ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Tesla ក៏ជៀសមិនរួចពីបញ្ហាដែលធ្វើឲ្យក្រុមហ៊ុនឡានដទៃឈឺក្បាលច្រើនខែ

[ទីផ្សារបរទេស] ក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំ២០២២នេះ Tesla ផលិតរថយន្តបានរហូតដល់ ៣០៥ ៤០៧គ្រឿង ខណៈដែលក្រុមហ៊ុនរថយន្តជាច្រើនបានប្រឈមមុខនឹងបញ្ហាផលិតដោយសារតែវិបត្តិនៃការខ្វះខាតគ្រឿងបន្លាស់។ ប៉ុន្តែពេលនេះដែរ Tesla កំពុងប្រឈមមុខនឹងបញ្ហាដូចគ្នា ដែលបានធ្វើឲ្យការផលិតចាប់ផ្ដើមមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។

នាយកផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុន Tesla កាលពីម្សិលមិញបាន​និយាយថា​ បញ្ហាក្នុងការផ្គត់ផ្គង់ពីដៃគូផ្គត់ផ្គង់មួយចំនួន រួមទាំងការ​បិទ​រោងចក្រ​នៅ​ទីក្រុងសៀងហៃដោយសារការផ្ទុះជំងឺកូវីដ១៩រលកថ្មី បាន​ធ្វើ​ឲ្យ​ការរីកចម្រើនផ្នែកផលិតកម្មរបស់ Tesla ជួបផលរំខាន។ ជាក់ស្ដែងក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ជាការធ្លាក់ចុះនៃការផលិតលើកដំបូងសម្រាប់ Tesla ចាប់តាំងពីការឆ្លងជំងឺរាតត្បាតកើតមានឡើង។

ក្នុងនោះដែរ នាយកផ្នែកហរិញ្ញវត្ថុដែលមានឈ្មោះថា Zach Kirkhorn បានបញ្ជាក់ថា ៖ “យើងបានបាត់បង់ទំហំផលិត​រយៈពេលមួយខែចេញពីរោងចក្រនៅទីក្រុងសៀងហៃ។ ការផលិតកំពុងត្រូវបានបន្តឡើងវិញនៅក្នុងកម្រិតតិចតួច ហើយពួកយើងកំពុងខិតខំធ្វើយ៉ាងណាអាចផលិតបានពេញលេញវិញឲ្យបានយ៉ាងលឿនតាមដែលអាចធ្វើទៅបាន។”

ដោយឡែក នាយកប្រតិបត្តិក្រុមហ៊ុនលោក Elon Musk ជឿជាក់ថា​ទំហំផលិតនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២នេះ ទំនងជាមិនមានការកើនឡើងឡើយបើធៀបនឹងត្រីមាសទីមួយ ប៉ុន្តែនៅរយៈពេល៦ខែចុងក្រោយនៃឆ្នាំ២០២២នេះអាចនឹងមានសញ្ញាវិជ្ជមានវិញ​។ គួរដឹងថា Tesla ដាក់គោលដៅចង់ផលិតរថយន្តឲ្យបានលើសពី ១,៥លានគ្រឿង នៅឆ្នាំ២០២២នេះ ដែល​មានន័យថា​ចាប់ពីខែមេសា ដល់ខែធ្នូ ត្រូវផលិតឲ្យបាន ១,២លានគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីកៅអីបីជួរ Kia EV9 អាចលក់តម្លៃខ្ទង់៥ម៉ឺនដុល្លារ លើទីផ្សារអាមេរិក

[ទីផ្សារបរទេស] កាលពីខែវិច្ឆិកាឆ្នាំកន្លងទៅ Kia បានបង្ហាញចេញរថយន្ត EV9 Concept SUV នៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Los Angeles Auto Show ហើយក្នុងខែមីនាឆ្នាំនេះក្រុមហ៊ុនបានបញ្ជាក់ថារថយន្តនេះនឹងត្រូវផលិតលក់លើទីផ្សារក្នុងឆ្នាំ២០២៣ ដោយពេលនោះមិនបានបញ្ជាក់ពីការលក់នៅអាមេរិកនៅឡើយទេ។

ពេលនេះដែរ ផ្អែកតាមការចុះផ្សាយរបស់ Motor Authority បានឲ្យដឹងពីការបញ្ជាក់របស់ Kia ថានៅលើទីផ្សារសហរដ្ឋអាមេរិក នឹងមានរថយន្ត EV9 ដាក់លក់នៅឆ្នាំ២០២៣ដូចគ្នា ហើយ Kia ក៏បានលួចបង្ហើបអំពីតម្លៃពេលចេញលក់ផងដែរ។

នាយកផ្នែកប្រតិបត្តិ Kia America បានឲ្យតម្រុយដោយនិយាយថា Kia EV9 អាចនឹងមានតម្លៃថ្លៃជាងរថយន្ត Telluride ដែលតម្លៃរបស់ Kia EV9 និង Telluride អាចនឹងស្ថិតនៅកម្រិតខុសគ្នាស្រដៀងនឹងរថយន្ត Sportage និងរថយន្ត EV6 ដែរ។ នេះអាចមានន័យថា Kia EV9 មានតម្លៃថ្លៃជាង Telluride ខ្ទង់ ១៥ ០០០ដុល្លារ ធ្វើឲ្យ EV9 មានតម្លៃលក់ក្បែរ ៥ម៉ឺនដុល្លារ។

គួរដឹងថារថយន្ត EV9 បានទាក់ទាញចំណាប់អារម្មណ៍បណ្ដាសារព័ត៌មាន និងអ្នកនិយមចូលចិត្តរថយន្ត ដោយសារតែរូបរាងដ៏ប្លែកភ្នែករបស់វា។ Concept នៃរថយន្ត EV9 នេះអាចបើកបរបានចម្ងាយប្រមាណ ៤៨០គីឡូម៉ែត្រ អាចស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេល ៥វិនាទី និងអាចសាកភ្លើងឡើងដល់ ៨០% ក្នុងពេល៣០នាទី។

Kia EV9 នឹងជាផ្នែកមួយនៃផែនការរបស់ Kia ក្នុងការប្រកាសចេញរថយន្តអគ្គិសនីសុទ្ធឲ្យបាន១៤ម៉ូដែលលើទូទាំងពិភពលោក​នៅ​ត្រឹម​ឆ្នាំ​២០២៧។ ដើម្បីសម្រេចគោលដៅនេះ Kia សង្ឃឹមថានឹងអាចប្រកាសចេញរថយន្តថ្មីបានចំនួនពីរម៉ូដែលក្នុងមួយឆ្នាំ ចាប់​ផ្ដើម​ពី​ឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត ឡាន Mazda កម្លាំងខ្លាំងបំផុត CX-60 ចូលរោងចក្រផលិតហើយ!

នៅទីបំផុត រថយន្ត Mazda ដែលមានកម្លាំងខ្លាំងបំផុត ម៉ូដែល Mazda CX-60 បានចាប់ផ្តើមចូលរោងចក្រផលិតហើយ នៅរោងចក្រ Hofu plant no.2 ក្នុងខេត្ត Yamaguchi Prefecture ប្រទេសជប៉ុន។

រថយន្ត Mazda CX-60 នឹងជាម៉ូដែលកំពូល Flagship សម្រាប់ទីផ្សារ SUV អឺរ៉ុប។ CX-60 PHEV បំពាក់ម៉ាស៊ីនសាំង Skyactiv-G ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ និង កញ្ចប់អាគុយអគ្គិសនីទំហំ ១៧,៨គីឡូវ៉ាត់ម៉ោង មានកម្លាំងសរុប ៣២២សេះ ធ្វើឲ្យវាក្លាយជារថយន្តមានកម្លាំងខ្លាំងបំផុតក្នុងត្រកូល Mazda។

មិនតែប៉ុណ្ណោះ CX-60 ក៏ជារថយន្ត Mazda ដំបូង ដែលប្រើប្រាស់គ្រោងឆ្អឹងថ្មីរបស់ក្រុមហ៊ុន គឺ Skyactiv Multi Solution Scalable Architecture ទៀតផង។

យ៉ាងណាមិញ រថយន្ត Mazda CX-60 ត្រូវបានគេរំពឹងថា នឹងដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ ៥៥ ០០០ដុល្លារ សម្រាប់ទីផ្សារអឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សហាវពេកហើយ! មិនដល់ ៩០នាទីផង រថយន្តស្ព័រ Toyota GR86 ត្រូវបានលក់អស់នៅក្នុងចក្រភពអង់គ្លេស

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ​ កន្លងទៅនេះ រថយន្តស្ព័រ Toyota GR 86 ដែលជារយន្តស្ព័រមានតម្លៃសមរម្យបំផុតលើសកលលោក ត្រូវបានលក់អស់ហើយនៅក្នុងចក្រភពអង់គ្លេស ក្នុងរយៈពេល ៩០នាទីបន្ទាប់ពីការបញ្ជាទិញត្រូវបានបើកកាលពីសប្តាហ៍មុន

យោងតាមទស្សនាវដ្តី Autocar របស់ចក្រភពអង់គ្លេសបាននិយាយថា Toyota មិនមានផលិតរថយន្តនេះបន្ថែមទៀតទៅកាន់ប្រទេសសម្រាប់ឆ្នាំនេះទេ។ ទោះយ៉ាងណាក៏ដោយ អ្នកដែលបានព្យាយាមបញ្ជាទិញ ប៉ុន្តែខកខានត្រូវបានដាក់ក្នុងបញ្ជីរង់ចាំ ហើយនឹងត្រូវបានទាក់ទងតាមលំដាប់លំដោយ ប្រសិនបើមានការលុបចោល។

ជាមួយនឹងតម្លៃលក់ចាប់ផ្តើមពី ៣៨ ៧១៣ ដុល្លារ និងភាពចង់បានរបស់រថយន្តនេះបានមកពីប្រតិកម្មខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយរថយន្ត។ ក្នុងនោះ យោងតាមអ្នកនាំពាក្យក្រុមហ៊ុន Toyota បាននិយាយថា “ការប្រញាប់ប្រញាល់ដើម្បីទទួលបានរថយន្តឆ្លុះបញ្ចាំងពីការទទួលស្វាគមន៍យ៉ាងក្លៀវក្លាដែលផ្តល់ឲ្យគំរូដើមដំបូងដោយប្រព័ន្ធផ្សព្វផ្សាយរថយន្តរបស់ចក្រភពអង់គ្លេស និងការពិតដែលថារថយន្តនេះនឹងឈានដល់ការបញ្ចប់នៃការដំណើរការផលិតកម្មរបស់ខ្លួននៅអឺរ៉ុបក្នុងរយៈពេល ២ ឆ្នាំ” ។

សម្រាប់រថយន្ត Toyota GR86 ទៅក្នុងត្រកូលម៉ូដែលស្ព័រ នឹងត្រូវបានផ្តល់ជូនជាមួយនឹងកម្រិតម៉ូដែលតែមួយប៉ុណ្ណោះ​ ដោយបានភ្ជាប់មកជាមួយថាសកង់ស្ព័រពណ៌ខ្មៅទំហំ ១៨ អ៊ីញ ស្រោបដោយសំបកកង់ប្រភេទ Michelin Pilot Sport 4, កុងទ័រព័ត៌មានឌីជីថលទំហំ ៧អ៊ីញ អេក្រង់កំសាន្តទំហំ ៨អ៊ីញ ភ្ជាប់មុខងារ Apple CarPlay / Android Auto, កាំមេរ៉ាមើលក្រោយជាមួយ Cross-traffic alert, blind-spot monitor និងចង្កៀងមុខប្រភេទ LED ដែលអាចឡើងចុះបាន ។

ចំពោះផ្នែកម៉ាស៊ីនវិញ​ រថយន្ត Toyota GR86 ថ្មីនេះ​នឹង​ត្រូវ​បាន​បំពាក់​ម៉ាស៊ីនចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង Boxer ផលិត​​កម្លាំងបាន ២៣២ សេះ និង​កម្លាំង​រមួល ២៥០ ញ៉ូតុនម៉ែត្រ ថាមពលបញ្ចូនទៅកាន់កង់ក្រោយ អាចបង្កើន​ល្បឿនពី ០-១០០ គីឡូម៉ែត្រ​/ម៉ោង ក្នុង​រយៈពេល ៦,៣ វិនាទី ហើយ​ប្រភេទប្រអប់លេខអូតូ ៦វគ្គ ដែលវាមានល្បឿនលឿនគ្រប់គ្រាន់ ខណៈដែលក្រុមហ៊ុន Toyota ផ្តោតសំខាន់លើរថយន្តស្ព័រគឺដើម្បីធ្វើឱ្យវាមានភាពសប្បាយរីករាយក្នុងការបើកបរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ខ្នាតធំ Ford F-250, Chevy Silverado 2500 និង Ram 2500 រត់ផ្លូវលាត មួយណាខ្លាំងជាង? (មានវីដេអូ)

ថ្មីៗនេះ ទំព័រ YouTube មួយមានឈ្មោះថា The Fast Lane Truck បានធ្វើការប្រៀបធៀបសមត្ថភាពភីកអាប់ខ្នាតធំ ចំនួន ៣ ម៉ូដែល គឺ Ford F-250, Chevy Silverado 2500 និង Ram 2500 ដើម្បីចង់ដឹងថា មួយណាខ្លាំងជាងមួយណា។

បើមើលទៅលើសមត្ថភាពរបស់ពួកវាវិញគឺ៖

  • Ford F-250 បំពាក់ម៉ាស៊ីនចំណុះ ៦,៧លីត្រ Power Stroke V8 មានកម្លាំងសរុប ៤៧៥សេះ និងកម្លាំងរមួល ១ ៤២៤ញ៉ូតុនម៉ែត្រ
  • Chevy Silverado 2500 បំពាក់ម៉ាស៊ីនចំណុះ ៦,៦លីត្រ V8 មានកម្លាំងសរុប ៤៥១សេះ និងកម្លាំងរមួល ១ ២៣៤ញ៉ូតុនម៉ែត្រ
  • Ram 2500 បំពាក់ម៉ាស៊ីនចំណុះ ៦,៧លីត្រ V6 មានកម្លាំងសរុប ៣៧០សេះ និងកម្លាំងរមួល ១ ១៥២ញ៉ូតុនម៉ែត្រ

ចង់ដឹងថា តើភីកអាប់ខ្នាតធំមួយណាខ្លាំងជាងគេនោះ សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha ចេញលក់ម៉ូតូ MT-15 Ver2.0 តម្លៃខ្ទង់ ២ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានធ្វើការដាក់លក់នូវម៉ូតូ MT-150 Ver2.0 ស៊េរីឆ្នាំ ២០២២ ជាផ្លូវការនៅក្នុងប្រទេសឥណ្ឌា ដែលមានតម្លៃចាប់ពី ២ ០៩៤ ដល់ ២ ០៩៩ ដុល្លារ ជាមួយនឹងជម្រើស ៤ ពណ៌ដូចជា Metallic Black, Ice-Fluo Vermillion, Cyan Storm និង Racing Blue ។

ម៉ូតូ MT-150 Ver2.0 បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Liquid-cooled ចំណុះ ១៥៥សេសេ ផលិតកម្លាំង ១៨សេះ និងកម្លាំងរមួល ១៤ញ៉ូតុនម៉ែត្រ។ ហើយអ្វីដែលពិសេសនោះគឹម៉ូតូនេះបានបំពាក់នូវប្រព័ន្ធហ្វាំ្រង ABS នៅកង់ខាងមុខកម្រិតស្តង់ដាររបស់ក្រុមហ៊ុន Yamaha ផងដែរ។

ម៉ូតូ MT-150 Ver2.0 ទទួលបានឌីហ្សាញបែបស្ព័រដោយចង្កៀងមុខ Mono Focus តែមួយគត់, អេក្រង់ឌីជីថល Nagative-LED ថ្មីជាមួយនឹង Y-Connect អាច incoming ឬ outgoing call អាចទទួលបានការផ្ងើសារ និង អ៊ីមែលសម្រាប់បង្ហាញអំពីកម្រិតថ្មទូរស័ព្ទជាដើម។

សូមបញ្ជាក់ថាយើងមិនទាន់ដឹងច្បាស់នៅទ្បើយទេអំពីម៉ូតូ MT-150 Ver2.0 ដែលនឹងត្រៀមចេញលក់នៅលើទីផ្សារតំបន់អាស៊ាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ចេញរូបភាព teaser នៃរថយន្តអគ្គិសនីសុទ្ធ​ Ford Tourneo Custom ២០២៤ ទំងន់ ១តោន មុនពេលបង្ហាញខ្លួនជាផ្លូវនៅខែក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅរូបភាព teaser នៃរថយន្ត Tourneo Custom ជំនាន់ថ្មីដែលជារថយន្តអគ្គិសនីសុទ្ធប៉ុន្មានខែបន្ទាប់ពីបានប្រមាញ់រូបថតបានជាមួយការបិទបាំងតួខ្លួន ហើយនឹងក្លាយជារថយន្តមួយក្នុងចំនោមរថយន្តប្រភេទ LCV អគ្គិសនីទាំងប្រាំដែលពាក់ឡូហ្គោ Ford នៅត្រឹមឆ្នាំ ២០២៤ មុខពេលបង្ហាញខ្លួនជាផ្លូវការនៅទី ៩ ខែឧសភា។

តាមរូបភាព teaser បានដោយបង្ហាញនៅចង្កៀងប្រភេទ LED និងក្រាហ្វិកភ្លើងខាងក្រោយរបស់រថយន្ត។ ជាមួយនឹងរថយន្តប្រភេទ LCV អគ្គិសនីដំបូងរបស់ខ្លួន E-Transit ដែល Ford Pro ផលិតរួចហើយ  កំពុងត្រៀមលក្ខណៈសម្រាប់ការពង្រីកត្រកូលដោយគ្នានការបំភាយឧស្ម័ន។ ក្នុងនោះផងដែរ កាលពីខែមុន ក្រុមហ៊ុនផលិតរថយន្តបានបញ្ជាក់ពីការចេញលក់ LCV អគ្គិសនីនាពេលខាងមុខចំនួន៤ រួមមាន Transit / Tourneo Courier និង Transit / Tourneo Custom duos ។

ខណៈពេលដែល Transit Custom (van) និង Tourneo Custom (passenger van) គឺជាម៉ូដែលភ្លោះដែលចែករំលែកប្រព័ន្ធជើងខាងក្រោមដូចគ្នា និងបន្ទះតួ នៅក្នុងជំនាន់ថ្មី ពួកគេនឹងមានភាពខុសប្លែកគ្នាបន្ថែមទៀតដោយភ្លើងស៊ីញ៉ូខុសគ្នាបន្តិច, ប៉ាណាខាងមុខ ហើយនឹងមានឡូហ្គោពិសេសនៅលើកាងខាងមុខផងដែរ។

ម៉ូដែលនេះជំនួសជំនាន់បច្ចុប្បន្នដែលបានបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១២ ហើយបានទទួលការកែមុខមាត់ថ្មីក្នុងឆ្នាំ ២០១៧។ លើសពីនេះ រថយន្តអគ្គិសនីសុទ្ធ LCVs ទម្ងន់ ១ តោនក៏ត្រូវបានគេរំពឹងថានឹងភ្ជាប់មកជាមួយម៉ាស៊ីនសាំង ម៉ាស៊ូត mild-hybrid និងម៉ាស៊ីន plug-in hybrid ផងដែរ។

ជាមួយគ្នានេះ ដោយជាផ្នែកមួយនៃការសហការរវាងក្រុមហ៊ុន Ford និង Volkswagen  រថយន្ត Transit/Tourneo Custom នឹងបម្រើជាមូលដ្ឋានសម្រាប់ VW Transporter ​ដែល​ស្រដៀង​គ្នា​នេះ ​រថយន្ត​ភីកអាប់ Ford Ranger និង VW Amarok ដូចទៅនឹងរថយន្ត VW Caddy និង Ford Transit/Tourneo Connect ដែល​មាន​ស្រាប់។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Ford បានបញ្ជាក់ថា រថយន្ត Transit/Tourneo Custom ថ្មីនឹងត្រូវផលិតនៅក្នុងប្រទេសទួរគីចាប់ពីឆ្នាំ ២០២៣ ខណៈពេលដែល Transit/Tourneo Courier នឹងផលិតតាមក្រោយនៅឆ្នាំ ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Benelli BN 125 ចាក់សាំង ១,៧ លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម តម្លៃខ្ទង់ ២ ពាន់ដុល្លារ

[ទីផ្សារបរទេស] ម៉ូតូចង្កះលេខអំប្រ៊ីយ៉ា Benelli BN 125 ត្រូវបានដាក់បង្ហាញចេញជាផ្លូវការ នៅក្នុងតំបន់អឺរ៉ុប ដែលមកជាមួយនឹងរូបរាងកាចស្អាត ងាយស្រួលជិះធ្វើដំណើរតាម Off-Roads និងអ្វីដែលពិសេសនោះម៉ូតូនេះជួយសន្សំសំចៃសាំងរហូត ១,៧ លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម ។

សម្រាប់ម៉ូតូចង្កះលេខអំប្រ៊ីយ៉ា Benelli BN 125 មានទំហំសរុបប្រវែង ២ ០៥០, ទទឹង ២ ០៥០, កម្ពស់ ១ ០៦៥, កម្ពស់ពីដីដល់កែប ៧៧០ និងប្រវែងគម្លាតកង់មុខក្រោយ ១ ៣៦០ មម។ ខណៈដែលធុងសាំងរបស់ម៉ូតូនេះអាចផ្ទុកបានចំណុះរហូតដល់ ១៣,៥ លីត្រ។

ការរចនារបស់ម៉ូតូចង្កះលេខអំប្រ៊ីយ៉ា Benelli BN 125 មានរាងដ៏ទំនើបដែលម៉ូតូនេះបានបំពាកនូវចង្កៀងមុខ-ក្រោយ LED Halogen, កុងទ័រឌីជីថល LCD ដែលមានរន្ធសាក USB សម្រាប់សាកថ្មចល័ត ១ តំបន់។

ដោយទ្បែកចំពោះម៉ូតូចង្កះលេខអំប្រ៊ីយ៉ា Benelli BN 125 បានប្រើប្រាស់ម៉ាស៊ីន DOHC ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១៤៩ សេសេ ផលិតកម្លាំង ១១ សេះ និងកម្លាំងរមួល ១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងចង្កះលេខ ៥ វគ្គ។ ហើយកម្រិតនៃការប្រើប្រាស់សាំងរបស់ម៉ូតូនេះក្នុង ១,៧ លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម ប៉ុណ្ណោះ។

ម៉ូតូចង្កះលេខអំប្រ៊ីយ៉ា Benelli BN 125 ស៊េរីឆ្នាំ ២០២២ មានជម្រើស ៤ ពណ៍ និងមានតម្លៃប្រហែល ២ ៨២៥ ដុល្លារ នៅលើទីផ្សារអឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណាយពេល៥ឆ្នាំ Lamborghini អាចផលិតឡាន Huracan បាន២ម៉ឺនគ្រឿង

[ទីផ្សារបរទេស] ក្នុងអំឡុងវដ្ដជីវិតរយៈពេល១០ឆ្នាំរបស់រថយន្ត Lamborghini Gallardo គិតចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៣ មានរថយន្តសរុប ១៤ ០២២គ្រឿងប៉ុណ្ណោះត្រូវបានផលិតឡើង។ ប៉ុន្តែសម្រាប់រថយន្តម៉ូដែល Huracan វិញ ក្រុមហ៊ុនចំណាយ​ពេល​ត្រឹម៥ឆ្នាំ​ដើម្បី​អាចសម្រេចបានតួលេខផលិតនេះ ហើយពេលនេះកំពុងតែអបអរសមិទ្ធផលថ្មីមួយទៀត។

ជាមួយការចំណាយពេលផលិតរយៈពេល៨ឆ្នាំ រថយន្ត Lamborghini Huracan ទីពីរម៉ឺន បានរំកិលខ្លួនចេញពីរោងចក្រ ដោយរថយន្តទីពីរម៉ឺនដែលជាម៉ូដែល Super Trofeo Omologata (STO) មានពណ៌ប្រផេះនេះ នឹងត្រូវដឹកជញ្ជូនជូនដល់អតិថិជនៅឯប្រទេសម៉ូណាកូ។

តាមការបង្ហាញរបស់ Lamborghini បានឲ្យដឹងថា ៧១% នៃអតិថិជនដែលទិញរថយន្ត Huracan គឺបានជ្រើសរើសយកប្រភេទ Coupe ហើយទីផ្សារធំជាងគេរបស់ Huracan គឺនៅសហរដ្ឋអាមេរិក ដែលមានចំណែក ៣២% នៃចំនួនលក់សរុប តាមពីក្រោយដោយចក្រភពអង់គ្លេស និងប្រទេសចិន។ ត្បិតថាមានអាយុកាលយូរឆ្នាំមែន ប៉ុន្តែឆ្នាំ២០២១កន្លងទៅគឺជាឆ្នាំដែលល្អជាងគេសម្រាប់ Huracan ដែលអាចលក់រថយន្តបានសរុប ២ ៥៨៦គ្រឿង។

ជាមួយចំនួនផលិត ២ម៉ឺនគ្រឿងនេះ Huracan បានក្លាយជារថយន្ត Lamborghini ដែលអាចលក់ចេញបានច្រើនជាងគេគិតត្រឹមបច្ចុប្បន្ន។ យ៉ាងណាក្ដី មិនយូរមិនឆាប់រថយន្ត Urus នឹងដណ្ដើមបានតំណែងនេះជាមិនខាន ព្រោះថាកាលពីឆ្នាំ២០២១កន្លងទៅ Lamborghini Urus ទី១៥ ០០០ ត្រូវបានដំឡើង ខណៈដែលរថយន្តនេះទើបចូលរោងចក្រផលិតបាន ៣ឆ្នាំប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger Raptor ឆ្នាំ២០២៣ រំពឹងថាលក់តម្លៃជាង ៥ម៉ឺនដុល្លារ នៅប្រទេសវៀតណាម

[ទីផ្សារបរទេស] បន្ទាប់ពី​ចេញលក់រថយន្ត Ranger ជំនាន់ថ្មីរួចមក Ford Vietnam នឹងបន្តដាក់លក់រថយន្ត Ranger Raptor ជំនាន់ថ្មីជាបន្ត ដោយបច្ចុប្បន្ននេះក្រុមហ៊ុនចាប់ផ្ដើមបើកទទួលការកុម្ម៉ង់ទិញបណ្ដើរៗហើយ។

យ៉ាងណាក្ដី តម្លៃលក់នៃរថយន្តភីកអាប់ដ៏មានអំណាចថ្មីនេះនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការ ប៉ុន្តែរំពឹងថាមានតម្លៃប្រមាណជា ៥៧ ៨០០ដុល្លារ ជាមួយការបញ្ចេញលក់លើទីផ្សារអាចកើតមានឡើងនៅអំឡុងត្រីមាសទីបីនៃឆ្នាំ២០២២នេះតែម្ដង។

បច្ចុប្បន្ននេះដែរ លើវិបសាយរបស់ Ford Vietnam បានបង្ហាញថា Ranger Raptor ស៊េរីថ្មី នឹងមានបំពាក់ដោយម៉ាស៊ីន Twin-Turbo ចំណុះ៣,០លីត្រ ៦ស៊ីឡាំង ជាប្រភេទម៉ាស៊ីនសាំង។ បន្ថែមពីនេះក៏មានការបញ្ជាក់ថាជម្រើសពណ៌សម្រាប់ទីផ្សារវៀតណាមនឹងមានចំនួន៨ពណ៌។

បើផ្អែកតាមទីប្រឹក្សាផ្នែកលក់កបានឲ្យដឹងផងដែរថា Ranger Raptor ស៊េរីឆ្នាំ២០២៣ នឹងមានមកជាមួយនូវកៅអីអង្គុយអ្នកបើកបរដែលអាច​បត់បែនបានចំនួន៨របៀបតាមបែបអេឡិចត្រូនិច និងមានបង្កប់ដោយមុខងារកំដៅថែមទៀត ខណៈដែលកៅអីអង្គុយខាងក្រោយមានប្រព័ន្ធដែលដាស់តឿនពីការពាក់ខ្សែក្រវ៉ាត់, ប្រព័ន្ធគ្រប់គ្រងលើអាគុយ និងមុខងារបិទម៉ាស៊ីនដោយស្វ័យប្រវត្តិជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+