ផ្ទាំងផ្សាយពាណិជ្ជកម្ម

អង្គុយរង់ចាំ ១ម៉ោង ដូចមកលំហែអាម្មណ៌តានតឹង

REVIEW+: ត្រលប់មកជួបគ្នាជាថ្មីម្តងទៀតហើយ អត្ថបទមុនៗបងប្អូនទាំងអស់គ្នាបានដឹងអំពី តម្លៃនៃសេវាកម្ម និងជាងជំនាញរួមជាមួយនឹងឧបករណ៌ទំនើបស្តង់ដារជប៉ុន។ ថ្ងៃនេះ ខ្ញុំរក្សា ចង់ប្រាប់បងប្អូនអំពីកន្លែងដែរបងប្អូនត្រូវរង់ចាំ គឺពិតជាផ្តល់នូវអារម្មណ៌ស្រស់ស្រាយ លំហែអារម្មណ៌ដែលតានតឹង ឬក៏អាចអង្គុយធ្វើការនៅទីនេះបានផងដែរ។

ឡើងមកជាន់ទី ២ នៃបន្ទាប់រង់ចាំ

ហើយរាល់ដងពេលដែលខ្ញុំយករថយន្តខ្ញុំមកប្តូរប្រេង នេះជាកន្លែងដែលខ្ញុំអាចសម្រាក ញុំាកាហ្វេ និងធ្វើការផងដែរ។ ហើយកាន់តែពិសេសពេលខ្លះខ្ញុំ បាននាំគ្រួសារខ្ញុំមកផងដែរ ព្រោះនៅទីនេះ មានរោងភាពយន្តដែលអាចអោយយើងទស្សនារឿងល្បីៗ មិនទាន់អស់នៅឡើយទេ កន្លែងនេះគឺមិនអាចរំលងបាន ព្រោះជាកន្លែងដែលយើងយកចិត្តកូនៗ ក្មួយៗ ឬចៅៗ របស់អ៊ុំ ពូ មីង បងប្អូនបានផងដែរ នោះគឺ Playground។

ឥឡូវ ខ្ញុំសុំទៅកុម៉្មង់កាហ្វេដ៏ឈ្ងុយឆ្ងាញ់ តាមចំណូលចិត្តបន្តិចសិន! ដូចដែលបងប្អូនបានឃើញចឹង យកឡានមកធ្វើ ១ម៉ោងនេះ គឺយើងមិនខាតបង់អ្វីឡើយ សំខាន់ចំណេញបានញុំាកាហ្វេ មើលកុន កន្លែងលេងក្មេងៗ Playground ជាមួយបន្ទាប់ធំទូលាយ រួមជាមួយបរិក្ខាទំនើបៗទៀត។

មិនតែប៉ុណ្ណោះ បងប្អូនក៏អាចចុះទៅមើលរថយន្តថ្មីៗ ទំនើប ដាក់តាំងបង្ហាញនៅជាន់ផ្ទាល់ដីផងដែរ តោះចឹងយើងជិះជណ្តើរយន្តទៅជាន់ផ្ទាល់ដីទាំងអស់គ្នា។ នេះហើយ! បងប្អូនមានឃើញទេ ទីស្នាក់ការនេះពិតជាធំ និងទំនើប មានបង្ហាញរថយន្តជាច្រើនជម្រើស។ ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៌ចង់ផ្លាស់ប្តូររថយន្ត ត្រូវម៉ាច់ម៉ងនែក!

ជាន់ផ្ទាល់ដី អគារតាំងបង្ហាញរថយន្តថ្មីរបស់តូយ៉ូតា

ចឹងកុំភ្លេចនាំរថយន្តរបស់បងប្អូន មកទីនេះណា ហើយមុនមកសូមធ្វើការកក់ទុកមុនផង តាមរយៈលេខទូរស័ព្ទ ០១៧ ៦៦៦ ១៦៩ / ០១៧ ៣៣៣ ៧១៩។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទិញឡាន ៧ កៅអី សុវត្ថិភាពខ្ពស់ តម្លៃសមរម្យ គួរជ្រើសម៉ូដែលនេះ

ស្ថានភាពសេដ្ឋកិច្ចពិភពលោកទាំងមូលហាក់ប៉ះពាល់យ៉ាងខ្លាំងក្រោយវិបត្តកូវីដ ស្របពេលដែលការចំណាយថវិកាដើម្បីបញ្ជាទិញរថយន្តដែលមានតម្លៃសមរម្យ បូករួមទាំងបច្ចេកវិទ្យាខ្ពស់ ដែលអាចផ្តល់សុវត្ថិភាពក្នុងការបើកបរ និងសន្សំសំចៃឥន្ធនៈ គឺជារឿងចាំបាច់ដែលយើងត្រូវដឹងសម្រាប់ឆ្នាំថ្មីនេះ។

GAC ជាក្រុមហ៊ុនដៃគូផលិតរថយន្ត និងផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តរបស់ TOYOTA, LEXUS, HONDA និង MITSUBISHI ហើយកំពុងទទួលប្រជាប្រិយភាពយ៉ាងខ្លាំងតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ស្របពេលដែលក្រុមហ៊ុននេះ ក៏មានវត្តមានជាផ្លូវការក្នុងប្រទេសកម្ពុជាផងដែរ។

ទោះបីជាទើបមានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជា រថយន្តរបស់ GAC ក៏ទទួលការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអតិថិជន ដោយសារតែការរចនាដ៏ទាក់ទាញ ស៊ីវិល័យ បច្ចេកវិទ្យាទំនើបជំនួយការបើកបរ ក៏ដូចជាតម្លៃសមរម្យនៃម៉ូដែលរថយន្តនីមួយៗរបស់ក្រុមហ៊ុន GAC។

ទន្ទឹមនោះ ម៉ូដែល GS5 និង GS8 ជារថយន្តប្រភេទ SUV ដែលមានសមត្ថភាពអាចបើកបរគ្រប់ស្ថានភាពផ្លូវ ហើយសម្រាប់អតិថិជនដែលចង់ទទួលអារម្មណ៍លំដាប់ VIP ផាសុកភាពខ្ពស់ក្នុងពេលធ្វើដំណើរមិនថាផ្លូវជិត ឬផ្លូវឆ្ងាយ គឺមិនអាចរំលងម៉ូដែល GN8 របស់ក្រុមហ៊ុន GAC បាននោះទេ។

GAC GN8 ជារថយន្តប្រភេទ VAN មាន ៧ កៅអី ដែលកៅអីខ្លះមានបំពាក់មុខងារម៉ាស្សា និងខាងក្នុងរថយន្តមានបំពាក់បច្ចេកវិទ្យាកម្សាន្តជាច្រើនផ្សេងទៀត ស្របពេលដែលរថយន្តនេះមានតម្លៃប្រមាណ ៦២​ ៩៩៩ ដុល្លារ។ ដែលតម្លៃរបស់ GN8 អាចនិយាយបានថា គឺធូរជាងតម្លៃរថយន្តម៉ូដែលផ្សេងៗដែលមានកៅអី និងមុខងារស្រដៀងទៅនឹងរថយន្តនេះ ដែលកំពុងចរាចរណ៍លក់ក្នុងទីផ្សារប្រទេសកម្ពុជាបច្ចប្បន្នដែលអាចខុសគ្នាពី ២ ទៅដល់ ៣ដងនៃតម្លៃរថយន្តផងដែរ។

គូសបញ្ជាក់ផងដែរថារថយន្តទាំង ៣ ម៉ូដែលខាងលើនេះ គឺសុទ្ធតែមានបំពាក់នូវប្រព័ន្ធ Smart Key ដែលមានសមត្ថភាពអាចដោះសោររថយន្តដោយស្វ័យប្រវត្តិពេលដើរទៅជិត និងចាក់សោរថយន្តពេលម្ចាស់រថយន្តដើរចេញឆ្ងាយពីរថយន្តប្រហែល ១ ទៅ ២ វិនាទី។

  • កាមេរ៉ាមើលជុំវិញ ៣៦០ដឺក្រេ
  • ប្រព័ន្ធជំនួយពេលផ្លូវកោង
  • ប្រព័ន្ធជំនួយពេលចូលចត
  • ប្រព័ន្ធជំនួយពេលចុះចំណោត
  • មាន Sensor ជាច្រើនគ្រាប់ ក្នុងការជំនួយក្នុងការបើកបរ Mode សម្រាប់បើកផ្លូវពិបាក
  • ទីតាំងសម្រាប់សាកថ្មទូរសព្ទ ដោយមិនប្រើប្រាស់ខ្សែ (Wireless Charge)

សម្រាប់​ព័ត៌មាន​លំអិត​​ អាច​ទំនាក់ទំនង​​ទៅ​កាន់​លេខ​ទូរសព្ទ៖ ០៩៥ ៩៩៩ ០២៩ ​ឬ​​អញ្ជើញ​ទៅ​កាន់​អាសយដ្ឋាន​​ អគារ #១១០ មហា​វិថី​សហព័ន្ធរុស្សី​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ ឬអាចទាក់ទងតាមបណ្តាញសង្គម៖

សូមទស្សនាវីដេអូធ្វើបទបង្ហាញរថយន្តវ៉ែន GAC GN8:

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Jimny ទ្វារប្រាំ នឹងបង្ហាញមុខនៅឆ្នាំ ២០២១ នេះ

រថយន្ត Suzuki Jimny ប្រភេទទ្វារប្រាំរំពឹងថានឹងបង្ហាញវត្តមាននៅឆ្នាំ ២០២១ នេះ ដែលការចេញលក់ជាផ្លូវការលើទីផ្សារអាចនឹងធ្វើឡើងនៅឆ្នាំ ២០២២ ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Autocar India។

ប្រភពខាងលើបាននិយាយថាការនាំចេញរថយន្ត Suzuki Jimny ទ្វារបីដែលផលិតនៅប្រទេសឥណ្ឌាបានចាប់ផ្ដើមហើយ ហើយការបង្ហាញចេញរថយន្តទ្វារប្រាំនឹងធ្វើឡើងក្នុងពេលតែ ៦ខែទៀតប៉ុណ្ណោះ។ គួរដឹងថារថយន្ត Jimny ដែលផលិតនៅឥណ្ឌាគឺមានលក្ខណៈដូចគ្នានឹងរថយន្តដែលផលិតនៅរោងចក្រ Kosai ប្រទេសជប៉ុនអ៊ីចឹងដែរ។

Autocar India បានឲ្យដឹងដែរថារោងចក្រនៅប្រទេសឥណ្ឌាអាចផលិតរថយន្ត Jimny បានទាំងប្រភេទចង្កូតស្ដាំ និងប្រភេទចង្កូតឆ្វេង។ រថយន្តចំនួន ១៨៤គ្រឿងដំបូងដែលផលិតចេញពីរោងចក្រនៅឥណ្ឌា ត្រូវបានគេរាយការណ៍ថានឹងនាំចេញទៅកាន់តំបន់អាមេរិកឡាទីន។

រថយន្ត Jimny ប្រភេទទ្វារប្រាំត្រូវបានគេអះអាងថានឹងមានប្រវែងវែងជាងប្រភេទទ្វារបី ប៉ុន្តែវានឹងប្រើប្រាស់ម៉ាស៊ីនចំណុះ ១,៥លីត្រដូចគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត ១០ម៉ូឌែលដែលលក់ដាច់បំផុតនៅកូរ៉េ រកឡានក្រៅស្រុកមួយគ្មាន

ក្រុមហ៊ុន Hyundai និង Kia បានធ្វើការគ្រប់ដណ្តប់ទីផ្សាររថយន្តក្នុងស្រុក  ខណ:ក្រុមហ៊ុនបរទេស ដូចជា អាល្លឺម៉ង់ ជប៉ុន និងអាមេរិច បានអវត្តមានទាំងស្រុង។

រថយន្ត​ Hyundai Grandeur គឺជាម៉ូឌែលនាំមុខគេនៅលើទីផ្សារ​ ដែលមានរហូតដល់ចំនួន ១៤៤ ៥០០គ្រឿងកើនឡើង ៤០,៧ភាគរយ ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីដាក់លក់នៅឆ្នាំ ១៩៨៦។ បន្ទាប់មកទៀតលំដាប់ទី ២គឺរថយន្ត Hyundai Porter ចំនួន ៩៥ ១៩៤គ្រឿង, ទី៣ Hyundai Avante ចំនួន ៨៧ ១៩៤គ្រឿង, ទី ៤គឹ Kia K5 មានចំនួន ៨៤ ៥៥០គ្រឿង និងទី៥ គឺ Kia Sorento ចំនួន ៨២ ២៧៥ គ្រឿង ដែលកើនឡើងចំនួន ៥៧,២ភាគរយ។

បើទោះបីជាមានឥទ្ធិពលនៃការរីករាលដាល Covid-19ក៏ដោយ ក៏ការលក់រថយន្តនៅប្រទេសកូរ៉េឆ្នាំ២០២០ នៅតែកើនឡើង ៤,៨ភាគរយ ស្មើរនិង ១,៦លានគ្រឿង។ តួយ៉ាង ក្រុមហ៊ុន Hyundai Kia និង Genesis មានចំនួន ៨៣,៣ភាគរយ នៃបរិមាណនៃទីផ្សារលក់សរុប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយជម្រើសម៉ាស៊ីន ដែលនឹងប្រើលើ Ford F-150 Raptor ជំនាន់ថ្មីហើយ

របាយការណ៍ពីមុនមកបានឲ្យដឹងថា រថយន្ត Ford F-150 Raptor ស៊េរីឆ្នាំ២០២២ អាចនឹងប្រើម៉ាស៊ីន ២ ជម្រើស គឺ V6 និង V8 ប៉ុន្តែឥឡូវនេះរបាយការណ៍ថ្មីមួយបញ្ជាក់ថា វានឹងមានតែជម្រើសម៉ាស៊ីន V6 ប៉ុណ្ណោះ។

យោងតាមការណែនាំមួយដែលបែកធ្លាយនៅលើ f150gen14 forum បានឲ្យដឹងថា ម៉ាស៊ីន EcoBoost V6 នឹងត្រលប់មកវិញសម្រាប់ F-150 ជំនាន់ថ្មី។

ថ្វីបើមានការបែកធ្លាយមែន ប៉ុន្តែគេនៅមិនទាន់ដឹងថា ម៉ាស៊ីន V6 នោះនឹងមានកម្លាំងប៉ុន្មានឡើយ ហើយឥឡូវនេះក៏គ្មានដំណឹងថ្មីពីម៉ាស៊ីន V8 ដែរ។

ជាមួយគ្នានេះដែរ ការបែកធ្លាយខាងលើក៏បង្ហាញឲ្យដឹងថា F-150 ជំនាន់ថ្មី នឹងមានបំពាក់ប្រព័ន្ធសំឡេង Bang & Olufsen និងអេក្រង់ទំហំ ៨ ឬ ១២អ៊ីញ ព្រមទាំងជម្រើសពណ៌ ដូចជា Rapid Red Tinted, Velocity Blue, Antimatter Blue, Iconic Silver, Agate Black, Oxford White និងច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានសាកភ្លើង Jeep Wrangler 4xe “First Edition” នឹងមានលក់ក្នុងប្រទេសទាំងនេះ

អតិថិជននៅក្នុងប្រទេសមួយចំនួននៃតំបន់អឺរ៉ុប អាចចាប់ផ្តើមបញ្ជាទិញរថយន្ត Jeep Wrangler 4xe First Edition បានហើយ។ ប្រទេសទាំងនោះមានដូចជា អ៊ីតាលី, បារាំង, អាល្លឺម៉ង់ និងស្វីស ខណៈបែលស៊ិក, ហូឡង់ និង អូទ្រីស នឹងអាចបញ្ជាទិញបានក្នុងពេលឆាប់ៗខាងមុខ។

រថយន្ត Wrangler 4xe First Edition នេះនឹងផ្តល់ជម្រើស ៣ ពណ៌ គឺ ខ្មៅ, ប្រផេះ (Granite Crystal) និង ស (Bright White)។ លក្ខណៈពិសេសរបស់វាមានដូចជា យ៉ាន់ ២០អ៊ីញ, ពូកស្បែក, ចង្កៀង LED, អេក្រង់កម្សាន្ត ៨,៤អ៊ីញ, ប្រព័ន្ធសំឡេង Alpine ៩គ្រាប់, ប្រព័ន្ធប៉ុងពីរ Selec-Trac Full-Time 4WD ជាដើម។

មិនតែប៉ុណ្ណោះ វាក៏មានបំពាក់មុខងារសុវត្ថិភាពដូចជា Adaptive Cruise Control, Forward Collision Warning Plus, Blind Spot Monitoring with Rear Cross-Path Detection, កាមេរ៉ាក្រោយ, កាមេរ៉ាមុខ និង សេនស័រមុខ-ក្រោយ ផងដែរ។

រថយន្តនេះបំពាក់ម៉ាស៊ីនប្រភេទ Plug-in Hybrid ដោយគួបផ្សំម៉ាស៊ីនសាំង turbocharged ចំណុះ ២,០លីត្រ ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ និងអាគុយ Hybird មួយ មានកម្លាំងសរុប ៣៧៥សេះ។ វានឹងត្រូវដាក់លក់ក្នុងតម្លៃ ៩២ ៥៧០ដុល្លារ នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយតម្លៃវាក៏ប្រែប្រួលនៅលើទីផ្សារដទៃទៀតដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ វៀតណាមបញ្ចេញឡានអគ្គិសនីថ្មី ៣ម៉ូដែល

ក្រុមហ៊ុនរថយន្តវៀតណាម VinFast បានបង្ហាញចេញរថយន្តអគ្គិសនីថ្មីចំនួនបីម៉ូដែល និងបានប្រកាសអំពីផែនការចង់ក្លាយខ្លួនទៅជាក្រុមហ៊ុនរថយន្តលំដាប់សកលលោកផងដែរ។

ចាប់ផ្ដើមដំបូងជាមួយរថយន្ត VF31 ត្បិតថាមានរូបរាងមិនសូវស្អាត ប៉ុន្តែវាមានប្រើប្រាស់រចនាបថរូបរាងដ៏ប្លែក ដែលចេញលក់នៅទីផ្សារក្នុងស្រុកក្នុងខែវិច្ឆិកាខាងមុខ។ រថយន្តនេះមានប្រវែង ៤៣០០ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយ ២៦១១ម.ម។

នៅផ្នែកខាងក្នុងមានបំពាក់នូវកៅអីកំដៅ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលមានតម្រងខ្យល់ HEPA, អេក្រង់កម្សាន្តទំហំ ១២,៨អ៊ីញ និងមានជំនួយការបើកបរដែលមានមុខងារដូចជា Lane Departure Warning, Blind Spot Warning, Rear Cross-Traffic Alert និងកាមេរ៉ាដែលអាចមើលឃើញជុំវិញ។

ចំពោះសមត្ថភាពវិញ ​វាមានដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយដែលអាចបង្កើតកម្លាំងបាន ១១៤សេះ។ វាក៏មានជម្រើសមួយទៀតឈ្មោះថា Premium ដែលអាចបង្កើតកម្លាំងបាន ២០១សេះ។ រថយន្តទាំងពីរប្រភេទប្រើប្រាស់អាគុយចំណុះ ៤២គីឡូវ៉ាត់ម៉ោង ដែលអាចជិះបានចម្ងាយដល់ ៣០០គីឡូម៉ែត្រ។

VF32

រថយន្ត VF32 នឹងចេញលក់នៅទីផ្សារក្នុងស្រុកនាខែកុម្ភៈ ឆ្នាំ​២០២២​ ហើយអាចនឹងមានវត្តមានលើទីផ្សារអឺរ៉ុប អាមេរិក និងកាណាដា និងខែមិថុនា ឆ្នាំ ២០២២។ ក្រុមហ៊ុនមិនបាននិយាយអ្វីច្រើនអំពីរថយន្តនេះទេ ប៉ុន្តែតាមរូបភាពគេឃើញមានការរចនាបថដោយក្រូម៉េ មានអំពូលភ្លើង LED រាងស្ដើង ហើយវាមានប្រវែងសរុប ៤៧៥០ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយ ២៩៥០ម.ម។

រថយន្តនេះនឹងមានបំពាក់ម៉ូទ័រអគ្គិសនីមួយដែលបង្កើតកម្លាំបាន ២០១សេះ ហើយសម្រាប់ប្រភេទ Premium អាចផលិតកម្លាំងបាន ៤០២សេះ​ តាមរយៈម៉ូទ័រអគ្គិសនីភ្លោះ។ រថយន្តទាំងពីរប្រភេទនឹងមានអាគុយចំណុះ ៩០គីឡូវ៉ាត់ម៉ោង ប៉ុន្តែមិនមានព័ត៌មានថាជិះបានចម្ងាយឆ្ងាយប៉ុណ្ណានោះទេ។

VF33

រថយន្ត VF33 នឹងចេញលក់ពេលដំណាលគ្នាជាមួយនឹងរថយន្ត VF32 ដែលវាមានបំពាក់នូវអំពូលភ្លើង LED រាងស្ដើង, មានដំបូលកញ្ចក់, មានអេក្រង់កម្សាន្តទំហំ ១៥,៤អ៊ីញ, មានប្រវែង ៥១២០ម.ម និងមានប្រវែងកង់មុខទៅកង់ក្រោយ ៣១៥០ម.ម ផងដែរ។

រថយន្ត VF33 នេះនឹងប្រើម៉ូទ័រអគ្គិសនីភ្លោះដែលផលិតកម្លាំងបាន ៤០២សេះ ហើយវាមានអាគុយចំណុះ ១០៦គីឡូវ៉ាត់ម៉ោង ដែលអាចជិះបានចម្ងាយដល់ទៅ ៥៥០គីឡូម៉ែត្រ ពេលសាកភ្លើងម្ដងៗ។​ រថយន្តនេះជាមួយនឹង VF32 ក៏មានបំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ Level 2 និង Level 3 ផងដែរ ហើយចំពោះប្រភេទ Full Option លើរថយន្តទាំងបីម៉ូដែល​ (VF31, VF32 និង VF33) និងមានប្រព័ន្ធបើកបរ Level 4។

យ៉ាងណាក្ដី ក្រុមហ៊ុន VinFast នៅមិនទាន់ប្រាប់អំពីតម្លៃលក់របស់រថយន្តទាំងបីនៅឡើយទេ ដែលអាចនឹងដឹងក្នុងពេលប៉ុន្មានខែខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អស្ចារ្យ! ក្រុមហ៊ុនអ៊ីស្រាអែលបង្ហាញពីអាគុយឡានដែលសាកភ្លើង ៥នាទីពេញ

ក្រុមហ៊ុន Startup មួយរបស់ប្រទេសអ៊ីស្រាអែលឈ្មោះថា StoreDot បានបង្ហាញចេញនូវអាគុយច្នៃប្រឌិតថ្មីដែលអាចសាកភ្លើងពេញក្នុងពេលត្រឹម ៥នាទី ដែលក្រុមហ៊ុននេះមានគម្រោងការថានឹងបញ្ចេញអាគុយថ្មីនេះសម្រាប់ប្រើប្រាស់លើរថយន្តអគ្គិសនី។

គំរូនៃអាគុយដែលផលិតដោយក្រុមហ៊ុនខាងលើ គឺគេបានជំនួសនូវសារធាតុក្រាហ្វិចដែលបានប្រើប្រាស់លើអាគុយធម្មតា ជាមួយនឹងសារធាតុថ្មីមួយជាប្រភេទសារធាតុភាគល្អិតដែលមានឈ្មោះថា Metalloid Nanoparticle ដែលសារធាតុនេះអាចដោះស្រាយបញ្ហាទាក់ទងនឹងសុវត្ថិភាព អាយុកាលជីវិត និងការរីកនៃអាគុយផងដែរ។

កន្លងមកក្រុមហ៊ុន StoreDot ធ្លាប់បានប្រើប្រាស់អាគុយប្រភេទនេះដើម្បីបង្ហាញអំពីការសាកភ្លើងរថយន្តអគ្គិសនីកង់ពីរ ឲ្យបានពេញក្នុងពេលត្រឹម ៥នាទី។ ប៉ុន្តែសម្រាប់ការសាករថយន្តអគ្គិសនីធម្មតាឲ្យពេញក្នុងពេលត្រឹម ៥នាទី គឺនឹងទាមទារឲ្យមានដុំសាកភ្លើងកម្លាំងខ្លាំង ដែលខ្លាំងជាងដុំសាកមានប្រើនាពេលបច្ចុប្បន្នទៅទៀត។

ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយសាកភ្លើងនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន StoreDot សង្ឃឹមថានឹងអាចផ្ដល់រយៈចម្ងាយបើកបរបាន ១៦០គីឡូម៉ែត្រពេលរថយន្តអគ្គិសនីសាកភ្លើងបាន ៥នាទី ឲ្យបាននៅក្នុងឆ្នាំ ២០២៥ ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda BT-50 ឆ្នាំ ២០២១ ចាប់ផ្ដើមមានលក់នៅថៃ តម្លៃចាប់ពី ១៨ ៣០០ដុល្លារ

ក្រោយពីបានចេញលក់លើទីផ្សារប្រទេសម៉ាឡេស៊ីរួចមក នៅពេលនេះប្រទេសថៃបានក្លាយជាទីផ្សារបន្ទាប់ដែលមានលក់រថយន្ត Mazda BT-50 ឆ្នាំ ២០២១ ដែលមានរហូតដល់ ១៤ប្រភេទឯណោះ។

រថយន្ត Mazda BT-50 ឆ្នាំ ២០២១ ដែលដាក់លក់នៅប្រទេសថៃមានជម្រលសម៉ាស៊ីនពីរប្រភេទដែលទីមួយជាប្រភេទម៉ាស៊ូតចំណុះ ៣,០លីត្រ កម្លាំង ១៨៨សេះ និងមួយទៀតជាម៉ាស៊ីនម៉ាស៊ូតដូចគ្នាមានចំណុះ ១,៩លីត្រ អាចផលិតកម្លាំង ១៤៨សេះ។ ប្រភេទទាំងពីរនេះមានគួបផ្សំដោយប្រអប់លេខស្វ័យប្រវត្តិ៦វគ្គ និងប្រអប់លេខដៃ៦វគ្គ ជាមួយប្រព័ន្ធបើកបរវិលកង់ទាំងបួន ឬប្រព័ន្ធវិលកង់ពីរ។

ចំពោះតម្លៃលក់នៅប្រទេសថៃវិញ Mazda BT-50 ឆ្នាំ ២០២១ នេះគឺមានតម្លៃចាប់ពី ៥៥០ ០០០បាត ដែលស្មើនឹងប្រមាណ ១៨ ៣០០ដុល្លារ។ បន្ទាប់ពីប្រទេសថៃហើយនោះ ទីផ្សារបន្ទាប់នៅអាស៊ីអាគ្នេយ៍ដែលនឹងមានលក់រថយន្ត Mazda BT-50 ឆ្នាំ ២០២១ នេះអាចជាប្រទេសវៀតណាម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ចេញឡាន 3-Series ប្រភេទតួវែងថ្មីនៅឥណ្ឌា

ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្ត 3-Series ប្រភេទតួវែងថ្មីនៅក្នុងប្រទេសឥណ្ឌា ដោយហៅវាថា 3-Series Gran Limousine។

រថយន្ត BMW តួវែង 3-Series Gran Limousine នេះ នៅតែរក្សារូបរាងដ៏ស្រស់ស្អាតរបស់វាដដែល គ្រាន់តែមានប្រវែងពីកង់មុខទៅកង់ក្រោយ វែងជាងមុន ១១សង់ទីម៉ែត្រប៉ុណ្ណោះ សរុបស្មើនឹង ២ ៩៦១មីល្លីម៉ែត្រ។ ដោយឡែក ប្រវែងរថយន្តទាំងមូលបានឡើងដល់ ៤ ៨២៩មីល្លីម៉ែត្រ ប៉ុន្តែវានៅតែមិនវែងដូចជារថយន្ត 5-Series ដដែល។

ចំពោះរថយន្ត 3-Series Gran Limousine ក្រុមហ៊ុន BMW ផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ 320 Ld Gran Limousine និង 330 Li Gran Limousine ហើយក៏ផ្តល់ជម្រើសចំនួន ២ម៉ូដែលដែរ គឺ Luxury Line និង M Sport First Edition។

គួរឲ្យដឹងថា រថយន្ត BMW 3-Series Gran Limousine នឹងមានតម្លៃចាប់ពីខ្ទង់ ៧០ ៥៧០ដុល្លារ នៅក្នុងប្រទេសឥណ្ឌា។ បើប្រៀបធៀបទៅនឹងរថយន្ត BMW 5-Series គឺថោកជាងប្រហែលខ្ទង់ ៦ពាន់ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+