ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar យកឡានអគ្គិសនីដំបូងរបស់ខ្លួន ទៅលក់នៅឥណ្ឌាដើមឆ្នាំក្រោយ

ក្រុមហ៊ុន Jaguar Land Rover នឹង​ដាក់​លក់​រថយន្ត​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​​ម៉ូដែល Jaguar I-Pace ក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌា​នា​ដើម​ឆ្នាំ​ក្រោយ​នេះ ស្រប​ពេល​ដែល​ប្រទេស​ឥណ្ឌា​មាន​បំណង​ពង្រឹង​លើ​រថយន្ត​ដែល​មិន​ប៉ះពាល់​បរិស្ថាន។

គួរ​ដឹង​ថា​រថយន្ត Jaguar I-Pace ជា​​រថយន្ត​អគ្គិសនី​សុទ្ធ​ដំបូង​គេ​របស់ Jaguar Land Rover ដែល​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​វា​ទទួល​បាន​នូវ​ការ​អាប់ដេត​​​ផ្លាស់​ប្ដូរ​គ្រឿង​បរិក្ខារ​ខាង​ក្នុង និង​មាន​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​រូបរាង​ខាង​ក្រៅ​បន្តិច​បន្តួច​ផង​ដែរ។

រថយន្ត Jaguar I-Pace មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ពីរ​ដែល​ផលិត​កម្លាំង​បាន​ ៣៩៤សេះ ហើយ​អាគុយ​ទំហំ ៩០គីឡូវ៉ាត់​ម៉ោង​របស់​វា អាច​ឲ្យ​រថយន្ត​បើកបរ​បាន​ចម្ងាយ​រហូត​ដល់​ប្រមាណ ៤៧០​គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV ឆ្នាំ២០២១ របស់ Volkswagen ជិះ១០០គ.ម៉ស៊ីប្រេង៦លីត្រ តម្លៃខ្ទង់៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Volkswagen បានប្រកាសពីតម្លៃនៃរថយន្ត Tiguan ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអង់គ្លេស ហើយក៏បើកបញ្ជាឲ្យទិញឥឡូវនេះដែរ។

រថយន្ត Volkswagen Tiguan ឆ្នាំ២០២១ នឹងមានតម្លៃចាប់ពី ៣២ ៣០០ដុល្លារ ថោកជាងម៉ូដែលឆ្នាំ២០២០ ចំនួន ៧០០ដុល្លារ។

Tiguan ប្រភេទ Base Model នឹងប្រើម៉ាស៊ីនសាំង ចំណុះ ១,៥លីត្រ TSI កម្លាំង ១២៨ស ដំណើរការដោយប្រអប់លេខដៃ ៦វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ១០,៩វិនាទី ហើយមានកម្រិតស៊ីប្រេង ៦លីត្រ/១០០គីឡូម៉ែត្រ។

វាមានបំពាក់យ៉ាន់ Alloy ទំហំ ១៧អ៊ីញ, ចង្កៀងមុខ LED, ប្រព័ន្ធកម្សាន្ត MIB3 ទំហំ ៨អ៊ីញ, មុខងារ Lane Keep Assist, Frost Assist, កាមេរ៉ាមុខ និងមុខងារជាច្រើនទៀតមកស្តង់ដារតែម្តង។

ក្រៅពីម៉ាស៊ីនតូចនេះ វាក៏ផ្តល់ជម្រើសម៉ាស៊ីនផ្សេងទៀត ដូចជា ម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,០លីត្រ កម្លាំង១៤៨សេះ និង ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ TDI កម្លាំង ១៩៧សេះ។

យ៉ាងណាមិញ ចំពោះការឌីហ្សាញលើ Tiguan ថ្មីនេះ បានផ្លាស់ប្តូរផ្នែកខាងមុខ ដូចជា ប៉ាណាមុខថ្មីធំជាងមុន និង ចង្កៀង LED ថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តស្ព័រជប៉ុន Toyota Celica មានអាយុ ៥០ឆ្នាំហើយក្រោយពេលឈប់ផលិតត្រឹមជំនាន់ទី៧

យើងទាំងអស់គ្នាច្បាស់ជាធ្លាប់បានលឺមកហើយ ពីរថយន្ត​ស្ព័ររបស់ជប៉ុន Toyota Celica ហើយជាពិសេសនៅក្នុងបទចម្រៀងរបស់ខ្មែរយើងតែម្តង។ យ៉ាងណាមិញបន្ទាប់ពីបានផលិតចេញរថយន្តនេះបាន ៧ជំនាន់រួចមក នៅឆ្នាំ ២០០៦ ម៉ូឌែលនេះក៏បានបាត់ខ្លួនតែម្តង។ អស់រយៈពេល ១៤ឆ្នាំមកហើយ ដែលយើងលែងបានឃើញរថយន្តស្ព័របែប Coupe សេ៊រីថ្មី ហើយក៏គ្មានការបញ្ជាក់ណាមួយដែលក្រុមហ៊ុននឹងពិចារណាលើការផលិតរថយន្តនេះជាថ្មីដែរ ហេតុនេះហើយទើបយើងសម្រេចចិត្តយកវាមកសរសេរឡើង ដែលរៀបរាប់ពីប្រវត្តិតាំងពីឆ្នាំ ១៩៧០មកម្លេះ។

Toyota Celica TA22 ឆ្នាំ ១៩៧០-១៩៧៧

វាជាឆ្នាំដែលរថយន្ត Celica ជំនាន់ទី១ត្រូវបានបង្កើតឡើង ដោយយកតួរគ្រោងដូចរថយន្ត Carina ប្រភេទ Sedan ហើយឈ្មោះ Celica នេះគឺយកពីពាក្យរបស់អេស្ប៉ាយ “celestial” ដែលប៉ុងមុខ-ក្រោយប្រភេទដាច់ពីគ្នា (independent) ប្រើប្រាស់ប្រភេទបើកបរកង់ក្រោយ។ កំលាំងម៉ាស៊ីន ១,៤លីត្រ ១,៦លីត្រ ១,៩លីត្រ ២,០លីត្រ និង ២,២លីត្រ ជម្រើសប្រអប់លេខដៃ ៤ ឬ ៥វគ្គ និងលេខអូតូ ៣វគ្គ។ រថយន្តដំបូង កំរឹតខ្ពស់ Celica GT ត្រូវបានដឹកជញ្ជូនដំបូងទៅអឺរ៉ុបនៅឆ្នាំ ១៩៧១ កំលាំងម៉ាស៊ីន ១,៦លីត្រ ហើយនៅឆ្នាំ ១៩៧៦ ក៏មានការផ្លាស់ប្តូរលើការរចនាផងដែរ។

Toyota Celica TA40 ឆ្នាំ ១៩៧៧ – ១៩៨១

រថយន្តជំនាន់ទី ២ បានផលិតជាចេញជារូបរាងនៅចុងឆ្នាំ ១៩៧៧ ជាមួយទ្វា២ លក្ខណះ Coupe ដែលមានទ្វាបើកក្រោយភ្ជាប់ជាមួយកញ្ជាក់ក្រោយតែម្តង។

Toyota Celica TA60 ឆ្នាំ ១៩៨១-១៩៨៥

ជំនាន់ទី៣ វាជារថយន្តដំបូងរបស់ជប៉ុនដែលមានបំពាក់ម៉ាស៊ីន 16-valve ជាមួយជម្រើស ទ្វា២ ប្រភេទ Coupe ទ្វា២ ប្រភេទគ្មានដំបូល និងទ្វា៣ ប្រភេទliftback។

Toyota Celica TA160 ឆ្នាំ ១៩៨៥-១៩៨៩

ជំនាន់ទី៤ ជម្រើសទាំង ៣ប្រភេទនៅតែមានជាមួយម៉ាស៊ីន៤ស៊ីឡាំង ប្រភេទវិលកង់ក្រោយ ប៉ុន្តែបន្ថែមជម្រើសប៉ុង ២វិលកង់៤ គឺម៉ូឌែល Celica GT-Four។

Toyota Celica TA180 ឆ្នាំ១៩៨៩-១៩៩៣

ទទួលបានភាពជោគជ័យដោយសារការរួមបញ្ចូលគ្នា ៥ជំនាន់រួមក ដែលបានឈ្នះពាន់រង្វាន់ចំនួន ៣រូបក្នុងកម្មវិធីប្រណាំងពិភពលោក WRC (World Rally Championship) និងជាប់ជារោងចក្រផលិតល្អចំនួន ២ដងនៅក្នុងឆ្នាំ ១៩៩២ និងឆ្នាំ ១៩៩៤។

Toyota Celica TA2000 ឆ្នាំ ១៩៩៣ – ១៩៩៩

ជំនាន់ទី ៦នេះ អាចចាត់ទុកថាជាម៉ូឌែលដែលទទួលបានការពេញនិយមជាងគេក្នុងចំនោមជំនាន់មុនៗ ដោយប្រើប្រាស់ប្រភេទនៃការបើកបរកង់មុខ និងកង់ទាំង ៤ សម្រាប់ GT-Four និងបំពាក់ជាមួយប្រអប់លេខអូតូ ៤វគ្គ និងលេខដៃ ៥វគ្គ។

Toyota Celica TA230 ឆ្នាំ ១៩៩៩ – ២០០៦

ជំនាន់ទី៧ ទ្វា៣ ប្រភេទ Liftback ចុងក្រោយនេះត្រូវបានផលិតឡើងដោយយកលំនាំតាមរថយន្តជាច្រើន រួមមាន Corolla, Prius និង RAV4 ផងដែរ។ វាបានផលិតអោយមានជាជម្រើសម៉ាស៊ីន ២ប្រភេទ និងប្រអប់លេខ ៣ប្រភេទ ដោយ២ ប្រភេទប្រើប្រាស់លេខដៃ៥វគ្គ ៦វគ្គ និង ៤វគ្គលេខអូតូ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG GT Black Series ផលិតតែ២៨គ្រឿង ចេញតម្លៃលក់ហើយ!

រថយន្ត Mercedes-AMG GT Black Series កំពុងតែធ្វើដំណើរទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី ជាមួយនឹងចំនួនមានកំណត់ ហើយក៏ត្រូវគេទិញយកអស់ផងដែរ។

បើយោងតាមឈ្មួញដែលជាអ្នកនាំចូលរថយន្ត GT Black Series ទាំង២៨គ្រឿងនោះ បានឲ្យដឹងថា វាមានម្ចាស់អស់ទៅហើយ ប៉ុន្តែតម្លៃរបស់វាមិនថោកឡើយ គឺ ៧៦៩ ៩០០ដុល្លារអូស្ត្រាលី ដែលស្មើនឹងខ្ទង់ ៥៦៥ ០០០ដុល្លារអាមេរិកឯណោះ។

បើប្រៀបធៀបទៅនឹងរថយន្ត Mercedes-AMG GT R Pro ដែលមានលក់នៅអូស្ត្រាលីត្រឹមតែ ១៥គ្រឿងប៉ុណ្ណោះ គឺមានតម្លៃត្រឹម ៤៥៣ ២០០ដុល្លារអូស្ត្រាលី ឬ ៣២១ ៤០០ដុល្លារអាមេរិក។

ទោះបីជាយ៉ាងណា Black Series គឺជាម៉ូដែលពិសេសមួយសម្រាប់រថយន្ត AMG GT ដោយវាមានបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 មានកម្លាំងរហូតដល់ទៅ ៧២០សេះឯណោះ។ រថយន្តនេះដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,២វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អស់បារម្ភរឿងមានសម្លេងរំខាន ពេលធ្វើដំណើរផ្លូវឆ្ងាយទៀតហើយ

កំឡុងពេលធ្វើដំណើរនៅតាមដងផ្លូវ មិនថានៅក្នុងទីក្រុង ឬតាមបណ្តាខេត្ត​ អ្នកតែងតែធ្លាប់បានលឺសម្លេងចូលមកខាងក្នុងរថយន្ត ឬ លឺចេញក្រៅ ពេលខ្លះនាំអោយមានភាពរំខានយ៉ាងខ្លាំង ជាពិសេសពេលអ្នកនិយាយទូរស័ព្ទ។ ដូចច្នេះថ្ងៃនេះ​ ខេមបូអូតូ​ សូមណែនាំឧបករណ៏ សម្រាប់កាត់បន្ថយសម្លេង Damping Soundproof ដែលជាឧបករណ៏សម្រាប់បិទជាប់និងទ្វារថយន្តទាំង៤ ដែលអាចកាត់បន្ថយសម្លេងរំខានពីខាងក្រៅ​ និងពីខាងក្នុងទៅខាងក្រៅបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ មិនតែប៉ុណ្ណោះព្រមទាំងមានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត ដូចជា៖

  • ជួយកាត់បន្ថយសំលេងរំខានពីខាងក្រៅចូលក្នុងរថយន្ត និងសំលេងពីខាងក្នុងចេញទៅក្រៅ
  • ទទួលបានគុណភាពសំលេងពិរោះជាងមុន ដោយកាត់បន្ថយភាពញ័រ
  • ធ្វើអោយទ្វាធ្ងន់ជាងមុន ងាយស្រួលបិទ
  • ជួយកាត់បន្ថយកំដៅ
  • ជួយការពារជំរាបទឹក
រថយន្តគំរូ ដែលបំពាក់ឧបករណ៏ សម្រាប់កាត់បន្ថយសម្លេង Damping Soundproof

បន្ថែមពីនេះ រាល់ការជាវឈុត បិទការពារសម្លេង ពីអ្នកឯកទេសបំពាក់គ្រឿងរថយន្ត​ អាយខា – iCar លោកអ្នកនឹងទទួលបានការថែមជូនបន្ថែមដូចជា៖

  1. ថែមជូន Soundproof Acoustic Foam ប្រភេទអេប៉ុង 4សន្លឹក
  2. ថែមជូន Soundproof Sealing Strip (B+D Type) កៅស៊ូបិទស៊ុមទ្វាអក្សរ B+D
  3. ថែមជូន Soundproof Sealing Strip (P Type) កៅស៊ូបិទទ្វាមុខអក្សរ P
  4. ថែមជូន Soundproof Sealing Strip (Z Type) កៅស៊ូបិទគែមទ្វាអក្សរ Z
  5. ថែមជូន Soundproof Dashboard Strip (U Type) កៅស៊ូបិទកញ្ចក់មុខអក្សរ U

 អាយខា – iCar ក៏មានគ្រឿងបំពាក់រថយន្តជាច្រើនទៀត និងសំបូរបែបជាងគេ ដោយផ្តល់ជូនទាំងតម្លៃ សេវាកម្ម និងទំនុកចិត្តខ្ពស់បំផុត។

រថយន្តគំរូ ដែលបំពាក់ឧបករណ៏ សម្រាប់កាត់បន្ថយសម្លេង Damping Soundproof

ដើម្បីអោយកាន់តែជ្រាបច្បាស់លោកអ្នកអាចនាំយករថយន្តរបស់លោកអ្នកទៅកាន់ អាយខា – iCar ដោយផ្ទាល់តាមរយៈអាសយដ្ឋាន ផ្ទះលេខ២៧-២៨​ ផ្លូវលេខ៦០៨ ខាងលិចរង្វង់មូលទួលគោក ១៥០ម៉ែត្រ។ ទំនាក់ទំនងតាមទូរស័ព្ទលេខ: ០៧៨ ៩៦០ ០០០ / ០៩៦ ៥៩៦​ ០០០០ / ០៩៧ ៥៩៦ ០០០០ នឹងទំព័រហ្វេសប៊ុកផ្លូវការ អាយខា – iCar

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley Flying Spur V8 សេរ៊ីថ្មី ចេញផ្លូវការជាមួយកម្លាំង ៥៤២សេះ

ក្រុមហ៊ុន Bentley បានប្រកាសជាផ្លូវការអំពីព័ត៍មានលម្អិតរបស់ រថយន្ត Bentley Flying Spur V8 សេរ៊ីថ្មី ជាមួយការផ្តល់ជូននូវបទពិសោធន៏នៃការបើកបរដ៏ល្អឥតខ្ចោះ បើធៀបទៅនឹងម៉ូឌែល W12។

រថយន្ត Bentley Flying Spur V8 សេរ៊ីថ្មី មានទម្ងន់ស្រាលជាងម៉ូឌែល W12 រហូតដល់ ចំនួន ១០០គីឡូក្រាម ដោយសារការកាត់បន្ថយផ្នែកខ្លះៗនៅផ្នែកខាងមុខ ជួយអោយការបើកបរកាន់តែប្រសើរឡើង។

រថយន្ត Bentley Flying Spur V8 សេរ៊ីថ្មី ដូចនឹងម៉ូដែល Continental GTដែរ ដោយបំពាក់ជាមួយម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbocharged ៨ស៊ីឡាំង មានកម្លាំង ៥៤២សេះ និងកម្លាំងរមួល ៧០០ញូតុនម៉ែត្រ ប្រើប្រព័ន្ធមុខងារ Cylinder-deactivation។ Flying Spur V8 អាចស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ៣១៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ វាពិតជាសាកសមបំផុត សម្រាប់អតិថិជនដែលកំពុងស្វែររករថយន្តប្រណិត ប្រភេទទាប ជាមួយនឹងល្បឿនដ៏អស្ចារ្យបែបនេះ។

បន្ថែមពីនេះ Flying Spur V8 បំពាក់ជាមួយ Hollow anti-roll bar ទាំងផ្នែកខាងមុខ និងខាងក្រោយ ជាមួយ 48-volt active anti-roll control system របស់Bentley និង Adaptive three-chamber air suspension, torque vectoring by brake និងDrive Dynamics control ។

ការដឹកជញ្ជូន Flying Spur V8 សេរ៊ីថ្មីសម្រាប់អតិថិជនដំបូង នឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២០នេះ សម្រាប់ទីផ្សារ ប្រទេសអង់គ្លេស និងអឺរ៉ុប រីឯទីផ្សារប្រទេសផ្សេងៗ នឹងចាប់ផ្តើមនៅឆ្នាំ ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model 3 ឆ្នាំ ២០២១ ចេញជាផ្លូវការ

រថយន្ត Tesla Model 3 ស៊េរី​ឆ្នាំ ២០២១ បាន​ចេញ​លក់​ជា​ផ្លូវ​ការ​ដោយ​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​តិច​តួច​បំផុត​ ដូច​ជា​ផ្លាស់​ប្ដូរ​កង់​ថ្មី​ដែល​មាន​ជម្រើស​ទំហំ​ពី ១៨អ៊ីញ ទៅ ២០អ៊ីញ, មាន​ការ​ប្រើ​ប្រាស់​ក្រូម៉េ​ពណ៌​ខ្មៅ​លើ​ដៃ​រថយន្ត និង​​ស៊ុម​បង្អួច​ ដែល​ជំនួស​ឲ្យ​ក្រូម៉េ​ភ្លឺ និង​មាន​បន្ថែម​ឃ្លុប​ដាក់​ឥវ៉ាន់​​បិទ/បើក​អូតូ​​ផង​ដែរ។

ថ្មី
ចាស់

ការ​ផ្លាស់​ប្ដូរ​ធំ​គឺ​នៅ​ផ្នែក​ខាង​ក្នុង​ ដោយ​ប្រភេទ Standard Range Plus នា​ពេល​នេះ​អាច​ជិះ​បាន​ចម្ងាយ​ប្រមាណ ៤២៣​គីឡូម៉ែត្រ ​កើន​ឡើង​លើស​មុន​ ២១​គីឡូម៉ែត្រ​។ យ៉ាងណា​ក្ដី​​ការ​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ​​ដោយ​ចំណាយ​ពេល ៥,៣វិនាទី និង​ល្បឿន​អតិបរមា​ ២២៥​គ.ម/ម៉ មិន​មាន​ផ្លាស់​ប្ដូរ​ឡើយ។

ថ្មី
ចាស់

ចំណែក​ Model 3 Long Range Dual Motor AWD អាច​បើកបរ​បាន​ចម្ងាយ​ ៥៦៨​គីឡូម៉ែត្រ ដែល​ឆ្ងាយ​ជាង​មុន ៥០​គីឡូម៉ែត្រ។ បន្ថែម​ពី​នេះ​ការ​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ប្រើ​រយៈពេល​ត្រឹម​ ៤,២វិនាទី ដែល​លឿន​ជាង​មុន ០,២វិនាទី ប៉ុន្តែ​ល្បឿន​អតិបរមា​នៅ​មាន​ត្រឹម ២៣៣​គ.ម/ម៉ ដដែល។

ថ្មី
ចាស់

ចុង​ក្រោយ​គេ Model 3 Performance Dual Motor AWD អាច​ជិះ​បាន​ឆ្ងាយ​ជាង​មុន ២៦គីឡូម៉ែត្រ ដោយ​ពេល​នេះ​ជិះ​បាន​ប្រមាណ ៥០៧​គីឡូម៉ែត្រ និង​ស្ទុះ​លឿន​ជាង​មុន ០,១វិនាទី ពោល​ប្រើ​ពេល ៣,១វិនាទី។

រថយន្ត Tesla Model 3 ឆ្នាំ ២០២១ នា​ពេល​នេះ​បាន​បើក​ទទួល​ការ​កុម្ម៉ង់​ ដោយ​មាន​តម្លៃ​ចាប់​ពី ៣៧ ៩៩០​ដុល្លារ នៅ​ទីផ្សារ​សហរដ្ឋអាមេរិក៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche មិនធ្លាក់ចុះខ្លាំងឡើយ អំឡុងវិបត្តិកូវីដ១៩

Porsche បាន​ចែក​រំលែក​អំពី​លទ្ធផល​លក់​សម្រាប់​រយៈពេល​ ៩ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ នេះ ដែល​ឃើញ​ថា​មាន​ការ​ធ្លាក់​ចុះ​នៅ​លើ​ទីផ្សារ​ជា​ច្រើន​ លើក​លែង​តែ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អាហ្វ្រិក និង​មជ្ឈិមបូព៌ា។

​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អាហ្វ្រិក និង​មជ្ឈិមបូព៌ា Porsche អាច​លក់​រថយន្ត​បាន​សរុប ៨៧ ០៣០​គ្រឿង ដែល​កើន​ឡើង ១% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៩។ នៅ​ប្រទេស​ចិន​ឯណោះ​មាន​ចំនួន​លក់ ៦២ ៨២៣​គ្រឿង ធ្លាក់​ចុះ​ពី ៦៤ ២៣៧​គ្រឿង​កាល​ឆ្នាំ​មុន ហើយ​នៅ​អាមេរិក​ខាង​ជើង​លក់​បាន ៤៩ ០៣៤​គ្រឿង ថយ​ចុះ ១១%។

នៅ​តំបន់​អឺរ៉ុប​អាច​លក់​បាន ៥៥ ៤៨៣​គ្រឿង ថយ​ចុះ ៩% ហើយ​ក្នុង​នោះ​នៅ​អាល្លឺម៉ង់​ដែល​ជា​ប្រទេស​កំណើត​មាន​ចំនួន​លក់ ១៧ ៤៦២គ្រឿង ថយ​ចុះ ២៣%។ សរុប​ជា​រួម Porsche អាច​លក់​រថយន្ត​បាន ១៩១ ៥៤៧​គ្រឿង​នៅ​ទូទាំង​ពិភពលោក​ ដែល​ធ្លាក់​ចុះ ៥% ធៀប​នឹង​ឆ្នាំ​មុន។

រថយន្ត Cayenne នៅ​តែ​អាច​​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ជា​មួយ​ចំនួន​លក់ ៦៤ ២៩៩​គ្រឿង ដែល​កើន​ឡើង ៤%។ រថយន្ត Macan មាន​ចំនួន​លក់ ៥៥ ១២៤​គ្រឿង និង​រថយន្ត 911 មាន​ចំនួន​លក់ ២៥ ៤០០​គ្រឿង និង​រថយន្ត Taycan អាច​លក់​បាន ១០ ៩៤៤​គ្រឿង៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភ្ញាក់ផ្អើលខ្លាំង! ឡានគេនិយមលួចច្រើនបំផុតនៅអាមេរិកជាភីកអាប់

Ford F-Series គឺជារថយន្តភីកអាប់ដ៏មានប្រជាប្រិយភាពបំផុតនៅសហរដ្ឋអាមេរិក ដោយកាន់កាប់តំណែងនេះអស់រយៈពេលជិត ៤០ឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ វាក៏ជារថយន្តដែលចោរនិយមលួចច្រើនបំផុតដែរ។ នេះបើយោងតាម ការិយាល័យ National Insurance Crime Bureau។

ការិយាល័យខាងលើបានប្រមូលផ្តុំទិន្នន័យប្រចាំឆ្នាំរបស់ខ្លួន ដោយដាក់ឈ្មោះឲ្យថា “Hot Wheels” ដែលបង្ហាញពីរថយន្តត្រូវគេលួចច្រើនបំផុតនៅសហរដ្ឋអាមេរិក។ ក្នុងនោះរថយន្តភីកអាប់របស់ Ford គឺពពួក F-Series ត្រូវចោរលួចយកទៅច្រើនបំផុត។

យោងតាមទិន្នន័យនោះ រថយន្តដែលត្រូវចោរលួចយកទៅច្រើនបំផុត នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៩ មានដូចតទៅ៖

១) Ford F-Series (៣៨ ៩៣៨គ្រឿង)

២) Honda Civic (៣៣ ២២០គ្រឿង)

៣) Chevrolet Silverado (៣២ ៥៨៣គ្រឿង)

៤) Honda Accord (៣០ ៧៤៥គ្រឿង)

៥) Toyota Camry (១៥ ៦៥៦គ្រឿង)

៦) Nissan Altima (១៣ ៣៥៥គ្រឿង)

៧) Toyota Corolla (១២ ១៣៧គ្រឿង)

៨) Dodge Ram (១១ ២៩២គ្រឿង)

៩) GMC Sierra (១១ ១៦៤គ្រឿង)

១០) Honda CR-V (១០ ០៩៤គ្រឿង)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានត្រឹម១០០ដុល្លារ អាចក្លាយជាម្ចាស់ឡាន GMC Hummer ប្រើអគ្គិសនី ឆ្នាំ២០២២

មុនពេលការប្រកាសចេញរថយន្ត GMC Hummer EV ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ក្រុមហ៊ុនរថយន្តអាមេរិកនេះបានបញ្ជាក់ថា អតិថិជនអាចកក់វាបានត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ។

គួរឲ្យដឹងថា GMC នឹងប្រកាសចេញរថយន្ត Hummer EV នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះតែម្តង។ នៅពេលប្រកាសរួចនៅវេលាម៉ោង ៨យប់ (អាមេរិក) GMC នឹងបើកឲ្យកក់ភ្លាមៗតែម្តងនៅលើគេហទំព័ររបស់ក្រុមហ៊ុន។

បើតាមវីដេអូឃ្លីបខ្លីមួយ GMC បានពិព័រនារថយន្ត Hummer EV ថាជា “Supertruck” ដោយក្នុងនោះវាមានបំពាក់មុខងារពិសេសមួយ ហៅថា “Crab Mode” ដែលអនុញ្ញាតឲ្យវាបង្វិលកង់ ប្រៀបដូចទៅនឹងសត្វក្តាមដើរអីចឹង។

រថយន្ត GMC Hummer EV ត្រូវគេកំណត់ឲ្យចូលរោងចក្រផលិត នៅក្នុងឆ្នាំ២០២១ ជាម៉ូដែលឆ្នាំ២០២២។ GMC ធ្លាប់បានអះអាងថា រថយន្តភីកអាប់ដំណើរការដោយថាមពលអគ្គិសនីនេះ នឹងមានកម្លាំងរហូតដល់ទៅ ១ ០០០សេះ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+