ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីផ្សារឡានអាមេរិកមានកំណើនរហូតដល់ ១១០% កាលពីខែមេសា

ក្រឡេកទៅកាលពីខែមេសាឆ្នាំ២០២០គឺជាពេលដែលថ្នាក់ដឹកនាំក្រុមហ៊ុនរថយន្តធំៗមានការព្រួយបារម្ភខ្លាំងចំពោះបញ្ហានៃការរាលដាលជំងឺកូវីដ១៩។ ប៉ុន្តែសម្រាប់ខែមេសាឆ្នាំ២០២១ គ្រប់យ៉ាងហាក់បានកែប្រែមកជាល្អប្រសើរដូចដើមវិញ។

បើតាមការចុះផ្សាយរបស់ Automative News បានឲ្យដឹងថាឧស្សាហកម្មយានយន្តទាំងមូលនៅសហរដ្ឋអាមេរិកមានកំណើនរហូតដល់ ១១០% នៅខែមេសាឆ្នាំ២០២១ បើធៀបនឹងខែមេសាឆ្នាំ២០២០។ កាលពីខែមេសា ក្រុមហ៊ុន Toyota តែឯងអាចបញ្ចេញលក់រថយន្តបាន ២៣៩ ៣១១គ្រឿង ដែលមានកំណើន ១៨៣%។

ចំណែកក្រុមហ៊ុន Ford មានកំណើន ៦៥% ដោយសារការកើនឡើងតម្រូវការចំពោះរថយន្ត SUV ហើយការលក់រថយន្តភីកអាប់របស់ក្រុមហ៊ុននេះក៏មានកំណើន ៤៨% ផងដែរ។ Honda ឯណោះមានកំណើនលក់ ១៧១%, ម៉ាក Subaru មានកំណើន ១០១% ហើយម៉ាក Hyundai មានកំណើន ១៤៦% និងម៉ាក Kia មានកំណើន ១២១%។

ដោយឡែកម៉ាក Genesis ដែលជាម៉ាកមួយស្ថិតក្រោមសម្ព័ន្ធរបស់ Hyundai ឃើញមានកំណើនចំនួនលក់រហូតដល់ ៣០៩% កាលពីខែមេសា ដោយសារការកើនឡើងនូវតម្រូវការសម្រាប់រថយន្ត GV80 ដែលជារថយន្ត SUV៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan លក់ភាគហ៊ុនទាំងអស់នៅក្រុមហ៊ុន Daimler ក្នុងទំហំលុយ ១,២ពាន់លានដុល្លារ

Nissan ត្រូវបានគេរាយការណ៍មកថាបានលក់ភាគហ៊ុនចំនួន ១,៥% ជាភាគហ៊ុនដែលខ្លួនមាននៅក្រុមហ៊ុន Daimler។ នេះបើតាមការចុះផ្សាយរបស់ Automative News។

ការសម្រេចចិត្តរបស់ក្រុមហ៊ុនជប៉ុននេះគឺស្រដៀងនឹងការសម្រេចចិត្តរបស់ក្រុមហ៊ុន Renault ដែលជាក្រុមហ៊ុនដៃគូ ដែលក្រុមហ៊ុននេះបានលក់ភាគហ៊ុនរបស់ខ្លួនមានកាន់កាប់នៅ Daimler កាលពីខែមីនាកន្លងទៅ។ ការចុះផ្សាយខាងលើបាននិយាយថាការលក់ភាគហ៊ុននេះនឹងមិនប៉ះពាល់ដល់ការសហការរវាងក្រុមហ៊ុនទាំងពីរឡើយ។

ភាគហ៊ុនដែល Nissan មានកាន់កាប់នៅ Daimler រំពឹងថានឹងបិទក្នុងតម្លៃប្រមាណ ៨៣ដុល្លារក្នុងមួយហ៊ុន ដែលមានន័យថា Nissan អាចរំពឹងថានឹងបានទឹកប្រាក់ប្រមាណ ១,២ពាន់លានដុល្លារពីការលក់ហ៊ុននេះ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនឡានអគ្គិសនីចិន ឈរនៅកំពូលតារាងឡានអគ្គិសនីលក់ដាច់ជាងគេ នៅត្រីមាសទី១ ឆ្នាំ២០២១

រថយន្ត HongGuang Mini EV គឺជារថយន្តប្រភេទអគ្គិសនីដែលផលិតឡើងដោយក្រុមហ៊ុន​​ SAIC-GM-Wuling ដែលបានចេញលក់សម្រាប់តែទីផ្សារប្រទេសចិន កាលពីឆ្នាំមុន។ វាទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនចិន ដោយកាលពីខែ មករា និងកុម្ភះ លក់បានច្រើនជាង ៥៦ ០០០គ្រឿង។

នាពេលនេះ Wuling បានបង្ហាញចេញនូវទិន្នន័យនៃការលក់សរុបរបស់ HongGuang Mini EV នៅត្រីមាសទី១ ឆ្នាំ២០២១ ដែល លក់បានរហូតដល់ ៩៦ ៦៧៤គ្រឿង ដែលធ្វើឲ្យរថយន្តនេះឈរនៅកំពូលតារាងឡានអគ្គិនីលក់ដាច់ជាងគេ។

ចំណែកឯចំណាត់ថ្នាក់លេខ ២ បានទៅលើ Tesla Model 3 លក់បានចំនួនសរុប ៥២ ៨៥៩គ្រឿង, លេខ ៣ បានទៅលើ BYD Hang EV ដោយបានចំនួនសរុប ២១ ៣៥៤គ្រឿង រីឯលេខ ៤ Great Wall Ora Black Cat ចំនួន ១៩ ១៧៨គ្រឿង និងចំណាត់ថ្នាក់លេខ៥ បានទៅលើ Tesla Model Y មានចំនួនសរុប ១៦ ៤២២គ្រឿង។

Hongguang Mini EV បំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២៧សេះ និងកញ្ចប់អាគុយអគ្គិសនីកម្លាំង ១៣,៨គីឡូវ៉ាត់ម៉ោងមួយ អាចឲ្យវាបើកបរបានចម្ងាយ ២០០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង សមល្មមសម្រាប់ការប្រើប្រាស់នៅក្នុងទីក្រុង។ ថ្វីបើមានរូបរាងតូចមែន ប៉ុន្តែរថយន្តនេះអាចឲ្យមនុស្សពេញវ័យ ៤នាក់ ហើយវាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៨ ៨០០យ័ន ឬប្រហែល ៤ ៥០០ដុល្លារប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បញ្ចេញគំរូរថយន្ត SUV ៧កៅអីថ្មី ប្រជែង Mitsubishi Xpander និង Toyota Rush

Honda Indonesia បានធ្វើការបង្ហាញចេញនូវគំរូរថយន្ត N7X (New 7-Seater eXcitement) ដែលជាម៉ូឌែលថ្មីផលិតឡើងដោយ Honda R&D Asia-Pacific។

ជាមួយការបង្ហាញចេញតាមរយ:ប្រព័ន្ធ Online នេះយើងឃើញថា ផ្នែកខាងមុខនៃរថយន្តបានបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំ រួមជាមួយចង្កៀងមុខ ប្រភេទ LED និងកាងមុខរចនាឡើងជារាងសំបុក្រឃ្មុំផងដែរ។ រីឯចង្កៀងក្រោយ បានរចនាឡើងស្រដៀងទៅនឹងរថយន្ត Honda City ផងដែរ។

សម្រាប់ព័ត៌មានលម្អិតអំពីផ្នែកខាងក្នុង និងកម្លាំងម៉ាស៊ីននៃរថយន្តនេះវិញ គឺពុំទាន់មានការបង្ហាញឡើយ។ រថយន្ត N7X ត្រូវបានអោយដឹងថា វានឹងក្លាយជាគូរប្រកួតប្រជែងនៃរថយន្ត Mitsubishi Xpander, Suzuki CL7 និង Toyota Rush។

រថយន្តនេះ នឹងត្រូវបានដាក់បង្ហាញនៅ Dream Cafe by Honda ក្នុងផ្សារទំនើប Senayan Park Mall ក្នុងទីក្រុង Jakarta រហូតដល់ថ្ងៃទី ៦ ខែមិថុនានេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda MX-30 Electric ឆ្នាំ២០២១ ចេញលក់នៅអូស្ត្រាលី តម្លៃខ្ទង់ ៥ម៉ឺនដុល្លារ

ក្រុមហ៊ុន Mazda បានចាប់ផ្តើមទទួលការបញ្ជាទិញ សម្រាប់រថយន្តអគ្គិសនី MX-30 Electric នៅក្នុងប្រទេសអូស្ត្រាលីហើយ ដោយពេលនេះមានតែ ១០០គ្រឿងប៉ុណ្ណោះ ហើយនឹងដឹកឲ្យអតិថិជនចាប់ពីខែសីហា។

រថយន្ត SUV ខ្នាតតូចអត់ប្រើសាំងនេះ ផ្តល់ជម្រើសតែមួយម៉ូដែលប៉ុណ្ណោះសម្រាប់ប្រទេសខាងលើ គឺ Astina ដោយមានតម្លៃ ៦៥ ៤៩០ដុល្លារអូស្ត្រាលី ឬ ៥០ ៥៥០ដុល្លារអាមេរិក។

Mazda MX-30 Electric ម៉ូដែល Astina មានបំពាក់យ៉ាន់ទំហំ ១៨អ៊ីញ, កាមេរ៉ា ៣៦០ដឺក្រេ, កញ្ចក់មើលក្រោយអូតូ, ដំបូលកញ្ចក់ Sunroof, ចង្កៀងមុខ LED, Smart Key, កុងទ័រ ៧អ៊ីញ, កៅអីមុខ និងដៃចង្កូតមានមុខងារកម្តៅ ព្រមទាំង អេក្រង់កម្សាន្ត ៨,៨អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាដើម។

ចំពោះផ្នែកសុវត្ថិភាពវិញ MX-30 Electric ឆ្នាំ២០២១ មានបំពាក់មុខងារដូចជា emergency lane keeping with blind spot, road keep assist, front cross traffic alert, hill start assist, lane departure warning, lane keep assist, radar cruise control, smart brake support, driver monitoring, traffic sign recognition, tire pressure monitoring system និង ពោងសុវត្ថិភាពចំនួន ១០គ្រាប់។

សម្រាប់ទីផ្សារអូស្ត្រាលី Mazda ផ្តល់ជម្រើសពណ៌ជាច្រើន ដូចជា Ceramic Metallic, Jet Black Mica, Arctic White, Machine Grey Metallic និង Polymetal Grey Metallic។

រថយន្តនេះប្រើកញ្ចប់អាគុយអគ្គិនសីទំហំ ៣៥,៥គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ ដែលផ្តល់កម្លាំង ១៤៣សេះ និងចម្ងាយបើកបរ ២០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អុញ! ឡាន Suzuki Jimny មួយទឹកៗ លក់ថ្លៃលើសតម្លៃដើមទៀត នៅប្រទេសមួយនេះ

ស្របពេលដែលការទន្ទឹមរង់ចាំនៃការមកដល់របស់រថយន្ត Suzuki Jimny នៅក្នុងប្រទេសអូស្ត្រាលី កាន់តែប្រើពេលយូរទៅៗ ដោយសារតែតម្រូវការខ្ពស់ និងបញ្ហាកូវីដ១៩ ផងនោះ បានធ្វើឲ្យរថយន្ត Jimny ប្រភេទមួយទឹកៗ បន្តឡើងថ្លៃជាលំដាប់។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Suzuki Jimny ម៉ូដែល GJ មួយទឹកចំនួន ៤៧គ្រឿង កំពុងដាក់លក់នៅលើវេបសាយ Carsales ក្នុងប្រទេសអូស្ត្រាលី ហើយពួកវាសុទ្ធតែលក់លើសតម្លៃដើមទាំងអស់ ខណៈតម្លៃថ្មី (Base Price) គឺ ២៨ ៤៩០ដុល្លារអូស្ត្រាលី ឬ ២១ ៩៧០ដុល្លារអាមេរិក។

ក្នុងនោះ រថយន្ត Jimny GJ មួយទឹកដែលមានតម្លៃថោកបំផុត គឺ ស៊េរីឆ្នាំ២០១៩ ប្រើរួច ៤១ ០០០គីឡូម៉ែត្រ ដោយដាក់លក់ក្នុងតម្លៃ ៣៤ ០០០ដុល្លារអូស្ត្រាលី ឬ ២៦ ២២០ដុល្លារអាមេរិក ពោលគឺលើសតម្លៃដើម ២០% ឯណោះ។

ដោយឡែក ចំពោះរថយន្ត Jimny GJ មួយទឹក ដែលមានតម្លៃថ្លៃបំផុតលើវេបសាយ Carsales នោះវិញ គឺម៉ូដែលឆ្នាំ២០២០ ប្រើរួច ១ ៦០០គីឡូម៉ែត្រ ដោយដាក់លក់ក្នុងតម្លៃ ៥០ ០០០ដុល្លារអូស្ត្រាលី ឬ ៣៨ ៥៦០ដុល្លារអាមេរិកឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាកប្រណីតកូរ៉េ ប្រកាសសង្គ្រាមជាមួយម៉ាកប្រណីតអឺរ៉ុបហើយ

ម៉ាករថយន្តប្រណីតរបស់កូរ៉េខាងត្បូង Genesis បានរៀបចំផែនការបោះជំហានចូលទីផ្សាររថយន្តប្រណីតរបស់អឺរ៉ុបយ៉ាងប្រុងប្រយ័ត្នបំផុត ហើយនៅពេលនេះពួកគេបានប្រកាសថានឹងចាប់ផ្ដើមអនុវត្តន៍ផែនការនៅត្រីមាសទី៣នៃឆ្នាំ២០២១នេះ។

រថយន្តដំបូងគេរបស់ Genesis ដែលនឹងលក់លើទីផ្សារអឺរ៉ុបនឹងជារថយន្ត G80 ប្រភេទ Sedan និងរថយន្ត GV80 ប្រភេទ SUV ដែលនឹងចេញលក់នៅក្នុងខែមិថុនាខាងមុខនេះ។ បន្ទាប់មកក្រុមហ៊ុននឹងបញ្ចេញលក់រថយន្ត G70, GV70 រួមទាំងរថយន្ត Electrified G80 ផងដែរ។

ដើម្បីចាក់ម៉ាករថយន្តរបស់ខ្លួនឲ្យបានរឹងមាំនៅទឹកដីអឺរ៉ុបដែលកាន់កាប់ដោយម៉ាករថយន្ត Audi, BMW និង Mercedes ក្រុមហ៊ុន Genesis នឹងប្រកាសចេញរថយន្តអគ្គិសនីបន្ថែមចំនួនពីរទៀតក្នុងរយៈពេល១ឆ្នាំដំបូងនៅលើទឹកដីអឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលរូបរាងផ្ទាល់ៗខាងក្រៅនៃឡានភីកអាប់ដំបូងរបស់ Hyundai

រថយន្ត Hyundai Santa Cruz ត្រូវបានប្រទះឃើញនៅទីសាធារណៈជាលើកដំបូងនៅលើទឹកដីសហរដ្ឋអាមេរិក ខណៈដែលរថយន្តនឹងចាប់ផ្ដើមបញ្ចេញលក់នៅអំឡុងចុងឆ្នាំ២០២១នេះ។

រថយន្តភីកអាប់ Santa Cruz នេះធ្លាប់បានបង្ហាញរូបរាងដំបូងក្នុងនាមជារថយន្ត Concept កាលពីឆ្នាំ២០១៥ ដែលកន្លងទៅវាទទួលបានការចាប់អារម្មណ៍គួរសមដោយតែរូបរាងតូច ជាមួយនឹងរចនាបថដ៏ទាក់ទាញរបស់វា។ រថយន្ត Santa Cruz នេះមានទំហំប្រវែង ៤៩៧០ម.ម ធ្វើឲ្យវាក្លាយជារថយន្តភីកអាប់ដ៏តូចបំផុតមួយនៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Santa Cruz ដែលលក់នៅសហរដ្ឋអាមេរិកនឹងមានជម្រើសម៉ាស៊ីនពីរប្រភេទរួមមានប្រភេទចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៩០សេះ និងមួយទៀតប្រើម៉ាស៊ីនប្រភេទ Turbo ដែលអាចផលិតកម្លាំងបាន ២៧៥សេះ ហើយវាទាំងពីរប្រភេទមានប្រើប្រាស់ប្រព័ន្ធបើកបរ HTRAC ប៉ុងពីររបស់ Hyundai ដូចគ្នា៕

 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo ក្លាយជាក្រុមហ៊ុនផលិតរថយន្តដំបូងគេ ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពខ្ពស់បំផុត គ្រប់ម៉ូឌែលរថយន្តរបស់ខ្លួន

រថយន្តអគ្គិសនីខ្នាតតូចដំបូងគេរបស់ Volvo XC40 បានទទួលបានចំណាត់ថ្នាក់សុវត្ថិភាព ក្លាយជាម៉ូឌែលរថយន្តទី១០ របស់ក្រុមហ៊ុន Volvo ដែលត្រូវបានផ្តល់រង្វាន់ Top Safety Picks Plus នៅក្នុងខែកុម្ភៈ និងទទួលបានការសរសើរកាលពីខែមីនាសម្រាប់រថយន្ត Volvo ចំនួន ៥ម៉ូឌែលផ្សេងទៀត ។

វាក៏បន្ថែមកំណត់ត្រារបស់ Volvo ដែលទទួលបានច្រើនជាងគេសម្រាប់រង្វាន់ Top Safety Picks Plus ក្នុងរយ:ពេលមួយឆ្នាំ។ យីហោដែលត្រូវបានគេស្គាល់ថាមានសុវត្ថិភាពខ្ពស់ បានទទួលបានពានរង្វាន់ជាច្រើនជាងយីហោផ្សេងទៀតក្នុងរយៈពេលមួយឆ្នាំ ចាប់តាំងពី IIHS បានចាប់ផ្តើមប្រគល់រង្វាន់ដល់រថយន្តនៅឆ្នាំ ២០១៣ ។

ដើម្បីទទួលបាន Top Safety Pick Plus រថយន្តមិនគ្រាន់តែទទួលបានចំណាត់ថ្នាក់ការធ្វើតេស្តដ៏ល្អតែប៉ុណ្ណោះទេ។ រថយន្តត្រូវតែមានបច្ចេកវិទ្យាសុវត្ថិភាពទំនើប ដូចជាការព្រមានពីការប៉ះទង្គិច(Collision Warnings)ជាដើម។ ដោយចក្ខុវិស័យរបស់ក្រុមហ៊ុន Volvo គឺថាគ្មាននរណាម្នាក់នឹងរងរបួសធ្ងន់ ឬត្រូវស្លាប់នៅក្នុងរថយន្តណាមួយឡើយ។

សម្រាប់រថយន្តបានទទួលបានពានរង្វាន់ Top Safety Picks Plus បន្ថែមពី IIHS គិតត្រឹមថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១នេះរួមមាន៖ Volvo S90, Volvo S90 Recharge, Volvo V90, Volvo V90 Cross Country និងVolvo V60 Cross Country។

រីឯរថយន្តដែលទទួលបានពានរង្វាន់ Top Safety Picks Plus នៅខែកុម្ភះរួមមាន៖ Volvo S60, Volvo S60 Recharge, Volvo V60, Volvo V60 Recharge, Volvo XC40, Volvo XC60, Volvo XC60 Recharge, Volvo XC90 និងVolvo XC90 Recharge៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីក្រុមហ៊ុន Huawei និង Xiaomi ក្រុមហ៊ុន Oppo ក៏ត្រៀមផលិតរថយន្តដែរ

យោងតាមការរាយការណ៍ពីសារព័ត៌មានប្រទេសចិនបានអះអាងថា សហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Oppo បានចាប់ផ្តើមប្រកាសជ្រើសរើសបុគ្គលិកសម្រាប់ធ្វើការនៅក្នុងឧស្សាហកម្មរថយន្ត។

លោក Tony Chen នាយកប្រតិបត្តិក្រុមហ៊ុន Oppo បាននិយាយថា”ទោះបីនៅក្នុងវិស័យយាន្តយន្តក្រុមហ៊ុន Oppo នឹងផ្តោតលើវិស័យដែល Oppo អាចដំណើរការបានល្អ។ ប្រសិនបើក្រុមហ៊ុនផលិតរថយន្តមិនអាចផលិតរថយន្តបានល្អទេ យើងនឹងសាកល្បងវានាពេលអនាគតបន្តទៀត” ។

លោក Tony Chen ត្រូវបានគេនិយាយថា បានជួបជាមួយក្រុមហ៊ុនផលិតអាគុយ CATL កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ថែមពីនេះ Oppo បានបង្កើតក្រុមអ្នកជំនាញផ្នែក Self-driving car experts ដែលក្នុងនោះមានលោក Eric Guo ដែលធ្លាប់បានធ្វើរការអោយក្រុមហ៊ុន XPeng ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ប្រទេសចិនផងដែរ។

សារព័ត៌មានរថយន្តចិនបាននិយាយថាក្រុមហ៊ុន Oppo កំពុងធ្វើការសិក្សាស្រាវជ្រាវ នៅឯរោងចក្រមួយក្នុងទីក្រុងចេងទូ(Chengdu) ប្រទេសចិន។ ដោយថ្មីៗនេះក្រុមហ៊ុនផលិតទូរស័ព្ទនេះបានប្រកាសប៉ាតង់ជាបន្តបន្ទាប់ទាក់ទងនឹងរថយន្តបើកបរដោយខ្លួនឯង(Self-Driving Cars )ដូចជា Navigation Devices, កាំមេរ៉ា និងឧបករណ៍វាស់ចម្ងាយ (Distance Measuring Devices)ផងដែរ។

មុនក្រុមហ៊ុន Oppo ក្រុមហ៊ុនផលិតទូរស័ព្ទចិនពីរផ្សេងទៀតគឺ Xiaomi និង Huawei ក៏បានបង្ហាញម៉ូដែលរថយន្តរបស់ខ្លួនរួចហើយដោយក្នុងនោះមានឈ្មោះដូចជា Xiaomi Redmi Car ឬ Huawei SF5 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+