ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Jaguar XE ឆ្នាំ២០២១ តម្លៃថោកជាងមុន ស៊ីប្រេងកាន់តែតិច ត្រឹម៤លីត្រ/១០០គ.ម៉

ក្រុមហ៊ុន Jaguar ទើបតែបានប្រកាសចេញរថយន្តម៉ូដែល XE ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយក្នុងនោះវាមានប្រព័ន្ធ Mild-hybrid, ប្រព័ន្ធកម្សាន្តថ្មីលឿនជាងមុន និង ការបញ្ចុះតម្លៃដ៏ច្រើនមួយ។

ឥឡូវនេះរថយន្ត Jaguar XE ឆ្នាំ២០២១ មានបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ ជាមួយប្រព័ន្ធ Mild-hybrid ដែលបង្កើតកម្លាំងបានសរុប ២០១សេះ ខ្លាំងជាងម៉ាស៊ីនចាស់មុន ២៣សេះ ហើយមានកម្រិតស៊ីប្រេងត្រឹមតែ ៤លីត្រ/១០០គីឡូម៉ែត្រ។

អ្វីដែលរឹតតែអស្ចារ្យនោះគឺ Jaguar XE ឆ្នាំ២០២១ ទទួលបានការបញ្ចុះតម្លៃគួរឲ្យកត់សម្គាល់ ដោយឥឡូវនេះវាមានតម្លៃចាប់ពី ៣៨ ៤០០ដុល្លារ ខណៈឆ្នាំមុនគឺចាប់ពី ៤៤ ៨០០ដុល្លារ សម្រាប់ទីផ្សារប្រទេសអង់គ្លេស។

ក្រៅពីនោះវាក៏មានផ្តល់ជម្រើសម៉ាស៊ីនសាំង ២ ទៀត គឺ ម៉ាស៊ីនចំណុះ ២,០លីត្រ Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤៦សេះ និង ២៩៥សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តលក្ខណៈគ្រួសារ SUV ២ម៉ូឌែលដ៏ទំនើប មានវត្តមាននៅកម្ពុជា!

បច្ចុប្បន្ននេះ គេសង្កេតឃើញថា មនុស្សភាគច្រើនមិនថានៅបរទេស ឬកម្ពុជាឡើយ សុទ្ធតែមានទំនោរប្រើប្រាស់រថយន្តតួខ្ពស់ ដោយសារតែវាមានចំណុចល្អច្រើន ជាក់ស្តែងដូចជា ងាយស្រួលមើលផ្លូវពេលបើកបរ, កាប៊ីនខាងក្នុងធំទូលាយ, ផ្ទុកអីវាន់បានច្រើន និង អាចបើកបរបានទាំងក្នុង និងក្រៅក្រុងយ៉ាងមានទំនុកចិត្ត ជាដើម។

ក្នុងនោះ BYD ដែលជាក្រុមហ៊ុនផលិតរថយន្តចិនដ៏ធំ និងល្បីបំផុតនៅចិនមួយ ក៏មាន SUV លេចធ្លោចំនួន ២​ ម៉ូដែលដែរ គឺ BYD Song Pro និង BYD Tang ដែលកំពុងចរាចរណ៌លក់នៅលើទីផ្សារប្រទេសកម្ពុជា។

រថយន្ត BYD Song Pro

វាជាប្រភេទ​ SUV ដែលផ្តោតខ្លាំងលើការឌីហ្សាញ និងភាពទំនើប។ ជាក់ស្តែងការឌីហ្សាញផ្នែកខាងមុខរបស់វាត្រូវបានគេឲ្យឈ្មោះថា “Dragon Face 2.0” ដែលមើលទៅពិតជាអង់អាច និងទាក់ទាញ គួបផ្សំទាំងចង្កៀងមុខ LED មានរាងជាលេខ “777” ស្រដៀងទៅនឹងក្រញ៉ាំនាគ។ ចំណែកឯផ្នែកខាងក្រោយវិញ វាក៏មានបំពាក់ចង្កៀង LED ដ៏ស្រស់ស្អាត​ ដែលមិនត្រឹមតែទាក់ទាញប៉ុណ្ណោះទេ ព្រមទាំងជួយឲ្យការបើកបរកាន់តែសុវត្ថិភាពមួយថែមមួយកម្រិតទៀតផង។ ភាពលេចធ្លោរទាំងនេះ ក៏ដោយសារ តែមានអ្នករចនារថយន្តដ៏ល្បីឈ្មោះ គឺលោក Juan Ma Lopez ដែលលោកគឺជា អតីតប្រធានផ្នែករចនារូបរាងផ្នែកខាងក្រៅ របស់ក្រុមហ៊ុនរថយន្តស្ព័រ Ferrari។

Song Pro មានប្រវែង ៤ ៨៧០មីល្លីម៉ែត្រ ទទឹង ១ ៩៤០មីល្លីម៉ែត្រ និង កម្ពស់ ១ ៧២០មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៨២០មីល្លីម៉ែត្រ ដែលផ្តល់នូវកាប៊ីនខាងក្នុងធំទូលាយ និងផ្ទុកអីវាន់បានច្រើនផងដែរ។

កាប៊ីនខាងក្នុងរបស់វា ត្រូវបានរចនា និងរៀបចំឡើងយ៉ាងប្រណីត ហើយមានបំពាក់ពូកស្បែកទន់ ផ្តល់ផាសុកភាពទោះបើកបរផ្លូវឆ្ងាយ, កុងទ័រ TFT LCD បង្ហាញព័ត៌មានបានច្បាស់ល្អងាយស្រួលមើល, អេក្រង់កម្សាន្តធំទំហំ ១០,១អ៊ីញ ដែលផ្តល់ភាពងាយស្រួលក្នុងការមើល និងបញ្ជាលើមុខងារផ្សេងៗ ថែមទាំងមានមុខងារ Bluetooth ទៀតផង។

រថយន្តតួខ្ពស់នេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbocharged មានកម្លាំង ១៥៨សេះ ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ និងប្រព័ន្ធប៉ុងមួយវិលកង់មុខ FWD អាចបើកបរដោយល្បឿនអតិបរមា ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាមានកម្រិតស៊ីសាំងជាមធ្យម ៧,៤លីត្រ/១០០គីឡូម៉ែត្រ។

ក្រៅពីនោះវាក៏មានលក្ខណៈពិសេសសំខាន់ៗមួយចំនួនទៀតដូចជា៖

  • មុខងារបញ្ជារ ការបញ្ឆេះរថយន្តពីចម្ងាយ
  • កាម៉េរាសុវត្ថិភាព មុខ-ក្រោយ រ៉េតាមចង្កូតដ៏ទំនើប
  • ប្រព័ន្ធទប់លំនឹង Electronic Stabillity Program
  • មុខងារជំនួយពេលចុះចំណោត Hill Descent Control
  • មុខងារជំនួយពេលឡើងចំណោត Hill Start Assist Control
  • មុខងារប្រាប់ដំណឹងពេលរថយន្តចេញពីគន្លង Lane Departure Warning System
  • ហ្វ្រាំងអាសន្នអូតូ Automatic Emergency Braking System
  • មុខងាររក្សាល្បឿនរថយន្តឲ្យថេរ Adaptive Cruise Control
  • មុខងារប្រាប់ដំណឹងពេលមានរថយន្តមកពីចំហៀង Blind Spot Monitoring System
  • សេនស័រមុខ ២គ្រាប់ និង សេនស័រក្រោយ ៤គ្រាប់

រថយន្ត Song Pro លក្ខណៈគ្រួសារដ៏ទំនើបមួយនេះមានតម្លៃ ៣៧ ៩០០ដុល្លារ

រថយន្ត BYD Tang

ចំពោះរថយន្តម៉ូដែលនេះវិញ មានការឌីហ្សាញបែបស្រឡូន ប៉ុន្តែទប់លំនឹងបានល្អ ហើយក៏បំផុសគំនិតតាមសត្វនាគផងដែរ។ ផ្នែកខាងមុខវាបំពាក់ចង្កៀង LED ដែលបាញ់ភ្លើងបានភ្លឺច្បាស់ល្អ មិនចាំភ្នែកអ្នកដំណើរមកពីមុខ បង្ហាញពីភាពអង់អាច និងទាក់ទាញរបស់ខ្លួន។ ចំណែក​​ឯផ្នែកខាងក្រោយ វាមានការឌីហ្សាញចង្កៀង LED បែបភ្លោះ មើលទៅកាន់តែទាក់ទាញថែមមួយកម្រិតទៀត។

កាប៊ីនខាងក្នុងរបស់វាត្រូវបានរចនា និងរៀបចំឡើងយ៉ាងប្រណីត ហើយថែមទាំងទំនើប ជាមួយនឹងការបំពាក់កុងទ័រទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១២,៨អ៊ីញ ដែលអាចបង្វិលបាន ៩០ដេក្រឺ (ពីផ្តេកទៅបញ្ឈរ) ងាយស្រួលដល់ការមើល និងបញ្ជាលើមុខងារផ្សេងៗ ហើយថែមទាំងមានមុខងារ Bluetooth ទៀតផង។

តួខ្លួននៃរថយន្ត Tang ត្រូវបានផលិតចេញពីដែកដ៏រឹងមាំបំផុត ខណៈដំបូលរបស់វាអាចទ្រាំទ្រកម្លាំងសង្កត់ដល់ទម្ងន់ ៩តោនឯណោះ។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់ប្រព័ន្ធសុវត្ថិភាពវៃឆ្លាតជាច្រើន ដោយក្នុងនោះរួមមានទាំងមុខងារ ហ្វ្រាំងអាសន្នអូតូ Automatic Emergency Braking, ប្រព័ន្ធដោះសោរថយន្តអូតូពេលជួបគ្រោះថ្នាក់ Automatic Collision Unlocking, ប្រព័ន្ធប៉ាន់ស្មាន និងផ្តល់ដំណឹងអំពីគ្រោះថ្នាក់ Predictive Collision Warning System, មុខងារផ្តល់ដំណឹងពេលរថយន្តចេញពីគន្លង Lane Departure Warning System, មុខងារកំណត់ល្បឿនរថយន្តឲ្យថេរ Adaptive Cruise Control, ប្រព័ន្ធសម្គាល់ស្លាកសញ្ញាចរាចរណ៍ Traffic Sign Identification System, មុខងារមើលសម្ពាធកង់រថយន្ត TPMS និង ប្រព័ន្ធទប់លំនឹង ESP ជាដើម។

SUV នេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharge មានកម្លាំង ២០២សេះ ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ និងប្រព័ន្ធបើកបរប៉ុងមួយវិលកង់មុខ អាចបើកបរដល់ល្បឿនអតិបរមា ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាមានកម្រិតស៊ីសាំងជាមធ្យម ៨,៨លីត្រ/១០០គីឡូម៉ែត្រ។

រថយន្ត BYD Tang មានតម្លៃ ៥៣ ៦០០ដុល្លារ ហើយកាន់តែពិសេសផងនោះក្រុមហ៊ុនក៏មានការលក់បញ្ចុះតម្លៃជូន ៤ ០០០ដុល្លារភ្លាមៗ។

រាល់ការជាវរថយន្តពីក្រុមហ៊ុន លោកអ្នកនឹងទទួលបានការធានាពីក្រុមហ៊ុនរហូតដល់ទៅ ៤ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រ រួមជាមួយការផ្លាស់ប្តូរប្រេងម៉ាស៊ីនរយៈពេល ៣ឆ្នាំ ដោយឥតគិតថ្លៃផងដែរ។

លោកអ្នកអាចធ្វើការទស្សនារថយន្តដោយផ្ទាល់នៅ BYD Cambodia ដែលមានអាសយដ្ឋាននៅ ដីឡូត៌លេខ៥២ ផ្លូវជាតិលេខ៦A ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ ០២៣ ៨៨៦ ៦៨៧។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Nissan Rogue ជំនាន់ទី៣​ ថ្មីឆ្នាំ ២០២១ មានតម្លៃថ្លៃជាងម៉ូឌែលឆ្នាំ ២០២០ ចំនួន ១៦០ដុល្លារ

ក្រុមហ៊ុន Nissan បានធ្វើការប្រកាសអំពីតម្លៃផ្លូវការរបស់រថយន្ត Nissan Rogue ជំនាន់ទី ៣ ថ្មីឆ្នាំ ២០២១ សម្រាប់សហរដ្ឋអាមេរិច​ ជាមួយដំណឹងល្អគឺរថយន្តប្រភេទ SUV ដែលបានរចនាថ្មី​​​​ មានតម្លៃថ្លៃជាងម៉ូឌែលមុនបន្តិចបន្តួចប៉ុណ្ណោះ។

រថយន្ត Nissan Rogue ចែកចេញជា ៤ម៉ូឌែល គឺប្រភេទ Rogue S មានតម្លៃចាប់ពី ២៥ ៦៥០ដុល្លារ ដោយមានតម្លៃថ្លៃជាង​ម៉ូឌែលឆ្នាំ ២០២០ ចំនួន​ ១៦០ដុល្លារ,​ ម៉ូឌែល Rogue SV មានតម្លៃចាប់ពី ២៧ ៣៤០ដុល្លារ, Rogue SL មានតម្លៃចាប់ពី ៣២ ០០០ដុល្លារ និង Rogue Platinum មានតម្លៃចាប់ពី ៣៥ ៤៣០ដុល្លារ។

ផ្អែកលើប្រព័ន្ធតួរគ្រោងថ្មី រថយន្ត Nissan Rogue ឆ្នាំ ២០២១ បានបង្កើនកម្លាំងម៉ាស៊ីនខ្លាំងជាងមុន និងប្រព័ន្ធបញ្ជាថ្មី បំពាក់ជាមួយម៉ាស៊ីន DOHC ២,៥លីត្រ ចំនួន ៤ស៊ីឡាំង កម្លាំង ១៨១សេះ និងកម្លាំងរមួល ២៤៥ញូតុនម៉ែត្រ ប្រើប្រអប់លេខអូតូមកស្តង់ដារប្រភេទ CVT វិលកង់មុខ។

​គ្រប់រថយន្ត Nissan Rogue បានបំពាក់ជាមួយប្រព័ន្ធសុវត្តិភាពស្តង់ដា Nissan Safety Shield 360 safety pack ដែលមានដូចជា Automatic Emergency Braking with Pedestrian Detection, Lane Departure Warning, Blind Spot Warning, Rear Cross Traffic Alert, High Beam Assist, Rear Automatic Braking និងប្រព័ន្ធសុវត្ថិភាពសំខាន់ៗជាច្រើនទៀត។

ក្រៅពីនេះនៅមានជម្រើសដែលអាចបំពាក់បន្ថែមដូចជា ProPilot Assist with Navi-link, សោឆ្លាតវៃ, ប្រព័ន្ធដំណើរការម៉ាស៊ីនត្រជាក់ ៣តំបន់ដាច់ពីគ្នាលក្ខណៈ Class-exclusive  និងឆ្នាំងសាកទូរស័ព្ទឥតខ្សែផងដែរ។ បន្ថែមពីនេះ សម្រាប់ម៉ូឌែលខ្ពស់របស់ Nissan បានបំពាក់ជាមួយប្រព័ន្ធបង្ហាញចំនួន ៣ គឺ head-up display ទំហំ ១០,៨អ៊ីញ, អេក្រង់បង្ហាញព័ត៍មាន ទំហំ ១២,៣អ៊ីញ និងប្រព័ន្ធកម្សាន្ត ទំហំ ៩អ៊ីញ ដែលអាចភ្ចាប់ជាមួយ wireless Apply Carplay។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះជាឡានអត់ប្រើសាំង BMW iX3 គ្រឿងដំបូងបង្អស់ ចេញពីរោងចក្រនៅចិន

រថយន្តអគ្គិសនី iX3 មួយគ្រឿងដំបូងបង្អស់របស់ BMW បានចាកចេញពីខ្សែសង្វាក់ផលិតកម្ម នៅរោងចក្រ BMW-Brilliance Automotive (BBA) ក្នុងទីក្រុង Shenyang ប្រទេសចិន បន្ទាប់ពីសង្វាក់ផលិតកម្មនៃរថយន្តនេះបានចាប់ផ្តើម កាលពីថ្ងៃទី២៩ ខែកញ្ញា។

រថយន្ត BMW iX3 EV ត្រូវបានផលិតនៅរោងចក្រ BMW-Brilliance Automotive (BBA) ដូចទៅនឹងរថយន្ត BMW X3 ដែរ។ រោងចក្រខាងលើនេះបានឆ្លងកាត់ការធ្វើតេស្តផ្នែកមេកាមិច ១២៨លើក និង ផ្នែក Software ចំនួន ៩៩៤លើក ដើម្បីធានាថារថយន្តមានគុណភាពខ្ពស់។

គួរឲ្យដឹងថា រថយន្ត BMW iX3 ត្រូវបានដាក់បង្ហាញតាមកម្មវិធីអនឡាញមួយ កាលពីខែកក្កដា ដោយវាមានបំពាក់កញ្ចប់អាគុយអគ្គិសនីកម្លាំង ៨០គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ២៨២សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៨វិនាទី ហើយមានល្បឿនអតិបរមា ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្ត SUV អត់ប្រើសាំងនេះនឹងមានចម្ងាយបើកបរ ៤៦០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ford Fiesta ST ថ្មី ផលិតមានកំណត់ តម្លៃល្មមអាចពិចារណា

Ford បានបញ្ចេញរថយន្ត Fiesta ST Edition ថ្មី ដែលផលិតមានចំនួនកំណត់ ត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារអឺរ៉ុប។

រថយន្ត Ford Fiesta ST Edition ថ្មីដែលជាម៉ូដែលទ្វារ៣នេះ នឹងមានតម្លៃចាប់ផ្តើម ៣៥ ០០០ដុល្លារ ហើយមានតួខ្លួនពណ៌ខៀវ Azura Blue រំលេចដោយពណ៌ខ្មៅរលោង យ៉ាងទាក់ទាញ នៅលើប៉ាណាមុខ, ស៊ុមអំពូលកាត់អ័ព្ទ, គម្របកញ្ចក់ចំហៀង, ដំបូល, កាងកាត់ខ្យល់ខាងក្រោយ និង យ៉ាន់ Alloy ទម្ងន់ស្រាលទំហំ ១៨អ៊ីញ ផងដែរ។

ចំណែកឯផ្នែកខាងក្នុង រថយន្ត Fiesta ST Edition មានប្រើ Carbon Fiber នៅលើតាប្លូ, ដៃចង្កូតស្បែក និង កៅអី Recaro រំលេចដោយថ្នេរពណ៌ខៀវ ជាដើម។ ក្រៅពីនោះវាមានបំពាក់អេក្រង់កម្សាន្ត SYNC 3 ទំហំ ៨អ៊ីញ Touchscreen ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto និង កន្លែងសាកភ្លើងឥតប្រើខ្សែ ផងដែរ។

រថយន្តនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ១៩៧សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៥វិនាទី និងមានល្បឿនអតិបរមាដល់ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១១ឆ្នាំហើយ ទើបលក់បានជាង ៣ម៉ឺនគ្រឿង ឥឡូវ Mitsubishi សម្រេចថាឈប់ផលិត

ក្រុមហ៊ុន​ Mitsubishi កំណត់​ថា​នឹង​ឈប់​ផលិត​រថយន្ត​​អគ្គិសនី i-MiEV នៅ​ត្រឹម​ដំណាច់​ឆ្នាំ ២០២០ នេះ។ នេះ​បើ​ផ្អែក​​តាម​ការ​ចុះ​ផ្សាយ​របស់ Nikkei Asia។

រថយន្ត​ i-MiEV បាន​ចេញ​លក់​លើ​ទីផ្សារ​ជាង​ ៥០​ប្រទេស ចាប់​តាំង​ពី​ឆ្នាំ ២០០៩ មក​ ដែល​អាច​លក់​បាន​ប្រមាណ ៣២ ០០០​គ្រឿង​ប៉ុណ្ណោះ។ ​ចំនួន​នេះ​គឺ​តិច​តួច​ខ្លាំង​បើ​ប្រៀប​ធៀប​នឹង​រថយន្ត​អគ្គិសនី​ដទៃ​ដូច​ជា Nissan Leaf អាច​លក់​ចេញ​បាន​ប្រមាណ ៥០​ម៉ឺន​គ្រឿង តាំង​ពី​ចេញ​លក់​នៅ​ឆ្នាំ ២០១០ មក។

រថយន្ត i-MiEV ដំណើរ​ការ​ដោយ​ម៉ូទ័រ​អគ្គិសនី​មួយ​ដែល​អាច​ផលិត​កម្លាំង​បាន ៦៣​សេះ។ វា​ប្រើ​ប្រាស់​អាគុយ​ដែល​អាច​ផ្ទុក​ថាមពល​បាន ១៦kWh និង​អាច​បើកបរ​បាន​​ចម្ងាយ​ប្រមាណ ១៦០​គីឡូម៉ែត្រ​ពេល​សាក​ភ្លើង​ពេញ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini បង្កើតកំណត់ត្រាលក់ថ្មី ក្នុងអំឡុងវិបត្តិកូវីដ១៩

ត្បិត​ថា​ ២០២០ គឺ​ជា​ឆ្នាំ​ដ៏​លំបាក​មួយ​សម្រាប់​ក្រុមហ៊ុន​រថយន្ត​ភាគ​ច្រើន ប៉ុន្តែ​សម្រាប់ Lamborghini នៅ​មាន​អាជីវកម្ម​​ដែល​ល្អ​ប្រសើរ​នៅ​ឡើយ។ ក្រុមហ៊ុន​អ៊ីតាលី​នេះ​បាន​បង្កើត​កំណត់​ត្រា​ថ្មី​កាល​ពី​ខែ​កញ្ញា ដោយ​អាច​លក់​រថយន្ត​បាន ៧៣៨​គ្រឿង នៅ​ទូទាំង​ពិភពលោក។

រថយន្ត​ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ​គឺ​មាន​ម៉ូដែល Lamborghini Urus និង Huracan។ ​ជាក់​ស្ដែង​​​សម្រាប់​ទីផ្សារ​អឺរ៉ុប​តែ​មួយ​​ ​រយៈពេល ៨​ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ ក្រុមហ៊ុន​អាច​លក់​រថយន្ត Lamborghini Urus បាន ៥៩​គ្រឿង, រថយន្ត Huracan លក់​បាន ២៧​គ្រឿង និង​រថយន្ត Aventador លក់​បាន​​ ១៩​គ្រឿង ដែល​បង្ហាញ​បាន​ថា​រថយន្ត Urus ពេញ​និយម​ខ្លាំង​ជាង​គេ។

ទន្ទឹម​នឹង​កំណត់​ត្រា​លក់​ថ្មី​នេះ​ដែរ Lamborghini ក៏​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ផង​ដែរ ដូច​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បាន​លា​លែង​ពី​តំណែង​ទៅ​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ Formula 1 វិញ ហើយ​ Volkswagen ​វិញ​ក៏​មាន​បំណង​ចង់​លក់​ក្រុមហ៊ុន Lamborghini ដើម្បី​យក​​ទឹក​​ប្រាក់​ទំហំ​ធំ​អភិវឌ្ឍន៍​លើ​រថយន្ត​អគ្គិសនី​ជំនាន់​ថ្មី​៕​

​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep បង្ហាញប្រភេទរថយន្ត Special Edition ថ្មីរហូតដល់ ៦ ម៉ូឌែល សម្រាប់ខួប ៨០ឆ្នាំរបស់ខ្លួន

ក្រុមហ៊ុនរថយន្ត Jeep បានធ្វើការអបអរសាទរខួប ៨០ឆ្នាំរបស់ខ្លួនជាមួយ​ ការបង្ហាញនូវរថយន្តប្រភេទ Special Edition​ ​ថ្មី ចំនួន ៦ម៉ូឌែលផងដែរ។

តាមសម្តីលោក Jim Marrison​ ប្រធានផ្នែកម៉ាកយីហោប្រចាំក្រុមហ៊ុន Jeep បានលើកឡើងថា៖ “ស្ទើរតែរយះពេលជិត ៨០ឆ្នាំហើយ ដែលម៉ាកយីហោនេះ នាំយកនូវកំពូលរថយន្ត ប្រភេទ SUV ពិតៗ និងនូវតែបន្តការអភិវឌ្ឍន៍សមត្ថភាពប៉ុង២ សម្រាប់ដំណើរផ្សងព្រេង និងលក្ខណៈ ខ្យល់អាកាសបរិសុទ្ធ។ ក្នុងឱកាសអបអរសាទរខួប ៨ឆ្នាំរបស់យើង យើងចង់ផ្តល់អោយ​ អតិថិជនរបស់យើង ជាមួយនិងម៉ូឌែល 80th Anniversary​ ដែលផ្តល់នូវភាពខុសប្លែកនៃរូបរាង តម្លៃសមរម្យ សុវត្តិភាព និងបច្ចេកវិទ្យា”។

  • ម៉ូឌែល Jeep Renegade 80th Anniversary សេរ៊ីឆ្នាំ២០២១​ មានជម្រើស ៨ពណ៍ ជាមួយនិងតម្លៃចាប់ពី ២៧ ៥៩៥ដុល្លារ ប្រភេទប៉ុង២ (៤x៤) ដែលបំពាក់ជាមួយ ថាសកង់ប្រភេទ Granite Crystal​ ទំហំ ១៩អ៊ីញ​ ប្រព័ន្ធកំសាន្តទំហំ ៨,៤អ៊ីញ​ និងប្រព័ន្ធបញ្ជារម៉ាស៊ីនត្រជាក់ ២តំបន់ចែកដាច់ពីគ្នា។

  • ម៉ូឌែល Jeep Compass 80th Anniversary សេរ៊ីឆ្នាំ២០២១ បំពាក់មកជាមួយ ប្រព័ន្ធកំសាន្ត Uconnect​ ទំហំ ៨,៤អ៊ីញ​ ប្រព័ន្ធការពារការស្រអាប់កញ្ជក់ក្រោយ ប្រព័ន្ធបញ្ឆេះរថយន្តពីចម្ងាយ នឹងមានជម្រើស ៨ពណ៍ ជាមួយនិងតម្លៃ​ ២៩ ៦៩៥ដុល្លារ។

  • ម៉ូឌែល​ Jeep Cherokee 80th Anniversary Edition សេរ៊ីឆ្នាំ២០២១ មានតម្លៃចាប់ពី ៣៣ ៨០៥ដុល្លារ មាន ៩ពណ៍សម្រាប់ជ្រើសរើស ដែលបំពាក់ជាមួយ យ៉ាន់កង់ប្រភេទ Granite Crystal​ ទំហំ ១៩អ៊ីញ​ ប្រព័ន្ធកំសាន្តទំហំ ៨,៤អ៊ីញ​ ប្រព័ន្ធបញ្ឆេះរថយន្តពីចម្ងាយ និងប្រព័ន្ធដំណើរការ ដំបូលបើក ២ប្លុក។

  • ម៉ូឌែល Jeep Grand Cherokee 80th Anniversary Edition សេរ៊ីឆ្នាំ២០២១ មានជម្រើស ៦ពណ៍ ជាមួយនិងតម្លៃចាប់ពី ៤៤ ៣៣៥ដុល្លារ ព្រមទាំងបំពាក់ជាមួយ ថាសកង់ទំហំ ២០អ៊ីញ​ ប្រព័ន្ធកំសាន្ត ប្រភេទ Touchscreen ទំហំ ៨,៤អ៊ីញ​ កៅអីស្បែក​ និង ប្រព័ន្ធសុវត្តិភាព ProTech II ។

  • ភីកអាប់​ Jeep Gladiator 80th Anniversary Edition សេរ៊ីឆ្នាំ២០២១ ចំពោះតម្លៃរបស់ភីកអាប់នេះគឺចាប់ពី ៤១ ៧៤០ដុល្លារ​ នឹងជម្រើស ៧ពណ៍សម្រាប់ជ្រើសរើស ស្រោបដោយកៅអី រំលេចដោយពាក្យ 80th Anniversary ។

  • ម៉ូឌែល Jeep Wrangler 80th Anniversary Edition សេរ៊ីឆ្នាំ២០២១ មានតម្លៃ ៣៥ ៩៩០ដុល្លារ (ប្រភេទទ្វា២) និង​ ៣៩ ៤៩០ដុល្លារ (ប្រភេទទ្វា៤) ព្រមទាំងមានជម្រើស ៨ពណ៍សម្រាប់ជ្រើសរើស និងបំពាក់មកជាមួយថាសកង់ទំហំ ១៨អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Taycan ក្លាយជាឡានលក់ដាច់លំដាប់ទីបីរបស់ Porsche នៅអាមេរិក

ចំនួន​លក់​របស់ Porsche នៅ​សហរដ្ឋអាមេរិក​ប្រចាំ​ត្រីមាស​ទី​បី​មាន​​ភាព​ល្អ​ប្រសើរ​ជាង​មុន ដោយ​មាន​កំណើន​ ៥% បើ​សិន​ធៀប​នឹង​ត្រីមាស​ទី​បី​ឆ្នាំ ២០១៩។ ប៉ុន្តែ​គេ​ចាប់​អារម្មណ៍​ខ្លាំង​លើ​ចំនួន​លក់​រថយន្ត​អគ្គិសនី Taycan។

Porsche អាច​លក់​រថយន្ត​ Taycan បាន​ចំនួន ១ ៨៥៨​គ្រឿង នៅ​ក្នុង​ត្រីមាស​ទី​បី ដែល​ជិត​ស្មើ​នឹង ១២% នៃ​ចំនួន​លក់​សរុប។ វា​បាន​ក្លាយ​ជា​រថយន្ត​លក់​ដាច់​ជាង​គេ​របស់ Porsche លំដាប់​ទី​បី នៅ​ពី​ក្រោយ​ Macan និង Cayenne។

ក្រោយ​ពី​ចេញ​លក់​បាន​រយៈពេល ៣​ត្រីមាស​ រថយន្ត​ Taycan អាច​លក់​ចេញ​បាន ២ ៨៩៧​គ្រឿង ដែល​ស្មើ​នឹង​ប្រមាណ ៧,៣% នៃ​ចំនួន​លក់​សរុប​របស់ Porsche។ ប្រសិន​បើ​ត្រីមាស​បន្ទាប់ Taycan នៅ​មាន​ចំនួន​លក់​ល្អ​បន្ត​ទៀត​ នោះ​នៅ​ពេញ​មួយ​ឆ្នាំ ២០២០ នេះ វា​អាច​នឹង​មាន​ចំណែក ១០% នៃ​ចំនួន​លក់​សរុប​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Camry Hybrid ឆ្នាំ ២០២១ តម្លៃធូរថ្លៃជាងស៊េរីឆ្នាំ ២០២០

Toyota Camry Hybrid ស៊េរី​ឆ្នាំ ២០២១ ដែល​បាន​បង្ហាញ​ចេញ​នៅ​សហរដ្ឋអាមេរិក​មាន​បន្ថែម​មុខងារ​ថ្មីៗ​ជា​ច្រើន ដែល​ក្នុង​នោះ​មាន​ដូច​ជា​ Toyota Safety Sense 2.5 ដែល​ជា​ប្រព័ន្ធ​សុវត្ថិភាព​ជំនាន់​ចុង​ក្រោយ​បំផុត ហើយ​មុខងារ​នេះ​គឺ​មាន​មក​ជា​ស្តង់ដារ​មិន​ថា​ទិញ​ Camry Hybrid ប្រភេទ​ណា​ឡើយ។

ត្បិត​ថា​បាន​បន្ថែម​មុខងារ​ថ្មីៗ​​មែន ប៉ុន្តែ Camry Hybrid ស៊េរី​ថ្មី​បែរ​ជា​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ស៊េរី​ឆ្នាំ​មុន​ទៅ​វិញ។ បើ​ផ្អែក​តាម​​វិបសាយ Roadshow បាន​ឲ្យ​ដឹង​ថា​ Camry Hybrid ស៊េរី​ឆ្នាំ ២០២១ នៅ​សហរដ្ឋអាមេរិក​មាន​តម្លៃ​ចាប់​ពី ២៨ ២៦៥​ដុល្លារ​ ដែល​ធូរ​ថ្លៃ​ជាង​មុន ១ ១៦០​ដុល្លារ។

ចំពោះ​​​ប្រភេទ SE មាន​តម្លៃ​ទាប​ជាង​មុន ១ ៣៤៥​ដុល្លារ ហើយ​ប្រភេទ XLE វិញ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​មុន ៥៦០​ដុល្លារ។ សម្រាប់​ប្រភេទ XSE ដែល​ជា​ប្រភេទ​ខ្ពស់​ជាង​គេ​ទើប​មាន​​លើ​ស៊េរី​ឆ្នាំ ២០២១ គឺ​មាន​តម្លៃ ៣៣ ៧១៥​ដុល្លារ។

បើ​ងាក​ទៅ​មើល​តម្លៃ​ប្រភេទ​ប្រើ​​ម៉ាស៊ីន​ធម្មតា​មិន​មែន​ជា​ប្រភេទ Hybrid ឃើញ​ថា​តម្លៃ​ Camry LE ឆ្នាំ ២០២១ គឺ​មាន​ចាប់​ពី ២៥ ៩៦៥​ដុល្លារ ដូច​តម្លៃ​ឆ្នាំ​មុន​ដែរ។ សម្រាប់​ប្រភេទ​ផ្សេង​ទៀត​គឺ​មាន​ឡើង​ថ្លៃ​ចន្លោះ​ពី ៣១៥​ដុល្លារ ទៅ ៤១៥​ដុល្លារ ​ហើយ​ Camry TRD ឡើង​ថ្លៃ​​លើស​​មុន ១ ០១៥​ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+