ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអ៊ីដ្រូហ្សែន Hyundai លក់ដាច់ខ្លាំងនៅស្រុកកំណើត

Hyundai Nexo ដែល​ជា​ SUV ​ដំបូង​ក្នុង​លោក​ប្រើ​​ប្រាស់​ថាមពល​អ៊ីដ្រូហ្សែន លក់​មិន​សូវ​ដាច់​ប៉ុន្មាន​ទេ​នៅ​សហរដ្ឋអាមេរិក​ ប៉ុន្តែ​នៅ​ប្រទេស​កំណើត​ឯណោះ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់។

Hyundai បាន​ឲ្យ​ដឹង​ថា​គិត​ចាប់​ពី​ខែ​មីនា​ ឆ្នាំ ២០១៨ ពេល​ដែល​រថយន្ត Hyundai Nexo ចេញ​លក់​មក​ទល់​ពេល​នេះ រថយន្ត​នេះ​អាច​លក់​ចេញ​បាន​ជាង ១​ម៉ឺន​គ្រឿង​ហើយ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ Hyundai បាន​បង្ហាញ​ជំនឿ​ជាក់​ថា​នៅ​​​ឆ្នាំ ២០២០ នេះ នឹង​អាច​លក់​រថយន្ត​ Nexo ​បាន​ចំនួន ១០ ១០០​គ្រឿង ប្រសិន​បើ​អាច​រក្សា​តម្រូវ​ឲ្យ​នៅ​ខ្ពស់​បាន។

បន្ថែម​​ពី​នេះ​ដែរ Hyundai ក៏​បាន​នាំ​ចេញ​រថយន្ត Nexo បាន​ចំនួន ១៨៤១​គ្រឿង​ ផង​ដែរ គិត​ចាប់​ពី​ខែ​មីនា​ ឆ្នាំ ២០១៨ ដល់​ខែ​កញ្ញា ឆ្នាំ ២០២០ នេះ។ នៅ​ត្រឹម​ឆ្នាំ ២០២៥ ក្រុមហ៊ុន Hyundai មាន​គោលដៅ​បញ្ចេញ​រថយន្ត​​ថ្មីៗ​ជា​ច្រើន ដែល​ក្នុង​នោះ​នឹង​មាន​រថយន្ត​អ៊ីដ្រូហ្សែន​ថ្មី​ចំនួន​ពីរ​ ដែល​នឹង​ដាក់​លក់​​ជា​មួយ​រថយន្ត Nexo៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Nissan Magnite សេរ៊ីឆ្នាំ ២០២១ ប្រភេទ Crossover តូចច្រឡឹងមានវត្តមាននៅទីផ្សារ…

Magnite គឺជាឈ្មោះរបស់រថយន្ត Crossover ប្រភេទតូច របស់ Nissan ដែលមានប្រវែងប្រហែល ៤ម៉ែត្រ ដែលមានគោលបំណងបង្កើតឡើងសម្រាប់ប្រទេសឥណ្ឌា ហើយវានិងមានវត្តមាននៅប្រទេសផ្សេងៗដូចគ្នា។

តាមរយ:ការបង្ហាញរបស់ Show Car កាលពីដើមឆ្នាំកន្លងទៅ ចំពោះរូបរាងខាងក្រៅរបស់ Magnite មានភាពស្រស់ស្អាត និងទាក់ទាញ ដោយបានបំពាក់ជាមួយ ប៉ាណាខាងមុខ, កាងក្រោមខាងមុខ, កាងក្រោយ និងចង្កៀងមុខ-ក្រោយ ដែលរចនាថ្មី។ រីឯខាងក្នុង គឺពុំមានការផ្លាស់ប្តូរច្រើនឡើយ ដោយបានបំពាក់ជាមួយ អេក្រង់បង្ហាញព័ត៍មាន TFT ទំហំ ៧អ៊ីញ, អេក្រង់កម្សាន្ត ទំហំ ៨អ៊ីញ ដែលអាចភ្ជាប់មុខងារ Apple Carplay និង Android Auto, Push-start button, កញ្ចក់សងខាងបញ្ជាដោយប្រព័ន្ធអេឡិចត្រូនិច, កាំម៉េរា 360ដឺក្រេ, កម្ពស់ពីដី ២០៥មីលីម៉ែត្រ, ប្រព័ន្ធជំនួយឡើងចំណោត និង cruise control ។

ផ្អែកតាម CMF-A Platform រថយន្ត Magnite បានបំពាក់ថ្មីជាមួយម៉ាស៊ីន ១,០លីត្រ turbocharged មានកម្លាំង ៩៥សេះ និងប្រើប្រអប់លេខអូតូប្រភេទ CVT។ ជាមួយគ្នានេះ Magnite និងមានលក់នៅលើទីផ្សារប្រទេស ឥណ្ឌា នៅដើមឆ្នាំក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota យកឡាន Yaris Cross លក់នៅអូស្ត្រាលី តម្លៃចាប់ពីជិត ២ម៉ឺនដុល្លារ

Toyota នឹង​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​រថយន្ត Yaris Cross ស៊េរី​ឆ្នាំ ២០២១ នៅ​ទីផ្សារ​ប្រទេស​អូស្ត្រាលី​ចាប់​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា​ខាង​មុខ ដោយ​មាន​តម្លៃ​ចាប់​ពី​​ប្រមាណ ១៩ ២០០​ដុល្លារ។

Toyota Yaris Cross នឹង​ក្លាយ​ជា​គូ​ប្រជែង​របស់​រថយន្ត SUV ខ្នាត​តូច​ដទៃ​ទៀត​រួម​មាន​ Hyundai Kona, Honda HR-V និង Ford EcoSport ពេល​ដាក់​លក់​នៅ​ប្រទេស​អូស្ត្រាលី​ជា​ផ្លូវ​ការ។ Yaris Cross លក់​នៅ​អូស្ត្រាលី​មាន​ប្រភេទ GX តម្លៃ​ប្រមាណ ១៩ ២០០​ដុល្លារ, ប្រភេទ GXL តម្លៃ​ប្រមាណ ២១ ៣០០​ដុល្លារ និង​ប្រភេទ Urban តម្លៃ​ប្រមាណ ២៣ ៥០០​ដុល្លារ។

រថយន្ត Yaris Cross មាន​ជម្រើស​ម៉ាស៊ីន​ចំនួន​បី​ប្រភេទ​ដែល​ទី​មួយ​ជា​ម៉ាស៊ីន​ចំណុះ ១,៥លីត្រ ៣ស៊ីឡាំង កម្លាំង ១១៨សេះ។ ទី​ពីរ​គឺ​ប្រភេទ​ម៉ាស៊ីន​សាំង​ចំណុះ ១,៥លីត្រ ៣ស៊ីឡាំង គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​ពីរ ដែល​មាន​កម្រិត​ស៊ី​ប្រេង ៣,៨លីត្រ/១០០​លីត្រ និង​ចុង​ក្រោយ​ជា​ប្រភេទ​ម៉ាស៊ីន​សាំង ១,៥លីត្រ ៣ស៊ីឡាំង គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​បី៕

​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្តែងៗ! អ្នកបើកឡាន Ferrari រ៉េចង្កូតបុកបង្កាន់ដៃស្ពាន ក្រោយបិទមុខងារមួយ

នៅពេលដែលអ្នកចំណាយលុយជាង ៣០ម៉ឺនដុល្លារ ដើម្បីទិញរថយន្តស្ព័រជិះ អ្នកក៏ត្រូវតែយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា ជាពិសេសនៅពេលបើកបរលើផ្លូវសាធារណៈ។

ជាក់ស្តែង អ្នកបើកបររថយន្ត Ferrari 812 Superfast នៅចក្រភពអង់គ្លេសម្នាក់ ហាក់បីដូចជាបានធ្វើរឿងមួយ ដែលសូម្បីតែអ្នកបើកបរមានបទពិសោធន៍បំផុត រារែកចិត្តនឹងធ្វើ គឺ បិទមុខងារទប់លំនឹងរថយន្ត (Traction Control) នៅលើផ្លូវសាធារណៈ។

ជាលទ្ធផល បន្ទាប់ពីអ្នកបើកបររថយន្តអ៊ីតាលីខាងលើជាន់ហ្គែរបង្កើនល្បឿនភ្លាម ស្រាប់តែរថយន្តរ៉េចង្កូត ទៅបុកនឹងបង្កាន់ដៃស្ពានភ្លាមៗតែម្តង។

គួរឲ្យដឹងថា រថយន្ត Ferrari 812 Superfast មានបំពាក់ម៉ាស៊ីនចំណុះ ៦,៥លីត្រ naturally aspirated V12 មានកម្លាំងដល់ទៅ ៧៨៩សេះឯណោះ ដូច្នេះកត្តាម៉ាស៊ីនកម្លាំងខ្លាំង គួបផ្សំនឹងការបិទមុខងារទប់លំនឹងលើរថយន្តទៀត ទើបធ្វើឲ្យវាងាយនឹងរ៉េចង្កូត នៅពេលជាន់ហ្គែរបង្ខំ។

រថយន្ត Ferrari 812 Superfast

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Ford F-150 លេង​ទាញព្រ័ត្រ​ជាមួយឡានភីកអាប់អគ្គិសនី លទ្ធផលបែបណា?

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ថ្មីថ្មោង​ Lordstown Motors បាន​យក​រថយន្ត​ភីកអាប់​អគ្គិសនី​របស់​ខ្លួន​ម៉ូដែល Endurance ទៅ​សាក​កម្លាំង​ជា​មួយ​រថយន្ត​ Ford F-150 ស៊េរី​ឆ្នាំ ២០១៩ ដែល​ជា​ត្រកូល​​ភីកអាប់​លក់​ដាច់​បំផុត​មួយ​នៅ​សហរដ្ឋអាមេរិក។

ការ​សាក​កម្លាំង​អូសទាញ​រវាង​រថយន្ត​ទាំង​ពីរ​បាន​ធ្វើ​ឡើង​នៅ​លើ​វាល​ស្មៅ​ដែល​មាន​សភាព និង​មាន​ផ្ទៃ​រាប​ស្មើ។ គួរ​ដឹង​ថា​ Ford F-150 ​ដែល​​គេ​យក​មក​កម្លាំង​នេះ​មាន​បំពាក់​ម៉ាស៊ីន EcoBoost ចំណុះ ២,៧លីត្រ ៦ស៊ីឡាំង ដែល​មាន​កម្លាំង​ ៣២៥សេះរ។

ចំណែក​រថយន្ត​ភីកអាប់​អគ្គិសនី Endurance ​ខាង​ក្រុមហ៊ុន Lordstown Motors មិន​បាន​ប្រាប់​អំពី​កម្លាំង​ច្បាស់​លាស់​នោះ​ទេ ប៉ុន្តែ​រំពឹង​ថា​វា​មាន​កម្លាំង​​ប្រមាណ ៦០០​សេះ។ កុំ​រង់​ចាំ​យូរ ទស្សនា​វីដេអូ​សាក​កម្លាំង​ដូច​ខាង​ក្រោម ៖​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បង់ ២៤០០០ដុល្លារ រយៈពេល ៥ឆ្នាំ អាចក្លាយជាម្ចាស់ឡាន Koenigsegg ដ៏កម្រនេះបានហើយ!

រថយន្ត Koenigsegg CCXR Trevita មានតែ ២ គ្រឿងប៉ុណ្ណោះនៅលើពិភពលោកនេះ ហើយមានមួយគ្រឿងកំពុងតែដាក់លក់ នៅឯ Southern California។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ជំនួសឲ្យការទិញដាច់ អ្នកក៏អាចបង់រំលស់វាដែរ។

ដើម្បីជួយលក់រថយន្ត Koenigsegg ដ៏កម្រនេះឲ្យឆាប់ដាច់ ក្រុមហ៊ុន Luxury Lease Partners បានផ្តល់ការបង់រំលស់ក្នុងមួយខែ ២៤ ០០០ដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ ឬ ៦០ខែ បន្ទាប់ពីបង់មុន ៦៥០ ០០០ដុល្លារ។

មកដល់ចំណុចនេះយើងអាចគិតបានថា រយៈពេល ៥ឆ្នាំ អ្នកនឹងចំណាយអស់ ១,៤៤លានដុល្លារ បូកជាមួយនឹងលុយបង់មុន ៦៥០ ០០០ដុល្លារទៀត ដូច្នេះវាឡើងដល់ទៅជាង ២លានដុល្លារបាត់ទៅហើយ។

ផ្ទុយទៅវិញ បើអ្នកគិតថាតម្លៃប៉ុណ្ណេះថ្លៃ មកដឹងតម្លៃដើមកាលវាចេញលក់ដំបូងសិន គឺរហូតដល់ទៅ ៤,៨លានដុល្លារឯណោះ សម្រាប់រថយន្ត Koenigsegg CCXR Trevita នេះ។

Koenigsegg CCXR Trevita មានបំពាក់ម៉ាស៊ីនចំណុះ ៤,៨លីត្រ twin-supercharged V8 មានកម្លាំងរហូតដល់ទៅ ១ ០១៨សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen អាចរកប្រាក់ចំណេញបានវិញ ដោយសារតម្រូវការនៅចិន

ក្រុមហ៊ុន Volkswagen Group អាច​ស្វែង​រក​ប្រាក់​ចំណេញ​បាន​វិញ​ក្នុង​ត្រីមាស​ទី​៣​ នៃ​ឆ្នាំ ២០២០ នេះ ក្រោយ​ពី​ជួប​ការ​ខាត​បង់​អស់​ប្រមាណ ១,៩៨​ពាន់​លាន​ដុល្លារ​ ក្នុង​ត្រីមាស​ទី​២​ ដោយ​សារ​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩។

ក្នុង​ត្រីមាស​ទី​បី​នៃ​ឆ្នាំ ២០២០ នេះ VW Group អាច​រក​ប្រាក់​ចំណូល​បាន​សរុប​ប្រមាណ​ជាង ២៩​ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ​មាន​ប្រាក់​ចំណេញ​ប្រមាណ​ ៣,៧៨​ពាន់​លាន​ដុល្លារ​។ ប្រាក់​ចំណេញ​មាន​ការ​ធ្លាក់​ចុះ​បើ​ប្រៀប​នឹង​ត្រីមាស​ទី​បី​នៃ​ឆ្នាំ ២០១៩ ដែល​មាន​ចំនួន​​ប្រមាណ ៥,៦៩​ពាន់​លាន​ដុល្លារ។

ការ​អាច​ស្វែង​រក​ប្រាក់​ចំណេញ​បាន​នេះ​ក៏​ដោយ​សារ​ការ​កើន​ឡើង​នូវ​​តម្រូវ​ការ​សម្រាប់​រថយន្ត​ប្រណីត​ដូច​ជា​ម៉ាក Audi និង​ម៉ាក Porsche ក្នុង​ប្រទេស​ចិន រួម​ជា​មួយ​វិធានការ​កាត់​បន្ថយ​ចំណាយ​ដែល​ក្រុមហ៊ុន​បាន​អនុវត្តន៍​បន្ទាប់​ពី​ផ្ទុះ​ជំងឺ​កូវីដ​១៩៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Ram 1500 TRX និង F-150 Raptor បានសាកកម្លាំងគ្នាហើយ!

រថយន្ត​ភីកអាប់ Ram 1500 TRX ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មួយ​របស់​ភីកអាប់ Ford F-150 Raptor។ នា​ពេល​នេះ​រថយន្ត​ទាំង​ពីរ​ត្រូវ​បាន​ក្រុម​ការងារ​ The Fast Lane Truck យក​សាក​ល្បង​កម្លាំង​គ្នា ចង់​ដឹង​ថា​រថយន្ត​ណា​អាច​ស្ទុះ​ពី ០-៩៦គ.ម/ម៉ លឿន​ជាង​គេ។

បើ​មើល​លើ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ច្បាស់​ណាស់​ថា​ Ram 1500 TRX មាន​សមត្ថភាព​ខ្លាំង​ជាង​ដោយ​មាន​បំពាក់​ម៉ាស៊ីន Supercharged ចំណុះ ៦,២លីត្រ ៨ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ៧០២​សេះ។​ ចំណែក F-150 Raptor ប្រើ​ម៉ាស៊ីន Twin-Turbocharged EcoBoost ចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង​ មាន​កម្លាំង ៤៥០​សេះ។

ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​ស្មើ​ភាព​ គេ​មិន​បាន​ប្រើ​ប្រាស់​មុខងារ Launch Control លើ​រថយន្ត TRX នោះ​ទេ។ អ្នក​ត្រូវ​តេស្ត​កម្លាំង​មុន​គេ​គឺ F-150 Raptor ដែល​​លើក​ទី​មួយ​ប្រើ​ពេល ៧,០២វិនាទី និង​លើក​ទី​ពីរ​ប្រើ​ពេល ៧,៧៤វិនាទី។ ចំណែក TRX វិញ​ប្រើ​ពេល ៥,១៧វិនាទី ពេល​រត់​លើក​ដំបូង និង​លើក​ទី​ពីរ​ប្រើ​ពេល ៥,៦៦វិនាទី។

ទស្សនា​វីដេអូ​​លម្អិត​ខាង​ក្រោម ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងចេញលក់ឡាន Sienna ប្រើ Hybrid ថ្មី ជិះ១០០គ.ម៉ ស៊ីតែ៦លីត្រ

Toyota នឹងចេញលក់រថយន្ត Sienna Hybrid ស៊េរីឆ្នាំ២០២១ របស់ខ្លួន នៅក្នុងខែវិច្ឆិកាខាងមុខនេះ នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយមានរហូតដល់ទៅ ៥ម៉ូដែល គឺ LE, XLE, XSE, Limited និង Platinum ហើយមានទាំងជម្រើស ៨កៅអី និង ៧កៅ។

ចំពោះតម្លៃរបស់វាគឺចាប់ពី ៣៤ ៤៦០ដុល្លារ ដល់ ៤៩ ៩០០ដុល្លារ សម្រាប់ប្រភេទប៉ុងមួយ FWD និងចាប់ពី ៣៦ ៤៦០ដុល្លារ ដល់ ៥០ ៤៦០ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ AWD។

រថយន្តប្រភេទវ៉ែន Sienna Hybrid នេះ នឹងបំពាក់ម៉ាស៊ីន Hybrid ដែលគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ DOHC ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ បង្កើតកម្លាំងសរុបបាន ២៤៣សេះ។ វាមានកម្រិតស៊ីសាំងជាមធ្យម ៦,៥លីត្រ/១០០គីឡូម៉ែត្រ។

ប្រព័ន្ធ Safety Sense 2.0 ត្រូវបានបំពាក់មកស្តង់ដារ ដោយក្នុងនោះរួមមាន មុខងារ automatic high beams, road sign assist, lane trace assist, lane departure alert with steering assist, pre-collision system with pedestrian detection និង dynamic radar cruise control៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV កៅអី៣ជួរ Isuzu MU-X ឆ្នាំ២០២១ ដូររាងទាំងស្រុង ចេញមុខជាផ្លូវការហើយ!

រថយន្ត Isuzu MU-X ជំនាន់ទី៣ បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសថៃ ដោយវាផ្តល់ជម្រើសរហូតដល់ទៅ ៦ម៉ូដែល មានតម្លៃចាប់ពី ១,១១លានបាត (៣៥ ៥០០ដុល្លារ) ដល់ ១,៥៨លានបាត (៥០ ៥០០ដុល្លារ)។

ផលិតផ្អែកតាមម៉ូដែល D-Max រថយន្ត Isuzu MU-X បានប្រើសាក់ស៊ី Ladder Frame Chassic ដូចទៅនឹងភីកអាប់របស់ខ្លួនដែរ ប៉ុន្តែប្រើប្រាស់នូវកៅអី ៣ ជួរ។ បើប្រៀបធៀបទៅនឹងស៊េរីមុន MU-X ថ្មីមានប្រវែង ៤ ៨៥០មីល្លីម៉ែត្រ (+២៥មីល្លីម៉ែត្រ) ទទឹង ១ ៨៧០មីល្លីម៉ែត្រ (+១០មីល្លីម៉ែត្រ) កម្ពស់ ១ ៨៧៥មីល្លីម៉ែត្រ (+៣៥មីល្លីម៉ែត្រ) ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៨៥៥មីល្លីម៉ែត្រ (+១០មីល្លីម៉ែត្រ)។

បើនិយាយពីការឌីហ្សាញវិញ ផ្នែកខាងមុខវាបានបំពាក់ចង្កៀងមុខរាងស្លីម ជាមួយនឹងចង្កៀងបំភ្លឺពេលថ្លៃ LED DRL ដែលមើលទៅរឹតតែប្លែក និងទាក់ទាញ ខណៈប៉ាណាមុខរបស់វាក៏រៀងកាចជាងមុនដែរ។ ចំណែកឯផ្នែកខាងក្រោយវិញ វាបំពាក់ចង្កៀងក្រោយពីរថ្នាក់ បែបសាមញ្ញៗ តែទាន់សម័យ និងស្រស់ស្អាត។

SUV កៅអី៣ជួរនេះផ្តល់នូវមុខងារសុវត្ថិភាពជាច្រើន រួមមានដូចជា ពោងសុវត្ថិភាព៦, មុខងារ ESC, ABS, EBD, Brake Assist, HSA, HDC, TRC ជាដើម។ ចំណែកឯមុខងារជំនួយការបើកបរវិញ មានដូចជា blind spot monitor, rear cross-traffic alert, forward collision warning, autonomous emergency braking, lane departure warning, speed limiter, automatic high beam, multi-collision brake, parking assist និង pedal misapplication system ផងដែរ។

រថយន្ត Isuzu MU-X ជំនាន់ថ្មីនេះផ្តល់ជម្រើសម៉ាស៊ីនម៉ាស៊ូតចំនួន ២ គឺ ម៉ាស៊ីនចំណុះ ១,៩លីត្រ turbodiesel ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៧សេះ និង ម៉ាស៊ីនចំណុះ ៣,០លីត្រ turbodiesel ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៧សេះ។ ជម្រើសប្រអប់លេខរបស់វាមាន ៦វគ្គអូតូ និង ៦វគ្គលេខដៃ ព្រមទាំងជម្រើសប៉ុងមួយ និងប៉ុងពីរទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+