ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Joe Biden និយាយថា រថយន្តនាំចូលពីប្រទេសចិនអាចលួចយកទិន្នន័យរបស់សហរដ្ឋអាមេរិក

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសថា លោកស្នើរដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកឱ្យចាប់ផ្តើមការស៊ើបអង្កេតលើរថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាតភ្ជាប់ដែលមានប្រភពមកពីប្រទេសចិន ដែលអាចប្រមូលទិន្នន័យរសើប និងហេដ្ឋារចនាសម្ព័ន្ធរបស់យើង ហើយបញ្ជូនទិន្នន័យនេះត្រឡប់ទៅកាន់ប្រទេសចិនវិញ ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោកបាននិយាយថា “ប្រទេសចិនបានប្តេជ្ញាចិត្តគ្រប់គ្រងទីផ្សាររថយន្តនាពេលអនាគត រួមទាំងការប្រើប្រាស់ការអនុវត្តមិនយុត្តិធម៌ផងដែរ”។ លោក​បាន​បន្ថែម​ថា ប្រទេស​នេះ​ត្រៀម​នឹង​បំបាក់​អាមេរិក​ជាមួយ​នឹង​រថយន្តទំនើបៗ ដែល​អាច​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ។ លោក​បាន​សួរ​ថា «​ហេតុ​អ្វី​បាន​ជា​រថយន្តដែល​ភ្ជាប់​ពី​ប្រទេស​ចិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រតិបត្តិការ​ក្នុង​ប្រទេស​យើង​ដោយ​គ្មាន​ការ​ការពារ​?

ជាមួយគ្នានេះ យោកតាមសារព័ត៌មាន Reuters រាយការណ៍ថា ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានរិះគន់ចំពោះការលើកឡើងថា រថយន្តរបស់ខ្លួនបង្កការគំរាមកំហែងដល់ជនជាតិអាមេរិក។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលសហរដ្ឋអាមេរិកបានដាក់កំហិតលើក្រុមហ៊ុនចិន ជុំវិញការភ័យខ្លាចសន្តិសុខជាតិរបស់ខ្លួន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គោលការណ៍ធ្វើតេស្តសុវត្ថិភាពថ្មីរបស់វិទ្យាស្ថាន IIHS មានតែ Hyundai និង Mazda ដែលអាចឈ្នះ

[បរទេស] វិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវេ (IIHS) បានធ្វើបច្ចុប្បន្នភាពទៅលើការធ្វើតេស្តរបស់ខ្លួនសម្រាប់ពានរង្វាន់សុវត្ថិភាពរថយន្តនៅក្នុងឆ្នាំ ២០២៤ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តក្នុងគោលដៅគឺដើម្បីកែលម្អឲ្យកាន់តែប្រសើរឡើងសម្រាប់សុវត្ថិភាពអ្នកដំណើរខាងក្រោយ និងអ្នកថ្មើរជើង ។

ក្នុងនោះ សម្រាប់ធ្វើតេស្តនេះមានភាពពិបាកជាងមុន ដែលត្រូវបានទាមទារឱ្យមានការវាយតម្លៃល្អនៅក្នុងការធ្វើតេសត្តនៅផ្នែកចំហៀងដែលបានអាប់ដេតថ្មី ព្រមទាំងរបាំងបុកប៉ះផ្នែកខាងក្នុងមានភាពរឹង និងមានល្បឿនលឿនជាងឆ្នាំមុន ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជម្រើសសុវត្ថិភាពកំពូល ឬពានរង្វាន់ Top Safety Pick+ ។

លើសពីនេះ ការធ្វើតេស្តការការពារសម្រាប់អ្នកថ្មើរជើងត្រូវបានទាមទារឲ្យគ្រប់រថយន្តទាំងអស់ត្រូវបានចង្កៀងបំភ្លឺផ្លូវល្អគ្រប់គ្រាន់ ដោយសារតែធ្វើតេស្តត្រូវបានបញ្ចូលគ្នាទាំងពេលថ្ងៃ និងពេលយប់ ទៅជាការវាយតម្លៃតែមួយដែលរួមមានការធ្វើតេស្តនៅពេលថ្ងៃ និងក្នុងទីងងឹត។

គួរបញ្ជាក់ផងដែរថា ការបានរឹតបន្តឹងការធ្វើតេស្តនេះ មានតែរថយន្តចំនួន ២២ ម៉ូដែលប៉ុណ្ណោះដែលអាចទទួលបានពានរង្វាន់ Top Safety Pick+ ក្នុងនោះ រថយន្តមកពីក្រុមហ៊ុន Hyundai Motor Group ទទួលបានពានរង្វាន់នេះដល់ទៅ ១៦ ដងក្នុងឆ្នាំ ២០២៤ ខណៈ Mazda ឈ្នះ ៥ដង និង Honda ឈ្នះ​ចំនួន​ ៤ ​រវាង​ខ្លួន​និង Acura ។ លើសពីនេះ មិនទាន់មានភីកអាប់ណា ឈ្នះពានរង្វាន់នេះនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេធំ Xiaomi ថា ខ្លួនប្រើពេលតែ ៣ឆ្នាំផលិតរថយន្តបានសម្រេច ខណៈ Apple ប្រើពេលជាង ១០ឆ្នាំនៅតែមិនអាច

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់សហរដ្ឋអាមេរិកគឺក្រុមហ៊ុន Apple បានសម្រេចចិត្តលុបចោលគម្រោងក្នុងការអភិវឌ្ឍន៍រថយន្តអគ្គិសនីសុទ្ធរបស់ខ្លួន ដែលក្រុមហ៊ុនបានចំនាយពេលអភីវឌ្ឃន៍អស់រយៈពេល មួយទសវត្សរ៍ ដោយការសម្រេចចិត្តនេះ ធ្វើឲ្យប្រធានក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមួយចំនួនមានការភ្ញាក់ផ្អើរយ៉ាងខ្លាំង ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយចំនួនដូចជា Nio, Li Auto និង Xiaomi មានភាពវិជ្ជមានចំពោះការសម្រេចចិត្តនេះ ដោយជឿថា Apple នឹងផ្តោតលើបច្ចេកវិទ្យា AI ជំនួសវិញ។ លើសពីនេះ លោក Li ប្រធានក្រុមហ៊ុន Li Auto បានអះអាងថា ប្រសិនបើ Apple អាចគ្រប់គ្រងនាំយក AI ទៅកាន់អ្នកប្រើប្រាស់ជាមធ្យម នោះវានឹងក្លាយទៅជាក្រុមហ៊ុនមានតម្លៃរហូតដល់ ១០ ពាន់ពាន់លានដុល្លារ ($10 trillion) ។

មិនត្រឹមតែប៉ុណ្ណោះ លោក Lei ប្រធានក្រុមហ៊ុន Xiaomi បាននិយាយថា យើងដឹងថាវាលំបាកប៉ុណ្ណាក្នុងការផលិតរថយន្ត ប៉ុន្តែយើងនៅតែបង្កើតជម្រើសយុទ្ធសាស្រ្តដ៏រឹងមាំដែលមិនគួរឱ្យជឿកាលពី ៣ ឆ្នាំមុន ហើយបច្ចុប្បន្ន យើងអាចផលិតរថយន្តដ៏អស្ចារ្យមួយដែលមានឈ្មោះថា SU7 សម្រាប់អ្នកគាំទ្ររបស់ពួកយើង ខណៈ Apple ជាក្រុមហ៊ុនឈានមុខគេ ប៉ុន្តែប្រើរយៈពេល ១០ឆ្នាំ នៅតែមិនអាចផលិតរថយន្តបាន ។

គួរបញ្ជាក់ផងដែរថា ទោះជាយ៉ាងណាក៏ដោយ Apple មិនចាកចេញពីឧស្សាហកម្មរថយន្តទាំងស្រុងនោះទេ ព្រោះពួកគេនៅតែកំពុងអភិវឌ្ឍប្រព័ន្ធតភ្ជាប់ CarPlay system ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

All-new Zeekr 001 ឆ្នាំ ២០២៤ សាកភ្លើងតែជាង ១០នាទី អាចជិះបានដល់ទៅ ៧៥០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr ដែលស្ថិតនៅក្រោមក្រុមហ៊ុន Geely Group បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ ជាមួយនឹងការធ្វើឲ្យប្រសើរឡើងជាច្រើនបើប្រៀបធៀបទៅនឹងជំនាន់មុន ដែលមានតម្លៃលក់ចាប់ពី ៣៧ ៥០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

All-new Zeekr 001 ត្រូវបានគាំទ្រដោយ 800V platform បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៣៦២ សេះ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៧៥០ គីឡូម៉ែត្រនៅសាកថ្មពេញម្តង គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកពី ១០-៨០% ប្រើរយៈពេល ១១,៥ នាទី និងសាកថ្មត្រឹម ៥នាទី អាចបើកបរបានចម្ងាយ ២៥៦ គីឡូម៉ែត្រ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៧៧ ម.ម ទទឹង ១ ៩៩៩ ម.ម កំពស់ ១ ៥៤៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០៥ ម.ម សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានលក្ខណៈស្រដៀងទៅម៉ូដែល Zeekr 001 FR នឹងទទួលបានកាងមុខថ្មី ក៏ដូចជាសេនស័រនៅដំបូល ព្រមទាំងកាង spoiler ខាងក្រោយថ្មីជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ដែលអាចបង្វិលបាន គាំទ្រដោយឈីប Snapdragon 8295 chip អេក្រង់បង្ហាញលើកញ្ចក់ HUD ទំហំ ៣៥,៥ អ៉ីញ ។ លើសពីក៏ទទួលបាន ឧបករណ៍បំពងសំឡេងម៉ាក Yamaha ២៨ចំនុច ដំបូលកញ្ចក់ panoramic moonroof អាចផ្លាស់ប្តូរពណ៌បានផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

All-new MG3 ស៊េរីឆ្នាំ ២០២៤ ប្រភេទ hybrid បង្ហាញខ្លួនជាផ្លូវការ ឯតម្លៃរំពឹងថាក្រោម ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្ត All-new MG3 ស៊េរីឆ្នាំ ២០២៤ រូបរាងថ្មីទាំងស្រុង ប្រភេទកូនកាត់ Hybrid ជាលើកដំបូងនៅក្នុងទីផ្សារតំបន់អឺរ៉ុប ខណៈតម្លៃត្រូវបានគេរំពឹងថាក្រោម ២មុឺនដុល្លារ ។

All-new MG3 ស៊េរីឆ្នាំ ២០២៤ បំពាក់ជាមួយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ១៩៤ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៣វគ្គ នឹងមានកម្រិតស៊ីប្រេង ៤,៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

MG3 ស៊េរី​ថ្មី​ត្រូវ​បាន​រចនា​ឡើងដោយ​ក្រុមហ៊ុនអ្នកឌីស្សាញ​ឌីហ្សាញ​របស់ MG នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន ដោយមានប្រវែងតួខ្លួនសរុប ៤ ១១៣ ម.ម ទទឹង ១ ៧៩៧ ម.ម កំពស់ ១ ៥០២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥៧០ ម.ម ក្នុងនោះក្រុមហ៊ុន MG អះអាងថា រថយន្តនេះ មានទំហំធំជាងរថយន្តដ៏ទៃដែលស្ថិតក្នុងផ្នែកដូចគ្នាផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំងទទួលបានប្រព័ន្ធ iSMART connection system ទៀតផង ។ លើសពីនេះ ក៏មានឧបករណ៍បំពងសំឡេង ៦ចំនុច ព្រមទាំងប្រព័ន្ធកាម៉េរា ៣៦០ដឺក្រេផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan UNI-V ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី តម្លៃលក់អត់ដល់ ២មុឺនដុល្លារ នៅទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan UNI-V ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការកែមុខមាត់ថ្មី ដែលមានតម្លៃលក់ចាប់ពី ១៥ ១២៧ ដុល្លារ ដល់ ១៧ ៣៤៩ ដុល្លារ (តាមអត្រាប្តូរប្រាក់បច្ចុប្បន្ន) នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៨៨ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ។
  • ម៉ាស៊ីនកូនកាត់ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៣៣២ សេះ និងកម្លាំងរមួល ៥៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៨,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១១៣ គីឡូម៉ែត្រ ។

សម្រាប់ការឌីស្សាញរូបរាងនៅផ្នែកខាងក្រៅវិ​ញ Changan Uni-V ស៊េរីឆ្នាំ ២០២៤ មានលក្ខណៈបែបស្ព័រ និងបានបំពាក់ជាមួយប៉ាណាគ្មានស៊ុប ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងដៃទ្វារប្រភេទ flush-door ក៏ដូចជាថាសកង់ស្ព័រ និងបំពង់ស៊ីមាំងភ្លោះនៅចំកណ្តាល ។

ចំពោះនៅផ្នែកខាងក្នុង មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៣ អ៉ីញ អាចប្រើប្រាស់នៅបច្ចេកវិទ្យា AI ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការប្រើប្រាស់រថយន្តអគ្គិសនីអាចកាត់បន្ថយជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរដល់ទៅ ៧,៥ លានករណី

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមការស្រាវជ្រាវដោយសមាគមសួតអាមេរិកដែលហៅកាត់ (ALA) បានឲ្យដឹងថា ការប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីអាចជាចំណែកនៃការជួយកាត់បន្ថយប្រហែល ៧,៥ លានករណីនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរចំពោះកុមារតូចៗនៅក្នុងប្រទេសសហរដ្ឋអាមេរិក។

ក្នុងនោះ យោងតាមប្រភពដដែលនិយាយថា កុមារនៅក្នុងសហរដ្ឋអាមេរិកនឹងរស់នៅក្នុងជីវិតដែលមានសុខភាពល្អជាងមុន ប្រសិនបើនៅឆ្នាំ ២០៣៥ អ្នកប្រើប្រាស់ជនជាតិអាមេរិកទាំងអស់ជ្រើសរើសទិញរថយន្តគ្មានការបំភាយឧស្ម័ន ហើយបណ្តាញអគ្គិសនីជាតិត្រូវបានបំប្លែងទៅជាថាមពលកកើតឡើងវិញដែលស្អាត។

មិនត្រឹមតែប៉ុណ្ណោះ សមាគម ALA ប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ ២០៥០ ការប្តូរទៅរថយន្តគ្មានការបំភាយឧស្ម័ន និងបណ្តាញអគ្គិសនីគ្មានកាបូននឹងមានន័យថាកាត់បន្ថយជំងឺដូចជា៖

  • ជំងឺហើតតិចជាងចំនួន ២,៧៩ ករណី
  • ជំងឺរលាកទងសួតតិចជាងចំនួន ១៤៧ ០០០ ករណី
  • ករណីនៃការឆ្លងមេរោគផ្លូវដង្ហើមមានតិចជាង ២,៦៧ ករណី ខណៈជំងឺផ្លូវដង្ហើមផ្សេងទៀតតិចជាងចំនួន ១,៨៧ លានចំពោះកុមារ ហើយនឹងអាចជួយសង្គ្រោះជីវិតទារកទើបនឹងកើតចំនួន ៥០៨ នាក់។

លើសពីនេះ ការលើកកម្ពស់ការប្រើប្រាស់រថយន្តគ្មានការបំភាយឧស្ម័ននឹងនាំមកនូវអត្ថប្រយោជន៍ដល់សុខាភិបាលនៅក្នុងប្រទេសសហរដ្ឋអាមេរិកដែលស្មើនឹងទឹកប្រាក់ ១,២ ពាន់លានដុល្លារផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើកទី១ សម្រាប់ខ្ញុំ និងមិនធ្លាប់មានទេនៅកម្ពុជា! យកឡានអគ្គិសនីមកបើកលេងខ្សាច់ នៅលើទីលានប្រណាំងបែបនេះ!

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ខ្ញុំបានចូលរួម មហាព្រឹត្តិការណ៍ Enduro Cross Challenge Championship 2024។ នៅក្នុងមហាព្រឹត្តិការណ៍មួយនេះ អ្វីដែលកាន់តែអស្ចារ្យ មិនធ្លាប់មាននៅកម្ពុជា គឺការចូលរួមពី AIQAR / ICAR Cambodia ដោយបាននាំយករថយន្តអគ្គិសនីបែបផ្សងព្រេង AIQAR EQ3 របស់ខ្លួន មកបង្ហាញសមត្ថភាពនៅលើទីលានប្រណាំងដ៏លំបាក វាលខ្សាច់ ជំនះឧបសគ្គ មកបង្ហាញជូនអតិថិជន និងអនុញ្ញាត្តអោយអតិថិជនរបស់ខ្លួនមានឱកាសបើកបរសាកល្បងផ្ទាល់ ដើម្បីទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យមួយនេះ។

សម្រាប់ចំណាប់អារម្មណ៍របស់ខ្ញុំ បើមើលពីរូបរាងខាងក្រៅមិនទាន់បានបើកសាក រូបរាងរថយន្តនេះ មើលទៅទាក់ទាញខ្លាំង ដោយសារតែការរចនាមកជារូបរាងបែបប្រអប់ៗ ជ្រុងៗ ជារថយន្តមួយដែលមានអនុភាព អំណាច មាំ និងស្វាហាប់បំផុត។

មិនបង្អង់យូរ ខ្ញុំចាប់ផ្តើមចូលទៅផ្នែកខាងក្នុង រថយន្តដើម្បើធ្វើការបើកបរសាកល្បង ហើយក៏កំណត់មុខងារបើកបរ Drive Mode ដោយជ្រើសរើសយក Sand Mode ដែលជាមុខងារស័ក្ដិសមបំផុតមួយសម្រាប់ការបើកបរលើទីលានមួយនេះ ព្រោះសុទ្ធតែខ្សាច់ និងផ្លូវដែលមានឧបសគ្គតែម្តង។ បងប្អូនប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីបានហ៊ានយករថយន្តមកបើកផ្លូវដ៏លំបាកមួយនេះ ហេតុផលមិនខ្លាចរអានោះ គឺដោយសារតែរថយន្តបំពាក់មកជាមួយប្រព័ន្ធបើកបរប៉ុង ២ ដ៏ទំនើប ឆ្លាតវៃ IWD ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ AIQAR។ 

ពេលបើកបរ ល្បឿន និងកម្លាំងមិនបាច់និយាយព្រោះជារថយន្តអគ្គិសនីដែលមានថាមពលកម្លាំងខ្លាំង ដៃចង្កូតងាយស្រួលបញ្ជារធូរ និងអ្វីដែលកាន់តែពិសេស រាល់ឧបសគ្គទាំងអស់គឹមានបច្ចេកវិទ្យាដ៏ទំនើបជួយសម្រួល មើលឃើញពីស្ថានភាពផ្លូវបានយ៉ាងច្បាស់ តាមរយៈអេក្រង់កំសាន្តយ៉ាងធំ ត្រជាក់ភ្នែក ដឹងពីមុំបត់នៃកង់ ស្ថានភាពនៃតួរឡាន ដែលពិតជាបានជួយសម្រួលអោយការប្រើប្រាស់របស់យ៉ាងមានទំនុកចិត្ត សុវត្ថិភាពលើការប្រើប្រាស់ពិតៗ។

ជាចុងក្រោយខ្ញុំពេញចិត្តខ្លាំងទៅលើសមត្ថភាពនៃរថយន្តអគ្គិសនីបែបផ្សងព្រេងមួយនេះណាស់ ទាំងរូបរាង ទាំងបច្ចេកវិទ្យា និងជាពិសេសអាចនិយាយបានថា យើងមិនចាំបាច់ចំណាយថវិការច្រើន ឬត្រូវទិញរថយន្ត ២គ្រឿងនោះទេ ព្រោះថា AIQAR EQ3 អាចបើកបរសម្រាប់ភាពសុីវិល័យនៅទីក្រុង ផ្លូវឆ្ងាយ ហើយមួយទៀតការបើកផ្លូវដែលពិបាកៗ រឹតតែគ្មានអ្វីគួរអោយខ្លាចនោះទេសម្រាប់រថយន្តមួយនេះ។

រថយន្តអគ្គសិនីបែបផ្សងព្រេង AIQAR EQ3 ​អាចបើកបរចម្ងាយបាន ៥០១ គីឡូម៉ែត្រនៅពេលសាកភ្លើងពេញម្តង ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង២ និងមានតម្លៃ ៥៩ ៩០០ ដុល្លារ (59,900$) ។

សម្រាប់បងប្អូនយើងដែលចង់បើកបរសាកល្បងរថយន្តនេះក៏អាចបើកបរបាន និងជាពិសេសគឺនៅលើទីលាននេះផ្ទាល់តែម្តង ដោយក្រុមហ៊ុននឹងទទួលចុះឈ្មោះអតិថិជនចំនួន ២០នាក់ រៀងរាល់សប្ភាហ៍ ដើម្បីរៀបចំជូនបងប្អូនទាំងអស់គ្នាទទួលយកបទពិសោធន៍ដូចជាខ្ញុំទទួលបាននៅថ្ងៃនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ AIQAR / ICAR Cambodia ឬទាក់ទង 096 730 2095។

—–

អំពីក្រុមហ៊ុន AIQAR

គួរបញ្ជាក់ផងដែរថា AIQAR (iCar) ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Chery New Energy ក្រោមអាជីវកម្មនៅក្រោមរដ្ឋាភិបាលរបស់ចិនគឺក្រុមហ៊ុន Chery Automobile ដែលបានផលិតរថយន្តដើរដោយថាមពលប្រេង រួមមាន Exeed, Jetour និង Chery អស់រយៈពេល 26 ឆ្នាំ ស្ថិតក្រោមម៉ាករថយន្តអគ្គិសនីទំនើបមួយនេះ។ ហើយកាលពីពេលថ្មីៗកន្លងទៅ AIQAR (iCar) ប្រចាំនៅកម្ពុជាក៏ទទួលបានសិទ្ធនាំចូលជាផ្លូវការ ដែលផ្តល់នូវជម្រើសរថយន្តអគ្គិសនីជាច្រើនប្រភេទដូចជា៖ EQ Mini, EQ1, EQ1 Pro, EQ7 និង EQ3 ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យសោកស្តាយ! ទីបំផុត Apple បានសម្រេចចិត្តលុបចោលគម្រោងការអភិវឌ្ឍន៍រថយន្តអគ្គិសនីសុទ្ធរបស់ខ្លួន

[បរទេស] ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានសម្រេចចិត្តលុបចោលគម្រោងក្នុងការអភិវឌ្ឍន៍ទៅលើរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធរបស់ខ្លួន បន្ទាប់ពីការខិតខំប្រឹងប្រែងចាប់តាំងពីឆ្នាំ ២០១៤ ដែលបានឈានដល់ដំណាក់កាលសំខាន់ដែលឲ្យឈ្មោះថា Make-or-Break ប៉ុន្តែជាអកុសលគម្រោងត្រូបានបរាជ័យ។

គួរឲ្យដឹងថា គម្រោង​នេះមានតម្លៃរាប់ពាន់លានដុល្លារ និង​បាន​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​អស់​រយៈ​ពេល​មួយ​ទស្សវត្សរ៍​មក​ហើយ​ ត្រូវបានប្រគល់ទៅឱ្យក្រុមដែលមានសមាជិកជាង ២ ០០០ នាក់ នាក់ ដោយលោក COO Jeff Williams និង Kevin Lynch ដែលជាអនុប្រធានដែលត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងនេះ។

ក្នុងនោះ ក្រុមហ៊ុន Apple មានបំណងផលិតរថយន្តប្រើអគ្គិសនីសុទ្ធដែលមានសមត្ថភាពបើកបរដោយខ្លួនឯង និងលក្ខណៈពិសេសដ៏ប្រណិត។ ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះបានប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងកង្វះការគាំទ្រពីនាយកប្រតិបត្តិ ការកើនឡើងថ្លៃដើម និងការព្រួយបារម្ភអំពីសុវត្ថិភាពជុំវិញយានយន្តស្វយ័ត។

ទោះបីជាគម្រោងក្នុងការផលិតរថយន្តរបស់ Apple បានលុបចោលក៏ដោយ ក៏បុគ្គលិកមួយចំនួននឹងត្រូវបានចាត់តាំងឡើងវិញទៅគម្រោងផ្សេងទៀត ជាពិសេសនៅក្នុងផ្នែកបច្ចេកវិទ្យា AI ជំនាន់ថ្មីសម្រាប់ក្រុមហ៊ុន Apple ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Toyota Tacoma ស៊េរីឆ្នាំ ២០២៤ ដឹកមកដល់ទីផ្សារប្រទេសកម្ពុជាតម្លៃជិត ៨មុឺនដុល្លារ

[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃភីកអាប់ Toyota Tacoma ស៊េរីឆ្នាំ ២០២៤ ជាមួយតម្លៃសរុប ៧៩ ៧៥២ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

សម្រាប់តម្លៃ ៧៩ ៧៥២ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ៥២ ៩៩៩ ដុល្លារ ($52,999)
  • តម្លៃពន្ធនាំចូល ១៨ ៥០៤ ដុល្លារ ($18,504)
  • តម្លៃដឹកជញ្ជូន ២ ៤៥០ ដុល្លារ ($2,450)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
  • តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៣ ៥០០ ដុល្លារ ($3,500)
  • តម្លៃសរុបទាំងអស់ ៧៩ ៧៥២ ដុល្លារ ($79,752)
រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia

សម្រាប់រថយន្ត Toyota Tacoma ស៊េរីឆ្នាំ ២០២៤ ដែលបានបញ្ជាក់ដូចខាងលើនេះ គឺជាម៉ូដែល TRD Sport ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 096 72 88 687  ៕

រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+