ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានអគ្គិសនីចិន ចាប់ផ្ដើមវាយលុយទីផ្សារអឺរ៉ុបតាមប្រទេសន័រវែស

​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន Xpeng បាន​ចាប់​ផ្ដើម​ការ​វាយ​លុក​លើ​ទីផ្សារ​អឺរ៉ុប​ ដោយ​​កំពុង​​ដឹក​ជញ្ជូន​រថយន្ត​ G3 ចំនួន ១០០​គ្រឿង ដល់​អតិថិជន​នៅ​ក្នុង​ប្រទេស​ន័រវែស។

ក្រុមហ៊ុន​ដែល​មូលដ្ឋាន​នៅ​ទីក្រុង Guangzhou មួយ​នេះ​មាន​គម្រោង​នឹង​ចូល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អឺរ៉ុប​​ដែរ ហើយ​នឹង​ចំណាយ​ពេល ១២​ខែ​បន្ទាប់​ទៀត​ដើម្បី​សិក្សា​មើល​ថា​គួរ​តែ​ជ្រើស​រើស​យក​ប្រទេស​ណា​ជា​បន្ត។

Xpeng បាន​ជ្រើស​រើស​​វាយ​លុក​ចូល​ទីផ្សារ​អឺរ៉ុប​តាម​រយៈ​ប្រទេស​ន័រវែស​ក៏​ដោយ​សារ​​គោលការណ៍​គាំទ្រ​របស់​រដ្ឋាភិបាល​​ន័រវែស​ ​ហើយ​ប្រទេស​នេះ​ក៏​មាន​ហេដ្ឋារចនាសម្ពន្ធ​​​នៃ​ស្ថានីយ​សាក​ភ្លើង​ដ៏​ទំនើប និង​មាន​ប្រជាជន​ដែល​យល់​ដឹង​អំពី​រថយន្ត​អគ្គិសនី​ច្រើន។

ត្បិត​ថា​ន័រវែស​ជា​ប្រទេស​តូច​មួយ​មែន ប៉ុន្តែ ៨០% នៃ​រថយន្ត​ដែល​លក់​ចេញ​​នៅ​ប្រទេស​នេះ​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ ២០២០ គឺ​ជា​ប្រភេទ​ដែល​អាច​សាក​ភ្លើង​បាន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Autonews Europe៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​Tesla ចាប់ផ្ដើមផលិតឡានមួយម៉ូដែលទៀតនៅរោងចក្រចិន

Tesla បាន​ចាប់​ផ្ដើម​ការ​ផលិត​រថយន្ត​ Model Y នៅ​រោងចក្រ Gigafactory របស់​ខ្លួន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ទីក្រុង​សៀងហៃ ប្រទេស​ចិន។

​ត្បិត​ថា​ Tesla មិន​ទាន់​បាន​បញ្ជាក់​អំពី​ដំណឹង​នេះ ប៉ុន្តែ​តាម​រយៈ​វីដេអូ​ថត​ពី​លើ​អាកាស​គេ​ឃើញ​រថយន្ត​ Model Y ថ្មីៗ​​ស្រស់​ៗ​ជា​ច្រើន​គ្រឿង​នៅ​រោងចក្រ​ទីតាំង​​ខាង​លើ។ វីដេអូ​នេះ​លេច​ចេញ​ក្រោយ​ពី​ Tesla បាន​បង្ហើប​ផែនការ​ចាប់​ផ្ដើម​ការ​ផលិត​រថយន្ត Model Y នៅ​សៀងហៃ​ក្នុង​ដើម​ឆ្នាំ ២០២១ ខាង​មុខ។

វិបសាយ Electrek បាន​និយាយ​ថា​រថយន្ត​ Model Y ​ដែល​ផលិត​ឡើង​ដំបូង​ៗ​នៅ​រោងចក្រ​ខាង​លើ នឹង​ត្រូវ​ដឹក​ជញ្ជូន​ទៅ​ឲ្យ​បុគ្គលិក Tesla ​ក្នុង​​ស្រុក ដើម្បី​ឲ្យ​បុគ្គលិក​សាក​ល្បង​ប្រើ​ប្រាស់​ មុន​នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​ជា​ផ្លូវ​ការ។

រថយន្ត Model Y ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ជា​រថយន្ត​លក់​ដាច់​​ជាង​គេ​របស់ Tesla នៅ​ក្នុង​ប្រទេស​ចិន។ មាន​អ្នក​វិភាគ​ម្នាក់​បាន​ប៉ាន់​ស្មាន​ថា Tesla អា​ច​​នឹង​លក់​រថយន្ត​នេះ​បាន​ច្រើន​ដល់​ ៣​ម៉ឺន​គ្រឿង​ក្នុង​មួយ​ខែ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes S-Class ឆ្នាំ២០២១ ចេញតម្លៃលក់ផ្លូវការ ចាប់ពីខ្ទង់ ១០ម៉ឺនដុល្លារ

ក្រុមហ៊ុន Mercedes បានប្រកាសចេញនូវតម្លៃនៃរថយន្ត S-Class ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ គឺចាប់ពី ១០៩ ៨០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយវានឹងចេញលក់នៅឆ្នាំក្រោយនេះតែម្តង។

ចំពោះទីផ្សារខាងលើ Mercedes S-Class ចែកចេញជា ២ ម៉ូដែល គឺ S 500 4MATIC Luxury Line និង S 580 4MATIC Luxury Line ហើយវាក៏មានជាប្រភេទ AMG ដែរ គឺ S 500 4MATIC និង S 580 4MATIC។

S 500 4MATIC Luxury Line បំពាក់ម៉ាស៊ីន turbocharged ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤២៩សេះ ដំណើរការជាមួយប្រព័ន្ធ EQ Boost ជួយបាន ២១សេះទៀត។ ចំណែកឯ S 580 4MATIC Luxury Line វិញ មានតម្លៃចាប់ពី ១១៦ ៣០០ដុល្លារ បំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 មានកម្លាំង ៤៩៦សេះ ហើយក៏មានប្រព័ន្ធ EQ Boost ផងដែរ។

សម្រាប់ម៉ូដែល S 500 4MATIC នឹងមានតម្លៃចាប់ពី ១១៤ ១០០ដុល្លារ និង ១២០ ៦០០ដុល្លារ សម្រាប់ម៉ូដែល S 580 4MATIC។

បើនិយាយពីមុខងារសុវត្ថិភាពវិញ វាមានបំពាក់ Option “Driver Assistance Package” មកស្តង់ដារ ដោយក្នុងនោះរួមមានដូចជា Active Distance Assist DISTRONIC with Route-Based Speed Adaptation, Active Stop-and-Go Assist, Active Steering Assist with Active Emergency Stop Assist, Active Lane Change Assist Functions, Active Brake Assist with a cross-traffic function, Active Speed Limit Assist with Traffic Sign Assist, Active Blind Spot Assist with Exit Warning, Active Lane Keeping Assist, Active Parking Assist ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-9 ឆ្នាំ២០២១ ប្រភេទពិសេសមួយ ផលិតតែ ១១០គ្រឿងគត់

ក្រុមហ៊ុន Mazda បានចាប់ផ្តើមចេញលក់រថយន្ត CX-9 ស៊េរីឆ្នាំ២០២១ នៅក្នុងប្រទេសអូស្ត្រាលី ដោយចែកចេញជា ៥ម៉ូដែល គឺ Sport, Touring, GT, Azami និង 100th Anniversary Edition។

រថយន្ត Mazda CX-9 ប្រភេទពិសេស 100th Anniversary Edition នេះ នឹងត្រូវផលិតត្រឹមតែ​ ១១០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។

SUV ខ្នាតធំមានបំពាក់កៅអី ៣ជួរនេះ នឹងប្រើម៉ាស៊ីនសាំង SkyActiv-G ចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៨សេះ ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ និងប៉ុងមួយវិលកង់មុខមកស្តង់ដារ ខណៈប៉ុងពីរជា Option។

រថយន្តនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៤៥ ៩៩០ដុល្លារអូស្ត្រាលី ឬ ៣៤ ៧៨០ដុល្លារអាមេរិក សម្រាប់ម៉ូដែល Base Model និងឡើងរហូតដល់ ៧២ ៥៧៥ដុល្លារអូស្ត្រាលី ឬ ៥៤ ៨៨០ដុល្លារអាមេរិក សម្រាប់ម៉ូដែល 100th Anniversary Edition។

រថយន្តនេះមានបំពាក់ប្រព័ន្ធសុវត្ថិភាពស្តង់ដារ ដូចជា radar cruise control, lane departure warning, lane keeping assist, smart brake support, traffic sign recognition, blind spot monitoring, rear cross traffic alert, driver attention alert, smart city brake support និង high beam control ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនគួរអោយជឿ! ទិញឡានបង់រំលស់ មានក្រុមហ៊ុនរ៉ាប់រងចេញការប្រាក់អោយ

កុំភ្លេចអានអោយដល់ចប់ណាបងប្អូន ធានាថាពិសេស!!!! បងប្អូនទាំងអស់គ្នាប្រាកដជាមានចម្ងល់ជាក់ជាមិនខានឡើយ នៅពេលដែលបានឃើញចំណងជើងសរសេរ ទិញឡានបង់រំលស់ មានក្រុមហ៊ុនរ៉ាប់រងចេញការប្រាក់អោយ ប៉ុន្តែនេះជាការពិតមួយ មិនធ្លាប់មានពីមុនមក។ ក្រុមហ៊ុន BYD Cambodia ដែលជាក្រុមហ៊ុនផ្លូវការនៅកម្ពុជា នៃក្រុមហ៊ុន BYD ដ៏ធំនៅប្រទេសចិន បានធ្វើការផ្តល់ជូនកាដូរបំណាច់ឆ្នាំ មហាពិសេសជូនដល់អតិថិជនរបស់ខ្លួន សម្រាប់អបអរសាទរពិធីចូលឆ្នាំសកល ២០២១ខាងមុននេះ។ ការផ្តល់ជូនដ៏មហាពិសេសនោះ ដោយគ្រាន់តែមានប្រាក់ចាប់ពី $5,790 លោកអ្នកអាចទទួលយករថយន្តដ៏ថ្មីសន្លាងរបស់ BYD ដ៏ទំនើប ហើយធ្វើការបង់រំលស់តែថ្លៃដើម ដោយគ្មានការប្រាក់ ព្រោះក្រុមហ៊ុន BYD Cambodia ជាអ្នករ៉ាប់រងរាល់ការចំណាយនៃការប្រាក់ជូនលោកអ្នក។

កុំអោយខានពេល យើងខ្ញុំសូមធ្វើការសង្ខេបនៅការផ្តល់ជូនរួមមាន៖

1. បង់រំលស់គ្មានការប្រាក់ ដោយគ្រាន់តែធ្វើការបង់ប្រាក់មុន សម្រាប់រថយន្ត

  • F3 បង់មុនត្រឹមតែ $5,790
  • Song Pro បង់មុនត្រឹមតែ $11,370
  • Tang បង់មុនត្រឹមតែ $16,080

2. មានឱកាសគោះស៊ុតនាំសំណាង ទទួលបានរង្វាន់ភ្លាមៗ ដែលមានរង្វាន់ធំគឺទូរទស្សន៌ 55 អ៊ីញ។

អ្វីដែល BYD Cambodia តែងតែមានផ្តល់ជូនទៀតនោះគឺការធានាលើសគេរហូតដល់ 4ឆ្នាំ ឬ 10ម៉ឺនគ.ម ប្តូរប្រេងម៉ាស៊ីនរយៈពេល 3ឆ្នាំដោយឥតគិតថ្លៃ និងផ្តល់ជូនបច្ចេកវិទ្យាទំនើបចុងក្រោយ សន្សំសំចៃខ្ពស់។

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងមកយើងខ្ញុំ 023 886 687 / 017 555 824 ឬអាគារតាំងបង្ហាញ (ផែនទី ចុចទីនេះ!) ឬ Facebook: BYD Cambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley កំពុងតេស្តឡានតម្លៃ ២លានដុល្លារ ដែលផលិតត្រឹម១២គ្រឿងគត់

Bentley បាន​បង្ហាញ​ចេញ​នូវ​​ផលិត​ផល​គំរូ​នៃ​រថយន្ត​ Mulliner Bacalar ដែល​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ការ​ធ្វើ​តេស្ត​ភាព​ធន់ និង​ការ​តេស្ត​ជា​ច្រើន​ប្រភេទ​ទៀត​មុន​នឹង​ចាប់​ផ្ដើម​ការ​ផលិត​ជា​ផ្លូវ​ការ។

ដើម​ឡើយ​រថយន្ត​ Mulliner Bacalar ​ប្រភេទ​គំរូ​គឺ​ត្រូវ​បង្ហាញ​វត្តមាន​នៅ​ក្នុង​កម្មវិធី Geneva Motor Show ឆ្នាំ ២០២០ កាល​ពី​ខែ​មីនា។ យ៉ាងណាក្ដី​ដោយ​សារ​កម្មវិធី​ត្រូវ​រំសាយ​ចោល​ព្រោះ​ជំងឺ​កូវីដ​១៩ ទើប​វា​ត្រូវ​បង្ហាញ​ខ្លួន​យឺត​ពេល។

គួរ​ដឹង​ថា​រថយន្ត​ Mulliner Bacalar ​នេះ​ក្រុមហ៊ុន​គ្រោង​នឹង​ផលិត​ត្រឹម​ ១២​គ្រឿង​ប៉ុណ្ណោះ ដែល​រថយន្ត​ទាំង​អស់​ត្រូវ​បាន​អតិថិជន​ទិញ​យក​ទាំង​មុន​ពេល​វា​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ទៅទៀត ទោះ​បី​ជា​រថយន្ត​មួយ​គ្រឿងៗ​មាន​តម្លៃ​ដល់​ខ្ទង់ ២​លាន​ដុល្លារ​ក្ដី។

រថយន្ត​នេះ​មាន​បំពាក់​នូវ​ម៉ាស៊ីន Twin-Turbo ចំណុះ ៦,០លីត្រ ១២ស៊ីឡាំង ដែល​អាច​ផលិត​កម្លាំង ៦៥០សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​៨​វគ្គ និង​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ ហើយ​វា​មាន​ល្បឿន​អតិបរមា​ ៣២២​គ.ម/ម៉៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានចិនឌីហ្សាញដោយអតីតបុគ្គលិក Rolls-Royce ចាប់ផ្ដើមបង្ហាញវត្តមានក្រៅស្រុក

កាល​ពី​ថ្មីៗ​កន្លង​នេះ​ម៉ាក​រថយន្ត​ Hongqi ដែល​ជា​ម៉ាក​រថយន្ត​ប្រណីត​មួយ​របស់​ចិន បាន​ដាក់​លក់​រថយន្ត Hongqi H9 របស់​ខ្លួន​ក្នុង​ទីក្រុង​ឌុយបៃ នៃ​​សហភាព​អារ៉ាប់រួម​ជា​ផ្លូវ​ការ។

នៅ​ទីក្រុង​ឌុយបៃ​រថយន្ត Hongqi H9 មាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ ៦២ ៥៩៣​ដុល្លារ ដល់​​ប្រមាណ ៨៤ ៣៧៤​ដុល្លារ ​ដែល​តម្លៃ​នេះ​ហាក់​ខ្ពស់​ជាង​តម្លៃ​លក់​នៅ​ប្រទេស​ចិន​បន្តិច​បន្តួច។ រថយន្ត​ Hongqi H9 បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ចិន​កាល​ពី​​ខែ​មករា​ឆ្នាំ ២០២០ ប៉ុន្តែ​ដល់​ខែ​សីហា ទើប​គេ​ដឹង​អំពី​តម្លៃ​របស់​វា​។

រថយន្ត​ម៉ូដែល H9 នេះ​តាម​ពិត​ទៅ​គឺ​បាន​ឌីហ្សាញ​ឡើង​ដោយ​អ្នក​ឌីហ្សាញ​ឈ្មោះ Giles Taylor ដែល​ជា​អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន​រថយន្ត​អង់គ្លេស Rolls-Royce។ ដូច​នេះ​ហើយ​ រូបរាង​របស់​វា​មើល​ទៅ​ហាក់​ស្រដៀង​នឹង​រថយន្ត Rolls-Royce អ៊ីចឹង​ដែរ។

រថយន្ត​ដែល​លក់​នៅ​ឌុយបៃ​គឺ​មាន​បំពាក់​ម៉ាស៊ីន​ដូច​នៅ​ប្រទេស​ចិន​ដែរ ដោយ​មាន​ជម្រើស​ម៉ាស៊ីន Turbocharged ចំណុះ ២,០លីត្រ ៤ស៊ីឡាំង និង​ជម្រើស​ម៉ាស៊ីន Supercharged ចំណុះ ៣,០លីត្រ ៦ស៊ីឡាំង៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រើអ៊ីដ្រូហ្សែន Toyota Mirai ២០២១ តម្លៃចាប់ពី ៥ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota បានប្រកាសតម្លៃនៃរថយន្តប្រើអ៊ីដ្រូហ្សែន Mirai ស៊េរីឆ្នាំ២០២១ ជាផ្លូវការ គឺចាប់ពី ៤៩ ៥០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

Toyota Mirai ឆ្នាំ២០២១ ទទួលបានការអាប់ដេតច្រើន បើប្រៀបធៀបទៅនឹងស៊េរីមុន ដោយលើកនេះមានបំពាក់ចង្កៀង LED និងយ៉ាន់ ១៩អ៊ីញមកស្តង់ដារ។ ជាមួយគ្នានេះដែរ វាក៏បំពាក់កុងទ័រឌីជីថល ៨អ៊ីញ និងអេក្រង់កម្សាន្ត ១២,៣អ៊ីញ អាចភ្ជាប់មុខងារ Android Auto, Apple CarPlay និង Amazon Alexa ព្រមទាំងប្រព័ន្ធសំឡេង JBL ១៤គ្រាប់ទៀតផង។

បើនិយាយពីសុវត្ថិភាពវិញ​ Mirai ឆ្នាំ២០២១ មានបំពាក់មុខងារដូចជា auto high beam headlights, blind spot monitor with rear cross-traffic alert, pre-collision system with pedestrian detection, lane departure alert with steering assist, road sign assist, lane tracing assist និង full-speed range dynamic radar cruise control។

រថយន្តនេះមានកម្លាំង ១៨០សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៩,២វិនាទី ហើយអាចបើកបរបានចម្ងាយ ៦៤៧គីឡូម៉ែត្រ នៅពេលចាក់អ៊ីដ្រូហ្សែនមួយពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Murano ឆ្នាំ២០២១ ចេញតម្លៃជាផ្លូវការ តែជាង៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Nissan បានប្រកាសអំពីព័ត៌មានលម្អិត និងលក្ខណៈពិសេសរបស់រថយន្ត Murano ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយលើកនេះបានអាប់ដេតច្រើនលើប្រព័ន្ធសុវត្ថិភាព ក៏ដូចជាបន្ថែមជម្រើសពណ៌ថ្មីចំនួន ៣ ទៀតផង។

សម្រាប់ស៊េរីឆ្នាំ២០២១ រថយន្ត Murano ឥឡូវនេះមានបំពាក់បច្ចេកវិទ្យា Nissan’s Safety Shield 360 មកស្តង់ដារតែម្តង។​ បើទោះបីជាមានបន្ថែមមុខងារស្តង់ដារមកច្រើនជាងមុន ប៉ុន្តែរថយន្ត Murano ថ្មីនេះមានតម្លៃចាប់ពី ៣២ ៥១០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

SUV របស់ជប៉ុននេះមានបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ២៦០សេះ ដំណើរការដោយប្រអប់លេខអូតូ Xtronic CVT និងប៉ុងមួយវិលកង់មុខមកស្តង់ដារ ខណៈប៉ុងពីរ AWD ជា Option។ Murano មានចែកចេញជា ៤ ម៉ូដែល គឺ S, SV, SL និង Platinum។

ក្នុងនោះ Nissan បានផ្តល់នូវ Option ថ្មីហៅថា Special Edition Package មានតម្លៃ ២ ៥៣០ដុល្លារ ដោយបន្ថែមដំបូល Dual Panel Moonroof, មុខងារ Intelligent Around View Monitor, មុខងារកម្តៅកៅអីមុខ, យ៉ាន់ Alloy ២០អ៊ីញ។ ដោយឡែក អេក្រង់កម្សាន្ត ៨អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay មានបំពាក់មកស្តង់ដារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini បង្ហាញចេញឡានថ្មីមួយ មានលុយចង់ទិញក៏មិនបាន

ក្រុមហ៊ុន Lamborghini បាន​បង្ហាញ​នូវ​រូបរាង​រថយន្ត​ថ្មី​មួយ​ បង្កើត​ចេញ​ពី​គម្រោង​ការ​ Squadra Corsa ដែល​ជា​រថយន្ត​​ម៉ូដែល SC20 ហើយ​វា​មាន​តែ​មួយ​គ្រឿង​គត់​លើ​លោក ហើយ​វា​ត្រូវ​បាន​ផលិត​ឡើង​តាម​រថយន្ត​ Lamborghini Roadster។

រថយន្ត​ពិសេស​នេះ​ត្រូវ​បាន​ផលិត​ឡើង​នៅ​ Lamborghini Centro Stile ដើម្បី​បំពេញ​តាម​ការ​ចង់​បាន​របស់​អតិថិជន​ម្នាក់ ដែល​អតិថិជន​នោះ​បាន​ចូល​រួម​ក្នុង​គម្រោង​ការ​ផលិត​តាំង​ពី​​ពេល​ចាប់​ផ្ដើម រហូត​ដល់​ពេល​បញ្ចប់។

រថយន្ត​ Lamborghini SC20 គឺ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ចំណុះ ៦,៥លីត្រ ១២ស៊ីឡាំង ដែល​វា​អាច​ផលិត​កម្លាំង​បាន​ ៧៦០សេះ។ តួ​ខ្លួន​របស់​រថយន្ត​ធ្វើ​ឡើង​អំពី​សរសៃ​កាបូន ដែល​ធ្វើ​ឲ្យ​វា​មាន​ទម្ងន់​ស្រាល​​អាច​​ស្ទុះ​លឿន ហើយ​វា​បើកបរ​ជ្រែក​ខ្យល់​បាន​យ៉ាង​ល្អ​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+