ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងថ្ងៃដែលឡាន Alfa Romeo ប្រភេទសាកភ្លើង នឹងបង្ហាញខ្លួនហើយ

នៅពេលដែលក្រុមហ៊ុន Alfa Romeo បានប្រកាសចេញរថយន្តម៉ូដែល Giulia និង Stelvio ស៊េរីឆ្នាំ២០១២ កាលពីខែធ្នូឆ្នាំមុន ក្រុមហ៊ុនអ៊ីតាលីនេះក៏បានបញ្ជាក់ថា ពួកគេនឹងបញ្ចេញរថយន្តប្រភេទ Plug-in Hybrid ដែលនឹងចាប់ផ្តើមផលិតនៅឆ្នាំនេះ។

ខណៈពេលដែលក្រុមហ៊ុនបាន និងកំពុងតែបិទមាត់យ៉ាងជិតអំពីរថយន្ត SUV សាកភ្លើងនេះ គេហទំព័រ Motor.es បានរាយការណ៍ថា រថយន្ត Alfa Romeo Tonale ប្រភេទ Launch Edition នឹងចេញលក់នៅខែវិច្ឆិកា ឆ្នាំ២០២១។ បន្ទាប់មកទៀត ម៉ូដែល Tonale ប្រភេទធម្មតា (ស្តង់ដារ) នឹងបង្ហាញខ្លួននៅដើមឆ្នាំ២០២២។

គួររំលឹកឲ្យដឹងថា រថយន្ត Alfa Romeo Tonale បានបង្ហាញខ្លួនជាគំរូរថយន្ត នៅក្នុងកម្មវិធី 2019 Geneva Motor Show។

ថ្វីបើក្រុមហ៊ុនមិនទាន់បានបញ្ជាក់ពីជម្រើសម៉ាស៊ីនរបស់វា ប៉ុន្តែរបាយការណ៍អះអាងថា វានឹងប្រើម៉ាស៊ីនដូចរថយន្ត Jeep Renegade គឺ ម៉ាស៊ីនសាំង turbocharged ចំណុះ ១,៣លីត្រ ដំណើរការជាមួយកញ្ចប់អាគុយអគ្គិសនីមួយទំហំ ១១,៤គីឡូវ៉ាត់ម៉ោង ដែលផ្តល់ថាមពលឲ្យទៅម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១៨៧សេះ ហើយអាចរត់ដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៤២គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

FCA វិនិយោគលុយ ២៥០ លានដុល្លារនៅឥណ្ឌា ដើម្បីផលិតឡាន Jeep

ក្រុមហ៊ុន Fiat Chrysler Automobiles កំពុងតែវិនិយោគទឹកប្រាក់ចំនួន ២៥០ លានដុល្លារអាមេរិក ទៅក្នុងប្រទេសឥណ្ឌា ដើម្បីបង្កើនវត្តមានរបស់ខ្លួននៅក្នុងស្រុក ក៏ដូចជាដើម្បីបើកដំណើរការរថយន្ត SUV ម៉ាក Jeep ស៊េរីថ្មីចំនួន ៤ ម៉ូដែលក្នុងរយៈពេលពីរឆ្នាំខាងមុខ។

ការវិនិយោគនេះនឹងនាំឲ្យមានផលិតកម្មក្នុងស្រុក នៃប្រភេទ SUV ខ្នាតកណ្តាល, SUV កៅអី៣ជួរ ក៏ដូចជាការដំឡើងរថយន្ត Jeep Wrangler និង Jeep Cherokee បូករួមនឹងការបញ្ចេញម៉ូដែល Compass ស៊េរីថ្មីផងដែរ។

គួរឲ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុន FCA កាន់កាប់តិចជាង ១ ភាគរយនៃទីផ្សាររថយន្តដឹកអ្នកដំណើរនៅក្នុងប្រទេសឥណ្ឌាដូច្នេះការបន្ថែមរថយន្តម៉ូដែលថ្មីនោះ គួរតែអាចធ្វើឲ្យវាកាត់បន្ថយការចំណាយ និងជំរុញការលក់ទូទៅ។

លោក Partha Datta នាយកប្រតិបត្តិក្រុមហ៊ុន FCA India បាននិយាយថា “ការវិនិយោគថ្មីរបស់យើងចំនួន ២៥០ លានដុល្លារនេះ នឹងផ្តល់នូវយើងនូវការប្រគួតប្រជែងនៅក្នុងផ្នែកជាច្រើន”។ លោក Partha ក៏បានបន្ថែមឲ្យដឹងដែរថា គោលដៅថ្មីមួយទៀតរបស់ខ្លួន គឺបង្កើនចំនួនគ្រឿងបន្លាស់ដែលផលិតនៅក្នុងស្រុក សម្រាប់រថយន្តរបស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ទំនងជានឹងបញ្ចេញឡាន Highlander ប្រភេទថ្មី ទំហំកាន់តែទូលាយ

រថយន្ត Toyota Highlander ឆ្នាំ ២០២១ អាច​នឹង​ធ្វើ​ឲ្យ​អតិថិជន​ដែល​ចង់​បាន​រថយន្ត​មាន​ទំហំ​ធំ​ទូលាយ​ខក​ចិត្ត​ ដោយ​សារ​រថយន្ត​ SUV កៅអី​បី​ជួរ​ដទៃ​ទៀត​ដូច​ជា Chevrolet Traverse, Kia Telluride និង Hyundai Palisade ជា​ដើម​នោះ មាន​ផ្ដល់​ជូន​នូវ​ទំហំ​ដែល​ធំ​ទូលាយ​ជាង។

ដើម្បី​បន្ថែម​ភាព​ទាក់ទាញ​លើ​រថយន្ត SUV របស់​ខ្លួន Toyota ទំនង​ជា​ពង្រីក​ជម្រើស​រថយន្ត​ Highlander ជា​មួយ​ប្រភេទ​ថ្មី​មួយ។ ថ្មីៗ​កន្លង​ទៅ​នេះ​គេ​បាន​ប្រទះ​ឃើញ​ពាក្យ​សុំ​ចុះ​បញ្ជី​​ឈ្មោះ “Grand Highlander” ពី​សំណាក់​ Toyota។

តាម​រយៈ​ឈ្មោះ​ Grand Highlander នេះ​ធ្វើ​ឲ្យ​គេ​រំពឹង​ទុក​ថា Toyota នឹង​បញ្ចេញ​នូវ​រថយន្ត Highlander ប្រភេទ​ថ្មី​ដែល​មាន​ទំហំ​ធំ​ទូលាយ​ជាង​មុន ជា​ពិសេស​នៅ​ផ្នែក​កៅអី​អង្គុយ​ជួរ​ទី​បី​​ដែល​មាន​លក្ខណៈ​ចង្អៀត​ជាង​រថយន្ត​គូ​ប្រជែង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ដាប់ចុះ! នេះសំឡេងម៉ាស៊ីន V8 លើឡាន Ford F-150 Raptor ឆ្នាំ ២០២២

ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ ដែល​គេ​បាន​ដឹង​ឮ​ថា​រថយន្ត Ford F-150 Raptor ជំនាន់​ថ្មី នឹង​មាន​មក​ជា​មួយ​ជម្រើស​ម៉ាស៊ីន Supercharged ៨ស៊ីឡាំង ដើម្បី​ប្រកួតប្រជែង​នឹង​​រថយន្ត Ram TRX ដែល​ប្រើ​ម៉ាស៊ីន Hellcat។

​ថ្មីៗ​នេះ​ដែរ​គណនី YouTube ឈ្មោះ​ថា Motrolix បាន​បង្ហាញ​វីដេអូ​​លួច​ថត​រថយន្ត​ F-150 Raptor ដែល​ប្រើ​ម៉ាស៊ីន​ថ្មី ដែល​អ្នក​អាច​ស្ដាប់​សំឡេង​ម៉ាស៊ីន​លាន់​ឮ​រងំ​តាម​រយៈ​វីដេអូ​ខាង​ក្រោម​នេះ ៖

តាម​រយៈ​សំឡេង​នេះ​គេ​​អាច​ប្រាកដ​ចិត្ត​បាន​ថា​វា​ជា​ប្រភេទ​ម៉ាស៊ីន​ ៨ស៊ីឡាំង​ពិត​មែន ប៉ុន្តែ​មិន​ច្បាស់​ថា​ជា​ម៉ាស៊ីន Supercharged មែន​ឬ​យ៉ាង​ណា​នោះ​ទេ​។ ចម្លើយ​ពិត​ប្រាកដ​នឹង​ត្រូវ​ដឹង​ក្នុង​ពេល​ខាង​មុខ​នេះ ដោយ​ Ford បាន​រំពឹង​ថា​នឹង​ប្រកាស​ចេញ​រថយន្ត F-150 Raptor ជំនាន់​ថ្មី​ក្នុង​ឆ្នាំ ២០២១ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលមើលវីដេអូមួយនេះហើយ ទើបដឹងថា Hummer EV មើលទៅពិតជាមិនធម្មតា

ដូចបងប្អូនទាំងអស់គ្នាដឹងហើយថា ក្រុមហ៊ុន GMC បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត Hummer ប្រភេទ​អគ្គិសនី ដែល​មាន​រចនាបថ​​ទាន់​សម័យ ជា​មួយ​នឹង​កម្លាំង​ដ៏​ខ្លាំង​មហាសាល​សម្រាប់​រថយន្ត​ភីកអាប់នេះ កាលពីតុលាកន្លងទៅ ហើយឥឡូវនេះដែរ GMC ក៏បានចេញវីដេអូថ្មីមួយរបស់ Hummer EV នៅក្នុងសកម្មភាពបើកបរមិនខ្លាចឧបសគ្គបន្តិចឡើយ។

វីដេអូឃ្លីបនេះត្រូវបានគេបង្ហោះចូលក្នុងទំព័រ Instagram របស់ក្រុមហ៊ុន General Motors Design និងបង្ហាញពីការបើកបរឆ្លងកាត់ផ្លូវក្នុងទីក្រុង ទៅកាន់ផ្លូវនៅតាមបណ្តោយផ្លូវព្រៃភ្នំដែលអមជាមួយទេសភាពយ៉ាងស្រស់បំព្រង។

ថាមពល​ដ៏​ខ្លាំង​ក្លា​នៃ​រថយន្ត Hummer EV គឺ​បាន​មក​ពី​ម៉ូទ័រ​អគ្គិសនី​ចំនួន​បី ដែល​ផលិត​កម្លាំង​សរុប​បាន​ប្រមាណ ១០០០សេះ។ កម្លាំង​នេះ​អាច​ឲ្យ​រថយន្ត​ដែល​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​បួន​នេះ ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​ប្រហែល​ ៣វិនាទី ពេល​ប្រើ​ប្រាស់​ប្រព័ន្ធ “Watts to Freedom”។ ម៉ូទ័រ​អគ្គិសនី​ទទួល​បាន​ថាមពល​ពី​អាគុយ​លីចូម​ដែល​អាច​ឲ្យ​រថយន្ត​បើកបរ​បាន​ចម្ងាយ ៥៦៣​គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ ហើយ​ការ​សាក​ភ្លើង​ត្រឹម​១០​នាទី អាច​ឲ្យ​រថយន្ត​បើកបរ​បាន​ចម្ងាយ ១៦១​គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! រថយន្ត Bentley Bentayga ឆ្នាំ២០២១ ប្រភេទ Hybrid

Bentayga បានប្រកាសចេញម៉ូដែល SUV ដ៏ប្រណីតរបស់ខ្លួនគឺ Bentley Bentayga ឆ្នាំ ២០២១ ដែលជាប្រភេទម៉ាស៊ីន Hybridជាផ្លូវការ និងព្រមទាំងបានអាប់ដេតផ្នែកខាងក្នុង-ខាងក្រៅផងដែរ។

Bentayga Hybrid មានការរចនាផ្នែកខាងមុខថ្មីជាមួយ ប៉ាណាខាងមុខធំជាងមុន, ចង្កៀងមុខ រចនាជារង្វង់មូល រាងបែបពងក្រពើរប្រភេទ LED Matrix និងឡូហ្គូ Hybrid នៅផ្នែកខាងក្រោយ។

ផ្នែកខាងក្នុងផ្តោតលើប្រព័ន្ធកម្សាន្តមាន ទំហំ ១០,៩ អ៊ីញ ដែលមានគុណភាពបង្ហាញខ្ពស់ និងមានមុខងារApple CarPlay និងAndroid Auto, រន្ធបញ្ចូលថ្ម Type-C, Wireless Phone Charger និងMy Bentley Service via Integrated Sim ។

រថយន្ត Bentayga Hybrid ២០២១ ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំង ៣,០លីត្រ Twin-Turbocharged ​V6 និងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងសរុបបាន ៤៤៣ សេះ និងកម្លាំងបង្វិល ៧០០ Nm។ ហើយយោងតាមស្តង់ដារអឺរ៉ុប លទ្ធផលតេស្តរថយន្តប្រភេទ SUV ប្រណីត Bentley អាចធ្វើដំណើរបានចម្ងាយជិត ៥០ គីឡូម៉ែត្រ ​ជាមួយម៉ូទ័រអគ្គិសនីដែលមានថាមពល ១៧,៦ គីឡូវ៉ាត់ម៉ោង និងអាចសាកពេញដោយប្រើពេល ២,៥ម៉ោងផងដែរ។

យោងតាមផែនការរបស់ Betley រថយន្ត Bentayga Hybrid ឆ្នាំ ២០២១នេះ នឹងត្រូវដាក់លក់ចាប់ពីពាក់កណ្តាលឆ្នាំ ២០២១នេះ ចំណែកឯតម្លៃនឹងប្រកាសនៅពេលចេញលក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Outlander Sport ឆ្នាំ២០២១ បង្ហាញខ្លួនផ្លូវការ ជាមួយរូបរាងយ៉ាងហំ

Mitsubishi បានធ្វើការបង្ហាញនូវរថយន្ត Outlander Sport ឆ្នាំ២០២១ ដែលនឹងចេញផ្លូវការ នៅលើទីផ្សារសហរដ្ឋអាមេរិច នាខែក្រោយ។

ផ្នែកខាងក្រៅនៃរថយន្ត Outlander Sport បានបំពាក់ថ្មីជាមួយ ប៉ាណាខាងមុខ ពណ៍ខ្មៅ, យ៉ាន់កង់ ទំហំ ១៨អ៊ីញ, អំពូលកាត់អ័ព្ទ ប្រភេទ LED Fog Lights  និងផ្លិតទឹកដែលមានបំពាក់មកជាមួយបច្ចេកវិទ្យា Rain Sensing ។ ចំណែកក្នុងកាប៊ីនវិញ បានបំពាក់ថ្មីមកជាមួយអេក្រង់កម្សាន្ត ទំហំ ៨អ៊ីញ ដែលមានមុខងារ Android Auto និងApple Carplay និងអេក្រង់បង្ហាញព័ត៍មាន ទំហំ ៧អ៊ីញ ផងដែរ។

បន្ថែមពីនេះ Outlander Sport ឆ្នាំ២០២១ ក៏បានបំពាក់នូវប្រព័ន្ធសុវត្តិភាពស្តង់ដាមកជាមួយ ដែលរួមមាន៖ Automatic High Beam Headlights, Lane Departure Warning, Steering Wheel, Shifter, Parking brake និងForward Collision Mitigation System។

Outlander Sport ឆ្នាំ២០២១ នឹងផ្តល់ជម្រើសដូចជា S, ES, SE, BE និង GT ជាមួយតម្លៃចាប់ពី ២០ ៩៩៥ដុល្លារ និងម៉ូឌែលពិសេស Limited Edition (LE) មានតម្លៃចាប់ពី ២៣​ ៩៩៥ដុល្លារ។

សម្រាប់រថយន្ត Outlander Sport ឆ្នាំ២០២១ ផ្តល់នូវជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង ១៤៨សេះ និងម៉ាស៊ីនចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង ១៦៨សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Carnival ឆ្នាំ២០២១ ជិះបាន១១នាក់ ចេញលក់ហើយ តម្លៃចាប់ពីជាង ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Kia នឹងចេញលក់រថយន្ត Carnival ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសអូស្ត្រាលី នាពេលឆាប់ៗខាងមុខនេះ។

រថយន្តប្រភេទ Minivan ឆ្នាំ២០២១ ខាងលើនេះ មានប្រវែងវែងជាងមុន ៤០មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ វែងជាងមុន ៣០មីល្លីម៉ែត្រ ដែលធ្វើឲ្យកាប៊ីនខាងក្នុងរបស់វាកាន់តែធំទូលាយជាងមុន។

រថយន្ត Kia Carnival នេះ មានជម្រើសកៅអីច្រើន ដូចជា កៅអី ៣ជួរ ឬ ៤ជួរ ដែលផ្តល់កន្លែងអង្គុយសម្រាប់អ្នកដំណើរ ៧នាក់, ៨នាក់ ឬ ១១នាក់។ វាក៏មានបំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើន រួមទាំង អេក្រង់កម្សាន្ត Touchscreen ទំហំ ១២,៣អ៊ីញ, កុងទ័រឌីជីថល និងមុខងារ Live Traffic Info ជាដើម។

ចំពោះទីផ្សារប្រទេសអូស្ត្រាលី រថយន្តនេះផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ GDI V6 មានកម្លាំង ២៩០សេះ និង ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ CRDI មានកម្លាំង ១៩៨សេះ។ វាដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់មុខ FWD។

Carnival ឆ្នាំ២០២១ នឹងផ្តល់ជម្រើសដូចជា S, Si, SLi និង Platinum ជាមួយតម្លៃចាប់ពី ៣៨ ៧៦០ដុល្លារ ដល់ ៥៣ ៨០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រដ្ឋមួយទៀតនៅអាមេរិក នឹងហាមឃាត់ការលក់ឡានថ្មីប្រើប្រេងឥន្ធនៈ នៅឆ្នាំ ២០៣៥

រដ្ឋ Massachusetts កំពុងដើរតាមគន្លងរបស់រដ្ឋ California ដោយបានប្រកាសផែនការហាមឃាត់ការលក់រថយន្តថ្មីដែលប្រើប្រាស់ប្រេងឥន្ធនៈ នៅឆ្នាំ ២០៣៥ តទៅ។

យោងតាមអភិបាលរដ្ឋ Massachusetts លោក Charlie Baker បង្ហាញថា ២៧ ភាគរយនៃការបំភាយឧស្ម័នពុលនៅក្នុងរដ្ឋ គឺកើតចេញមកពីរថយន្តដឹកអ្នកដំណើរ។ គោលដៅចុងក្រោយធំបំផុត គឺរដ្ឋ Massachusetts លុបបំបាត់ការបំភាយឥន្ធនៈផូស៊ីល net-zero fossil-fuel emissions នៅឆ្នាំ ២០៥០។

ផែនការរបស់រដ្ឋអះអាងថា ប្រសិនបើមានលក់តែរថយន្តធុនស្រាលដែលមិនបញ្ចេញផ្សែងពុល នៅឆ្នាំ ២០៥០ វានឹងទទួលបានប្រាក់ចំណេញសុខភាពសរុបចំនួន ២៩៥ លានដុល្លារជារៀងរាល់ឆ្នាំ ជួយជៀសវាងការស្លាប់ចំនួន ២៧ នាក់ដោយសារជំងឺសរសៃឈាមបេះដូង និងផ្លូវដង្ហើមក្នុងមួយឆ្នាំ ហើយបង្កើតបានការងារជិត ៤ ០០០ កន្លែងនៅក្នុងឧស្សាហកម្មរថយន្តធុនស្រាល មធ្យម និងធ្ងន់។

ខណៈពេលដែលរថយន្តអគ្គិសនីនៅតែមានតម្លៃថ្លៃជាងយានយន្តប្រើប្រេងឥន្ធនៈ គេរំពឹងថា តម្លៃរបស់វានឹងបន្តធ្លាក់ចុះ ហើយឈានដល់តម្លៃស្មើគ្នា នាពេលឆាប់ៗនេះ មានន័យថា ពួកវានឹងមានការចំណាយសរុបទាបនៃភាពជាម្ចាស់ដោយសារការសន្សំប្រេង និងថ្លៃដើមថែទាំទាប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini Urus ប៉ះនឹងភីកអាប់កម្លាំង 770សេះ មួយណាខ្លាំងជាង?

រថយន្ត Lamborghini Urus មិន​បាច់​ធ្វើ​ការ​រៀប​រាប់​ច្រើន​ក៏​មាន​មនុស្ស​ជា​ច្រើន​អាច​ស្គាល់​បាន​ដែរ​ថា​វា​ជា​រថយន្ត​តួ​ខ្ពស់​ដំបូង​គេ​របស់ Lamborghini ដែល​​មាន​ម៉ាស៊ីន Twin-Turbo ចំណុះ ៤,០លីត្រ ៨ស៊ីឡាំង អាច​ផលិត​កម្លាំង​បាន ៦៤១សេះ និង​អាច​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម ៣,៥វិនាទី។

មាន​រថយន្ត​ជា​ច្រើន​មក​ហើយ​បាន​ចាញ់​ច្រាប​ Lamborghini Urus ពេល​សាក​​ល្បង​​សមត្ថភាព​នៃ​ការ​បង្កើន​សន្ទុះ។ ចុះ​រថយន្ត​ Shelby F-150 Super Snake ដែល​ជា​ភីកអាប់​ឆ្លង​កាត់​ការ​កែ​សមត្ថភាព អាច​ប្រជែង​នឹង Lamborghini Urus បាន​ឬ​អត់?

Shelby F-150 Super Snake មាន​បំពាក់​ដោយ​ម៉ាស៊ីន Supercharged ចំណុះ ៥,០លីត្រ ៨ស៊ីឡាំង ដែល​អាច​ផលិត​កម្លាំង​បាន ៧៧០សេះ ហើយ​វា​ចំណាយ​ពេល​ត្រឹម ៣,៤៥វិនាទី ប៉ុណ្ណោះ​ដើម្បី​ស្ទុះ​ពី ០-៩៦គ.ម/ម៉។

ពេល​នេះ​មក​តាម​ដាន​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា ថា​ Lamborghini Urus អាច​ត្រូវ​រថយន្ត​ភីកអាប់​កម្លាំង ៧៧០សេះ បំបាក់​ធ្មង់​បាន​ឬ​អត់ ពេល​សាក​ល្បង​លើ​សមត្ថភាព​​បង្កើន​សន្ទុះ?

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+