ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានមួយទៀតប្រកាសថាលក់តែឡានអគ្គិសនីនៅត្រឹមឆ្នាំ ២០៣៥

​ក្នុង​សេចក្ដី​ប្រកាស​ថ្មី​មួយ ក្រុមហ៊ុន​​រថយន្ត General Motors បាន​និយាយ​ថា​ខ្លួន​ចង់​បំបាត់​ចោល​រថយន្ត​បញ្ចេញ​ផ្សែង​ចាប់​ពី​រថយន្ត​ខ្នាត​តូច​ទៅ​នៅ​ត្រឹម​ឆ្នាំ ២០៣៥ ខាង​មុខ។

General Motors guts CES plans, may have shown Cadillac electric car -  Roadshow

GM បាន​និយាយ​ថា​បច្ចុប្បន្ន​នេះ​រថយន្ត​ចំនួន​ប្រមាណ ៧៥% របស់​ខ្លួន គឺ​ជា​ប្រភេទ​រថយន្ត​បញ្ចេញ​ផ្សែង​ពុល។ នៅ​ត្រឹម​ឆ្នាំ ២០២៥ ខាង​មុខ​ ក្រុមហ៊ុន​ចង់​ឲ្យ​រថយន្ត​អគ្គិសនី​មាន​ចំណែក ៤០% នៃ​ម៉ូដែល​ដែល​ដាក់​លក់​នៅ​សហរដ្ឋអាមេរិក ហើយ​​​ចង់​ឲ្យ​មាន​ផលិតផល​អគ្គិសនី​ចំនួន ៣០​ម៉ូដែល​មាន​លក់​នៅ​ទូទាំង​ពិភពលោក​ផង​ដែរ។

ដើម្បី​ធានា​ថា​នឹង​មាន​​ស្ថានីយ​សម្រាប់​សាក​ភ្លើង​រថយន្ត​អគ្គិសនី GM ក៏​បាន​ប្រកាស​អំពី​ការ​ចាប់​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន EVgo ដើម្បី​បន្ថែម​ស្ថានីយ​សាក​ភ្លើង​ល្បឿន​លឿន​ជាង ២ ៧០០ ទីតាំង​នៅ​ត្រឹម​ឆ្នាំ ២០២៥ ដែល​ស្ថានីយ​ទាំង​នេះ​នឹង​ប្រើ​ប្រាស់​ថាមពល​​ដែល​អាច​ប្រើ​ប្រាស់​ឡើង​វិញ​ ១០០%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ford Territory ២០២១ ត្រូវបានសម្ពោធដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ

[ភ្នំពេញ – ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១] ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការរថយន្ត Ford Territory ២០២១ ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខ​។

កម្មវិធីនេះត្រូវបានបែងចែកជា ២ ផ្នែក ពេលព្រឹកជាកម្មវិធីបើកបរសាកល្បង ដែលអតិថិជនទាំងអស់អាចអញ្ជើញចូលរួមបើកបរសាកល្បងជាមួយរថយន្ត Ford Territory ២០២១ នេះផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេស Ford ធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៏បើកបរដ៏ថ្មីស្រឡាងជាមួយនឹងបច្ចេកវិទ្យាយ៉ាងច្រើនលើសពីការរំពឹងទុក។

សម្រាប់កម្មវិធីពេលល្ងាចគឺជាពិធីសម្ពោធជាផ្លូវការនៃរថយន្តនេះដែលបានអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន Ford ផងដែរ។

លោក Michael Breen នាយកប្រត្តិបត្តិប្រចាំក្រុមហ៊ុន ហ្វដ បានមានប្រសាសន៍ថា៖ “រថយន្ត Ford Territory គឺជាសមាជិកថ្មីនៃត្រកូល Ford ដែលជារថយន្ត SUV ខ្នាតកណ្តាលដែលត្រូវបានរចនារូបរាងថ្មីស្រឡាង ការតម្លើង និងតេស្តសាកល្បងយ៉ាងម៉ត់ចត់ពីក្រុមអ្នកជំនាញបច្ចេកទេស Ford ដែលអាចផ្តល់ជូននូវបទពិសោធន៍នៃការបើកបរថ្មីមិនធ្លាប់មានពីមុនមកជូនដល់អតិថិជន ហើយពួកយើងជឿជាក់ថារថយន្ត Ford Territory ២០២១ នឹងអាចបំពេញនូវតម្រូវរបស់អតិថិជនបានច្រើនក្នុងទីផ្សារប្រទេសកម្ពុជា។”

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ រថយន្ត SUV បានទទួលការគាំទ្រយ៉ាងច្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះហើយទើបក្រុមហ៊ុន អ អិម អេ ខេមបូឌា សម្រេចចិត្តនាំយករថយន្ត​ Ford Territory មកកាន់ទីផ្សារប្រទេសកម្ពុជាជាមួយនឹងការរចនាផ្ទៃខាងក្នុងធំទូលាយ ផ្នែកខាងក្រៅដ៏ទាក់ទាញ បច្ចេកវិទ្យាលើសគេគឺពិតជាអាចបំពេញតម្រូវការប្រចាំថ្ងៃរបស់អតិថិជនក្នុងយុគសម័យថ្មីនេះ។”

រថយន្ត Ford Territory ត្រូវបានបង្កើត និងឌីហ្សាញឡើងនៅក្នុងប្រទេសអូស្ត្រាលី ហើយត្រូវបានធ្វើការតេស្តផ្នែកសុវត្ថិភាព សមត្ថភាព និងបច្ចេកវិទ្យាថ្មីៗយ៉ាងម៉ត់ចត់ពីសំណាក់វិស្វករជំនាញរបស់ Ford ដោយធ្វើការតេស្តបើកសាកល្បងនៅលើផ្លូវរហូតដល់ទៅជាង ៦,៨ លានគីឡូម៉ែត្រឯណោះ ទម្រាំតែក្រុមហ៊ុន Ford សម្រេចចិត្តលក់រថយន្តដ៏ទំនើបមួយនេះក្នុងទីផ្សារ។ ដូច្នេះហើយគ្រប់ចំណុចនៃរថយន្តនេះពិតជាមានភាពពិសេស គឺមិនត្រឹមតែស្អាតតែប៉ុណ្ណោះទេ ហើយថែមទាំងមានសមត្ថភាពខ្ពស់ និងបច្ចេកវិទ្យាឆ្លាតវៃលើសពីការរំពឹងទុកផងដែរ។

រថយន្ត Ford Territory ២០២១ ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន EcoBoost ជំនាន់ថ្មីទំហំ ១,៥លីត្រ ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ ១៤៣PS និងកម្លាំងរមួលបានដល់ទៅ ២២៥ N.M ។ ជាមួយនឹងប្រអប់លេខ ៨ វគ្គអូតូជំនាន់ថ្មីដែលធ្វើអោយការបើកបរកាន់តែមានភាពរលូន និងចូលលេខបានល្អជាងមុន។មុខងារថ្មី ២ ដែលរថយន្ត Ford Territory ២០២១ មាននោះគឺប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងប៊ូតុង Sport Mode សម្រាប់អោយលោកអ្នកបើកបរនៅផ្លូវឆ្ងាយ និងមានល្បឿនលឿន។

រថយន្ត Ford Territory ២០២១ បំពាក់ទៅដោយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយឈានមុខគេរបស់ Ford ដែលមានឈ្មោះថា Ford Co-Pilot 360TM ដែលក្នុងនោះរួមមានដូចជា៖

  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (T) និងអក្សរ (P) (Active Park Assist System)
  • ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ៣៦០o ដឺក្រេកម្រិតខ្ពស់ (High Definition 360 Degree Camera)
  • សេនស័រជំនួយចូលចតរហូតដល់ទៅ ១២ គ្រាប់ (12 Sensors)
  • ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង  (Blind Spot Information System)
  • ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)
  • ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)
  • ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្ត  (Adaptive Cruise Control)
  • ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ (Electronic Stability Control)
  • ប្រព័ន្ធហ្រ្វាំង ABS និងEBD (ABS and EBD)
  • ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist)
  • និងប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀត។

រថយន្ត Ford Territory ២០២១ មានជម្រើសពណ៍ចំនួន ៦សម្រាប់អតិថិជនជ្រើសរើសរួមមាន៖ ស ខ្មៅ ក្រហម ផ្ទៃមេឃ ទឹកមាស និងពណ៍គ្រាប់អំពិល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីចំណុចទាក់ទាញជាច្រើននៃរថយន្ត e2 អគ្គិសនីសុទ្ធ 100% ដែលនឹងមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ…

ក្រុមហ៊ុន BYD ប្រចាំប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនទទួលបានសិទ្ធចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយ នៅប្រទេសចិន ក្រោយទទួលបានការចាប់អារម្មណ៌ ក៏ដូចជាការគាំទ្រពីសំណាក់អតិថិជនរបស់ខ្លួន ជាមួយរថយន្តប្រភេទម៉ាស៊ីនសាំង F3, Song Pro, Song Max, Tang ពេលនេះបានចាប់ផ្តើមនាំចូលរថយន្តប្រភេទ អគ្គិសនីសុទ្ធ ១០០% គឺ​រថយន្ត BYD e2 ។

BYD e2 គឺជារថយន្ត SUV ដំណើរការដោយថាមពលអគ្គិសនីខ្នាតតូច ត្រូវបានរចនាយ៉ាងទាក់ទាញ ដោយកំពូលអ្នកឌីស្សាញរថយន្តដ៏ល្បីគឺលោក Juanma Lopez ដែលធ្លាប់ឌីហ្សាញរថយន្តល្បីៗ ដូចជា Lamborghini, Mercedes-Benz និង Ferrari ជាដើម។

រថយន្តនេះបានផ្តល់ឲ្យបាននូវបទពិសោធន៍បើកបរដ៏អស្ចារ្យ ជាមួយនឹងទម្ងន់ខ្លួនស្រាលគឺត្រឹមតែ ១ ២៥០គីឡូក្រាមប៉ុណ្ណោះ ហើយថែមទាំងមានការឌីហ្សាញរាងបែបឈរជើង និងដំបូលទាប។ រថយន្ត BYD e2 មានប្រវែងសរុប ៤ ២៤០មីល្លីម៉ែត្រ, ទទឹង ១ ៧៦០មីល្លីម៉ែត្រ និង កម្ពស់ ១ ៥៣០មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៦១០មីល្លីម៉ែត្រ។ ទោះបីជាមើលពីក្រៅ ឃើញថាវាមានរូបរាងតូច ប៉ុន្តែ SUV មួយនេះមានកាប៊ីនខាងក្នុងធំទូលាយ ហើយអាចផ្ទុកអីវ៉ាន់បានដល់ ៣៦០លីត្រសម្រាប់ឃ្លុបខាងក្រោយ។ ជាមួយគ្នានេះដែរ វាក៏មានបំពាក់កុងទ័រប្រភេទឌីជីថល ដែលបង្ហាញនូវព័ត៌មានជាច្រើនយ៉ាងច្បាស់ និងងាយស្រួលមើល គួបផ្សំនឹងអេក្រង់កម្សាន្តធំ ទំហំដល់ ១០,១អ៊ីញទៀតផង។ ក្នុងនោះអ្នកបើកបរក៏អាចជ្រើសរើសមុខងារបើកបរ ដូចជា Sport Mode, Snow Mode និង Eco Mode ផងដែរ។

រថយន្តអគ្គិសនី BYD e2 នេះមានជម្រើស ២ ប្រភេទ គឺប្រភេទប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ៣៥,២គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យវាអាចបើកបរបានចម្ងាយ ៣០៥គីឡូម៉ែត្រ និងប្រភេទ ៤៧,៣គីឡូវ៉ាត់ម៉ោង អាចបើកបរចម្ងាយ ៤០៥គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ អ្វីដែលរឹតតែពិសេសនោះគឺ អាចគាំទ្រនូវមុខងារសាកភ្លើងលឿន ដោយចាប់ពី ៣០% ទៅ ៨០% ប្រើពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។

រថយន្តនេះក៏បានបំពាក់ជាមួយនូវប្រព័ន្ធសុវត្ថិភាពជាច្រើន ដូចជា ហ្រ្វាំង ABS, ហ្វ្រាំង Electronic Brakeforce Distribution, មុខងារជំនួយពេលឡើងចំណោត Hill-Hold Control, មុខងារទប់លំនឹង Traction Control System, ប្រព័ន្ធហ្វ្រាំងជំនួយ Hydraulic Brake Assist System, មុខងារទប់លំនឹង Vehicle Dynamic Control និង ហ្វ្រាំងដៃអូតូ Auto Hold ផងដែរ។ យើងនឹងរង់ចាំមើលលក្ខណៈពិសេស លម្អិតនៅពេលរថយន្តនេះមានវត្តមានផ្លូវការនៅកម្ពុជា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តស៊េរីថ្មីឆ្នាំ២០២១ បានបង្ហាញវត្តមានលើទីផ្សារកម្ពុជាជាមួយនឹងតម្លៃយ៉ាងសមរម្យ

តើរថយន្តម៉ូឌែលណាខ្លះដែលមានវត្តមានលើទីផ្សារក្នុងឆ្នាំ២០២១នេះ? នេះជាសំនួរមួយដ៏ល្អ ហើយប្រសិនបើលោកអ្នកកំពុងស្វែងរកពត៍មានទាក់ទងទៅនឹងរថយន្តប្រភេទ Crossover និង SUV លោកអ្នកអាចអានក្នុងអត្ថបទនេះបាន។ ជាមួយនឹងការប្រកួតប្រជែងនៃយីហោរថយន្តដែលបង្ហាញពីម៉ូឌែលថ្មីរបស់ខ្លួនដូចជាការ រចនាបែបថ្មីនៃរូបរាង ក៏ដូចជាការបំពាក់មកនូវបច្ចេកវិទ្យាទំនើបៗ ដែលទាំងអស់នេះហើយជាការពង្រឹងនៃការលក់របស់ពួកគេ។ ហើយវាក៏ជាការនាំផ្លូវដ៏ល្អមួយសម្រាប់រថយន្តស៊េរីថ្មីឆ្នាំ ២០២១ ដែលផ្តល់ជូននូវតម្លៃយ៉ាងសមរម្យក្រោម ៥០ ០០០ដុល្លារ។ នោះហើយជាសញ្ញាបង្ហាញពីភាពជោគជ័យនៃការលក់ចេញរបស់យីហោរថយន្តក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន ខណៈពេលដែលរថយន្តស៊េរីថ្មីទាំងនោះបានបំពាក់នូវមុខងារប្រើប្រាស់ទំនើបៗ, ការសន្សំសំចៃ, អត្ថប្រយោជន៏ជាច្រើនទៀត រួមនឹងតម្លៃពិសេស។

សម្រាប់ឆ្នាំនេះផងដែរ មានក្រុមហ៊ុនជាច្រើនដូចជា Toyota, MG និង Ford បានបង្ហាញពីវត្តមានម៉ូឌែលថ្មីៗរបស់ពួកគេសម្រាប់ឆ្នាំ ២០២១ ជាមួយនឹងប្រភេទ Crossover និង SUV។ នេះគ្រាន់តែជារថយន្តស៊េរីថ្មីទាំង៣ម៉ូឌែលដែលលោកអ្នកអាចពិចារណាបាន។

១. រថយន្ត MG ZS ស៊េរីឆ្នាំ២០២១: ម៉ូឌែលនេះបានមកដល់ប្រទេសកម្ពុជាហើយជាមួយនឹងតម្លៃលក់ត្រឹមតែ៣១​ ០០០ដុល្លារប៉ុណ្ណោះ។ វាក៏បានបង្កើនសម្ថភាពខ្ពស់ដោយការរចនាបែបថ្មីនៃកម្លាំង, ការកំសាន្ត, បច្ចេកវិទ្យាទំនើប​ និងប្រព័ន្ធសុវត្ថិភាពខ្ពស់។ វាពិតជាមានភាពទាក់ទាញទាំងរូបរាងខាងក្រៅ និងផ្នែកខាងក្នុង។ ម៉ូឌែលនេះក៏បានបំពាក់ដោយកាំម៉េរា ៣៦០ដឺក្រេ, ដំបូលលើបែប Panoramic, អូតូក្តោបកញ្ចក់ចំហៀង និងមុខងារប្រើប្រាស់ជាច្រើនមុខទៀត។ រថយន្ត MG ZS ក៏បានរចនាឡើងថ្មីជាមួយនឹងចង្កៀងមុខបែបថ្មី និងចង្កៀងក្រោយ LED DRL។ ហើយវាក៏បានបំពាក់ដោយយ៉ាន់កង់បែបស្ព័រដែលមានទំហំ ១៧អ៊ីញ។ សម្រាប់ផ្នែកខាងក្នុងវិញវាក៏បានបន្ថែមនូវ Speaker ចំនួន ៦គ្រាប់សម្រាប់ការកំសាន្ត និងមុខងារដ៏ពិសេសមួយទៀតនោះគឺ Apple CarPlay និង Android Auto។

២. រថយន្ត Toyota Corolla Cross ឆ្នាំ២០២១: ទំហំថ្មីនៃម៉ូឌែលនេះគឺប្រភេទ SUV ខ្នាតកណ្តាលដែលផ្តល់ជូនសម្រាប់អ្នករួមដំណើរចំនួន៥នាក់ ហើយម៉ូឌែលនេះបានរួមបញ្ចូលគ្នារវាងភាពស្ព័រ និងការសន្សំសំចៃ។ វាបានបំពាក់ដោយម៉ាស៊ីនចំណុះ១,៨លីត្រ ហើយវាជារថយន្តប្រភេទប៉ុងមួយអូសទាញកង់មុខដែលជាស្តង់ដារបច្ចេកទេស ប៉ុន្តែបច្ចេកវិទ្យាអូសទាញកង់ទាំងអស់ដែលជាប្រភេទប៉ុងពីរគឺមិនមានមកជាមួយម៉ូឌែលនេះទេ។ ខណៈពេលដែលវាមិនមានរន្ធខ្យល់ចេញចូលនៅផ្នែកខាងក្រោយ ប៉ុន្តែវាក៏មាន Automatic Climate Control ដូចរថយន្ តFord Territory ផងដែរ។ រថយន្តToyota Corolla Cross​បានលេចឡើងក្នុងទីផ្សារកម្ពុជាជាមួយតម្លៃ៤៩ ៩៩០ដុល្លារ។

៣. រថយន្ត Ford Territory ឆ្នាំ២០២១: រថយន្តនេះបានបំពាក់ដោយមុខងារសុវត្ថិភាព Electronic Parking Brake ដែលផ្លាស់ប្តូរពីប្រភេទចង្កឹះហ្វ្រាំងដៃទូទៅ។ វាក៏បានបំពាក់ដោយអំពូល Daytime Running Light, សេនស័រទឹកភ្លៀង និងកៅអីពូកស្បែកដូចទៅនឹងរថយន្ត MG ZS ដែរ ជាពិសេសវាក៏បានបំពាក់ដោយអេក្រង់កំសាន្តដ៏ធំទំហំ ១០អ៊ីញដែលរួមមុខងារ Apple CarPlay និង Android Auto ហើយវាក៏បានបន្ថែមមកជាមួយនឹងរន្ធសម្រាប់សាកថ្ម និងរន្ធ USB ផងដែរ។ ការមកដល់ស៊េរីថ្មីនេះជាមួយនឹងមុខងារប្រើប្រាស់ដ៏ទំនើប ដែលបានដាក់លក់ក្នុងតម្លៃ៤៩ ៩៩០ដុល្លារ ដែលពិតជាពិបាកក្នុងវាយលុកលើទីផ្សារបន្តិចហើយ។

រថយន្តស៊េរីថ្មីដែលបានបង្ហាញខ្លួនក្នុងដើមឆ្នាំ ២០២១នេះគឺមានការផ្តល់ជូននូវទំហំ តម្លៃ និងភាពប្រណីតកម្រិតខ្ពស់។ ដូច្នេះលោកអ្នកអាចអញ្ផើញក្នុងការបើកសាកល្បង និងទស្សនារថយន្តនៅអគារតាំងបង្ហាញរថយន្តរបស់ពួកគេដើម្បីទទួលបានពត៍មានកាន់តែលម្អិតអំពីម៉ូឌែលដែលអ្នកចាប់អារម្មណ៏។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើយល់យ៉ាងណាចំពោះ Ford Ranger មុខកាត់ Raptor មួយនេះ?

Prior Design គឺជាក្រុមអ្នកឌីហ្សាញរថយន្តដែលមានមូលដ្ឋាននៅតំបន់ Lower Rhine (អាឡឺម៉ង់) ដែលមានឯកទេសឌីហ្សាញលើម៉ូដែល Porsche, Mercedes-Benz និងរថយន្ត Audi ។ ថ្មីៗនេះ Prior Design បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេល ឌីហ្សាញរថយន្តភីកអាប់របស់ Ford Ranger Series។

យោងតាម Prior Design កញ្ចប់ Wide Body អាចតម្លើងនៅលើរថយន្ត Ford គ្រប់ស៊េរីដែលផលិតចាប់ពីឆ្នាំ ២០១១ ដល់បច្ចុប្បន្ន ហើយសម្រាប់នេះ មានតម្លៃសរុប ៦ ៣០០ដុល្លារ ដែលចែកចេញជា ៨ផ្នែក។

រថយន្តនេះត្រូវបានបំពាក់ដោយកាងខាងមុខដែលមានការរចនាស្រដៀងនឹង Ford Raptor ។ ទន្ទឹមនឹងនេះ ផ្នែកខាងក្នុងបានធ្វើការអាប់ដេត និងបានផ្លាស់ប្តូរដៃចង្កូតថ្មី។ ចំណែកផ្នែកខាងក្រៅបានបំពាក់ជាមួយឡូហ្គោនៅខាងមុខ ដែលធ្វើពីសរសៃកាបូន ហើយចំពោះថាសកង់ អតិថិជនអាចជ្រើសរើសជាមួយទំហំ ១៨អ៊ីង និង ២០អ៊ីង។ ចំណែកផ្នែកខាងក្រោយបានបំពាក់ជាមួយកាងថ្មី ដែលមានភាពរឹងមាំជាងមុន និងបំពាក់ជាមួយ Spoiler ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Ford Mustang Mach-E នឹងមានផលិតនៅចិន

ការដឹករថយន្ត Mustang Mach-E ឆ្នាំ២០២១ ឲ្យភ្ញៀវនៅសហរដ្ឋអាមេរិក ត្រូវបានពន្យាពេល ប៉ុន្តែវាមិនអាចបញ្ឈប់ Ford បានឡើយ ដោយក្រុមហ៊ុននេះបានប្រកាសថា SUV អគ្គិសនីរបស់ខ្លួននឹងមានផលិតនៅក្នុងប្រទេសចិនដែរ។

រថយន្ត Ford Mustang Mach-E ឆ្នាំ២០២១ នឹងត្រូវផលិតដោយក្រុមហ៊ុន Changan Ford សម្រាប់លក់ឲ្យទីផ្សារក្នុងស្រុក នៅក្នុងឆ្នាំនេះតែម្តង។

Ford អះអាងថា រថយន្ត Mustang Mach-E GT ក៏នឹងមានលក់នៅក្នុងប្រទេសចិនដែរ ដោយបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣វិនាទីប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ វាមានបំពាក់កញ្ចក់អាគុយអគ្គិសនី ទំហំ ៨៨គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

រថយន្ត Mach-E នឹងមានបំពាក់ប្រព័ន្ធជំនួយការបើកបរ និង មុខងារបើកបរស្វ័យប្រវត្តិ Level 2+ បូករួមទាំងប្រព័ន្ធកម្សាន្ត SYNC+ និងលក្ខណៈពិសេសជាច្រើនផ្សេងទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley ចំណាយពេល ១៨ឆ្នាំ ទើបអាចធ្វើរឿងមួយនេះបាន

ក្រុមហ៊ុន Bentley ទើបតែបានផលិតរថយន្ត Continental GT គ្រឿងទី ៨០ ០០០ របស់ខ្លួន នៅឯរោងចក្រក្នុងទីក្រុង Crewe ប្រទេសអង់គ្លេស ដោយចំណាយពេល ១៨ឆ្នាំ និង ៣ជំនាន់នៃម៉ូដែលនេះ ចាប់តាំងពីវាបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០០៣។

រថយន្ត Bentley Continental GT គ្រឿងទី ៨០ ០០០ ដែលមានចង្កូតស្តាំខាងលើ មានតួខ្លួនពណ៌ទឹកក្រូច Orange Flame ហើយបំពាក់ Option “Blackline” និង “Styling” ផងដែរ។

រថយន្តប្រភេទ Grand Tourer ទ្វារពីរ Continental GT បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០០៣ ដោយបំផុសគំនិតតាម ម៉ូដែល R-Type Continental ឆ្នាំ១៩៥២។

គួរឲ្យដឹងថា រថយន្តខាងលើមានបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំង ៥៤២សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការជ្រើសរើសយកយានដ្ឋានជួសជុល ជារឿងចាំបាច់បំផុតមុនសម្រេចចិត្តទិញរថយន្ត

REVIEW+: ជម្រាបសួរសារជាថ្មី បងប្អូនទាំងអស់គ្នា ខ្ញុំរក្សា​ ជួបគ្នាម្តងទៀតហើយ លើកនេះក៏មិនខុសពីអត្ថបទមុនដែរគឺយើងនិយាយអំពីយានដ្ឋានជួសជុលស្តង់ដារ។ កាលពីអត្ថបទមុន ចំនួន ៣នោះ ខ្ញុំសូមសង្ខេបដែរ ឬបងប្អូនអាចចុចលើដំណរភ្ជាប់បាន ដែលមានដូចជា៖

  1. លឺតែគេថា ម៉េចក៏ដឹងថាតម្លៃជួសជុលថ្លៃ?
  2. យាន្តដ្ឋានដែលមានជាង និងឧបករណ៌បែបនេះបានអ្នកគួរទុកចិត្ត
  3. អង្គុយរង់ចាំ ១ម៉ោង ដូចមកលំហែអាម្មណ៌តានតឹង

ដោយសារតែកត្តាខាងលើទាំងនេះហើយ ទើបខ្ញុំលើកឡើងថា មុនការសម្រេចចិត្តទិញរថយន្តថ្មី ឬមួយទឹកយកមកប្រើប្រាស់ បងប្អូនត្រូវតែពិនិត្យមើល អោយបានច្បាស់ ពីវិសាលភាពនៃសេវាកម្ម ទីតាំងយានដ្ឋាន និងជំនាញបច្ចេកទេសក្នុងការថែទាំ និងជួសជុល។ នៅពេលដែលចំណុចទាំងនេះ មានគ្រប់ហើយនោះ រាល់ការជ្រើសរថយន្តរបស់បងប្អូនកាន់តែមានទំនុកចិត្តបន្ថែមទៀតលើម៉ាកសញ្ញានេះ។

ជាក់ស្តែង យានដ្ឋានតូយ៉ូតា តាមរយៈការលើកឡើងខាងលើ ប្រាកដណាស់ បងប្អូននឹងលែងមានការបារម្ភទៀតហើយ ព្រោះយានដ្ឋានរបស់តូយ៉ូតា បានពង្រើកវិសាលភាពរបស់ខ្លួនដែលមាននៅភ្នំពេញ៖ ទីស្នាក់ការកណ្តាល (ទឹកថ្លា) សាខាបាក់ទូក សាខាទួលសង្កែ និងសាខាខេត្ត សៀមរាប និងបាត់ដំបងផងដែរ។ បន្ថែមជាមួយដៃគូរ ដែលបានបណ្តុះបណ្តាលតាមស្តង់ដារបច្ចេកទេស ទទួលស្គាល់ដោយតូយ៉ូតា នៅតាមបណ្តារខេត្តមួយចំនួនដូចជា៖

យាន្តដ្ឋាន​ ខូវ ឈាងស៊ា ស្ថិតនៅ៖ ភូមិលេខ៧​ សង្កាត់ កំពង់​លាវ ក្រុង ព្រៃវែង ខេត្ត ព្រៃវែង | Tel: ០១២ ៥៥០ ១០១

យាន្តដ្ឋាន​ សុម៉ានិត ស្ថិតនៅ៖ ភូមិ រកាធំ សង្កាត់ រកាធំ ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ | Tel: ០៨៥ ៨៥១ ១១១/០១០ ៨៥១ ១១១

យាន្តដ្ឋាន​ វ៉ា ណាវីន ស្ថិតនៅ៖ ភូមិ បឹងកុក២ សង្កាត់ បឹងកុក ក្រុង កំពង់ចាម ខេត្ត កំពង់ចាម | Tel: ០១២ ៨៣៧ ៧៨៤

យាន្តដ្ឋាន​ ហាក់ ប៊ុនលី ស្ថិតនៅ៖ តាមបណ្តោយផ្លូវជាតិលេខ ៦ (ចង្ងាយប្រហែល ២ គ.ម ពីស្ពានស្ទឹងសែន) ខេត្តកំពង់ធំ | Tel: ០១២ ៤៤ ៦០ ៦២ / ០៩៧ ២១ ០២ ១១១

ជាចុងក្រោយ អរគុណបងប្អូនទាំងអស់គ្នា សម្រាប់ការតាមដានអត្ថបទ និងគាំទ្រ ខេមបូអូតូ កន្លងមក ខ្ញុំរក្សា ពីអត្ថបទ REVIEW+ របស់ខេមបូអូតូ ជួបគ្នានៅអត្ថបទក្រោយៗទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រណីតដាច់គេរបស់ចិន ចេញលក់កាន់តែច្រើនប្រទេសហើយ

រថយន្ត Hongqi H9 ដែលជារថយន្ត Sedan ប្រណីតរបស់ក្រុមហ៊ុនផលិតរថយន្តប្រណីតល្បីឈ្មោះចិន បានធ្វើដំណើរទៅដល់ទីផ្សារសហភាពអារ៉ាប់រួម និងប្រទេសកូរ៉េខាងត្បូង ហើយវានឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេសជប៉ុនឆាប់ៗនេះផងដែរ។

Hongqi H9 boarded the ship to export to overseas markets.  Photo: News.cn

នៅទីក្រុងឌុយបៃរថយន្ត Hongqi H9 មានដាក់លក់តម្លៃចាប់ពីប្រមាណ ៦៣ ០០០ដុល្លារ ទៅប្រមាណ ៨៥ ០០០ដុល្លារ។ ចំណែកនៅជប៉ុនវារំពឹងថាមានតម្លៃប្រមាណ ៦៥ ០០០ដុល្លារ ទៅប្រមាណ ៧៧ ០០០ដុល្លារ។ រថយន្តនេះមានតម្លៃចន្លោះពី ៤៦ ០០០ដុល្លារ ដល់​៨ម៉ឺនដុល្លារនៅប្រទេសចិន ដែលអាស្រ័យលើ Option នៃរថយន្ត។

ចំពោះការវាយលុកចូលទីផ្សាររថយន្តប្រទេសកូរ៉េខាងត្បូងអាចជាបញ្ហាមួយសម្រាប់រថយន្ត Hongqi H9 ដោយសារនៅប្រទេសកូរ៉េខាងត្បូងមានការនិយមតែប្រើប្រាស់ផលិតដោយក្រុមហ៊ុនក្នុងស្រុកប៉ុណ្ណោះដូចជា​ Hyundai និង Kia ជាដើម។ សម្រាប់ទីផ្សាររថយន្តប្រណីតនៅកូរ៉េខាងត្បូងក៏មានគូប្រជែងខ្លាំងក្លាពីក្នុងស្រុកផងដែរគឺម៉ាក Genesis ដែលម៉ាកសាខាមួយរបស់ Hyundai។

Hong Ky H9.  Photo: Sina

គួរដឹងថារថយន្ត Hongqi H9 មានប្រើប្រាស់ម៉ាស៊ីនចំណុះ ២,០លីត្រ ៤ស៊ីឡាំង ប្រភេទ Turbocharged ដែលផលិតកម្លាំងបាន ២៥២សេះ ហើយវាក៏មានប្រភេទប្រើម៉ាស៊ីន Supercharged ចំណុះ ៣,០លីត្រ ៦ស៊ីឡាំងដែលមានកម្លាំង ២៧២សេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នៅតែលេខ១នៅជប៉ុន លក់ឡានបានច្រើនដាច់គេ

Toyota បានស្ថិតនៅតំណែងកំពូលនៃទីផ្សារប្រទេសជប៉ុនកាលពីឆ្នាំ ២០២០ កន្លងទៅ ដែលអាចលក់ចេញរថយន្តបានសរុប ១,៤លានគ្រឿង ខណៈដែល Suzuki ជាប់ចំណាត់ថ្នាក់លេខ២ លក់រថយន្តបានត្រឹម ៦៣ម៉ឺនគ្រឿង ចំនួនលក់ខុសគ្នាលើសពី២ដង។

ទីផ្សាររថយន្តជប៉ុនពេញមួយឆ្នាំ ២០២០ គឺមានរថយន្តចំនួន ៤ ៥៩៨ ៦១៥គ្រឿងបានលក់ចេញ ដែលមានការធ្លាក់ចុះ ១១,៥% ធៀបនឹងឆ្នាំ ២០១៩។ ខាងក្រោមជាម៉ាករថយន្តដែលអាចលក់រថយន្តបានច្រើនជាងគេ ៖

១. Toyota ៖ ១ ៤៥៤ ៥២៤គ្រឿង
២. Suzuki ៖ ៦៣០ ៨៤២គ្រឿង
៣. Honda ៖ ៦១៩ ១៣២គ្រឿង
៤. Daihatsu ៖ ៥៩២ ៣៤៦គ្រឿង

New Nissan Kicks goes on sale in Japan

៥. Nissan ៖ ៤៦៨ ៥៤៤គ្រឿង
៦. Mazda ៖ ១៧៧ ០៨៧គ្រឿង
៧. Subaru ៖ ១០៥ ៥៤០គ្រឿង

Mitsubishi and Panasonic banned from hiring foreign interns - Nikkei Asia៨. Mitsubishi ៖ ៧០ ២៨១គ្រឿង
៩. Isuzu ៖ ៦៦ ៧៤៨គ្រឿង
១០. Hino ៖ ៦០ ០៥១គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+