ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឆាប់ៗនេះ!! Nissan ទំនងជានាំយករថយន្តភីកអាប់ Navara ២០២១របស់ខ្លួន ចូលមកទីផ្សារកម្ពុជា

(ទីផ្សារក្នុងស្រុក) យោងតាមរយ:ការបង្ហោះផ្សាយរបស់ទីប្រឹក្សាផ្នែកលក់របស់ក្រុមហ៊ុន Nissan ប្រចាំប្រទេសកម្ពុជា បានអោយដឹងថា នាពេលនេះក្រុមហ៊ុន Nissan បានចាប់ផ្តើមបើកទទួលកក់នូវរថយន្ត Navara សេរ៊ីថ្មីឆ្នាំ ២០២១ ដើម្បីទទួលបានតម្លៃដ៏ពិសេសបំផុតសម្រាប់អតិថិជនរបស់ខ្លូន ១០នាក់ដំបូង។

ប្រភពរូបភាព: បរទេស
ប្រភពរូបភាព: បរទេស

ទោះជាយ៉ាងណាសម្រាប់លក្ខណ:ពិសេស នៃរថយន្ត Navara សេរ៊ីថ្មីឆ្នាំ ២០២១ គឺពុំមានការបញ្ជាក់ច្បាស់នៅឡើយទេ ថាមានលក្ខណ:ពិសេស ឬបច្ចេកវិទ្យាអ្វីខ្លះនោះដែរ ប៉ុន្តែបើតាមការចុះផ្សាយរបស់គេហទំព័របរទេសបានអោយដឹងថា Navara សេរ៊ីថ្មីឆ្នាំ ២០២១នេះបានធ្វើការអាប់ដេតថ្មី ទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ និងកាន់តែពិសេសបានផ្លាស់ប្តូររូបរាងថ្មីអោយកាន់តែកាចជាងមុន។

ប្រភពរូបភាព: បរទេស
ប្រភពរូបភាព: បរទេស
ប្រភពរូបភាព: បរទេស

ចំណែកឯតម្លៃផ្លូវការក៏មិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយទេ ប៉ុន្តែបងប្អូនទាំងអស់គ្នាអាចធ្វើការទាក់ទងទៅកាន់ទីប្រឹក្សាផ្នែកលក់ដោយផ្ទាល់តាមរយ:លេខទូរស័ព្ទ ០៨៩ ៣៦៨ ៦២៨ និង ០៩៣ ២១៩ ២៩៧៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបញ្ចេញឡានអគ្គិសនីថ្មី ៣ម៉ូដែល ក្រុមហ៊ុនវៀតណាម VinFast សាងសង់ស្ថានីយ៍សាកភ្លើងសំរាប់ម៉ូតូ និងឡានអគ្គិសនីនៅហាណូយ

កាលពីថ្ងៃទី ២២ ខែមករាកន្លងទៅក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាម VinFast បានបង្ហាញនូវរូបភាព និងព័ត៌មាននៃម៉ូឌែល SUV ស៊េរីថ្មីចំនួន ៣ ដែលមានឈ្មោះថា VF31, VF32 និង VF33 ដែលសុទ្ធតែជារថយន្តអគ្គិសនី។ ដោយរយ:ពេលមិនយូរប៉ុន្មាន ស្ថានីយសាកភ្លើងមួយចំនួន សម្រាប់រថយន្តអគ្គិសនីត្រូវបានសាងសង់ដោយក្រុមហ៊ុន VinFast នៅទីក្រុងហាណូយ។ ជាក់ស្តែងស្ថានីយសាកភ្លើងទាំងនេះមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយក្នុងសង្កាត់ Gia Lam ទីក្រុងហាណូយ។

ក្រៅពីស្ថានីយ៍សាកភ្លើងសម្រាប់រថយន្ត ក៏មានស្ថានីយ៍សាកភ្លើងសម្រាប់ម៉ូតូផងដែរ។ បច្ចុប្បន្នស្ថានីយ៍សាកភ្លើងសម្រាប់ម៉ូតូត្រូវបានដាក់ឱ្យដំណើរការ ខណៈពេលដែលស្ថានីយ៍សាករថយន្តនៅតែដំណើរការសាងសង់នៅឡើយ ហើយស្ថានីយ៍សាកភ្លើងសម្រាប់រថយន្តអគ្គិសនីរួមមានការសាកថ្មលឿន និងសាកថ្មយឺត។

រថយន្តអគ្គិសនី SUV ស៊េរីថ្មីចំនួន ៣ ដែលមានឈ្មោះថា VF31, VF32 និង VF33 មានកម្លាំង ១១៤ សេះ កម្លាំង ៤០២ សេះនិង ២០១ សេះ។ ជាមួយនឹងការសាកពេញម្តងរថយន្តទាំង ៣ ម៉ូដែលអាចបើកបរបានចម្ងាយ ៣០០ គីឡូម៉ែត្រ ៥០៤ គីឡូម៉ែត្រ និង៥៥០ គីឡូម៉ែត្ររៀងៗខ្លួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Hyundai ចេញឡាន Tucson N Line ឆ្នាំ២០២២ ជាផ្លូវការ

នៅទីបំផុត ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្ត Tucson N Line ស៊េរីថ្មីសន្លាងជាផ្លូវការ ដែលនឹងមានលក់នៅលើទីផ្សារអឺរ៉ុប ក្នុងពេលឆាប់ៗខាងមុខនេះតែម្តង។

រថយន្ត Hyundai Tucson N Line ឆ្នាំ២០២២ ថ្មីនេះទទួលបានការអាប់ដេតរូបរាងជាច្រើន ជាពិសេសគឺប៉ាណាមុខធំ ហើយខ្ពស់ជាងម៉ូដែល Tucson ធម្មតា។ មិនតែប៉ុណ្ណោះ វាក៏បានលេងពណ៌ខ្មៅមួយជុំរថយន្ត រួមទាំងគម្រប់កញ្ចក់ចំហៀង និង យ៉ាន់ Alloy ១៩អ៊ីញ ផងដែរ។

រថយន្ត SUV នេះនឹងផ្តល់ជម្រើសចំនួន ៧ ពណ៌ រួមទាំង ពណ៌ប្រផេះ N Line exclusive Shadow Grey ទៀតផង។ ចំណែកឯកាប៊ីនខាងក្នុងរបស់វាមានបំពាក់ពូកស្បែក រំលេចដោយថ្នេរដេរពណ៌ក្រហមយ៉ាងទាក់ទាញ។

ទោះជាយ៉ាងណាក៏ដោយ Tucson N Line ថ្មី បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៦លីត្រ មានកម្លាំង ១៣៤សេះ និងម៉ាស៊ីន Plug-in Hybrid មានកម្លាំង ២៦១សេះ។ ក្រៅពីនោះវាក៏បានអាប់ដេតលើប្រព័ន្ធបូមផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ចេញឡាន 320e ឆ្នាំ២០២១ អាចសាកភ្លើង ប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៥០គ.ម៉

ក្រុមហ៊ុន BMW បានពង្រីកត្រកូលរថយន្ត Plug-in Hybrid របស់ខ្លួន ដោយការប្រកាសចេញរថយន្ត BMW 320e។

រថយន្ត BMW 320e នេះនឹងផ្តល់ជម្រើសតួខ្លួនចំនួន ២ គឺ Sedan និង Touring ហើយវានឹងចេញលក់នៅលើទីផ្សារអឺរ៉ុប ក្នុងខែមីនាខាងមុខនេះតែម្តង។

រថយន្តកូនកាត់ខាងលើបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី១ មានកម្លាំងសរុប ២០១សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់ក្រោយមកស្តង់ដារ ខណៈប៉ុងពីរ AWD ជា Option។

BMW 320e អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៧,៩វិនាទី សម្រាប់ប្រភេទតួខ្លួន Sedan និង ៧,៩វិនាទី សម្រាប់ប្រភេទតួខ្លួន Touring ហើយមានល្បឿនអតិបរមា ២២៥ និង ២២០ គីឡូម៉ែត្រក្នុងមួយម៉ោង។

មិនតែប៉ុណ្ណោះ វាថែមទាំងអាចដំណើរការដោយថាមពលអគ្គិសនីសុទ្ធ បានចម្ងាយចន្លោះពី ៤៦ ទៅ ៥៧គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង ហើយអាចបើកដល់ល្បឿនដល់ទៅ ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវការពេល ២,៦ម៉ោងដើម្បីសាកភ្លើងពី ០ ដល់ ៨០% និង ៣,៦ម៉ោងដើម្បីសាកពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia សម្រេចឈប់លក់ឡាន Sedan ពីរនេះនៅអាមេរិក

អ្នកគាំទ្ររថយន្ត Sedan របស់ Kia កំពុងខូចចិត្តខ្លាំងនឹងដំណឹងដែលថាក្រុមហ៊ុនបានបញ្ឈប់ការលក់ Cadenza និងរថយន្ត K900 នៅលើទីផ្សារសហរដ្ឋអាមេរិកចាប់ពីឆ្នាំ ២០២១ នេះ។

Cadenza

វាជាការសម្រេចចិត្តដែលធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងដោយសាររថយន្ត Cadenza ដែលបានផ្លាស់ប្ដូរមុខមាត់ថ្មីទើបបង្ហាញវត្តមានក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Chicago Auto Show កាលពីឆ្នាំមុនប៉ុណ្ណោះ។ រថយន្ត Cadenza មានតម្លៃចាប់ពី ៣៧ ៨៥០ដុល្លារ ដែលមានម៉ាស៊ីនចំណុះ ៣,៣លីត្រ ៦ស៊ីឡាំង កម្លាំង ២៩០សេះ។

ចំណែករថយន្ត K900 គឺជារថយន្ត Sedan ប្រណីតមួយរបស់ Kia ដែលមានតម្លៃចាប់ពី ៥៩ ៩០០ដុល្លារ។ រថយន្តនេះមានបំពាក់ម៉ាស៊ីន Twin-Turbo ចំណុះ ៣,៣លីត្រ ៦ស៊ីឡាំង កម្លាំង ៣៦៥សេះ។

K900

រថយន្ត K900 ត្បិតថាជារថយន្ត Sedan ប្រណីតដ៏ទាក់ទាញមួយ ប៉ុន្តែវាអាចលក់ចេញបានត្រឹម ៣០៥គ្រឿងនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០២០ ហើយនៅឆ្នាំ ២០១៩ អាចលក់ចេញបាន ៣៩០គ្រឿងប៉ុណ្ណោះ។ ដោយឡែករថយន្ត Cadenza វិញអាចលក់ចេញបានចំនួន ១ ២៦៥គ្រឿងកាលពីឆ្នាំ ២០១៩ ដែលចំនួនលក់មានការធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០១៧មក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Hummer អគ្គិសនីមួយគ្រឿងដំបូងគេ នឹងយកដាក់លក់ដេញថ្លៃ

ក្រុមហ៊ុន​ដេញ​ថ្លៃ​អាមេរិក Barrett-Jackson បាន​​ប្រកាស​អំពី​ផែនការ​ដាក់​ដេញ​ថ្លៃ​រថយន្ត​ GMC Hummer EV មួយ​គ្រឿង​ដំបូង​គេ​ក្នុង​ខែ​មីនា​ខាង​មុខ​នេះ។

រថយន្ត​ Hummer EV មួយ​គ្រឿង​ដំបូង​គេ​ដែល​ផលិត​ចេញ​ពី​រោងចក្រ នឹង​ជា​ប្រភេទ Edition 1 ដែល​រថយន្ត​ប្រភេទ​នេះ​បាន​លក់​ដាច់​អស់​ក្នុង​ពេល​ប្រហែល ១០នាទី ក្រោយ​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ។ ដូច​នេះ​រថយន្ត​នេះ​ទំនង​ជា​អាច​ដាក់​លក់​ដេញ​ថ្លៃ​បាន​តម្លៃ​មួយ​ខ្ពស់។

រថយន្ត Hummer EV Edition 1 នេះ​គឺ​មាន​ដាក់​លក់​តម្លៃ​ចាប់​ពី ១១២ ៥៩៥ដុល្លារ សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក។ វា​មាន​បំពាក់​នូវ​ម៉ូទ័រ​អគ្គិសនី​ចំនួន​៣ ដែល​អាច​ផលិត​កម្លាំង​បាន​ ១០០០សេះ ដែល​ល្មម​អាច​ឲ្យ​រថយន្ត​ភីកអាប់​នេះ​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​ប្រមាណ ៣វិនាទី។ រថយន្ត​នេះ​ក៏​អាច​ផ្ដល់​ចម្ងាយ​បើកបរ​បាន​លើស​ពី ៣៥០​ម៉ាយ (ប្រមាណ ៥៦៣គីឡូម៉ែត្រ) ផង​ដែរ។

គួរ​ដឹង​ថា​ទឹក​ប្រាក់​ទាំង​ស្រុង​ដែល​បាន​ពី​ការ​ដាក់​លក់​ដេញ​ថ្លៃ​រថយន្ត​ Hummer EV នេះ​នឹង​ប្រគល់​ជូន​មូលនិធិ​ Towers Foundation ដែល​ជួយ​ផ្គត់ផ្គង់​ជន​ទីទ័ល​នៅ​សហរដ្ឋអាមេរិក៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចុះប៉ាតង់ឈ្មោះថ្មី “Thunderbird” ទំនងជាឡានអគ្គិសនីថ្មី

ក្រុមហ៊ុន Ford ទើបតែបានចុះប៉ាតង់ឈ្មោះថ្មី ហៅថា “Thunderbird” ដែលវាធ្លាប់ត្រូវបានប្រើដោយ Ford ពីមុនមករួចមកហើយ ហើយវាអាចជាតម្រុយមួយបង្ហាញថា ក្រុមហ៊ុននាំអាចនឹងយករថយន្តនេះត្រលប់មកវិញ។

ឈ្មោះប៉ាតង់ថ្មីនេះត្រូវបានចុះជាមួយនឹង ការិយាល័យប៉ាតង់អាមេរិក United States Patent and Trademark Office កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ វានឹងផ្តោតទៅលើ “យានយន្ត, ឈ្មោះគំរូយានយន្ត, យានយន្តកង់៤”។

គួរឲ្យដឹងថា ឈ្មោះនេះត្រូវបានប្រើដំបូងនៅលើរថយន្ត ក្នុងឆ្នាំ១៩៥៥។ វាជាប្រភេទរថយន្តបើកដំបូលបាន មានកៅអីតែ ២ប៉ុណ្ណោះ។ រថយន្ត Ford Thunderbird ត្រូវបានផលិតចាប់ពីឆ្នាំ ១៩៥៥ ដល់ ១៩៩៧ ហើយក៏ត្រលប់មកវិញម្តង ចាប់ពីឆ្នាំ២០០២ ដល់ ២០០៥។

យ៉ាងណាមិញ ដោយសារតែឈ្មោះនេះមានអាយុកាលវែង និងមានគេស្គាល់ច្រើនរួចទៅហើយ ប្រភពមួយចំនួនអះអាងថា Ford អាចនឹងប្រើឈ្មោះនេះសម្រាប់រថយន្តអគ្គិសនីថ្មី ដូចពួកគេប្រើឈ្មោះ Mustang លើរថយន្តអគ្គិសនី Mustang Mach-E អីចឹងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡាន C-HR Hybrid GR Sport ឆ្នាំ២០២១ ថ្មី តម្លៃខ្ទង់ ៤ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota ទើបតែបានប្រកាសចេញរថយន្ត C-HR Hybrid GR Sport ស៊េរីឆ្នាំ២០២១ ថ្មី សម្រាប់ទីផ្សារអឺរ៉ុបកាលពីខែវិច្ឆិកាកន្លងទៅ ហើយឥឡូវនេះវាក៏មានលក់ក្នុងប្រទេសអង់គ្លេសដែរ។

ផ្តល់ជម្រើសម៉ាស៊ីន Hybrid ចំនួន ២ គឺ ចំណុះ ១,៨លីត្រ និង ២,០លីត្រ រថយន្ត Toyota C-HR Hybrid GR Sport ថ្មី នឹងមានតម្លៃចាប់ពី ៤៣ ០០០ដុល្លារ សម្រាប់ប្រភេទម៉ាស៊ីនតូច និង ៤៥ ២០០ដុល្លារ សម្រាប់ប្រភេទម៉ាស៊ីនធំ។

ចំពោះម៉ូដែលពិសេសនេះ វាបានផ្លាស់ប្តូរលើការឌីហ្សាញផ្នែកខាងក្រៅមួយចំនួន ដោយការលេងបន្ថែមពណ៌ខ្មៅលើចង្កៀងមុខ និងអំពូលកាត់អ័ព្ទ, កាងមុខ, ប៉ាណាមុខ, គម្របកញ្ចក់ចំហៀង, ដំបូល និងកាងក្រោយ។ វាក៏មានបំពាក់យ៉ាន់ GR Sport ទំហំ ១៩អ៊ីញ ផងដែរ។

មិនតែប៉ុណ្ណោះ C-HR GR Sport ថ្មី ក៏បានបំពាក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ដែលរួមមានទាំងមុខងារថ្មី Lane Trace Assist និង Pre-Collision System with Daylight Cyclist Detection ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានលក់ដាច់ខ្លាំងនៅឥណ្ឌា មាន៧ម៉ូដែលទៅហើយដែលជាឡានរបស់ Suzuki

ក្នុងបញ្ជីរថយន្តដែលពេញនិយមជាងគេទាំង១០នៅប្រទេសឥណ្ឌាកាលពីឆ្នាំ ២០២០ មានរថយន្ត ៧ម៉ូដែលគឺជារបស់ក្រុមហ៊ុន Maruti Suzuki ដែលជាក្រុមហ៊ុនសាខាមួយរបស់ក្រុមហ៊ុន Suzuki Motor Corporation។ តាមដានដូចខាងក្រោមនេះ ៖

១. Maruti Suzki Swift ៖ ១៦០ ៧៦៥គ្រឿង

Swift hatchback - best selling car in India in 2020. Photo: Maruti Suzuki

២. Maruti Suzki Alto ៖ ១៥៤ ០៧៦គ្រឿង

៣. Maruti Suzki Beleno ៖ ១៥៣ ៩៨៦គ្រឿង

៤. Maruti Suzki WagonR ៖ ១៤៨ ២៩៨គ្រឿង

៥. Maruti Suzki Dzire ៖ ១២៤ ៩៦៩គ្រឿង

៦. Maruti Suzki Ertiga ៖ ១០៤ ១៨៥គ្រឿង

Ertiga sales: Maruti Suzuki Ertiga sold 5 lakh units in 8 years, Auto News,  ET Auto

៧. Maruti Suzki Eeco ៖ ៩៩ ៤៨០គ្រឿង

៨. Hyundai Creta ៖ ៩៦ ៩៨៩គ្រឿង

៩. Kia Seltos ៖ ៩៦ ៩៣២គ្រឿង

១០. Hyundai Grand i10 Nios ៖ ៩១ ៩៣០គ្រឿង

Hyundai Grand i10 Nios: Exterior Explained

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលធ្វើការប៉ុន្មានថ្ងៃសោះ បុគ្គលិកម្នាក់លួចបានឯកសារសម្ងាត់របស់ Tesla

Tesla បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងអតីតបុគ្គលិកម្នាក់ដែលបានលួចយកឯកសារសម្ងាត់នៃអាជីវកម្មរបស់ខ្លួន។

បើផ្អែកតាមពាក្យបណ្ដឹង​បុគ្គលិកឈ្មោះថា Alex Khatilov ដែលត្រូវបានជួលឲ្យបម្រើការងារដោយ Tesla បានលួចយកឯកសារសម្ងាត់ដែលក្រុមហ៊ុនខិតខំអភិវឌ្ឍន៍អស់ជាច្រើនឆ្នាំ ក្រោយពីរូបគេបានបម្រើការងារត្រឹម ៣ថ្ងៃប៉ុណ្ណោះ។

រឿងរ៉ាវបានចាប់ផ្ដើមតាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​ ២០២០ ពេលដែល​ Tesla បានជួល Khatilov ឲ្យមកបម្រើការងារជាវិស្វករផ្នែក Software ស្វ័យប្រវត្តិកម្ម។ ក្រោយបានចូលបម្រើការងារភ្លាម Khatilov បានចាប់ផ្ដើមលួចយកឯកសារសម្ងាត់អស់ជាច្រើនពាន់ច្បាប់ពី Network ផ្ទៃរបស់ក្រុមហ៊ុន និងបានផ្ទេរឯកសារនោះទៅកាន់គណនី Dropbox ផ្ទាល់ខ្លួន។

ពេលអ្នកស៊ើបអង្កេតសុំមើលគណនី Dropbox គេឃើញមានឯកសាររបស់ក្រុមហ៊ុន Tesla ជាច្រើនដែលសុទ្ធតែជាឯកសារសម្ងាត់។ ចំពោះពាក្យបណ្ដឹងដែល Tesla ដាក់ជូនតុលាការ គឺក្រុមហ៊ុនបានសុំទាមទារឲ្យមានការប្រគល់សម្ភារៈ និងព័ត៌មាន​ ព្រមទាំងប្រាប់អំពីបុគ្គលដែលរូបគេបានផ្ដល់សិទ្ធិដើម្បីចូលមើលឯកសារសម្ងាត់ដែលរូបគេលួចបានផងដែរ។ មិនទាន់អស់ទេ Tesla បានទាមទារប្រាក់សំណងជំងឺចិត្ត ថ្លៃខូចខាត ថ្លៃមេធាវី ក៏ដូចជាថ្លៃស៊ើបអង្កេតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+