ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Carnival ឆ្នាំ២០២២ បង្ហាញតម្លៃលក់ផ្លូវការ ថោកជាងគូប្រជែង ៣០០០ដុល្លារ

ក្រុមហ៊ុន Kia បានបង្ហាញតម្លៃលក់នៃរថយន្ត Carnival ស៊េរីឆ្នាំ២០២២ ថ្មីសន្លាងរបស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្តប្រភេទ Mmulti-Purpose Vehicle ឬ MPV នេះ ផ្តល់ជម្រើស ៥ម៉ូដែល គឺ LX, LX, EX, SX និង SX Prestige ដែលមានតម្លៃចាប់ពី ៣២ ១០០ដុល្លារ។ បើប្រៀបធៀបនឹងគូប្រជែងដូចជា Chrysler Pacifica ឆ្នាំ២០២១ គឺថោកជាង ២ ៩៤៥ដុល្លារ។

លក្ខណៈពិសេសមកស្តង់ដារលើរថយន្ត Kia Carnival ឆ្នាំ២០២២ មានដូចជា កៅអីអង្គុយ៧, ទ្វារបើកចំហៀងអូតូ, Smart Key, អេក្រង់កម្សាន្ត Touchscreen ៨អ៊ីញ, មុខងារ Lane keep assist, blind spot warning, rear cross-traffic collision avoidance, automatic emergency braking និង rear occupant alert with ultrasonic sensors ជាដើម។

រថយន្តនេះនឹងផ្តល់ជម្រើសម៉ាស៊ីនចំណុះ ៣,៦លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩០សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់មុខ ដែលមានសមត្ថភាពអាចអូសសណ្តោងបានដល់ ១ ៥៨៨គីឡូក្រាម ហើយមានកម្រិតស៊ីប្រេងជាមធ្យម ១០,៧លីត្រ/១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលពីតម្លៃប្រេងឥន្ធនៈសម្រាប់ខែថ្មីចាប់ពីថ្ងៃទី០១ ដល់ទី១៥ ខែមីនា

នាព្រឹកនេះ នៅលើទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម បានធ្វើការបញ្ចេញនូវតម្លៃប្រេងឥន្ធនៈសម្រាប់ខែថ្មី ដោយអនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។​ ក្នុងនោះដែរយើង សង្កេតឃើញថា តម្លៃប្រេងហាក់មានតម្លៃថ្លៃជាងពីខែមុន ដោយតម្លៃសាំងធម្មតាប្រភេទ EA92 ពីតម្លៃ ៣ ៥០០រៀល/លីត្រ ទៅ ៣ ៧០០រៀល/លីត្រ និងសម្រាប់ប្រេងម៉ាស៊ូតវិញពីតម្លៃ ៣ ២០០រៀល/លីត្រ ទៅ ៣ ៣៥០រៀល/លីត្រ។

ហើយនេះជាសេចក្តីប្រកាសផ្លូវការ៖

ប្រភព៖ ក្រសួងពាណិជ្ជកម្ម
ប្រភព៖ ក្រសួងពាណិជ្ជកម្ម

ក្រោយពីសេចក្តីប្រកាសក៏មានស្ថានីយ៌ប្រេងឥន្ធនៈក៏បានចាប់ផ្តើមអនុវត្តផងដែរ ដែលមានដូចខាងក្រោម៖

ហើយនៅខាងក្រោមនេះជាតម្លៃប្រេងឥន្ធនៈកាលពីខែមុន ខែកុម្ភៈ ឆ្នាំ២០២១ ដែលក្រសួងបានធ្វើការប្រកាស៖

ប្រភពឯកសារកាលពីខែកុម្ភៈ៖ ក្រសួងពាណិជ្ជកម្ម
ប្រភពឯកសារកាលពីខែកុម្ភៈ៖ ក្រសួងពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមឆ្នាំ ២០៣០ មាន ៩០% នៃឡាន Aston Martin មានប្រើថាមពលអគ្គិសនី

លោក Tobias Moers នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តអង់គ្លេស Aston Martin បាននិយាយថានៅត្រឹមឆ្នាំ ២០៣០ ចំនួន ៩០% នៃរថយន្តរបស់ខ្លួននឹងមានប្រើប្រាស់ថាមពលអគ្គិសនី។

ជាដំបូងរថយន្ត Aston Martin DBX ដែលជារថយន្ត SUV ដំបូងរបស់ម៉ាកមួយនេះ នឹងមានបន្ថែមនូវប្រភេទ PHEV (Plug-in Hybrid) នៅឆ្នាំ ២០២៣ បន្ទាប់មកនៅឆ្នាំ ២០២៥ នឹងមានការប្រកាសចេញរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធដំបូងបំផុតរបស់ Aston Martin។

លោក Moers បានបន្ថែមថាវាប្រហែលវាមិនមែនមិនអាចទៅរួចនោះទេដែលថារថយន្តម៉ូដែលបច្ចុប្បន្នមានដូចជា Vantage, DB11 និង DBS Superleggera របស់ខ្លួនអាចនឹងមានបន្ថែមការប្រើប្រាស់ថាមពលអគ្គិសនី។ បច្ចុប្បន្ន Aston Martin កំពុងសិក្សាលើរថយន្តទាំងនេះ ថាតើមានឪកាសក្នុងការបន្ថែមការប្រើប្រាស់ថាមពលអគ្គិសនីបន្ថែមដែរឬយ៉ាងណា។

គួរដឹងថាកាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន Aston Martin ធ្លាប់បានបង្ហាញចេញគម្រោងការរថយន្ត Sedan ប្រើថាមពលអគ្គិសនីសុទ្ធឈ្មោះថា Rapide E។ យ៉ាងណាក្ដីការអភិវឌ្ឍន៍លើរថយន្តនេះត្រូវបានបោះបង់ចោល ក្នុងពេលមិនដល់មួយឆ្នាំផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អុញនុះ! Huawei ក៏ចាប់អារម្មណ៍ចង់ផលិតឡានដែរ

Apple មិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យាតែមួយគត់ដែលចង់បោះជំហានចូលឧស្សាហកម្មផលិតរថយន្តនោះឡើយ ព្រោះបើតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថា Huawei ក៏កំពុងរៀបចំផែនការប្រកាសចេញរថយន្តអគ្គិសនីក្រោមម៉ាកសញ្ញា Huawei ផងដែរ។

ត្បិតថាមិនមានបទពិសោធន៍ក្នុងការឌីហ្សាញ ឬផលិតរថយន្តក៏ពិតមែន ប៉ុន្តែក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ថាមានបំណងចង់ប្រកាសចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនឆាប់បំផុតគឺនៅឆ្នាំ ២០២១ នេះ។ ដោយឡែករថយន្តអគ្គិសនីរបស់ Apple ប្រហែលជានឹងបង្ហាញវត្តមាននៅឆ្នាំ ២០២៤ ខាងមុខ។

ខណៈដែល Apple មានបំណងចង់ផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅសហរដ្ឋអាមេរិក Huawei ឯណោះវិញមានការរាយការណ៍ថាចង់ចាប់ដៃគូជាមួួយក្រុមហ៊ុនផលិតរថយន្ត Changan Automobile របស់ចិន ដែលជាក្រុមហ៊ុនផលិតរថយន្ត Ford សម្រាប់ទីផ្សារចិនមានដូចជាម៉ូដែល Ford Edge និង Lincoln Aviator។

ការឌីហ្សាញនៃរថយន្តអគ្គិសនីរបស់ Huawei មិនទាន់មានដំណឹងអ្វីនៅឡើយទេនាពេលនេះ ប៉ុន្តែរំពឹងថារថយន្តអគ្គិសនីនេះនឹងចេញលក់លើទីផ្សារធំៗដែលមានន័យថាវានឹងជាគូប្រជែងរបស់ Tesla Model Y, Ford Mustang Mach-E និង Volkswagen ID.4 ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តរបស់ក្រុមហ៊ុន GM នឹងមានមុខងារម៉ាស្សាបាតជើង

ការិយាល័យប៉ាតង់របស់សហរដ្ឋអាមេរិក​ ទើបតែបានចេញច្បាប់ប៉ាតង់ថ្មីមួយដោយក្រុមហ៊ុន General Motors (GM) ហៅថាប្រព័ន្ធម៉ាស្សាជើង។ ប្រព័ន្ធម៉ាស្សាជើងនេះ គឺមានទីតាំងស្ថិតនៅក្រោមកម្រាលជើងខាងក្នុងនៃរថយន្ត។

យោងតាមរូបភាពនៃការចុះឈ្មោះរបស់ក្រុមហ៊ុន GM កម្រាលទទេដែលដាក់នៅក្រោមកម្រាលជើង អាចត្រូវបានបំពេញដោយខ្យល់ ដើម្បីផ្លាស់ប្តូរទំហំ និងដើរតួជាម៉ាស៊ីនម៉ាស្សា។

ការពិត សម្រាប់ប្រព័ន្ធម៉ាស្សាជើងនេះ មិនមែនជារឿងថ្មីទេនៅក្នុងពិភពរថយន្តឡើយ ព្រោះកាលពីឆ្នាំ ២០១៨ រថយន្ត Audi A8 ត្រូវបានបំពាក់ជាមួយឧបករណ៍ប្រើប្រាស់នេះ ប៉ុន្តែជំនួសឱ្យការដាក់នៅក្រោមកម្រាលជើងដូចក្រុមហ៊ុន GM ប្រព័ន្ធម៉ាស្សាបាតជើងនៅលើរថយន្ត Audi A8 ត្រូវបានរៀបចំនៅខាងក្រោយកៅអីខាងមុខដើម្បីឱ្យអ្នកដំណើរខាងក្រោយអាចសម្រាកជើង និងបន្ធូរអារម្មណ៍ផងដែរ។

បន្ថែមពីនេះ ការរចនារបស់ក្រុមហ៊ុន GM គឺមុខងារម៉ាស្សាជើងអាចផ្លាស់ប្តូរ ឬដាក់ នៅច្រើនកន្លែងបាន នៅកៅអីខាងមុខ។ លើសពីនេះ ដើម្បីប្រើប្រព័ន្ធម៉ាស្សាដែលស្ថិតនៅក្រោមកម្រាលជើងរបស់រថយន្តនៃ​ក្រុមហ៊ុន GM ចាំបាច់ត្រូវរក្សាអនាម័យឱ្យបានល្អ និងយកចិត្តទុកដាក់ខ្ពស់។

ប៉ុន្តែគេមិនទាន់ដឹងច្បាស់ទេថា តើនៅពេលណាក្រុមហ៊ុន GM គ្រោងនឹងចេញជាផ្លូវការនៃការបង្កើតថ្មីនេះ នៅលើរថយន្ត។ ប្រហែលជាប្រព័ន្ធម៉ាស្សាជើងនឹងមាននៅលើឡានទំនើប Cadillac៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz S-Class ឆ្នាំ២០២១ ចេញលក់នៅអូស្ត្រាលី តម្លៃមិនដល់ ២០ម៉ឺនដុល្លារ

ក្រុមហ៊ុន Mercedes-Benz បានប្រកាសចេញលក់រថយន្ត S-Class ស៊េរីឆ្នាំ២០២១ ជាផ្លូវការនៅក្នុងប្រទេសអូស្ត្រាលី ជាមួយនឹងតម្លៃចាប់ពី ១៩១ ៤០០ដុល្លារ។

ជាមួយនឹងតម្លៃប៉ុណ្ណោះ វាមានបំពាក់អេក្រង់កម្សាន្ត OLED ទំហំ ១២,៨អ៊ីញមកស្តង់ដារ ព្រមទាំងកុងទ័រឌីជីថល ១២,៣អ៊ីញ, កុងទ័របាញ់លើកញ្ចក់, មុខងារផែនទី, កន្លែងសាកភ្លើងទូរសព្ទឥតខ្សែ និងប្រព័ន្ធសំឡេង Burmester Premium Audio ជាដើម។

មិនតែប៉ុណ្ណោះ វាក៏បំពាក់កញ្ចប់ Option “Driving Assistance Package” ដែលផ្តល់នូវមុខងារសុវត្ថិភាពជាច្រើន ក៏ដូចជា Option “Parking Package”, ចង្កៀងមុខ Multibeam LED ដែលមានមុខងារ Adaptive Highbeam Assist និង ប្រព័ន្ធបូម Adaptive Suspension ផងដែរ។

ចំពោះទីផ្សារប្រទេសអូស្ត្រាលី Mercedes-Benz ផ្តល់ជម្រើសម៉ូដែល S450 និង S450 L 4Matic ដែលបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៦២សេះ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ។

វាក៏មានជំនួយពីប្រព័ន្ធ mild-hybrid ៤៨វ៉ុល ដែលបន្ថែមកម្លាំងបាន ២១សេះទៀត។ រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,១វិនាទី ហើយមានកម្រិតស៊ីសាំងជាមធ្យម ៨លីត្រ/១០០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Sonata N Line ឆ្នាំ២០២១ ចេញលក់នៅអូស្ត្រាលី តម្លៃខ្ទង់ ៤ម៉ឺនដុល្លារ

រយៈពេលប៉ុន្មានខែបន្ទាប់ពីប្រកាសចេញជាផ្លូវការ ឥឡូវនេះក្រុមហ៊ុន Hyundai ក៏បានចេញលក់រថយន្ត Sonata N Line ស៊េរីឆ្នាំ២០២១ របស់ខ្លួន នៅក្នុងប្រទេសអូស្ត្រាលី។

រថយន្ត Hyundai Sonata N Line ឆ្នាំ២០២១ មានបំពាក់ម៉ាស៊ីន Smartstream ចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៨៥សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch និងប៉ុងមួយវិលកង់មុខ។

មិនខុសពីរថយន្ត Hyundai ម៉ូដែលផ្សេងទៀតឡើយ Sonata N Line ទទួលបានការកែកុនលើប្រព័ន្ធបូម ដើម្បីឲ្យស័ក្កសមជាមួយនឹងស្ថានភាពផ្លូវនៅទីនោះ ហើយវាក៏អនុញ្ញាតឲ្យអ្នកបើកបរជ្រើសរើស Drive Mode ចំនួន ៤ គឺ Normal, Sport, Sport+ និង Custom។

បើនិយាយពីមុខងារសុវត្ថិភាព Sonata N Line មានដូចជា Blind-Spot Collision-Avoidance Assist, High Beam Assist, Rear Cross-Traffic Collision-Avoidance Assist, Driver Attention Warning, Lane Keeping Assist, Lane Following Assist, Safe Exit Assist, Forward Collision-Avoidance Assist, Forward Collision-Avoidance Assist-Junction Turning, Smart Cruise Control with Stop & Go, Blind Spot View Monitor និង Surround View Monitor។

រថយន្តប្រភេទ Sedan របស់កូរ៉េនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៤០ ០៤០ដុល្លារ នៅក្នុងប្រទេសអូស្ត្រាលី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌល Porsche ភ្នំពេញប្រកាសពីការបន្ថែមជូនកញ្ចប់Optionsប្រណីត ដើម្បីជាការស្វាគមន៍ខណៈពេលផ្លាស់ប្តូរទៅកាន់ទីតាំងថ្មី

ភ្នំពេញ: មជ្ឈមណ្ឌល Porsche ភ្នំពេញ ដែលជាទីភ្នាក់ងារលក់រថយន្តPorsche ផ្តាច់មុខ និងតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការផ្លាស់ប្តូរទីតាំងទៅកាន់មហាវិថីសម្តេច ហ៊ុន សែន កែងនឹងមហាវិថី ឧកញ៉ា ហ៊ុន នាង ក្នុងខែ មីនា ឆ្នាំ ២០២១នេះ។ អគារថ្មីនៃមជ្ឈមណ្ឌល Porsche មានទីតាំងនៅក្បែរមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន និងតាមបណ្តោយផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិថ្មីផងដែរ។

អ្នកស្រី ស្រស់ ចរិយា នាយកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌល Porsche ភ្នំពេញ បានមានប្រសាសន៍ថា “យើងមានភាពជឿជាក់ថាទីតាំងថ្មីនឹងបង្កើនភាពងាយស្រួលជូនអតិថិជន ព្រោះថាវាមានទីតាំងនៅក្បែរទីប្រជុំជន រួមផ្សំនឹងអគារថ្មីដែលមានការអភិវឌ្ឍជាងមុន។ ការផ្លាស់ប្តូរទីតាំងថ្មីនេះ គឺជាការចាប់ផ្តើមបើកទំព័រថ្មី ហើយយើងខ្ញុំនឹងនាំចូលម៉ូដែលថ្មីៗកម្មវិធីបើកបរដ៏សប្បាយ ជូនអតិថិជន និងអ្នកគាំទ្រ Porsche នៅកម្ពុជា”។

ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ទីតាំងថ្មីនេះ មជ្ឈមណ្ឌល Porsche ភ្នំពេញ ក៏បានប្រកាសពីការបន្ថែមកញ្ចប់ Optionsប្រណីត ទៅលើរថយន្ត Porsche Panamera, Cayenne និង Macan ពីលើOption ស្តង់ដារដែលមានរួចជាស្រេចក្នុងរថយន្ត ហើយអតិថិជនក៏អាចចាប់ផ្តើមបញ្ជារទិញរថយន្តស៊េរី ២០២១ ពីពេលឥឡូវនេះផងដែរ។

លោក ឆយ ម៉េងលាង ប្រធានគ្រប់គ្រងផ្នែកលក់ បានបន្ថែមថា “យើងខ្ញុំបានបន្ថែមoption រហូតទៅដល់12មុខ សម្រាប់កញ្ចប់ options ប្រណីតនេះ ដែលធ្វើអោយរថយន្តរបស់យើងកាន់តែមានភាពលេចធ្លោ និងប្រណីតជាងរថយន្តដទៃ ហើយកញ្ចប់options ប្រណីតនេះ មានសម្រាប់តែទីផ្សារកម្ពុជាប៉ុណ្ណោះ”  ។

លើសពីនេះទៅទៀត ការរចនាតុបតែងបន្ថែមទៅលើរថយន្ត Porsche តាមក្តីស្រម៉ៃរបស់អតិថិជន គឺស្ទើរតែគ្មានដែនកំណត់។ អតិថិជនអាចធ្វើការជ្រើសរើសពណ៌ខាងក្រៅ ខាងក្នុង ដោយមើលគម្រូពណ៌ថ្មីៗដែលមានដាក់បង្ហាញ ជ្រើសរើសប្រភេទស្បែក និងបង្កើតរថយន្ត Porsche នោះអោយកាន់តែមានភាពប្រណីតជាមួយអ្នកជំនាញផ្នែកផលិតផលរបស់Porsche។

ទីតាំងថ្មីនេះ ក៏នឹងមានបង្ហាញជូនរថយន្តដែលក្នុងស្តុកស្រាប់ ហើយអតិថិជនអាចធ្វើការចូលមើលរថយន្តបានយ៉ាងងាយស្រួលតាមរថយន្ត គេហទំព័រ ឬ អគារតាំងបង្ហាញបែបនិមិត្ត https://dealer.porsche.com/cambodia/virtual-showroom ដែលផ្តល់ជូនព័ត៌មាន ប្រូម៉ូសិន និងកម្មវិធីថ្មីៗ ក៏ដូចជាធ្វើការណាត់ជួបបើកបរសាកល្បង ឬយករថយន្តមកធ្វើសេវាកម្មនានា។

ដើម្បីទំនាក់ទំនងផ្ទាល់ជាមួយក្រុមការងារនៃមជ្ឈមណ្ឌលPorsche ភ្នំពេញ សូមទាក់ទងទៅកាន់លេខទូរសព្ទ 012-901-911 ឬផ្ញើរអ៊ីមែលទៅកាន់ [email protected]

អំពី​មជ្ឈមណ្ឌល​ Porsche ភ្នំពេញ

មជ្ឈមណ្ឌល​ Porsche ភ្នំពេញ ជាភ្នាក់ងារលក់របស់ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុននាំចូលស្របច្បាប់ និងចែកចាយផ្តាច់មុខ នូវរថយន្ត និងគ្រឿងបន្លាស់សុទ្ធម៉ាក Porsche បានមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ ២០១៣។ ដោយមាន​ទីតាំង​ តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន កែងនឹងមហាវិថី ឧកញ៉ា ហ៊ុន នាង មជ្ឈមណ្ឌល​ Porsche ភ្នំពេញបម្រើ​ការជា​ទីតាំង​ផ្តល់​សេវា​ច្រើនមុខ ​ដែល​មានចាប់ពី​ការលក់​ សេវាកម្ម​ក្រោយការលក់​​ សម្ភារៈតុបតែង និងលម្អបន្ថែម​ សម្ភារៈតុបតែងរបស់​អ្នកបើកបរ​ Porsche​) នៅក្នុង​កន្លែង​តែមួយ​ ដោយផ្តល់​នូវ​កម្រិត​សេវាកម្ម​ខ្ពស់​ដល់​អតិថិជន​របស់​ Porsche ​នៅក្នុង​ប្រទេស​កម្ពុជា​។ ​មជ្ឈ​មណ្ឌល​ Porsche ភ្នំពេញ​​​ ផ្តល់ជូនអតិថិជន នូវគ្រប់ម៉ូដែលនៃរថយន្តPorsche ព្រមទាំងការរចនាបន្ថែមទៅតាមចំណូលចិត្តអតិថិជន ដើម្បីអោយរថយន្តកាន់តែមានលក្ខណៈពិសេសដែលអតិថិជនទាំងអស់អាចស្វែងយល់បន្ថែមបាននៅទីនេះ https://dealer.porsche.com/cambodia/virtual-showroom។ លើសពីនេះទៅទៀត គ្រប់រថយន្តដែលមានលក់នៅមជ្ឈ​មណ្ឌល​ Porsche ភ្នំពេញ​​​ បានបំពាក់ជាមួយកញ្ចប់សេវាកម្មថែទាំ និងធានាពីរោងចក្ររយៈពេលរហូតទៅដល់ ៤ឆ្នាំ ដែលធ្វើអោយរថយន្ត Porsche កាន់តែមានភាពលេចធ្លោ និងពិសេសលើសពីរថយន្តផ្សេងទៀតដែលនាំចូលមកព្រះរាជាណាចក្រកម្ពុជា។

មជ្ឈមណ្ឌល​ Porsche ភ្នំពេញ

  • ផ្នែកទំនាក់ទំនង​សាធារណៈ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​
  • អ្នកនាង ងួន​ កែវ្វត្តី
  • ទូរសព្ទ​៖ (+855)-11-888-976
  • អ៊ីមែល​៖ [email protected]
ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលតម្លៃឡាន BMW X7 ឆ្នាំ ២០២១ នៅឥណ្ឌូណេស៊ី ដែលផលិតនៅក្នុងប្រទេសផ្ទាល់

ក្រោយពីមានការពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ១៩កាលពីឆ្នាំមុន BMW Group Indonesia បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត BMW X7 ស៊េរីឆ្នាំ ២០២១ ដែលជាប្រភេទរថយន្តដំឡើងក្នុងស្រុកផ្ទាល់ ធ្វើឲ្យតម្លៃរថយន្តនេះកាន់តែធូរថ្លៃជាងមុន។

ដោយសារតែជារថយន្តដំឡើងក្នុងស្រុងទាំងស្រុងបានធ្វើឲ្យ BMW X7 ស៊េរីឆ្នាំ ២០២១ នៅឥណ្ឌូណេស៊ី ថយចុះតម្លៃមកនៅចាប់ពីប្រមាណ ១៦ម៉ឺនដុល្លារ ខណៈដែលតម្លៃម៉ូដែលនាំចូលកាលពីមុនគឺមានតម្លៃចាប់ពីប្រមាណ ១៩ម៉ឺនដុល្លារ។

សម្រាប់ BMW X7 ឆ្នាំ ២០២១ ដែលមានតម្លៃធូរថ្លៃជាងគេ ក៏នៅមានប្រណីតខ្ពស់ខ្លាំង ដោយសារវាមានបំពាក់មកជាមួយស្រាប់នូវអំពូល LaserLight របស់ BMW រួមជាមួយផ្ទាំងប៉ាណាមុខទំហំធំ និងយ៉ាន់កង់ទំហំធំ ២១អ៊ីញជាដើម។

គួរដឹងថា BMW មានផែនការពង្រីកការដំឡើងនៅប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍ដូចជានៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដើម្បីធ្វើឲ្យតម្លៃរថយន្ត BMW X7 ដែលជារថយន្ត SUV ខ្នាតធំជាងគេរបស់ខ្លួន កាន់តែមានតម្លៃទាក់ទាញក្នុងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍។ កន្លងមករថយន្ត BMW X7 មានផលិតផ្ដាច់មុខតែនៅរោងចក្ររបស់ BMW ដែលស្ថិតនៅ South Carolina សហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណាត់ថ្នាក់កំពូល និងចំនួនលក់រថយន្តទាំង ១០ក្រុមហ៊ុន នៅថៃ កាលពីខែមករា ឆ្នាំ២០២១

យោងតាមគេហទំព័ររបស់តូយ៉ូតាថៃ (ចុចមើលនៅទីនេះ) បានបង្ហាញពីតារាងនៃចំនួនលក់ទាំងរថយន្តប្រចាំខែមករា ឆ្នាំ២០២១។ ដោយយើងនឹងលើកយករថយន្តទាំង ១០ក្រុមហ៊ុននោះ ពីចំណាត់ធំទៅតូច (ចំណាត់ថ្នាក់តូចគឺល្អជាងគេ)៖

១០. ក្រុមហ៊ុន Hino លក់បានចំនួន៖ ៩៧៦ គ្រឿង

រូបតំណាង

៩. ក្រុមហ៊ុន Suzuki លក់បានចំនួន៖ ១ ៧០២ គ្រឿង

៨. ក្រុមហ៊ុន MG លក់បានចំនួន៖ ២ ១៤៧ គ្រឿង

រូបតំណាង

៧. ក្រុមហ៊ុន Nissan លក់បានចំនួន៖ ២ ១៨២ គ្រឿង

៦. ក្រុមហ៊ុន Ford លក់បានចំនួន៖ ២ ៣០៧ គ្រឿង

រូបតំណាង

៥. ក្រុមហ៊ុន Mazda លក់បានចំនួន៖ ៣ ១៧០ គ្រឿង

៤. ក្រុមហ៊ុន Mitsubishi លក់បានចំនួន៖ ៣ ៣២០ គ្រឿង

៣. ក្រុមហ៊ុន Honda លក់បានចំនួន៖ ៥ ៦៥៧ គ្រឿង

រូបតំណាង

២. ក្រុមហ៊ុន Isuzu លក់បានចំនួន៖ ១៥ ២៤៨ គ្រឿង

រូបតំណាង

១. ក្រុមហ៊ុន Toyota លក់បានចំនួន៖ ១៧ ៦៧៩ គ្រឿង

រូបតំណាង
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+