ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់អតិថិជនទី១ របស់រថយន្ត Corolla Cross ២០២១ នៅកម្ពុជា

រថយន្ត Corolla Cross ជារថយន្តមួយដែលទទួលបានការគាំទ្រខ្លាំងពីបណ្តារប្រទេសអាស៊ាន ឥឡូវនេះមានវត្តមាននៅលើទីផ្សារកម្ពុជាហើយ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ដែលមានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ជាក្រុមហ៊ុននាំចូលផ្តាច់មុខម៉ាកតូយ៉ូតា។ នៅក្នុងនោះផងដែរ បន្ទាប់ពីមានការដាក់លក់រថយន្តនេះភ្លាម ឃើញថាមានអតិថិជនគាំទ្រយ៉ាងខ្លាំង ដោយសារតែរូបរាងនៃការរចនា ប្រណីតភាព ផាសុកភាព ទំនើប សុវត្ថិភាព និងតម្លៃសមរម្យ។

លោក ហ៊ីរ៉ូយូគិ អុីតុ អគ្គនាយក្រុមហ៊ុនតូយ៉ូតា លោកកែវ វឌ្ឍនៈ នាយកចាត់ការទូរទៅផ្នែកលក់ និងទីផ្សារក្រុមហ៊ុនតូយ៉ូតា និងអតិថិជន (រាប់ពីស្តាំមកឆ្វេង)

ជាក់ស្តែង បងប្រុសម្នាក់គឺជាអតិថិជនដំបូងរបស់រថយន្តសេ៊រីថ្មីនេះ បានបង្ហាញពីចំណាប់អារម្មណ៌ផ្ទាល់ខ្លួនថា “គាត់ធ្លាប់បានប្រើប្រាស់រថយន្តមួយទឹក អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយធុញទ្រាន់ជាមួយនឹងការខូច​ ជួសជុល ញឹកញាប់ពេក ចំណាយទាំងថវិការ និងពេលវេលា ទើបបងប្រុសក៏ងាកមកប្រើរថយន្តថ្មីជំនួសវិញ។ បងប្រុសកាន់តែពេញចិត្តយ៉ាងខ្លាំងជាមួយរូបរាង សមត្ថភាព ប្រពន្ធ័សុវត្ថិភាពនិងបច្ចេកវិទ្យាទំនើបៗនៃរថយន្តមួយនេះបន្ទាប់ពីបានមកមើលរថយន្តផ្ទាល់និងធ្វើការបើកបរសាកល្បងហើយ។”

ជាចុងក្រោយក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សូមថ្លែងអំណរគុណ និងជូនពរដល់អតិថិជនទាំងអស់ និងជាពិសេសសម្រាប់បងប្រុសដែលជាម្ចាស់រថយន្ត Corolla Cross ២០២១ ថ្មីមួយនេះ អោយជួបតែមកនូវសុភមង្គល ភាពជោគជយ័និងសុខសុវត្ថិភាពរាល់ការធ្វើដំណើររបស់បងប្រុសផងដែរ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី ម៉ូតូអគ្គិសនី ឥឡូវនេះកង់បីក៏មានអគ្គិសនីដែរ (វីដេអូ)

ចំណាប់អារម្មណ៌៖ នៅពេលដែលឃើញពីបម្រែបម្រួល ក៏ដូចជាការផ្លាស់ប្តូរទាំងកត្តាធម្មជាតិ សម្រាប់ពិភពលោកទាំងមូល យើងឃើញថាវិស័យឧស្សាហកម្មយានយន្ត បាននឹងកំពុងព្យាយាមបង្កើតនៅបច្ចេកវិទ្យាលើការ កាត់បន្ថយនៃការប្រើប្រាស់វត្ថុធាតុដើម ដើម្បីសង្គ្រោះភពផែនដីទាំងមូល តាមរយៈការ បង្កើតប្រព័ន្ធដំណើរការដោយថាមពលព្រះអាទិត្យ ឬហៅថា Sola និងអគ្គិសនីជាដើម។ ហើយនេះជាសញ្ញាមួយដ៏ល្អ សម្រាប់ការចាប់ផ្តើមដ៏ល្អមួយ ហើយសង្ឃឹមថានឹងមានការនាំចូលរថយន្តអគ្គិសនីកាន់តែទំលំទូលាយ ហើយជាពិសេសប្រទេសកម្ពុជាយើងនេះតែម្តង។

រូបភាពតំណាងរថយន្តអគ្គិសនីរបស់ Tesla
រូបភាពតំណាងរថយន្តអគ្គិសនីរបស់ NIO

អ្វីដែលពិសេសនោះគឺយើងធ្លាប់តែលឺពីឡានអគ្គិសនី ម៉ូតូអគ្គិសនី កង់អគ្គិសនី ឥឡូវចូលដល់កង់បីអគ្គិសនីម្តង។ បើគិតមើលទៅសព្វថ្ងៃនេះ កង់បីដែលប្រើប្រាស់ហ្គាសនោះ ក៏បានចូលរួមចំណែកសន្សំសំចៃ និងសម្រួលដល់ជីវភាពបងប្អូនយើង ទាំងអ្នកបើក និងអ្នកធ្វើដំណើរ។ ហើយសង្ឃឹមថា ពេលមានវត្តមានកង់បីអគ្គិសនីនេះ នឹងផ្តល់នូវតម្លៃកាន់តែពិសេស និងសន្សំសំចៃកាន់តែខ្ពស់។ ជាក់ស្តែង នៅថ្ងៃនេះ ក្រុមការងារស្រាវជ្រាវ និងអភិវឌ្ឍន៌មាតិការលើវិស័យយានយន្ត របស់ខេមបូអូ បានឃើញនូវការ បញ្ចេញវីដេអូពញ្ញាក់អារម្មណ៌ទាក់ទងនឹងកង់បីអគ្គិសនីថ្មីមួយដំបូងគេ សម្រាប់ទីផ្សារកម្ពុជា ដែលមានឈ្មោះថា OniOn (អូនីអន) ឬយើងអាចនិយាយបានថាម្យ៉ាងទៀត e-tuktuk។ ទោះបីជាយ៉ាងណា យើងនៅមិនទាន់ដឹងថាកង់បីអគ្គិសនីដំបូងគេនេះ នឹងមានលក្ខណៈពិសេស និងតម្លៃបែបណា នោះទេ មានតែរង់ចាំមើលដល់ថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២១ ហើយបងប្អូនដែលប្រកបអាជីវកម្មរត់កង់បី ក៏អាចធ្វើការកក់ទុកមុនផងដែរ នេះបើតាមវីដេអូពញ្ញាក់អារម្មណ៌ខ្លីបានបង្ហាញ។

ចង់ដឹងយ៉ាងណាទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តូយ៉ូតាកម្ពុជា ប្រកាសចេញម៉ាកសញ្ញាផ្តាច់មុខលើគ្រឿងបន្លាស់ និងរថយន្តចំនួន ១៩ម៉ូឌែល

ឧស្សាហកម្មយានយន្តក្នុងស្រុក៖ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ផ្លូវការបានធ្វើការប្រកាសម៉ាកសញ្ញានាំចូលផ្តាច់មុខលើគ្រឿងបន្លាស់ និងរថយន្តចំនួន ១៩ម៉ូឌែល ដែលមានដូចជា៖ RAIZE, PRIUS, COROLLA CROSS, ALPHARD, RUSH, WIGO, VIOS, TOYOTA AVANZA, TOYOTA MAJESTY, TOYOTA INNOVA, RAV4, LANDCRUISER PRADO, FORTUNER មានសុពលភាពដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២ និង COROLLA, HIACE, COASTER, LANDCRUISER, HILUX, CAMRY មានសុពលភាពដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា ហើយអាចនឹងត្រូវបាត់បង់សុពលភាពជាស្វ័យប្រវត្តិមុនកាលផុតកំណត់ខាងលើ ប្រសិនបើមានការជូនដំណឹងអំពីការបញ្ចប់សិទ្ធិពីក្រុមហ៊ុន TOYOTA MOTOR CORPORATION  ដែលជាម្ចាស់ម៉ាក។

នេះគឺជាការទទួលស្គាល់សារជាថ្មី នូវសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខទៅលើយានយន្ត និងគ្រឿងបន្លាស់ម៉ាក TOYOTA នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយ ក្រសួងពាណិជ្ជកម្ម។
ការទទួលស្គាល់នេះ នឹងផ្តល់ជូនទំនុកចិត្តដល់អតិថិជនទាំងអស់ នូវផលិតផលដែលផ្គត់ផ្គង់ដោយ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សុទ្ធតែត្រូវបានបញ្ជាក់ដោយក្រុមហ៊ុនមេ TOYOTA MOTOR CORPORATION ដែលបានផលិតរថយន្តឡើងស្របតាមស្ថានភាពផ្លូវ និងប្រេង(សាំងឬម៉ាស៊ូត) កំពុងប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ផ្អែកទៅលើមជ្ឈដ្ឋានប្រើប្រាស់ និងសុវត្ថិភាពជាចំបង។
សម្រាប់ពត៌មានបន្ថែមសូមពិនិត្យសេចក្តីប្រកាសដូចខាងក្រោម៖

ប្រភព៖ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)
ប្រភព៖ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)
ប្រភព៖ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)
ប្រភព៖ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែង Land Cruiser មកពីត្រកូល Nissan ប្រកាសតម្លៃផ្លូវការ

(សហរដ្ឋអាមេរិច) Nissan បានធ្វើការប្រកាសអំពីតម្លៃផ្លូវការរបស់រថយន្ត Armada ឆ្នាំ២០២១ ដែលកំពុងមានវត្តមាននៅលើទីផ្សារជុំវិញពិភពលោក។

Armada ឆ្នាំ២០២១ គឺជារថយន្ត Nissan ដំបូងបង្អស់ ដែលមានបំពាក់ឡូហ្គូថ្មី ព្រមទាំងប៉ាណាមុខថ្មី, គម្របដំបូលថ្មី, កាងមុខក្រោយថ្មី បូករួមទាំងចង្កៀងមុខក្រោយ LED ថ្មីផងដែរ។ SUV ខ្នាតធំមានកៅអី ៣ជួរនេះ បំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ១២,៣អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Wi-Fi។ វាបំពាក់ម៉ាស៊ីនចំណុះ ៥,៦លីត្រ Endurance V8 មានកម្លាំង ៤០០សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ហើយអាចអូសសណ្តោងបានទម្ងន់ ៣ ៨៥៥គីឡូក្រាម។

បន្ថែមពីនេះ វានឹងបំពាក់ជាមួយប្រព័ន្ធសុវត្តិភាពឈ្មោះ Nissan’s Safety Shield 360មកស្តង់ ដែលរួមមាន៖ Lane Departure Warning, Intelligent Cruise Control, Automatic Emergency Braking with Pedestrian Detection និង Intelligent Around View Monitor។

Nissan ផ្តល់ជម្រើស Armada ដល់ទៅ ៤ ម៉ូដែល គឺ S, SV, SL និង Platinum ព្រមទាំងជម្រើសប៉ុងមួយ 2WD និងប៉ុងពីរ 4WD ទៀតផង។ ដោយមានតម្លៃចាប់ពី ៤៨ ៥០០ដុល្លារ ដល់ ៦៧ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដែលមានម៉ាស៊ីនចំណុះតូច គឺសន្សំសំចៃខ្ពស់ទាំងថ្លៃបង់ពន្ធផ្លូវ ក៏ដូចជាស៊ីប្រេងឥន្ធនៈតិចផងដែរ

រដ្ឋាភិបាលកំពុងពង្រឹងបន្ថែមក្នុងការត្រួតពិនិត្យអំពីការបង់ពន្ធផ្លូវ ហើយអង្គនាយកដ្ឋានគយនិងពន្ធតែងតែធ្វើការប្រមូលពន្ធផ្លូវគ្រប់ប្រភេទយានយន្តទាំងអស់ប្រចាំឆ្នាំចន្លោះពីខែមិថុនាដល់ខែកក្កដាជារៀងរាល់ឆ្នាំ។ ពន្ធផ្លូវសម្រាប់យានយន្តគឺអាស្រ័យលើទំហំម៉ាស៊ីននិងតម្លៃពន្ធផ្លូវគឺសំដៅទៅលើមធ្យោបាយដឹកជញ្ជូននិងយានយន្តត្រូវគិតតាមស៊េរីឆ្នាំនិងទំហំស៊ីឡាំងគិតជាcc។

ពន្ធផ្លូវសម្រាប់រថយន្តស៊េរីមុន គឺមានតម្លៃខ្ពស់ដូចជារថយន្ត Lexus RX330 ស៊េរីឆ្នាំ២០០៤ ដែលមានកម្លាំងម៉ាស៊ីនចំណុះ ៣,០ ដែលត្រូវចំណាយប្រមាណ ៦០ម៉ឺនរៀលសម្រាប់ពន្ធផ្លូវ ពីព្រោះការរចនានៃរថយន្តម៉ូឌែលនេះបានប្រើជាមួយម៉ាស៊ីនធំ ហើយម៉ាស៊ីនធំវានឹងស៊ីប្រេងឥន្ធនៈច្រើនជាងរថយន្តដែលមានចំណុះម៉ាស៊ីនតូចសម្រាប់ការបើកបរក្នុងក្រុង ហើយវានឹងចំណាយកាន់តែច្រើនទៅលើការបង់ពន្ធផ្លូវនិងសេវាកម្មថែទាំដូចជាប្រេងម៉ាស៊ីនផងដែរ។ ប្រសិនបើអ្នកកំពុងស្វែងរកឬជ្រើសរើសយានយន្តថ្មីសូមប្រុងប្រយ័ត្នចំពោះការពិតដែលថារថយន្តដែលបំពាក់ដោយម៉ាស៊ីនធំនោះវានឹងស៊ីប្រេងឥន្ធនៈច្រើនជាងរថយន្តដែលមានម៉ាស៊ីនតូចៗដែលនឹងប៉ះពាល់ដល់ការចំណាយជាប្រចាំរបស់អ្នក។

ជាឧទាហរណ៍ ក្រុមហ៊ុន MG Cambodia បានកំពុងនាំចូលរថយន្តមកកាន់ទីផ្សារប្រទេសកម្ពុជាជាមួយនឹងរថយន្តប្រភេទ SUV និងរថយន្ត Sedan ដែលបូករួមមកជាមួយនូវម៉ាស៊ីនតួបូរចំណុះ១.៥លីត្រ, ២.០លីត្រ ហើយមាន ៤ស៊ីឡាំងដើម្បីកាត់បន្ថយការចំណាយប្រចាំដោយការវាស៊ីប្រេងឥន្ធនៈតិច និងចំណាយសម្រាប់ពន្ធផ្លូវត្រឹមតែ ១៥ម៉ឺនរៀលតែប៉ុណ្ណោះសម្រាប់គ្រប់ម៉ូឌែលដូចជារថយន្ត MG ZS, MG 6, RX5 និង HS ត្រឹមតែ ២០ម៉ឺនរៀលសម្រាប់ម៉ូឌែល MG RX8។ ជាការពិតណាស់បច្ចេកវិទ្យានៃរថយន្តថ្មី គឺមានការសន្សំសំចៃខ្ពស់ដោយផលិតឡើងនូវទំហំម៉ាស៊ីនតូចជាងមុនតែបន្ថែមជាមួយនឹងតួបូរដែលផ្តល់នូវថាមពលដល់រថយន្តកាន់តែខ្លាំង។ គ្រប់ស៊េរីរថយន្ដម៉ាក​ MG ទាំងអស់ជារថយន្ដដែលមានការរីកចម្រើនជាងគេបំផុតសម្រាប់ការបើកបរក្នុងទីក្រុង ហើយផ្ដល់ជូននូវតម្លៃសមរម្យ, ផាសុខភាព និងងាយស្រួលបើកបរផងដែរ។

នេះអាចជារបាយការណ៏ដែលបង្ហាញពីអត្ថប្រយោជន៏របស់រថយន្តថ្មីដោយសារតម្លៃសមរម្យ ហើយការប្រើប្រាស់ប្រចាំថ្ងៃក៏សន្សំសំចៃដែរ។ មួយវិញទៀតនោះគឺបង្ហាញពីទីផ្សាររថយន្តមួយទឹកក៏កំពុងជួបការលំបាកខ្លាំងនៅឆ្នាំ ២០២០ជាមួយនឹងការធ្លាក់ចុះប្រមាណ ៤០ភាគរយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar ចេញឡាន F-Type Reims Edition ថ្មី តម្លៃ ៨ម៉ឺនដុល្លារ

ក្រុមហ៊ុន Jaguar បានប្រកាសចេញរថយន្ត F-Type Reims Edition ថ្មី ដែលនឹងត្រូវផលិតមានចំនួនកំណត់ត្រឹមតែ ១៥០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសអង់គ្លេស។ រថយន្តស្ព័រនេះនឹងមានតម្លៃចាប់ពី ៨០ ០០០ដុល្លារ ហើយផ្តល់នូវជម្រើសម៉ាស៊ីនចំនួន ២ គឺ P300 និង P450 RWD R-Dynamic Coupe។

ចំពោះតួខ្លួនផ្នែកខាងក្រៅរបស់វាគឺពណ៌ខៀវ French Racing Blue ដែលជាពណ៌ពិសេសសម្រាប់តែម៉ូដែលនេះប៉ុណ្ណោះ។ ទោះជាយ៉ាងណា F-Type គឺជារថយន្តទី២ របស់ Jaguar ដែលទទួលបានម៉ូដែលពិសេស Reims Edition បន្ទាប់ពី XE Reims Edition កាលពីឆ្នាំ២០១៩។

យ៉ាងណាក៏ដោយ F-Type Reims Edition ថ្មី មានបំពាក់យ៉ាន់ ២០អ៊ីញពណ៌ខ្មៅរលោង និងកញ្ចប់ Option “Black Pack” មកស្តង់ដារ ដែលរំលេចពណ៌ខ្មៅមួយជុំរថយន្តតែម្តង។ មិនតែប៉ុណ្ណោះ សូម្បីតែផ្នែកខាងក្នុងរបស់វាក៏មាន Optoin “Interior Black Pack” ដែលលេងពណ៌ខ្មៅសុទ្ធផងដែរ។

គួរឲ្យដឹងថា រថយន្ត F-Type P300 Reims Edition បំពាក់ម៉ាស៊ីនទំហំ ៤ស៊ីឡាំង មានកម្លាំង ២៩៦សេះ ខណៈ P450 Reims Edition បំពាក់ម៉ាស៊ីនទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៦៧សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maserati ចេញឡាន Ghibli ម៉ូដែលពិសេសថ្មី ហៅថា “Sportivo Special Editions”

ក្រុមហ៊ុនអ៊ីតាលី Maserati បានប្រកាសចេញរថយន្ត Ghibli ម៉ូដែលពិសេសថ្មី ហៅថា “Sportivo Special Editions” នៅលើទីផ្សារប្រទេសអង់គ្លេស សម្រាប់ស៊េរីឆ្នាំ២០២១។

រថយន្ត Maserati Ghibli Sportivo Special Editions ថ្មីនេះនឹងផ្តល់ជម្រើសតួខ្លួន ៣ ពណ៌ គឺ Nero Ribelle, Grigio Maratea និង Blu Emozione។

គួរឲ្យដឹងថាចំពោះ Sportivo Special Editions នេះ គឺមានតែលើម៉ូដែល Ghibli Hybrid ដែលប្រើម៉ាស៊ីន V6 កម្លាំង ៣២៥សេះប៉ុណ្ណោះ។ ក្នុងនោះ វាមានបមពាក់យ៉ាន់ Alloy ២០អ៊ីញ ពណ៌ខ្មៅរលោង, ពូកស្បែកពណ៌ខ្មៅ, បន្ទះដាក់លេខអាលុយមីញ៉ូមលើដៃចង្កូត, កៅអីមុខប្រភេទស្ព័រ អាចសារ៉េបាន ១២បែប ហើយមានមុខងារកម្តៅ, មានរំលេចឈើក្នុងកាប៊ីន និងកាមេរ៉ាមើលក្រោយ ផងដែរ។

ថ្វីបើក្រុមហ៊ុន Maserati មិនទាន់បានប្រកាសចេញតម្លៃនៃរថយន្ត Ghibli Sportivo Special Editions នេះក៏ដោយ ប៉ុន្តែម៉ូដែល Ghibli Hybrid ស៊េរីឆ្នាំ២០២១ ធម្មតា ត្រូវបានដាក់លក់ក្នុងតម្ឡៃចាប់ពី ៧៩ ២៨០ដុល្លារ នៅក្នុងប្រទេសអង់គ្លេស ដូច្នេះម៉ូដែលពិសេសនោះអាចនឹងថ្លៃជាងនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW M វ៉ាដាច់ Mercedes-AMG នៅឆ្នាំ ២០២០

ត្បិត​ថា​ ២០២០ ជា​ឆ្នាំ​ដ៏​យ៉ាប់យ៉ឺន​សម្រាប់​អាជីវកម្ម​ជា​ច្រើន ប៉ុន្តែ​សម្រាប់ BMW M ដែល​ជា​ម៉ាក​សាខា​ជំនាញ​ខាង​ផលិត​រថយន្ត​កម្លាំង​ខ្លាំង​របស់ BMW ឃើញ​មាន​កំណើន​ចំនួន​លក់​នៅ​ឆ្នាំ ២០២០។

bmw, mercedes, mercedes-benz, mercedes-amg, amg, bmw m anh 1

ជាក់​ស្ដែង​នៅ​ក្នុង​ឆ្នាំ ២០២០ ចំនួន​លក់​​លើ​ទីផ្សារ​សកល​របស់ BMW M មាន​សរុប ១៤៤ ២១៨គ្រឿង ដែល​មាន​កំណើន ៥,៩% បើ​ធៀប​នឹង​ឆ្នាំ ២០១៩។ វា​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ ដែល​អាច​ធ្វើ​ឲ្យ BMW M យក​ឈ្នះ​ Mercedes-AMG ដែល​លក់​រថយន្ត​បាន​ត្រឹម ១២៥​១២៩គ្រឿង​ កាល​ពី​ឆ្នាំ ២០២០ មាន​ការ​ធ្លាក់​ចុះ ៥,៣%។

bmw, mercedes, mercedes-benz, mercedes-amg, amg, bmw m anh 2

រថយន្ត​ដែល​លក់​ដាច់​របស់ BMW M មាន​ BMW X5 M និង BMW X6 M ដែល​មាន​តម្រូវ​ការ​ខ្ពស់​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក។ សម្រាប់​ឆ្នាំ ២០២១ BMW M នឹង​មាន​បន្ថែម​ជម្រើស​រថយន្ត​ជា​ច្រើន​ទៀត​រួម​មាន​ BMW M3 G80, BMW M4 G82, M440i Coupé និង M440i Convertible៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Cruiser រូបរាងថ្មី អាចនឹងបង្ហាញវត្តមាននៅខួប ៧០ឆ្នាំ?

នៅ​ថ្ងៃ​ទី​១ ខែ​សីហា​ ឆ្នាំ ២០២១ ខាង​មុខ​នេះ​គឺ​ជា​ខួប​ទី​ ៧០​ឆ្នាំ នៃ​ការ​ចាប់​កំណើត​រថយន្ត​ Land Cruiser ដែល​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា​រថយន្ត​ Land Cruiser ជំនាន់​ថ្មី ដែល​មាន​រូបរាង​ថ្មី​អាច​នឹង​បង្ហាញ​មុខ​ចំ​ថ្ងៃ​ពិសេស​នេះ។

នៅ​លើ​បណ្ដាញ​សង្គម​ អតីត​វិស្វករ​ជាន់​ខ្ពស់​នៃ​ Toyota Land Cruiser បាន​ធ្វើ​ការ​រាប់​ថយ​ក្រោយ​ ​សម្រាប់​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ ២០២១ ប៉ុន្តែ​មិន​ច្បាស់​ថា​ជា​ការ​អបអរ​ខួប​ទី​៧០​ឆ្នាំ​នៃ​រថយន្ត ឬ​ជា​ការ​ឲ្យ​តម្រុយ​ពី​ម៉ូដែល​ថ្មី​នោះ​ទេ។

រូបភាព​ Render

រថយន្ត Toyota Land Cruiser​ ជំនាន់​បច្ចុប្បន្ន​ដែល​ជា​ 200 Series ​នឹង​បញ្ឈប់​ការ​ផលិត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ ក្រោយ​មាន​វត្តមាន​អស់​ពេល ១៤ឆ្នាំ។ ក្រោយ​បញ្ឈប់​ការ​​ផលិត​ រោងចក្រ Toyota នៅ​ជប៉ុន​នឹង​ចាប់​ផ្ដើម​ការ​ផ្លាស់​ប្ដូរ​គ្រឿង​បរិក្ខារ​សម្រាប់​ផលិត​ម៉ូដែល​ថ្មី ដែល​អាច​ចំណាយ​ពេល​ជា​ច្រើន​ខែ។

​​បើ​ផ្អែក​តាម​កាល​បរិច្ឆេទ​បញ្ឈប់​ការ​ផលិត​ Land Cruiser 200 Series នេះ មាន​ការ​ប៉ាន់​ស្មាន​ថា​រថយន្ត Land Cruiser 300 Series អាច​នឹង​បង្ហាញ​វត្តមាន​មុន​​ពាក់​កណ្ដាល​ឆ្នាំ ២០២១ នេះ។ ដូច​នេះ​ខណៈ​ពេល​នេះ គេ​ដាក់​សង្ស័យ​លើ​កាល​បរិច្ឆេទ​ពីរ​ផ្សេង​គ្នា​នៃ​ការ​បង្ហាញ​ចេញ​រថយន្ត Land Cruiser 300 Series៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Odyssey សេរ៊ីថ្មី ចេញលក់ផ្លូវការ នៅប្រទេសជាប់កម្ពុជា

ក្រុមហ៊ុន Honda បានធ្វើការសម្ភោធរថយន្ត Odyssey សេរ៊ីថ្មី ២០២១ ជាផ្លូវការក្នុងប្រទេសថៃ ជាមួយជម្រើសចំនួន ២ប្រភេទ ដោយតម្លៃចាប់ពី ៨៩ ៨០០ដុល្លារ។ Honda Odyssey ២០២១ បានធ្វើការអាប់ដេតថ្មីទាំងផ្នែកខាងក្នុង និងខាងក្រៅ នឹងបានបន្ថែមនូវទ្វាបើទាំងសងខាង, Gesture-Controlled doors និងកញ្ចប់សុវត្តិភាពរបស់ Honda។

Gesture-Controlled doors

សម្រាប់កញ្ចប់សុវត្តិភាពរបស់ Honda រួមមាន៖ Collision Mitigation Braking, Collision Warning with Pedestrian Detection, Adaptive Cruise Control at Low Speed Ranges, Lane Keeping Assist, Lane Departure Warning, Blind Spot Monitoring Assist និង Intelligent automatic light។

សម្រាប់ Honda Odyssey ២០២១ បានបំពាក់ថ្មីជាមួយ ប៉ាណាមុខ, អំពូល LED, អំពូលកាត់អ័ព្ទ , ថាសកង់ទំហំ ១៨អ៊ីញ, Armrest ទំហំជាងមុន, អំពូលខាងក្នុងប្រភេទ LED, អេក្រង់បង្ហាញ Wood-paneled និងអេក្រង់កម្សាន្ត ទំហំ ១០អ៊ីញ។

Honda Odyssey ២០២១ ប្រភេទ EX បំពាក់ជាមួយម៉ាស៊ីនសាំង ២,៤លីត្រ កម្លាំង១៧៥សេះ ប្រើប្រាស់ប្រអប់លេខ CVT ៧វគ្គ។ ប្រភេទហាយប្រ៊ីដ e:HEV បំពាក់ជាមួយម៉ាស៊ីនសាំង ២,០លីត្រ និងម៉ូទ័រអគ្គិសនី ចំនួន២ បង្កើតកម្លាំងសរុប ១៤៥សេះ និងកម្លាំងរមួល ១៧៥ញ៉ូតុនម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+