ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Cruiser Prado ដែលគ្រប់គ្នាស្គាល់ ពេលនេះចេញសេរ៊ីថ្មីជាផ្លូវការ

(ប្រទេសអង់គ្លេស) យោងតាមការចុះផ្សាយព័ត៍មានផ្សេងៗបានអោយដឹងថា ក្រុមហ៊ុន តូយ៉ូតា នឹងបញ្ចេញនូវរថយន្ត Land Cruiser ជំនាន់ថ្មីនៅដើមខែសីហាខាងមុខនេះ ដែលជាថ្ងៃកំណើតគម្រប់ ៧០ ឆ្នាំនៃការចាប់កំណើតរបស់រថយន្ត Land Cruiser នេះផងដែរ។ រថយន្ត SUV នេះទើបតែចេញផ្លូវការក្នុងឆ្នាំ ២០២១នេះ ក្នុងប្រទេសអង់គ្លេស ដែលគ្រប់គ្នាស្គាល់ជារថយន្ត Land Cruiser Prado នៅលើទីផ្សារប្រទេសមួយចំនួន រួមទាំងវៀតណាមផងដែរ។

សម្រាប់ម៉ូឌែល ២០២១នេះបាន អាប់ដេតលើបច្ចេកវិទ្យា និងម៉ាស៊ីន។ Land Cruiser នៅតែបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រដដែល ប៉ុន្តែបង្កើនកម្លាំងអោយខ្លាំងជាមុនចំនួន ២៣សេះ ទៅ ១៩៧សេះ និងពី ៥០Nm ទៅ ៥០០Nm ប្រើប្រាស់ប្រអប់លេខ ៦វគ្គអូតូ អា​ចស្ទុះពីល្បឿន ០-១០០គីឡូម៉ែត្រ ប្រើពេល ៩,៩វិនាទី និងល្បឿនអតិបរមា ១៧៥គីម៉ែត្រក្នុងមួយម៉ោង ហើយមានកម្រិតស៊ីប្រេងជាមធ្យម ៧,៤លីត្រ/ ១០០គីឡុម៉ែត្រ។

លើសពីនេះសម្រាប់បច្ចេកវិទ្យារថយន្តប្រភេទ SUV នេះអាប់ដេតលើប្រព័ន្ធអេក្រង់កម្សាន្ត និង អេក្រង់ភ្លោះប្រភេទ Touch Screen ដែលមានមុខងារ Apple CarPlay និង Android Auto ផងដែរ។ បន្ថែមពីនេះ វាក៏បានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ជំនាន់ទី ២ផងដែរ។

សរុបមក Land Cruiser Prado ឆ្នាំ ២០២១ ស្រដៀងនឹងសេរ៊ីមុនដែរ គឺនៅតែខ្លាំង និងរឹងមាំដដែល។ Land Cruiser ២០២១ មានបណ្តោយ ៤ ៨៤០មីលីម៉ែត្រ ទទឹង១ ៨៨៥មីលីម៉ែត្រ និងប្រវែង១ ៨៤៥មីលីម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Maxus G50 កំពុងជ្រៀតចូលក្នុងទីផ្សារប្រទេសកម្ពុជាដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្តប្រភេទ MPV

ក្រុមហ៊ុន TF Motors Cambodia គឺជាក្រុមហ៊ុនដែលបាននាំចូល និងចែកចាយរថយន្តយីហោ Maxus របស់ប្រទេសអង់គ្លេសមកកាន់ប្រទេសកម្ពុជា។ រថយន្តយីហោថ្មីនេះជាប្រភេទរថយន្ត MPV ៨ កៅអីដែលមានឈ្មោះថា Maxus G50។ ម៉ូឌែលថ្មីនេះគឺបំពាក់ជាមួយម៉ាស៊ីន តួបូ ដែលផ្តល់អោយរថយន្តកាន់តែមានកម្លាំងខ្លាំង។ ក្រុមហ៊ុន Maxus Cambodia ពិតជារីករាយក្នុងការប្រកាសពីម៉ូឌែលថ្មីនេះថាវាមានវត្តមានលើទីផ្សារប្រទេសកម្ពុជាហើយ។

Maxus បានបញ្ផាក់យ៉ាងច្បាស់ថារថយន្ត Maxus G50 គឺជាប្រភេទរថយន្ត MPV ដែលវាអាចផ្តល់អោយអ្នករួមដំណើរបានរហូតដល់ ៦នាក់ ប្រសិនបើយើងនិយាយពីគម្លាតស្តង់ដារនៃរថយន្ត តែទោះជាយ៉ាងណាក៏ដោយក៏ទំហំយ៉ាងធំទូលាយរបស់ម៉ូឌែលនេះគឺអាចអោយលោកអ្នកធ្វើដំណើរបានយ៉ាងមានផាសុកភាពរហូតដល់៨នាក់សម្រាប់មនុស្សពេញវ័យ។

រថយន្ត Maxus G50 បានបំពាក់ដោយម៉ាស៊ីន តួបូ ចំណុះ១,៥លីត្រ ជាមួយប្រអប់លេខ ៧វគ្គអូតូ ហើយវាបានផ្តល់នូវកម្លាំង១៦៩សេះ និងកម្លាំងបង្វិល ២៥០Nm។ រថយន្តប្រភេទMPVនឹងផ្តល់ជូនអ្នកនូវប្រព័ន្ធសុវត្ថិភាពខ្ពស់ និងមុខងារប្រើប្រាស់យ៉ាងទំនើបដែលធ្វើអោយរថយន្តម៉ូឌែលនេះមានការប្រកួតប្រជែងជាមួយនឹងតម្លៃត្រឹមតែ៤៥ ០០០ដុល្លារ។

បើនិយាយពីស្តង់ដារនៃរថយន្ត Maxus G50វិញ គឺវាបានរចនាមកជាមួយប្រព័ន្ធអេឡិចត្រូនិចជាច្រើនយ៉ាងទំនើបដូចជា: ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិច, Auto hold, កាំមេរ៉ា​ ៣៦០ដឺក្រេ, កាំមេរ៉ាថយក្រោយភ្ផាប់ជាមួយនឹងសេនស័រផ្តល់ដំណឹងដែលជួយសម្រួលដល់ការចូលចតរថយន្ត,​ ឧបករណ៏សាកថ្មទូរស័ព្ទឥតខ្សែ, ប្រព័ន្ធសោរsmart key។ ម៉ូឌែលនេះក៏បានបន្ថែមនូវអេក្រង់ពណ៍ទំហំ ១២,៣អ៊ីញដែលធ្វើអោយវាមានភាពទាក់ទាញទាំងរូបរាងក្រៅក៏ដូចជាភ្នែកខាងក្នុងដ៏ប្រណីតសម្រាប់គ្រួសារលោកអ្នកផងដែរ។ គ្រប់ម៉ូឌែលរថយន្ត Maxus​ ទាំងអស់ក៏មានការធានាជូនរយៈពេល ៥ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រដែរ។

សម្រាប់ផ្នែកខាងក្រៅម៉ូឌែល G50 បានឌីស្សាញស្រដៀងនឹងរថយន្តវ៉ែន រីឯផ្នែកកណ្ដាលវាមានក្រូមឆ្នូតៗមួយផ្ទាំងធំ អមជាមួយអក្សរ Maxus ហើយកាងមុខវិញគឺអូសបង្ហូរមកក្រោមដោយមានគែមស្រួច អមនឹងក្រូមដូចគ្នាផងដែរ ភ្ផាប់ជាមួយចង្កៀងវិញវាប្រើជាប្រភេទ LED អមបន្ថែមជាមួយកាឌីហ្សាញ Day Time Running Light ជាប្រភេទឆ្នូតៗ, ដំបូលលើបែបPanoramic, គូទក្រោយអូតូ, កញ្ចក់ចំហៀងក្តោបអូតូ និងមុខងារប្រើប្រាស់ទំនើបៗជាច្រើនទៀត។ ទោះជារថយន្តម៉ូឌែលនេះវារចនាបែបរថយន្តវ៉ែនក៏ដោយក៏វាមិនបានបំពាក់ដោយទ្វារបើកជាស្លាញនោះទេ។ បើនិយាយពីប្រវែងវិញ រថយន្តMaxus G50 មានប្រវែងបណ្តោយ ៤ ៨២៥មីលីម៉ែត្រ, ប្រវែងទទឹង ១ ៨២៥មីលីម៉ែត្រ និងកម្ពស់១ ៧៧៨មីលីម៉ែត្រ។

ជាមួយតម្លៃ និងមុខងារប្រើប្រាស់យ៉ាងទំនើបរបស់ម៉ូឌែលនេះបានធ្វើអោយរថយន្ត Maxus G50 ទទួលបាននូវភាពទាក់ទាញជាខ្លាំងក្នុងចំណោមរថយន្តប្រភេទ MPV។ ហើយរថយន្ត Maxus G50 បានផ្តល់នូវអ្វីដែលលោកអ្នកត្រូវការប្រើប្រាស់ជាប្រចាំរួមនឹងតម្លៃយ៉ាងសមរម្យពិតជាមានការសន្សំសំចៃ។ សម្រាប់ពត៍មានលម្អិតលោកអ្នកអាចអញ្ផើ​ញទៅទស្សនារថយន្ តនិងបើកសាកល្បងនៅអគារតាំងបង្ហាញរថយន្ត Maxus Cambodia ដែលមានទីតាំងនៅអគារ ២០៧, California House ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានសាកភ្លើងបាន Peugeot 508 PSE PHEV ចេញលក់ជាផ្លូវការ តែតម្លៃរៀងក្រែលដែរ!

ក្រុមហ៊ុន Peugeot បានចាប់ផ្តើមបើកឲ្យបញ្ជាទិញរថយន្ត 508 PSE (Peugeot Sport Engineered) ជាផ្លូវការ នៅក្នុងប្រទេសអាល្លឺម៉ង់ ដោយផ្តល់ជម្រើសតួខ្លួនចំនួន ២។

រថយន្ត Peugeot 508 PSE ដែលដំណើរការដោយម៉ាស៊ីន Plug-in Hybrid នេះ នឹងមានតម្លៃចាប់ពី ៨០​ ៩០០ដុល្លារ បូករួមទាំងពន្ធ សម្រាប់ប្រភេទតួខ្លួន Sedan និង ៨២ ៥០០ដុល្លារ សម្រាប់ប្រភេទ Wagon។

រថយន្ត 508 PSE គួបផ្សំរវាងម៉ាស៊ីនសាំង turbocharged ចំណុះ ១,៦លីត្រ ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ដែលបង្កើតកម្លាំងបានសរុប ២៥៥សេះ។ វាដំណើរការដោយប្រព័ន្ធបើកបរប៉ុងពីរ និងប្រអប់លេខអូតូ ៨វគ្គ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,២វិនាទី ហើយមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាមួយគ្នានេះដែរ អាគុយទំហំ ១១,៥គីឡូវ៉ាត់ម៉ោង ដែលបំពាក់លើ 508 PSE អាចឲ្យវាបើកបរបានចម្ងាយ ៤២គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ ដោយឡែក ចំពោះប្រព័ន្ធ Hybrid របស់វាមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ២លីត្រ/១០០គីឡូម៉ែត្រប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Highlander ឆ្នាំ២០២១ ចេញលក់នៅអឺរ៉ុបជាលើកដំបូង

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Highlander ស៊េរីឆ្នាំ២០២១ ថ្មី សម្រាប់ទីផ្សារអឺរ៉ុប ដោយផ្តល់ជម្រើសប្រភេទ ៧កៅអី ជាលើកដំបូង។

រថយន្ត Toyota Highlander ឆ្នាំ២០២១ នេះ នឹងមានតែជម្រើសម៉ាស៊ីន Hybrid ប៉ុណ្ណោះសម្រាប់ទីផ្សារខាងលើ ដោយគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ ព្រមទាំងអាគុយ Hybrid មួយ ដែលបង្កើតកម្លាំងបានសរុប ២៤៤សេះ អាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៨,៣វិនាទី ហើយមានល្បឿនអតិបរមា ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Toyota ក៏បានអះអាងដែរថា SUV មួយនេះមានសមត្ថភាពអាចបើកបរដល់ល្បឿន ១២៥គីឡូម៉ែត្រ នៅក្នុង Electric Mode។ ក្រៅពីនោះ Drive Mode របស់វាក៏មានដូចជា Eco, Normal, Sport និង Trail Mode ទៀតផង។

សម្រាប់ទីផ្សារអឺរ៉ុប Highlander ឆ្នាំ២០២១ មានបំពា់កមុខងារ Smart Entry, ចង្កៀងមុខ LED, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់, កៅអីមានមុខងារកម្តៅ, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, កុងទ័រឌីជីថល ៧អ៊ីញ, អេក្រង់កម្សាន្ត ៨អ៊ីញ និង ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense មកស្តង់ដារតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru ទិញភាគហ៊ុន ០,៣% របស់ Toyota ដើម្បីបង្កើតបច្ចេកវិទ្យាមួយ

Subaru និង Toyota ធ្លាប់មានការសហការគ្នាដ៏ជោគជ័យជាច្រើនឆ្នាំមកហើយ ដូចជាការសហការរវាងរថយន្ត Toyota 86 និងរថយន្ត Subaru BRZ ជាដើម។ យ៉ាងណាក្ដីដៃគូទាំងពីរហាក់បានផ្លាស់ប្ដូរភាពអាទិភាពរបស់ខ្លួន ពេលដែលឧស្សាហកម្មយានយន្តងាកទៅរករថយន្តអគ្គិសនី។

កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុនជប៉ុនទាំងពីរបានប្រកាសថាពួកគេអាចនឹងសហការគ្នាបង្កើតគ្រោងឆ្អឹងថ្មីសម្រាប់រថយន្តអគ្គិសនី។ ដើម្បីបន្តអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីនេះ នាពេលនេះ Subaru បានប្រកាសការទិញយកភាគហ៊ុនរបស់ Toyota Motor Corporation ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧៥លានដុល្លារ ដែលស្មើចំណែកភាគហ៊ុន ០,៣%។

Subaru

ការទិញយកភាគហ៊ុនរបស់ Toyota ពីសំណាក់ Subaru នេះគេនឹងអាចឃើញការអភិវឌ្ឍន៍ និងការកែសម្រួលកាន់តែប្រសើរលើរថយន្តអគ្គិសនី និងបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិរវាងក្រុមហ៊ុនទាំងពីរ។ គេរំពឹងថារថយន្តអគ្គិសនីដែលផលិតក្រោមការសហការគ្នារវាង Toyota និង Subaru អាចបង្ហាញវត្តមាននៅប៉ុន្មានឆ្នាំខាងមុខទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ខូចចិត្តខ្លាំងនឹងការបែកធ្លាយរថយន្តជំនាន់ថ្មីរបស់ខ្លួន

រថយន្តថ្មីចំនួនពីរដែល Ford បានប្រកាសចេញកាលពីឆ្នាំមុនម៉ូដែល Bronco និង​ Bronco Sport គឺមានការលេចធ្លាយរូបរាង និងលក្ខណៈសម្បត្តិមុនការប្រកាសចេញជាផ្លូវការនៅថ្ងៃទី១៣ ខែកក្កដា។ កាលពីថ្មីៗនេះដែររូបរាងនៃរថយន្ត Maverick ឆ្នាំ ២០២២ និងរថយន្ត Fusion ប្រភេទថ្មីក៏បានលេចធ្លាយលើអនឡាញផងដែរ។

រថយន្ត Maverick ជំនាន់ថ្មីដែលលេចធ្លាយ

Ford បានសម្ដែងការខូចចិត្តខ្លាំងជាមួយការលេចធ្លាយទាំងនេះ ដោយបានបញ្ចេញសេចក្ដីដាស់រំលឹកដល់ក្រុមហ៊ុនជាដៃគូផ្គត់ផ្គង់ មិនគួរធ្វើឲ្យលេចធ្លាយរូបភាព និងលក្ខណៈសម្បត្តិផលិតផលថ្មីដូចនេះឡើយ។ សេចក្ដីរំលឹករបស់ Ford ត្រូវបានប្រទះឃើញដោយវិបសាយព័ត៌មានរថយន្ត Automative News។

ផ្អែកតាមប្រភពពីសារព័ត៌មានខាងលើបានឲ្យដឹងថា Ford បានធ្វើការដាស់តឿនបែបនេះថា ៖ “យើងបញ្ជាក់បានទេថាសកម្មភាពបែបនេះ (ការទម្លាយព័ត៌មាន) បានប៉ះពាល់ដល់លទ្ធផលអាជីវកម្មរបស់យើងកម្រិតណានោះ ហើយយើងសូមការសហការពីអ្នកទាំងអស់គ្នា ឲ្យជួយគោរពទៅតាមគោលការណ៍បិទបាំងព័ត៌មានរបស់ Ford។”

គួរដឹងថាការលេចធ្លាយព័ត៌មានមិនមែនជារឿងអ្វីថ្មីនោះទេ ហើយពួកវាកាន់តែពេញនិយមឡើងក្នុងសម័យដែលមានស្មាតហ្វូនប្រើ។ មនុស្សគ្រប់គ្នាដែលមានទូរសព្ទជាប់ខ្លួន អាចថតយករូបភាពផលិតផលថ្មីៗដើម្បីចែកចាយលើអ៊ីនធឺណិតបានយ៉ាងងាយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់តែងាយស្រួល! ពេលនេះយានដ្ឋានផ្តល់សិទ្ធដោយក្រុមហ៊ុន តូយ៉ូតា មាននៅកំពង់ធំហើយ

យានដ្ឋានថែទាំរថយន្ត ហាក់ ប៊ុនលី គឺជាយានដ្ឋានថ្មីមួយ ដែលស្ថិតនៅខេត្តកំពង់ធំ ដែលទទួលសិទ្ធក្នុងការជួសជុល ថែទាំ និងធ្វើការចែកចាយគ្រឿងបន្លាស់សុទ្ធ១០០ភាគរយពីក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។

អ្នកជំនាញរបស់ក្រុមហ៊ុនតូយ៉ូតាផ្ទាល់បានផ្តល់ជូននូវការ​​​​បណ្តុះបណ្តាល និងណែនាំយ៉ាងយកចិត្តទុកដាក់បំផុតចំពោះអ្នកបច្ចេកទេស និងក្រុមការងារទាំងអស់នៅទីនោះ​ ដើម្បីធានាបានថាការជួសជុលនិងថែទាំរថយន្តជូនអតិថិជន​ គឺស្របតាមបទដ្ឋានស្តង់ដាររបស់ក្រុមហ៊ុនតូយ៉ូតា ក៏ដូចជាបង្កើនទំនុកចិត្តដល់អតិថិជន។

សម្រាប់ទីតាំងរបស់យានដ្ឋានថែទាំរថយន្ត ហាក់ ប៊ុនលី មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ ៦ (ចង្ងាយប្រហែល ២ គ.ម ពីស្ពានស្ទឹងសែន) ខេត្តកំពង់ធំ៕ ផែនទីនៃយានដ្ឋាន: យានដ្ឋាន Hak Bunly Garage

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai សម្រេចបញ្ឈប់ការស្រាវជ្រាវ និងអភិវឌ្ឍម៉ាស៊ីនម៉ាស៊ូត ដោយផ្តោតលើម៉ាស៊ីនសាំងវិញ

យោងតាមសារព័ត៌មានកូរ៉េ JoongAng Daily ក្រុមហ៊ុន Hyundai Motor Group (HMG) បានសម្រេចបញ្ឈប់ការស្រាវជ្រាវ និងអភិវឌ្ឍម៉ាស៊ីនម៉ាស៊ូតចាប់ពីចុងឆ្នាំ ២០២០។ នេះគឺជាជំហានបន្ទាប់នៅក្នុងផែនការរបស់ក្រុមហ៊ុន Hyundai ក្នុងការបំលែងទៅជាក្រុមហ៊ុនផលិតរថយន្តបំភាយឧស្ម័នសូន្យ(Zero-emission)។

ប្រភពពីសារព័ត៌មានកូរ៉េ JoongAng Daily បានបន្ថែមថានៅពេលនេះ ក្រុមហ៊ុន Hyundai នៅតែរក្សានាយកដ្ឋានស្រាវជ្រាវសម្រាប់ម៉ាស៊ីនសាំង សម្រាប់គោលបំណងនៃការដាក់បំពាក់លើម៉ូដែលកូនកាត់ Hybrid។ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុន Hyundai បាននិងកំពុងផ្តោតលើធនធានរបស់ខ្លួនលើរថយន្ត ប្រើថាមពលអគ្គិសនី ដូចជារថយន្ត Kona EV, Ioniq និង Nexo ជាដើម។

ទោះយ៉ាងណាក្រុមហ៊ុនផលិតរថយន្តកូរ៉េមិនបានលុបចោលទាំងស្រុងនូវ ម៉ូតូម៉ាស៊ូតដែលប្រើជាមួយ R, U និង ម៉ាស៊ីន Smartstream D ដែលនៅលើរថយន្ត Hyundai Kia និង Genesis នៅឡើយទេ។ ម៉ាស៊ីនម៉ាស៊ូតរបស់ក្រុមហ៊ុន HMG នឹងបន្តទទួលបានការអភិវឌ្ឍនាពេលអនាគតដ៏ខ្លី មុនពេលត្រូវបានអស់ជីវិតទាំងស្រុង។

ក្រុមហ៊ុនកូរ៉េនាពេលថ្មីៗនេះក៏បានបើកដំណើរការ E-GMP Platform ថ្មីសម្រាប់យានយន្តអគ្គិសនីរបស់ខ្លួន ហើយមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន Hyundai កំពុងពិភាក្សាផលិតរថយន្តអគ្គិសនីសម្រាប់ក្រុមហ៊ុន Apple ។ យោងតាមផែនទី ក្រុមហ៊ុន Hyundai នឹងដាក់បង្ហាញម៉ូទ័រអគ្គិសនីជាង ២០ ម៉ូដែលនៅឆ្នាំ ២០២៥ ហើយអាចកាន់កាប់ទីផ្សារពិភពលោកសម្រាប់រថយន្តអគ្គិសនីប្រហែល ១០ ភាគរយនៅឆ្នាំ ២០៤០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia ចាប់ផ្តើមឡើងថ្លៃឡាន ស៊េរីឆ្នាំ២០២១

ជាទូទៅ រថយន្តដែលចេញថ្មីតែងតែមានតម្លៃថ្មីដែរ ហើយ Kia ក៏បានធ្វើដូច្នោះដែរ សម្រាប់រថយន្តស៊េរីឆ្នាំ២០២១ របស់វា។

ឥឡូវនេះរថយន្ត Kia K5 ស៊េរីឆ្នាំ២០២១ នឹងឡើងថ្លៃ ១០០ដុល្លារ ខណៈរថយន្ត Forte GT, Soul, Seltos និង Sportage ក៏ដូចគ្នាដែរ។ ជាមួយគ្នានេះ រថយន្ត Kia Telluride ឆ្នាំ២០២១ ឡើងថ្លៃ ២០០ដុល្លារ ខណៈម៉ូដែល Telluride SX ឡើងថ្លៃដល់ ៣០០ដុល្លារឯណោះ។

គួរឲ្យដឹងថា Kia Telluride ដែលជារថយន្តលក់ដាច់បំផុតមួយ បានបន្តឡើងថ្លៃតាំងពីបង្ហាញខ្លួនកាលពីឆ្នាំ២០១៩ មកម្ល៉េស។

ទោះជាយ៉ាងណា Kia Telluride ឆ្នាំ២០២១ ឥឡូវនេះមានតម្លៃចាប់ពី ៣៣ ៤១៥ដុល្លារ ថ្លៃជាងពេលចេញដំបូង ១ ០០០ដុល្លារ។ យ៉ាងណាក៏ដោយ វានៅតែថោកជាងគូប្រជែង ដូចជា Toyota Highlander L ឆ្នាំ២០២១ មានតម្លៃ ៣៦ ០៨៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! Toyota ចុះប៉ាតង់ឈ្មោះ “Celica” ម្តងទៀត

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ថ្មីៗនេះក្រុមហ៊ុន Toyota ទើបតែបានចុះប៉ាតង់សម្រាប់ឈ្មោះ “Celica” ម្តងទៀត។

វាគឺជាលើកទី២ ហើយដែលក្រុមហ៊ុន Toyota ចុះឈ្មោះ “Celica” នេះ។ ខណៈដែលពេលពាក្យចចាមអារ៉ាមជាច្រើនអះអាងថា ក្រុមហ៊ុនជប៉ុននេះនឹងនាំយក Celica ត្រលប់មកវិញ ជារថយន្តស្ព័រដូចកាលពីមុន វាក៏មានហេតុផលដែលបញ្ជាក់ថារឿងនេះមិនអាចកើតឡើងដែរ។

ជាក់ស្តែង មួយរយៈពេលចុងក្រោយនេះ Toyota បាននាំយកម៉ាក GR (GR Supra, GR Yaris, GR 86) សម្រាប់ប្រភេទរថយន្ត performance cars របស់ខ្លួន ប៉ុន្តែឈ្មោះ Celica ខាងលើមិនមានពាក្យ GR នៅក្នុងនោះឡើយ។

មួយវិញទៀត វាក៏អាចកើតឡើងដែរ ដែលក្រុមហ៊ុន Toyota ធ្វើតាមក្រុមហ៊ុន Mitsubishi ដែលនាំយករថយន្ត Eclipse មកវិញ ប៉ុន្តែមិនមែនជារថយន្តស្ព័រដូចពីមុនឡើយ គឺប្រែវាទៅជា SUV វិញ។

ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះក្រុមហ៊ុន Toyota បានកាន់កាប់ឈ្មោះ “Celica” បន្តទៀតហើយ ដូច្នេះមានតែរង់ចាំមើលប៉ុណ្ណោះ ថាក្រុមហ៊ុននឹងធ្វើបែបណា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+