ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ទំនងចង់យកម៉ាស៊ីនរបស់ឡាន LS ដាក់លើឡាន RX

កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ​គេ​បាន​ប្រទះ​ឃើញ​ដំណឹង​ប៉ាតង់​អំពី​រថយន្ត​ RX 450h+ ថ្មី ដោយ​ត្បិត​ថា​គេ​មិន​ដឹង​ច្បាស់​ថា​វា​មាន​អត្ថន័យ​បែប​ណា ប៉ុន្តែ​គេ​សង្ស័យ​ថា​ជា​ប្រភេទ PHEV (Plug-in Hybrid) នៃ​រថយន្ត Lexus RX។

ដោយ​ឡែក​នា​ពេល​នេះ​គេ​បាន​ប្រទះ​ឃើញ​ប៉ាតង់​ថ្មី​មួយ​ទៀត​សម្រាប់​រថយន្ត Lexus RX ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​មុន​ទៅ​ទៀត។ ប៉ាតង់​ថ្មី​នេះ​បាន​រំលឹក​អំពី​ឈ្មោះ​ RX500h ដែល​​មាន​លក្ខណៈ​​ដូច​គ្នា​​នឹង​ឈ្មោះ​​រថយន្ត LS 500h។ ប្រសិន​បើ​ឈ្មោះ​នេះ​តំណាង​ឲ្យ​ម៉ាស៊ីន​រថយន្ត​ដូច​ជា​នៅ​លើ LS 500h នោះ​អាច​មាន​ន័យ​ថា​រថយន្ត​ Lexus RX នឹង​ឡើង​កម្លាំង​ដល់ ៣៥៤​សេះ។

គួរ​ដឹង​ថា​រថយន្ត LS 500h មាន​បំពាក់​ដោយ​ម៉ាស៊ីន ៣,៥លីត្រ ៦ស៊ីឡាំង ដែល​អាច​ផលិត​កម្លាំង​បាន​ ៣៥៤សេះ ដែល​អាច​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​ ៥,២វិនាទី ជា​មួយ​ល្បឿន​អតិបរមា​ ២១៨​គ.ម/ម៉៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Genesis នឹងមិនផលិតឡានពីរប្រភេទនេះឡើយ

​ម៉ាក​រថយន្ត​ប្រណីត​របស់​​កូរ៉េ​ខាង​ត្បូង Genesis បាន​បង្ហាញ​ចេញ​រថយន្ត​ថ្មីៗ​ជា​ច្រើន​ម៉ូដែល​ក្នុង​ឆ្នាំ ២០២០ នេះ។ គេ​ចាប់​អារម្មណ៍​ឃើញ​ថា​រថយន្ត​ទាំង​អស់​មិន​មាន​ជម្រើស​ម៉ាស៊ីន Hybrid ឬ PHEV (Plug-in Hybrid) នោះ​ទេ។

​បើ​តាម​សារព័ត៌មាន Detroit Bureau បាន​ឲ្យ​ដឹង​ថា ​កាល​ពី​ថ្មីៗ​នេះ​លោក Mark Del Rosso នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Genesis បាន​បញ្ជាក់​ច្បាស់ៗ​ថា​ម៉ាក​រថយន្ត​ខ្លួន​មិន​មាន​គម្រោង​ផលិត​រថយន្ត​ Hybrid ឬ​រថយន្ត PHEV នោះ​ទេ ដោយ​នឹង​រំលង​ទៅ​កាន់​រថយន្ត​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​តែ​ម្ដង។

គេ​បាន​ដឹង​កាល​ពី​ខែ​មីនា​ឆ្នាំ​មុន​ថា Genesis កំពុង​ធ្វើ​ការ​អភិវឌ្ឍន៍​លើ​រថយន្ត​ដែល​​អាច​មាន​ឈ្មោះ​ថា​ eG80 ជា​រថយន្ត​ Sedan ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ ដែល​នឹង​ជា​គូ​ប្រជែង​របស់​រថយន្ត Tesla Model S និង​រថយន្ត Mercedes EQS ផង​ដែរ។ គួរ​ដឹង​ថា Genesis បាន​ដាក់​គោលដៅ​ធ្វើ​ឲ្យ​រថយន្ត​គ្រប់​ម៉ូដែល​មាន​ជម្រើស​ប្រើ​អគ្គិសនី​សុទ្ធ​ឲ្យ​បាន​ត្រឹម​ឆ្នាំ ២០២៤៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan បញ្ជាក់ច្បាស់ហើយពីរូបរាងពិត ឡាន400Z ពេលចេញលក់!

កាលពីខែមុន ក្រុមហ៊ុន Nissan បានបញ្ចេញគំរូរថយន្ត 400Z សម្រាប់ត្រកូលរថយន្តស្ព័រ Z ដ៏ល្បីឈ្មោះរបស់ខ្លួន។

អ្វីដែលធ្វើឲ្យមនុស្សចាប់អារម្មណ៍ច្រើនបំផុតនោះគឺ ការឌីហ្សាញនៃគំរូរថយន្ត Nissan 400Z ផ្ទាល់តែម្តង។

យ៉ាងណាមិញ លោក Hiroshi Tamura ប្រធានផ្នែកផលិតផលនៅក្រុមហ៊ុន Nissan បានបញ្ជាក់ប្រាប់ទស្សនាវដ្តី Best Car របស់ជប៉ុនថា ការឌីហ្សាញរបស់គំរូរថយន្ត 400Z ជាក់ស្តែងគឺត្រៀមសម្រាប់ផលិតកម្មតែម្តង។ “វានឹងចេញមកបែបនេះ”។ នេះបើតាមការបញ្ជាក់របស់លោក Tamura។

ទោះជាយ៉ាងណាក៏ដោយ វាអាចនឹងមានការផ្លាស់ប្តូរបន្ថែមបន្តិចបន្តួច ត្រង់ចំណុចដូចជា កាងចំហៀងខាងក្រោម និង ការឌីហ្សាញប៉ាណាមុខ ជាដើម ដោយសារពាក់ព័ន្ធនឹងបទប្បញ្ញត្តិសុវត្ថិភាព។

Nissan 400Z ជំនាន់ថ្មីនេះនឹងប្រើម៉ាស៊ីន twin-turbocharged V6 ជាមួយប្រអប់លេខដៃ និងប៉ុងមួយវិលកងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ចាប់ផ្តើមផលិត Model Y ប្រភេទ៧កៅអីនៅខែក្រោយ

Tesla នឹងចាប់ផ្តើមសង្វាក់ផលិតកម្មនៃរថយន្ត Model Y ប្រភេទ៧កៅអី ដែលមនុស្សជាច្រើនកំពុងរង់ចាំ នៅក្នុងខែវិច្ឆិកាខាងមុខនេះ ហើយអតិថិជននឹងទទួលបានរថយន្តនៅដើមខែធ្នូ ឆ្នាំ២០២០នេះតែម្តង។

CEO ក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ជាក់ព័ត៌មាននេះនៅលើបណ្តាញសង្គម Twitter ប៉ុន្តែគេមិនទាន់ដឹងឡើយថា កៅអីជួរទី៣ លើ Model Y នឹងផ្តល់កន្លែងអង្គុយធំទូលាយ ឬតូចចង្អៀតប៉ុណ្ណា។

គួរឲ្យដឹងថា អតិថិជនដែលទិញរថយន្ត Model Y ប្រភេទ៧កៅអី នឹងត្រូវចាយលុយលើស ប្រភេទ៥កៅអី ដល់ទៅ ៣ ០០០ដុល្លារឯណោះ។

ទោះជាយ៉ាងណា Model Y មិនមែនជារថយន្តដំបូងរបស់ Tesla ដែលមានបំពាក់កៅអី ៧ នោះទេ ពោលគឺមាន Model X និង Model S ក៏ធ្លាប់មាន Option ៧កៅដែរ៕

Model S ៧កៅអី
ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតា! ទីបំផុតកំពូលរថយន្តអគ្គិសនី ដែលបានទទួលរង្វាន់លំដាប់ពិភពលោកដល់ទៅ ៣ JAGUAR I-PACE ឆ្នាំ២០២០ បានមកដល់កម្ពុជាហើយ!

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០កន្លងទៅ ក្រុមហ៊ុន RMA Cambodia បានរៀបចំកម្មពិធីដ៏ពិសេសមួយដើម្បីធ្វើការសម្ពោធ និងបង្ហាញរថយន្តអគ្គិសនីដ៏ប្រណីត ម៉ាក JAGUAR I-PACE​ 2020 ដែលទើបតែមកដល់ប្រទេសកម្ពុជាជាផ្លូវការ។ កម្មពិធីនេះមានវត្តមានពីសំណាក់ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia ភ្ញៀវកត្តិយស និងអ្នកសារព័ត៍មានជាច្រើន  ដែលធ្វើឲ្យកម្មវិធីកាន់តែមានភាពអធិកអធម និងគួរជាទីមោទនភាពបំផុតនៅអាគារតាំងលក់ របស់ JAGUAR LAND ROVER រាជធានីភ្នំពេញ។

ក្នុងឳកាសដ៏អធិកអធមនេះផងដែរ លោក ងន សាំង បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន RMA Cambodia បាននាំចូលរថយន្ត និងចែកចាយផ្តាច់មុខនូវ JAGUAR I-PACE 2020 ដែលជារថយន្តអគ្គិសនីប្រណីត ក្នុងចំណោមរថយន្តអគ្គិសនីល្បីៗនៅអឺរ៉ុប និងអាមេរិក។ យោងតាមទិន្នន័យនៅក្នុងឆ្នាំ២០១៨ ផលិតផលរថយន្តអគ្គិសនីទូទាំងពិភពលោកមានសន្ទុះកើនឡើង បើគិតមកទល់ពេលបច្ចុប្បន្ន ទីផ្សាររថយន្តអគ្គិសនី មានការកើនឡើង ២.៦ ភាគរយ បើធៀបជាមួយទីផ្សាររថយន្តធម្មតានៅទូទាំងសកលលោក។ ត្បិតតែបច្ចុប្បន្ននៅប្រទេសកម្ពុជាយើងមិនទាន់មានស្ថានីយអគ្គិសនីសាករថយន្តសាធារណៈយ៉ាងណាក្ដី ក៏វាមិនមែនជាបញ្ហាឡើយសម្រាប់រថយន្ត JAGUAR I-PACE 2020​ ព្រោះថា វាត្រូវបានដាក់លក់ភ្ជាប់មកជាមួយឧបរណ៍សាកភ្លើងកម្លាំង ៧KW AC មកស្រាប់ ដោយលោកអ្នក គ្រាន់តែចំណាយពេល ១០ម៉ោងនៅផ្ទះ ដើម្បីសាកថ្មពេញ នោះលោកអ្នកនឹងអាចធ្វើដំណើរបានយ៉ាងហោចណាស់រហូតដល់ ៣៥០គីឡូម៉ែត្រឯណោះ ។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia

ក្នុងឪកាសនោះដែរ លោក ហុង ឌីណា  ប្រធានផ្នែកលក់នៃក្រុមហ៊ុន JAGUAR CAMBODIA បានមានប្រសាសន៏ថា រថយន្ត JAGUAR I-PACE មិនត្រឹមតែជារថយន្តអគ្គិសនីប្រណិតនោះទេ  ថែមទាំងបានជាប់ពានរង្វាន់លំដាប់ពិភពលោកដល់ទៅ ៣​ ក្នុងឆ្នាំតែមួយទៀតផង ហើយពានរង្វាន់ដែលយើងទទួលបានមានដូចជា៖ ពានរង្វាន់រថយន្តដែលមានការរចនាម៉ូដយ៉ាងប្រណិតប្រចាំឆ្នាំ, ពានរង្វាន់រថយន្តប្រណិតពិភពលោកប្រចាំឆ្នាំ និង ពានរង្វាន់រថយន្តថែរក្សាបរិស្ថានខ្ពស់ប្រចាំឆ្នាំ។ លោកបានបន្តទៀតថា ការប្រើប្រាស់រថយន្តអគ្គិសនី គឺផ្ដល់ភាពងាយស្រួល មានផាសុខភាព និងសន្សំសំចៃថវិកាជាច្រើនដូចជា៖ កាត់បន្ថយថ្លៃចំណាយទៅលើប្រេងឥន្ធនៈប្រេងម៉ាស៊ីន និងថ្លៃសេវាកម្មថែទាំម៉ាស៊ីនរថយន្ត ។

លោក ហុង ឌីណា  ប្រធានផ្នែកលក់នៃក្រុមហ៊ុន JAGUAR CAMBODIA

ព្រមគ្នានេះផងដែរ លោក ឈុន សីលា ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន JAGUAR Cambodia បានព្យាករណ៍ថា សម្រាប់ឆ្នាំ ២០២០ នេះ រថយន្តអគ្គិសនីទាំងអស់លើសកលលោកមានចំនួនជាង ៣លានគ្រឿងហើយ ហើយសម្រាប់នៅឆ្នាំ ២០៣០ អាចនឹងឈានទៅដល់ជាង ២០លានគ្រឿង ដូច្នេះអាចមានន័យថា នៅថ្ងៃអនាគតមនុស្សនឹងងាកទៅប្រើប្រាស់រថយន្តអគ្គិសនីជំនួសឲ្យរថយន្តធម្មតាដូចសព្វថ្ងៃវិញ ។ យោងតាមការព្យាករណ៍ខាងលើទើប JAGUAR បានសម្រេចផលិតរថយន្ត JAGUAR I-PACE នេះឡើង ហើយក៏បាននាំចូលមកកាន់កម្ពុជា តាមរយៈក្រុមហ៊ុន RMA Cambodia ដោយបានក្លាយជារថយន្តអគ្គិសនីប្រណីតដំបូងគេនៅកម្ពុជា។ ហើយចំពោះតម្លៃនៃរថយន្ត JAGUAR I-PACE 2020 លើទីផ្សារកម្ពុជាគឺ សមរម្យទៅនឹងគុណភាព​ ក៏ដូចជាអត្ថប្រយោជន៏ផ្សេងៗទៀតដែលក្រុមហ៊ុនផ្តល់ជូនដែលមានដូចជា៖ ឧបករណ៍បញ្ចូលភ្លើង ទទួលបានការធានារយៈពេល ៥ឆ្នាំ ផ្ដល់ជូនសេវាកម្មថែទាំរយៈពេល៥ឆ្នាំឥតគិតថ្លៃ ផ្ដល់ជូននូវសេវាកម្មជំនួយតាមដងផ្លូវរយៈពេល៥ឆ្នាំ និងធានាទៅលើអាគុយរយៈពេលរហូតដល់ ៨ឆ្នាំ។

លោក ឈុន សីលា ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន JAGUAR Cambodia

គួរបញ្ចាក់ផងដែរថា រថយន្តអគ្គិសនីដ៏ប្រណីត JAGUAR I-PACE​ 2020 បំពាក់ជាមួយម៉ូទ័រអគ្គិសនីម៉ូទ័រអគ្គិសនីភ្លោះចំនួនពីរ កម្លាំង ៩០ វ៉ាត់ម៉ោង ដែលបង្កើនកម្លាំងសរុបប្រហែលទៅដល់ ៤០០សេះ។ រីឯការសាកភ្លើងម្តងចំណាយប្រហែលត្រឹមតែ ៣២ ០០០រៀលប៉ុណ្ណោះ ព្រមទាំងធ្វើដំណើរបានយ៉ាងហោចណាស់រហូតដល់ ៣៥០គីឡូម៉ែត្រ ដែលធ្វើអោយមានការសន្សំសំចៃ និងជួយការពារបរិស្ថានបានខ្ពស់។

ព្រមគ្នានេះផងដែរ រថយន្ដ Jaguar និង Land Rover គឺជាម៉ាករថយន្ដដ៏ល្បីពីចក្រភពអង់គ្គេស ហើយបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន អ អិម អេ​ ខេមបូឌា (RMA Cambodia)។ សម្រាប់ អគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និង​Land Rover គឺស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

សម្រាប់ព័ត៍មានបន្ថែមៈ

សូមទំនាក់ទំនង: ០២៣ ៨៨៨ ៨១១ / ០៧០ ៩៩៩ ១១១

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen បញ្ចេញរថយន្តភីកអាប់ ម៉ូឌែលថ្មីមួយ ក្រោយសហការផលិតជាមួយ Walkinshaw performance

Amarok W580 គឺជាឈ្មោះផ្លូវការរបស់រថយន្តភីកអាប់ ដែលមានការសហការគ្នារយ: ពេល ១២ខែរវាងពីក្រុមហ៊ុនគឺ Volkswagen និង Walkinshaw performance ដើម្បីផលិតរថយន្តប្រភេទពិសេសមួយឬហៅថា Special Edition នៃរថយន្ត Amarok។

Amarok W580 មានតួខ្លួនពណ័ស ភ្ជាប់ជាមួយឡូហ្គូពណ័ខ្មៅ និងបំពាក់ស្តាយយ៉ាងទាក់ទាញ ចង្កៀងខាងមុខ ប្រភេទចង្កៀងគុជ Bi-xenon, អំពូលកាត់អ័ព្ទ ប្រភេទ LED, ប៉ាណាខាងមុខ, កាង, ស៊ីមាំងភ្លោះ, យ៉ាន់កង់ Clayton ទំហំ ២០អ៊ីញ និងកង់ប្រភេទ 275/50 Pirelli Scorpion ។ បន្ថែមពីនេះ របាឃ្លុបខាងក្រោយ, របាកង់ មានកម្ពស់បូមខ្ពស់ជាងផ្នែកខាងមុខ ១,៦អ៊ីញ។

រថយន្តភីកអាប់ Amarok W580 បានបំពាក់ស្តង់ដា ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ V6 ។ សម្រាប់ប្រភេទខ្ពស់ជាងគេ បំពាក់បន្ថែមនូវប្រព័ន្ធដំណើរការមុខងារ Overboost អាចបង្កើតកម្លាំងបាន ២៦៨សេះ កំលាំងរមួល ៥៨០ញ៉ូតុនម៉ែត្រ និងប្រើប្រាស់ប្រអប់លេខអូតូ ៨វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មួយអាទិត្យឡាន Tesla បញ្ចុះតម្លៃពីរលើក

ក្រោយ​ពី​ Tesla បាន​បញ្ចុះ​តម្លៃ​រថយន្ត Tesla Model S ចំនួន ៣ពាន់​ដុល្លារ ចុះ​មក​នៅ​​ត្រឹម ៧១ ៩៩០​ដុល្លារ បាន​រយៈ​ពេល​ត្រឹម​ពីរ​ថ្ងៃ នា​ពេល​នេះ​លោក Elon Musk បាន​​បញ្ចុះ​តម្លៃ​រថយន្ត​នេះ​ម្ដង​ទៀត​ដោយ​ Model S មាន​តម្លៃ​ចាប់​ពី ៦៩ ៤២០​ដុល្លារ ចាប់​ពី​ពេល​នេះ។

តាម​រយៈ​ការ​បញ្ចុះ​តម្លៃ​នេះ​រថយន្ត Model S នា​ពេល​នេះ​គឺ​មាន​តម្លៃ​ធូរ​ជាង​រថយន្ត​ Lucid Air ដែល​ជា​គូ​ប្រជែង ដោយ​រថយន្ត Lucid Air ប្រភេទ Base Option ទើប​បញ្ជាក់​អំពី​តម្លៃ​លក់​នា​ពេល​ថ្មីៗ​នេះ​ថា​​នឹង​មាន​តម្លៃ​ចាប់​ពី ៦៩ ៩០០​ដុល្លារ។ វា​អាច​បញ្ជាក់​ច្បាស់​ណាស់​ថា Tesla តែង​សង្កេត​មើល​សកម្មភាព​របស់​គូ​ប្រជែង នឹង​ធ្វើ​ការ​ឆ្លើយ​តប​រហ័ស​បំផុត។

Tesla Model S ដែល​មាន​តម្លៃ​ចាប់​ពី ៦៩ ៤២០​ដុល្លារ​ មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ​ ដែល​ប៉ាន់​ស្មាន​ថា​អាច​បើកបរ​បាន​ចម្ងាយ​ ៦៤៧​គ.ម។ ចំណែក​រថយន្ត Lucid Air ឯណោះ​វិញ​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​មួយ និង​អាច​បើកបរ​បាន​ចម្ងាយ​ ៦៥៣​គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែង Tesla Model S តម្លៃធូរបំផុតចាប់ពី ៧៧ ៤០០​ដុល្លារ

តម្លៃ និង​លក្ខណៈ​សម្បត្តិ​នៃ​រថយន្ត​ Lucid Air ប្រភេទ Base Option ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ ដែល​រថយន្ត​នេះ​គ្រោង​ចេញ​លក់​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​នា​ឆ្នាំ ២០២២ ខាង​មុខ​នេះ។

រថយន្ត​ Lucid Air ប្រភេទ Base នឹង​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​មួយ​ ដែល​មាន​កម្លាំង ៤៨០​សេះ ប៉ុន្តែ​អតិថិជន​ក៏​អាច​ជ្រើស​រើស​យក​​​ Option ​ម៉ូទ័រ​អគ្គិសនី​ពីរ​ដែល​មាន​ភ្ជាប់​ជា​មួយ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន។ ប្រភេទ​ Base នេះ​មាន​ការ​ប៉ាន់​ស្មាន​ថា​អាច​បើកបរ​បាន​ចម្ងាយ ៦៥៣​គីឡូម៉ែត្រ ​ហើយ​នឹង​មាន​តម្លៃ​ចាប់​ពី ៧៧ ៤០០​ដុល្លារ ដែល​តម្លៃ​នេះ​ចុះ​នៅ​សល់ ៦៩ ៩០០​ដុល្លារ ប្រសិន​បើ​បូក​បញ្ចូល​ប្រាក់​ជំនួយ​ពី​រដ្ឋាភិបាល។

អតិថិជន​អាច​ធ្វើ​ការ​កក់​រថយន្ត​ Lucid Air ប្រភេទ Base នេះ​​ដោយ​តម្រូវ​ឲ្យ​កក់​ប្រាក់​ចំនួន ៣០០​ដុល្លារ។ អតិថិជន​ដែល​ធ្វើ​ការ​កក់​ក៏​នឹង​ទទួល​បាន​ការ​សាក​ភ្លើង​នៅ​​​ស្ថានីយ​សាក​ភ្លើង Electrify America រយៈពេល​ ៣​ឆ្នាំ​ផង​ដែរ។

មាន​មួយ​ប្រភេទ​ទៀត​ឈ្មោះ​ថា Lucid Air Touring ដែល​មាន​តម្លៃ​ចាប់​ផ្ដើម​ពី ៩៥ ០០០​ដុល្លារ។ វា​មាន​រយៈ​ចម្ងាយ​បើកបរ ៦៥៣​គ.ម​ ដូច​គ្នា ប៉ុន្តែ​មាន​មក​ជា​មួយ​ស្រាប់​នូវ​ម៉ូទ័រ​អគ្គិសនី​ពីរ​អាច​ផលិត​កម្លាំង​បាន ៦២០​សេះ និង​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi A7 ឆ្នាំ២០២១ ចេញប្រភេទសាកភ្លើងថ្មី កាន់តែសន្សំសំចៃ

ក្រុមហ៊ុន Audi បានប្រកាសចេញរថយន្តប្រភេទ Plug-in Hybrid ថ្មី សម្រាប់ទីផ្សារសហរដ្ឋអាមេរិក គឺ A7 55 TFSI e ស៊េរីឆ្នាំ២០២១។

រថយន្ត A7 55 TFSI e នេះ បានចូលរួមជាមួយបងប្អូនផ្សេងទៀត គឺ Q5 55 TFSI e និង A8 60 TFSI e ឆ្នាំ២០២១ ដែលសុទ្ធតែជាប្រភេទ Plug-in Hybrid មានលក់នៅសហរដ្ឋអាមេរិក។

A7 55 TFSI ប្រើម៉ាស៊ីនដូច Q5 55 TFSI e ដែរ គឺ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ TFSI Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ៣៦២សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ S-tronic dual-clutch និងប៉ុងពីរ quattro AWD។

ជាមួយគ្នានេះដែរ វាក៏មានបំពាក់កញ្ចប់អាគុយកម្លាំង ១៤,‌១គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យវាអាចបើកបរ ដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៤០គីឡូម៉ែត្រ។

គួរឲ្យដឹងថា រថយន្ត Audi A7 55 TFSI e ស៊េរីឆ្នាំ២០២១ នឹងត្រូវដាក់លក់ក្នុងតម្លៃ ៧៤ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Camaro ឆ្នាំ២០២១ ចេញតម្លៃលក់ផ្លូវការហើយ!

ក្រុមហ៊ុន Chevrolet បានប្រកាសចេញរថយន្ត Camaro ស៊េរីឆ្នាំ២០២១ ជាផ្លូវការដោយស្ងាត់ៗ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

មូលហេតុមួយក្នុងសម្រេចការដាក់ចេញរថយន្តថ្មីយ៉ាងស្ងៀមស្ងាត់នេះ អាចមកពី Camaro ថ្មីមិនមានផ្លាស់ប្តូរតិចតួចបំផុត សម្រាប់ស៊េរីឆ្នាំ២០២១ ពោលគឺកែកុនការឌីហ្សាញបន្តិច និងបន្ថែមមុខងារ Android Auto និង Apple CarPlay ឥតប្រើខ្សែ។

ទោះជាយ៉ាងណា រថយន្ត Chevrolet Camaro ផ្តល់ជម្រើសម៉ាស៊ីនចំនួន ៤ គឺ ចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧៥សេះ, ម៉ាស៊ីនចំណុះ ៣,៦លីត្រ V6 កម្លាំង ៣៣៥សេះ, ម៉ាស៊ីនចំណុះ ៦,២លីត្រ V8 កម្លាំង ៤៥៥សេះ និងចុងក្រោយបង្អស់គឺ ម៉ាស៊ីនចំណុះ ៦,២លីត្រ supercharged V8 មានកម្លាំង ៦៥០សេះ។

Chevrolet Camaro ឆ្នាំ២០២១ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៥ ៩៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ម៉ូដែល 1LS Coupe (Base Model) និងឡើងរហូតដល់ ៧១ ៥៩០ដុល្លារ សម្រាប់ម៉ូដែល ZL1 Convertible៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+