Toyota Fortuner ២០២១ កំពុងតែទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ និងលក់ដាច់បំផុតនៅបណ្តាប្រទេសនានាជាពិសេសប្រទេសក្នុងតំបន់អាស៊ាន។ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏បានធ្វើការសម្ពោធដាក់លក់ជាផ្លូវការជូនអតិជនសម្រាប់ម៉ូឌែលថ្មីនេះដែលរួមមានម៉ូឌែល New Fortuner Legender និង New Fortuner ស៊េរីថ្មីឆ្នាំ ២០២១ តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនកាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។ នេះជាការបោះជំហានមួយបន្ថែមទៀតដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនដោយផ្តោតទៅលើ ផ្នែកបច្ចេកវិទ្យា គុណភាព សុវត្ថិភាព និងផាសុកភាព ក៏ដូចជាទំនុកចិត្ត ដែលទាំងនេះ គឺជាទស្សនវិស័យចំបងរបស់ តូយ៉ូតា។
រថយន្ត Toyota Fortuner Legender ២០២១
យើងសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រថយន្តតូយ៉ូតាតែងមានការផ្លាស់ប្តូររូបរាងថ្មី និងផ្តល់ជូនបន្ថែមនូវប្រព័ន្ធបច្ចេកវិទ្យាទំនើបៗជាច្រើន ដែលក្នុងនោះរថយន្តតូយ៉ូតា Fortuner ក៏មានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ផងដែរ។
លក្ខណៈពិសេសៗ នៃរថយន្តតូយ៉ូតា New Fortuner Legender ស៊េរីថ្មីឆ្នាំ ២០២១ មានដូចជា៖
១. ការរចនារូបរាងផ្នែកខាងក្រៅថ្មី ពោរពេញដោយអំណាច និងបង្ហាញពីរបៀបរស់នៅបែបទាន់សម័យ៖
ចង្កៀងផ្នែកខាងមុខរថយន្ត បំពាក់ដោយអំពូល LED ស៊េរីថ្មី ចំនួន ៤គ្រាប់ ដោយ ២គ្រាប់គឺជាគុជធំ និងភ្ជាប់ដោយមុខងារឡើងចុះ និងភ្លើងបិទ/បើកស្វ័យប្រវត្តិ យ៉ាងទំនើប និងឆ្លាតវៃ
អំពូលបំភ្លឺពេលថ្ងៃប្រភេទអំពូល LED មានលក្ខណៈជាខ្សែបន្ទាត់ឆ្នូតៗ ខណ្ឌចែកចង្កៀងមុខទៅលើអំពូល LED ទាំង៤គ្រាប់ រចនាយ៉ាងស្រស់សង្ហារ និងស៊ីវីល័យ អមនឹងចង្កៀងកាត់អ័ព្ទប្រភេទ អំពូល LED
ផ្នែកខាងក្រោម ក៏បានបំពាក់ជាមួយនឹងរបារការពារខាងក្រោមផងដែរ
អំពូលស៊ីញ៉ូទាំងផ្នែកខាងមុខនិងក្រោយក៏ត្រូវបានរចនាឡើងជាប្រភេទអំពូលលក្ខណៈភ្លើងប្រដេញ LED
ថាសកង់ទំហំ ១៨អ៊ីញ ជាប្រភេទអាលុយមីញ៉ូម កាន់តែល្អឥតខ្ចោះនិងទាន់សម័យ
ការបិទ/បើក ទ្វារខាងក្រោយដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ Kick Sensor កាន់តែទំនើប
ផ្នែកខាងក្នុងនៃរថយន្ត New Fortuner Legender ស៊េរីថ្មីឆ្នាំ ២០២១
២. ការរចនារូបរាងផ្នែកខាងក្នុងប្រកបដោយផាសុកភាព និងប្រណីតភាព
ប្រព័ន្ធកម្សាន្ត JBL Touchscreen ទំហំធំរហូតដល់ទៅ 9” ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto រួមជាមួយឧបករណ៍បំពងសំលេង JBL ចំនួន 11 ដែល២គ្រាប់ត្រូវបានបំពាក់លើតាប្លូរបស់រថយន្ត
កន្លែងសាកថ្មឥតខ្សែ (Wireless Charger) និងកញ្ចក់មើលក្រោយ ដែលមានមុខងារការពារចំណាំងផ្លាត
ប្រព័ន្ធកម្សាន្ត JBL Touchscreen
៣. កម្លាំងម៉ាស៊ីន និងប្រព័ន្ធសុវត្ថិភាពថ្មីៗ ទំនើបចុងក្រោយ
បើប្រៀបធៀបទៅនឹងម៉ូឌែលឆ្នាំ២០២០ រថយន្តFortuner ស៊េរីថ្មីនេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត GDជំនាន់ថ្មី ២,៨លីត្រ ហើយបានអភិវឌ្ឍន៌កម្លាំងខ្លាំងជាងមុនដោយកម្លាំងសេះបានផ្លាស់ប្តូរពី១៧៥សេះទៅ២០១សេះនិងកម្លាំងរមួលបានផ្លាស់ប្តូរពីរ៤៥០ញ៉ូតុនម៉ែត្រទៅ៥០០ញ៉ូតុនម៉ែត្រដែលផ្តល់នូវការសន្សំសំចៃនិងសមត្ថភាពនៃការបើកបរកាន់តែខ្លាំងគ្មានគូរប្រៀប។
កាម៉េរ៉ា ៣៦០ដឺក្រេ ផ្តល់គុណភាព និងរូបច្បាស់ល្អ និងអាចមើលជា លក្ខណៈ 3D
សេនស័រជំនួយដល់ការបើកបរ និងចូលចំណតចំនួន ៧ចំណុច
កញ្ចប់សុវត្ថិភាពឆ្លាតវៃ Toyota Safety Sense ដែលមានមុខងារធំៗសំខាន់ៗ ៣ចំណុចគឺ៖
ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ (Pre-Collision System)
ប្រព័ន្ធរក្សាល្បឿន បន្ថែមល្បឿន និងបន្ថយល្បឿនតាមស្ថានភាពចរាចរណ៍ (Dynamic Radar Cruise Control) មុខងារនេះមិនត្រឹមតែប្រើល្បឿនកំណត់អូតូតែវាសំរបទៅតាមល្បឿនរបស់រថយន្តខាងមុខ
និងប្រព័ន្ធរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ (Lane Departure Alert)
ក្រៅពីនេះក៏មានប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរដូចជា៖
ពោងសុវត្ថិភាពមួយជុំរថយន្តចំនួន ៩គ្រាប់
ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព៖ ABS, BA, EBD, VSC, TRC, A-TRC, HAC, DAC, TSC, EBS, BOS
រថយន្ត New Fortuner ស៊េរីថ្មីឆ្នាំ ២០២១
រថយន្ត New Fortuner ស៊េរីថ្មីឆ្នាំ ២០២១
សម្រាប់តម្លៃរបស់រថយន្តស៊េរីថ្មីមួយនេះ គឺមានចាប់ពី ៦៧,០០០ ដុលា្លរសហរដ្ឋអាមេរិច ឡើងទៅ (លើកលែងពណ៌សកាំម៉ៃ) ហើយលោកអ្នកក៏មានជម្រើសពណ៌ជាច្រើន រួមមាន៖ ពណ៌ស ពណ៌សកាំម៉ៃ ពណ៌ប្រាក់ ពណ៌ប្រផេះ ពណ៌ខ្មៅផ្លេក ពណ៌ក្រហម ពណ៌ត្នោតចាស់ និងពណ៌ទឹកប៊ិកចាស់។ ក្រៅអំពីជម្រើសពណ៌ជាច្រើនដែលបានរៀបរាប់នេះហើយ ក្រុមហ៊ុនក៏មានផ្តល់ជូនយ៉ាងពិសេសនូវជម្រើសរថយន្តពីរពណ៌បញ្ចូលគ្នា គឺ ពណ៌សលាយខ្មៅ និងពណ៌ក្រហមលាយខ្មៅ ផងដែរ។ លើសពីនេះទៅទៀតលោកអ្នកក៏មាននូវជម្រើសជាច្រើនក្នុងការជាវនូវរថយន្តម៉ូឌេលថ្មីនេះដែលមានដូចជា ការផ្លាស់រថយន្តចាស់ជាមួយរថយន្តថ្មីនិងការបង់រំលស់ជាមួយអត្រាការប្រាក់ដ៏ពិសេសនិងទាក់ទាញបំផុត។
សូមអញ្ជើញមកទទួលយកបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងការបើកបរសាកល្បងដោយផ្ទាល់មិនគិតថ្លៃ និងព័ត៍មានលម្អិតផ្សេងទៀតពីគ្រប់សាខារបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។
សម្រាប់ព័ត៍មានលម្អិត សូមទាក់ទងទៅកាន់លេខទូរស័ព្ទ 017/086 333 503 ឬក៏ចូលទៅកាន់ប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលមានដូចជា៖
Facebook: https://www.facebook.com/ToyotaCambodia/
Telegram: https://t.me/toyotacambodiakh
Instagram: https://www.instagram.com/toyotacambodia/
Website: http://toyota.com.kh/