ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Golf ជាប់ជាឡានលក់ដាច់បំផុតនៅអឺរ៉ុប ប្រចាំឆ្នាំ២០២០

បន្ទាប់ពីជួបព្យុះភ្លៀងពេញមួយឆ្នាំរួចមក រថយន្ត Volkswagen Golf បានក្លាយខ្លួនជារថយន្តលក់ដាច់បំផុតនៅអឺរ៉ុប។

រថយន្ត Volkswagen Golf បានលក់ដាច់រហូតដល់ទៅចំនួន ៣១២ ០០០គ្រឿងនៅទូទាំងអឺរ៉ុប ដោយក្នុងនោះមាន ១៣៤ ០០០គ្រឿង សម្រាប់ទីផ្សារអាល្លឺម៉ង់តែឯង។

គួរឲ្យដឹងផងដែរថា Volkswagen ទើបតែបានប្រកាសចេញរថយន្ត Golf ជំនាន់ Mk8 ថ្មី កាលពីខែតុលាឆ្នាំមុន ធ្វើឲ្យឆ្នាំ២០២០ ជាឆ្នាំដំបូងរបស់វា។ Volkswagen បានព្យាយាមអាប់ដេតលក្ខណៈពិសេសជាច្រើនលើ Golf Mk8 នេះ ជាពិសេសគឺបច្ចេកវិទ្យា និងប្រព័ន្ធកម្សាន្ត។

សូមបញ្ជាក់ថា Volkswagen បានបញ្ចេញរថយន្ត Golf ជាច្រើនម៉ូដែល ដោយក្នុងនោះរួមមាន ដូចជា GTI, GTD, GTE និង R ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនចិន ចេញឡានអគ្គិសនីតម្លៃជិត ៦ម៉ឺនដុល្លារ មើលៗឡូយប៉ុណ្ណា?

ក្រុមហ៊ុនរថយន្តអគ្គិសនីចិន NIO បានប្រកាសចេញរថយន្តប្រភេទ Sedan ម៉ូដែល ET7 ជាផ្លូវការ ដើម្បីប្រជែងនឹង Tesla។

រថយន្ត NIO ET7 នេះនឹងមានតម្លៃចាប់ពី ៣៧៨ ០០០យ័ន ឬស្មើនឹងខ្ទង់ ៥៨ ៣៨០ដុល្លារ ប៉ុន្តែតម្លៃនេះមិនរាប់បញ្ចូលអាគុយរបស់វាឡើយ ដែលធ្វើឲ្យវាក្លាយជាគ្រឿងរថយន្តថ្លៃបំផុត។ ទោះជាយ៉ាងណា អ្នកអាចទិញរថយន្ត ET7 ប្រភេទមានអាគុយ ក្នុងតម្លៃ ៤៤៨ ០០០យ័ន ឬស្មើនឹង ៦៩ ២០០ដុល្លារ។

រថយន្ត Sedan នេះមានបំពាក់មុខងារពិសេសៗដូចជា ចង្កៀងក្រោយ Heartbeat Taillight, ដំបូលកញ្ចក់ Laminated Glass Roof, កៅអីទាំង ២ជួរមានមុខងារកម្តៅ បញ្ចេញខ្យល់ និងម៉ាស្សា ព្រមទាំង ប្រព័ន្ធសំឡេង ២៣គ្រាប់ ជាដើម។

NIO ET7 បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៧០គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាបើកបរបានចម្ងាយ ៥០០គីឡូម៉ែត្រ និង ៧០០គីឡូម៉ែត្រ សម្រាប់ប្រភេទប្រើអាគុយ ១០០គីឡូវ៉ាត់ម៉ោង ខណៈប្រភេទ ១៥០គីឡូវ៉ាត់ម៉ោង អាចឲ្យវាបើកបាន ១ ០០០គីឡូម៉ែត្រឯណោះ។

រថយន្តអគ្គិសនីនេះមានកម្លាំងសរុប ៦៤៤សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៩វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ក្លាយជាក្រុមហ៊ុនលក់ឡានប្រណីតបានច្រើនជាងគេនៅអាមេរិក

ទីផ្សាររថយន្តប្រណីតនៅសហរដ្ឋអាមេរិកប្រចាំឆ្នាំ​ ២០២០ ឃើញថាមានរថយន្តតែប៉ុន្មានពាន់គ្រឿងប៉ុណ្ណោះដែលបានធ្វើឲ្យមានការប្រែប្រួលនូវចំណាត់ថ្នាក់ក្រុមហ៊ុនរថយន្ត BMW, Lexus និង Mercedes។

BMW បានឡើងក្លាយជាក្រុមហ៊ុនរថយន្តប្រណីតដែលអាចលក់ដាច់រថយន្តបានច្រើនជាងគេនៅសហរដ្ឋអាមេរិកដោយអាចលក់បានសរុប ២៧៨ ៧៣២គ្រឿង។ លទ្ធផលលក់នេះមានការធ្លាក់ចុះ ១៧,៥% បើធៀបនឹងឆ្នាំ ២០១៩។

ចំណាត់ថ្នាក់លេខ២គឺបានទៅលើក្រុមហ៊ុន Lexus ដែលកាលពីឆ្នាំមុនអាចលក់រថយន្តប្រណីតបានសរុប ២៧៥ ០៤១គ្រឿង។ ចំនួនលក់នេះមានការធ្លាក់ចុះ ៧,៧%​ បើធៀបនឹងឆ្នាំ ២០១៩ ហើយការធ្លាក់ចុះនេះទំនងជាដោយសារចំនួនលក់មិនសូវខ្លាំងក្លាលើរថយន្តម៉ូដែល Lexus ES និង Lexus RX។

លេខ៣ឯណោះគឺបានទៅលើក្រុមហ៊ុន Mercedes ដែលអាចលក់រថយន្តបានសរុប ២៧៤ ៩១៦គ្រឿង ដែលចំនួនលក់នេះមានការធ្លាក់ចុះ ១៣%។​ រថយន្ត C-Class បានធ្លាក់ចុះចំនួនលក់ ៤៦,៥% ខណ៖រថយន្ត E-Class/CLS និង S-Class បានធ្លាក់ចុះជាង ៣០%។

ក្រុមហ៊ុន Audi ឯណោះអាចលក់រថយន្តនៅអាមេរិកបាន ១៨៦ ៦២០គ្រឿង ដែលធ្លាក់ចុះ ១៧%។ រថយន្តដែលធ្លាក់ចុះចំនួនលក់ច្រើនជាងគេមានរថយន្ត A4, A6 និង A7 ដែលសុទ្ធតែជារថយន្ត Sedan។ យ៉ាងណាក្ដីរថយន្ត Q3 មានកំណើនចំនួនលក់រហូតដល់ ៨៤%។

ចំណាត់ថ្នាក់លេខ៥គឺបានទៅលើក្រុមហ៊ុន Acura ដែលអាចលក់រថយន្តបាន ១៣៦ ៩៨៣គ្រឿង ដែលនេះគឺធ្លាក់ចុះ ១៣,៥%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Range Rover ដែល David Beckham ធ្លាប់ជិះ​ ពេលនេះលក់ចេញបានជាង២ម៉ឺនដុល្លារ

Range Rover Sport Kahn ស៊េរីឆ្នាំ ២០០៧ មួយគ្រឿងដែលធ្លាប់ជារថយន្តប្រើប្រាស់ដោយកីឡាករបាល់ទាត់ល្បីឈ្មោះ David Beckham ត្រូវបានលក់ចេញក្នុងកម្មវិធីលក់ដេញថ្លៃមួយដែលបានតម្លៃប្រមាណ​ ២១ ០០០ដុល្លារ។

រថយន្តនេះពេលដែលទើបចេញថ្មីតែម្ដងគឺមានតម្លៃរហូតដល់ខ្ទង់សែនដុល្លារ ហើយកាលពីខ្ទង់៥ឆ្នាំមុន វាធ្លាប់ត្រូវបានលក់ក្នុងកម្មវិធីដេញថ្លៃមួយបានតម្លៃចន្លោះពី​ ៣១ ២០០ដុល្លារ ទៅ ៣៤ ០០០ដុល្លារផងដែរ។ យ៉ាងណាក្ដីដោយសារអាយុកាលកាន់តែចាស់ និងត្រូវបានប្រើប្រាស់បានអស់ជាង១០ម៉ឺនគីឡូម៉ែត្រទៅហើយនោះ​ ធ្វើឲ្យតម្លៃរបស់វាកាន់តែធ្លាក់ថ្លៃ។ ហេតុនេះវាគឺជារថយន្តតារាល្បីដែលមានតម្លៃធូរបំផុតមួយ។

រថយន្តនេះមានប្រើប្រាស់ម៉ាស៊ីនចំណុះ ៤,២លីត្រ ជាប្រភេទ Supercharged ចំនួន៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៣៨៥សេះ។ ម៉ាស៊ីននេះអាចស្ទុះពី ០​ ដល់ ១០០គីឡូម៉ែត្រក្នុងពេល ៧,១វិនាទី និងមានល្បឿនអតិបរមា ២០៩គ.ម/ម៉។

ក្នុងរថយន្តនេះមានចំណុចមួយចំនួនដែលអាចបញ្ជាក់អំពីអត្តសញ្ញាណរបស់តារាបាល់ទាត់ល្បី ដូចជានៅលើកម្រាលព្រំមានជាឈ្មោះ ហើយនៅក្បែរប្រព័ន្ធសំឡេងក៏មានឈ្មោះ។ បន្ថែមពីនេះនៅលើលិខិតចុះបញ្ជីម្ចាស់ដើមឃើញមានអាសយដ្ឋាន និងហត្ថលេខារបស់ David Bechkam ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត HONDA CR-V ឆ្នាំ២០២១ នេះកាន់តែទំនើប និងសន្សំសំចៃ

Honda CR-V គឺជារថយន្តដែលមានកេរិ៍ឈ្មោះល្បីល្បាញជាយូរមកហើយ ដោយសារតែវាធន់ សន្សំសំចៃ និងមានកាប៊ីនខាងក្នុងធំទូលាយ។ ថ្មីៗនេះ ក្រុមហ៊ុន Phnom Penh Honda បានប្រកាសចេញលក់នូវរថយន្ត CR-V ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅលើទីផ្សារប្រទេសកម្ពុជា ដោយវាបានទទួលការអាប់ដេតជាច្រើន ជួយឲ្យវាកាន់តែទំនើប និងទាន់សម័យ។

បើប្រៀបធៀបនឹងរថយន្តស៊េរីមុន ឃើញថារថយន្ត HONDA CR-V ២០២១ បានបន្ថែមនូវសមត្ថភាពរបស់ខ្លួនដោយហួសពីការរំពឹងទុកពីសំណាក់អ្នកប្រើប្រាស់ ទាំងបច្ចេកវិទ្យាទំនើបនិងប្រព័ន្ធសុវត្ថិភាពមួយចំនួនថ្មី ដើម្បីធានាក្នុងការបើកបរនិងងាយស្រួយក្នុងការប្រើប្រាស់។ រថយន្ត HONDA CR-V ២០២១ បានផ្លាស់ប្តូរការរចនាថ្មីនៅផ្នែកខាងក្រៅ រួមមាន៖ ប៉ាណា Sport ផ្នែកខាងមុខ ដែលកាន់តែឡូយឆាយ, កាងមុខ ដែលធ្វើអោយរថយន្តកាន់តែមានអានុភាព អមជាមួយនឹង អំពូលកាត់អ័ព្ទប្រភេទLED កាន់តែភ្លឺច្បាស់ល្អ ដែលជួយសំរាលហានិភ័យដែលមើលពុំឃើញ។ ចំណែកចង្កៀងខាងក្រោយរបស់វាក៏មានការរចនាថ្មី Smoke Black highlight ជាប្រភេទ LED ដែលភ្លឺច្បាស់ល្អ ផ្តល់សុវត្ថិភាពកាន់តែខ្ពស់ជាងមុន , យ៉ាន់ថ្មី New Sport Design Alloy wheel ១៨អុីញ និង រួមទាំងបំពាក់ជាមួយ Roof Rails ​ដែលធ្វើអោយរថយន្តនេះកាន់តែទំនើបនិងទទួលបានការលេចធ្លោជាងមុន។ ហើយរថយន្តនេះក៏មានបំពាក់ជាមួយប្រព័ន្ធវ័យឆ្លាត Power Window ដែលជួយធ្វើអោយកញ្ចក់អូតូឡើងបិទដោយស្វ័យប្រវត្ថិ គ្រាន់តែចុច Lock​ សោរ,  Walk Away Lock ​ប្រព័ន្ធចាក់សោរដោយស្វ័យប្រវត្ថិនៅពេលដែលដើរចេញពីរថយន្ត, Power Tailgate ប្រព័ន្ធចុចបញ្ជាបិទទ្វារគូទក្រោយអូតូ និងភ្ជាប់ជាមួយសេនស័រ Hand-Free Power Tail gate ដោយគ្រាន់តែប្រើប្រាស់ជើងវាសក្នុងការបិទបើក។

ដោយឡែកបើប្រៀបធៀបជាមួយរថយន្តដទៃទៀតវិញ:

  • ភាពលេចធ្លោដែលធ្វើអោយ HONDA CR-V ២០២១ នេះទទួលបានការពេញនិយមលើពិភពលោក គឺជារថយន្តមួយដែលមានសុវត្ថិភាពខ្ពស់ ផាសុកភាព ​សន្សំសំចៃ និងប្រើប្រាស់បានអាយុកាលយូរអង្វែងជាងគេ។
  • បើនិយាយពីអំពូលវិញ HONDA CR-V ២០២១ នេះបានបំពាក់ជាមួយអំពូល LED បាញ់ភ្លើងបានភ្លឺច្បាស់ល្អ ដែលអាចជះពន្លឺបានចំងាយរហូតដល់១៥០ម៉ែត្រនិងរួមទាំងមានភ្ជាប់ជាមួយមុខងារដ៏ឆ្លាតវ័យបិទបើកដោយស្វ័យប្រវត្តិផងដែរ ។​​ Daytime Running Lights និង Fog lamp អំពូលកាត់អ័ព្ទក៏បំពាក់ដោយអំពូលប្រភេទ LED ផងដែរ វាជួយសំរាលហានិភ័យខ្ពស់ដែលមើលពុំឃើញ។ ចំពោះអត្ថប្រយោជន៍របស់LEDនេះវិញគឺ បំភ្លឺផ្លូវបានច្បាស់ល្អ មិនងាយឡើងកំដៅដែលជាហេតុធើ្វអោយចង្កៀងរថយន្តមិនងាយស្លកពណ៌ ប្រើប្រាស់ថាមពលពីអាគុយតិចបំផុត និងអាយុកាលប្រើប្រាស់បានយូរ (មិនងាយខូច) ។ ចំណែកចង្កៀងខាងក្រោយរបស់វាក៏មានការរចនាថ្មី Smoke Black highlight ជាប្រភេទ LED ដែលភ្លឺច្បាស់ល្អ ផ្តល់សុវត្ថិភាពកាន់តែខ្ពស់ជាងមុនថែមមួយកម្រិតទៀត។
  • កញ្ចក់ផ្នែកខាងស្តាំនៃ HONDA CR-V ២០២១ ក៏បានបំពាក់ភ្លើងស៊ីញ៉ូ LED ងាយស្រួលដល់អ្នកបើកបរនៅពីក្រោយរឺបត់បែន និងអ្នកបើកបរនៅក្បែរ និង បំពាក់ជាមួយ​ Land Watch កាមេរ៉ាសុវត្ថិភាពផ្នែកខាងស្តាំ ដែលជួយសំរួលដល់អ្នកបើកបរ និងបង្កើនសុវត្ថិភាពទ្វេដងក្នុងការបត់ស្តាំ និងគ្រប់ស្ថានភាពផ្លូវចង្អៀត។
  • ចំពោះផ្នែកកញ្ចក់ទាំង៤ របស់ CR-V ២០២១ បំពាក់ដោយ Power Window ខណះពេលដែលលោកអ្នកចាកចេញពីរថយន្តដោយភ្លេចបិទកញ្ចក់ ដោយគ្រាន់តែចុចតេឡេ Lock នោះវានឹងអូតូឡើងបិទដោយស្វ័យប្រវត្តិ វាក៏មានតួនាទីការពារពីចោរកម្មផងដែរហើយបច្ចេកវិទ្យានេះរថយន្តសេរីថ្មីដទៃទៀតពុំទាន់មានឡើយ។
  • យ៉ាន់ស្ព័រ New Sport Design Alloy wheel ដែលមានទំហំ 18​អ៊ីន ដែលធ្វើអោយកាន់តែឡូយជាងមុន​ និងជួយទប់លំនឹងបានយ៉ាងល្អ ភ្ជាប់ជាមួយប្រព័ន្ធសុវត្ថិភាពខ្ពស់ និងអាចបើកបរបានគ្រប់ស្ថានភាពផ្លូវលំបាក ។
  • ចំណែកផ្នែកខាងក្នុងវិញ រថយន្ត SUV ខ្នាតកណ្តាលនេះមាន ប្រវែងតួខ្លួន ៤,៦២៣មីល្លីម៉ែត្រ, ទទឹង ១,៨៥៥មីល្លីម៉ែត្រ, កម្ពស់ ១,៦៥៨មីល្លីម៉ែត្រ ជាមួយនឹងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៦៦២មីល្លីម៉ែត្រ ដែលផ្តល់ឲ្យនូវទំហំកាប៊ីនខាងក្នុងធំទូលាយ ងាយស្រួលប្រើប្រាស់ និងមានផាសុកភាពខ្ពស់។ មិនតែប៉ុណ្ណោះ ឃ្លុបខាងក្រោយសម្រាប់ដាក់ឥវ៉ាន់ មានទំហំរហូតដល់ទៅ ៥២២លីត្រ ដែលអាចផ្ទុកបានច្រើនជាងរថយន្តដទៃ សាកសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

  • ក្រឡេកទៅមើលកាប៊ីនខាងក្នុងរបស់វាវិញ មានបំពាក់អេក្រង់កម្សាន្ត ប្រភេទ Touchscreen ទំហំ ៧អុីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto អាចប្រើប្រាស់បានជាមួយ Map​ មើលបានកាន់តែធំច្បាស់ល្អ។
  • រីឯចង្កូតស្រោបដោយស្បែកនិងមានប៊ូតុងបញ្ជាជាច្រើនជាមួយមុខងារ Bluetooth Hands-Free Telephone,  Audio Streaming, Cruise Control មុខងារកំណត់ល្បឿនថេរនៅលើផ្លូវ Highway,  Paddle shift មុខងារបន្ថែមល្បឿនឆ្លាស់ចូលលេខដៃ និង កាន់តែពិសេសនោះគឺ Voice Control ដែលជាមុខងារបញ្ជាដោយប្រើប្រាស់សំលេងយើងផ្ទាល់។ ក្នុងនោះដែរ ដើម្បីឲ្យដំណើរការកម្សាន្តរបស់លោកអ្នកកាន់តែសប្បាយ CR-V មានបំពាក់នូវ Speaker គុណភាពខ្ពស់ចំនួន ច្រើនគ្រាប់ ព្រមទាំង ប្រព័ន្ធម៉ាស៊ីនត្រជាក់ប្រភេទ Dual Zone បាញ់ខ្យល់ចេញគ្រប់ជួរទៀតផង , Rear Camera កាមេរ៉ាមើលក្រោយ ៣សណ្ឋាន ​និង Front & Rear Sensor សេនស័រចូលចត។

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ CR-V ថ្មីនេះ បានបំពាក់ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ​ ដើម្បីបង្កើនទំនុកចិត្តកាន់តែខ្ពស់សម្រាប់ការបើកបរបន្ថែមទៀតដូចជា៖

  • ប្រព័ន្ធចែកហ្រ្វាំង EBD System
  • ប្រព័ន្ធទប់លំនឹងពេលជាន់ហ្រ្វាំងលើផ្លូវកាច់កោងខ្លាំង AHA System
  • ប្រព័ន្ធទប់លំនឹងពេលបើកបរផ្លូវកោង​ឬរអិល VSA System
  • ប្រព័ន្ធអោយសញ្ញាពេលជាន់ហ្រ្វាំងឈប់បន្ទាន់ ESS System
  • ហ្វ្រាំងដៃអេឡិចត្រូនិច Electronic Parking Brake System
  • ប្រព័ន្ធពេលឈប់ស្តុប Auto Brake Hold System
  • ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់ Tires Pressure Monitoring System
  • ប្រព័ន្ធផ្តល់សញ្ញាពេលអ្នកបើកបរ ងងុយដេក Drive Attention Level System
  • ប្រព័ន្ធចាក់សោរអូតូនៅពេលដែលចាកចេញពិរថយន្ត  Walk away lock
  • ពោងសុវត្ថិភាព​ ៨គ្រាប់
  • Sensor មុខក្រោយចំនួន ៦គ្រាប់ និងបានប្រើប្រាស់គ្រោងឆ្អឹង G-Force Control ដ៏រឹងមាំស៊ូបានគ្រប់ស្ថានភាពផ្លូវ ជាដើម៕

រថយន្ត CR-V ឆ្នាំ២០២១នេះ​ មានតម្លៃ ៥៤ ៥០០ ដុល្លារ ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៌ អាចធ្វើការទស្សនារថយន្តដោយ ផ្ទាល់នៅក្រុមហ៊ុន ភ្នំពេញហុងដា​ ដែលមានអាស័យដ្ឋានស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ទល់មុខនឹងព្រលានយន្តហោះភ្នំពេញអន្តរជាតិ និង លេខទូរស័ព្ទ ០២៣ ៩០១ ៨៥៨ / ០១៧ ៨៩៩ ៨៥៥ / ០១៦ ៧៧២ ៥៨៥ ឬតាមរយៈ Facebook Page : Honda Car Cambodia​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kanye West ជូនការដូររថយន្ត Mercedes Maybachs ចំនួន ៥គ្រឿងដល់ Kim Kardashian សម្រាប់ការដូរគ្រីស្ទម៉ាស

នៅពេលនិយាយអំពីការដូរគ្រីស្ទម៉ាសជាទូទៅគេទិញរបស់ដែលជាទីស្រឡាញ់ដែលពួកគេចង់បាន ឬត្រូវការ ប៉ុន្តែសម្រាប់ Kanye West បានជូនការដូរគ្រីស្ទម៉ាសនូវរថយន្ត Mercedes-Maybach ដល់ភរិយារបស់ខ្លួន គឺ Kim Kardashian ​ដោយមិនមែនចំនួនមួយគ្រឿងឡើយ គឺររហូតដល់ចំនួន ៥គ្រឿង។

សម្រាប់ការដូរគ្រីស្ទម៉ាស Kanye West ត្រូវបានចំណាយណាយជិត ឬជាងមួយលានដុល្លារ ទៅលើអំណោយរបស់មនុស្សម្នាក់ ព្រោះរថយន្ត Mercedes-Maybach S មិនមានតម្លៃថោកទាល់តែសោះ ដោយតម្លៃចាប់ផ្តើមពីជាង ១៧ ម៉ឺនដុល្លារ ប៉ុន្តែ Kanye West ក៏ទទួលបានការដូរត្រឡប់មកនូវ  រូបផ្គុំរបស់ Several James Turrell (សិល្បករដែល Kanye West ចូលចិត្ត) ដែលមានតម្លៃលើសពីមួយលានដុល្លារផងដែរ។

សម្រាប់ការជូនអំណោយថ្លៃៗ អោយគ្នាទៅវិញទៅមក ដូច្នេះប្រហែលជាត្រូវបានគេចាត់ទុកជារឿងធម្មតាទៅហើយ ព្រោះ Kanye West និង Kim Kardashian កំពុងមានបញ្ហាដ៏លំបាក នៃជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ ដូច្នេះប្រហែលជាអំណោយនេះ គឺជាវិធីរបស់ពួកគេ ដើម្បីព្យាយាមផ្សះផ្សាជីវិតអាពាហ៍ពិពាហ៍របស់ពួកគេអោយកាន់មានភាពផ្អែមល្ហែម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic Type R ២០២១ ចេញតម្លៃថ្មី ខ្ទង់ជិត ៤ម៉ឺនដុល្លារ

ក្រុមហ៊ុន Honda បានស្វាគមន៍ឆ្នាំថ្មី ជាមួយនឹងការតម្លើងថ្លៃរថយន្ត Honda Civic Type R ស៊េរីឆ្នាំ២០២១ បន្តិចបន្តួច សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ឥឡូវនេះ រថយន្ត Civic Type R ឆ្នាំ២០២១ មានតម្លៃចាប់ពី ៣៨ ៨៩០ដុល្លារ ពោលគឺឡើងថ្លៃ ៤០០ដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជារឿងចម្លែកឡើយសម្រាប់ក្រុមហ៊ុនរថយន្តជប៉ុនមួយនេះ ដែលតម្លើងថ្លៃរថយន្តរបស់ខ្លួននៅឆ្នាំថ្មី។

ជាមួយគ្នានេះដែរ វាក៏តម្លើងថ្លៃនៃម៉ូដែលផ្សេងៗទៀត ចន្លោះពី ២០០ ទៅ ៣០០ដុល្លារផងដែរ ដោយក្នុងនោះរួមមានទាំង ម៉ូដែល Civic Sedan, Civic Hatchback, Accord, Accord Hybrid, Insight, HR-V, Passport និង Pilot ផងដែរ។

យ៉ាងណាមិញ រថយន្ត Honda Civic Type R ឆ្នាំ២០២១ នៅតែបន្តប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ  turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០៦សេះ និងដំណើរការដោយប្រអប់លេខដៃ ៦វគ្គ ជាមួយប្រព័ន្ធប៉ុងមួយវិលកង់មុខ FWD ដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota GR Supra ២០២១ ប្រភេទម៉ាស៊ីនតូច តម្លៃថោកជាងប្រភេទម៉ាស៊ីនធំ ជិត១ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត GR Supra ស៊េរីឆ្នាំ២០២១ ប្រភេទប្រើម៉ាស៊ីនតូច នៅក្នុងប្រទេសអង់គ្លេស ដោយវាមានតម្លៃធូរថ្លៃច្រើន។

រថយន្ត Toyota GR Supra 2.0 មានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ហើយមានតម្លៃចាប់ពី ៦២ ៥០០ដុល្លារ ថោកជាងប្រភេទម៉ាស៊ីនធំ ៣,០លីត្រ ដល់ទៅ ៩ ៥០០ដុល្លារឯណោះ។

ខណៈពេលដែលតម្លៃខាងលើគឺសម្រាប់ម៉ូដែល 2.0 Pro វាក៏មានម៉ូដែលមួយទៀតហៅថា Fuji Speedway Edition ដែលមានតម្លៃចាប់ពី ៦៤ ៤០០ដុល្លារ។

បើទោះបីជាប្រើម៉ាស៊ីនតូចមែន ប៉ុន្តែរថយន្ត GR Supra 2.0 មានកម្លាំងរហូតដល់ទៅ ២៥៤សេះ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,២វិនាទី ហើយមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះ ដោយសារតែប្រើម៉ាស៊ីនតូចជាង ដូច្នេះវាក៏មានទម្ងន់ស្រាលជាងដែរ ពោលគឺស្រាលជាង ១០០គីឡូក្រាម បើប្រៀបនឹងប្រភេទប្រើម៉ាស៊ីន ៣,០លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MG មួយនេះជិះ ១០០គ.មស៊ីប្រេងតែ ១,៣លីត្រប៉ុណ្ណោះ

MG Linghang គឺ​ជា​រថយន្ត SUV ​ប្រភេទ PHEV ដំបូង​គេ​របស់​ម៉ាក​រថយន្ត MG នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ ដែល​មាន​ដាក់​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី ២៥ ៧៧២ដុល្លារ ដល់ ២៨ ៨៦២ដុល្លារ ប៉ុណ្ណោះ។

រថយន្ត​នេះ​មាន​បំពាក់​ប្រព័ន្ធ PHEV ដែល​អាច​ផលិត​កម្លាំង​សរុប​បាន​ ២៩១​សេះ និង​អាច​ស្ទុះ​ពី ០ ដល់ ១០០គ.ម/ម៉ ដោយ​ប្រើ​ពេល​​ ៧វិនាទី ហើយ​ប្រើ​ប្រព័ន្ធ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ១០វគ្គ។ ដោយ​សារ​តែ​ជា​ប្រភេទ​រថយន្ត PHEV ហេតុ​នេះ​ហើយ​វា​អាច​សន្សំ​ប្រេង​បាន​ច្រើន ដោយ​ការ​ជិះ ១០០​គីឡូម៉ែត្រ ស៊ី​ប្រេង​ត្រឹម ១,៣លីត្រ។ បន្ថែម​ពី​នេះ​វា​អាច​រត់​ដោយ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​បាន ៧៥គីឡូម៉ែត្រ និង​ប្រើ​ពេល ៥​ម៉ោង ដើម្បី​សាក​ភ្លើង​ពេញ។

ក្រៅ​ពី​មាន​ប្រើ​ប្រព័ន្ធ PHEV រថយន្ត Linghang ស៊េរី​ឆ្នាំ ២០២១ នេះ មិន​មាន​ចំណុច​អ្វី​ខុស​ប្លែក​ពី​ប្រភេទ​ធម្មតា​ខ្លាំង​នោះ​ទេ ពោល​គឺ​មាន​ប្រើ​ប្រាស់​ការ​ឌីហ្សាញ​ផ្ទាំង​ប៉ាណា​មុខ​ថ្មី ដែល​កាន់​តែ​ទាក់ទាញ និង​ទាន់​សម័យ។

នៅ​ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត​ក៏​មើល​ទៅ​ឃើញ​ថា​មាន​ប្រណីត​ភាព​ផង​ដែរ ដោយ​មាន​បំពាក់​នូវ​អេក្រង់ LCD ទំហំ ១០,១អ៊ីញ សម្រាប់​ការ​​កម្សាន្ត និង​អេក្រង់​ទំហំ ១២,៣អ៊ីញ​ សម្រាប់​ជា​កុងទ័រ​ប្រភេទ​ឌីជីថល​សុទ្ធ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជើងឯកឡានភីកអាប់ប្រចាំឆ្នាំ ២០២០ នៅអាមេរិក មានការផ្លាស់ប្ដូរ

រថយន្ត​ភីកអាប់ Chevrolet Silverado បាន​ឡើង​កាន់​កាប់​តំណែង​ជា​រថយន្ត​ភីកអាប់​លក់​ដាច់​បាន​ច្រើន​លំដាប់​ទីពីរ​នៅ​សហរដ្ឋអាមេរិក ដោយ​អាច​លក់​ចេញ​បាន​សរុប​ ៥៩៥ ០៩៤គ្រឿង ពេញ​មួយ​ឆ្នាំ ២០២០។

អតីត​ជើង​ឯក​លេខ​ពីរ​គឺ Ram បាន​​ធ្លាក់​តំណែង​មក​នៅ​លេខ​៣ ដោយ​អាច​លក់​រថយន្ត​បាន​ចំនួន ៥៦២ ៦៧៦គ្រឿង ក្នុង​រយៈពេល ១២​ខែ​នៃ​ឆ្នាំ ២០២០។ ចំណាត់​ថ្នាក់​លេខ​១ នៅ​តែ​បាន​ទៅ​លើ​រថយន្ត​ F-Series ដែល​លក់​ចេញ​បាន​សរុប ៧៨៧ ៤២២គ្រឿង។

ចំពោះ​ចំណាត់​ថ្នាក់​លេខ​ ៤​ គឺ​បាន​ទៅ​លើ​ GMC Sierra ដែល​លក់​ចេញ​បាន ២៥៣ ០១៦គ្រឿង, លេខ៥​បាន​ទៅ​លើ Tundra របស់ Toyota ដែល​លក់​បាន ១០៩ ២០៣គ្រឿង និង​លេខ​៦ បាន​ទៅ​លើ​រថយន្ត​ Nissan Titan ជា​មួយ​ចំនួន​លក់​ ២៦ ៤៣៩គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+