ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពិធីសម្ពោធផ្លូវការ​ រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី និងការចាប់ឆ្នោតផ្សងសំណាងសម្រាប់អតិថិជនដែលបានទិញ…

(ភ្នំពេញ – ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២០) ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខ​។

កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមដោយភ្ញៀវកិត្តិយសចំនួនប្រមាណជាង ២,០០០​ នាក់ ​ ហើយក្នុងកម្មវិធីនេះដែរក៏មានការចាប់ឆ្នោតផ្សងសំណាងសម្រាប់អតិថិជនដែលបានទិញរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីនេះយកទៅប្រើប្រាស់មុនថ្ងៃសម្ពោធជាផ្លូវការផងដែរ រង្វាន់ធំនោះគឺរថយន្ត Ford Ecosport ចំនួន១គ្រឿង និងរង្វាន់លួងចិត្តមាសសុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។

លោក​ ប្រាក់ ណារុំ ជាអតិថិជន Ford Everest 2.0L Bi-Turbo ដែលមានសំណាងឈ្នះនូវរថយន្ត​ Ford Ecosport ស៊េរីថ្មីពីក្រុមហ៊ុនផ្ទាល់ក្នុងកម្មវិធីសម្ពោធជាផ្លូវការនេះ។ គាត់បានមានប្រសាសន៏ដោយក្តីរំភើបថា៖ “ខ្ញុំបាទពិតជាសប្បាយរីករាយ និងភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលថ្ងៃនេះមានសំណាងបានឈ្នះរថយន្ត​ Ford Ecosport ស៊េរីថ្មី ពីក្រុមហ៊ុនហ្វដ។” ឆ្លៀតក្នុងឱកាសនេះផងដែរ គាត់ក៏បានរៀបរាប់ពីបទពិសោធន៏ប្រើប្រាស់របស់គាត់ជាមួយរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី នេះថា៖ “រថយន្តនេះពិតជាមានសមត្ថភាពខ្លាំងដែលអាចអោយខ្ញុំបើកបរបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសមានបច្ចេកវិទ្យានិងប្រព័ន្ធសុវត្ថិភាពខ្ពស់ដែលជួយសម្រួលដល់ការបើកបររបស់ខ្ញុំ។” ក្រៅពីនោះអតិថិជនដែលមិនបានឈ្នះរង្វាន់ធំក៏បានទទួលនូវមាស ១ជីជារង្វាន់លួងចិត្តផងដែរ។

រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី គឺជារថយន្ត SUV មួយដែលត្រូវបានទទួលស្គាល់ពីគុណភាព ភាពរឹងមាំ និងបច្ចេកវិទ្យាទំនើបៗពីសំណាក់ប្រជាជនកម្ពុជា។​ រថយន្តនេះមាន DNA រួមជាមួយនឹងរថយន្ត Ford Ranger Wildtrak ដែលជារថយន្ត Pick Up ហេតុនេះហើយទើបប្រព័ន្ធជើងហាប់ណែនដែលអាចអោយរថយន្តនេះជំនះបានគ្រប់ស្ថានភាពផ្លូវ និងបូករួមជាមួយនឹងបច្ចេកវិទ្យាមួយចំនួនដែលធ្វើតម្រូវតាមភាពប្រណិតនៃរថយន្ត SUV នេះផងដែរ។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុនអ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ ក្រុមហ៊ុន អ អិម អេ ខេមបូឌាសម្រេចចិត្តនាំចូលនូវប្រភេទរថយន្ត Luxury និងOff-road SUV មួយនេះមកកាន់ទីផ្សារកម្ពុជា គឺដោយសារសង្កេតឃើញថា បច្ចុប្បន្ននេះរថយន្តប្រភេទ SUV កំពុងទទួលបានការពេញនិយមប្រើប្រាស់ច្រើនគួរអោយកត់សម្គាល់ពីសំណាក់ប្រជាជនកម្ពុជាយើង និងដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឲ្យប្រើប្រាស់រថយន្តថ្មីផងដែរ។”

លោក Michael Breen នាយកប្រត្តិបត្តិប្រចាំក្រុមហ៊ុន ហ្វដ បានមានប្រសាសន៍ថា៖ “រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី អាចប្រើប្រាស់បាន គ្រប់កាលៈទេសៈ គ្រប់ស្ថានភាពផ្លូវ មិនថាសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ធ្វើការងារប្រចាំថ្ងៃ ឬដំណើរកម្សាន្តនោះទេ។ ជាពិសេសគឺសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរបែបផ្សងព្រេង និងបើកបរលើស្ថានភាពផ្លូវដែលមានឧបសគ្គផ្សេងៗជាដើម។”

រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី បានធ្វើការផ្លាស់ប្តូរនូវចំណុចធំៗចំនួន ៦ដែលរួមមាន៖រថយន្តនេះបានបំពាក់នៅម៉ាស៊ីន 2.0L Bi-Turbo ជំនាន់ថ្មី ទំហំ ៤ស៊ីឡាំង កម្លាំងខ្លាំងស៊ីប្រេងតិច ដែលអាចអោយរថយន្តនេះផលិតបាននូវកម្លាំងសេះ រហូតដល់ ២១៣ PS និងកម្លាំងរមួលកង់ ៥០០​ N.M

ប្រអប់លេខ 10លេខអូតូ​ បើកបរមានភាពរលូន និងចូលលេខបានល្អជាងមុន, ចំណុចដែលអតិថជនកំពុងតែទន្ទឹងរង់ចាំយូរណាស់មកហើយនោះគឺ Push Button Start-Stop/ Smart Key គឺរថយន្តនេះបានបំពាក់នូវប្រព័ន្ធ Smart Key ដែលងាយស្រួលដល់អតិថជនដែលបញ្ឆេះរថយន្តមិនចាំបាច់ប្រើសោរ ព្រមទាំងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងប្រលោះទ្វារនោះវានឹង Unlock អូតូ, ផ្នែកខាងក្នុងរចនាឡើងជាមួយនឹងពូកស្បែកបែបប្រណិតពណ៍ការ៉ុត ដែលជាពណ៍ដ៏ពេញនិយមបំផុតសម្រាប់រថយន្តប្រណិតៗមួយចំនួន, បច្ចេកវិទ្យា SYNC 3ជំនាន់ថ្មីអមនឹងជាមួយនឹងអេក្រង់ Touch Screen 8អ៊ីញដែលផ្តល់នូវរូបភាពច្បាស់ល្អនិងមានភាពរស់រវើកជាងមុន

ចុងក្រោយចំណុចដែលទាក់ទាញនិងផ្តល់នូវភាពឆ្លាតវៃ ដែលរថយន្តSUVជាដៃគូប្រកួតប្រជែងរបស់រថយន្ត Everest 2.0 មិនមានបច្ចេកវិទ្យានេះទេ នោះ​គឺ Hands-Free Liftgate ដោយបើកឃ្លុបក្រោយដោយគ្រវាសជើង។

ក្រៅពីចំណុចថ្មីទំាង៦នេះ រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី ក៏មានបំពាក់ជូននូវប្រព័ន្ធសុវត្ថិភាព​ និងបច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើនដែលមានដូចជា៖ ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់​ ពេលមានឧបសគ្គ​ ឬអ្នកថ្មើជើងឆ្លងកាត់ (Pre-Collision Assist with Pedestrian Detection) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេលមានឧបសគ្គមកពីខាងមុខ, ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist) , ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង និងឧបករណ៍ផ្តល់ដំណឹងពេលចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) , ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង ​និងខាងក្រោយរថយន្ត (Blind Spot Information System with cross traffic alert)

ប្រព​ន្ធ័​គ្រប់គ្រង​ការបើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវ (Terrain Management System) របស់រថយន្ត Ford Everest ​អាចជួយសម្រួលដល់ការបើកបរនូវជម្រើសផ្លូវបួនប្រភេទផ្សេងគ្នាដូចជា ការបើកបរនៅលើផ្លូវធម្មតា ផ្លូវដែលមានស្ថានភាពព្រិល/មានគ្រួស/មានស្មៅច្រើន ផ្លូវដីខ្សាច់ និងផ្លូវដែលមានដុំថ្មធំៗ ដែលផ្តល់ឲ្យអ្នកបើកបរអាចផ្លាស់ប្តូរនូវការបើកបររបស់ខ្លួននៅតាមស្ថានភាពផ្លូវផ្សេងៗគ្នា។​ ម៉្យាងទៀតរថយន្តនេះថែមទាំងអាចចុះទឹកបានរហូតដល់ទៅ 800mm, ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control) , ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System), ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត ​ និងចុះចំណោត (Hill launch assist and hill descent control)។

រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីមានជម្រើសពណ៍ចំនួន៥សម្រាប់អតិថិជនជ្រើសរើសរួមមាន៖ ស ខ្មៅ ទឹកប្រាក់ ទឹកមាស និងប្រផេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model 3 លក់ដាច់ដូចនំ ក្នុងប្រទេសនេះ ព្រោះហេតុផលមួយ

បន្ទាប់ពីក្រុមហ៊ុន Tesla ចាប់ផ្តើមបញ្ចុះតម្លៃរថយន្ត Model 3 ដែលផលិតនៅក្នុងប្រទេសចិន ប្រហែល ៨% នៃតម្លៃចាប់ផ្តើម វាបានលក់ដាច់ខ្លាំងតែម្តង។

មុនពេលបញ្ចុះតម្លៃ រថយន្ត Tesla Model 3 ប្រភេទស្តង់ដារ មានតម្លៃចាប់ពី ២៧១ ៥៥០យ័ន (ប្រហែល ៤០ ០០០ដុល្លារ) ខណៈឥឡូវនេះនៅសល់ត្រឹមតែ ២៤៩ ៩០០ដុល្លារ (ប្រហែល ៣៦ ៨០០ដុល្លារ) ប៉ុណ្ណោះ។

ដោយឡែក រថយន្ត Model 3 ប្រភេទ Long Range មានតម្លៃចាប់ពី ៣៤៤ ០៥០យ័ន (ប្រហែល ៥០ ៦០០ដុល្លារ) ចុះនៅសល់ត្រឹម ៣០៩ ៩០០យ័ន (ប្រហែល ៤៥ ៦០០ដុល្លារ) ប៉ុណ្ណោះ។

គួរឲ្យដឹងថា ក្រុមហ៊ុន Tesla បានលក់ដាច់រថយន្ត Model 3 ជាង ១១ ០០០គ្រឿងក្នុងប្រទេសចិន កាលពីខែមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Elon Musk ថានឹងយក Tesla ទៅលក់នៅឥណ្ឌា ក្នុងឆ្នាំ២០២១

ថ្មីៗនេះ CEO ក្រុមហ៊ុន Tesla លោក Elon Musk បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនរបស់លោកនឹងចូលទៅវាយលុកទីផ្សារប្រទេសឥណ្ឌា នៅឆ្នាំក្រោយ។

CEO ក្រុមហ៊ុន Tesla លោក Elon Musk

ឆ្លើយតបទៅកាន់សារ និងរូបភាពលើបណ្តាញសង្គម Twitter ដែលមានរូបអាវយឺត ២ ជាមួយអក្សរសរសេរថា “India wants Tesla” និង “India ❤ Tesla” លោក Elon Musk បាននិយាយយ៉ាងសាមញ្ញថា “ឆ្នាំក្រោយប្រាកដណាស់”។

គួរឲ្យដឹងថា ទីផ្សាររថយន្តនៅក្នុងប្រទេសឥណ្ឌា កំពុងតែទទួលរងគ្រោះយ៉ាងខ្លាំង ដោយសារតែជំងឺកូវីដ១៩ ខណៈចំនួនអ្នកទិញរថយន្តកាលពីឆ្នាំមុនបានធ្លាក់ចុះ។ ក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងស្វែងរកជំនួយពីរដ្ឋាភិបាល ដើម្បីបង្កើនការលក់ឡើងវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជោគវាសនា Bugatti និង Lamborghini នឹងត្រូវសម្រេចឆាប់ៗ

​ក្រុមហ៊ុន​ Volkswagen Group ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​​កាន់​កាប់​ម៉ាក​រថយន្ត​ចំនួន ១២​មក​ពី​ប្រទេស​ចំនួន ៧​នៅ​អឺរ៉ុប​ ដែល​ក្នុង​នោះ​មាន​ដូច​ជា Audi, Bentley, Bugatti, Porsche និង Lamborghini ជា​ដើម ហើយ​ Audi និង Porsche គឺ​ជា​ម៉ាក​រថយន្ត​ដ៏​ជោគជ័យ​ជាង​គេ​សម្រាប់​ Volkswagen Group។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Reuters ដែល​បាន​ដំណឹង​ពី​ប្រភព​ផ្ទៃ​ក្នុង​បាន​ឲ្យ​ដឹង​ថា​ថ្នាក់​ដឹក​នាំ​នៃ Volkswagen Group ​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​លម្អិត​លើ​យុទ្ធសាស្ត្រ​រួម​​របស់​ក្រុមហ៊ុន​ក្នុង​អង្គ​ប្រជុំ​ក្រុមប្រឹក្សាភិបាល​នា​ខែ​ក្រោយ​នេះ។ គោលដៅ​ធំ​បំផុត​នោះ​គឺ​ការ​បង្កើត​តម្លៃ​សរុប​របស់ Volkswagen Group ឲ្យ​ឡើង​ដល់ ២៣៥​ពាន់​លាន​ដុល្លារ។

VW ដឹង​ថា​ខ្លួន​​នឹង​ត្រូវ​ការ​សាច់​ប្រាក់​ច្រើន​ដើម្បី​​ជា​ទន់​ដល់​បច្ចេកវិទ្យា​ថ្មី​ដែល​ទាក់ទង​នឹង​រថយន្ត​អគ្គិសនី ហើយ​វិធី​​មួយ​ដែល​អាច​ធ្វើ​បែប​នេះ​បាន​គឺ​តាម​រយៈ​ការ​លក់​​ម៉ាក​រថយន្ត Bugatti និង Lamborghini។

ដំណឹង​​នៃ​ការ​លក់​នេះ​មិន​មែន​ជា​ដំណឹង​ថ្មី​ថ្មោង​នោះ​ឡើយ។ កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​គេ​បាន​លេច​ឮ​ដំណឹង​ថា​ Volkswagen ​ចង់​លក់​ម៉ាក​រថយន្ត Bugatti ទៅ​ឲ្យ​ក្រុមហ៊ុន Rimac ដែល​ភាគី​ទាំង​ពីរ​មិន​បាន​ឆ្លើយ​តប​លើ​ដំណឹង​នេះ​ឡើយ។ ចំណែក​ឯ​នៅ​ខាង​ Lamborghini ឯណោះ នាយក​ប្រតិបត្តិ​ Lamborghini ​លោក Stefano Domenicali បាន​​លា​លែង​ដំណើរ​ ទៅ​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ថ្មី​នៃ Formula 1។ ហេតុផល​មួយ​ដែល​នាំ​ឲ្យ​លោក​សម្រេច​ចិត្ត​បែប​នេះ អាច​ដោយ​សារ​ភាព​មិន​ច្បាស់​លាស់​នៃ​អនាគត​ Lamborghini ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់ Volkswagen៕

​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota លក់ឡាន GR Yaris ឆ្នាំ២០២១ ដាច់ខ្ទេចគ្មានសល់ ត្រឹមពេល ៦ថ្ងៃ

រថយន្ត Toyota GR Yaris ស៊េរីឆ្នាំ២០២១ ត្រូវបានអតិថិជនប្រមូលទិញអស់គ្មានសល់ ត្រឹមរយៈពេល ៦ថ្ងៃ នៅក្នុងប្រទេសអូស្ត្រាលី។

កាលពី២សប្តាហ៍មុន ក្រុមហ៊ុន Toyota Australia បានប្រកាសចេញលក់រថយន្ត GR Yaris ចំនួន ១ ០០០គ្រឿងដំបូង ជាមួយនឹងតម្លៃ ៣៩ ៩៥០ដុល្លារអូស្ត្រាលី (២៨ ៦០០ដុល្លារអាមេរិក) ក្នុងមួយគ្រឿង។

តម្លៃខាងលើនេះគឺថោកជាងតម្លៃលក់រាយ ដែល Toyota បានកំណត់ រហូតដល់ទៅ ១៤ ០០០ដុល្លារអូស្ត្រាលី (ប្រហែល ១០ ០០០ដុល្លារអាមេរិក) ព្រោះតម្លៃនៃរថយន្ត GR Yaris ឆ្នាំ២០២១ ពិតប្រាកដគឺ ៤៩ ៥០០ដុល្លារអូស្ត្រាលី (ប្រហែល ៣៥ ០០០ដុល្លារ)។

គួរឲ្យដឹងថា ក្រុមហ៊ុន Toyota Australia ធ្វើការបញ្ចុះតម្លៃបែបនេះ គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន មកកាន់ម៉ាក GR Performance នៅក្នុងទីផ្សារក្នុងស្រុក។ មិនតែប៉ុណ្ណោះ ពួកគេបានគិតថា នឹងចំណាយពេលចន្លោះពី ១២ ទៅ ១៨ខែ ដើម្បីលក់ដាច់រថយន្តទាំង ១ ០០០គ្រឿងនោះទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីពេញលេញដំបូងរបស់ Volvo ចូលរោងចក្រផលិតហើយ

Volvo បាន​បង្ហាញ​ចេញ​រថយន្ត XC40 Recharge P8 AWD កាល​ពី​មួយ​ឆ្នាំ​មុន ហើយ​ពេល​នេះ​រថយន្ត​​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​ដំបូង​របស់​ក្រុមហ៊ុន​ស៊ុយអែត​មួយ​នេះ​បាន​ចូល​រោងចក្រ​ផលិត​ហើយ។

Volvo បាន​ប្រកាស​ថា​ការ​ផលិត​រថយន្ត​​អគ្គិសនី​នេះ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​​នៅ​រោងចក្រ Ghent ក្នុង​ប្រទេស​បែលហ្សិក ហើយ​ការ​ដឹក​ជញ្ជូន​ជា​លើក​ដំបូង​នៃ​រថយន្ត​នេះ​នឹង​ចាប់​ផ្ដើម​​នៅ​អឺរ៉ុប​ចាប់​ពី​ចុង​ខែ​តុលា​នេះ​ផង​ដែរ។

Volvo បាន​និយាយ​ថា​តម្រូវ​ការ​ពី​អតិថិជន​ចំពោះ​រថយន្ត​ XC40 Recharge P8 AWD គឺ​មាន​ខ្លាំង​ក្លា​​មែន​ទែន​ ហើយ​រថយន្ត​ទាំង​អស់​ដែល​បាន​កំណត់​ថា​ផលិត​នៅ​ឆ្នាំ ២០២០ នេះ គឺ​សុទ្ធ​តែ​បាន​លក់​ចេញ​អស់​ហើយ។ Volvo នៅ​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​រថយន្ត​នេះ ប៉ុន្តែ​អតិថិជន​នឹង​ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្នាំ​ក្រោយ​ទើប​ទទួល​បាន​រថយន្ត។

XC40 Recharge P8 AWD បាន​ផលិត​ឡើង​ដោយ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ Compact Modular Architecture (CMA) ដែល​សហការ​បង្កើត​ឡើង​ជា​មួយ​ក្រុមហ៊ុន Geely Group។ រថយន្ត​នេះ​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ ដែល​ផលិត​កម្លាំង​បាន​សរុប ៤០២​សេះ អាច​ឲ្យ​ស្ទុះ​ពី​ ០-១០០​គ.ម/ម៉ ក្នុង​ពេល​ត្រឹម​ ៤,៧វិនាទី។

ម៉ូទ័រ​អគ្គិសនី​ទទួល​បាន​ថាមពល​ពី​អាគុយ​ចំណុះ 78kWh ដែល​អាច​ឲ្យ​រថយន្ត​ជិះ​បាន​ចម្ងាយ ៤១៨​គីឡូម៉ែត្រ​​ពេល​សាក​ភ្លើង​ពេញ។ ប្រសិន​បើ​ប្រើ​ប្រាស់​ប្រព័ន្ធ​សាក​ល្បឿន​លឿន​ គេ​អាច​សាក​អាគុយ​រថយន្ត​ពី ០ ទៅ ៨០% ក្នុង​ពេល​ប្រហែល ៤០នាទី​ប៉ុណ្ណោះ។

តម្លៃ​របស់​ XC40 Recharge P8 AWD គឺ​មាន​ចាប់​ផ្ដើម​ពី ៧៧ ២៨០​ដុល្លារ នៅ​ចក្រភព​អង់គ្លេស និង​តម្លៃ​ ៧០ ៩៦០​ដុល្លារ នៅ​ប្រទេស​អាល្លឺម៉ង់៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Mustang ២ប្រភេទនេះ Ford នឹងឈប់ផលិតហើយ!

រថយន្ត Ford Mustang ចំនួន ២ ប្រភេទ គឺ Shelby GT350 និង GT350R នឹងត្រូវឈប់ផលិត​ ខណៈសង្វាក់ផលិតកម្មនៃរថយន្តនេះនឹងត្រូវចប់រួចរាល់ នៅចុងឆ្នាំ២០២០។

ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើបានបញ្ជាក់ព័ត៌មាននេះ ក្នុងអំឡុងពេលសិន្នសីទកាសែតមួយ ក្នុងកម្មវិធីធ្វើតេស្តបើកបរ រថយន្ត Ford Mustang Shelby GT350 Heritage Edition។

គួរឲ្យដឹងថា រថយន្ត Ford Mustang Mach 1 នឹងជាតួជំនួសដោយប្រយោលនៃ GT350 ដោយសារតែវាប្រើប្រាស់សមាសធាតុដូចគ្នាច្រើន។

គួររំលឹកឲ្យដឹងដែរថា Ford បានប្រកាសចេញរថយន្ត Mustang Shelby GT350 កាលពីឆ្នាំ២០១៤ នៅក្នុងកម្មវិធី Los Angeles Auto Show ហើយក្រោយមកក៏ចេញ GT350R។ ពួកវាប្រើម៉ាស៊ីនដូចគ្នា គឺ ចំណុះ ៥,២លីត្រ V8 មានកម្លាំង ៥២៦សេះ ហើយប្រើប្រអប់លេខដៃ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Hilux ២០២១ ប្រភេទថ្មីមួយទៀត ផលិតតែ ២៥០គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំនៅប្រទេសមួយនេះ

ក្រុមហ៊ុន Toyota ប្រចាំប្រទេស New Zealand បានប្រកាសអំពី រថយន្ត Hilux Mako ប្រភេទ  Limited Edition ថ្មីជាមួយតម្លៃចាប់ពី ៥២ ៩៨៥ដុល្លារ។

រថយន្ត Hilux Mako នេះគឺត្រូវបានផលិតឡើងដោយយកលំតាមរូបរាងថ្មីនៃរថយន្ត Hilux ២០២១ រីឯឈ្មោះរបស់ Mako ប្រភេទ Limited Edition នេះ គឺយកលំនាំតាមឈ្មោះត្រី បាឡែនម៉ាកូ (Mako)។ ការបំពាក់បន្ថែមទៅលើរូបរាងនោះ មិនត្រឹមតែមើលទៅគួរអោយទាក់ទាញតែប៉ុណ្ណោះទេ តែវាក៏បានអភិវិឌ្ឍន៌ទៅលើសមត្ថភាពបើកបរផ្លូវលំបាក off-road ផងដែរ។

រថយន្ត Hilux Mako​ បានបំពាក់ជាមួយកាងខាងមុខដូចប្រភេទ Rugged X, បន្ទះការពារខាងក្រោម, ភ្លើងបំភ្លឺ LED លើកាងមុខ, គម្របភក់, ឈ្នាន់ឡើងរថយន្ត និងយ៉ាន់កង់ប្រភេទ​ Rhino​ alloy ទំហំ ១៨អ៊ីញ។ បន្ថែមពីនេះ Hilux Mako ប្រើប្រាស់ម៉ាស៊ីនដូចនិងម៉ាស៊ីនររបស់ Hilux ផ្សេងទៀតដែរ គឺបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ កម្លាំង ២០១សេះ និងកម្លាំងរមួល ៥០០ ញូតុនម៉ែត្រ។

ព្រមគ្នានេះដែរ រថយន្ត Hilux Mako សេរ៊ីថ្មីនេះ គ្រោងផលិតសាកល្បងក្នុងមួយឆ្នាំចំនួន ២៥០គ្រឿងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ចុះតម្លៃឡានអគ្គិសនីថ្មីរាប់ពាន់ដុល្លារ

Ford កំពុងតែលក់បញ្ចុះតម្លៃលើរថយន្តអគ្គិសនី Mustang Mach-E រហូតដល់ទៅ ៣ ០០០ដុល្លារ ដើម្បីធ្វើឲ្យវាកាន់តែប្រកួតប្រជែងខ្លាំង។

ទទួលបានអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃនោះ រថយន្ត Ford Mustang Mach-E ម៉ូដែល Select និង First Edition នឹងចុះ ១ ០០០ដុល្លារ, California Route 1 ចុះ ២ ០០០ដុល្លារ ខណៈ Premium ចុះ ៣ ០០០ដុល្លារពេញតែម្តង។ ដោយឡែក Mustang Mach-E GT ដែលជាម៉ូដែលថ្លៃបំផុត មិនបានចុះតម្លៃឡើយ។

តាមរយៈការបញ្ចុះតម្លៃនេះមានន័យថា រថយន្ត SUV អត់ប្រើសាំង Mustang Mach-E Select RWD នឹងមានតម្លៃចាប់ពី ៤២ ៨៩៥ដុល្លារ, Select AWD តម្លៃ ៤៥ ៥៩៥ដុល្លារ, Premium តម្លៃ ៤៧ ០០០ដុល្លារ, California Route 1 តម្លៃ ៤៩ ៨០០ដុល្លារ និង First Edition តម្លៃ ៥៨ ៣០០ដុល្លារ។

Ford Mustang Mach-E ត្រូវគេរំពឹងថានឹងទៅដល់ដៃអតិថិជន នៅចុងឆ្នាំ២០២០ នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Infiniti Q50 ឆ្នាំ២០២១ គូប្រជែង Lexus IS ចេញតម្លៃលក់ផ្លូវការ

Infiniti បានបង្ហាញតម្លៃនៃរថយន្ត Q50 ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយមានតម្លៃចាប់ពី ៣៦ ៦០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្តInfiniti Q50 ឆ្នាំ២០២១ នេះ ចែកចេញជា ៤ម៉ូដែល គឺ Pure, Luxe, Red Sport 400 និង Sensory។ ក្នុងចំណោមនោះ ម៉ូដែលថ្លៃបំផុតគឺ Q50 Red Sport 400 ចាប់ពី ៥៥ ៧៥០ដុល្លារ។ វាមានបំពាក់ម៉ាស៊ីន turbocharged V6 មានកម្លាំង ៤០០សេះ។

ជាមួយគ្នានេះ Infiniti បានបន្ថែមពណ៌ថ្មីចំនួន ២ ទៀត គឺ ប្រផេះ Slate Gray និង ខៀវ Grand Blue សរុបទាំងអស់ ៨ពណ៌។ គ្រប់ម៉ូដែលសុទ្ធតែមានបំពាក់កញ្ចប់ ProAssist Package មកស្តង់ដារ ដោយក្នុងនោះរួមមានទាំងមុខងារ Blind Spot Warning, Lane Departure Warning, Intelligent Around View Monitor with Moving Object Detection, Intelligent Cruise Control, Backup Collision Intervention, Distance Control Assist និង High Beam Assist។

រថយន្ត Sedan នេះនឹងដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ និង ប៉ុងមួយវិលកង់ក្រោយមកស្តង់ដារ ខណៈប្រភេទប៉ុងពីរ នឹងថ្លៃជាង ២ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+