ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បង្ហាញវត្តមានរថយន្ត Denza D9 នៅពិព័រណ៍រថយន្តអឺរ៉ុប Geneva Motor Show ២០២៤

គ្រាន់តែការបើកបរបង្ហាញពិព័រណ៍រថយន្ត Geneva Motor Show ២០២៤ ភ្លាម BYD ក៏បាននាំយករថយន្ត Minivan របស់ខ្លួន Denza D9 ខណៈម៉ាកសញ្ញារថយន្តអន្តរជាតិមួយចំនួនបានបាត់មុខមិនឃើញតាំងបង្ហាញនៅពិព័រណ៍មួយនេះ។ គួរបញ្ជាក់ផងដែរ រថយន្ត Denza ដំបូងឡើយ ជាការបណ្តាក់ទុនរួមគ្នាគឺ ៥០% ម្នាក់រវាង Mercedes និង BYD ប៉ុន្តែក្រោយមកម៉ាករថយន្តប្រណីតរបស់អាល្លឺម៉ង់បានកាត់បន្ថយចំណែករបស់ខ្លួនមកត្រឹម ១០% ក្នុងឆ្នាំ ២០២១ ខណៈពេលដែល Denza បានធ្វើការរៀបចំរចនាសម្ព័ន្ធឡើងវិញ។

BYD កំពុងត្រួសត្រាយផ្លូវសម្រាប់ម៉ាករថយន្ត Denza របស់ខ្លួននៅអឺរ៉ុប ដោយបាននាំយករថយន្ត D9 ដែលជារថយន្តមានរូបរាងធំទូលាយ ដើម្បីប្រជែងនឹងរថយន្ត Minivan ដ៏ប្រណិតមួយទៀតរបស់ជប៉ុនគឺ Lexus LM ។ វាមិនមែនជាម៉ូដែលថ្មីទាំងស្រុងនោះទេ ចាប់តាំងពីវាត្រូវបានដាក់លក់ដំបូងនៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២២។ ដូចនៅក្នុងប្រទេសចិនដែរ ម៉ូដែល D9 សម្រាប់ទីផ្សារអឺរ៉ុបក៏នឹងមានជាប្រភេទ Plug-in Hybrid ឬជាប្រភេទអគ្គិសនីសុទ្ធ។

នៅក្នុងទីផ្សារប្រទេសចិន ម៉ូដែលអគ្គិសនី Denza D9 ក៏ត្រូវបានផ្តល់ជូនជាមួយនឹងជម្រើសប្រភេទប៉ុងមុខ FWD និងប៉ុង២ ស្វ័យប្រវត្តិ AWD ផងដែរ។ ទាំងពីរមានម៉ូទ័រខាងមុខដែលមានកម្លាំង ៣០៨hp និង ៣៦០Nm ចំណែកឯប្រភេទប៉ុង២ All-wheel-drive បាននាំមកនូវម៉ូទ័រខាងក្រោយដែលអាចផលិតថាមពលកម្លាំងបន្ថែមបាន ៦០ hp និងកម្លាំងរមួល ១១០ Nm សម្រាប់កម្លាំងរួមបញ្ចូលគ្នាសរុប ៣៦៩ hp និងកម្លាំងរមួលសរុប ៤៧០ Nm។

ទាក់ទងនឹងរយៈចម្ងាយនៃការបើកបរលើប្រភេទអគ្គិសនីសុទ្ធ យើងគួរតែចង្អុលបង្ហាញថា វដ្តនៃការធ្វើតេស្តយានជំនិះធុនស្រាលរបស់ប្រទេសចិន (CLTC) ខុសគ្នាយ៉ាងខ្លាំងពីនីតិវិធីធ្វើតេស្តយានជំនិះធុនស្រាលរបស់ពិភពលោក (WLTP) ដែលប្រើនៅអឺរ៉ុប។ សម្រាប់ម៉ូដែលអគ្គិសនី Denza D9 ប្រើប្រាស់ប៉ុងមុខអាចនឹងបើកបរបានចម្ងាយប្រហែល ៦២០ គីឡូម៉ែត្រ ខណៈពេលដែលរថយន្តជម្រើសប៉ុង២ អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ។ ថាមពលសាកអតិបរមាគឺ ១៦៦ គីឡូវ៉ាត់ ដែលក្នុងករណីនេះ ១៥ នាទីអាចបើកបរបានចម្ងាយ ២៣០គីឡូម៉ែត្រ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនជប៉ុនប្រណិត Lexus អាចនឹងមានវត្តមាននៅទីផ្សារកម្ពុជាឆាប់ៗ…?

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុននាំចូលរថយន្តផ្លូវការ តូយ៉ូតា (ខេមបូឌា) បានធ្វើការប្រកាសស្តីពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដែលបានឯកភាពកត់ត្រា ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើយានយន្ត និងគ្រឿងបន្លាស់ម៉ាក (“𝐋𝐞𝐱𝐮𝐬 𝐋𝐌𝟑𝟓𝟎𝐡”, “𝐋𝐞𝐱𝐮𝐬 𝐋𝐗𝟔𝟎𝟎”, “𝐋𝐞𝐱𝐮𝐬 𝐍𝐗𝟑𝟓𝟎”, “𝐋𝐞𝐱𝐮𝐬 𝐑𝐗𝟓𝟎𝟎𝐡”, “𝐋𝐞𝐱𝐮𝐬 𝐍𝐗𝟐𝟓𝟎”, “𝐋𝐞𝐱𝐮𝐬 𝐋𝐒𝟓𝟎𝟎”, “𝐋𝐞𝐱𝐮𝐬 𝐑𝐗𝟑𝟓𝟎” 𝐚𝐧𝐝 “𝐋𝐞𝐱𝐮𝐬 𝐄𝐒𝟑𝟓𝟎”) ក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសេចក្តីប្រកាសនោះផងដែរ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបញ្ជាក់ថាខ្លួនជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិពីក្រុមហ៊ុន 𝐓𝐎𝐘𝐎𝐓𝐀 𝐉𝐈𝐃𝐎𝐒𝐇𝐀 𝐊𝐀𝐁𝐔𝐒𝐇𝐈𝐊𝐈 𝐊𝐀𝐈𝐒𝐇𝐀 (𝐓𝐎𝐘𝐎𝐓𝐀 𝐌𝐎𝐓𝐎𝐑 𝐂𝐎𝐑𝐏𝐎𝐑𝐀𝐓𝐈𝐎𝐍) ប្រទេសជប៉ុន។

យោងតាមសេចក្តីប្រកាសនេះ យើងក៏មិនទាន់ដឹងនូវឡើយទេ ថាក្រុមហ៊ុនរថយន្តប្រណិតជប៉ុន មួយនេះនឹងលេចចេញរូបរាងផ្លូវការនៅកម្ពុជាពេលណានោះឡើយ។ ប៉ុន្តែច្បាស់ណាស់ Lexus ប្រចាំប្រទេសកម្ពុជានឹងមានវត្តមាននៅកម្ពុជា ដោយនៅក្នុងនោះមិនត្រឹមតែលក់រថយន្តថ្មីប៉ុណ្ណោះទេ ក្រុមហ៊ុនមួយនេះនឹងមកជាមួយនឹងផ្នែកសេវាកម្ម និងលក់គ្រឿងបន្លាស់សុទ្ធដូចជាក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ជាក់ជាមិនខានឡើយ។ ខាងក្រោមនេះ ជាសេចក្តីប្រកាសទាំងស្រុងពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានវៀតណាម VinFast កើនចំណូលជិត ១០០% ប៉ុន្តែនៅមិនទាន់រកចំណេញឃើញ

ក្រុមហ៊ុនផលិតយានយន្តវៀតណាម VinFast បានរាយការណ៍ពីប្រាក់ចំណូល ៤៣៧លានដុល្លារ សម្រាប់ត្រីមាសទីបួន ឆ្នាំ២០២៣ ដែលធ្វើឲ្យចំណូលសរុបពេញមួយឆ្នាំ២០២៣ មានចំនួន ១,២ពាន់លានដុល្លារ កើនឡើង ៩១% ធៀបនឹងឆ្នាំ២០២២។

ការកើនឡើងប្រាក់ចំណូលនេះ ដោយសារតែការលក់រថយន្តមានការកើនឡើង ដោយក្រុមហ៊ុន VinFast អាចលក់រថយន្តអគ្គិសនីបាន ៣៤ ៨៥៥គ្រឿង កើនឡើងរហូតដល់ ៣៧៤% ធៀបនឹងឆ្នាំ២០២២ ខណៈដែលម៉ូតូអគ្គិសនីអាចលក់ចេញបាន ៧២ ៤៦៨គ្រឿង។

VinFast electric vehicles are parked before delivery to their first customers at a store in Los Angeles, California, U.S., March 1, 2023. REUTERS/Lisa Baertlein

យ៉ាងណាក្ដី VinFast មិនទាន់ទទួលបានប្រាក់ចំណេញនៅឡើយទេ ដោយកាលពីត្រីមាសទីបួន មានការខាតបង់ ១៧៤,៩លានដុល្លារ ដែលធ្វើឲ្យការខាតបង់សរុបប្រចាំឆ្នាំ២០២៣ គឺមានចំនួន ៥៥១,៦លានដុល្លារ។

សម្រាប់ឆ្នាំ២០២៤នេះ VinFast បានដាក់គោលដៅលក់រថយន្តអគ្គិសនីឲ្យបាន ១០ម៉ឺនគ្រឿង ដោយក្រុមហ៊ុនបានឃើញពីសញ្ញាវិជ្ជមានកំពុងតែកើតមានក្នុងទីផ្សារអាមេរិក និងឥណ្ឌូណេស៊ីជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Voxy ស៊េរីថ្មីចុងក្រោយ ប្រភេទ MPV គ្រោងនឹងចេញលក់ជាផ្លូវការ នៅប្រទេសក្បែរកម្ពុជា

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសថៃ គ្រោងនឹងនាំយកនៅរថយន្ត Toyota Voxy ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV មកកាន់ទីផ្សាររបស់ខ្លួន នៅខែកក្កដា ឆ្នាំ ២០២៤ ដែលជាការនាំចូលមកពីទីផ្សារប្រទេសឥណ្ឌូនេស៊ី ។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform មានប្រវែងតួខ្លួនសរុប ៤ ៦៩៥ ម.ម ទទឹង ១ ៧៣០ ម.ម កំពស់ ១ ៨៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម និងបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧០ សេះ និងកម្លាំងរមួល ២០២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប្រភេទបើកបរប៉ុង ១ ។

Toyota Voxy ស៊េរីឆ្នាំ ២០២៤ មានបំពាក់មកជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ទំហំ ១៧អ៉ីញ​ ទ្វាររូតចំហៀងដើរដោយថាមពលអគ្គិសនីទាំងសងខាង ជាដើម ។ បន្ថែមពីនេះ ក៏ទទួលបានកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ជំនាន់ទី ២ ទៀតផង ។

ចំ​ពោះនៅផ្នែកខាងក្នុងវិញ បំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៥អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ។ លើសពីនេះត្រូវបានរៀបចំជាមួយជម្រើសកៅអីចំនួន ៧ ឬ ៨ ឬកៅអី ៣ជួរ ខណៈជួរទី ២ ជាកៅអីប្រភេទ Captain និងប្រព័ន្ធកាម៉េរា ៣៦០ ដឺក្រេផងដែរ ។

គួរបញ្ជាក់ផងដែរ Toyota Voxy ស៊េរីឆ្នាំ ២០២៤ សម្រាប់នៅទីផ្សារប្រទេសឥណ្ឌូនេស៊ី មានតម្លៃលក់ចាប់ពី ៦៧ ៣៥២ ដុល្លារតាមអត្រាប្តូរប្រាក់បច្ចុប្បន្ន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Everest ជារថយន្តលក់ដាច់ជាងគេក្នុងប្រភេទ SUV ខ្នាតកណ្តាល នៅប្រទេសវៀតណាម

[ទីផ្សារបរទេស] កាលពីខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ ការលក់រថយន្តប្រភេទ SUV ខ្នាតកណ្តាល នៅក្នុងទីផ្សារប្រទេសវៀតណាមបានចំនួនសរុប ១ ៣៦៦ គ្រឿង ដោយក្នុងនោះ រថយន្ត Ford Everest ឈរលើកំពូលតារាងក្នុងនាមជាអ្នកលក់ដាច់ជាងគេ ។ ខាងក្រោមនេះ ជារថយន្តប្រភេទ SUV ខ្នាតកណ្តាលលក់ដាច់គេជាងគេក្នុងខែមករា នៅប្រទេសវៀតណាម ៖

Ford Everest ស៊េរីឆ្នាំ ២០២៣ រថយន្តនេះ លក់បានចំនួនសរុប ៧៨៥ គ្រឿង

Mazda CX-8 ស៊េរីឆ្នាំ ២០២៣ រថយន្តនេះ លក់បានចំនួនសរុប ១៧២ គ្រឿង

Mitsubishi Pajero Sport ស៊េរីឆ្នាំ ២០២៣ រថយន្តនេះ លក់បានចំនួនសរុប ១៣៦ គ្រឿង

Hyundai Santa Fe ស៊េរីឆ្នាំ ២០២៣ រថយន្តនេះ លក់បានចំនួនសរុប ១៣០ គ្រឿង

Toyota Fortuner ស៊េរីឆ្នាំ ២០២៣ រថយន្តនេះ លក់បានចំនួនសរុប ៦៣ គ្រឿង

Kia Sorento ស៊េរីឆ្នាំ ២០២៣ រថយន្តនេះ លក់បានចំនួនសរុប ៦១ គ្រឿង

Isuzu Mu-Xស៊េរីឆ្នាំ ២០២៣  រថយន្តនេះ លក់បានចំនួនសរុប ១៩ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla គ្រោងនឹងផលិតរថយន្តដែលមានតម្លៃប្រហាក់ប្រហែលរថយន្តអគ្គិសនីរបស់ប្រទេសចិន

[បរទេស] យោងតាមសារ​ព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Tesla គ្រោងនឹងផលិតរថយន្តអគ្គិសនីដែលមានតម្លៃ ២៥ ០០០ អឺរ៉ូ ស្មើនឹងតម្លៃ ២៧ ០៤៥ ដុល្លារ (តាមអត្រាប្តូរប្រាក់បច្ចុប្បន្ន) នៅឯរោងចក្រក្នុងប្រទេសអាឡឺម៉ង់ សម្រាប់គោលដៅក្នុងការធ្វើទីផ្សារទៅកាន់អតិថិជនកាន់តែច្រើននៃរថយន្តអគ្គិសនីរបស់ខ្លួន ។

បើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ JATO Dynamics បច្ចុប្បន្ននេះ តម្លៃលក់ជាមធ្យមនៃរថយន្តអគ្គិសនីសុទ្ធ នៅអឺរ៉ុបគឺមានតម្លៃជាង ៦៥ ០០០ អឺរ៉ូ ដែលស្មើនឹង ៧០ ៣១៨ ដុល្លារ ដែលតួលេខនេះគឺច្រើនជាងទ្វេដងនៃតម្លៃលក់រថយន្តអគ្គិសនីរបស់ប្រទេសចិន។

គួរបញ្ជាក់ផងដែរថា វីដេអូកាលពីថ្ងៃសុក្រកន្លងទៅនេះ បានបង្ហាញ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានធ្វើដំណើរទៅកាន់រោងចក្រនៅទីក្រុង Groenheid ប្រទេសអាល្លឺម៉ង់ ដែលជារោងចក្រផលិតរថយន្ត Tesla Model Y នឹងជារថយន្តដែលលក់ដាច់ជាងគេនៅតំបន់អឺរ៉ុបផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ឈរលើកំពូលតារាងក្នុងនាមជាក្រុមហ៊ុនលក់ដាច់គេក្នុងឆ្នាំ ២០២៤ នៅប្រទេសថៃ

[ទីផ្សារបរទេស] កាលពីខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ ការលក់រថយន្តទូទៅនៅក្នុងទីផ្សារប្រទេសថៃ បានចំនួនសរុប ៥៤ ៥៨៧ គ្រឿង ខណៈក្រុមហ៊ុនផលិតរថយន្ត Toyota ឈរលើកំពូលតារាងក្នុងនាមជាអ្នកលក់ដាច់ជាងគេ ។ ខាងក្រោមនេះ ជាក្រុមហ៊ុនលក់ដាច់គេទាំង ១០ ក្នុងខែមករា នៅប្រទេសថៃ ៖

  • ក្រុមហ៊ុន Toyota លក់រថយន្តបានសរុប ១៧ ៤៨១ គ្រឿង
  • ក្រុមហ៊ុន Honda លក់រថយន្តបានសរុប ៨ ២៩៨ គ្រឿង
  • ក្រុមហ៊ុន Isuzu លក់រថយន្តបានសរុប ៧ ៩៣០ គ្រឿង
  • ក្រុមហ៊ុន BYD លក់រថយន្តបានសរុប ៧ ៨០៦ គ្រឿង
  • ក្រុមហ៊ុន Ford លក់រថយន្តបានសរុប ១ ៩៨៣ គ្រឿង
  • ក្រុមហ៊ុន Mitsubishi លក់រថយន្តបានសរុប ១ ៩២០ គ្រឿង
  • ក្រុមហ៊ុន MG លក់រថយន្តបានសរុប ១ ៥១១ គ្រឿង
  • ក្រុមហ៊ុន Mercedes-Benz លក់រថយន្តបានសរុប ១ ១៥៥ គ្រឿង
  • ក្រុមហ៊ុន BMW លក់រថយន្តបានសរុប ១ ០៦៨ គ្រឿង
  • ក្រុមហ៊ុន Nissan  លក់រថយន្តបានសរុប ១ ០០៣ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សាខា BYD ថ្មីមួយបន្ថែមទៀត សម្ភោធបើកដំណើរការជាផ្លូវការ ទីកន្លែងធំទូលាយ និងផាសុកភាព (មានវីដេអូ)

នាថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ២០២៤ ក្រុមហ៊ុន KHIEV Auto Co., Ltd ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយរថយន្តអគ្គិសនី BYD នៅកម្ពុជា បានធ្វើការសម្ពោធនូវអគារតាំងបង្ហាញរថយន្តរបស់ខ្លួន គឺសាខា BYD Monivong Branch ក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ មន្រ្តីពាក់ព័ន្ធ ជាពិសេស ភ្ញៀវកិត្តិយស និងសារព័ត៌មានជាច្រើនស្ថាប័ន។

សម្រាប់សាខា BYD Monivong ស្ថិតនៅលើផ្លូវលេខ93 កែងផ្លូវលេខ322 សង្កាត់បឹងកេងកង1 រាជធានីភ្នំពេញ ជាមួយទីតាំងធំទូលាយ បំពាក់បរិក្ខាទំនើបៗ រួមទាំងការតាំងបង្ហាញនូវរថយន្ត BYD ជាច្រើនម៉ូឌែលដូចជា BYD Dolphin, BYD e2, BYD Atto3 និង BYD Han សម្រាប់បងប្អូនជម្រើសរើសបានយ៉ាងសំបូរបែបផងដែរ។

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ លោកឧញ្ញា លឹម កុកឡុង នាយកប្រតិបត្តិនៃក្រុមហ៊ុន KHIEV Auto Co., Ltd បានមានប្រសាសន៍ថា” ថ្ងៃនេះខ្ញុំពិតមានភាពរំភើប និងរីករាយយ៉ាងខ្លាំងនៃជំហានដំបូងរបស់ក្រុមហ៊ុនយើងខ្ញុំក្នុងការឈានចូលជាផ្នែកមួយនៃការ អភិវឌ្ឍន៍ពណ៌បៃតងក្នុងប្រទេសយើង និង ជំរុញការផ្លាស់ប្តូរថាមពលសស្អាតក្នុងស្រុក។  ហើយខ្ញុំសូមអរគុណយ៉ាងក្រៃលែងសម្រាប់វត្តមាន ភ្ញៀវកិត្តិយសដែលបានមកចូលរួមក្នុងកម្មពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុនយើងខ្ញុំថ្ងៃនេះ ហើយខ្ញុំក៏សង្ឃឹមថា ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រីទាំងអស់ចូលរួមផ្សព្វផ្សាយ និងចូលរួមជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ជាពិសេសរថយន្ត BYD ដ៏ល្បីល្បាញទូទាំងពិភពលោកមួយនេះអោយបានកាន់តែច្រើនឡើង ដើម្បីចូលរួមលើកកំពស់សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនយើងតាមរយៈការកាត់បន្ថយចំណាយដែល កើតឡើងដដែលៗទៅលើប្រេងឥន្ធនៈនិងតំហែទាំលើម៉ាស៊ីន។”

លោកឧញ្ញា លឹម កុកឡុង នាយកប្រតិបត្តិនៃក្រុមហ៊ុន KHIEV Auto Co., Ltd

គួររំលឹកផងដែរថា BYD គឺជាក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ដែលផ្តោតលើការច្នៃប្រឌិតបច្ចេកវិទ្យាដើម្បីជីវិតកាន់តែប្រសើរ។ BYD ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ 1995 បន្ទាប់ពីរយៈពេលជាង 20 ឆ្នាំនៃការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រុម ហ៊ុនបានបង្កើតសួនឧស្សាហកម្មជាង 30 កន្លែងនៅទូទាំងពិភពលោក ហើយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុង ឧស្សាហកម្មទាក់ទងនឹងអេឡិចត្រូនិចដូចជាថាមពលបង្កើតថ្មី ផ្លូវដែក ជាពិសេសគឺរថយន្តអគ្គីសនីផងដែរ។ គ្រប់រថយន្តរបស់ BYD ត្រូវបានផលិតឡើងដោយទុកដាក់ ខ្ពស់លើផាសុកភាព គុណភាព និងសុវត្ថិភាព។ មិនត្រឹមតែប៉ុណ្ណោះការរចនារថយន្ត BYD គឺផ្តោតលើមុខងារបច្ចេក វិទ្យាទំនើប បង្កើនប្រសិទ្ធិភាព និង ចម្ងាយក្នុងការបើកបរ ជាមួយនឹងភាពទាក់ទាញផ្នែកសោភ័ណភាពដែលរចនា យ៉ាងស្រស់ស្អាតទាំងខាងក្នុងនិងខាងក្រៅ។

នៅក្នុងនោះផងដែរ ក្រុមការងារទាំងអស់របស់ KHIEV Auto Co., Ltd បាននឹងកំពុងរង់ចាំបម្រើអតិថិជនទាំងអស់ដោយស្នាមញញឹម ចាប់ពីថ្ងៃនេះតទៅនៅសាខា BYD Monivong សម្រាប់ព័ត៌មានបន្ថែម ឬបងប្អូនចង់សាកសួរអ្វីបន្ថែម បងប្អូនអាចធ្វើការទាក់ទងទៅកាន់ទំព័រ Facebook: BYD Monivong Branch ឬលេខទំនាក់ទំនងផ្នែកលក់

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan Cambodia រៀបចំកម្មវិធីដ៏ពិសេស VIP Dinner សម្រាប់អតិថិជនរបស់ខ្លួន

នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនៅរថយន្ត Changan មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានរៀបកម្មវិធី VIP Dinner ដើម្បីជាការថ្លែងអំណអរគុណដល់អតិថិជនរបស់ខ្លួន ដោយបានធ្វើឡើងនៅអាគារតាំងបង្ហាញរថយន្តផ្លូវការ Changan Cambodia ដែលមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជនរបស់ខ្លួនយ៉ាងច្រើនកុះករ។

គោលបំណងរៀបចំកម្មវិធីនេះឡើង​ មិនត្រឹមតែចង់ដើម្បីថ្លែងអំណអរគុណដល់អតិថិជនរបស់ខ្លួននោះទេ អ្វីដែរសំខាន់នោះ គឺការបង្កើតភាពរីករាយ និងផ្តល់នៅភាពទំនាក់ទនងល្អទៅដល់អតិថិជនដែលប្រើប្រាស់រថយន្តរបស់ខ្លួនបន្ថែមទៀត។ លើសពីនេះ ក្រុមហ៊ុន Changan Cambodia ក៏បានផ្តល់ជូរពិសេស ក៏ដូចជាបញ្ចុះតម្លៃដ៏ពិសេស រួមទាំងការចាប់រង្វាន់ផ្សងសំណាងដែលមានតម្លៃសរុបដល់ទៅ ៣ ០០០ ដុល្លារ ចំនួនដល់ទៅ ៣រង្វាន់ ក៏ដូចជាការផ្តល់ជូនពីលើបន្ថែមនៅកាតសាំងដែលតម្លៃ ៥០០ ដុល្លារទៀតផង ។

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ លោក Rith Chanrothanak នាយក​ចាត់ការ​ទូទៅក្រុមហ៊ុន Changan Cambodia បានមានប្រសាសន៍ថា៖ “ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានឃើញបងប្អូន ក៏ដូចជាអតិថិជន Changan បានមកចូលរួមកម្មវីធី VIP Dinner យ៉ាងច្រើន, ខ្ញុំតំណាងឲ្យក្រុមហ៊ុន Changan សូមថ្លែងអំណអរគុណដល់អតិថិជនដែលបានទុកចិត្ត និងតែងតែគាំទ្រនាពេលកន្លងមក ។

បច្ចុប្បន្ន ក្រុមហ៊ុននាំចូលរថយន្តផ្លូវការ Changan Cambodia មានជម្រើសរថយន្តដូចជា៖

  • Changan CS75 Plus ស៊េរីឆ្នាំ ២០២៣ បញ្ចុះតម្លៃពី ៤៩ ៥០០ ដុល្លារ មកសល់ ៣៤ ០០០ ដុល្លារ ។ 
  • Changan UNI-T ស៊េរីឆ្នាំ ២០២៣ សម្រាប់ពណ៌ពិសេសគឺ ពណ៌ធម្មជាតិ (Machagreen) និងពណ៌ទឹកសមុទ្រ (Sky Blue) បញ្ចុះតម្លៃពី ៤០ ៩០០ ដុល្លារ មកសល់ ៣៦ ០០០ ដុល្លារ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្ត Changan គឺជាក្រុមហ៊ុនដែលធំជាងគេរបស់ប្រទេសចិន ដែលមានអាយុកាលជាង ១៦០ឆ្នាំមកហើយ និងបានឈានជើងចូលវិស័យរថយន្តរយៈពេល ៤០ឆ្នាំ ដោយបច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រចំនួន ១៥ នៅក្នុងស្រុក និងមានចំនួន ៣៥ នៅលើទីផ្សារសកលលោក និងបានកំពុងវៃលុកទីផ្សារពិភពលោកចំនួនច្រើនជាង ៤៥ ប្រទេស រួមទាំងនៅតំបន់អារ៉ាប់រួម និងតំបន់អឺរ៉ុប ព្រមទាំងប្រទេសកម្ពុជាយើងផងដែរ ។ 

សម្រាប់ព័ត៌មានលម្អិតបន្ថែម អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 011 999 375  ឬទំព័រផ្លូវការ Changan Cambodia

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ក្រុមហ៊ុន Fiat លក់ដាច់ជាងម៉ាកស្ថិតក្រោម Stellantis ទាំងអស់ ៣ឆ្នាំជាប់ៗគ្នា

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Fiat ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងទីផ្សារនៅខាងក្រៅអឺរ៉ុប និងសហរដ្ឋអាមេរិក មានការលក់បានដល់ ១,៣៥ លានគ្រឿង នៅក្នុងឆ្នាំ ២០២៣ កើនឡើង ១២ ភាគរយ​បើធៀប​នឹង​ឆ្នាំ ២០២២ ដែលជាការលក់ដាច់ជាងម៉ាកស្ថិតក្រោម Stellantis ទាំងអស់ដែលមានចំនួនដល់ទៅ ១៤ម៉ាក សម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នា។

គួរឲ្យដឹងថា ចំណែកទីផ្សាររបស់ក្រុមហ៊ុន Fiat នៅឯប្រទេសអ៉ីតាលីមានត្រឹមតែ ១២,៨ ភាគរយក្នុងឆ្នាំ ២០២៣ ខណៈនៅក្នុងប្រទេសទួរគីគឺកើនឡើង ១៥,៧ ភាគរយ ប្រទេសប្រេស៊ីលកើនឡើង ២១,៨ ភាគរយ រួមទាំងនៅប្រទេសអាល់ហ្សេរីកើនដល់ ៧៨,៦ ភាគរយ ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Fiat បានលក់រថយន្តបានចំនួន ៥៤២ ០០០ គ្រឿងនៅទីផ្សារអាមេរិកខាងត្បូង និងនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក Fiat គឺជាម៉ាកដែលលក់ដាច់បំផុត ៥ឆ្នាំជាប់ៗគ្នាផងដែរ ។

គួរបញ្ជាក់ផងដែរថា រថយន្ត Fiat 500e គឺជារថយន្តអគ្គិសនីដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន ដោយលក់បានសរុប ២៣០ ០០០ គ្រឿងនៅក្នុងឆ្នាំ ២០២៣

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+