ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Maxima ឆ្នាំ២០២១ ចេញលក់ផ្លូវការ តម្លៃតែជាង ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Nissan បានប្រកាសតម្លៃនៃរថយន្ត Maxima ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយក្នុងនោះក៏បានបន្ថែមម៉ូដែល 40th Anniversary Edition ផងដែរ។

រថយន្ត Nissan Maxima ចែកចេញជា ៤ ម៉ូដែល គឺ SV តម្លៃចាប់ពី ៣៦ ៩៩០ដុល្លារ, SR តម្លៃចាប់ពី ៤២ ១៥០ដុល្លារ, Platinum តម្លៃចាប់ពី ៤២ ២២០ដុល្លារ និង 40th Anniversary តម្លៃចាប់ពី ៤៤ ៣៤៥ដុល្លារ។

ចំពោះម៉ូដែលពិសេស Maxima 40th Anniversaryបានអាប់ដេតលើផ្នែកខាងក្រៅ និងខាងក្នុង ដូចជា ប្រើពណ៌ប្រផេះ Ruby Slate Gray Pearl ជាមួយដំបូលពណ៌ខ្មៅ, យ៉ាន់ Alloy ពណ៌ខ្មៅ ទំហំ១៩អ៊ីញ និង តុបតែងបន្ថែមពណ៌ខ្មៅលើផ្នែកមួយចំនួនផងដែរ។ ចំណែកឯផ្នែកខាងក្នុង វាបានរំលេចទៅដោយថ្នេរដេរពណ៌ក្រហម ហើយកៅអីខាងក្រោយមានមុខងារកម្តៅ ទៀតផង។

ទោះជាយ៉ាងណាក៏ដោយ រថយន្ត Sedan មួយនេះនៅតែបន្តប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០០សេះ និង ប្រអប់លេខអូតូ Xtronic CVT ក៏ដូចជាប៉ុងមួយវិលកង់មុខដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលតួលេខបានដឹង Ferrari រងគ្រោះដោយសារវិបត្តិកូវីដ១៩កម្រិតណា

តួលេខ​រាប់​ចាប់​ពី​ខែ​មករា ដល់​ខែ​កញ្ញា​ឆ្នាំ ២០២០ បាន​បង្ហាញ​ថា​ក្រុមហ៊ុន​រថយន្ត Ferrari គឺ​រងគ្រោះ​​​ខ្លាំង​គួរ​សម​ពី​វិបត្តិ​កូវីដ​១៩ ដោយ​ក្នុង​រយៈពេល​៩​ខែ ក្រុមហ៊ុន​អាច​លក់​រថយន្ត​បាន ៦ ៤៤០គ្រឿង មាន​ការ​ធ្លាក់​ចុះ ១៧% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន ដែល​លក់​បាន ៧ ៧៥៥​គ្រឿង។

ចំនួន​លក់​នៅ​ប្រទេស​ចិន​ ហុងកុង និង​តៃវ៉ាន់​បាន​ធ្លាក់​ចុះ​ពី ៧៧៦​គ្រឿង មក​នៅ​ត្រឹម ១៨១​គ្រឿង ហើយ (ធ្លាក់​ចុះ ៧៧%) ហើយ​នៅ​ទីផ្សារ​អាស៊ី​-ប៉ាស៊ីហ្វិក​ធ្លាក់​ចុះ​ពី ១ ១៣៧​គ្រឿង មក​នៅ ១ ១១៤​គ្រឿង។ នៅ​អាមេរិក​វិញ​មាន​ការ​ធ្លាក់​ចុះ ២៩% ប៉ុន្តែ​នៅ​តំបន់​អឺរ៉ុប មជ្ឈិមបូព៌ា និង​អាហ្វ្រិក​សរុប​ទៅ​ធ្លាក់​ចុះ ១% ប៉ុណ្ណោះ។

បើ​គិត​តែ​ក្នុង​ត្រីមាស​ទី​បី (​ពី​ខែ​កក្កដា​ដល់​ខែ​កញ្ញា) នៃ​ឆ្នាំ ២០២០ នេះ ចំនួន​លក់​របស់ Ferrari មាន​ការ​ធ្លាក់​ចុះ ៦,៥% ដោយ​​អាច​លក់​ចេញ​បាន​ចំនួន ២ ៣១៣​គ្រឿង ធ្លាក់​ចុះ ១៦១​គ្រឿង បើ​ធៀប​ឆ្នាំ​មុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes ប្រកាសដកខ្លួនពីការប្រកួតប្រជែងមួយនេះ

​ពេល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Dieter Zetsche បាន​សម្ដែង​ចំណាប់​អារម្មណ៍​ក្នុង​ការ​ប្រកួតប្រជែង​លើ​ការ​ផលិត​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ទាំង​ស្រុង។

ប៉ុន្តែ​ពេល​នេះ នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Ola Källenius ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​មាន​គំនិត​ផ្សេង​ខុស​ពី​មុន។ បើ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​​ព័ត៌មាន​ភាសា​អាល្លឺម៉ង់​មួយ បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Mercedes បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួតប្រជែង​​ផលិត​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​ទាំង​ស្រុង។

ហេតុផល​ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ទិសដៅ​នេះ បើ​តាម​ការ​លើក​ឡើង​ពី​អ្នក​តំណាង​ក្រុមហ៊ុន គឺ​បាន​ឲ្យ​ដឹង​ដូច​នេះ ៖ “ពួក​យើង​មិន​ចូល​រួម​ក្នុង​ការ​ប្រកួត​ដែល​យើង​មិន​អាច​មាន​ឱកាស​ឈ្នះ​នោះ​ទេ។ អ្នក​បណ្ដាក់​ទុន​របស់​យើង​មិន​រំពឹង​ត្រឹម​តែ​ចំនួន​លក់​នោះ​ទេ ប៉ុន្តែ​ក៏​គិតគូរ​លើ​ប្រាក់​ចំណេញ​ដែរ។”

គួរ​ដឹង​ថា​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ola Källenius ​ក្រុមហ៊ុន​រថយន្ត​ Mercedes-Benz បាន​កាត់​បន្ថយ​ការ​​បណ្ដាក់​ទុន​លើ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! ប្រទេសកម្ពុជាមានមជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តដ៏ទំនើប ដែលមានឈ្មោះថា”ថាយផ្ល័ស” ដូចបណ្តារប្រទេសផ្សេងៗហើយ

មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័ស ជាមជ្ឈមណ្ឌលផ្ដល់សេវាថែទាំរថយន្ត និងសេវាសំបកកង់ក្នុងកញ្ចប់តែមួយដ៏ធំជាងគេមួយ ដែលមានមជ្ឈមណ្ឌលចំនួនជាង ២ ១០០ នៅក្នុង ១៥ ប្រទេស បានបើកសម្ពោធមជ្ឈមណ្ឌលថ្មីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីបានបើកមជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័សដំបូងបង្អស់នៅក្នុងប្រទេស គឺនៅក្នុងរាជធានីភ្នំពេញ។

ដោយស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រដែលជាបេះដូងនៃរាជធានីភ្នំពេញ មជ្ឈមណ្ឌលប្រណីតដែលទើបតែបើកដំណើរការថ្មីនេះ នឹងផ្ដល់ជូននូវសេវាថែទាំរថយន្តកម្រិតប្រណិតមធ្យម និងតម្លៃសមរម្យ រួមបញ្ចូលទាំងសេវាផ្លាស់ប្ដូរសំបកកង់ និងជួសជុល ថ្លឹងកង់ ការតម្រង់កង់ ប្ដូរអាគុយ សេវាជួសជុលរថយន្ត ប្ដូរប្រេងម៉ាស៊ីន ពិនិត្យហ្វ្រាំង ប្រព័ន្ធទប់លំនឹង ប្រព័ន្ធបូម ពិនិត្យម៉ាស៊ីនត្រជាក់ និងផ្ដល់ជូននូវការត្រួតពិនិត្យតាមប្រព័ន្ធត្រួតពិនិត្យរថយន្ត (AIS) ដែលជាបច្ចេកវិទ្យាពីប្រទេសជប៉ុន។

លោក ធីម មីតឈែល (Tim Mitchell) នាយកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុនមីឆែលីន ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “ក្រុមហ៊ុនមីឆែលីន  ប្ដេជ្ញាចិត្តផ្ដល់ជូនម្ចាស់យានយន្តទាំងជាលក្ខណៈបុគ្គល និងទាំងក្រុមហ៊ុននូវសុវត្ថិភាពសំបកកង់ដែលស័ក្ដិសមសម្រាប់អតិថិជនគ្រប់រូប”។ “ភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងក្រុមហ៊ុន WorldBridge Car Solutions Co., Ltd បានជួយឱ្យយើងអាចនាំមកនូវមជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័សចូលមកក្នុងប្រទេសកម្ពុជា។ ជាងមេកានិចគ្រប់រូបគឺសុទ្ធតែទទួលបាននូវការបណ្ដុះបណ្ដាលតាមលក្ខណៈស្តង់ដារ ហើយពួកគាត់នឹងត្រូវវាយតម្លៃតាមពេលកំណត់ដើម្បីធានាថា ជាងមេកានិចទាំងអស់ផ្ដល់នូវសេវាមានសង្គតិភាព និងមានគុណភាពគ្រប់ពេលវេលាជានិច្ច។ បច្ចុប្បន្ននេះ អ្នកប្រើប្រាស់ដែលជាប្រជាជនកម្ពុជា មានជម្រើសថ្មីមួយទៀតនៅពេលស្វែងរកសេវាថែទាំរថយន្ត និងថែទាំសំបកកង់ដែលអាចជឿទុកចិត្តបាន។”

លោក ឧកញ៉ា សៀ​​ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនវើលដ៌ប្រីជ ខា សូលូសិន (WorldBridge Car Solutions Co., Ltd) បានមានប្រសាសន៍ថា “តាមរយៈការបើកសម្ពោធមជ្ឈមណ្ឌលថាយផ្ល័សមួយកន្លែងទៀតនៅក្នុងប្រទេសកម្ពុជានេះ យើងមានគោលបំណងលើកកម្ពស់កេរ្តិ៍ឈ្មោះវិស័យសេវាថែទាំ រថយន្ត ហើយយើងអាចសម្រេចបាននូវគោលបំណងនេះតាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យា និងនីតិវិធីទំនើបទាន់សម័យដែលប្រកាន់ខ្ជាប់តាមបទដ្ឋានអន្តរជាតិ។ អតិថិជនដែលជាម្ចាស់រថយន្តលក្ខណៈបុគ្គល និងជាក្រុមហ៊ុននីមួយៗ អាចអញ្ជើញមកកាន់មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័ស ដើម្បីទទួលបានរបាយការណ៍លម្អិតអំពីបញ្ហា និងសេវាដោះស្រាយបញ្ហានានាដែលពួកគាត់ចំណាយប្រាក់លើ។”

ជាងមេកានិចដែលមានជំនាញស្តង់ដារកម្រិតខ្ពស់អនុវត្តនីតិវិធីពិនិត្យសុវត្ថិភាពដែលអនុលោមតាមបទដ្ឋានអន្តរជាតិ

ជាផ្នែកមួយនៃការផ្ដោតការយកចិត្តទុកដាក់របស់មជ្ឈមណ្ឌលថាយផ្ល័ស ទៅលើសុវត្ថិភាពនៃអ្នកបើកបរ និងអ្នកធ្វើដំណើរ ជាងបច្ចេកទេសដែលបានទទួលការបណ្ដុះបណ្ដាល និងមានបទពិសោធន៍កម្រិតខ្ពស់របស់ក្រុមហ៊ុនយើងខ្ញុំ អនុវត្តតាមបញ្ជីចំណុចត្រួតពិនិត្យសុវត្ថិភាពគ្រប់ជ្រុងជ្រោយ ដែលបានដាក់ឱ្យប្រើប្រាស់ដោយអ្នកជំនាញនានានៅទូទាំងប្រទេសចំនួន ១៥ ផ្សេងៗគ្នា។  ដោយមានជាមួយនូវបញ្ជីនេះ ជាងបច្ចេកទេសទាំងអស់អាចដោះស្រាយតម្រូវការ និងក្ដីបារម្ភនានារបស់អតិថិជន ព្រមទាំងអាចធានាថាពួកគាត់នឹងបំពេញការងារប្រកបដោយស្តង់ដារកម្រិតខ្ពស់បំផុត។ អតិថិជនទាំងអស់នឹងទទួលបានការពិនិត្យយានយន្តដោយឥតគិតថ្លៃនេះ នៅពេលដែលពួកគាត់ចុះឈ្មោះប្រើប្រាស់សេវាណាមួយរបស់មជ្ឈមណ្ឌល ថាយផ្ល័ស

នវានុវត្ត និងការរីកចម្រើន

ជាផ្នែកមួយនៃផែនការពង្រីកអាជីវកម្មបន្ថែមដើម្បីបំពេញតាមតម្រូវការទីផ្សាររថយន្ត ដែលមានកំណើនឥតឈប់ឈរនេះ មជ្ឈមណ្ឌលថាយផ្ល័ស កំពុងតែសម្លឹងមើលទីតាំងបន្ថែមដើម្បីនាំមកនូវភាពកាន់តែងាយស្រួលដល់អតិថិជនកាន់តែច្រើននៅទូទាំងប្រទេស។ លោក ឧកញ៉ា សៀ​​ ឬទ្ធី បានមានប្រសាសន៍ថា “បច្ចុប្បន្ននេះ សេវាថែទាំរថយន្តកំពុងតែមានទីផ្សារខ្លាំង ព្រមទាំងមានសក្ដានុពល ខ្ពស់ក្នុងការរីកចម្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។ ដោយមាននូវចំនួនវិនិយោគិនមានការកើនឡើង នៅក្នុងការប្រកបអាជីវកម្ម ក្រុមហ៊ុនវើលដ៌ប្រីជ ខា សូលូសិននឹងផ្ដល់ឱកាសដល់វិនិយោគិនក្នុងការធ្វើជាម្ចាស់មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័ស តាមរយៈកម្មវិធីផ្ដល់អាជ្ញាប័ណ្ណហ្វ្រេនឆាយរបស់ក្រុមហ៊ុនផងដែរ។ សេវាកម្មទាំងនោះរួមមាន ការបណ្ដុះបណ្ដាល​ស្តង់​ដារលំដាប់ពិភពលោក ការរចនាហាង ទាំងផ្នែករឹង និងកម្មវិធីសូហ្វវែរ ការពិគ្រោះយោបល់ផ្នែកលក់ និងម៉ាឃីតធីង ដែលអនុញ្ញាតឱ្យវិនិយោគិនក្លាយជាម្ចាស់របស់មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័ស ដោយមិនចាំបាច់ត្រូវការមានបទពិសោធន៍ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មថែទាំរថយន្តពីមុនមកឡើយ។”

អំពីមជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័ស

មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័ស បានជួយដល់ម្ចាស់រថយន្តទាំងជាលក្ខណៈបុគ្គល និងក្រុមហ៊ុននៅក្នុងប្រទេសចំនួន ១៥ ក្នុងការថែទាំរថយន្តរបស់ពួកគាត់តាមកម្រិតស្តង់ដារខ្ពស់បំផុត។ មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តប្រកបដោយជំនាញវិជ្ជាជីវៈរបស់យើង ផ្ដល់ជូននូវសេវាកម្មដ៏មានគុណភាពខ្ពស់ ក៏ដូចជាម៉ាកសញ្ញាលំដាប់អន្តរជាតិថែមទៀតផង។ ជាងមេកានិចផ្នែករថយន្តប្រកបដោយជំនាញវិជ្ជាជីវៈរបស់យើង នឹងផ្គត់ផ្គង់តាមតម្រូវការរបស់អ្នក និងដោះស្រាយក្ដីបារម្ភដែលអ្នកអាចនឹងមាន។

យើងខ្ញុំយល់ថា មិនមានអ្វីដែលសំខាន់ជាងសុវត្ថិភាពនៃអតិថិជនរបស់យើងនោះទេ និងមិនមានអ្វីដែលសំខាន់ជាងសុវត្ថិភាពក្រុមគ្រួសាររបស់ពួកគាត់នោះទេ។ អាស្រ័យហេតុនេះហើយ ទើបយើងខ្ញុំផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការផ្ដល់ជូនតែផលិតផលដែលមានគុណភាពខ្ពស់បំផុតប៉ុណ្ណោះ ដែលណែនាំដោយអ្នកជំនាញ ជាមួយនឹងសេវាកម្មដ៏ល្អឥតខ្ចោះផ្ដល់ជូនដោយអ្នកជំនាញមានគុណវុឌ្ឍិ និងចំណេះដឹងខ្ពស់បំផុត ដែលជាអ្នកផ្ដល់នូវការពិគ្រោះយោបល់ស៊ីជម្រៅ និងការពិនិត្យរថយន្តរបស់អ្នកយ៉ាងហ្មត់ចត់បំផុត។ (www.tyreplus.com)

អំពីប្រព័ន្ធត្រួតពិនិត្យរថយន្ត (AIS)

  • ប្រព័ន្ធត្រួតពិនិត្យរថយន្ត (AIS) បច្ចេកវិទ្យាពីប្រទេសជប៉ុន

បច្ចេកវិទ្យាត្រួតពិនិត្យរថយន្ត (AIS) ដែលមានផ្ដល់ជូនតែនៅក្នុងមជ្ឈមណ្ឌល ថាយផ្ល័ស នៅក្នុងប្រទេសកម្ពុជានេះ គឺមានការទទួលស្គាល់ដោយ AIS ប្រទេសជប៉ុន និងដើរតួជាអង្គភាពភាគីទីបីមានភាពសុក្រឹត ដែលអនុវត្តការត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុតទៅលើរថយន្តមួយទឹក ផ្ដល់ជូនអតិថិជននូវទំនុចិត្ត អស់ក្ដីបារម្ភ ព្រោះថារថយន្តដែលពួកគាត់ជ្រើសរើសទិញ ឬលក់គឺទទួលបានការធានាគុណភាព។ ប្រព័ន្ធ AIS មាននូវកំណត់ត្រាតាមដានរយៈពេលជាង ២០ឆ្នាំ នៅក្នុងការត្រួតពិនិត្យរថយន្តមួយទឹក ហើយការត្រួតពិនិត្យរបស់ពួកយើងត្រូវបានទទួលស្គាល់ថាជាការត្រួតពិនិត្យដ៏ហ្មត់ចត់បំផុតនៅក្នុងវិស័យរថយន្តមួយទឹក។ (www.ais-inc.jp/en/)

  • ទីតាំងមជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័សនៅក្នុងប្រទេសកម្ពុជា

ទីតាំង៖ ថាយផ្ល័សបូកគោ

  • អាសយដ្ឋាន៖ ផ្ទះលេខ ១៨ ផ្លូវលេខ ៩៣ កែងផ្លូវលេខ ២៤៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
  • លេខទូរសព្ទទំនាក់ទំនង៖ ០២៣ ៨៦៦ ៦៤៦
  • ទំព័រFacebook: TYREPLUS Cambodia / TYREPLUS Bokkor / TYREPLUS Chak Angre
  • ម៉ោងធ្វើការ៖ ៩:០០ ព្រឹក – ៧:០០ ល្ងាច

ទីតាំង៖ ថាយផ្ល័សចាក់អង្រែ

  • អាសយដ្ឋាន៖​ ផ្ទះលេខ ៦៩៤​ ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
  • លេខទូរសព្ទទំនាក់ទំនង៖ ០២៣ ៨៦៦ ៦៤៥
  • ទំព័រFacebook: TYREPLUS Cambodia / TYREPLUS Bokkor / TYREPLUS Chak Angre
  • ម៉ោងធ្វើការ៖ ៩:០០ ព្រឹក – ៧­:០០ ល្ងាច

សម្រាប់ទំនាក់ទំនងផ្សព្វផ្សាយ

  • ឈ្មោះ                សេង វិតីសត្យា (Seng​ Viteysatya)
  • មុខតំណែង          ប្រធានគ្រប់គ្រងទូទៅ
  • លេខទូរសព្ទ        ០៩២ ៧៦៩ ៩៦០ / ០១៦ ២៨៣ ៩២៦
  • អ៊ីមែ៉ល               [email protected]

ការបញ្ចុះតំលៃពិសេសដើម្បីអបអរការបើកសម្ពោធថាយផ្ល័ស

សូមទៅកាន់គ្រប់សាខារបស់ TYREPLUS ថ្ងៃនេះ សម្រាប់ការជាវសំបកកង់ MichelinBFGoodrich ចំនួន ៤ គ្រាប់ លោកអ្នកនឹងទទួលបានទឹកប្រាក់រហូតដល់ទៅ ១០០ ដុល្លារ ត្រលប់មកវិញ!!

  • លក្ខខណ្ឌត្រូវបានអនុវត្តខណៈពេលដែលស្តុកមានរយៈពេលយូរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Navara ឆ្នាំ ២០២១ ចេញជាផ្លូវការ ជាមួយការឌីហ្សាញថ្មី យ៉ាងទាក់ទាញ

បន្ទាប់ពីបានបញ្ចេញនូវ Teaser បង្ហើបរូ​បភាព កាលពីពេលកន្លងទៅ ពេលនេះ រថយន្ត Nissan Navara ឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការហើយ ជាមួយការឌីហ្សាញ និងអាប់ដេតថ្មី សម្រាប់លក់នៅលើទីផ្សារជុំវិញពិភពលោក។

ជាមួយការអាប់ដេតថ្មីរថយន្ត​ Nissan Navara ឆ្នាំ ២០២១នេះ ផ្នែកខាងមុខ បានទទួលការរចនាប៉ាណាមុខថ្មី និងចង្កៀងមុខ ប្រភេទអំពូល Bi-LED។ ​បន្ថែមពីនេះនៅផ្នែកខាងក្រោយវាក៏បានបំពាក់ជាមួយ Sportbar, Tailgate និងកម្រប់ភក់ ដែលមានការអា​ប់ដេតថ្មី, ចង្កៀងក្រោយថ្មី និងទ្រុងក្រោយដែលមានភាពទូលាយជាងមុន។ រីឯផ្នែកខាងក្នុងបាន អាប់ដេតទៅលើអេក្រង់កម្សាន្ត និងដៃចង្កូតផងដែរ។

សម្រាប់ Nissan Navara ឆ្នាំ ២០២១ នេះបានបំពាក់ស្តង់ដារជាមួយមុខងារឈ្លាសវៃសម្រាប់ជំនួយក្នុងការបើកបររបស់ Nissan(NIM)​ដូចជា Intelligent Forward Collision Warning, Intelligent Emergency Braking, Intelligent Around View Monitor និង Off-road monitor ដែលអាចពិនិត្យមើលឧបសគ្គជិតៗ ពេលប្រើប្រាស់ការបើកបរប៉ុង២ ក្នុងល្បឿនយឺត។

រថយន្ត Nissan Navara ឆ្នាំ ២០២១ នេះបំពាក់ស្តង់ដាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣លីត្រ Twin-turbo ទំហំ ៤ស៊ីឡាំង ​ផលិតថាមពលកម្លាំង ១៨៨សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ អាចប្រើប្រអប់លេខដៃ ៦វគ្គ ឬ ប្រអប់លេខអូតូ ៧វគ្គ។ រីឯតម្លៃគឺពុំទាន់មានការប្រកាសជាផ្លូវការនូវឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ប្រាប់ថាភីកអាប់ប៉ុន្មានប្រភេទនេះមិនមានប្រភេទអគ្គិសនីសុទ្ធឡើយ

រថយន្ត Ford F-150 ​ដែល​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​នឹង​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​នៅ​ក្នុង​ឆ្នាំ ២០២២ ខាង​មុខ ដែល​គេ​រំពឹង​ថា​វា​នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ដូច​ជា​រថយន្ត​ Ford F-Series នា​ពេល​កន្លង​មក​យ៉ាង​អ៊ីចឹង។

យ៉ាងណាក្ដី​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Detroit Free Press បាន​ឲ្យ​ដឹង​អំពី​សម្រង់​សម្ដី​របស់​ប្រធាន​ក្រុមហ៊ុន Ford ប្រចាំ​នៅ​អាមេរិក ដែល​​បាន​បញ្ជាក់​នា​ពេល​បច្ចុប្បន្ន​ក្រុមហ៊ុន​មិន​ទាន់​មាន​ផែនការ​បន្ថែម​ប្រភេទ​អគ្គិសនី​លើ​រថយន្ត​ប្រភេទ Super Duty Trucks មាន​ដូច​ជា​ Ford F-250, F-350 និង F-450 នោះ​ទេ។

នេះ​មិន​មាន​ន័យ​ថា​រថយន្ត​ប្រភេទ​ Super Duty Truck ​ប្រើ​ថាមពល​អគ្គិសនី​នឹង​មិន​មាន​នៅ​ថ្ងៃ​ខាង​មុខ​នោះ​ទេ គ្រាន់​តែ​វា​មិន​ស្ថិត​នៅ​ក្នុង​ផែនការ​បច្ចុប្បន្ន។ ការ​សម្រេច​ចិត្ត​មិន​ផលិត​រថយន្ត​ប្រភេទ​នេះ​ទំនង​ជា​មក​ពី​ហេតុផល​ពីរ ដែល​ទី​មួយ​គឺ​បច្ចេកវិទ្យា​អាគុយ​នា​ពេល​បច្ចុប្បន្ន​មិន​ទាន់​ដល់​ចំណុច​មួយ​ដែល​រថយន្ត​ភីកអាប់ Super Duty Truck ត្រូវ​ការ និង​ដោយ​សារ​អតិថិជន​មិន​សូវ​ចាប់​អារម្មណ៍​លើ​រថយន្ត​ប្រភេទ​នេះ ខុស​ប្លែក​ពី Ford F-150៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV ប្រណីតរបស់កូរ៉េ លក់នៅអូស្ត្រាលីតម្លៃចាប់ពីជាង ៦ម៉ឺនដុល្លារ

រថយន្ត​ Genesis GV80 ស៊េរី​ឆ្នាំ ២០២១ បាន​បង្ហាញ​វត្តមាន​នៅ​លើ​ទីផ្សារ​ប្រទេស​អូស្ត្រាលី​ ដោយ​មាន​ជម្រើស​ម៉ាស៊ីន​ចំនួន​៣​ប្រភេទ ជា​មួយ​តម្លៃ​មាន​ចាប់​ពី​ប្រមាណ ៦៤ ៨២៦​ដុល្លារ ឡើង​ទៅ។

ទី​មួយ​គឺ​​ប្រភេទ GV80 2.5T ដែល​មាន​បំពាក់​ម៉ាស៊ីន Turbocharged ចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ផលិត​កម្លាំង​បាន ៣០០​សេះ។ ប្រភេទ​នេះ​មាន​បំពាក់​មក​ជា​ស្តង់ដារ​នូវ​ប្រព័ន្ធ​បើកបរ​វិល​កង់​ក្រោយ​ និង​ប្រអប់​លេខ​អូតូ​៨​វគ្គ ដែល​មាន​តម្លៃ​ចាប់​ពី ៦៣ ៨២៦​ដុល្លារ។ អតិថិជន​ក៏​អាច​បន្ថែម​ប្រមាណ ៣ ៥២២​ដុល្លារ ដើម្បី​បាន​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​អស់។

ប្រភេទ​បន្ទាប់​គឺ​ប្រើ​ប្រាស់​ម៉ាស៊ីន ៣,០លីត្រ ប្រភេទ​ម៉ាស៊ីន​ម៉ាស៊ូត​ ដែល​មាន ៦ស៊ីឡាំង ផលិត​កម្លាំង​បាន​ ២៧៣សេះ។ វា​មាន​បំពាក់​មក​ជា​មួយ​នូវ​ប្រអប់​លេខ​អូតូ​៨​វគ្គ និង​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​អស់ ដោយ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៧២ ៩៨៤​ដុល្លារ។

ចុង​ក្រោយ​គឺ​ប្រភេទ​ខ្លាំង​ជាង​គេ​ដែល​មាន​ម៉ាស៊ីន​ចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង ជា Twin-Turbocharged អាច​ផលិត​កម្លាំង​បាន ៣៧៥​សេះ។ វា​មាន​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​អស់ និង​ប្រអប់​លេខ​អូតូ​៨​វគ្គ ដែល​តម្លៃ​គឺ​មាន​ចាប់​ពី ៧៦ ៥០៧​ដុល្លារ។

រថយន្ត​ទាំង​បី​ប្រភេទ​​អាច​បំពាក់​នូវ​កញ្ចប់​ Luxury Package តម្លៃ​ប្រមាណ​ ៧ ០៤៤​ដុល្លារ និង​ជម្រើស​ពណ៌​ទឹក​ថ្នាំ​គ្រើម​ដោយ​មាន​តម្លៃ​ប្រមាណ ១ ៤០៨​ដុល្លារ។ ចំពោះ Luxury Package គឺ​មាន​​កុងទ័រ​ឌីជីថល​ទំហំ ១២,៣អ៊ីញ, ម៉ាស៊ីន​ត្រជាក់​បី​តំបន់, កៅអី​អ្នក​បើកបរ​អាច​កំណត់​បាន​ ១៨​បែប និង​មាន​មុខងារ​ម៉ាស្សា, មាន​ប្រើ​ស្បែក​ប្រភេទ Nappa, ទ្វារ​ប្រភេទ​ស្រូប​ពេល​បិទ និង​ចំណុច​ពិសេស​ជា​ច្រើន​ទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនរបស់ Defender គ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ ២០២២

ដូចគ្រប់គ្នាធ្លាប់ដឹងហើយថាក្រុមហ៊ុន Jaguar Land Rover បានផលិតរថយន្តម៉ូឌែលថ្មីៗជាច្រើន ហើយនេះក៏មិនមែនជាលើកដំបូងដែរយើងលឺអំពីពាក្យចចាមរ៉ាមដែល ក្រុមហ៊ុនផលិតរថយន្តរបស់ចក្រភពអង់គ្លេសមួយនេះ គ្រោងនិងផលិតរថយន្តប្រភេទ SUVថ្មី ដែលជា Baby Defender មានន័យថាជាកូនរបស់ Defender។

បើតាមរយ:គេហទំព័រ WhatCar បានរាយការណ៍ថា រថយន្តប្រភេទ SUV ថ្មី ដែលជា Baby Defender នេះ ប្រហែលជាបង្ហាញវត្តមាននៅរយ:ពេលពីរឆ្នាំទៀត ដោយបញ្ចេញជាផ្លូវការនូវប្រភេទ ប៉ុងមួយ(FWD) ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង និង Plug-in hybrid ប្រភេទ ប៉ុងពីរ។ ហើយប្រភេទ Baby Defenderនេះ វាមានប្រវែងខ្លី និងមានតម្លៃថោកជាងម៉ូឌែល Defender ធម្មតា។

ស្របពេលតម្លៃរបស់រថយន្ត Defender មានតម្លៃប្រហែល ៥១​ ៨០០ដុល្លារ នៅក្នុងទីផ្សារប្រទេសកំណើតខ្លួន ដូចនេះសម្រាប់ Baby Defender គេរំពឹងថានឹងមានតម្លៃប្រហែល ៣២​ ៤០០ដុល្លារ។ ប្រសិនជាការពិតនោះ មានន័យថា វាមានតម្លៃថោកជាងរថយន្ត Discovery Sport ដែលមានតម្លៃប្រហែល ៤១ ៥០០ដុល្លារ។

សម្រាប់ឈ្មោះផ្លូវការរបស់ម៉ូឌែលថ្មីនេះ​ គឺពុំទាន់ដឹងនៅឡើយទេ ប៉ុន្តែតាមការរាយការណ៍របស់ WhatCar វាប្រហែលនឹងមានឈ្មោះដូច Land Rover 80 និង Land Rover Defender 80៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមឆ្នាំ២០២៤ Aston Martin ចង់លក់ឡានអគ្គិសនីឲ្យបានលើស ២០ ភាគរយ​ ទូទាំងពិភពលោក

ក្រុមហ៊ុនរថយន្តអង់គ្លេស Aston Martin រំពឹងថារថយន្តអគ្គិសនីរបស់ខ្លួន អាចនឹងលក់បានច្រើនជាង ២០% នៃចំនួនលក់សរុបនៅទូទាំងពិភពលោក នៅត្រឹមឆ្នាំ២០២៤។ នេះបើតាមសម្តីលោក Tobias Moers ដែលជា CEO ក្រុមហ៊ុន Aston Martin ប្រាប់ឲ្យដឹង។

ជាមួយគ្នានេះដែរ លោក Tobias Moers ក៏បានបញ្ជាក់ប្រាប់ថា រថយន្ត SUV ប្រណីតម៉ូដែល DBX ប្រើម៉ាស៊ីន Plug-in Hybrid នឹងចេញលក់នៅឆ្នាំ២០២៣ ខាងមុខនេះ។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះក្រុមហ៊ុន Aston Martin កំពុងតែចាប់ដៃគ្នាជាមួយនឹង Mercedes ដោយក្នុងនោះ Mercedes អាចបង្កើនភាគហ៊ុនរបស់ខ្លួនចំនួន ២,៣ ភាគរយនៅក្នុងក្រុមហ៊ុន Aston Martin ហើយច្រើនបំផុតឡើងដល់ទៅ ២០ ភាគរយ ជាថ្នូរនឹងបច្ចេកវិទ្យាសម្រាប់រថយន្ត Hybrid និងរថយន្តអគ្គិសនី ដែលយកមកប្រើលើរថយន្ត Aston Martin។

CEO ក្រុមហ៊ុនអង់គ្លេសខាងលើបានបន្ថែមឲ្យដឹងដែរថា “យើងកំពុងតែធ្វើការលើម៉ាស៊ីន Hybrid ប៉ុន្តែឥឡូវយើងមានជម្រើសផ្សេង។ យើងមិនទាន់អាចនិយាយវាបានឡើយ”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce Wraith ប្រភេទពិសេសថ្មី បង្កប់ចំណុចប្លែកពី Rolls-Royce ដទៃ

ចំណុចពិសេសមួយលើរថយន្ត Rolls-Royce គឺអ្នកទិញអាចមានសិទ្ធិជ្រើសរើស Customize រថយន្តរបស់ពួកគេតាមចិត្តចង់ ទាំងផ្នែកខាងក្រៅ និងខាងក្នុង។

ជាក់ស្តែងដូចជារថយន្ត Rolls-Royce Wraith ប្រភេទពិសេសនេះអីចឹង ត្រូវបានគេឲ្យឈ្មោះថា Inspired by Earth ដោយវាមានបំពាក់គំនូរនៅលើតួខ្លួន ដែលបង្ហាញឲ្យឃើញតំបន់មជ្ឈឹមបូព៌ាមើលពីលំហអាកាសមក។

គំនូរដែលគូរឡើងដោយដៃនេះ តាមពិតទៅត្រូវបានបំផុតតាម ប្រព័ន្ធសូឡា (Solar System) ទាំងមូលតែម្តង ដោយក្នុងនោះរួមមានទាំង ព្រះអាទិត្យ ក៏ដូចជាភពទាំង ៨ ផងដែរ។

គួរឲ្យដឹងថា ពណ៌ខៀវ Royal Blue លើតួខ្លួនខាងក្រៅរបស់រថយន្ត Wraith Inspired by Earth ខាងលើ គឺចង់បង្ហាញពីផ្ទៃ ៧៥% នៃផែនដី ដែលគ្របដណ្តប់ដោយទឹក។ ដោយឡែក គំនូរតំបន់មជ្ឈឹមបូព៌ា ត្រូវគេគូរនៅលើគម្របម៉ាស៊ីនរថយន្ត។ ចំណែកឯកាប៊ីនខាងក្នុងវិញ វាផ្តោតខ្លាំងទៅលើផ្ទៃផែនដី និងមនុស្ស។

រថយន្ត Rolls-Royce Wraith មានបំពាក់ម៉ាស៊ីនចំណុះ ៦,៦លីត្រ twin-turbocharged ទំហំ ១២ស៊ីឡាំង មានកម្លាំង ៦២៤សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់ក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+