ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ចេញ Ranger ស៊េរីថ្មី ដែលចង់ក្លាយខ្លួនដូចរថយន្ត Ranger Raptor

(ទីផ្សារបរទេស) Ford បានបង្ហាញចេញនូវរថយន្តភីកអាប់ Ranger MS-RT ដែលជាការសហការគ្នាជាមួយអ្នកជំនាញរចនា MS-RT ដែលមានចំនួនកំណត់។ សម្រាប់ Ranger MS-RT បានបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូត ២,០លីត្រ Bi-Turbo កម្លាំង ២១០សេះ ប្រើប្រាស់ប្រអប់លេខ ១០វគ្គអូតូ។

រថយន្ត Ranger MS-RT មានលក្ខណ:ដូច Ranger Raptorដែរ គឺបានបំពាក់ជាមួយគ្រឿងបរិក្ខាមកស្តង់ដារ។ ដោយផ្នែកខាងក្រៅនៃរថយន្ត បានបំពាក់ជាមួយ ប៉ាណាប្រភេទកាបូន ដែលផលិតដោយដៃ, អំពូលកាត់អ័ព្ទ, ថាសកង់ OZ Racing ទំហំ ២០អ៊ីញ និងស៊ុមកញ្ចក់ជំហៀង ប្រភេទ​កាបូន។ រីឯខាងក្នុងបំពាក់ជាមួយ កៅអីប្រភេទស្បែក, អំពូលបំភ្លឺ Ambient, ប្រព័ន្ធកម្សាន្ត SYNC3 ទំហំ ៨អ៊ីញ និងឈ្នាន់ដែលមានអក្សរ MS-RT។

Ranger MS-RT អាចផ្ទុកឥវ៉ាន់បានរហូតដល់ទំងន់ ១ ០៩៨គីឡូក្រាម និងអូសសន្តោងបានរហូតដល់ទម្ងន់ ៣ ៥០០គីឡូក្រាម។

លោក Brendan Lyne ប្រធានផ្នែកពាណិជ្ជកម្មយានយន្តនៃក្រុមហ៊ុន Ford នៅអឺរ៉ុបបានមានប្រសាសន៍ថា“ Ranger MS-RT ត្រូវបានរចនាឡើងសម្រាប់អតិថិជនដែលឲ្យតម្លៃទៅលើសមត្ថភាពធ្វើការរបស់ Ranger ប៉ុន្តែចង់បាន ភាពផ្តាច់មុខនៃស៊េរី MS-RT របស់យើង” ។ រថយន្តដែលទាក់ទាញភ្នែកនេះរួមបញ្ចូលនូវភាពជោគជ័យជាច្រើនទសវត្សរបស់រថយន្ត Ford ភីកអាប់ជាមួយនឹងការរចនាម៉ូដដ៏ទាក់ទាញ ដើម្បីផ្តល់ជូនរថយន្តដឹកទំនិញដែលមិនផ្តោតលើផ្លូវ នឹងសមត្ថភាព”។

រថយន្ត Ranger MS-RT នឹងចេញលក់នៅលើទីផ្សារអឺរ៉ុប នាខែមេសា(រដូវក្តៅ) ២០២១ ជាមួយតួរខ្លួន ២ប្រភេទ Super Cab និងDouble Cab៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet លក់ឡានតម្លៃ ១,៩ម៉ឺនដុល្លារដាច់ខ្លាំងពេក ដល់ថ្នាក់ធ្វើរឿងមួយនេះ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តម្រូវការសម្រាប់រថយន្ត Chevrolet Trailblazer គឺច្រើនជាងការផ្គត់ផ្គង់ចំនួន ៤ដងឯណោះ។

ដោយសារតែការលក់ដាច់ខ្លាំងបែបនេះ ក្រុមហ៊ុន Chevrolet នឹងបង្កើនផលិតកម្មនៃរថយន្ត Trailblazer ប៉ុន្តែនឹងបន្ថយផលិតកម្មនៃរថយន្ត Chevrolet Trax ចំនួន ៣០% វិញ។

ជាក់ស្តែង រថយន្ត SUV ខាងលើស្ថិតនៅក្នុង Showroom មិនសូវជាយូរប៉ុន្មានឡើយ។ រថយន្ត Trailblazer ជាមធ្យមត្រូវគេទិញបន្ទាប់ពីទៅដល់ Showroom ត្រឹម ៣៦ថ្ងៃ ខណៈតួលេខនេះបានធ្លាក់ចុះមកសល់ត្រឹមតែ ២៩ថ្ងៃប៉ុណ្ណោះ សម្រាប់ម៉ូដែល Trailblazer RS។

គួរឲ្យដឹងថា រថយន្ត Trailblazer មានផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ចំណុះ ១,២លីត្រ និង ១,៣លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ១៣៧សេះ និង ១៥៥សេះ។ វាមានតម្លៃចាប់ពី ១៩ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dodge នឹងបញ្ចប់ផលិតកម្មឡាន SUV កម្លាំងខ្លាំងបំផុតរបស់ខ្លួន ក្នុងខែមិថុនា

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Dodge កំពុងត្រៀមខ្លួនដើម្បីបញ្ចប់ផលិតកម្មនៃរថយន្ត SUV កម្លាំងខ្លាំងបំផុតរបស់ខ្លួន ម៉ូដែល Durango SRT Hellcat នៅខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើរំពឹងថា នឹងអាចផលិត Durango SRT Hellcat បានសរុប ២ ០០០គ្រឿង មុលពេលបញ្ចប់ផលិតកម្មរបស់វា នៅឯរោងចក្រ Jefferson North Assembly Plant ក្នុងទីក្រុង Detroit សហរដ្ឋអាមេរិក។

គួរឲ្យដឹងថា រថយន្ត Dodge Durango SRT Hellcat មានបំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ supercharged V8 មានកម្លាំង ៧១០សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ AWD។ SUV នេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះ វាអាចអូសសណ្តោងបានទម្ងន់រហូតដល់ទៅជិត ៤តោនឯណោះ។

ដើម្បីធានាថាវាអាចទប់ទល់កម្លាំងដ៏ខ្លាំងក្លានេះបាន Durango SRT Hellcat ត្រូវបានបំពាក់ជាមួយនូវប្រព័ន្ធបូម sport-tuned suspension, adaptive dampers និងប្រព័ន្ធហ្វ្រាំង Brembo មានពីស្តុងចំនួន ៦ និងឌីសហ្វ្រាំងទំហំ ៤០១មីល្លីម៉ែត្រនៅខាងមុខ ជាមួយ ពីស្តុងចំនួន ៤ និងឌីសហ្វ្រាំងទំហំ ៣៥១មីល្លីម៉ែត្រ នៅខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន​ SUV ត្រូវប៉ាន់ខ្លាំងនៅអាមេរិក សុទ្ធតែឡានជប៉ុន និងឡានអាមេរិក

ទីផ្សាររថយន្តនៅសហរដ្ឋអាមេរិកបានរងផលប៉ះពាល់ធ្ងន់កាលពីឆ្នាំ​ ២០២០ ដោយសារជំងឺកូវីដ១៩ ដែលបានធ្វើឲ្យចំនួនលក់សរុបនៅឆ្នាំ ២០២០ ធ្លាក់ចុះ ១២,៧% ធៀបនឹងឆ្នាំ ២០១៩។ ខាងក្រោមនេះជារថយន្ត SUV ទាំង១០ដែលអាចលក់ដាច់បានច្រើនជាងគេនៅសហរដ្ឋអាមេរិក ៖

១០. Subaru Forester ៖ ១៧៦ ៩៩៦គ្រឿង

2021 Subaru Forester Prices, Reviews, and Pictures | Edmunds

៩. Ford Escape ៖ ១៧៨ ៤៩៦គ្រឿង

៨. Jeep Wrangler ៖ ២០១ ៣១១គ្រឿង

៧. Jeep Grand Cherokee ៖ ២០៩ ៧៨៦គ្រឿង

៦. Toyota Highlander ៖ ២១២ ២៧៦គ្រឿង

2020 Toyota Highlander arrives in Toyota dealerships - Motors Actu

៥. Ford Explorer ៖ ២២៦ ២១៧គ្រឿង

៤. Nissan Rogue ៖ ២២៧ ៩៣៥គ្រឿង

៣. Chevrolet Equinox ៖ ២៧០ ៩៩៤គ្រឿង

២. Honda CR-V ៖ ៣៣៣ ៥០២គ្រឿង

១. Toyota RAV4 ៖ ៤៣០ ៣៨៧គ្រឿង

2020 Toyota RAV4 Hybrid Buyer's Guide: Reviews, Specs, Comparisons

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតក្រុមហ៊ុនឡានធំជាងគេទី៤ ចាប់កំណើតហើយ

នៅទីបំផុតក្រុមហ៊ុនរថយន្ត Fiat Chrysler Automobiles និង​ក្រុមហ៊ុន Peugeot SA បាន​សម្រេច​ការ​ដាក់​បញ្ចូល​គ្នា​ជា​ផ្លូវ​ការ ក្នុង​ការ​បង្កើត​ជា​ក្រុមហ៊ុន​ថ្មី​មួយ​ឈ្មោះ​ថា​ Stellantis។

FCA And Groupe PSA Completes Merger To Form Stellantis - Automacha

ក្រុមហ៊ុន​ Stellantis នឹង​ក្លាយ​ជា​ក្រុមហ៊ុន​រថយន្ត​ធំ​ជាង​គេ​លំដាប់​ទី​៤ ប្រសិន​បើ​បូក​បញ្ចូល​ចំនួន​លក់​របស់​ក្រុមហ៊ុន​រថយន្ត​ទាំង​ពីរ ហើយ​ជា​មួយ​នឹង​ថវិកា​គ្រប់​គ្រាន់​ ក្រុមហ៊ុន​នេះ​នឹង​អាច​ចាប់​​ផ្ដើម​ផែនការ​ផលិត​រថយន្ត​អគ្គិសនី ដែល​អាច​ប្រកួតប្រជែង​នឹង​គូ​ប្រជែង​ខ្លាំង​ដូច​ជា Toyota និង Volkswagen បាន។

ក្រុមហ៊ុន​រថយន្ត Stellantis នឹង​ក្លាយ​ជា​ម្ចាស់​របស់​ម៉ាក​រថយន្ត​សរុប​ចំនួន ១៤​ម៉ាក​ ដោយ​​​ក្នុង​នោះ​មាន​ម៉ាក​ Ram, Jeep, Dodge, Chrysler, Fiat, Alfa Romeo, Maserati, Abarth និង Lancia ដែល​ស្ថិត​ក្រោម​ការ​មើល​ថែ​របស់​ក្រុមហ៊ុន FCA។ ចំណែក​ក្រុមហ៊ុន PSA មាន​កាន់​កាប់​ម៉ាក​រថយន្ត​ដូច​ជា Peugeot, Citroen, Opel, Vauxhall និង DS៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លឺតែគេថា ម៉េចក៏ដឹងថាតម្លៃជួសជុលថ្លៃ?

REVIEW+: សួស្តីបងប្អូនទាំងអស់គ្នា ខ្ញុំរក្សា ថ្ងៃនេះអត្ថបទ Review+ របស់ខេមបូអូតូ មានអ្វីចង់ប្រាប់បងប្អូនទាំងអស់គ្នា ដោយប្រធានបទថ្ងៃនេះនិយាយអំពីតម្លៃនៃការជួសជុល និងថែទាំរថយន្តរបស់បងប្អូន។ ខ្ញុំអាចនិយាយបានថា ពួកយើងម្នាក់ៗ រួមទាំងខ្ញុំអោយតែលឺថា យានដ្ឋានជួសជុល និងថែទាំស្តង់ដារ ដឹងតែស្រែកថាថ្លៃបាត់ទៅហើយ ទាំងខ្លួនយើងផ្ទាល់មិនទាន់បានមកសាកល្បងម្តងផងនោះ។

ជាក់ស្តែង ដូចជាយានដ្ឋានជួសជុល និងថែទាំ របស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) អ្នកណាមិនល្បីថាថ្លៃ អូខេចឹងដើម្បីស្រាយចម្ងល់ និងកុំអោយលឺតែគេថា យើងមកមើលតារាងតម្លៃខាងក្រោមសិន៖

តើបងប្អូនគិតយ៉ាងណាដែរចំពោះតម្លៃនេះ? មួយវិញទៀត ដូចបងប្អូនបានឃើញចឹង មិនមែនតែរថយន្តថ្មីទិញពីក្រុមហ៊ុនទើបអាចទទួលយកសេវាកម្មថែទាំបាននោះទេ តែរថយន្ត ១ទឹកតូយ៉ូតា ពីស្រុកគេក៏អាចមកបានដែរ។ អញ្ចឹងបងប្អូនទាំងអស់គ្នា អាចមកសាកល្បងបាននៅក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ផ្ទាល់ដែលមាននៅភ្នំពេញ៖ ទីស្នាក់ការកណ្តាល (ទឹកថ្លា) សាខាបាក់ទូក សាខាទួលសង្កែ និងសាខាខេត្ត សៀមរាប និងបាត់ដំបងផងដែរ។

លើសពីនេះ ប្រសិនបើបងប្អូនចង់ចំនេញថវិការច្រើន អាចធ្វើការទិញជាកញ្ចប់សេវាកម្មថែទាំប្រចាំឆ្នាំ ដើម្បីទទួលបានកាតសមាជិក ផ្តល់អត្ថប្រយោជន៌យ៉ាងច្រើនផងដែរ។

មួយវិញទៀត អាចទាក់ទងសួរព័ត៌មាន ឬកក់ទុកជាមួយដើម្បីចំណេញពេលវេលាផងដែរ តាមរយៈលេខទូរស័ព្ទ ០១៧ ៦៦៦ ១៦៩ / ០១៧ ៣៣៣ ៧១៩

តោះចឹងកុំអោយថាតែមាត់ ថ្ងៃនេះខ្ញុំខ្លួនឯង ក៏បានយករថយន្តផ្ទាល់ខ្លួនមកទទួលយកសេវាកម្មនេះដែរ ព្រោះដល់ពេលត្រូវប្តូរប្រេងម៉ាស៊ីនល្មម។ កាន់តែពិសេសទៀតនោះ ពេលប្តូរប្រេងម្តងៗ ក្រុមហ៊ុនក៏មានការឆែកជូននៅប្រពន្ធ័សុវត្ថិភាព និងប្រពន្ធ័គ្រឿងក្រោមដោយឥតគិតថ្លៃផងដែរ។ យើងនឹងបន្តទៅមើលអ្វីដែលពិសេសៗជាច្រើនទៀតនៅអត្ថបទបន្ទាប់។

មុននឹងចូលខាងក្នុង ក្រុមហ៊ុនបានធ្វើការវាស់កម្តៅ លាងដៃនឹងអាកុល និងតម្រូវជាកំហឹតអោយអតិថិជនពាក់ម៉ាសផងដែរ (ក្រុមហ៊ុនមានផ្តល់ជូន ករណីភ្ញៀវមិនបានយកមក)

ខ្ញុំរក្សា ពីអត្ថបទ REVIEW+ សូមអរគុណ និងជម្រាបលា ជួបគ្នានៅអត្ថបទបន្ទាប់…

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Seltos លក់នៅម៉ាឡេស៊ី តម្លៃខ្ទង់ ២ម៉ឺនដុល្លារ

Kia បានប្រកាសចេញលក់ រថយន្ត Seltos សេរ៊ីថ្មីរបស់ខ្លួនជាផ្លូវការ ក្នុងប្រទេសម៉ាឡេស៊ី ជាមួយជម្រើសចំនួន ២ប្រភេទគឺ EX និង GT។ សម្រាប់ម៉ូឌែល Kai Seltos ប្រភេទធម្មតា EX មានតម្លៃចាប់ពី ២៦ ៨០០ និងមានតម្លៃ ៣៣ ០០០ដុល្លារ សម្រាប់ម៉ូឌែលប្រភេទស្ព័រ GT។

រថយន្ត Seltos មានទំហំដូចទៅនិងរថយន្ត Honda HR-V ដោយមានប្រវែង ៤ ៣១៥មីលីម៉ែត្រ ទទឹង ១ ៨០០មីលីម៉ែត្រ និងកម្ពស់ ១ ៦៤៥មីលីម៉ែត្រ។

សម្រាប់ជម្រើសទាំង​ ២ប្រភេទនេះ នឹងបំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៦លីត្រ Gamma MPI ទំហំ ៤ស៊ីឡាំង កម្លាំង ១២៣សេះ និងកម្លាំងរមួល ១៥១ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប្រអប់លេខ ៦វគ្គអូតូ។

ជាមួយអត្តសញ្ញាណរបស់ Kia រថយន្ត Seltos មានបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំ, អំពូលបំភ្លឺពេលថ្ងៃ LED និងចង្កៀងមុខ ប្រភេទ Halogen។ បន្ថែមពីនេះ សម្រាប់ម៉ូឌែលប្រភេទស្ព័រ GT នឹងបំពាក់ជាមួយ Sport Exterior Package ដែលក្នុងនោះរួមមាន៖ ប៉ាណាប្រភេទក្រូម, កាងមុខ-ក្រោយ, ចង្កៀងមុខ ប្រភេទ LED, អំពូលកាត់អ័ព្ទ Fog light និងថាសកង់ទំហំ ១៧អ៊ីញ។ និងផ្នែកខាងក្នុងបានបំពាក់ជាមួយ អេក្រង់បង្ហាញឌីជីថល, អេក្រង់កម្សាន្ត ទំហំ ៨អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple Carplay និងAndroid Auto និងពោងសុវត្តិភាព ចំនួន ៦គ្រាប់, ប្រព័ន្ធហ្រ្វាំង ABS EBD និងBA និង Steep Start Assist៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi ចង់លក់តែឡានអគ្គិសនីសុទ្ធ ក្នុងពេល ១០-១៥ ឆ្នាំទៀត

វាពិតជាពិបាកក្នុងការបដិសេធណាស់ថា ឧស្សាហកម្មរថយន្តមាននិន្នាការឆ្ពោះទៅរករថយន្តអគ្គិសនី។ ប៉ុន្តែទោះបីជាយីហោធំៗ បានបញ្ចេញរថយន្តអគ្គិសនីក៏ដោយ វាពិបាកក្នុងការប្រកែកថា ពួកគេបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ចំណែកទីផ្សាររបស់រថយន្តប្រើម៉ាស៊ីនចំហេះក្នុង (ប្រើប្រេងសាំង-ម៉ាស៊ូត) ក្នុងរយៈពេលដ៏ខ្លី។

ទោះយ៉ាងណាក្រុមហ៊ុន Audi ជឿជាក់ថា រថយន្តអគ្គិសនីនឹងកាន់កាប់ ហើយគ្រោងនឹងបញ្ឈប់ការផលិតរថយន្តប្រើម៉ាស៊ីនចំហេះក្នុង នៅឆ្នាំ ២០៣៥។ តាមពិត កាលបរិច្ឆេទនៅតែមិនច្បាស់ ប៉ុន្តែផែនការនេះគ្រោងនឹងមកដល់។

បើយោងតាមក្រុមហ៊ុន Audi បានឲ្យដឹងថា “ការការពារបរិស្ថាន និងជោគជ័យនៃសេដ្ឋកិច្ច នឹងដំណើរការល្អជាមួយគ្នា។ ផែនការនេះនឹងដាក់ចេញ ហើយក្រុមហ៊ុននឹងប្តូរពីរថយន្តប្រើម៉ាស៊ីនចំហេះក្នុង ទៅរថយន្តអគ្គិសនីវិញ”។

គួរឲ្យដឹងថា មកទល់នឹងពេលនេះ ក្រុមហ៊ុន Audi បានចេញលក់រថយន្តប្រភេទ Plug-in Hybrid (អគ្គិសនីពាក់កណ្តាល) ចំនួន ១៧ម៉ូដែលរួចមកហើយ នៅទូទាំងពិភពលោក ហើយកំពុងតែធ្វើការដើម្បីបញ្ចេញម៉ូដែល e-tron GT នៅចុងឆ្នាំនេះទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អីយ៉ា! Mazda6 GT SP ឆ្នាំ២០២១ ថ្មី រាងអេមហើយជិះ ១០០គ.ម៉ស៊ីតែ ៧លីត្រ

ក្រុមហ៊ុន Mazda បានពង្រីកត្រកូល Mazda6 សម្រាប់ស៊េរីឆ្នាំ២០២១ ក្នុងប្រទេសអូស្ត្រាលី ដោយបញ្ចេញម៉ូដែលថ្មីមួយទៀតហៅថា Mazda6 GT SP។

រថយន្ត Mazda6 GT SP នេះមានបំពាក់លក្ខណៈពិសេសលេចធ្លោ ខុសពីម៉ូដែល Mazda6 GT ធម្មតា ដូចជា គម្របកញ្ចក់ពណ៌ខ្មៅ, យ៉ាន់ Alloy ១៩អ៊ីញពណ៌ខ្មៅ និង ពូកស្បែកជាមួយថ្នេរដេរពណ៌ក្រហម ជាដើម។

រថយន្ត Mazda6 GT SP ថ្មីនេះផ្តល់ជម្រើសតួខ្លួន ២ ប្រភេទ ទាំង Sedan និង Wagon ហើយបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៨សេះ ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៧,៦លីត្រ/១០០គីឡូម៉ែត្រ។

ចំណែកឯកាប៊ីនខាងក្នុងវិញ វាបានបំពាក់អេក្រង់ Touchscreen ៨អ៊ីញ មានមុខងារផែនទី, Apple CarPlay និង Android Auto, ម៉ាស៊ីនត្រជាក់ ២តំបន់, ដៃចង្កូត និងចង្គឹះលេខស្បែក ហើយកៅអីមុខក្រោយមានមុខងារកម្តៅ ទៀតផង។

ចំពោះតម្លៃរបស់វាវិញគឺចាប់ពី ៣៦ ០៧០ដុល្លារ សម្រាប់ប្រភេទតួខ្លួន Sedan និង ៣៧ ០៧០ដុល្លារ សម្រាប់ប្រភេទ Wagon៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្ត តូយ៉ូតា (ខេមបូឌា) ធ្វើការបង្ហាញជូនរថយន្ត Corolla Cross ម៉ូឌែលចុងក្រោយ

រាជធានីភ្នំពេញ, ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុនរថយន្ត​ តូយ៉ូតា (ខេមបូឌា)​ ខូ អិលធីឌីដែលជាតំណាងផ្គត់ផ្គង់ផ្តាច់មុខរបស់រថយន្ត​Toyota ធ្វើការសម្ភោធជាផ្លូវការរថយន្ត Corolla Cross ម៉ូឌែលចុងក្រោយឆ្នាំ២០២១ នៅទីតាំងស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញតាមរយៈការផ្សាយបន្តផ្ទាល់របស់ក្រុមហ៊ុន Toyota Cambodia នៅលើផេកហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុន។

ដូចជាកិត្តនាមរបស់រថយន្ត Toyota Corolla Cross គឺជាការរួមបញ្ចូលគ្នានៃរថយន្ត Corolla និងរថយន្តSUV ផលិតឡើងនៅលើតួគ្រោងឆ្អឹងដែលមានបច្ចេកវិជ្ជាចុងក្រោយឈ្មោះ​ TNGA (Toyota New Global Architecture) ជាមួយគំនិតដែលយកមកបង្កើត Toyota Corolla Cross ដើម្បីគុណសម្បត្តិ២យ៉ាងគឺភាពរឹងមាំ​និងរំលេចនូវភាពលេចធ្លូររបស់ខ្លួន។​ ភាពរឹងមាំដែលផ្តោតសំខាន់ទៅលើការបង្កើនគុណភាពនៃប្រតិបត្តិការប្រចាំរបស់តួគ្រោងឆ្អឹងនិងការបង្កើតឡើងជាមួយតួនាទីសំខាន់ៗដែលនាំមកនូវលក្ខណះពិសេសរបស់រចនាបថនីមួយៗធ្វើឲ្យមានភាពទាក់ទាញដ៍ល្អឥតខ្ចោះ។ រថយន្ត Corolla Cross  បំពាក់នូវបច្ចេកវិទ្យាចុងក្រោយឈ្មោះTNGA ដោយផ្តល់នូវភាពរឹងមាំនិងសុវត្ថិភាពខ្ពស់ គុណភាពនៃការបើកបរ មានផាសុកភាព និងងាយស្រួលក្នុងការប្រើប្រាស់ និងជាពិសេសមោទនភាពជាម្ចាស់រថយន្តដ៍ទំនើបនេះ។ ក្រៅពីបច្ចេកវិទ្យា TNGA រថយន្តជំនាន់ចុងក្រោយរបស់គ្រួសារតូយ៉ូតាបានបន្ថែមនូវប្រព័ន្ធសុវត្ថិភាពជំនាន់ចុងក្រោយរបស់តូយ៉ូតា ដែលជាកញ្ចប់សុវត្ថិភាព​ TSS (Toyota Safety Sense) មានមុខងារ៤គឺ

១.ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់និងចាប់ហ្វ្រាំងស្វ័យប្រវត្តិ

២.ប្រព័ន្ធបន្ថែមនិងបន្ថយល្បឿនស្វ័យប្រវត្តិតាមរថយន្តខាងមុខ

៣.ផ្តល់រក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ

៤.ទំលាក់ភ្លើងហ្វាពេលមានរថយន្តបើកមកបញ្រ្ចាសទិស។

លើសពីប្រព័ន្ធ TSS​ នេះរថយន្តក៍មានប្រព័ន្ធសុវត្ថិភាពផ្សេងដូចជា VSC & TRC, ABS, EBD, BA, VSC​ ជំនួយពេលឡើងនិងចុះចំណោទ។ រថយន្តនេះមានបំពាក់សិនស័រជំនួយមុខក្រោយធ្វើការស្របគ្នាជាមួយកាម៉េរានៅលើកញ្ចក់ចំហៀងមើលក្រោយមានសញ្ញាបង្ហាញឧបសគ្គពេលវាជែង ឯនៅពេលដែលថយចេញពីចំណតក៍មានផ្តល់សញ្ញាពេលមានឧបសគ្គដូចគ្នា។ អេក្រង់កំសាន្តជាមួយបច្ចេកវិជ្ជា Apple CarPlay  និង Android Auto   នៅលើទូរស័ព្ទដៃដើម្បីសម្រួលការបង្ហាញផែនទី​ និងមានប្រព័ន្ធកំសាន្តឈានមុខផ្សេងៗទៀត។ រថយន្ត Corolla Cross មានរូបរាងថ្មីមួយក្នុងចំណោមរថយន្តToyotaប្រភេទSUVដ៍សំខាន់ ដោយរួមបញ្ចូលគ្នានៃរថយន្តCorollaជាមួយនឹងរថយន្តRav4 ទាំងក្នុងនិងក្រៅ។ ការរចនាបទថ្មីស្រឡាងប្រកបដោយផាសុកភាពរបស់រថយន្ត Corolla Cross បានទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនយ៉ាងខ្លាំងទៅលើរូបរាងដ៍ប្រណិតជាមួយនឹងសមត្ថភាពខ្ពស់របស់ម៉ាស៊ីន។ រថយន្ត Corolla Cross​ ប្រើប្រាស់នូវបច្ចេកវិទ្យាកង់មុខមានពេលឧបសគ្គ​ (front-wheel drive) ជាមួយនឹងម៉ាស៊ីនទំហំស៊ីឡាំង1.8L ផលិតកម្លាំងសេសបានរហូតដល់140សេស។

លោក​ ហ៊ីរ៉ូ​យូ​គិ អុីតុ អគ្គនាយកក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)

លោក​ ហ៊ីរ៉ូ​យូ​គិ អុីតុ អគ្គនាយកក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)បានថ្លែងសុន្ទរកថារបស់គាត់ផ្តោតលើការផ្តល់ផលិតផលល្អបំផុត​និងសេវាកម្មឱ្យអតិថិជនគ្រប់រូបក្នុងការរស់នៅប្រកបទៅនឹងភាពងាយស្រួល​និងសុវត្ថិភាពទោះបីប្រជាជនកំពុងមានបញ្ហាប្រឈមមុខនឹងការរីករាលដាលនៃជំងឺរាតត្បាតនិងផលប៉ះពាល់នៃ Covid19 នៅទូទាំងពិភពលោកក៏ដោយ។ ក្នុងការថ្លែងសុន្ទរកថារបស់គាត់“យើងជឿជាក់យ៉ាងមុតមាំថានៅតែអាចផ្សារភ្ជាប់គ្នាបានមិនថាក្នុងកាល:ទេស:ណាក៏ដោយយើងក៏បាននាំជូននូវរថយន្តប្រភេទថ្មីលក្ខណ:គ្រួសារដែលអាចនាំលោកអ្នកទៅដល់គោលដៅដែលអ្នកចង់ទៅដោយមានសុវត្ថិភាព”លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីវិធីដែលក្រុមហ៊ុនតូយ៉ូតាអាចជួយអ្នកជំនាញនិងអាជីវកម្មឱ្យសម្រេចគោលដៅរបស់ពួកគេនិងចូលរួមចំណែកដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតាមរយៈការបង្ហាញនូវមធ្យោបាយដឹកជញ្ជូនចុងក្រោយមួយដែលអាចបត់បែននិងមានលក្ខណះពិសេសដែលអនុញ្ញាតឱ្យមានការចល័តនិងរីកចម្រើនដែលអាចជឿទុកចិត្តបាន។

លោក កែវ វឌ្ឍនៈ នាយកចាត់ការទូរទៅផ្នែកលក់ និងទីផ្សារក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)
លោក ថា សុភាព ប្រធានផ្នែកទីផ្សារក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)

លក្ខណៈពិសេសនៃរថយន្តត្រូវបានណែនាំដោយ លោក ថា សុភាព រួមទាំងលោក កែវ វឌ្ឍនៈ ហើយនឹងក្រុមខាងតូយ៉ូតាToyota Corolla Cross ឥឡូវនេះមាននៅគ្រប់សាខាតូយ៉ូតាទាំង៥កន្លែង​ មាននៅ ទីស្នាក់ការកណ្ដាល(ទឹកថ្លា) សាខាទួលសង្កែ សាខាបឹងកេងកង សាខាខេត្តសៀមរាប និង សាខាខេត្តបាត់ដំបង ហើយវាមានជម្រើសពណ៌ផ្សេងៗសម្រាប់អតិថិជនជ្រើសរើសបានផងដែរ។

ការតាំងបង្ហាញ នៅទីស្នាក់ការកណ្តាលតូយ៉ូតា (ទឹកថ្លា)
ការតាំងបង្ហាញ នៅតូយ៉ូតាសាខាបឹងកេងកង
ការតាំងបង្ហាញ នៅតូយ៉ូតាសាខាទួលសង្កែ
ការតាំងបង្ហាញ នៅតូយ៉ូតាសាខាខេត្តសៀមរាប
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+