង ១៣០kW ៣៤០០rpm និង ៤៥០Nm ពី ១៦០០ ទៅ ២៤០០rpm។ វាបានបំពាក់ដោយប្រអប់លេខអូតូ ៦វគ្គ និងផ្តល់ដោយកម្លាំងកង់ក្រោយ។ រថយន្ត Toyota Granvai ជាប្រភេទរថយន្ត ៨កៅអីហើយម៉ូឌែលនេះបានបំពាក់ដោយពូកស្បែក និងកៅអីជួរទី២ ជាប្រភេទ​ Power-reclining រួមនឹង Power-Folding Ottoman។

២. បើនិយាយអំពីភាពខ្លាំងនៃម៉ាស៊ីន Turbo ភាពងាយស្រួលក្នុងការរបើកបរ និងការសន្សំសំចៃ រថយន្ត Maxus G50 គឺជាជម្រើសដ៏ល្អហើយម៉ូឌែលនេះក៏មានតម្លៃសមរម្យសម្រាប់ជួរនៃប្រភេទ MPV ដែលបានដាក់លក់ក្នុងតម្លៃត្រឹមតែ ៤៥ ០០០ដុល្លារ។ វាអាចនិយាយបានថាផលិតផលនេះគឺពិតជាថ្លៃថ្នូរ ប្រកួតប្រជែង និងសុវត្ថិភាពសម្រាប់ការបើកបរជាលក្ខណៈគ្រួសារ។ ជាមួយនឹងប្រព័ន្ធសុវត្ថិភាពក៏ដូចជាមុខងារប្រើប្រាស់ទំនើបៗដែលធ្វើអោយម៉ូឌែលនេះក្លាយទៅជារថយន្តដែលមានការប្រកូតប្រជែង ហើយវាក៏មានការធានារហូតដល់រយៈពេល ៥ឆ្នាំផងដែរ។

៣. រថយន្ត Mitsubishi Xpander តម្លៃ ២៩ ៩៩៩ដុល្លារ សម្រាប់ផ្នែកខាងក្រៅនៃម៉ូឌែលនេះវិញគឺពិតជាមានភាពទាក់ទាញច្រើន ដូចជាកំពស់ពីដីខ្ពស់ល្មម និងទំហំកង់។ វាជាប្រភេទរថយន្តដែលមានភាពល្អសាកសមគ្រប់ទីកន្លែង ហើយម៉ូឌែលនេះក៏បំពាក់ដោយប្រព័ន្ធសុវត្ថិភាពស្តង់ដារផងដែរ។

៤. រថយន្ត Kia Grand Carnival វាបានបំពាក់ដោយកៅអីស្បែកយ៉ាងប្រណីតដែលបានធ្វើអោយអ្នកគ្រប់គ្នាដែលទទួលបាននូវផាសុកភាពនិងអារម្មណ៏មួយប្លែក។ ម៉ូឌែលនេះមានតម្លៃ ៦៦ ៨០០ដុល្លារ ហើយវាជាប្រភេទម៉ាស៊ីនសាំង​​ ៣,៣លីត្រ ផ្តល់នូវកម្លាំង ២៧០សេះ ជាមួយប្រអប់លេខអូតូ ៦វគ្គ។

ប្រសិនបើលោកអ្នកកំពុងស្វែងរករថយន្តប្រភេទMPV លោកអ្នកនឹងទទួលបាននូវទំហំទូលាយជាមួយនឹងកៅអី ៣ជួរ។ ជាការពិតណាស់វាពិតជាមានសារៈសំខាន់ក្នុងការដែលអ្នកដឹងពីទំហំនិងតម្លៃដើម្បីងាយស្រួលក្នុងការសម្រេចចិត្ត។ វាមិនមានអ្វីដែលទូលាយនៃផ្នែកខាងក្នុងជាងប្រភេទរថយន្ត MPV ទៀតនោះទេ ប៉ុន្តែវាមានស្ទីលថ្មី ផាសុកភាព និងភាពលេចធ្លោ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រើម៉ាស៊ីនដូចគ្នា Lexus LC500 និង Ford Mustang Bullitt មួយណាលឿនជាង? (មានវីដេអូ)

វាគ្មានអ្វីប្រសើរជាងការប្រណាំងលើផ្លូវលាតមួយស្មើ (drag race) នោះទេ ដើម្បីដឹងថារថយន្តមួយណាលឿនជាង។

ក្នុងករណីនេះ រថយន្ត Lexus LC500 បានប្រឈមមុខជាមួយនឹង Ford Mustang Bullitt ដោយពួកវាមានបំពាក់ម៉ាស៊ីនដូចគ្នា ហើយប្រជែងលើវិញ្ញាសារជាច្រើន ដូចជា រត់ផ្លូវលាត (drag race), រត់ផ្លូវលាតពេលរថយន្តកំពុងស្ថិតនៅល្បឿនណាមួយ (rolling drag race) និង តេស្តហ្វ្រាំង (brake test) ផងដែរ។

គួរឲ្យដឹងថា រថយន្ត Mustang Bullitt និង Lexus LC500 មានបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ naturally aspirated V8 មានកម្លាំង ៤៦០សេះ និងកម្លាំងបង្វិល ៥៣០ Nm ដូចគ្នា គ្រាន់តែ Mustang ដំណើរការដោយប្រអប់លេខដៃ ៦វគ្គ ខណៈ LC 500 ប្រើប្រអប់លេខអូតូ ១០វគ្គ ហើយពួកវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥វិនាទីដូចគ្នា៕

ចង់ដឹងថាមួយណាខ្លាំងជាង សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Gladiator ចេញលក់ប្រភេទម៉ាស៊ីនម៉ាស៊ូត V6 នៅអឺរ៉ុប

Jeep បានបើកបញ្ជាឲ្យកក់រថយន្តភីកអាប់ Gladiator នៅទូទាំងទីផ្សារអឺរ៉ុប ខណៈវានឹងចេញលក់ជាផ្លូវការ នៅដើមឆ្នាំ២០២១ នេះតែម្តង។

អតិថិជនអឺរ៉ុបនឹងទទួលបានជម្រើសម៉ាស៊ីនតែ ១គត់ គឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ Multijet V6 មានកម្លាំងសរុប ២៦០សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ។ ជាមួយគ្នានេះដែរ Gladiator លក់នៅអឺរ៉ុប នឹងផ្តល់ជម្រើសម៉ូដែល Sport, Overland និង Launch Edition ជាមួយជម្រើសពណ៌ចំនួន ៩ និង តួខ្លួនប្រភេទដំបូលទន់ និងដំបូលធម្មតា។

យោងតាមក្រុមហ៊ុន Jeep បានឲ្យដឹងថា Gladiator Sport នឹងមុងងារ និងការតុបតែងសម្រាប់ Off-road ខណៈ Overland គឺផ្តល់នូវមុខងារស្តង់ដារជាច្រើន បើនិយាយអំពីផាសុកភាព និងបច្ចេកវិទ្យា។ ដោយឡែកចំពោះ Launch Edition វិញ មានបំពាក់លក្ខណៈពិសេសស្តង់ដារជាច្រើន ដូចជា យ៉ាន់ Alloy ១៨អ៊ីញ, ដំបូលរឹងពណ៌ដូចតួខ្លួន និង មុខងារ Cargo Management Group ជាដើម។

បន្ថែមពីនេះ កាប៊ីនខាងក្នុងរបស់ Gladiator Launch Edition មានបំពាក់ពូកស្បែកពណ៌ខ្មៅ, អេក្រង់កម្សាន្ត ៨,៤អ៊ីញ មានមុខងារ Android Auto, Apple CarPlay, កាមេរ៉ាមើលខាងមុខ និងប្រព័ន្ធសំឡេង Alpine Premium Audio system ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់អគ្គិសនីនេះ មានអ្នកកក់ទិញដល់ ១០ម៉ឺនគ្រឿង

ក្រុមហ៊ុន Lordstown Motors បាន​ប្រកាស​ឲ្យ​ដឹង​ថា​ខ្លួន​ទទួល​បាន​ការ​កក់​ទិញ​ទុក​មុន​លើស​ពី ១០​ម៉ឺន​គ្រឿង សម្រាប់​រថយន្ត​ភីកអាប់​អគ្គិសនី​ម៉ូដែល Endurance របស់​ខ្លួន ដែល​ជា​ជោគជ័យ​មួយ​សម្រាប់​ក្រុមហ៊ុន។

GM-backed electric truck startup Lordstown Motors is going public - The  Verge

រថយន្ត​ Endurance អាច​បើកបរ​បាន​ចម្ងាយ​បាន​ដល់​ ៤០២គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ​ម្ដងៗ ដែល​វា​អាច​ផលិត​កម្លាំង​បាន ៦០០សេះ និង​អាច​សណ្ដោង​បាន​ទម្ងន់​ដល់​ទៅ ៣៤០០គីឡូក្រាម ហើយ​មាន​ប្រើប្រាស់​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន​ទៀត​ផង។

បច្ចុប្បន្ន​ក្រុមហ៊ុន Lordstown Motor កំពុង​តែ​ធ្វើ​ការ​សាក​ល្បង​រថយន្ត Endurance នៅ​ឡើយ ហើយ​គម្រោង​ការ​ចាប់​ផ្ដើម​ការ​ផលិត​នៅ​ក្នុង​ខែ​កញ្ញា គឺ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ទេ។ គួរ​ដឹង​ថា​រថយន្ត Endurance នេះ​គឺ​មាន​តម្លៃ​ចាប់​ផ្ដើម​ពី ៤៥ ០០០ដុល្លារ។

Lordstown Motors' future plans include electric SUVs and mid-size pickup

ក្រុមហ៊ុន​នឹង​ផលិត​រថយន្ត​ Endurance នៅ​​រោងចក្រ​របស់​ក្រុមហ៊ុន General Motors ​នៅ​ក្នុង​​ភូមិ​ Lordstown ​នៃ​រដ្ឋ Ohio ដែល​បាន​ជួល​ពី​ក្រុមហ៊ុន GM ក្រោយ​ក្រុមហ៊ុន GM បញ្ឈប់​ការ​ផលិត​រថយន្ត Chevrolet Cruze នៅ​ទី​នោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានពេញនិយមខ្លាំងបំផុតនៅអាមេរិកប្រចាំឆ្នាំ ២០២០ មានពាក់កណ្ដាលសុទ្ធតែឡានភីកអាប់

ខណៈ​ពេល​ដែល​រថយន្ត​តួ​ខ្ពស់​កំពុង​តែ​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក​ ហើយ​រថយន្ត​ប្រភេទ Sedan មាន​ការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​នោះ នៅ​សហរដ្ឋអាមេរិក​ឯណោះ​​នៅ​តែ​មាន​ការ​ស្រឡាញ់​ពេញ​ចិត្ត​រថយន្ត​ភីកអាប់ ដោយ​មិន​មាន​ថមថយ​ឡើយ។

ខាង​ក្រោម​នេះ​ជា​រថយន្ត​ ១០ ម៉ូដែល​ដែល​លក់​ដាច់​ជាង​គេ​នៅ​សហរដ្ឋអាមេរិក ពេញ​មួយ​ឆ្នាំ ២០២០ ៖

១០. Toyota Tacoma ៖ ២៣៨ ៨០៦គ្រឿង

2020 Toyota Tacoma Review | Expert Reviews | autotrader.ca

៩. GMC Sierra ៖ ២៥៣ ០១៦គ្រឿង

៨. Honda Civic ៖ ២៦១ ២២៥គ្រឿង

៧. Chevrolet Equinox ៖ ២៧០ ៩៩៤គ្រឿង

៦. Toyota Camry ៖ ២៩៤ ៣៤៨គ្រឿង

2020 Toyota Camry AWD Base Price Revealed Ahead Of Spring Launch

៥. Honda CR-V ៖ ៣៣៣ ៥០២គ្រឿង

៤. Toyota RAV4 ៖ ៤៣០ ៣៨៧គ្រឿង

៣. Ram ៖ ៥៦៣ ៦៧៦គ្រឿង

២. Chevrolet Silverado ៖ ៥៩៥ ០៩៤គ្រឿង

១. Ford F-Series ៖ ៧៨៧ ៤២២គ្រឿង

Ford F-150 News and Reviews | Motor1.com

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cute កប់! Fiat 500 ស៊េរីឆ្នាំ២០២១ បង្ហាញខ្លួនជាផ្លូវការហើយ!

ក្រុមហ៊ុនរថយន្តអ៊ីតាលី Fiat បានប្រកាសចេញរថយន្តម៉ូដែល 500 ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារអឺរ៉ុប។

ថ្វីបើមិនមានការផ្លាស់ប្តូរច្រើន ប៉ុន្តែ Fiat 500 បានបន្ថែមម៉ូដែលមួយចំនួនក្នុងត្រកូលរបស់ខ្លួន គឺ Cult, Connect, Cross, Sport និង Dolcevita ព្រមទាំងបន្ថែមពណ៌ថ្មីទៀតផង។

រថយន្តដ៏តូចច្រឡឹងមួយនេះមានបំពាក់លក្ខណៈពិសេសៗមកស្តង់ដារជាច្រើន ដោយក្នុងនោះរួមមាន អេក្រង់កម្សាន្ត ៧អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំង យ៉ាន់ Alloy ១៥អ៊ីញ ជាដើម។

សម្រាប់ទីផ្សារអឺរ៉ុប រថយន្ត Fiat 500 ឆ្នាំ២០២១ មានម៉ាស៊ីន ២ ជម្រើស គឺ ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ ដំណើរការជាមួយប្រព័ន្ធ Mild-hybrid មានកម្លាំង ៦៩សេះ និង ម៉ាស៊ីនចំណុះ ១,២លីត្រ កម្លាំង ៦៨ សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃឡានថ្មីជាមធ្យមនៅសហរដ្ឋអាមេរិក កើនលើស ៤ម៉ឺនដុល្លារ ជាលើកដំបូង

តម្លៃជាមធ្យមនៃរថយន្តថ្មីនៅសហរដ្ឋអាមេរិក បានឡើងតម្លៃ ៤ ម៉ឺនដុល្លារមួយគ្រឿង ជាលើកដំបូង។

ស្របពេលដែលអ្នកទិញប្តូរពីរថយន្តដឹកអ្នកដំណើរ ហើយចាប់ផ្តើមទិញរថយន្តប្រភេទ SUV និងរថយន្តភីកអាប់ មិនត្រឹមតែតម្លៃរថយន្តថ្មីបានកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែការបង់ប្រាក់មុន (down payment) ក៏ឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានដែរ នៅក្នុងត្រីមាសទី ៤។ ចំនួនប្រាក់កម្ចីជាមធ្យមដែលត្រូវបានខ្ចីដើម្បីផ្តល់ហិរញ្ញប្បទានដល់រថយន្តថ្មី ក៏ជិតដល់តម្លៃខ្ពស់បំផុតដែរ។

គួរឲ្យដឹងថា តម្លៃជាមធ្យមនៃរថយន្តថ្មីនៅសហរដ្ឋអាមេរិក ក្នុងត្រីមាសទី ៤ គឺ ៤០ ១៧៩ ដុល្លារ និងបានកើនឡើងបន្ថែមទៀតដល់ ៤០ ៥៧៣ ដុល្លារក្នុងខែធ្នូ។ ទោះបីជាបែបនេះក៏ដោយ អ្នកប្រើប្រាស់នៅតែចង់ទិញរថយន្តថ្មី ទោះបីជាមានការរាតត្បាតពីជំងឺកូវីដ១៩ ក៏ដោយ។

យ៉ាងណាក៏ដោយ គេរំពឹងថាតម្លៃនឹងបន្តកើនឡើង។ ការស្រាវជ្រាវពី HIS Markit បានបង្ហាញថា ពាក់កណ្តាលនៃរថយន្តថ្មីដែលត្រូវបានលក់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន គឺជារថយន្តប្រភេទ SUV ខណៈ ២០ ភាគរយជារថយន្តភីកអាប់។ ក្រុមហ៊ុនស្រាវជ្រាវខាងលើជឿជាក់ថា ចំណែករបស់រថយន្តប្រភេទ SUV នឹងកើនឡើងដល់ ៥២ ភាគរយនៅឆ្នាំ ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Apple និង Hyundai នឹងចុះកិច្ចព្រមព្រៀងផលិតឡានជាមួយគ្នានៅខែមីនា

ការ​ចុះ​ផ្សាយ​របស់ Reuters ដែល​បាន​ដក​ស្រង់​ប្រភព​​ពី​​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង Korea IT News បាន​ឲ្យ​ដឹង​ថា​ Apple និង Hyundai នឹង​ចុះ​កិច្ច​ព្រមព្រៀង​ជា​មួយ​គ្នា​លើ​​ការ​ផលិត​រថយន្ត​អគ្គិសនី​ Apple ដែល​គ្រោង​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ត្រឹម​ខែ​មីនា​ឆ្នាំ ២០២១ នេះ។

Hyundai អាច​នឹង​ផលិត​រថយន្ត​អគ្គិសនី​របស់ Apple នៅ​រោងចក្រ​​ក្នុង​រដ្ឋ Georgia សហរដ្ឋអាមេរិក ដែល​កាន់​កាប់​ដោយ​ក្រុមហ៊ុន Kia Motors ឬ​អាច​នឹង​បណ្ដាក់​ទុន​លើ​ការ​ផលិត​រោងចក្រ​ថ្មី​នៅ​សហរដ្ឋអាមេរិក​ដែល​អាច​ផលិត​រថយន្ត​បាន ៤០ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ។ ការ​ចុះ​ផ្សាយ​របស់ Korea IT News បាន​ឲ្យ​ដឹង​ដែរ​ថា​​ប្រភេទ Beta (សាក​ល្បង) នៃ​រថយន្ត​របស់ Apple អាច​នឹង​ចេញ​នៅ​ក្នុង​ឆ្នាំ ២០២២។

Reuters បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន​ថា​ការ​ផលិត​រថយន្ត​អគ្គិសនី​របស់ Apple ប្រហែល​ជា​ចាប់​ផ្ដើម​អំឡុង​ឆ្នាំ ២០២៤ ហើយ​ការ​ចុះ​ផ្សាយ​ថ្មី​នេះ​បាន​និយាយ​ម្ដង​ទៀត​អំពី​កាល​បរិច្ឆេទ​ផលិត​នេះ។

គួរ​ដឹង​ថា​ដំណឹង​ចចាមអារ៉ាម​ដែល​ថា Apple កំពុង​ពិភាក្សា​ជា​មួយ Hyundai បាន​លេច​ចេញ​កាល​ពី​សប្ដាហ៍​មុន​ ដែល​​ឲ្យ​​ជា​ដំណឹង​ថា​ Apple គ្រោង​សហការ​ជា​មួយ​ក្រុមហ៊ុន​រថយន្ត ដើម្បី​ផលិត​រថយន្ត​អគ្គិសនី និង​អភិវឌ្ឍន៍​អាគុយ​ ដោយ​សារ​ការ​​សាងសង់​រោងចក្រ និង​ស្រាវជ្រាវ​រក​បច្ចេកវិទ្យា​ថ្មីៗ​ទាំង​ស្រុង​ត្រូវ​ចំណាយ​ថវិកា​ច្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+