ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ខ្នាតធំរបស់ចិន មានកម្លាំង ៣៤៩សេះ ចង់ប្រជែងជាមួយ Ford F-150

ក្នុងពិព័រណ៍រថយន្តទីក្រុងស៊ាងហៃឆ្នាំ ២០២១ ក្រុមហ៊ុនផលិតរថយន្តចិន GWM (Great Wall Motors) បានបង្ហាញរថយន្តប្រភេទភីកអាប់ខ្នាតធំឈ្មោះ GWM X Cannon។ ដែលគូប្រជែងដែលក្រុមហ៊ុននេះកំពុងកំណត់គោលដៅគឺ Ford F-150 ។

ការរចនារបស់ GWM X Cannon ក៏ជាចំណុចដែលមនុស្សជាច្រើនចាប់អារម្មណ៍ខ្លាំងផងដែរ។ រូបរាងរបស់ GWM X Cannon គឺមានលក្ខណៈទំនើប និងរឹងមាំ ដោយផ្នែកខាងក្រោយមានបំពាក់ជាមួយអំពូលបំភ្លឺយ៉ាងទំនើប និងបំពាក់ជាមួយជម្រើសបូម Wishbone ទាំងសងខាង និងបូម Air Suspensionផងដែរ។

រីឯផ្នែកខាងមុខរបស់រថយន្ត គឺមានភាពខុសផ្លែកពីផ្នែកខាងក្រោយបន្តិច តួរយ៉ាងការរួមបញ្ជូលគ្នានៃចង្កៀងមុខមានរាងជាការ៉េ និងប៉ាណាក្រូមមួយផ្ទាំងធំ មើលទៅមានភាពរញ៉េរញ៉ៃបន្តិច។ រថយន្តដែលដាក់តាំងបង្ហាញនៅក្នុងកម្មវិធីនេះត្រូវបានបំពាក់ជាមួយកញ្ចក់ខ្មៅងងឹត ដើម្បីបិទបាំងផ្នែកខាងក្នុង។

យោងទៅតាម Car250 រថយន្ត GWM X Cannon ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៣,០ លីត្រ Turbocharged V6 មានកម្លាំង ៣៤៩ សេះ និងកម្លាំងបង្វិល ៥០០ Nm ដំណើរការដោយប្រអប់លេខអូតូ ៩វ​គ្គ និងប្រភេទ 4WD។ នឹងជម្រើសម៉ាស៊ីនកូនកាត់ Hybrid ចំណុះ ៣,០ លីត្រ V6 មានកម្លាំងបង្វិល ៧៥០ Nm ប្រភេទ 4WD៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អតិថិជនចាយលុយលើសតម្លៃដើម ៣ម៉ឺនដុល្លារ ដើម្បីទិញឡាន Escalade ថ្មីនៅអាមេរិក

រថយន្ត Cadillac Escalade ឆ្នាំ២០២១ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៧៧ ៤៩០ដុល្លារ នៅសហរដ្ឋអាមេរិក ហើយសម្រាប់ម៉ូដែល ESV គឺ ៨០ ៨៩០ដុល្លារ។

ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវមួយពីគេហទំព័រ Kelley Blue Book បានឲ្យដឹងថា អតិថិជនចំណាយលុយជាមធ្យមចំនួន ១០២ ១៨៣ដុល្លារ លើរថយន្ត Cadillac Escalade ឆ្នាំ២០២១ ថ្មីមួយគ្រឿង។

មូលហេតុនោះមកពី អតិថិជនភាគច្រើនតែងតែបន្ថែម Option មួយចំនួន រួមទាំង Performance Upgrade Package តម្លៃ ២ ៧៩៥ដុល្លារ ដែលបន្ថែម Performance air intake មួយ និង Catback exhaust មួយ។ បន្ទាប់មកទៀត គឺ Illumination Package តម្លៃ ១ ០៩៥ដុល្លារ, Cargo Convenience Package តម្លៃ ៧៩៥ដុល្លារ, Option លើយ៉ាន់កង់ និង Horizon Rooftop Tent តម្លៃ ១ ៤៩៩ដុល្លារ ជាដើម។

ស្របពេលដែលម៉ូដែលស្តង់ដារមានតម្លៃចាប់ពីក្រោម ៨០ ០០០ដុលល្លារ ប៉ុន្តែម៉ូដែល Premium Luxury Platinum និង Sport Platinum មានតម្លៃចាប់ពី ១០២ ២៩០ដុល្លារ ដោយផ្តល់ជម្រើសម៉ាស៊ីនចំណុះ ៦,២លីត្រ V8 ឬ ៣,០លីត្រ Duramax Turbo-diesel៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari ចេញឡាន 812 Limited Edition ថ្មី មានកម្លាំងដល់ ៨១៨សេះ

ក្រុមហ៊ុន Ferrari បានបញ្ចេញរូបភាពដំបូងបង្អស់នៃរថយន្ត 812 Superfast Limited Edition ថ្មី មុនការប្រកាសចេញជាផ្លូវការពេញលេញ នៅថ្ងៃទី៥ ខែឧសភា ខាងមុខ។

រថយន្ត Ferrari 812 Superfast Limited Edition ថ្មីនេះ នឹងបំពាក់ម៉ាស៊ីនជំនាន់ចុងក្រោយ naturally aspirated V12 ដែលបង្កើតកម្លាំងបានសរុប ៨១៨សេះ ធ្វើឲ្យវាក្លាយជា ម៉ាស៊ីនរថយន្តប្រើលើផ្លូវសាធារណៈមានកម្លាំងខ្លាំងបំផុតដែល Ferrari ផ្តល់ឲ្យ។

មិនតែប៉ុណ្ណោះ ម៉ាស៊ីនដ៏ខ្លាំងក្លានេះថែមទាំងអាចជាន់ដល់កុងទ័រវិលជុំ 9500 RPM ដែលក្លាយជារថយន្ត Ferrari អាចបើកលើផ្លូវសាធារណៈស្របច្បាប់ មានកុងទ័រវិលជុំខ្ពស់បំផុត ដែល Ferrari ធ្លាប់ផលិត ផងដែរ។

គួរឲ្យដឹងដែរថា ម៉ាស៊ីន naturally aspirated V12 ដែលបំពាក់លើរថយន្ត Ferrari 812 Superfast Limited Edition ត្រូវបានអាប់ដេតពីម៉ាស៊ីន Ferrari 812 Superfast ធម្មតា ដែលធ្វើឲ្យវារឹតតែខ្លាំង និងពិសេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MINI ចេញឡានម៉ូដែលពិសេសឆ្នាំ២០២២ តម្លៃក្រោម ២ម៉ឺនដុល្លារ

ក្រុមហ៊ុន MINI បានប្រកាសចេញរថយន្តម៉ូដែល Oxford Edition ថ្មី សម្រាប់ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយបានតុបតែងខ្លួនរបស់វាយ៉ាងពិសេស ខុសពីម៉ូដែលធម្មតា។

រថយន្ត MINI Oxford Editions ឆ្នាំ២០២២ ថ្មីនេះ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១៩ ៧៥០ដុល្លារ នៅសហរដ្ឋអាមេរិក សម្រាប់ប្រភេទទ្វារ៣ និង ២០ ៧៥០ដុល្លារ សម្រាប់ប្រភេទទ្វារ៥។

ម៉ូដែល Oxford Editions លើរថយន្ត MINI នេះគឺមានរហូតដល់ទៅ ៦ជម្រើសពណ៌ និងការរំលេចដំបូលពណ៌ខ្មៅ ឬស ព្រមទាំងគម្របកញ្ចក់ចំហៀស, យ៉ាន់កង់ ១៧អ៊ីញពណ៌ទឹកប្រាក់ ឬខ្មៅ, កៅអីមុខមានមុខងារកម្តៅ និង ប្រព័ន្ធម៉ាស៊ីនត្រជាក់ Dual-zone ជាដើម។

ក្រៅពីនោះ លក្ខណៈពិសេសស្តង់ដាររួមមានទាំង អេក្រង់ Touchscreen ៨,៨អ៊ីញ, កុងទ័រឌីជីថល, ពូកស្បែក, ចង្កៀងមុខ LED, ចង្កៀងក្រោយឡូហ្គ Union Jack, មុខងារ front collision warning និង lane departure ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota យកឡាន GR Yaris ទៅលក់នៅម៉ិចស៊ីកូ ត្រឹម២៤ម៉ោងដាច់អស់គ្មានសល់

ក្រុមហ៊ុន Toyota បានចេញលក់រថយន្ត GR Yaris ជាផ្លូវការ នៅក្នុងប្រទេសម៉ិចស៊ីកូ ដោយចាប់ផ្តើមជាមួយនឹងចំនួន ៣០០គ្រឿង ហើយបានលក់ដាច់អស់គ្មានសល់តែម្តង ក្នុងរយៈពេលត្រឹម ២៤ម៉ោង។

រថយន្ត Toyota GR Yaris ថ្មីនេះ ត្រូវបានដាក់លក់ក្នុងតម្លស ៦៩៩ ៩០០ប៉េសូ ឬប្រហែល ៣៥ ១៣០ដុល្លារ នៅលើទីផ្សារប្រទេសម៉ិចស៊ីកូ។ នេះបើយោងតាមក្រុមហ៊ុន Motor Pasion Mexico។

គួរឲ្យដឹងដែរថា រថយន្ត Toyota GR Yaris មានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៣លីត្រ turbocharged ទំហំ ៣ ស៊ីឡាំង មានកម្លាំង ២៦៨ សេះ ដំណើរការដោយប្រអប់លេខដៃ ៦វគ្គ និងប្រព័ន្ធប៉ុងពីរ AWD។

មិនតែប៉ុណ្ណោះ Toyota GR Yaris គឺជារថយន្តដែលបានឆ្លងកាត់ការធ្វើតេស្ត Km77 យ៉ាងជោគជ័យ។ តាមធម្មតា Km77 តែងធ្វើតេស្តរថយន្តនៅល្បឿន ៧៧គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែសម្រាប់រថយន្ត Toyota GR Yaris នេះវិញ អាចឆ្លងផុតការធ្វើតេស្ត Moost Test យ៉ាងជោគជ័យ នៅល្បឿនដល់ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលលើសពីល្បឿនដែលគេតម្រូវទៅទៀត។ នេះបង្ហាញឲ្យឃើញថា រថយន្ត GR Yaris ដ៏តូចច្រឡឹងនេះ ពិតជាមានសមត្ថភាពអស្ចារ្យមែន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លុយចំណេញរបស់ Hyundai ឡើងដល់ចំណុចកំពូលនៅដើមឆ្នាំនេះ

Hyundai បានប្រកាសចេញតួលេខហិរញ្ញវត្ថុ និងចំនួនលក់ប្រចាំត្រីមាសដំបូងនៃឆ្នាំ២០២១នេះ ដែលបង្ហាញអំពីប្រាក់ចំណេញខ្ពស់បំផុតមួយមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំកន្លងមក។

នៅអំឡុងត្រីមាសដំបូងនេះ Hyundai អាចលក់ចេញរថយន្តបាន ១ ០០០ ២៨១គ្រឿងនៅជុំវិញពិភពលោក ដែលកើនឡើង ១០,៧% ធៀបនឹងឆ្នាំ ២០២០។ ចំនួនលក់នៅក្រៅប្រទេសកូរ៉េខាងត្បូងមានកំណើន ៩,៥% ដែលមានសរុបចំនួន ៨១៤ ៨៦៨គ្រឿង ខណៈចំនួនលក់នៅក្នុងប្រទេសមានកំណើន ១៦,៦%។ Hyundai និយាយថារថយន្ត Tucson ថ្មីជាមួយនឹងរថយន្ត Genesis G80 និង GV70 ជាចំណែកមួយជួយដល់កំណើននេះ។

មើលប្រាក់ចំណេញនៅត្រីមាសទី១នេះវិញ Hyundai ទទួលបានប្រាក់ចំណេញប្រមាណ ១,១៦ពាន់លានដុល្លារ កើនឡើង ១៨៧% ធៀបនឹងប្រាក់ចំណេញ ៤៦៣លានដុល្លារកាលពីឆ្នាំ ២០២០។ ក្រុមហ៊ុនរំពឹងថាត្រីមាសទី២នឹងទទួលបានប្រាក់ចំណេញ ១,២៥ពាន់លានដុល្លារ ដែលនឹងមានកំណើន ៥៣៦% ធៀបនឹងឆ្នាំ ២០២០៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឆ្នាំនេះកម្មវិធីពិព័រណ៌ឡាន Tokyo Motor Show ត្រូវរំសាយចោលជាលើកដំបូងបំផុត

ក្នុងសន្និសីទកាសែតមួយ លោក Akio Toyoda ដែលជាប្រធានក្រុមហ៊ុន Toyota និងជាប្រធានសហព័ន្ធយានយន្តជប៉ុនបានប្រកាសថាកម្មវិធីតាំងបង្ហាញរថយន្ត Tokyo Motor Show ឆ្នាំ២០២១ ត្រូវបានរំសាយចោលហើយ។

ការសម្រេចចិត្តរំសាយចោលកម្មវិធីតាំងបង្ហាញរថយន្តដ៏ធំប្រចាំឆ្នាំនេះគឺដោយសារជំងឺរាតត្បាតកូវីដ១៩។ គួរដឹងកម្មវិធីតាំងបង្ហាញរថយន្តនេះជាធម្មតាតែងប្រារព្ធឡើងនៅក្នុងខែតុលា និងខែវិច្ឆិកា ដែលតែងតែប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្ដង។

កម្មវិធីតាំងបង្ហាញលើកដំបូងបង្អស់បានប្រារព្ធឡើងនៅក្នុងឆ្នាំ ១៩៥៤ គឺកាលពី ៦៧ឆ្នាំមុន ដែលពេលនោះមានមនុស្សប្រមាណ ៥៤៧ ០០០នាក់ បានចូលរួម ហើយនៅក្នុងឆ្នាំ ២០១៩ កម្មវិធីនេះមានការចូលរួមពីមនុស្ស ១,៣លាននាក់។

ការប្រកាសរំសាយចោលកម្មវិធី Tokyo Motor Show ឆ្នាំ២០២១នេះ គឺបន្ទាប់ពីមានការរំសាយចោលនូវកម្មវិធី Tokyo Auto Salon ដែលដើមឡើយគ្រោងរៀបចំឡើងនៅថ្ងៃទី១៥ ដល់ទី១៧ ខែមករាឆ្នាំ២០២១ ដែលត្រូវរំសាយក្រោមហេតុផលដូចគ្នាដើម្បីការពារសុខសុវត្ថិភាពបុគ្គលិក និងអ្នកចូលរួម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla GR មានកម្លាំង ២៩៦សេះ

[ចចាមអារ៉ាម] បន្ទាប់ពី Toyota Yaris GR ឥឡូវនេះមានការនិយាយចចាមអារ៉ាមថាមាន Toyota Corolla GR សម្រាប់ទីផ្សារអាមេរិចមានថាមពលកម្លាំង ២៩៦សេះ ខ្លាំងមិនធម្មតា ដោយប្រភេទ Yaris GR មិនមានសម្រាប់ទីផ្សារអាមេរិចនោះឡើយ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការរំពឹងទុក ហើយមានការនិយាយបន្ថែមទៀតពីគេហទំព័ររបស់ជប៉ុន Car Sensor បានសំណូមពរថាម៉ូដែលនេះគួរតែមានថាមពលកម្លាំង ២៩៦សេះ។

រថយន្តនេះប្រហែលជាបំពាក់ម៉ាស៊ីន ១,៦លីត្រ Turbocharged ស៊ីឡាំង ៣ ដែលយកពីម៉ាស៊ីនរបស់ Yaris GR ប្រើប្រាស់ប្រអប់លេខដៃ ៦វគ្គ។ តាមប្រភពដដែល Car Sensor បាននិយាយថាម៉ូដែល GR នេះ នឹងប្រើប្រាស់ប្រភេទ Hatchback ទ្វា ៥ របស់រថយន្ត Corolla។ រថយន្ត ​Corolla GR នេះប្រហែលមានតម្លៃចន្លោះពី ៣២ ៣៩៥ដុល្លារ ទៅ ៣៧ ០២១ដុល្លារ (តម្លៃទីផ្សារនៅជប៉ុន)។ ពាក្យចចាមអារ៉ាមបានលើកឡើងថា Corolla GR នឹងបង្ហាញខ្លួននៅឆ្នាំ ២០២១ ប៉ុន្តែប្រហែលជាមិនទាន់អាចដាក់លក់នៅសហរដ្ឋអាមេរិកទេ រហូតដល់ឆ្នាំ ២០២៣ ។ ក្នុងន័យនេះ រថយន្តនេះទំនងអាចមកដល់អាគាតាំងបង្ហាញរថយន្តអាមេរិចក្នុងពាក់កណ្តាលឆ្នាំ២០២២។ នៅឆ្នាំ ២០១៩ លោក Toshio Kanei អនុប្រធានជាន់ខ្ពស់ផ្នែករចនារបស់តូយ៉ូតា ធ្លាប់បានបញ្ជាក់ថារថយន្តប្រភេទនេះកំពុងតែរៀបចំអភិវឌ្ឍន៌ឡើង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កំពូលឡានស្ព័រចិន Hongqi S9 Hypercar មានកម្លាំងរហូតដល់ ១ ៤០០សេះ ចេញផ្លូវការ

ក្រុមហ៊ុន Hongqi បានប្រកាសចេញកំពូលរថយន្តស្ព័រ S9 Hypercar របស់ខ្លួនជាផ្លូវការ ក្រោមការសហការណ៍ផលិតរវាង Silk-FAW។ រថយន្ត Hongqi S9 Hypercar បានបង្ហាញខ្លួនលើកដំបូងកាលពីឆ្នាំ ២០១៩ កន្លងទៅ នៅក្នុងពិព៌ណរថយន្ត Frankfurt Auto Show។

Hongqi S9 Hypercar បានទទួលការឌីស្សាញផ្ទាល់ពីលោក Walter De Silva ដែលជាអតីតប្រធានឌីស្សាញនៃ Volkswagen Group នឹងធ្លាប់បានឌីស្សាញលើរថយន្ត Audi R8, Lamborghini Egoista, Volkswagen Scirocco និងម៉ូដែលប្រណិតៗជាច្រើនទៀត។

វាបានឆ្លងកាត់ការផ្លាស់ប្តូរមួយចំនួន តួរយ៉ាងដូចជារូបរាងនៃរថយន្ត ត្រូវបានផលិតចេញពី Carbon Fiber ហើយមានទ្វារបើកឡើងដូចមេអំបៅ និងពណ៌តួខ្លួនក្រហមថ្មី។ វានឹងផលិតប្រហែលត្រឹមតែ ៩៩គ្រឿងប៉ុណ្ណោះ ហើយចេញលក់នៅឆ្នាំ ២០២២ ក្នុងតម្លៃប្រមាណ ១,៤៥ លានដុល្លារក្នុងមួយគ្រឿង។

រូបរាង និងពណ៌ក្នុងឆ្នាំ ២០២១

រូបរាង និងពណ៌កាលពីក្នុងឆ្នាំ ២០១៩រថយន្ត Hongqi S9 Hypercar ប្រើម៉ាស៊ីនសាំង ទំហំ ៨ ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ ដែលបង្កើតកម្លាំងបានសរុប ១ ៤០០ សេះ អាចស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ១,៩ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបភាពជាច្រើនបន្ថែមទៀត របស់ស្តេចឡានតូយ៉ូតា​ Land Cruiser ២០២២

មានការបង្ហោះ និងចែកចាយរូបភាពរបស់ប្រភេទ LC300 ដែលជារថយន្តសេ៊រីថ្មីរបស់ស្តេចឡានតូយ៉ូតានោះគឺ Land Cruiser ២០២២ ហើយនេះមិនមែនជារូបភាពគូរដោយកុំព្យូទ័រ 3D ទៀតឡើយ។ តាមរយៈរូបភាព​នោះបានអោយដឹងថានោះជារូបភាពដែលថតបានក្នុងពេលដឹកកំពុងជញ្ជូនរថយន្ត LC300 នោះ ហើយរូបភាពនេះគឺបានពី Cochespias និង Creative311 ។

រូបភាពដែលគេលួចថតបាន
រូបភាពដែលគេលួចថតបាន

ក្រៅពីរូបភាពទាំងនេះ ក៏មានរូបភាពនៅផ្នែកខាងក្នុងផងដែរ ដែលគេគិតថាបានផ្លាស់ប្តូរអេក្រង់កំសាន្តលំនាំប្រហែលដូច LX570 មានទំហំ ១២,៣អុីញ កុងទ័រឌីជីថលទំហំ ៧អុីញ។

យោងតាមសារព័ត៌មានរបស់ជប៉ុន Creative311 បាននិយាយម៉ាស៊ីនម៉ាស៊ូតចាស់ 4.5L Turbo V8 នឹងត្រូវជំនួសដោយម៉ាស៊ីនម៉ាស៊ូត 3.3L Turbo V6 ផលិតថាមពលកម្លាំងសេះប្រហែល ៣០៤hp និងកម្លាំងរមួល ៦៨៧nm។ ជម្រើសម៉ាស៊ីនសាំង 3.5L Twin-Turbo V6 ផលិតថាមពលកម្លាំងសេះប្រហែល ៤១៤hp និងកម្លាំងរមួល ៥៨៩nm ខណៈខាងតូយ៉ូតាបានបញ្ជាក់យ៉ាងច្បាស់ថានឹងមានប្រភេទអគ្គិសនីហាយប្រ៊ីត (Electrified Hybrid) ដែលនឹងមកដល់នៅពេលបន្ទាប់ទៀត។ មួយវិញទៀតនោះ កាន់តែច្បាស់រថយន្តក៏នឹងមានប្រភេទ GR (Gazoo Racing) ដែលជាប្រភេទកម្លាំងខ្លាំង លេងកាង និងរូបរាងស្ព័រ ភ្ជាប់ដោយថាសកង់ទំហំ ១៨អុីញ។

យោងតាមរយៈរូបភាពពី creative311 រថយន្ត Land Cruiser ឆ្នាំ២០២២ មានជម្រើស ៦ប្រភេទគឺ៖ ZX, AX, GX-R, VX, VX-R និង GR។

ប្រភព៖ creative311

យើងនឹងរង់ចាំការប្រកាសផ្លូវការ និងការមកដល់នៃរថយន្តនេះបន្ទាប់ទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+