ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកទិញឡាន Tesla នៅរដ្ឋមួយនេះ នឹងបានលុយ ១៥០០ដុល្លារមកវិញ

អ្នកទិញរថយន្ត Tesla នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក អាចទទួលបានរង្វាន់ Clean Fuel Reward ចំនួន ១ ៥០០ ដុល្លារ សម្រាប់ការទិញរថយន្តអគ្គិសនី។

ការលើកទឹកចិត្តនេះត្រូវបានបង្កើតឡើងដោយ ក្រុមប្រឹក្សាធនធានខ្យល់កាលីហ្វ័រញ៉ា (CARB) ក្នុងគោលបំណងដើម្បី ធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការធ្វើជាម្ចាស់រថយន្តអគ្គិសនី។

សូមបញ្ជាក់ថា ការបញ្ចុះតម្លៃនេះអនុវត្តចំពោះម៉ូដែល Tesla ទាំង ៤ ដែលកំពុងមានលក់ពេលបច្ចុប្បន្ន ពោលគឺ Model 3, Model S, Model X និង Model Y។

គួររំលឹកឲ្យដឹងដែរថា ការលើកទឹកចិត្តនេះធ្លាប់ត្រូវបានផ្តល់ជូនដល់ អ្នកទិញរថយន្តនៅរដ្ឋកាលីហ្វ័រញ៉ាម្តងរួចមកហើយ នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២០ និងបានផុតកំណត់ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford E-Transit ឆ្នាំ២០២២ សាកម្តងជិះបាន ២០០គ.ម តម្លៃខ្ទង់ ៤ម៉ឺនដុល្លារ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្តវ៉ែនអគ្គិសនី E-Transit ស៊េរីឆ្នាំ២០២២ ហើយពេលនេះ វាក៏បានប្រកាសពីតម្លៃលក់ផ្លូវការនៃរថយន្តនេះផងដែរ។

រថយន្ត Ford E-Transit ឆ្នាំ២០២២ នឹងមានតម្លៃចាប់ពី ៤៣ ២៩៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយឡើងរហូតដល់ ៥២ ៦៩០ដុល្លារ សម្រាប់ម៉ូដែលខ្ពស់បំផុត។

Ford បានបញ្ជាក់ប្រាប់ថា រថយន្តអគ្គិសនី E-Transit នេះ អាចសន្សំសំចៃលុយច្រើននៅពេលប្រើយូរ ហើយតម្លៃថែទាំក៏ថោកជាង ម៉ូដែល Transit ប្រើសាំង ដល់ទៅ ៤០% ឯណោះ។

E-Transit នឹងមានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៦៧គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ២៦៦សេះ។ វាផ្តល់ចម្ងាយបើកបរសរុប ១២៦ម៉ាយ៍ ឬ ២០៣គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ជាប់ជាម៉ាករថយន្តដែលគួរឲ្យទុកចិត្តបំផុតរបស់ប្រទេសអូស្ត្រាលី នៅឆ្នាំ២០២១

យោងតាមលទ្ធផលនៃការស្ទង់មតិថ្នាក់ជាតិដែលបានចេញផ្សាយ បានអោយដឹងថាក្រុមហ៊ុន Toyota បានពង្រឹងជំហររបស់ខ្លួនជាម៉ាករថយន្តដែលគួរឱ្យទុកចិត្តបំផុតរបស់អូស្រ្តាលីក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ និងការងើបឡើងវិញនៃសេដ្ឋកិច្ច។

យីហោរថយន្តដែលលក់ដាច់បំផុតរបស់ប្រទេសនេះត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនរថយន្តដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេរបស់ Reader’s Digest Most Trusted Brands survey ក្នុងឆ្នាំ ២០២១ ។ វាគឺជាឆ្នាំទី ១៦ ហើយដែលក្រុមហ៊ុន Toyota Australia ត្រូវបានគេទទួលស្គាល់ថាមានទំនុកចិត្តខ្ពស់បំផុតនៅក្នុងឧស្សាហកម្មក្នុងស្រុក។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយក្រុមហប្រឹក្សាស្រាវជ្រាវឯករាជ្យ (Independent Consultancy Catalyst Research) បានសាកសួរប្រជាជនអូស្ត្រាលីរាប់ពាន់នាក់ចំពោះគំនិតរបស់ពួកគេលើម៉ាកណាដែលគួរឱ្យទុកចិត្តបំផុតសម្រាប់ពួកគេ។

អនុប្រធានផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុន Toyota Australia លោក Sean Hanley មានប្រសាសន៍ថា”អាទិភាពសម្រាប់ក្រុមហ៊ុន គឺនយោជិក និងអ្នកចែកចាយរបស់ខ្លួន គឺជាអ្នកដែលផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុតសម្រាប់ម៉ាករថយន្តរបស់ខ្លួន។

លោក Sean Hanley ក៏បានបន្តថា“ នៅ Toyota យើងមានសំណាងណាស់ដែលអាចផ្លាស់ទីបានយ៉ាងលឿន ដើម្បីជំនះឧបសគ្គ និងកសាងភាពស្មោះត្រង់របស់អតិថិជន។ យើងសូមអគុណយ៉ាងជ្រាលជ្រៅដែលប្រជាជនអូស្រ្តាលីជាច្រើននៅតែបន្តជឿជាក់លើក្រុមហ៊ុន Toyota ក្នុងការចែកចាយយានយន្ត និងសេវាកម្មដែលមានគុណភាពជាពិសេសនៅក្នុងពេលដ៏លំបាកនេះ”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai លក់ឡានដាច់បានច្រើនមិនធ្លាប់មានកាលពីខែមេសា

ក្រុមហ៊ុន Hyundai ប្រចាំនៅសហរដ្ឋអាមេរិកបានប្រកាសអំពីលទ្ធផលមានការកើនឡើងលើសពីពីរដងក្នុងខែមេសាឆ្នាំ២០២១ បើប្រៀបនឹងចំនួនលក់កាលពីខែមេសាឆ្នាំ២០២០កន្លងទៅ។ នេះមានន័យថាក្រុមហ៊ុនអាចលក់រថយន្តបាន ៧៧ ៥២៣គ្រឿង ដែលជាកំណត់ត្រាលក់ប្រចាំខែខ្ពស់បំផុតសម្រាប់ម៉ាករថយន្តនេះ។

ចំនួនលក់សម្រាប់រថយន្ត SUV មានកំណើនដល់ ១៣៧%, សម្រាប់រថយន្ត Sedan មានកំណើន ១៦៣% និងចំនួនលក់នៃរថយន្តជួយបរិស្ថានមានកំណើន ៦៤០% បើធៀបនឹងខែមេសាឆ្នាំមុន។

រថយន្តដែលឃើញថាមានការកើនឡើងចំនួនលក់ច្រើនជាងគេគឺរថយន្ត Nexo ដែលចំនួនលក់បានកើនឡើងរហូតដល់ ៥០០% ប៉ុន្តែសរុបជាតួលេខគឺលក់បានត្រឹម ១៨គ្រឿងប៉ុណ្ណោះ។ ចំណែករថយន្តដែលលក់ដាច់បានច្រើនជាងគេគឺរថយន្ត Tucson ដែលលក់បាន ១៦ ៩០១គ្រឿង តាមពីក្រោយដោយរថយន្ត Elantra (១៤៣៥៨គ្រឿង), Santa Fe(១០៤៧០គ្រឿង), Kona (១០២៦៧គ្រឿង), Sonata (១០២១៦គ្រឿង) និង Palisade (៨២៧៨គ្រឿង)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen និយាយថាលែងចាប់អារម្មណ៍នឹងតំណែងលេខ១

ក្រុមហ៊ុនផលិតរថយន្តធំជាងគេលើលោកលំដាប់ទីពីរបានបោះបង់ការប្រកួតប្រជែងយកតំណែងកំពូលលេខ១ជាមួយក្រុមហ៊ុន Toyota ដោយក្រុមហ៊ុនបាននិយាយថានឹងមិនដេញតាមយកតំណែងកំពូលនេះតទៀតឡើយ។

នាយកប្រតិបត្តិ Volkswagen ឈ្មោះថា Christian Vollmer បាននិយាយដូចនេះថា ៖ “នៅបច្ចុប្បន្ននេះយើងលែងមានគោលដៅចង់ក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេតទៀតហើយ។”

ក្រុមហ៊ុន Volkswagen បានដណ្ដើមយកតំណែងកំពូលពី Toyota កាលពីឆ្នាំ ២០១៥ ដែលកន្លងមកគោលដៅរបស់ Volkswagen គឺចង់បានតំណែងកំពូលនេះ ដែលក្រុមហ៊ុនអាចកាន់កាប់តំណែងកំពូលជាក្រុមហ៊ុនផលិតរថយន្តបានច្រើនជាងគេលើលោកនៅត្រឹមឆ្នាំ ២០១៩។

ឆ្នាំ២០២០ ក្រុមហ៊ុន Toyota ដណ្ដើមយកតំណែងកំពូលបានមកវិញ ដោយមានការចូលរួមចំណែកពីជំងឺរាតត្បាតសកល។ ទោះបីជាក្រុមហ៊ុនទាំងពីរមានការធ្លាក់ចុះចំនួនលក់ដូចគ្នា ប៉ុន្តែ Volkswagen ធ្លាក់ចុះរហូតដល់ ១៥% ធៀបនឹង Toyota ធ្លាក់ចុះត្រឹម ១១% ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានលុយត្រឹម ២០០ ដុល្លាជាងក៏អាចទិញរថយន្តថ្មីជិះបានដែរ!

បច្ចុប្បន្នយើងសង្កេតឃើញថា ទីផ្សាររថយន្តថ្មីក្នុងព្រះរាជាណាចក្រកម្ពុជាកំពុងតែមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារតែតម្លៃរថយន្តថ្មីមានតម្លៃប្រហាក់ប្រហែលទៅរថយន្តមួយទឹក ឬរថយន្តជជុះដែលមានលក់នៅលើទីផ្សារដែលទាំងនេះក៏ព្រោះតែមានការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួនរបស់រដ្ឋាភិបាលក្នុងការបញ្ចុះពន្ធនាំចូលរថយន្តថ្មីប្រភេទ SUV ផងដែរ។  ម៉្យាងទៀតគេសង្កេតឃើញថាការទិញរថយន្តតាមរយៈការបង់រំលស់ក៏កាន់តែមានភាពទូលំទូលាយនៅប្រទេសកម្ពុជា ជាមួយនឹងលក្ខខណ្ឌនៃការបង់រំលស់ ទំហំនៃប្រាក់កម្ចី អត្រាការប្រាក់ដ៏សម្បូរបែប ទៅតាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានកំណត់ ដូច្នេះហើយទើបការបង់រំលស់កាន់តែមានភាពងាយស្រួលជាងមុនដែលអាចតម្រូវបានស្ទើរតែគ្រប់តម្រូវការរបស់លោកអ្នក ទោះបីស្ថិតក្នុងកម្រិតជីវភាពទាប មធ្យម ឬធូរធាក៏ដោយ។ ថ្ងៃនេះដែរយើងខ្ញុំសូមណែនាំរថយន្តថ្មីមួយប្រភេទដែលមានតម្លៃសមរម្យជាងគេក្នុងចំណោមរថយន្តថ្មីក្នុងទីផ្សារប្រទេសកម្ពុជា ដែលលោកអ្នកអាចបង់រំលស់ប្រចាំខែត្រឹមតែ ២២៨ ដុល្លាតែប៉ុណ្ណោះនោះគឺរថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ ២០២១។

សម្រាប់ចំនួនទឹកប្រាក់បង់ប្រចាំខែប៉ុននេះគឺជឿជាក់ថាពិតជាសមរម្យអាចឲ្យបងប្អូនមួយចំនួនធំដែលមានប្រាក់ចំណូលកម្រិតទាប និងកម្រិតមធ្យមអាចបង់រំលស់បានយករថយន្តថ្មីទៅប្រើប្រាស់ប្រកបដោយទំនុកចិត្ត ដូច្នេះបងប្អូនគួរតែពិចារណាការទិញរថយន្តថ្មីជាជាងរថយន្តជជុះមកពីប្រទេសគេ។  ការទិញរថយន្តថ្មីគឺមានការធានាផ្ទាល់គុណភាពត្រឹមត្រូវពីក្រុមហ៊ុន សេវាថែទាំ និងជួសជុលដោយជាងជំនាញ ជាពិសេសនោះគឺលោកអ្នកអាចក្លាយជាម្ចាស់ទីមួយនៃរថយន្តនោះ។ ផ្ទុយទៅវិញសម្រាប់ការទិញរថយន្តចាស់ជជុះពីប្រទេសគេនោះគឺប្រឈមមុខនឺងប្រវត្តិរថយន្តមិនច្បាស់លាស់ ក៏អាចជួបហានិភ័យផ្សេងៗមួយចំនួនដូចជា​ រថយន្តកាត់តឬស្ងោរពណ៍ រថយន្តធ្លាប់មានប្រវត្តិបុកប៉ះ ឬ ប្រវត្តិលិចទឹក និងជួបប្រទះនូវការផ្លាស់ប្តូរគ្រឿងបន្លាស់ក្លែងក្លាយដែលគ្មានគុណភាពជាដើម។

រថយន្តថ្មីមិនត្រឹមតែមានភាពធន់រឹងមាំ មិនងាយខូចនោះទេ តែថែមទាំងមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាច្រើនទៅតាមឆ្នាំថ្មីជានិច្ច ជាក់ស្តែងដូចរថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ ២០២១ មានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាសំខាន់រហូតដល់ទៅ ៣០ ចំណុចឯណោះដែលរួមមាន៖

១. ម៉ាស៊ីន EcoBoost ជំនាន់ថ្មី ១,០លីត្រ ប៉ុន្តែពិតជាស្ទុះហួសពីការស្មានជាមួយនឹងកម្លាំងសេះ ១២៥ PS និងកម្លាំងរមួលកង់ដល់ទៅ ១៧០ Nm

២. បូករួមជាមួយនឹងប្រអប់លេខ ៦​ វគ្គអូតូដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូ មិនតែប៉ុណ្ណោះយើងក៏អាចថែមថយលេខនៅលើដៃចង្កូតនេះបានផងដែរ (6-Speed Automatic with Paddle Shifters)

៣. ចង្កៀងគុជជំនាន់ថ្មី និងចង្កៀងបំភ្លឺផ្នែកខាងក្រោម (New Headlamps and Fog Lamps)

៤. ចង្កៀង LED បំភ្លឺពេលថ្ងៃរចនាម៉ូដប្លែកខុសពីរថយន្តដ៏ទៃ (LED Day Time Running Lights)

៥. ចង្កៀងបិទ/បើក និងហ្វាកូដដោយស្វ័យប្រវត្ត (Auto On/Off Headlamps)

៦. ប៉ាណាក្រូម៉េពណ៍ទឹកប្រាក់ភ្លឺរលោង (Chrome Front Grill)

៧. យ៉ាន់កង់ទំហំ ១៧ អ៊ីញបែបស្ព័រទំនើបទាន់សម័យ (17” Alloy Wheel)

៨. ដែកថែបពិសេសចំនួន ២ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)

៩. បំពាក់ជូននូវពោងសុវត្ថិភាពចំនួន ៦ គ្រាប់ (6 Airbags)

១០. ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)

១១. ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តពេលបញ្ឆេះរថយន្តចោល (Auto Engine Off)

១២. កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)

១៣. សេនសឺផ្នែកខាងមុខចំនួន ៤ គ្រាប់ (4 Front Sensors)

១៤. សេនសឺផ្នែកខាងក្រោយចំនួន ៤ គ្រាប់ (4 Rear Sensors)

១៥. ប្រព័ន្ធកូនសោឆ្លាតវៃ ចុចបញ្ឆេះរថយន្ត និងចេញចូលរថយន្តដោយគ្រាន់ស៊ក / ចុចនៅលើដៃទ្វារ (Smart Key / Push Button Start-Stop)

១៦. កៅអីស្បែកទាន់សម័យ (Leather Seats)

១៧. ចុចកព្ចាក់ក្តោបដោយស្វ័យប្រវត្ត (Auto Side Mirror Folding System)

១៨. ចង្កូតបូមអេឡិចត្រូនិច ធូរងាយស្រួលបើកបរ [Electric Power-Assisted Steering (EPAS)]

១៩. ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command)

២០. កញ្ចក់មើលក្រោយអាចកាត់បន្ថយចំណាំងផ្លាត (Auto-Dimming)

២១. ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត (Automatic Temperature Control)

២២. អេក្រង់ Touch Screen ៨ អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (8” Touch Screen)

២៣. អាចភ្ជាប់ជាមួយនឹង Apple CarPlay, Android Auto និង Google Map

២៤. រន្ធ USB ចំនួន ២ និងរន្ធសាកកម្លាំង ១២V ផ្នែកខាងក្រោយ (2 USB Ports / 12V Invertor)

២៥. ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ (Electronic Stability Control)

២៦. ប្រព័ន្ធហ្រ្វាំង ABS និង​EBD

២៧. ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist)

២៨. ផ្លិតទឹកអូតូ (Rain Sensing Wipers)

២៩. កន្លែងដាក់ឥវ៉ាន់រហូតដល់ទៅ ២៥ កន្លែង (25 Spacious Areas)

៣០. កម្ពស់ខ្ពស់លើសពីរថយន្ត SUV ខ្នាតនេះ (High Ground Clearance)

ជាមួយនឹងតម្លៃពិសេស ២៧ ៩០០ដុល្លារ សម្រាប់រថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ ២០២១ និងតម្លៃពិសេស ២៦ ០០០ដុល្លារ សម្រាប់រថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ ២០២០ ដែលមានជម្រើសរហូតដល់ទៅ ៧ ពណ៍នោះគឺ៖ ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូចក្រម៉ៅ និងប្រផេះ។

រាល់ការទិញរថយន្តថ្មីពីក្រុមហ៊ុនលោកអ្នកនឹងទទួលបានបន្ថែមនូវទំនុកចិត្តដូចជា ៖

  • ការធានាផ្ទាល់ពីរោងចក្ររយៈពេល ៣ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រ
  • សេវាថែទំារថយន្តរយៈពេល ១ឆ្នាំ ឬ ២០ ០០០គីឡូម៉ែត្រ
  • ជាពិសេសមានសេវាជួសជុលរថយន្តចល័ត២៤ម៉ោងទូទាំងប្រទេស
  • សេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service)
  • សេវាបង់រំលស់គ្រប់ខេត្តក្រុងប្រកបដោយទំនុកចិត្ត។

សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ៖

➡️Facebook: http://facebook.com/FordCambodia

➡️Messenger: http://m.me/FordCambodia

➡️Telegram: https://t.me/FordCambodia

?ទំនាក់ទំនងផ្នែកលក់: 078 333 748 | 016 333 785

?សាខាព្រះមុន្នីវង្ស: 085 557 760

?សាខាទឹកថ្លា: 078 4000 66

?សាខាទួលសង្កែ: 078 990 800 / 087 990 800

?សាខាខេត្តសៀមរាប: 077 666 357

?សាខាខេត្តកំពង់ចាម: 092 888 476

សូមលោកអ្នកអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ តាមការណែនំារបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW និង Ford វិនិយោគលុយ ១៣០លានដុល្លារ ផលិតអាគុយ Solid-State Battery

ក្រុមហ៊ុនផលិតអាគុយ Solid-State Battery មានឈ្មោះថា Solid Power បានប្រកាសអំពីការវិនិយោគក្នុងចំនួនទឹកប្រាក់ ១៣០ លានដុល្លារ ដែលដឹកនាំដោយក្រុមហ៊ុន Ford, BMW និង Volta Energy Technologies។

ការវិនិយោគនេះមានគោលបំណងរៀបចំក្រុមហ៊ុន Solid Power ដើម្បីផលិតអាគុយ Solid-State Battery នៅក្នុងចំនួនច្រើន និងមានទំហំធំល្មមសម្រាប់ប្រើប្រាស់លើរថយន្ត។

លោក Doug Campbell នាយកប្រតិបត្តិក្រុមហ៊ុន Solid Power បានមានប្រសាសន៍ថា “ឥឡូវនេះក្រុមហ៊ុន BMW និងក្រុមហ៊ុន Ford ចូលរួមចំណែកឈានមុខគេក្នុងការប្រគួតប្រជែងលើរថយន្តអគ្គិសនី ដែលដើរដោយថាមពលអាគុយ Solid-State Battery។ ឥឡូវនេះ Solid Power គ្រោងចាប់ផ្តើមផលិតអាគុយសម្រាប់ប្រើលើរថយន្ត នៅដើមឆ្នាំ ២០២២ ដែលជាលទ្ធផលនៃការបន្តប្តេជ្ញាចិត្តរបស់ដៃគូរបស់យើង ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើពាណិជ្ជកម្មនីយកម្មរបស់ក្រុមហ៊ុន Solid Power”។

យ៉ាងណាមិញ ក្រុមហ៊ុនរថយន្តទាំងពីរខាងលើ គ្រោងនឹងទទួលបានអាគុយទំហំ ១០០អំពែម៉ោង សម្រាប់សាកល្បង និងបំពាក់លើយានយន្ត នៅដើមឆ្នាំ ២០២២។ ក្រុមហ៊ុនផលិតរថយន្តនីមួយៗរំពឹងថា នឹងទទួលបានអាគុយសម្រាប់តម្រូវការយានយន្តផ្ទាល់ខ្លួន។

គួរឲ្យដឹងថា អាគុយ Solid-State Battery ត្រូវបានក្រុមហ៊ុនផលិតរថយន្តជាច្រើនចាប់អារម្មណ៍ និងមើលឃើញថា ជាការបោះជំហានទៅមុខយ៉ាងសំខាន់សម្រាប់រថយន្តអគ្គិសនី។ មិនតែប៉ុណ្ណោះ វាមានសុវត្ថិភាព និងដង់ស៊ីតេថាមពលច្រើនជាងអាគុយនាពេលបច្ចុប្បន្ន ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Bronco Sport ឆ្នាំ២០២១ ទទួលបានចំណាត់ថ្នាក់សុវត្ថិភាព ខ្ពស់បំផុត

វិទ្យាស្ថានធានារ៉ាប់រងសុវត្ថិភាពផ្លូវហាយវេរ Insurance Institute for Highway Safety ឬហៅកាត់ថា IIHS បានផ្តល់ចំណាត់ថ្នាក់ឲ្យរថយន្ត Ford Bronco Sport ស៊េរីឆ្នាំ២០២១ ខ្ពស់បំផុត គឺ Top Safety Pick+។

គួរឲ្យដឹងដែរថា ដើម្បីទទួលបានចំណាត់ថ្នាក់សុវត្ថិភាពខ្ពស់បំផុតរបស់ IIHS រថយន្តត្រូវតែទទួលបានពិន្ទុល្អបំផុត សម្រាប់ការធ្វើតេស្តបុកទាំង ៦ ដូចជា បុកផ្នែកអ្នកដំណើរខាងមុខ, បុកផ្នែកអ្នកដំណើរខាងមុខ, បុកចំពីមុខ, បុកចំហៀង, ភាពរឹងមាំនៃដំបូល និង ក្បាលរថយន្ត ផងដែរ។

បន្ថែមពីនេះទៅទៀត គ្រប់រថយន្តដែលបានឆ្លងកាត់ការធ្វើតេស្តរបស់ IIHS ទាំងអស់ ត្រូវតែមានចង្កៀងមុខ ដែលទទួលបានពិន្ទុ “ល្អ” ឬ “ទទួលយកបាន” ទើបអាចបានចំណាត់ថ្នាក់ខ្ពស់បំផុតនេះ។

សូមបញ្ជាក់ដែរថា រថយន្ត Ford Bronco Sport ស៊េរីឆ្នាំ២០២១ នឹងផ្តល់ជម្រើសជាច្រើនម៉ូដែល ដូចជា Base Model, Big Bend, Outer Banks, Badlands និង First Edition ជាមួយនឹងតម្លៃចាប់ពី ២៦ ៨២០ដុល្លារ រហូតដល់ ៣៨ ៥០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Elantra ២០២១ ថែមម៉ូឌែលថ្មីមួយទៀតសម្រាប់ប្រទេសម៉ាឡេស៊ី តម្លៃចាប់ពី ៣ម៉ឺនដុល្លារ

កាលពី ៦ខែកន្លងទៅ ក្រុមហ៊ុន Hyundai បានធ្វើការប្រកាសចេញរថយន្ត Elantra ឆ្នាំ២០២១ សម្រាប់ប្រទេសម៉ាឡេស៊ីជាផ្លូវការ ជាមួយម៉ូឌែលតែមួយគត់គឺ 1.6 Premium  នាពេលនេះ Hyundai បានបន្ថែមម៉ូឌែលថ្មីមួយទៀត ឈ្មោះថា 1.6 Executive។

ស្រដៀងគ្នានឹងម៉ូឌែល 1.6 Premium ដែរ Hyundai Elantra 1.6 Executive ត្រូវបាននាំចូលជាផ្លូវការមកពីប្រទេសកូរ៉េ នឹងត្រូវបានដាក់លក់នៅលើទីផ្សារក្នុងតម្លៃ ៣៤ ១៦០ដុល្លារ ដែលវាមានតម្លៃថោកជាង 1.6 Premium ចំនួន ៤ ៦៣០ដុល្លារ។

សម្រាប់ម៉ូឌែលថ្មី 1.6 Executiveនេះ Hyundai បានធ្វើការកាត់បន្ថយគ្រឿងបរិក្ខា និងប្រព័ន្ធសុវត្ថិភាពមួយចំនួន។ ដោយវាបានបំពាក់ជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED, ថាសកង់ទំហំ ១៧អ៊ីញ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto, អេក្រង់បង្ហាញទំហំ ៤,២អ៊ីញ និងដៃចង្កូតប្រភេទស្បែក ភ្ជាប់ជាមួយប៊ូតុងមុខងារផ្សេងៗ។

រថយន្ត Hyundai Elantra 1.6 Executive បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៦ លីត្រ Smartstream មានកម្លាំង ១២១ សេះ កម្លាំងបង្វិល ១៥៤ Nm និងដំណើការដោយប្រអប់លេខ CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Audi R8 ពិសេសពណ៌ប្លែក មានផលិតតែ៦គ្រឿងគត់លើលោក មួយគ្រឿងតម្លៃក្បែរ ៤២ម៉ឺនដុល្លារ

ក្រុមហ៊ុន Audi បានបង្ហាញចេញរថយន្ត R8 LMS GT2 ជារថយន្តប្រភេទពិសេសមួយដែលមានពណ៌ខុសៗគ្នាចំនួន៦ ហើយរថយន្តនេះនឹងមានផលិតតែ ៦គ្រឿងប៉ុណ្ណោះក្នុងលោក។

រថយន្ត R8 LMS GT2 មានឈ្មោះថា “Color Edition” ដែលរថយន្តមួយគ្រឿងៗគឺមានតម្លៃប្រមាណ ៤១៩ ០០០ដុល្លារ ជាតម្លៃដែលបូកបញ្ចូលថ្លៃពន្ធរួច។ រថយន្តទាំង៦គ្រឿងនេះ មានប្រើប្រាស់ពណ៌ដែលមានឈ្មោះថា Kyalami Green, Misano Red, Nogaro Blue, Sebring Black, Tactical Green និងពណ៌ Vegas Yellow។

Audi នឹងផលិតរថយន្តទាំង៦គ្រឿង ដែលមានពណ៌ខុសពីគ្នានេះនៅរោងចក្រ Neckarsulm ដែលនៅរោងចក្រនេះគឺមានផលិតរថយន្ត R8 LMS GT2 ប្រភេទធម្មតាដូចគ្នា។

រថយន្ត R8 LMS GT2 ត្រូវបានក្រុមហ៊ុន Audi បង្ហាញមុខជាផ្លូវការកាលពីពាក់កណ្ដាលឆ្នាំ ២០១៩ ដែលជារថយន្តប្រណាំងសម្រាប់លក់ជូនអតិថិជនដែលមានកម្លាំងខ្លាំងក្លាជាងគេ។ វាមានបំពាក់ដោយម៉ាស៊ីនចំណុះ ៥,២លីត្រ ១០ស៊ីឡាំង ដែលផលិតកម្លាំងបាន ៦៣០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+