ផ្ទាំងផ្សាយពាណិជ្ជកម្ម

GM គ្រោងយក SUV ខ្នាតធំទៅលក់នៅចិនជាលើកដំបូង

ក្រុមហ៊ុន General Motor ចង់ចាប់ផ្តើមលក់រថយន្ត SUV ខ្នាតធំរបស់ខ្លួននៅក្នុងប្រទេសចិន ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ ដោយសង្ឃឹមថារថយន្តប្រភេទ Flagship ទាំងនេះនឹងជួយឲ្យចំនួនលក់កាន់តែប្រសើរ នៅក្នុងទីផ្សាររថយន្តធំបំផុតលើពិភពលោក។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា GM គ្រោងនាំយករថយន្ត Chevrolet Tahoe និង Chevrolet Suburban ទៅលក់នៅទីនោះ ក៏ដូចជា Cadillac Escalade និង GMC Yukon Denali ផងដែរ។

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើកំពុងតែបង្អួតរថយន្តទាំងប៉ុន្មានម៉ូដែលខាងលើ នៅឯកម្មវិធី China International Import Expo (CIIE) ក្នុងទីក្រុងសៀងហៃ។

គួរបញ្ជាក់ថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០ នេះ រថយន្ត SUV ខ្នាតមធ្យមរបស់ GM ដោយក្នុងនោះមានម៉ាក Buick និង Cadillac បានជួយឲ្យចំនួនលក់នៅក្នុងប្រទេសចិនរបស់ពួកគេ កើនឡើងរហូតដល់ទៅ ១២% ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Sedan តម្លៃថោកបំផុត ឆ្នាំ២០២១ របស់ Nissan ចេញលក់ជាផ្លូវការ

ក្រុមហ៊ុន Nissan បានប្រកាសតម្លៃលក់នៃរថយន្ត Versa ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយក្នុងនោះវាបានឡើងថ្លៃបន្តិច។

រថយន្ត Sedan ខ្នាតតូច Nissan Versa ឆ្នាំ២០២១ ឥឡូវនេះមានតម្លៃចាប់ពី ១៤ ៩៣០ដុល្លារ សម្រាប់ម៉ូដែល Versa S ថ្លៃជាងស៊េរីមុន ២០០ដុល្លារ។ ចំណែកឯ Versa SV និង SR វិញ គឺឡើងថ្លៃ ១០០ដុល្លារដូចគ្នា។

គ្រប់ម៉ូដែល Versa ទាំងអស់នឹងបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១២២សេះ ហើយមានទាំងជម្រើសប្រអប់លេខដៃ ៥វគ្គ និងអូតូ Xtronic CVT។ ចំពោះកម្រិតស៊ីសាំងវិញគឺ ៧,៣លីត្រ/ក្នុងក្រុង , ៥,៩លីត្រ/ក្រៅក្រុង និង ៦,៧លីត្រ/ជាមធ្យម សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

លក្ខណៈពិសេសមួយចំនួននៅលើរថយន្ត Nissan Versa ឆ្នាំ២០២១ នេះមានដូចជា Nissan Safety Shield 360, អេក្រង់ Touchscreen ទំហំ ៧អ៊ីញ, មុខងារម៉ាស៊ីនត្រជាក់អូតូ, យ៉ាន់ Alloy ទំហំ ១៧អ៊ីញ និង ចង្កៀងមុខ LED ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Santa Fe ទំនងជាដណ្ដើមបានតំណែងដែល Toyota Fortuner កាន់កាប់អស់ជិត១០ឆ្នាំនៅវៀតណាម

ចាប់​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៩ រថយន្ត​ Toyota Fortuner បាន​​កាន់​កាប់​ជាប់​នូវ​តំណែង​ជា​រថយន្ត​ SUV ដែល​លក់​ដាច់​ជាង​គេ​ក្នុង​ប្រទេស​វៀតណាម។ យ៉ាងណាក្ដី​តំណែង​នេះ​ ទំនង​ជា​ត្រូវ​​គូ​ប្រជែង​ដែល​ជា Hyundai Santa Fe ដណ្ដើម​បាន​ក្នុង​ឆ្នាំ ២០២០ នេះ។

ខាង​ក្រោម​នេះ​គឺ​ជា​តួលេខ​បង្ហាញ​អំពី​រថយន្ត SUV ដែល​លក់​ដាច់​ជាង​គេ​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ នៅ​វៀតណាម ៖

១. Hyundai Santa Fe ៖ ៧ ០៣០​គ្រឿង

២. Hyundai Tucson ៖ ៦ ៦៨២គ្រឿង

៣. Mazda CX-5 ៖ ៦ ៣៨០​គ្រឿង

៤. Honda CR-V ៖ ៦ ១៧៤គ្រឿង

៥. Toyota Fortuner ៖ ៥ ១៥៨គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Hyundai គូប្រជែង Camry ឆ្នាំ២០២១ ចេញតម្លៃខ្លួនជាផ្លូវការហើយ

កាលពីដើមឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន Hyundai បានបង្ហាញរថយន្ត Sonata ប្រភេទ N Line ស៊េរីឆ្នាំ២០២១ ហើយឥឡូវនេះក្រុមហ៊ុនក៏បានប្រកាសពីតម្លៃរបស់វាជាផ្លូវការ។

រថយន្ត Hyundai Sonata N Line នឹងមានតម្លៃចាប់ពី ៣៣ ២០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ វាមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៩០សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch។

រថយន្ត Sedan ស្ព័រនេះក៏មានបំពាក់មកជាមួយមុខងារ Launch Control និង N Power Shift ផងដែរ។ ក្រៅពីនោះវាក៏បានអាប់ដេតប្រព័ន្ធចង្កូត និងប្រព័ន្ធជើងក្រោម ព្រមទាំងដងរែងទប់លំនឹង និង ហ្វ្រាំងធំជាងមុនទៀតផង។

បើនិយាយពីការឌីហ្សាញវិញ Sonata N Line បានកែកុនផ្នែកខាងមុខឲ្យមើលទៅរឹតតែស្ព័រជាងមុន, លេងពណ៌ខ្មៅរលោង និងយ៉ាន់ទំហំ ១៩អ៊ីញថ្មី ខុសប្លែកពី Sonata ធម្មតា។ មិនតែប៉ុណ្ណោះ វាក៏មានដំបូល Panoramic Sunroof, ប្រព័ន្ធបំពង់ស៊ីម៉ាំង៤ និង ចង្កៀងមុខ LED។ ចំណែកឯផ្នែកខាងក្នុង វាបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និង អេក្រង់កម្សាន្ត ១០,២៥អ៊ីញ ព្រមទាំងកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែផងដែរ។

ចំពោះផ្នែកសុវត្ថិភាពវិញ Sonata N Line មានមុខងារជំនួយការបើកបរជាច្រើន ដូចជា Forward Collision-Avoidance Assist with Pedestrian Detection, Smart Cruise Control with Stop & Go, Blind-Spot Collision-Avoidance Assist with Rear Cross-Traffic Collision-Avoidance Assist, High Beam Assist, Lane Keeping Assist, Lane Follow Assist និង Safety Exit Warning៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានធំមួយបែរជាចំណេញខ្លាំងអំឡុងវិបត្តិកូវីដ១៩ ដោយសារឡាន២ប្រភេទនេះ

​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​រថយន្ត General Motors ​​ប្រចាំ​ត្រីមាស​ទី​បី​នៃ​ឆ្នាំ ២០២០ នៅ​លើ​ទីផ្សារ​អាមេរិក​ខាងជើង​ មាន​លទ្ធផល​ល្អ​លើស​ពី​ការ​រំពឹង​ទុក​របស់​ Wall Street។

អំឡុង​ត្រីមាស​​ទី​បី ​​ប្រតិបត្តិការ​នៅ​អាមេរិក​ខាង​ជើង​របស់​ក្រុមហ៊ុន GM អាច​រក​ប្រាក់​ចំណូល​បាន ៤,៣៧ពាន់​លាន​ដុល្លារ ដែល​មាន​ការ​កើន​ឡើង​រហូត​ដល់ ៤៤% បើ​ធៀប​នឹង​ពេល​ដួច​គ្នា​កាល​ពី​ឆ្នាំ ២០១៩។

ដោយ​ឡែក​ប្រាក់​ចំណូល​សរុប​ដែល​ក្រុមហ៊ុន​អាច​រក​បាន​ពី​ទីផ្សារ​ជុំវិញ​ពិភពលោក​គឺ​មាន​ចំនួន ៣៥,៤៨​ពាន់​លាន​ដុល្លារ។ ​​ក្នុង​នោះ​​ប្រាក់​ចំណេញ​​គឺ​មាន​ចំនួន ៤,០៥​ពាន់​លាន​ដុល្លារ ដែល​មាន​ការ​កើន​ឡើង ៧៤% បើ​ធៀប​នឹង​ប្រាក់​ចំណេញ​កាល​ពី​​ត្រីមាស​បី​នៃ​ឆ្នាំ ២០១៩ ​ដែល​មាន​ចំនួន​ ២,៣៥​ពាន់​លាន​ដុល្លារ​។

General Motors CEO Mary Barra answers questions from the media Wednesday, October 1, 2014, after presenting the company’s customer-focused strategic plan to become the most valued automotive company, at a conference of investors and financial analysts at the General Motors Milford Proving Grounds in Milford, Michigan. (Photo by Steve Fecht for General Motors)

​​ក្រុមហ៊ុន General Motors ដែល​មាន​កាន់​កាប់​ម៉ាក​រថយន្ត​ធំៗ​ដូច​ជា​ Chevrolet, Buick, GMC និង Cadillac បាន​និយាយ​ថា​ការ​លក់​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​ចាប់​ផ្ដើម​មាន​ភាព​ល្អ​ប្រសើរ​ឡើង​លឿន​ជាង​ការ​រំពឹង​ទុក​ ហើយ​តម្រូវ​ការ​លើ​រថយន្ត​ភីកអាប់​ខ្នាត​ធំ និង​រថយន្ត SUV ជា​កត្តា​ជួយ​ឲ្យ​ក្រុមហ៊ុន​រីក​ចម្រើន​ក្នុង​អំឡុង​វិបត្តិ​កូវីដ១៩៕​​​

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Infiniti Q60 ឆ្នាំ២០២១ រាងនៅតែអេម តែកាន់តែថ្លៃជាងមុន

ក្រុមហ៊ុន Infiniti ដែលជាមែកធាងរបស់ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្ត Q60 ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដែលទទួលបានការអាប់ដេតមួយចំនួន ប៉ុន្តែនៅតែរក្សារូបរាងដ៏ស្រស់ស្អាតរបស់វា ហើយបានបន្ថែមពណ៌ថ្មី គឺ Grand Blue និង Slate Gray។

ថ្វីបើមានការផ្លាស់ប្តូរតិចតួច ប៉ុន្តែតម្លៃរបស់វាបានហក់ឡើង ដោយឥឡូវនេះ Infiniti Q60 Pure ឆ្នាំ២០២១ មានតម្លៃចាប់ពី ៤១ ៦៥០ដុល្លារ ថ្លៃជាងស៊េរីមុន ៣០០ដុល្លារ។ វាមានបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០០សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ហើយក៏មានជម្រើសប៉ុងពីរ AWD ដែរ តែត្រូវថែមលុយ ២ ០០០ដុល្លារទៀត។

បន្ទាប់មកទៀតគឺ Q60 Luxe មានតម្លៃចាប់ពី ៥០ ២០០ដុល្លារ ថ្លៃជាងមុន ៤ ៧០០ដុល្លារ និង ចុងក្រោយបង្អស់គឺ Q60 Red Sport 400 ថ្លៃជាងមុន ៩៥០ដុល្លារ ពោលគឺតម្លៃចាប់ពី ៥៨ ១០០ដុល្លារ។ វាមានបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ twin-turbo ទំហំ ៦ស៊ីឡាំងដូចគ្នា តែមានកម្លាំងដល់ ៤០០សេះ។

បច្ចុប្បន្ននេះ រថយន្ត Infiniti Q60 ឆ្នាំ២០២១ កំពុងដាក់ឲ្យបញ្ជាទិញ ហើយនឹងមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិក មុនដាច់ឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទំនើបបែបនេះទើប Genesis G80 ឆ្នាំ២០២១ ហ៊ានលក់នៅប្រទេសមួយ តម្លៃ៦ម៉ឺនដុល្លារ

រថយន្ត Genesis G80 ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសអូស្ត្រាលី ជាមួយនឹងតម្លៃចាប់ពី ៨៤ ៩០០ដុល្លារអូស្ត្រាលី ឬប្រហែលខ្ទង់ ៦០ ០០០ដុល្លារអាមេរិក។

រថយន្ត Sedan ប្រណីតរបស់កូរ៉េនេះនឹងចែកចេញជា ២ ម៉ូដែល គឺ G80 2.5T និង G80 3.5T។ G80 2.5T បំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់ក្រោយ។

G80 2.5T មានបំពាក់យ៉ាន់ Alloy ទំហំ ១៩អ៊ីញមកស្តង់ ជាមួយនឹងដំបូល Panoramic Sunroof, ឃ្លុបក្រោយអូតូ, ពូកស្បែក, អេក្រង់កម្សាន្ត Touchscreen ១៤,៥អ៊ីញ ព្រមទាំងបច្ចេកវិទ្យា Genesis Active Safety Control ដែលក្នុងនោះរួមមានមុខងារ Forward Collision-Avoidance Assist system, Driver Attention Warning, Blind-Spot Collision Avoidance-Assist, Smart Cruise Control with Stop & Go និង Surround View Monitor with 3D Function។

ដោយឡែកចំពោះ G80 3.5T វិញបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ twin-turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៧៥សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុងពីរ AWD។ វាបន្ថែមមុខងារស្តង់ដារ ដូចជា Genesis Adaptive Control Suspension ជាមួយ Advanced Road Preview ក៏ដូចជាបំពាក់យ៉ាន់ទំហំ ២០អ៊ីញទៀតផង។

ក្រៅពីនោះ 2.5T និង 3.5T មានបំពាក់កុងទ័រឌីជីថល ទំហំ ១២,៣អ៊ីញ, ម៉ាស៊ីនត្រជាក់ ៣តំបន់, ទ្វារបឺត, កៅអីអ្នកដំណើរអាសារ៉េបាន ១៨ទិស ហើយមានមុខងារម៉ាស្សាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger ប្ដូរមុខមាត់ថ្មី លេចវត្តមាននៅប្រទេសថៃ

រថយន្ត Ford Ranger ស៊េរី​ថ្មី​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​មុខមាត់​ថ្មី​បាន​បង្ហាញ​វត្តមាន​​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ថៃ ​ដែល​នឹង​ជា​​ស៊េរី​ឆ្នាំ ២០២១ សម្រាប់​ទីផ្សារ​ប្រទេស​ថៃ។

ការ​កែប្រែ​ដែល​គេ​សម្គាល់​ឃើញ​ច្បាស់​ជាង​គេ​នៅ​ត្រង់​រន្ធ​ខ្យល់​ពណ៌​ខ្មៅ​ដែល​មាន​រចនាបថ​ថ្មី មើល​ទៅ​ស្រដៀង​នឹង​រថយន្ត Ford Thunder ស៊េរី​ផលិត​មាន​កំណត់​ដែល​ចេញ​លក់​នៅ​អឺរ៉ុប​នា​ដើម​ឆ្នាំ ២០២០។ ​ផ្នែក​ជា​ច្រើន​នៃ​រថយន្ត​ឃើញ​មាន​រំលេច​ដោយ​ពណ៌​ខ្មៅ មាន​នៅ​លើ​កញ្ចក់​មើល​ចំហៀង ដៃ​ទ្វារ និង​យ៉ាន់​ពណ៌​ខ្មៅ​​ផង​ដែរ។

ចំពោះ​​​ផ្នែក​ខាង​ក្នុង ​និង​ផ្នែក​ម៉ាស៊ីន​មិន​មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ទេ គឺ​មាន​បំពាក់​ម៉ាស៊ីន​ចំណុះ ២,២លីត្រ ឬ​ចំណុះ ២,០លីត្រ ដែល​មាន​ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​១០​វគ្គ។

ក្រុមហ៊ុន​បាន​បន្ថែម​នូវ Ford Ranger XL Street ដ៏​ពិសេស​មួយ ដែល​ការ​រចនា​រូបរាង​ខុស​ពី​ធម្មតា ហើយ​មាន​ទ្វារ​តែ​ពីរ​ប៉ុណ្ណោះ។ Ford បាន​ដាក់​លក់​រថយន្ត Ranger ស៊េរី​ថ្មី​នេះ​ក្នុង​​តម្លៃ​ចាប់​ពី​ប្រមាណ ២១ ៦០០​ដុល្លារ សម្រាប់​​ប្រភេទ XL Street ហើយ​ប្រភេទ Wildtrak វិញ​គឺ​មាន​ចាប់​ពី​ប្រមាណ ៣១ ៦០០​ដុល្លារ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley នឹងឈប់ផលិតឡានប្រើសាំងសុទ្ធ ចាប់ពីឆ្នាំ ២០២៦

ក្រុមហ៊ុន Bentley បាន​ប្រើ​ប្រាស់​កម្មវិធី Beyond 100 របស់​ខ្លួន ដើម្បី​បង្ហាញ​អំពី​មហិច្ឆតា​ដ៏​អស្ចារ្យ​សម្រាប់​ថ្ងៃ​អនាគត​ខាង​មុខ។

Bentley បាន​រៀប​ចំ​ផែនការ​នឹង​បញ្ឈប់​ការ​ផលិត​រថយន្ត​ដែល​ប្រើ​ប្រាស់​ថាមពល​ប្រេង​ឥន្ធនៈ​សុទ្ធ​ចាប់​ពី​ឆ្នាំ ២០២៦ ត​ទៅ ដោយ​នឹង​មាន​តែ​ប្រភេទ​រថយន្ត​ PHEV (Plug-in Hybrid) និង​រថយន្ត​អគ្គិសនី​តែ​ប៉ុណ្ណោះ។ ត​ដល់​​ត្រឹម​ឆ្នាំ ២០៣០ ក្រុមហ៊ុន​ក៏​មាន​បំណង​វិវត្តន៍​ខ្លួន​ទៅ​ជា​ម៉ាក​រថយន្ត​អគ្គិសនី​សុទ្ធ ​​មិន​មាន​ប្រភេទ PHEV ទៀត​នោះ​ទេ។

នេះ​គឺ​ជា​ផែនការ​នៃ​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​ ដោយ​សារ​តែ Bentley គឺ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាស៊ីន ១២ស៊ីឡាំង​ដ៏​ធំ​ជាង​គេ​មួយ​ក្នុង​លោក ប៉ុន្តែ​រថយន្ត​ប្រភេទ​នេះ​នឹង​ត្រូវ​បាត់​ស្រមោល​ក្នុង​ពេល​មិន​ដល់​១០​ឆ្នាំ​ទៀត​នោះ​ទេ។

គួរ​ដឹង​ដែរ​ថា​ Bentley បាន​ប្ដេជ្ញា​ថា​នឹង​ផ្ដល់​ជម្រើស​ PHEV លើ​រថយន្ត​គ្រប់​ម៉ូដែល​របស់​ខ្លួន​នៅ​ត្រឹម​ឆ្នាំ ២០២៣ ហើយ​ក្រុមហ៊ុន​នឹង​បញ្ចេញ​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០២៥ ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះបងប្អូន ជិតដល់ថ្ងៃផុតកំណត់បង់ពន្ធផ្លូវយានយន្តប្រចាំឆ្នាំ២០២០ ហើយ!

យោងតាមសេចក្តីប្រកាស និងការរំលឹក របស់អគ្គនាយកដ្ឋានពន្ធដារ ដល់ម្ចាស់យានយន្តទាំងអស់ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ការប្រមូលពន្ធប្រភេទនេះនឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ អនុលោមតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភាព ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អ្នកទាំងអស់គ្នាអាចរួសរាន់អញ្ជើញមកប្រកាសបង់ពន្ធ ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារ កាណាឌីយ៉ា ក.អ ឬនៅធនាគារ អេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី ឬនៅធនាគារ វឌ្ឍនៈ ឬនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារ ស្ថាបនា ភីអិលស៊ី ឬនៅធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចៀសវាងនូវការកកស្ទុះ និងការប្រជ្រៀតគ្នាមកប្រកាសបង់បន្ធ។

ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុង៖

ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+