ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Mirage ឆ្នាំ២០២១ ចេញផ្លូវការ ជាមួយតម្លៃដ៏មិននឹកស្មាន

(សហរដ្ឋអាមេរិច) រថយន្ត Mitsubishi Mirage សេរ៊ីថ្មី ឆ្នាំ២០២១បានចេញជាផ្លូវការ ជាមួយនិងជម្រើសចំនួនពីរប្រភេទគឺ ប្រភេទ Sedan និង Hatchback។

សម្រាប់ម៉ូឌែលថ្មីនេះ នៅផ្នែកខាងក្រៅនៃរថយន្ត គឺពុំមានក៏ផ្លាស់ប្តូរខ្លាំងពីម៉ូឌែលចាស់ប៉ុន្មានឡើយ ដោយបានបំពាក់ជាមួយ ចង្កៀងខាងមុខ-ក្រោយ, កាងក្រោយ និងរន្ធខ្យល់ថ្មី។ ចំណែកផ្នែកខាងក្នុងកាប៊ីនបានធ្វើការអាប់ដេតថ្មីលើ អេក្រង់កម្សាន្តទំហំ ៧អ៊ីញ ដែលមានមុខងារ Apple Carplay និង Android Studio និងឌីស្សាញថ្មីលើ Arm Rests ជាមួយការបន្ថែមមុខងារសុវត្តិភាព Forward Collision Mitigation System, ប្រព័ន្ធរក្សាកម្លាតគ្រោះថ្នាក់ពេលចូលចំណត និងប្រព័ន្ធភ្លើងឡើងចុះដោយស្វ័យប្រវត្តិ។

សម្រាប់រថយន្ត Mirage បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ១,២លីត្រ ទំហំ ៣ស៊ីឡាំង កម្លាំង ៧៨សេះ ប្រើប្រាស់ជាមួយជម្រើសប្រអប់លេខដៃ ៥វគ្គ ឬប្រអប់លេខ CVT។

Mitsubishi Mirage ប្រភេទ Hatchback
Mitsubishi Mirage ប្រភេទ Sedan

រថយន្ត Mitsubishi Mirage សម្រាប់ប្រភេទ Hatchback មានតម្លៃចាប់ពី ១៤ ២៩៥ ដុល្លារ និងប្រភេទ Sedan មានតម្លៃចាប់ពី ១៥ ២៩៥ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន General Motors ផលិតរថយន្តអគ្គិសនី សម្រាប់ហុងដា

កាលពីខែកញ្ញាឆ្នាំ ២០២០កន្លងទៅ ក្រុមហ៊ុនរថយន្តអាមេរិក GM និងក្រុមហ៊ុនរថយន្តជប៉ុន Honda បានសម្រេចចិត្តចាប់ដៃគ្នាជាមួយនឹងការបង្កើតបុត្រសម្ព័ន្ធដើម្បីផលិតរថយន្ត។ នៅពេលនោះវាត្រូវបានលើកឡើងដើម្បីពិភាក្សា ពីរចនាសម្ព័ន្ធ និងការលើកទឹកចិត្ត នឹងត្រូវចែករំលែកទៅវិញទៅមកសម្រាប់កិច្ចសហប្រតិបត្តិការ។

ហើយនាពេលនេះ យោងតាមប្រភពជាច្រើនដែលបានលើកឡើង បានឱ្យដឹងថាក្រុមហ៊ុន General Motors (GM) នឹងផលិតរថយន្តអគ្គិសនីចំនួន ២ គ្រឿងសម្រាប់ក្រុមហ៊ុនហុងដា នាពេលខាងមុខនេះ។ ជាក់ស្តែង Honda EV ស៊េរីថ្មីនឹងត្រូវផលិតចេញពីរោងចក្ររបស់ក្រុមហ៊ុន GM នៅប្រទេសម៉ិកស៊ីកូ រីឯ Acura EV នឹងផលិតនៅអាមេរិក។

រថយន្តអគ្គិសនី Honda EV នឹងត្រូវផលិតនៅរោងចក្រនៅ Ramos Arizpe ប្រទេសម៉ិកស៊ិក ដូចគ្នានឹងរថយន្ត Chevrolet Blazers និង Equinoxដែរ។ ចំណែក Acura EV ក៏ត្រូវផលិតពីរោងចក្ររបស់ក្រុមហ៊ុន GM នៅ Spring Hill រដ្ឋ Tennessee សហរដ្ឋអាមេរិកដែលរោងចក្រ GMC Acadia, Cadillac XT5 និង XT6 កំពុងផលិត។

កាលពីឆ្នាំ២០២០ ក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះធ្លាប់បាននិយាយថា ពួកគេគួរផ្សារភ្ជាប់ទំនាក់ទំនងជាមួយយីហោជប៉ុន ដើម្បីអភិវឌ្ឍយានយន្តអគ្គិសនី ហើយផ្តល់នូវបច្ចេកវិទ្យា OnStar សម្រាប់ផលិតផលហុងដាផងដែរ។ ការផលិតរថយន្តអគ្គិសនីចំនួន ២ របស់ក្រុមហ៊ុនហុងដានៅរោងចក្រ GM គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៣។ ហើយរថយន្តអគ្គិសនីទាំងពីរនេះ អាចត្រូវ លក់ជាម៉ូដែលឆ្នាំ ២០២៤ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Grand Cherokee ឆ្នាំ២០២១ ចេញប្រភេទតួវែងថ្មី មានបំពាក់កៅអី ៣ជួរ

ក្រុមហ៊ុន Jeep បានប្រកាសចេញរថយន្ត Grand Cherokee L ស៊េរីឆ្នាំ២០២១ ដែលមានតួវែង ហើយបំពាក់កៅអីអង្គុយ ៣ ជួរ ខុសពីម៉ូដែល Grand Cherokee ធម្មតា ដែលមានកៅអីតែ ២ ជួរប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ ការឌីហ្សាញរបស់ Grand Cherokee L មានភាពខុសប្លែកគ្នាបន្តិចពី Grand Cherokee ដោយផ្នែកខាងមុខ កាត់ទៅរកម៉ូដែល Grand Wagoneer ជាមួយចង្កៀងមុខផ្តេក និងប៉ាណាបញ្ឈរ ៧ បន្ទះ។

រថយន្ត SUVនេះ ត្រូវបានគេទាញតួខ្លួនឲ្យវែងជាងមុន ដោយឥឡូវនេះវាមានប្រវែងពីកង់មុខទៅកង់ក្រោយ សរុប ១២១,៧អ៊ីញ ដែលមានន័យថា តួខ្លួនទាំងមូលរបស់វាមានប្រវែងសរុប ២០៤,៩អ៊ីញ។ មិនតែប៉ុណ្ណោះ កាប៊ីនខាងក្នុងរបស់វាក៏បានបំពាក់តាប្លូថ្មី ដែលមានអេក្រង់កម្សាន្ត Touchscreen ទំហំដល់ ១០,១អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ហើយក៏មានកុងទ័រឌីជីថល ទំហំ ១០,៣អ៊ីញ ទៀតផង។

រថយន្ត Jeep Grand Cherokee L ឆ្នាំ២០២១ នេះ នឹងផ្តល់ជម្រើសចំនួន ៤ ម៉ូដែល គឺ Laredo, Limited, Overland និង Summit។ វាបំពាក់ម៉ាស៊ីន Pentastar ចំណុះ ៣,៦លីត្រ V6 មានកម្លាំង ២៩០សេះ និង ម៉ាស៊ីនចំណុះ ៥,៧លីត្រ Hemi V8 មានកម្លាំង ៣៥៧សេះ ហើយដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ និង ប៉ុងមួយមកស្តង់ដារ ខណៈប៉ុងពីរជា Option។

ទោះជាយ៉ាងណាក៏ដោយ Jeep មិនទាន់បានប្រកាសចេញតម្លៃលក់ជាផ្លូវការរបស់វានៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Land Cruiser ជំនាន់ថ្មី ទំនងផ្តល់ជម្រើសម៉ាស៊ីន ៣ ប្រភេទនេះ

ខណៈពេលដែលរថយន្ត Toyota Land Cruiser នឹងត្រូវអស់ជីវិត ហើយស៊េរីជំនាន់ថ្មីនឹងបង្ហាញខ្លួនក្នុងពេលខាងមុខនេះ របាយការណ៍មួយចំនួនបាអះអាងថា វាទំនងជាផ្តល់ជម្រើសម៉ាស៊ីនខុសគ្នាចំនួន ៣។

រថយន្ត Land Cruiser ជំនាន់ថ្មី ដែលគេនឹងហៅថា Land Cruiser 300 Series នោះ ទំនងជានឹងបោះបង់ចោលម៉ាស៊ីន V8 របស់ខ្លួន ដើម្បីប្រើម៉ាស៊ីន V6 ជំនួសវិញ។

ក្នុងនោះគឺជាម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ twin-turbocharged V6 ខណៈម៉ាស៊ីនផ្សេងទៀតគឺមានទាំងប្រភេទ Hybrid ផងដែរ។ ជាចុងក្រោយ គឺម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ V6 សម្រាប់អ្នកត្រូវការកម្លាំងអូសទាញខ្លាំង។

យោងតាមគេហទំព័រ Autoweek បានឲ្យដឹងថា រថយន្ត Land Cruiser ជំនាន់ថ្មី នឹងមានទំហំស្រដៀងទៅនឹងម៉ូដែលបច្ចុប្បន្នដែរ ហើយនៅតែបន្តប្រើគ្រោងឆ្អឹងចាស់ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Tesla Model 3 ក្លាយជាឡានលក់ដាច់ជាងគេបំផុតនៅអង់គ្លេស កាលពីចុងឆ្នាំ

​តំណែង​ជា​រថយន្ត​ដែល​លក់​ដាច់​ជាង​គេ​នៅ​ប្រទេស​អង់គ្លេស​ប្រចាំ​ខែ​ធ្នូ គឺ​ត្រូវ​បាន​កាន់​កាប់​ដោយ​ Tesla Model 3 ដែល​អាច​លក់​ដាច់​បាន​ច្រើន​ជាង​គូ​ប្រជែង​ខ្លាំង​ដទៃ​ទៀត​មាន​ដូច​ជា Volkswagen Golf និង Ford Fiesta។

រថយន្ត​អគ្គិសនី​របស់​អាមេរិក​​នេះ​ អាច​លក់​ចេញ​បាន​ ៥ ៧៩៨​គ្រឿង កាល​ពី​ខែ​ធ្នូ ខណៈ​ដែល​រថយន្ត​ Volkswagen Golf លក់​ចេញ​បាន ៤ ៤៧០គ្រឿង និង​រថយន្ត Ford Fiesta អាច​លក់​ចេញ​បាន​សរុប ៣ ៣៦៧គ្រឿង។

គួរ​ដឹង​ថា​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល Tesla បាន​ស្ថិត​នៅ​តំណែង​លេខ​១​ ដែល​លើក​ទី​មួយ​គឺ​កាល​ពី​ខែ​មេសា​ឆ្នាំ ២០២០។ ចំនួន​លក់​កាល​ពី​ខែ​ធ្នូ​របស់ Tesla Model 3 មាន​ការ​កើន​ឡើង​ដោយ​សារ​ការ​អាប់ដេត​ទ្រង់ទ្រាយ​ធំ​ដែល​បាន​ទៅ​ដល់​ប្រទេស​អង់គ្លេស​កាល​ពី​ខែ​វិច្ឆិកា៕​​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo និយាយថារថយន្តអគ្គិសនីគឺជាអនាគតរបស់ខ្លួន

​ក្រោយ​​ពី​រថយន្ត​ Recharge ដែល​ជា​រថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​ទទួល​បាន​ភាព​រីក​ចម្រើន​ខ្លាំង​កាល​ពី​ឆ្នាំ​មុន នា​ពេល​នេះ​ Volvo បាន​ប្រកាស​ថា​ខ្លួន​នឹង​បង្កើន​ការ​ផលិត​រថយន្ត​អគ្គិសនី​នៅ​រោងចក្រ Ghent នៅ​ប្រទេស​បែលហ្សិក​ឲ្យ​បាន​មួយ​ទ្វេ​ជា​បី​ត្រឹម​ឆ្នាំ ២០២២។

រោងចក្រ​ខាង​លើ​នេះ​គឺ​មាន​ផលិត​រថយន្ត​ XC40 Recharge និង​ប្រភេទ PHEV នៃ​រថយន្ត​ CX40 ហើយ​វា​ក៏​នឹង​ត្រូវ​ផលិត​រថយន្ត​អគ្គិសនី​ថ្មី​របស់​ Volvo ចាប់​ផ្ដើម​ពី​ចុង​ឆ្នាំ ២០២១។

​ប្រធាន​ផ្នែក​ប្រតិបត្តិការ​និង​គុណភាព​របស់ Volvo បាន​និយាយ​ថា ៖ “អនាគត​របស់​យើង​គឺ​រថយន្ត​អគ្គិសនី​ ហើយ​អតិថិជន​ទំនង​ជា​ពេញ​ចិត្ត​អ្វី​ដែល​ពួក​គេ​បាន​ឃើញ​តាម​រយៈ​រថយន្ត​ Recharge របស់​យើង។ តាម​រយៈ​ការ​បន្ត​បង្កើន​ចំនួន​ម៉ូដែល​រថយន្ត​អគ្គិសនី និង​បង្កើន​ការ​ផលិត​រថយន្ត​អគ្គិសនី​របស់​យើង នោះ​រោងចក្រ Ghent នឹង​​ជា​​អ្នក​បើក​ផ្លូវ​សម្រាប់​ការ​ផលិត​របស់​យើង។​​”​

គួរ​ដឹង​ថា​ Volvo នឹង​បញ្ចេញ​រថយន្ត​អគ្គិសនី​ជា​ច្រើន​ម៉ូដែល​នៅ​ថ្ងៃ​អនាគត ដោយ​សារ​ក្រុមហ៊ុន​នេះ​ចង់​ឲ្យ​ពាក់​កណ្ដាល​នៃ​ចំនួន​លក់​សរុប​លើ​សកល​របស់​ខ្លួន​គឺ​ចេញ​ពី​រថយន្ត​អគ្គិសនី ដែល​ជា​ផែនការ​ចង់​សម្រេច​ឲ្យ​បាន​ត្រឹម​ឆ្នាំ ២០២៥៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Expedition ឆ្នាំ២០២១ ចេញប្រភេទថោកបំផុត តម្លៃស្ទើរ ៥ម៉ឺនដុល្លារ

Ford បានបញ្ចេញរថយន្ត Expedition ស៊េរីឆ្នាំ២០២១ ប្រភេទថោកបំផុតថ្មី គឺម៉ូដែល XL STX ដែលមានតម្លៃចាប់ពី ៤៩ ៩៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយសន្សំសំចៃបាន ២ ៨១៥ដុល្លារ បើប្រៀបធៀបទៅនឹងម៉ូដែល XLT ដែលជាប្រភេទ Base Model ពីមុន។

ទោះបីជាយ៉ាងណាក៏ដោយ រថយន្ត Ford Expedition XL STX ឆ្នាំ២០២១ នេះ នឹងមិនមែនកៅអីជួរទី៣ ដូចម៉ូដែល Expedition ដទៃទៀតឡើយ។ មិនតែប៉ុណ្ណោះ វាក៏គ្មានបច្ចេកវិទ្យា Ford Co-Pilot360 និង សេនស័រចូលចតក្រោយ ឡើយ។

យ៉ាងណាមិញ វាមានបំពាក់យ៉ាន់ Alloy ១៨អ៊ីញ, ប៉ាណាមុខខ្មៅរលោង, គម្របកញ្ចក់ចំហៀងខ្មៅរលោង និង របាំងផុកពណ៌ដូចតួខ្លួន ជាដើម។

រថយន្ត Expedition បំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ EcoBoost V6 មានកម្លាំង ៣៧៥សេះ ដំណើរការដោយប្រអប់លេខអូតូ ១០វគ្គ ដូចម៉ូដែលដទៃទៀតដែរ ហើយប្រើប៉ុងមួយវិលកង់ក្រោយ RWD ស្តង់ដារ ខណៈប៉ុងពីរ AWD ជា Option តម្លៃ ៣ ០៥០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Juke ២០២១ ចេញម៉ូដែលពិសេសថ្មី មើលទៅរឹតតែឡូយ

ក្រុនហ៊ុន Nissan បានប្រកាសចេញម៉ូដែលពិសេសថ្មី សម្រាប់រថយន្ត Juke ជំនាន់ទី២ នៅក្នុងទីផ្សារអឺរ៉ុប ដោយហៅវាថា Enigma។

រថយន្ត Nissan Juke Enigma ស៊េរីឆ្នាំ២០២១ នេះ ទទួលបានការតុបតែងបន្ថែមដូចជា ក្រាហ្វិចលើដំបូល និងកញ្ចក់ចំហៀង, ឡូហ្គូ Enigma, យ៉ាន់ Akari ១៩អ៊ីញ ហើយផុ្តល់ជម្រើសតួខ្លួន ៣ ពណ៌ គឺ ប្រផេះ និង ស ជាមួយដំបូលពណ៌ខ្មៅ និង ខ្មៅសុទ្ធ តែម្តង។

បន្ថែមពីលើរូបរាងរបស់វា Juke Enigma ក៏មានបំពាក់មុខងារ Amazon Alexa ផងដែរ ហើយវាគឺជារថយន្ត Nissan ដំបូងគេបង្អស់នៅអឺរ៉ុប ដែលមានបំពាក់មុខងារមួយនេះ។

Juke Enigma នឹងចេញលក់នៅអឺរ៉ុបក្នុងខែមករា ឆ្នាំ២០២១ នេះ ជាមួយនឹងតម្លៃចាប់ពី ៣១ ៦២០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Crossroad ទំនងជាចម្លើយឆ្លើយតបនឹង Toyota Corolla Cross

បច្ចុប្បន្ន​នេះ Honda មាន​រថយន្ត​ SUV តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ​នៅ​ទីផ្សារ​ប្រទេស​ជប៉ុន​ គឺ​មាន​ Honda CR-V និង Honda HR-V ដែល​វា​មិន​​មែន​ជា​គូ​​ប្រកួតប្រជែង​ខ្លាំង​ក្លា​មួយ​ជា​មួយ​នឹង​រថយន្ត​របស់ Toyota ឬ Mazda នោះ​ទេ។

ហេតុ​នេះ​ហើយ​ទើប Honda មាន​ផែនការ​បញ្ចេញ​រថយន្ត SUV ឲ្យ​បាន​កាន់​តែ​ច្រើន និង​ដុះ​ខាត់​រថយន្ត​ដែល​មាន​ឲ្យ​កាន់​តែ​ទាក់ទាញ​ផង​ដែរ​។ ជាក់​ស្ដែង​នៅ​ខែ​មីនា​ឆ្នាំ​នេះ ក្រុមហ៊ុន​នឹង​ប្រកាស​ចេញ​រថយន្ត Honda HR-V ស៊េរី​ឆ្នាំ ២០២១ ដែល​មាន​រូបរាង​ថ្មី​ទាំង​ស្រុង។

នៅ​ឆ្នាំ ២០២២ ខាង​មុខ​ បើ​តាម​ការ​ចុះ​ផ្សាយ​បាន​ឲ្យ​ដឹង​ថា​ Honda នឹង​បង្ហាញ​ចេញ​រថយន្ត SUV មួយ​ប្រភេទ​ទៀត​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង HR-V ដែល​ទំនង​ជា​អាច​នឹង​មាន​ឈ្មោះ​ថា Honda Crossroad។ វា​នឹង​ក្លាយ​ជា​គូ​ប្រជែង​ចំៗ​របស់ Toyota Corolla Cross សម្រាប់​ទំហំ និង​រូបរាង​របស់​វា។

ដូច​ជា​ការ​ដែល​​ Toyota ​រៀប​ចំ​ Corolla Cross ឲ្យ​នៅ​ចន្លោះ​រថយន្ត C-HR និង RAV4 អ៊ីចឹង​ដែរ គឺ​រថយន្ត Honda Crossroad នឹង​ស្ថិត​នៅ​ចន្លោះ​រថយន្ត Honda HR-V និង Honda CR-V។ បន្ថែម​ពី​លើ​នេះ Honda ក៏​បាន​ចុះ​កម្មសិទ្ធិ​ឈ្មោះ ZR-V ដែល​ជា​ការ​ឲ្យ​តម្រុយ​ថា​​ក្រុមហ៊ុន​ជប៉ុន​នេះ​កំពុង​អភិវឌ្ឍន៍​រថយន្ត SUV ថ្មី​មួយ​ទៀត​ សម្រាប់​ជា​គូ​ប្រជែង​រថយន្ត Toyota Raize ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាលើកដំបូង ឡានអគ្គិសនីលក់ដាច់បានច្រើនជាងឡានប្រើម៉ាស៊ីននៅប្រទេសមួយនេះ

ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ប្រទេស​ន័រវែស និង​ពិភពលោក​ទាំង​មូល​ផង​ដែរ​នោះ រថយន្ត​​ដើរ​ដោយ​ថាមពល​អគ្គិសនី​អាច​លក់​ដាច់​បាន​ច្រើន​ជាង​រថយន្ត​ដើរ​ដោយ​​ប្រេង​ឥន្ធនៈ​ នៅ​លើ​ទីផ្សារ​ប្រទេស​ន័រវេស​កាល​ពី​ឆ្នាំ ២០២០។

រថយន្ត​អគ្គិសនី​បាន​កាន់​កាប់​ចំណែក ៥៤% នៃ​ចំនួន​លក់​សរុប ខណៈ​រថយន្ត​ប្រើ​ម៉ាស៊ីន​ឥន្ធនៈ​កាន់​កាប់​ចំណែក​ទីផ្សារ ៤៦%។ កាល​ពី​ឆ្នាំ​ ២០១៩ ចំនួន​លក់​រថយន្ត​អគ្គិសនី​នៅ​ន័រវែស​គឺ​មាន​ចំណែក​ ៤២% ហើយ​បើ​ ១០​ឆ្នាំ​មុន​វា​មាន​ចំណែក ១% ប៉ុណ្ណោះ។

គួរ​ដឹង​ថា​ន័រវែស​កំពុង​តែ​ខិតខំ​ខ្លាំង​បំផុត​ដើម្បី​ក្លាយ​ខ្លួន​ជា​ប្រទេស​ដំបូង​គេ ដែល​លែង​មាន​លក់​រថយន្ត​ដើរ​ដោយ​ថាមពល​ប្រេង​ឥន្ធនៈ​នៅ​លើ​ទីផ្សារ។​ រថយន្ត​អគ្គិសនី​នៅ​ន័រវែស​មាន​ការ​លើក​លែង​ពិសេស​មិន​​យក​ពន្ធ​គ្រប់​ប្រភេទ​​ ខុស​ពី​រថយន្ត​ប្រើ​ម៉ាស៊ីន​។

ក្នុង​ចំណោម​រថយន្ត​ម៉ាស៊ីន​​ដែល​លក់​នៅ​ន័រវែស​កាល​ពី​ឆ្នាំ​មុន ​ក្នុង​នោះ​មាន ២០% ជា​រថយន្ត Hybrid សាក​ភ្លើង​បាន (PHEV) , មាន ៩% ជា​រថយន្ត​ Hybrid ធម្មតា និង​មាន ៨% ប៉ុណ្ណោះ​ជា​រថយន្ត​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​សុទ្ធ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+