ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus នឹងឈប់លក់ឡាន ៣ម៉ូដែលនៅអង់គ្លេស

ក្រុមហ៊ុន Lexus កំពុងតែសារ៉េត្រកូលរថយន្តរបស់ខ្លួនសម្រាប់ម៉ូដែលថ្មី នៅលើទីផ្សារអង់គ្លេស ហើយព័ត៌មានធំបំផុតគឺការឈប់លក់ម៉ូដែល CT, IS និង RC នៅទីនោះ។ ទោះបីជាយ៉ាងណា ឥឡូវនេះម៉ូដែលទាំង ៣ខាងលើ នៅតែមានដាក់លក់នៅលើគេហទំព័រផ្លូវការដដែល។

បើយោងតាមគេហទំព័រ Autocar ដែលអះអាងថាទទួលបានការបញ្ជាក់ពីអ្នកនាំពាក្យនៃក្រុមហ៊ុន Lexus បានឲ្យដឹងថា ពួកគេបានឈប់នាំចូលរថយន្តម៉ូដែល CT, IS និង RC បាត់ទៅហើយ និងគ្មានម៉ូដែលណាមកជំនួសឡើយ។

រថយន្ត Lexus CT ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣៣ ៨០០ដុល្លារ សម្រាប់ទីផ្សារអង់គ្លេស ខណៈម៉ូដែល IS ចាប់ពី ៤២ ៩០០ដុល្លារ និង ៥២ ៧០០ដុល្លារ សម្រាប់ម៉ូដែល RC៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាងឡានភីកអាប់ Honda ស៊េរីថ្មីឆ្នាំ ២០២១

Honda បាន​បង្ហាញ​ចេញ​នូវ​រថយន្ត Ridgeline ស៊េរី​ឆ្នាំ ២០២១ ដែល​មាន​រូបរាង​ថ្មី ជា​មួយ​ការ​ផ្លាស់​ប្ដូរ​ផ្នែក​ខាង​មុខ, ការ​បំពាក់​កង់​ទំហំ ១៨អ៊ីញ​មក​ជា​ស្តង់ដារ, ការ​ផ្លាស់​ប្ដូរ​រូបរាង​ខាង​ក្រោយ និង​បាន​បំពាក់​បំពង់ស៊ីមាំង​ភ្លោះ​ផង​ដែរ។

រថយន្ត​​ភីកអាប់​ថ្មី​នេះ​មាន​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ២៨០សេះ ផ្គួប​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​៩វគ្គ។ ​ចំពោះ​ប្រភេទ RTL-E និង Black Edition មាន​មក​ជា​ស្តង់ដារ​នូវ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន​។

ក្រៅ​ពី​ផ្លាស់​ប្ដូរ​រូបរាង​ខាង​ក្រៅ រថយន្ត​នេះ​ក៏​មាន​ផ្លាស់​ប្ដូរ​ផ្នែក​ខាង​ក្នុង​ត្រង់​អេក្រង់​បង្ហាញ​ប្រព័ន្ធ​សំឡេង​ដែល​មាន​រូបភាព​ថ្មី ហើយ​មាន​​​ប៊ូតុង​សម្រាប់​បន្ថែម​បន្ថយ​សំឡេង​​ក្បែរ​នោះ​ផង​ដែរ។ គ្រប់​ Option ទាំង​អស់​​ក៏​មាន​បំពាក់​មក​ជា​មួយ​នូវ​ Honda Sensing ដែល​មាន​មុខងារ​ព្រមាន​ពី​ការ​ប៉ះ​ទង្គិច, មុខងារ​រក្សា​គន្លង​ផ្លូវ និង​មុខងារ Cruise Control ជា​ដើម។

រថយន្ត Honda Ridgeline ស៊េរី​ថ្មី​នឹង​មាន​ដាក់​លក់​នៅ​សហរដ្ឋអាមេរិក​នា​ដើម​ឆ្នាំ​ក្រោយ ដោយ​មាន​តម្លៃ​ចាប់​ពី​ជាង ៣៥ ០០០​ដុល្លារ៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes នឹងឈប់ផលិតឡានលេខដៃ ដើម្បីកាត់បន្ថយការចំណាយ

Mercedes បាន​ប្រកាស​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ការ​ចំណាយ​ដ៏​ធំ​របស់​ខ្លួន ដើម្បី​អាច​ទទួល​បាន​ផល​ចំណេញ​ខ្ពស់​ជាង​មុន។

ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​មួយ​នេះ​នឹង​​បញ្ឈប់​ការ​ផលិត​រថយន្ត​ប្រើ​ប្រអប់​លេខ​ដៃ និង​កាត់​បន្ថយ​រថយន្ត​ម៉ាស៊ីន​សាំង​ឲ្យ​បាន​ចំនួន ៤០% នៅ​ត្រឹម​ឆ្នាំ ២០២៥ ហើយ​នឹង​កាត់​បន្ថយ​ឲ្យ​បាន​ដល់ ៧០% នៅ​ត្រឹម​ឆ្នាំ ២០៣០។ ​​គោលដៅ​គឺ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ និង​ថ្លៃ​ចំណាយ​លើ​​ផ្នែក R&D ឲ្យ​បាន​ជាង ២០% នៅ​ត្រឹម​ឆ្នាំ ២០២៥។

លោក​ Markus Schaefer នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Mercedes-Benz បាន​និយាយ​ថា ៖ “ខណៈ​ដែល​យើង​នឹង​ពង្រីក​សែ​ស្រឡាយ​រថយន្ត​អគ្គិសនី​ឲ្យ​បាន​លើស​ពី​ ៥០% ​នៃ​ចំនួន​លក់​លើ​​ទូទាំង​សកល​​នៅ​ត្រឹម​ឆ្នាំ ២០៣០​ ការ​បណ្ដាក់​ទុន​លើ​រថយន្ត​ម៉ាស៊ីន​សាំង​នឹង​ត្រូវ​ធ្លាក់​ចុះ​លឿន​បំផុត ដោយ​ចំនួន​ប្រភេទ​រថយន្ត​ម៉ាស៊ីន​សាំង​របស់​យើង​នឹង​ត្រូវ​​កាត់​បន្ថយ​ឲ្យ​បាន ៧០% នៅ​ត្រឹម​ឆ្នាំ ២០៣០។”

យ៉ាងណាក្ដី ​Mercedes មិន​បាន​បញ្ជាក់​នោះ​ទេ​ថា​ម៉ូដែល​ណា​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​មុន​គេ​ ពេល​ដែល​​វិធានការ​​ទាំង​នេះ​ចាប់​ផ្ដើម​អនុវត្តន៍​នោះ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានលក់ដាច់ជាងគេនៅអាមេរិក មាន២ម៉ូដែលប៉ុណ្ណោះជាឡាន Sedan

ក្នុង​ចំណោម​រថយន្ត​ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ទាំង ១០​នៅ​សហរដ្ឋអាមេរិក ប្រចាំ​ត្រីមាស​ទី​បី​នៃ​ឆ្នាំ ២០២០​ មាន​​ពីរ​ម៉ូដែល​ប៉ុណ្ណោះ​ដែល​ជា​រថយន្ត​ Sedan ហើយ​ប៉ុន្មាន​ម៉ូដែល​ទៀត​គឺ​សុទ្ធ​សឹង​ជា​រថយន្ត​ភីកអាប់ និង​រថយន្ត SUV ដែល​ជា​ប្រភេទ​រថយន្ត​តួ​ខ្ពស់។ ខាង​ក្រោម​ជា​រថយន្ត​លក់​ដាច់​ជាង​គេ​ទាំង​​១០ ប្រចាំ​ត្រីមាស​ទី​បី​នៅ​សហរដ្ឋអាមេរិក ៖

១. Ford F-Series ៖ ២២១ ៦៤៧​គ្រឿង (កើន ៣,៥%)

២. Ram Truck ៖ ១៥៦ ១៥៧គ្រឿង (ថយ ៣,៤%)

៣. Chevrolet Silverado ៖ ១៤៧ ៤៨៤គ្រឿង (ថយ ៥,១%)

៤. Toyota RAV4 ៖ ១១៩ ២១៤គ្រឿង (ថយ ៣,៩%)

៥. Honda CR-V ៖ ៩៨ ៤៣៦គ្រឿង (ថយ ៥,២%)

៦. Toyota Camry ៖ ៧៩ ០៤៦គ្រឿង (ថយ ៤,១%)

៧. Honda Civic ៖ ៧៣ ០៨៣គ្រឿង (ថយ ១៥,៣%)

៨. GMC Sierra ៖ ៦៧ ៨១២គ្រឿង (កើន ២,៤%)

៩. Chevrolet Equinox ៖ ៦៧ ៤៧៦គ្រឿង (ថយ ១៥,៤%)

១០. Toyota Highlander ៖ ៦២ ២៣០គ្រឿង (ថយ ៩,៨%)​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងតម្លៃឡាន Peugeot 3008 និង 5008 ឆ្នាំ២០២១ ទើបចេញក្តៅៗ

ក្រុមហ៊ុន Peugeot ទើបតែបានប្រកាសតម្លៃនៃរថយន្ត 3008 និង 5008 ស៊េរីឆ្នាំ២០២១ ជាផ្លូវការសម្រាប់ទីផ្សារប្រទេសអង់គ្លេស។​

រថយន្ត 3008 ឆ្នាំ២០២១ នឹងមានតម្លៃចាប់ពី ៣៣ ៧២៥ដុល្លារ សម្រាប់ម៉ូដែល Active Premium, ចាប់ពី ៣៥ ៧៨០ដុល្លារ សម្រាប់ម៉ូដែល Allure និង ៥៥ ០៥០ដុល្លារសម្រាប់ម៉ូដែល Hybrid4 300។ ក្រៅពីនោះនៅមានម៉ូដែល Allure Premium, GT, និង GT Premium ផងដែរ។

ចំណែកឯរថយន្ត 5008 ឆ្នាំ២០២១ វិញមានតម្លៃចាប់ពី ៣៦ ៨៥០ដុល្លារ សម្រាប់ម៉ូដែល Active Premium។ ក្រៅពីនោះវាក៏មានម៉ូដែល Allure, Allure Premium, GT និង GT Premium ដូចគ្នាដែរ។
ទាំងរថយន្ត Peugeot 3008 និង 5008 ឆ្នាំ២០២១ នឹងចេញលក់នៅដើមឆ្នាំក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាមេរ៉ាក្នុងឡាន Tesla Model 3 អាចតាមដានសកម្មភាព លើសពីអ្នកស្មានដល់

កូនកាមេរ៉ាតូចមួយគ្រាប់ដែលមាននៅក្នុងរថយន្ត Tesla Model 3 មានសមត្ថភាពច្រើនលើសពីម្ចាស់របស់វាស្មានគិតទៅទៀត។

កាមេរ៉ាដែលចាប់ជាប់លើកញ្ចក់មើលក្រោយនេះ ត្រូវបានគេចាប់អារម្មណ៏ខ្លាំងកាលពីឆ្នាំមុន។ នៅពេលនោះ មេ Tesla លោក Elon Musk បាននិយាយថា វាមិនទាន់ដំណើរការនៅឡើយទេ ហើយនឹងអាចបើកដំណើរការ នៅពេលម្ចាស់ឡាន Tesla អាចចាប់ផ្តើមប្រើឡាន Model 3 សម្រាប់សេវាកម្ម Uber និង Lyft ស្វ័យប្រវត្ត។
លោក Musk បន្ថែមថា វានឹងដើរតួនាទីជាកាមេរ៉ាសុវត្ថិភាព នៅពេលមាននរណាម្នាក់ធ្វើអ្វីមួយមិនត្រឹមត្រូវរថយន្តបស់អ្នក។

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះគេបានធ្វើតេស្តលើកាមេរ៉ានោះ និងបានរកឃើញថា វាមានសមត្ថភាពអាចតាមដានអ្វីដែលអ្នកបើកបរកំពុងធ្វើ គ្រប់ពេលវេលាទាំងអស់។

ជាក់ស្តែង កាមេរ៉ានេះអាចតាមដានចលនាភ្នែកបស់អ្នកបើកបរ ថាតើមើលចុះក្រោម ចំហៀង ឬលើ។ បន្ថែមពីនេះវាអាចតាមដាចលនាក្បាល ថាតើអ្នកបើកបរងាកទៅឆ្វេង ឬស្តាំ។ វាក៏មានសមត្ថភាពអាចតាមដាន ប្រសិនបើនរណាម្នាក់ប្រើទូរសព្ទពេលបើកបរ និងអាចសម្គាល់ដឹងថាអ្នកបើកបរទំនងជាសម្លឹងចុះក្រោមពេលពាក់វែនតាជាដើម។

មូលហេតុដែល Tesla តាមដានសកម្មភាពទាំងនេះរបស់អ្នកបើកបរ គឺដើម្បីអភិវឌ្ឍប្រព័ន្ធតាមដានអ្នកបើកបរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញតម្រុយឡាន Leuxs RX នឹងមានប្រភេទសាកភ្លើងបាន

កាល​ពី​ថ្មីៗ​នេះ​ Lexus បាន​ដាក់​ពាក្យ​​ស្នើ​សុំ​សិទ្ធ​ប៉ាតង់​សម្រាប់​ឈ្មោះ​ថា “RX450h+” ជា​មួយ​ការិយាល័យ​កម្មសិទ្ធិ​បញ្ញា​​របស់​សហភាព​អឺរ៉ុប។

ឈ្មោះ​មួយ​នេះ​អាច​​ឲ្យ​គេ​ជឿជាក់​ថា​នឹង​ជា​ឈ្មោះ​សម្រាប់ Lexus RX ប្រភេទ Plug-in Hybrid ដែល​ជា​ប្រភេទ​រថយន្ត​អាច​សាក​ភ្លើង​បាន។ ​គួរ​ដឹង​ថា​កន្លង​មក​គេ​មិន​ធ្លាប់​ឃើញ​មាន​​សញ្ញា​ “+” ក្នុង​ឈ្មោះ​រថយន្ត​ដែល​ជា​ផលិតផល​សម្រេច​របស់​​ Lexus នោះ​ទេ។

Lexus បាន​ដាក់​ពាក្យ​​កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា កន្លង​ទៅ​នេះ ដូច​នេះ​ប្រហែល​ជា​ត្រូវ​រង់​ចាំ​យូរ​ឆ្នាំ​ទើប​​​រថយន្ត Lexus RX450h+ ​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ។ រំលឹក​ដែរ​ថា​កាល​ពី​ដើម​ឆ្នាំ Lexus ក៏​បាន​ដាក់​ពាក្យ​ស្នើ​សុំ​កម្មសិទ្ធិ​បញ្ញា​សម្រាប់​ឈ្មោះ “NX450h+” ដែល​​កូន​រថយន្ត SUV ខ្នាត​តូច​នេះ​ក៏​នឹង​មាន​ប្រភេទ Plug-in Hybrid ផង​ដែរ។

គេ​រំពឹង​ថា​រថយន្ត​ NX និង RX PHEV នឹង​ប្រើ​ប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន​របស់ Toyota RAV4 Prime ដែល​មាន​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ គួប​ផ្សំ​នឹង​ម៉ាស៊ីន​សាំង​ចំណុះ ២,៥លីត្រ ៤ស៊ីឡាំង។ រថយន្ត RAV4 Prime អាច​ផលិត​កម្លាំង​បាន ៣០២សេះ ហើយ​អាច​បើកបរ​បាន​ចម្ងាយ​ ៦២,៧គីឡូម៉ែត្រ ពេល​​ប្រើ​ថាមពល​អគ្គិសនី៕​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Off road របស់ Lexus នឹងដាក់បង្ហាញខ្លួននៅថ្ងៃស្អែកនេះ (មានវីដេអូ)

Lexus បានចេញនូវ Concept ​ថ្មី ដែលធ្វើអោយយើងកាន់តែចាប់អារម្មណ៏ គឺ J201 Concept ប្រភេទ Off road ដែលជា Concept កែចេញពីរថយន្ត Lexus LX 570។​​​ រថយន្ត Lexus J201 Concept គ្រោងដាក់បង្ហាញខ្លួន នៅក្នុងកម្មវិធី 10-day-long Rebelle Rally​ នៅថ្ងៃទី ០៨ ខែតុល្លា នេះជាមួយការប្រើ គ្រោងឆ្អឹងរបស់ Lexus LX 570 និងលេខកូដ URJ201។

រូបរាងនៃរថយន្ត Lexus J201 Concept បានបំពាក់ជាមួយ កាងមុខប្រភេទ CBI off-road ជាមួយត្រើយសម្រាប់អូសសណ្តោង និងអំពូលភ្លើងប៉ាណាខាងមុខប្រវែង ៧៦២មីលីម៉ែត្រដែលមានភាពរឹងមាំបំផុត, យ៉ាន់កង់ ប្រភេទ Evo Corse DakarZero​ ទំហំ ១៧ អ៊ីញ។​ ផ្នែកខាងក្រោយបានបំពាក់ជាមួយ កាង ប្រភេទ CBI off-road ដែលភ្ជាប់មកជាមួយ ជណ្តើរ, កង់សាគួរ, ភ្លើងប្រភេទ S2 Sport Lighting​ នៅលើកាងខាងក្រោម និងធុងទឹក ប្រភេទ​ Scepter 5-gallon។

រីឯផ្នែកខាងក្នុងនៃរថយន្ត បានធ្វើការបំពាក់បន្ថែមនូវគ្រឿងតុបតែងប្រភេទ ARB Linx ដែលអាចបញ្ជាទៅលើ ប្រព័ន្ធភ្លើង, air locker, compressor និងប្រអប់ដាក់សំភារះនៅខាងក្រោយ។ រថយន្តប្រភេទ Off road នេះផងដែរបានបំពាក់ជាមួយ ម៉ាស៊ីនចំណុះ ៥,៧លី V8 ផលិតកម្លាំងបានរហូតដល់ ៥៥០សេះ និងកម្លាំងរមួល ៧៤៥ ញូតុនម៉ែត្រទាញយកកម្លាំងតាមរយៈបច្ចេកវិទ្យា Magnusson TVS 1900 supercharger។

សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes បញ្ជាក់ថាកំពុងផលិតឡាន AMG និង G-Class ប្រភេទអគ្គិសនី

ក្រុមហ៊ុន Mercedes-Benz បានបង្ហាញព័ត៍មានគួរអោយចាប់អារម្មណ៍ជាច្រើននៅក្នុងសន្នីសីទជួបជុំអ្នកបណ្ដាក់ទុននិងអ្នកវិភាគដែលប្រព្រឹត្តទៅជាលក្ខណ:អនឡាញ។

ក្រុមហ៊ុនបានបង្ហាញមហិច្ឆតាក្នុងការធ្វើអោយរថយន្តប្រើប្រាស់កម្លាំងអគ្គិសនី (រាប់ប្រភេទ Hybrid, Plug-In Hybrid និងអគ្គិសនីសុទ្ធ) មានចំណែកពាក់កណ្ដាលក្នុងចំនួនលក់សរុបរបស់ក្រុមហ៊ុនអោយបានត្រឹមឆ្នាំ ២០៣០ ដែលនឹងធ្វើអោយបានតាមរយៈការពង្រីកម៉ាកសាខារបស់ខ្លួនមានដូចជា AMG និង Maybach ជាដើម។

ក្រុមហ៊ុនបានបញ្ជាក់ AMG, Maybach និងរថយន្តត្រកូល G-Class នឹងមានបន្ថែមនូវប្រភេទអគ្គិសនីឆាប់ចាប់ផ្ដើមពីឆ្នាំក្រោយ ជាមួយម៉ាក AMG មុនគេ បន្ទាប់មកគឺ Maybach ហើយបន្ទាប់មកទៀតគឺដល់វេនរថយន្តត្រកូល G-Class។

គួរដឹងផងដែរថានៅឆ្នាំ ២០២៥ ខាងមុខ Mercedes នឹងមានប្រើប្រាស់គ្រោងឆ្អឹងដែលផលិតឡើងសម្រាប់រថយន្តប្រើថាមពលអគ្គិសនីជាពិសេស ឈ្មោះថា Mercedes-Benz Modular Architecture៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla រំលាយចោលផ្នែកផ្សព្វផ្សាយព័ត៍មាន

ក្រៅពីជាប់ឈ្មោះជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទ្រង់ទ្រាយធំដំបូងគេហើយនោះ ពេលនេះ Tesla បានក្លាយជាក្រុមហ៊ុនដំបូងគេដែលរំសាយចោលផ្នែកផ្សព្វផ្សាយព័ត៍មានរបស់ខ្លួនផងដែរ។

ប្រភពជាន់ខ្ពស់ក្នុងក្រុមហ៊ុនបានប្រាប់ដល់ Electrek ថា ពេលនេះពួកគេលែងមានក្រុមផ្សព្វផ្សាយព័ត៍មាន ដែលអាចបកស្រាយបានថាហេតុអ្វីទើបជាច្រើនខែមកនេះ Tesla មិនបានឆ្លើយតបសំនួរពីសំណាក់អ្នកសារព័ត៍មាននានា។ យ៉ាងណាក្ដីប្រភពបានបញ្ជាក់ថាត្បិតថាផ្នែកនេះត្រូវបានរំសាយចោលនៅអាមេរិក ប៉ុន្តែនៅអឺរ៉ុប និងអាស៉ីនៅបន្តមានផ្នែកនេះនៅឡើយ។

 

គួរបញ្ជាក់ថាគេមិនទាន់ដឹងហេតុផលនៃការរំលាយនេះទេ ប៉ុន្តែទំនងដោយសារតែ Tesla មានសារព័ត៍មានផ្សេងៗតែងជួយផ្សព្វផ្សាយអោយស្រាប់ ទើបមិនខ្វាយខ្វល់នឹងការបង្កើតក្រុមផ្សព្វផ្សាយផ្ទាល់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+