ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Porsche Macan EV ស៊េរីឆ្នាំ ២០២៤ កម្លាំងជាង ១ពាន់សេះ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Porsche បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនរថយន្តអគ្គិសនីសុទ្ធ Porsche Macan EV ស៊េរីឆ្នាំ ២០២៤ សម្រាប់ទីផ្សារអឺរ៉ុប ដែលមានតម្លៃលក់ចាប់ពី ៧៨ ៨៨០ ដុល្លារ ដល់ ១០៥ ៣០០ ដុល្លារ ។

Porsche Macan EV ផលិតឡើងនៅលើគ្រោងឆ្អឹង PPE Platform ទទួលបានថាមពល ២ ជម្រើសរួមមាន៖

  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤០២ សេះ និងកម្លាំងរមួល ៦៤៨ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ២ ។
  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ៦៤០ សេះ និងកម្លាំងរមួល ១១២៨ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៩១ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។ អាគុយទាំង ២ នេះ គាំទ្រដោយឆ្នាំងសាកថ្មល្បឿនលឿន អាចសាកបានពី ១០% ដល់ ៨០% ប្រើរយៈពេល ២១នាទីប៉ុណ្ណោះ ។

សម្រាប់រថយន្តអគ្គិសនីសុទ្ធនេះ ភ្ជាប់មកជាមួយតួដែលត្រូវបានរចនាឡើងយ៉ាងពិសេសជាមួយប្រព័ន្ធ aerodynamic ដែលមានកម្រិតចាញ់ខ្យល់ទាប់បំផុតត្រឹមតែ ០,២៥ ប៉ុណ្ណោះ ព្រមទាំងរន្ធខ្យល់នៅផ្នែកខាងមុខ និងបានបំពាក់ជាមួយចង្កៀងមុខ-ក្រោយ LED ក៏ដូចជាថាសកង់ស្ព័រជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១២,៦ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៩ អ៉ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ព្រមទាំងអេក្រង់កំសាន្តទំហំ ១០,៩អ៉ីញសម្រាប់អ្នកដំណើរខាងមុខផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការដាក់បង្ហាញចេញឡានអគ្គិសនីដំបូងរបស់ Apple ត្រូវបានពន្យាពេលដល់ឆ្នាំ ២០២៨

[បរទេស] នាពេលថ្មីៗកន្លងទៅនេះ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថា រថយន្តអគ្គិសនីសុទ្ធដំបូងគេរ Apple iCar EV ត្រូវបានក្រុមហ៊ុន Apple ពន្យារពេលដាក់បង្ហាញចេញដល់ឆ្នាំ ២០២៨ ពីគោលដៅរបស់ក្រុមហ៊ុននៅឆ្នាំ ២០២៦ ។

ការពន្យាពេលនេះ ដោយសារតែគម្រោង iCar បានស្ថិតក្នុងការអភិវឌ្ឍន៍អស់រយៈពេលមួយទសវត្សរ៍មកហើយចាប់តាំងពីឆ្នាំ ២០១៤ ហើយបានទទួលរងនៅការលំបាក និងបញ្ហាប្រឈមជាច្រើន។ លើសពីនេះ ក្រុមហ៊ុន ក៏បានទម្លាក់ក្នុងការផ្តល់ជូននៅប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត ៤ ជំនួសមកវិញត្រឹមតែកម្រិត 2+ ដែលដូចទៅនឹងអ្វីដែលក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតប្រើប្រាស់ដូចជា Tesla ជាដើម។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Apple ក៏កំពុងពិភាក្សាជាមួយដៃគូរផលិតរបស់ខ្លួននៅអឺរ៉ុបអំពីវិធីសាស្រ្តថ្មីក្នុងការអភិវឌ្ឍន៍រថយន្តនេះ ប្រសិនបើ Apple មិនអាចសម្រេចបាននូវគោលដៅថ្មីរបស់ខ្លួន គម្រោងនេះអាចនឹងត្រូវលុបចោលផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Bronco ស៊េរីឆ្នាំ ២០២៤ គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅសប្តាហ៍ក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅប្រទេសចិន គ្រោនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Ford Bronco ស៊េរីឆ្នាំ ២០២៤ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ នៅទីផ្សាររបស់ខ្លួន ។

Ford Bronco របស់ប្រទេសចិននេះ មានប្រវែងតួខ្លួនសរុប ៤ ៨២៥ ម.ម ទទឹង ២ ០៧០ ម.ម កំពស់ ១ ៩៩០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម និងបំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ២,៣ លីត្រ EcoBoost ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ២៧១ សេះ និងកម្លាំងរមួល ៤៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។

សម្រាប់រូបរាងផ្នែកខាងក្រៅមានលក្ខណៈខុសគ្នាពីម៉ូដែលរបស់សហរដ្ឋអាមេរិកទៅលើ កាងការពារមុខ-ក្រោយ របាំងការពារភុក ថាសកង់ទំហំ ១៧អ៉ីញប្រភេទ off-road និងបានបំពាក់ឡូហ្គោ Ford ទំហំតូចនៅលើអក្សរ Bronco នៅប៉ាណាមុខជាដើម ។ លើសពីនេះ សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត ក្រុមហ៊ុនមិនទាន់បានបង្ហាញនៅឡើយទេ ៕

Ford Bronco USA-spec
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Veloz ជារថយន្តលក់ដាច់ជាងគេក្នុងផ្នែក MPV នៅទីផ្សារប្រទេសថៃ

[បរទេស] នៅក្នុងឆ្នាំ​ ២០២៣ រថយន្តប្រភេទ MPV នៅក្នុងទីផ្សារប្រទេសថៃលក់បានចំនួនសរុប ២៤ ៣១២ គ្រឿង ដោយនៅក្នុងនោះរថយន្តមកពីក្រុមហ៊ុន Toyota គឺម៉ូដែល Veloz ឈរលើកំពូលតារាងក្នុងនាមលក់ដាច់ជាងគេ ។ ខាងក្រោមនេះ ជាម៉ូដែល MPV ដែលលក់ជាងគេនៅក្នុងប្រទេសថៃ ៖

១) Toyota Veloz លក់បានសរុប ១១ ៥០៨ គ្រឿង

២) Mitsubishi Xpender លក់បានសរុប ៩ ០៧៤ គ្រឿង

៣) Hyundai Stargazer លក់បានសរុប ១ ៥១៩ គ្រឿង

៤) Honda BR-V លក់បានសរុប ៨១៣ គ្រឿង

៥) Suzuki XL7 លក់បានសរុប ៧៦៩ គ្រឿង

៦) Suzuki Ertiga លក់បានសរុប ៣៨៨ គ្រឿង

៧) Toyota Sienna លក់បានសរុប ២៤១ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet បន្ថែមម៉ូដែលថ្មីរបស់ Silverado HD ឆ្នាំ ២០២៥ ដល់អតិថិជនចូលចិត្តបែប Off-Road

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញបន្ថែមនៅភីកអាប់ Chevrolet Silverado HD ម៉ូដែល Trail Boss ស៊េរីឆ្នាំ​ ២០២៥ ដែលផ្តោតសំខាន់លើបើកបរ Off-Road សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ។

ភីកអាប់នេះ ត្រូវបានបំពាក់ជាមួយម៉ាស៊ីន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីន V8 ចំណុះ ៦,៦ លីត្រ អាចផលិតកម្លាំងបាន ៤០១ សេះ និងកម្លាំងរមួល ៦២៨ ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីនម៉ាស៊ូត V8 ចំណុះ ៦,៦ លីត្រ Turbo អាចផលិតកម្លាំងបាន ៤៧០ សេះ និងកម្លាំងរមួល ១៣២០ ញ៉ូតុនម៉ែត្រ

Chevrolet Silverado HD Trail Boss ស៊េរីឆ្នាំ​ ២០២៥ ការធ្វើឱ្យប្រសើរឡើងគឺច្រើនជាងម៉ូដែលផ្សេង នឹងត្រូវបានបំពាក់ជាមួយនឹងកញ្ចប់ Z71 package ដែលរួមបញ្ចូលទាំងប្រព័ន្ធប៊ូម suspension ដែលផ្តោតលើផ្លូវលើពិបាកៗ ឬ off-road ព្រមទាំងថាសកង់ទំហំ ២០ អ៉ីញ ពណ៌ខ្មៅប្រភេទ off-road ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ Silverado HD ក៏ទទួលបានឧបករណ៍ស្ដង់ដារថ្មីម៉ូដែលឆ្នាំ ២០២៥ រួមមានប្រព័ន្ធជំនួយចេញ-ចូលចំណតផ្នែកខាងមុខ និងខាងក្រោយ និងប្រព័ន្ធកំណត់ល្បឿន Adaptive Cruise Control system ថ្មីទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MrBeast ទទួលបានប្រាក់ជាង ២៦មុឺនដុល្លារ គ្រាន់តែផុសវីដេអូចាស់អំពីឡាននៅលើបណ្តាញ X

[បរទេស] កាលពីពេលថ្មីៗនេះ លោក Jimmy Donaldson ដែលត្រូវបានគេស្គាល់ថា MrBeast ដែលជា Youtuber ដ៏ល្បីបំផុត ដែលមានអ្នក subscriber ដល់ទៅ ២៣៣ លាននាក់ បានប្រកាសថាគាត់រកបាន ២៦៣ ៦៥៥ ដុល្លារដោយការបង្ហោះវីដេអូចាស់របស់គាត់នៅលើបណ្តាញសង្គម X ដែលលោក Elon Musk បានប្តូរឈ្មោះពី Twitter ដែលមានអ្នកចូលទៅទស្សនា ១៦១លានដង ។

សម្រាប់វីដេអូរបស់លោក MrBeast ដែលបានបង្ហោះនោះ គឺជាវីដេអូចាស់ដែលគាត់បានយកចេញពី YouTube ដែល​បង្ហាញ​ពី​លោក និង​មិត្តភ័ក្តិ​របស់​គាត់​​បើកបរ​រថយន្ត​ដែល​មាន​តម្លៃ​ខុស​គ្នា​ពី ១ ដុល្លារ​ដល់ ១០០ ០០០ ០០០ ដុល្លារ។ ក្នុងនោះ ទទួលបានប្រាក់ ខ្ពស់ជាង CPM ដែលគាត់ទទួលបានសម្រាប់វីដេអូដូចគ្នានៅលើ YouTube ។

ក្នុងនោះ លោក MrBeast បានផុសនៅលើ X ថា វីដេអូនេះទទួលបានការចាប់អារម្មណ៍ជាង ១៥៦លានដង ដោយឥឡូវនេះមានចំនួនកើនឡើងដល់ទៅ ១៦១ លានគិតត្រឹមថ្ងៃទី ២៣ ខែមករា ដែលទទួលបានប្រាក់ចំណូល ២៦៣ ៦៥៥ ដុល្លារឯណ្ណោះ ដែលបានច្រើនជាងការផុសនៅលើ Youtube របស់គាត់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota លក់រថយន្តបានច្រើនជាង ១លានគ្រឿងនៅតំបន់អឺរ៉ុបក្នុងឆ្នាំ​២០២៣

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារតំបន់អឺរ៉ុប បានធ្វើការបញ្ចេញនៅទិន្នន័យលក់សរុបរបស់ក្រុមហ៊ុន ដោយលក់បានចំនួន ១ ១៧៣ ៤១៩ គ្រឿង កើនឡើង ៩% នៅក្នុងឆ្នាំ ២០២៣ ក្នុងនោះ Toyota លក់បាន ១ ០៩៩ ៧៨២ គ្រឿងកើនឡើង ២% ខណៈ Lexus លក់បាន ៧៣ ៦៣៧ គ្រឿងកើនឡើង ៤៦% ។

សម្រាប់រថយន្តលក់ដាច់ជាងគេរបស់ក្រុមហ៊ុន Toyota គឺម៉ូដែល Yaris Cross លក់បានសរុប ៦៨៣ ៥៤៩ គ្រឿង ខណៈម៉ូដែលលក់ដាច់ជាងគេរបស់ Lexus គឺម៉ូដែល NX ដែលលក់បានសរុប ២៥ ៧០៩ គ្រឿង ។

ជាមួយគ្នានេះ លោក Yohihiro Nakata ប្រធានក្រុមហ៊ុន Toyota នៅទីផ្សារតំបន់អឺរ៉ុប មានមោទនភាពខ្លាំងដែលក្រុមហ៊ុនទទួលបានការលក់រថយន្តបានយ៉ាងច្រើនប្រចាំនៅតំបន់មួយនេះ ដែលមានការប្រកួតប្រជែងខ្លាំង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បើកទទួលការកក់រថយន្ត Civic TYPE R ស៊េរីថ្មីចុងក្រោយ នៅថ្ងៃស្អែកនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda នឹងធ្វើការបើកទទួលនៅការកក់ទុកមុននៅរថយន្ត Honda Civic TYPE R ស៊េរីថ្មីចុងក្រោយ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០២៣ នៅប្រទេសថៃជាមួយតម្លៃលក់ចាប់ពី ១១១ ៣៩៨ ដុល្លារ ។

Honda Civic TYPE R ស៊េរីថ្មីចុងក្រោយ បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo ទំហំ ៤ស៊ីឡាំងអាចផលិតកម្លាំងបាន ៣២០ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ និងមានរបៀបបើកបរចំនួន ៤ រួមមាន៖ +R Mode, Sport, Comfort និង Individual ។

លក្ខណៈពិសេសនៅផ្នែកខាងក្រៅរួមមាន រន្ធខ្យល់ទំហំធំរាងជាសំណាញ់ កាង spoiler នៅផ្នែកខាងក្រោយជំនួយទៅដល់ប្រព័ន្ធ aerodynamic បានយ៉ាងល្អ ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ និងបំពង់ស៊ីមាំងចំនួន ៣ ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានមកជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ក៏ដូចជា ប្រព័ន្ធសុវត្ថិភាព Honda Sensing safety system ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេធំ Toyota ថា រថយន្តអគ្គិសនីសុទ្ធ មានចំណែកទីផ្សារត្រឹមតែ ៣០% ប៉ុណ្ណោះនាពេលអនាគត

[បរទេស] កាលពីពេលថ្មីៗនេះ ប្រធានក្រុមហ៊ុន Toyota លោក Akio Toyoda បានបង្ហាញឲ្យដឹងថា រថយន្តប្រើអគ្គិសនីសុទ្ធ (EVs) អាចចាប់យកបានត្រឹមតែ ៣០% ប៉ុណ្ណោះនៃចំណែកទីផ្សាររថយន្តនាពេលអនាគត ខណៈរថយន្តប្រើម៉ាស៊ីនកូនកាត់ Hybrid និងរថយន្តប្រើម៉ាស៊ីនអ៉ីដ្រូសែននឹងមាន ៧០%  ។

ក្នុងនោះ លោក Toyoda ជឿជាក់ថា រថយន្តប្រើថាមពលអគ្គិសនីសុទ្ធ EV មិនមែនជាដំណោះស្រាយដ៏ល្អបំផុតនោះទេ ដោយសារតែមនុស្សជាច្រើនខ្វះអគ្គិសនីប្រើប្រាស់ ហើយដោយសារតែការផលិតពួកវាបង្កើតឧស្ម័ន CO2 ច្រើនជាងការផលិតរថយន្តដែលប្រើសាំងផងដែរ ។ លើសពីនេះ សម្រាប់ឧស្សាហកម្មដឹកជញ្ចូនផ្លូវឆ្ងាយ គឺមិនអាចប្រើប្រាស់អគ្គិសនីសុទ្ធទាំងអស់បានទេ។

គួរឲ្យដឹងថា លោក Akio Toyoda ក៏បានធ្វើការប្រឆាំងជាយូរមកហើយនៅគោលនយោបាយដែលតម្រូវឲ្យប្តូរទៅប្រើប្រាស់អគ្គិសនីសុទ្ធទាំងអស់នាពេលអនាគតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Equinox ស៊េរីឆ្នាំ ២០២៥ ទទួលបានការឌីស្សាញថ្មី ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនៅរូបរាងដំបូងរបស់រថយន្ត Chevrolet Equinox ស៊េរីឆ្នាំ ២០២៥ ដែលទទួលបានការឌីស្សាញថ្មី ព្រមទាំងម៉ូដែលថ្មី all-new active ដែលផ្តោតលើការបើកបរ Off-road គ្រោងនឹងចេញលក់នៅពាក់កណ្តាលឆ្នាំ​ ២០២៤ ជាមួយតម្លៃលក់ប្រហែល ៣០ ០០០ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦៥៣ ម.ម ទទឹង ១ ៩០២ ម.ម កំពស់ ១ ៦៦៧ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៣០ ម.ម និងបានធ្វើការអាប់ដេតនៅផ្នែកម៉ាស៊ីនដែលបំពាក់ជាមួយម៉ាស៊ីនសាំងចណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧៥ សេះ និងកម្លាំងរមួល ២៧៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គថ្មី ។

Chevrolet Equinox ស៊េរីថ្មីនេះ មានរូបរាងហាប់ណែនជាងមុន ដោយមានប៉ាណាមុខមុខផ្ទាំងធំស្រោបដោយក្រូម៉េ ថាសកង់ស្ព័រថ្មីទំហំ ២០អ៉ីញជាដើម ។ ខណៈនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១១,៣ អ៉ីញថ្មី ភ្ជាប់ប្រព័ន្ធប្រតិបត្តការ Google Biult-in ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+