ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Pajero ឆ្នាំ២០២១ នឹងចេញម៉ូដែល Final Edition ក្រោយប្រកាសឈប់ផលិត

រថយន្ត Mitsubishi Pajero ស៊េរីឆ្នាំ២០២១ នឹងបង្ហាញខ្លួននៅក្នុង Showroom ឆាប់ៗខាងមុខនេះ នៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីក្រុមហ៊ុនប្រកាសឈប់ផលិត ក្រោយរយៈពេល ៣៩ឆ្នាំមក។

Mitsubishi Pajero ឆ្នាំ២០២១ ដែលមានកៅអី ៣ជួរ, ប្រើប៉ុងពីរ ហើយនឹងមានបំពាក់ឡូហ្គូ Funal Edition នេះ នឹងផលិតត្រឹមតែ ៨០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារខាងលើ។

Pajero Final Edition នឹងផ្តល់ជម្រើសចំនួន ៣ ម៉ូដែល គឺ GLS, GLX និង Exceed ដែលបំពាក់ម៉ាស៊ីនតែមួយ គឺ ម៉ាស៊ីនម៉ាស៊ូត ចំណុះ ៣,២លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៩សេះ ដំណើរការដោយប្រអប់លេខអូតូ ៥វគ្គ និងប៉ុងពីរ ហើយមានចំណុះធុងសាំង ៨៨លីត្រ។

ទោះជាយ៉ាងណាក៏ដោយ មិនមានការផ្លាស់ប្តូរផ្នែកមេកានិចសម្រាប់ Final Edition នេះឡើយ។ ដោយឡែក វានឹងមានបំពាក់គ្រឿងលេងមួយចំនួនប៉ុណ្ណោះ។ ចំពោះតម្លៃនៃរថយន្ត Pajero Final Edition ឆ្នាំ២០២១ នៅមិនទាន់ត្រូវគេប្រកាសនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford នឹងបញ្ឈប់ការផលិត ឡានវ៉ែនធុនតូចមួយនេះ នៅវៀតណាម

ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក Ford នឹងឈប់តម្លើងរថយន្តវ៉ែនទេសចរណ៍ធុនតូចរបស់ខ្លួន ម៉ូដែល Tourneo នៅក្នុងប្រទេសវៀតណាម ចាប់ពីខែមិថុនាខាងមុខនេះតទៅ ដោយសារតម្រូវការសម្រាប់វាបានធ្លាក់ចុះ ស្របពេលដែលការរីករាលដាលនៃជំងឺកូវីដ១៩។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនខាងលើបាននិយាយថា ការកើនឡើងថ្លៃដើមផលិតកម្ម និងតម្រូវការទាបនៅក្នុងផ្នែកដឹកជញ្ជូនទេសចរណ៍ គឺជាហេតុផលចម្បងសម្រាប់ការបញ្ចប់ផលិតកម្មនៃរថយន្ត Ford Tourneo នេះ។

គួរឲ្យដឹងថា រថយន្ត Ford Tourneo បានលក់ដាច់ត្រឹមតែ ៤៤ គ្រឿងប៉ុណ្ណោះ នៅក្នុងត្រីមាសទី ១ នៃឆ្នាំ២០២១ ខណៈគូប្រជែង ដូចជា Kia លក់ដាច់ម៉ូដែល Sedona ដល់ទៅ ៣៩៤ គ្រឿងឯណោះ។

ក្នុងរយៈពេល ៤ ខែដំបូង នៃឆ្នាំ២០២១ នេះ ក្រុមហ៊ុន Ford លក់រថយន្តបានជិត ៨ ៥០០ គ្រឿងនៅប្រទេសវៀតណាមកើនឡើង ៨៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ឈរនៅលំដាប់ទី ៥ ពីក្រោយក្រុមហ៊ុន Thaco, Toyota, Mitsubishi និង Honda៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតដឹងតម្លៃឡាន Honda Civic សេរ៊ីឆ្នាំ ២០២២ ចេញលក់ជាផ្លូវការហើយ ដោយតម្លៃថ្លៃជាងមុនបន្តិច

(ទីផ្សារសហរដ្ឋអាមេរិច) រថយន្ត Honda Civic ជំនាន់ទី១១ ត្រូវបានបង្ហាញខ្លួនជាផ្លូវការកាលពីថ្ងៃទី ២៨ ខែមេសាកន្លងទៅ ដោយពុំត្រូវបានក្រុមហ៊ុន Honda ធ្វើការបង្ហើបពីតម្លៃរបស់រថយន្តនេះឡើយ ដោយរង់ចាំការចេញលក់ជាផ្លូវការនៅលើទីផ្សារសហរដ្ឋអាមេរិច នាថ្ងៃទី ១៦ ខែមិថុនា ខាងមុខនេះ។ សហរដ្ឋអាមេរិច នឹងក្លាយជាទីផ្សារដំបូងគេដែលនឹងមានវត្តមានរបស់ Honda Civic សេរ៊ីឆ្នាំ ២០២២នេះ។

 

យោងតាមព័ត៌មានពីភ្នាក់ងារលក់រថយន្តនៅសហរដ្ឋអាមេរិច បានអោយដឹងថារថយន្ត Honda Civic សេរ៊ីឆ្នាំ ២០២២ នឹងមាន ៤ជម្រើសម៉ូឌែល រួមមាន Civic LX មានតម្លៃចាប់ពី ២១ ៧០០ដុល្លារ, Civic Sport មានតម្លៃចាប់ពី ២៣ ១០០ដុល្លារ, Civic EX មានតម្លៃចាប់ពី ២៤ ៧០០ដុល្លារ និង Civic Touring មានតម្លៃ ២៨ ៣០០ដុល្លារ។

បើប្រៀបធៀបជាមួយតម្លៃម៉ូឌែលជំនាន់មុន ឃើញថាម៉ូឌែល  Civic LX មានតម្លៃថ្លៃជាងមុនប្រហែល ៤៥០ដុល្លារ, Civic Sport ប្រហែល ៥០ដុល្លារ, Civic EX ប្រហែល ៣០០ដុល្លារ និង Civic Touring រក្សាតម្លៃនៅដដែល។

សម្រាប់រថយន្ត Honda Civic ជំនាន់ទី១១ ត្រូវបានទទួលការអាប់ដេតរូបរាងថ្មី កាន់តែទំនើប និងទាន់សម័យ រួមជាមួយប្រវែងជាងមុនផងដែរ។

បន្ថែមពីនេះ វាបានបំពាក់ជាមួយជម្រើសម៉ាស៊ីន ២ប្រភេទគឺ ១,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ និងកម្លាំងរមួល ២៤០Nm និងជម្រើស ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥៨សេះ និងកម្លាំងរមួល ៤ ២០០rpm ដំណើការដោយប្រអប់លេខ CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Tiguan ឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ កាន់តែទំនើប និង Premium

ក្រុមហ៊ុន Volkswagen បានប្រកាសចេញរថយន្ត Tiguan ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារអាមេរិកខាងជើង ខណៈដែលទីផ្សារអឺរ៉ុបហៅវាថា Tiguan Allspace។

រថយន្ត Volkswagen Tiguan ឆ្នាំ២០២២ ទទួលបានការឌីហ្សាញថ្មី ជាពិសេសផ្នែកខាងមុខ និងខាងក្រោយ។ វាបានបំពាក់ចង្កៀងមុខ LED ថ្មី ស្រដៀងទៅនឹងម៉ូដែល Mk8 Golf ខណៈផ្នែកខាងក្រោយក៏ជាចង្កៀង LED ថ្មីដែរ។ SUV នេះផ្តល់ជម្រើសយ៉ាន់ទំហំ ១៧អ៊ីញ ដល់ ២០អ៊ីញ ទៅតាមម៉ូដែល។

ចំណែកផ្នែកខាងក្នុងវិញ មានទំហំធំជាងស៊េរីមុនបន្តិច ហើយអាចផ្ទុកអីវ៉ាន់នៅឃ្លុបខាងក្រោយបាន ១ ៩២០លីត្រ និងថែមទាំងផ្តល់កៅអីអង្គុយដល់ ៣ជួរទៀតផង។ បន្ថែមពីនេះ កាប៊ីនខាងក្នុងរបស់វាក៏ទទួលបានការឌីហ្សាញថ្មី មើលទៅរឹតតែទំនើប និងប្រណីតជាងមុន ហើយមានបំពាក់កុងទ័រឌីជីថលទំហំ ៨អ៊ីញមកស្តង់ដារ និងអេក្រង់កម្សាន្តដល់ ១០,២៥អ៊ីញ។

រថយន្ត Volkswagen Tiguan ឆ្នាំ២០២២ សម្រាប់ទីផ្សារអាមេរិក នឹងប្រើម៉ាស៊ីនសាំង ចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៤សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ហើយផ្តល់ទាំងជម្រើសប៉ុងមួយវិលកង់មុខ និងប៉ុងពីរ។

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ រថយន្ត SUV កៅអី ៣ជួរខាងលើ មានបំពាក់មុខងារជាច្រើន រួមទាំង Forward Collision Warning with Autonomous Braking និង Side Assist ក៏ដូចជា មុខងារ IQ.Drive ទៀតផង។

រថយន្ត Volkswagen Tiguan ថ្មីនេះនឹងផ្តល់ជម្រើសម៉ូដែល ដូចជា SE, SE R-Line និង SEL R-Line៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Range Rover Evoque ឆ្នាំ២០២១ ចេញប្រភេទថ្លៃបំផុត តម្លៃចាប់ពីខ្ទង់ ៧ម៉ឺនដុល្លារ

ក្រុមហ៊ុនLand Rover បានពង្រីកត្រកូលរថយន្ត Range Rover Evoque ឆ្នាំ២០២១ របស់ខ្លួន ដោយបន្ថែមម៉ូដែលថ្មី ហៅថា P300 HST។

បំផុតគំនិតតាមសិស្សច្បង Range Rover Sport HST រថយន្ត Range Rover Evoque P300 HST នេះ មានជម្រើសដល់ទៅ ១១ពណ៌ ហើយតុបតែងខ្លួនខ្មៅមួយជុំរថយន្ត ព្រមទាំងបំពាក់យ៉ាន់ Alloy ទំហំ ២០អ៊ីញ, ដុំហ្វ្រាំងពណ៌ក្រហម និងកញ្ចក់ក្រោយពណ៌ខ្មៅ ទៀតផង។

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់ដំបូលកញ្ចក់វែង panoramic sunroof, ដៃចង្កូត Suedecloth steering wheel, កៅអីអង្គុយ និងតាប្លូស្បែក, អេក្រង់កម្សាន្ត Touchscreen ទំហំ ១០អ៊ីញចំនួន ២ និងកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ ព្រមទាំងប្រព័ន្ធសំឡេង Meridian កម្លាំង ៤០០វ៉ាត់ ផងដែរ។

រថយន្ត Evoque P300 HST បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរជាមួយមុខងារ Terrain Response 2 System ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៨វិនាទី។

រថយន្ត Range Rover Evoque P300 HST ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៥០ ៤៤០ផោន ឬប្រែល ៧១ ២៩៩ដុល្លារ នៅលើទីផ្សារប្រទេសអង់គ្លេស។ គួរឲ្យដឹងថា រថយន្ត Evoque ម៉ូដែលថោកបំផុតគឺចាប់ពី ៣១ ៧២៥ផោន ឬប្រហែល ៤៤ ៨៤៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខកចិត្តស្ដូក! Tesla ក្រឡាស់សម្ដីលែងទទួលយកការដោះដូរ Bitcoin ជាមួយរថយន្តខ្លួន

លោក Elon Musk បានប្រកាសថាក្រុមហ៊ុន Tesla លែងទទួលយកការទូទាត់រថយន្តជាមួយ Bitcoin តទៀតហើយ ដោយហេតុថា Bitcoin ជារូបិយប័ណ្ណដែលប៉ះពាល់ដល់បរិស្ថានធ្ងន់។ ហើយក្រុមហ៊ុនក៏មិនមានគម្រោងលក់ចេញ Bitcoin ដែលខ្លួនកំពុងកាន់កាប់ផងដែរ។

ដំណឹងនេះបានធ្វើឲ្យតម្លៃ Bitcoin មានការធ្លាក់ចុះជាង ១០% ផងដែរ។ កន្លងមក Tesla និង Elon Musk ទទួលរងការិះគន់ពីសំណាក់សកម្មជនបរិស្ថាន និងអ្នកបណ្ដាក់ទុនមួយចំនួន ចំពោះការសម្រេចចិត្តគាំទ្ររូបិយប័ណ្ណអេឡិចត្រូនិកដែលត្រូវបានជីកយកដោយប្រើប្រាស់ថាមពលអគ្គិសនីច្រើនបំផុត។

បើផ្អែកតាមការប៉ាន់ស្មានមួយចំនួន ការជីកយក Bitcoin នៅលើសកលោកបានចំណាយថាមពលអគ្គិសនីប៉ុនគ្នានឹងថាមពលអគ្គិសនីដែលប្រទេសណូវែលហ្សឺឡង់ប្រើប្រាស់សរុបក្នុងឆ្នាំ២០១៩។

ត្រឡប់ទៅកាលពីខែកុម្ភៈ Tesla បានប្រកាសឲ្យដឹងថាខ្លួនបានទិញយក Bitcoin ក្នុងទំហំ ១,៥ពាន់លានដុល្លារ ក្រោយពីពួកគេបានប្រកាសថាខ្លួនចាប់ផ្ដើមទទួលយកការទូទាត់រថយន្តជាមួយ Bitcoin។ ដំណឹងនេះបានធ្វើឲ្យតម្លៃ Bitcoin កើនឡើងប្រមាណ ២០% នៅពេលនោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអ៉ីដ្រូហ្សែនរបស់ Hyundai ចាក់មួយពេញជិះបាន ៨៨៧គ.ម ក្លាយជាកំណត់ត្រាថ្មី

រថយន្ត Hyundai Nexo នៅប្រទេសអូស្ត្រាលីបានបំបែកកំណត់ត្រាពិភពលោកជារថយន្តដែលប្រើប្រាស់ថាមពលអ៉ីដ្រូហ្សែនអាចបើកបរបានចម្ងាយឆ្ងាយបំផុតសម្រាប់ការចាក់បំពេញថាមពលម្ដង។

រថយន្ត Nexo ត្រូវបានអ្នកបើកបរឈ្មោះថា Brendan Reeves បើកវាឆ្លងកាត់ពី Essendon Fields នៃទីក្រុង Melbourne ទៅកាន់តំបន់ Broken Hill។ បើផ្អែកតាមកំណត់ត្រាលើរថយន្ត Nexo បានបង្ហាញថាការបើកបរនេះគឺមានចម្ងាយសរុប ៨៨៧,៥គីឡូម៉ែត្រ ដែលអាចបំបែកកំណត់ត្រាចាស់ដែលមានចម្ងាយ ៧៧៨គីឡូម៉ែត្រ ធ្លាប់បង្កើតបានដោយលោក Bertrand Piccard កាលពីឆ្នាំ២០១៩។

គួរដឹងថារថយន្ត Hyundai Nexo នេះមានរយៈចម្ងាយបើកបរផ្លូវការគឺ ៦៦៦គីឡូម៉ែត្រ ដោយផ្អែកលើការធ្វើតេស្ត WLTP។ យ៉ាងណាក្ដី Brendan អាចបើករថយន្តនេះបានចម្ងាយដល់ជិត ៩០០គីឡូម៉ែត្រសម្រាប់ការចាក់បំពេញអ៉ីដ្រូហ្សែនម្ដង ដែលការបើកបរនេះចំណាយពេល ១៣ម៉ោង និង៦នាទី ជាមួយល្បឿនអតិបរមា ៦៦,៩គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV ខ្នាតធំរបស់ Nissan ចាប់ផ្តើមចូលរោងចក្រផលិត

Nissan បានធ្វើការចាប់ផ្តើមផលិតរថយន្ត Nissan Pathfinder សេរ៊ីថ្មីឆ្នាំ២០២២ នៅរោងចក្រក្នុងទីក្រុង Smyrna មុនពេលចេញលក់ផ្លូវការនៅរដូវក្តៅនេះ។

រថយន្ត Nissan Pathfinder សេរ៊ីថ្មីឆ្នាំ២០២២ នឹងមានវត្តមាននៅលើទីផ្សារសហរដ្ឋអាមេរិច និងកាណាដា នារដូវក្តៅនេះ ជាមួយការរចនាផ្នែកខាងក្រៅថ្មីកាន់តែរឹងម៉ាំ និងផ្នែកខាងក្នុងធំទូលាយ ដែលអាចអង្គុយបានរហូតដល់ចំនួនមនុស្ស ៨នាក់ ។

ដោយផ្នែកខាងក្នុងនៃរថយន្ត Nissan បានអះអាងថាវាមានភាពស្ងាត់ជាងមុន និងបានបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ៩អ៊ីញ, អេក្រង់បង្ហាញ Head-up Display ទំហំ ១០,៨អ៊ីញ, អេក្រង់បង្ហាញព័ត៌មានទំហំ ១២,៣អ៊ីញ និងបច្ចេកវិទ្យា ProPILOT Assisផងដែរ។

Pathfinder សេរ៊ីថ្មីឆ្នាំ២០២២ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៨៤សេះ និងកម្លាំងរមួល ២៥៩ lb-ft ដំណើការដោយប្រអប់លេខវគ្គអូតូ។ បន្ថែមពីនេះ អតិថិជនក៏អាចជ្រើសរើសនូវប្រព័ន្ធបើកបរឆ្លាតវៃ 4WD ដែលផ្តល់នូវជម្រើសបើកបររហូតដល់ចំនួន ៧ប្រភេទផងដែរ។

សម្រាប់តម្លៃរបស់រថយន្ត Nissan Pathfinder សេរ៊ីថ្មីឆ្នាំ២០២២ នឹងប្រកាសក្នុងពេលឆាប់ៗខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Royal Enfield Cambodia រក្សាជំហរយ៉ាងល្អក្នុងការបញ្ចេញម៉ូតូរបស់ខ្លួនដល់អតិថិជន បន្ទាប់ពីការបិទខ្ទប់

យីហោម៉ូតូដ៏ចំណាស់ជាងគេ ដែលកំពុងបន្តផលិតកម្មរបស់ខ្លួន Royal Enfield បានបង្កើតនូវសង្វាក់ផលិតកម្មផលិតម៉ូតូដ៏ស្រស់ស្អាតតាំងពីឆ្នាំ ១៩០១មកម្លេះ។ ម៉ូតូ Royal Enfield គឺផ្តល់នូវភាពទាក់ទាញ, សាមញ្ញ, ងាយស្រួល និងផ្តល់នូវភាពសប្បាយរីករាយក្នុងការធ្វើដំណើរ សម្រាប់ដំណើរផ្សងព្រេង និងសម្រាកលំហែកាយ។ ម៉ូដែលយីហោមួយនេះផងដែរត្រូវបានទទួលស្គាល់ថាជាប្រភេទ Pure Motorcycling ដែលទទួលបានជោគជ័យក្នុងការនាំយកវប្បធម៌សិល្បះម៉ូតូធំរបស់ខ្លួនទៅកាន់បណ្តាប្រទេសអាស៊ីជាច្រើនដូចជា៖ ឥណ្ឌូនេស៊ី, ថៃ, វៀតណាម និងកម្ពុជា។

ម៉ូតូ Royal Enfield បានចាប់ផ្តើមជាមួយនឹងដំនើរការដ៏ល្អនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០២០ ជាមួយការនាំចូល និងចែកចាយផ្លូវការដោយក្រុមហ៊ុន TF Motors Cambodia, Co., Ltd ។ ម៉ាកយីហោមួយនេះមានចំនួន ៥ ម៉ូដែលសម្រាប់ជ្រើសរើសដូចជា Classic, Himalayan, Interceptor, GT Continental និងវត្តមានឆាប់ៗខាងមុខរបស់ Meteor ដែលធ្វើឱ្យអ្នកចូលចិត្តជិះម៉ូតូធំ, អ្នកផ្សងព្រេង, អ្នកប្រណាំងម៉ូតូ និងយុវជន ជាពិសេសមនុស្សវ័យកណ្តាលដែលលង់ស្រឡាញ់យ៉ាងខ្លាំងនៅពេលនិយាយអំពីការលាយបញ្ចូលគ្នារវាងបេតិកភណ្ឌ ជាមួយតម្លៃ គឺ Royal Enfield ពិតជាសាកសម្យជាយីហោដែលទទួលស្គាល់ច្រើន។

នៅក្នុងពិភពម៉ូតូ អ្វីដែលចាស់ វាគឺជាអ្វីដែលថ្មីម្តងទៀត។ ទោះបីជាមានការហាមឃាត់រាល់ការធ្វើដំណើររវាងពីខេត្តមួយ ទៅខេត្តមួយក៏ដោយ ក៏អ្នកដែលចូលចិត្តជិះម៉ូតូធំ នៅតែយល់ថាវាពិតជាល្អណាស់ក្នុងការចាប់យកម៉ូតូរបស់ Royal Enfield ម្នាក់មួយសម្រាប់ដំណើរកម្សាន្តនាពេលខាងមុខរបស់ពួកគេ។ វាហាក់ដូចជាវប្បធម៌នៃការជិះម៉ូតូធំក្លាយជាប្រធានបទដ៏ពេញនិយមនិងមិនចេះរីងស្ងួតនាពេលថ្មីៗនេះ សម្រាប់អ្នកមានចំណង់ចំណូលចិត្តជិះម៉ូតូធំ។ ដោយយល់ពីសេរីភាពរបស់ពួកគេក្នុងការធ្វើដំណើរជាក្រុម ឬម្នាក់ឯង វាពិតជាជំរុញឱ្យពួកគេចង់មានម៉ូតូធំដែលមានកម្លាំងម៉ាស៊ីន ចាប់ផ្តើមពី ៣៥០ សេសេ ដល់ ៦៥០ សេសេ ដែលម៉ូឌែលទាំងនេះអាចរកបានពីយីហោ Royal Enfield ផ្ទាល់។

សូមថ្លែងអំណរគុណដល់អ្នកគាំទ្រ និងអតិថិជនទាំងអស់ ដែលតែងតែរក្សាទំនាក់ទំនងល្អជាមួយ Royal Enfield Cambodia តាំងពីដំបូង និងជំរុញឱ្យក្រុមហ៊ុនកាន់តែរីកចំរើន ដោយទទួលបានការកក់ និងបញ្ចេញម៉ូតូសម្រាប់អតិថិជនរបស់ខ្លួនរហូតដល់ចំនួន ៥ គ្រឿង បន្ទាប់ពីការបិទខ្ទប់កាលពីខែមេសា ឆ្នាំ ២០២១កន្លងទៅ។ ជាមួយនិងចំនួននៃការកក់បន្ថែម ៥គ្រឿងទៀតសម្រាប់ខែឧសភានេះ ក្រុមហ៊ុន Royal Enfield Cambodia ជឿជាក់ថាម៉ូតូ Enfield នឹងបង្កើតក្រុមរបស់ខ្លួនក្នុងចំណោមក្រុមអ្នកជិះម៉ូតូធំនាពេលឆាប់ៗខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aston Martin នឹងបញ្ចេញឡានស្ព័រអគ្គិសនីនៅឆ្នាំ ២០២៥

ក្រោយពីបានឆ្លងកាត់ការផ្លាស់ប្ដូរជាច្រើនកាលពីឆ្នាំមុនរួចមក នៅពេលនេះ Aston Martin បានកំណត់មហិច្ឆតាធំសម្បើមសម្រាប់ផែនការពង្រីកអាជីវកម្មខ្លួន ក្នុងនោះរួមមានការផលិតរថយន្តស្ព័រអគ្គិសនីផងដែរ។

ក្នុងកិច្ចសម្ភាសន៍មួយជាមួយ Autocar លោក Tobias Moers នាយកប្រតិបត្តិថ្មីនៃ Aston Martin និងជាអតីតនាយកប្រតិបត្តិ Mercedes-AMG បានបញ្ជាក់ថាក្រុមហ៊ុនរបស់ខ្លួននឹងពង្រីកសែស្រឡាយរថយន្តស្ព័រ និង Supercar របស់ខ្លួន។

លោក Tobias បានបញ្ជាក់ថាក្នុងចំណោមផែនការពង្រីកសែស្រឡាយនេះ នឹងមានការបន្ថែមរថយន្តអគ្គិសនីផងដែរ ក្នុងនោះគឺមានរថយន្តស្ព័រអគ្គិសនីដែលរំពឹងថានឹងប្រកាសចេញនៅក្នុងឆ្នាំ ២០២៥។ បន្ថែមពីនេះក៏រំពឹងថាមានការប្រកាសចេញរថយន្ត DBX ប្រភេទអគ្គិសនីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+