ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW បញ្ចេញគំរូរថយន្តអគ្គិសនីជាមួយបច្ចេកវិទ្យាដែលរថយន្តអគ្គិសនីដទៃមិនធ្លាប់មាន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធ BMW Neue Klasse X ដែលមានបំពាក់នៅបច្ចេកវិទ្យាសាកថ្ម Bi-Directional charging ដែលរថយន្តកំពុងសាកថ្ម និងអាចផ្ទេរថាមពលទៅកាន់ឧបករណ៍ផ្សេងក្នុងពេលតែមួយបាន គ្រោងនឹងបង្ហាញខ្លួនជាផ្លូវនៅចុងឆ្នាំ ២០២៥ ។

គំរូរថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Neue Klasse platform ជំនាន់ថ្មី និងគាំទ្រទៅដល់បច្ចេកវិទ្យា eDrive Technology ដែលមានកម្លាំងខ្លាំងជាងមុនដល់ទៅ ២០% ព្រមទាំងមុខងារ 800-volt architecture ដែលធ្វើការឲ្យសាកថ្មលឿនជាងមុន ៤០% បើប្រៀបធៀបទៅនឹងម៉ូដែលអគ្គិសនីរបស់ BMW បច្ចុប្បន្ន ។

ទាក់ទងទៅនឹងការឌីស្សាញនៅផ្នែកខាងក្រៅវិញ BMW Neue Klasse X មានបំពាក់ប៉ាណា kidney grille ទំហំតូច យកលំនាំតាមរថយន្ត BMW 1500 ក្នុងឆ្នាំ ១៩៦១ ចង្កៀងមុខ LED ដែលមានមុខងារដ៏សំបូរបែប ក៏ដូចជាថាសកង់ស្ព័ររចនាថ្មី និងចង្កៀងក្រោយឌីស្សាញបែបអនាគតផងដែរ ។

ជាមួយគ្នានេះ Oliver Zipse ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន BMW បាននិយាយថា គំរូរថយន្តអគ្គិសនីសុទ្ធនេះ បានបង្ហាញពីភាពទូលំទូលាយនៃស៊េរីរថយន្ត BMW នាពេលអនាគតរបស់យើង ហើយរថយន្តនេះ គឺមានមុខងារច្រើនជាងមិនត្រឹមជាប្រើសម្រាប់រថយន្តប៉ុណ្ណោះនោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Peugeot E-5008 ស៊េរីឆ្នាំ​ ២០២៥ ប្រភេទ SUV ៧កៅអី សាកភ្លើងម្តងរត់បានជិត ៧០០គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Peugeot បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Peugeot E-5008 ប្រភេទ SUV ៧កៅអី ផ្តល់ជូនទាំងជម្រើសប្រភេទកូនកាត់ Hybrid និងប្រភេទអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ៥១ ០០០ ដុល្លារនៅទីផ្សារតំបន់អឺរ៉ុប ។

Peugeot E-5008 ផលិតឡើងនៅលើគ្រោងឆ្អឹង STLA Medium platform ដំណើរការដោយ

  • សម្រាប់ម៉ូដែលអគ្គិសនីសុទ្ធ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣១៦ សេះ ផ្គួបជាមួយអាគុយទំហំ ៩៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥៩ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន ដោយអាចសាកបានពី ៣០-៨០% ប្រើរយៈពេល ៣០នាទីប៉ុណ្ណោះ ។
  • សម្រាប់ម៉ូដែលម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ១៣៤ សេះ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៧៩ គីឡូម៉ែត្រ ភ្ជាប់ដោយប្រអប់លេខប្រភេទ dual-clutch ៦វគ្គ ។

រថយន្តនេះ ត្រូវបានឌីស្សាញមានរូបរាងលក្ខណៈបែបប្រអប់ជ្រុងជាមួយប្រវែងតួខ្លួនសរុប ៤៧៨៧ មម  ដោយបានភ្ជាប់មកជាមួយចង្កៀងមុខ-ក្រោយប្រភេទ LED រាងជាក្រញ៉ាំខ្លា ក៏ដូចជាថាសកង់ស្ព័រជាដើម ។ ខណៈនៅផ្នែកខាងក្នុងវិញ មានទំហំធំទូលាយ និងបត់កៅអីជួរទី ២ ចុះក្រោម ១៨១២ លីត្រ និងទទួលបាននៅអេក្រង់កំសាន្ត touchscreen ទំហំដល់ទៅ ២១អ៉ីញ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ស ថេត លើកទឹកចិត្តអោយពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន

ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេតបានលើកទឹកចិត្តពលរដ្ឋ អោយប្រើប្រាស់រថយន្តថ្មីទំនើបបែបអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបំពុលបររិយាកាស ប៉ះពាល់បរិស្ថាន និងសន្សំសំចៃថវិការទៅលើការចំណាយប្រេងឥន្ទនៈ។

ថ្លែងបែបនេះធ្វើឡើងនៅក្នុងកម្មវិធីសម្ពោធអគារតាំងបង្ហាញរថយន្តដ៏ទំនើប សម្ពោធរថយន្តអគ្គិសនីម៉ូដែល ES និងការប្រកាសវត្តមានព្រះនាងនរោត្ដម ជេណា  ជារាជទូតសុឆន្ទៈ  ហើយទីតាំងអគារតាំងបង្ហាញរថយន្តដ៏ទំនើបនេះ គឺទល់មុខទីស្តីគណៈរដ្ឋមន្រ្តី។ លើសពីនេះ ក្នុងពិធីសម្ពោធរថយន្តអគ្គិសនីថ្មីនេះដែរក៏មានការចុះហត្ថលេខារវាងព្រះនាងនរោត្តម ជេណា ជារាជទូតសុឆន្ទៈ និងលោកស្រី ចាន់គុយ ឃឹម អគ្គនាយិការនៃ AION Cambodia ។

ក្នុងឪកាសនោះ ឯកឧត្ដមនាយឧត្ដមសនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ថាក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុន និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧នេះ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍  តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយច្បាស់លាស់ ក្នុងនោះមុំសំខាន់ គឺ កម្មវិធីលើកស្ទួយសេដ្ឋកិច្ច ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ក្លាយជាប្រទេសដែលមានចំណុលមធ្យមកម្រិតខ្ពស់។

ឯកឧត្តម ស ថេត បានបន្តទៀតថា ការអភិវឌ្ឍន៍គឺត្រូវការសហការគ្នា ដោយមិនអាចខ្វះគ្នាបានឡើយរវាងរដ្ឋនិងឯកជន ហើយការនាំចូលរថយន្តអគ្គិសនីAIONដែលមានបច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជាក្រោមកិច្ចសហការជាមួយក្រុមហ៊ុន GAC លំដាប់ពិភពលោក នឹងជួយលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តម ស ថេត បានលើកទឹកចិត្តអោយពលរដ្ឋចូលរួមប្រើប្រាស់រថយន្តអគ្គិសនីនេះអោយបានច្រើន ដើម្បីកាត់បន្ថយការបំពុលបរិយាកាសប៉ះពាល់សុខភាពមនុស្ស និងផែនដី  ហើយដោយទ្បែកក្រុមហ៊ុនក៏ត្រូវបង្កើនទីតាំងសាកអគ្គិសនីអោយបានច្រើន ដើម្បីបង្កើនទំនុកចិត្តសម្រាប់អតិថិជនដែលជឿរទុកចិត្តដោយគ្មានហានិភ័យលើបញ្ហាបញ្ចូលអគ្គសិនី  ព្រោះការលក់ផលិតផលគឺត្រូវផ្ដោតលើគុណភាព សេវាកម្ម និងការធានាបានសុវត្ថិភាពដល់អ្នកប្រើប្រាស់ប្រកបដោយទំនុកចិត្ត។

អគ្គនាយករងក្រុមហ៊ុន AION Cambodia លោក ម៉េង ហ៊ុយ បានមានប្រសាសន៍ថា ការប្រើប្រាស់រថយន្តអគ្គិសនី នឹងជួយដល់បរិស្ថាន និងសន្សំសំចៃថវិកាដែលអាចរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ ហើយរថយន្តអគ្គិសនីម៉ាក AION ដែលជាប់លក្ខណៈលេខ១នៅប្រទេសចិន និងលេខ៣នៅទូទាំងពិភពលោក មានលក្ខណៈទំនើបទាន់សម័យស្របទៅនឹងជីវភាពរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ។

លើសពីនេះ លោក ម៉េង ហ៊ុយ បានបន្ថែមទៀតថា នាពេលថ្មីៗនេះ ប្រជាពលរដ្ឋកម្ពុជា មានការយល់ដឹងច្រើនពីអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តអគ្គិសនីដែលនេះគឺជាផ្លាស់ប្តូរផ្នត់គំនិតនៃប្រើប្រាស់រថយន្ត ហើយក្រុមហ៊ុន មានចក្ខុវិស័យវែងឆ្ងាយសម្រាប់ការវិនិយោគការនាំចូលអគ្គិសនីម៉ាកAIONនេះ។

ពាក់ព័ន្ធវិស័យយានយន្តនេះដែរបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឪ្យដឹងថាកម្ពុជាក្នុងឆ្នាំ២០២៣ប្រមូលចំណូលបានប្រមាណ៩ពាន់ប៊ីលានរៀល ស្មើប្រមាណជាង២ពាន់លានដុល្លា ថយចុះ១៥ភាគរយ ធៀបឆ្នាំ២០២២ ក្នុងនោះគិតប្រភេទពន្ធអាករបានបង្ហាញថា ការប្រមូលចំណូលពីយានយន្តនិងគ្រឿងចក្រមានចំនួនជាង៣១ភាគរយនៃចំណូលសរុបរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ដោយមើលឃើញពីការងើបទ្បើងវិញកំណើនសេដ្ឋកិច្ចកម្ពុជា នៃដំណើរការអាជីវកម្មក្នុងស្រុក គាំទ្រដោយវិស័យសំខាន់ៗដូចជា៖ វិស័យទេសចរណ៍ ការបញ្ជារទិញផលិតផលឧស្សាហកម្មកាត់ដេរពីសហភាពអឺរ៉ុប  សេវាកម្ម សិប្បកម្ម កសិកម្ម   ជាពិសេសរយៈពេល៦ខែមកនេះរាជរដ្ឋាភិបាលនីតិកាលទី៧ ត្រឹមរយៈពេល៦ខែបានទាក់ទាញគម្រោងវិនិយោគ១៧៣គម្រោងដែលបានចុះបញ្ជីជាស្ថាបពរ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាCDC ទុនវិនិយោគប្រមាណជាង៤ពាន់លានដុល្លា ឆ្នាំ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus NX ស៊េរីឆ្នាំ ២០២៥ អាប់ដេតបន្ថែម ឯតម្លៃលក់ក៏ឡើងថ្លៃ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus NX ស៊េរីឆ្នាំ ២០២៥ ដោយបានអាប់ដេតបន្ថែម ដែលមានជម្រើសរហូតដល់ទៅ ១២ម៉ូដែល ជាមួយតម្លៃលក់ចាប់ផ្តើមថ្លៃជាងមុន ១ ១៦០ ដុល្លារ ដល់ ២ ៣៨៥ ដុល្លារ ពោលគឺមានតម្លៃចាប់ពី ៤១ ៧៦៥ ដុល្លារ ដល់ ៦៣ ៣៨០ ដុល្លារ ។

សម្រាប់ការអាប់ដេតនេះ ត្រូវបានធ្វើឡើងទៅលើពណ៌តួខ្លួនថ្មី, ផ្លឹតទឹកអូតូ, ទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី, ប្រព័ន្ធជំនួយពេលចូលចំណត, កៅអីស្រោបដោយស្បែកមុខងារកំដៅ, ឧបករណ៍បំពងសំឡេង ១០ចំណុច, ថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងកន្លែកងសាកថ្មឥតប្រើខ្សែនៅលើម៉ូដែលទាំងអស់ ។ លើសពីនេះ ក៏ទទួលបានកញ្ចប់ប្រព័ន្ធសុវត្ថិភាព Lexus Safety System+ 3.0 ជាស្តង់ដារផងដែរ ។

Lexus NX ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ាស៊ីនចំនួន ៤ ជម្រើសផ្សេងគ្នារួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៣ សេះ និងកម្លាំងរមួល ២៤៩ ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីនចំណុះ ២,៤ លីត្រ Turbocharged អាចផលិតកម្លាំងបាន ២៧៥ សេះ និងកម្លាំងរមួល ៤២៩ ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី មានកម្លាំងសរុប ២៤០ សេះ
  • ម៉ាស៊ីនកូនកាត់ Plug-in Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី មានកម្លាំងសរុប ៣០៤ សេះ និងអាគុយលីដ្យូមអាចបើកបរបចម្ងាយ ៦០គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda BT-50 ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ចេញលក់នៅថៃតម្លៃចាប់ពី ២មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី មាន ៦ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ២០ ៨១១ ដុល្លារ ដល់ ៣៥ ២០១ ដុល្លារ ។

Mazda BT-50 ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ទទួលបានជម្រើសម៉ាស៊ីនចំនូន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ និងអូតូ ៦វគ្ក ។
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ និងអូតូ ៦វគ្ក  ។

Mazda BT-50 ស៊េរីឆ្នាំ ២០២៤ ត្រូវបានឌីស្សាញប្រើភាសាការរចនា KODO Design ដោយមានប៉ាណាមុខពណ៌ខ្មៅទំហំធំ និងកាងរចនាថ្មី ចង្កៀងមុខ-ក្រោយជាប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានឌីស្សាញថ្មីដែលផ្តល់នៅភាពស្ព័រជាងមុន ជាមួយកុងទ័របង្ហាញព័ត៌មានថ្មីទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចភ្ជាបមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកាមេរ៉ា ៣៦០ ដឹក្រេផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Hilux GR Sport ស៊េរីឆ្នាំ ២០២៤ ចេញលក់ជាផ្លូវការនៅប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Toyota Hilux GR Sport ស៊េរីឆ្នាំ ២០២៤ ផ្តល់ជូននៅ ២ជម្រើស ជាមួយតម្លៃលក់ចាប់ពី ២៦ ១៦១ ដុល្លារ ដល់ ៤១ ៥៤៣ ដុល្លារ ។

Toyota Hilux GR Sport ស៊េរីឆ្នាំ ២០២៤ បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២២៤ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ២ ។ លើសពីនេះ ប្រព័ន្ធ suspension នៅផ្នែកខាងមុខបានពង្រីកប្រវែង ១៤០ ម.ម និងផ្នែកខាងក្រោយ ១៥៥ ម.ម ។

ភីកអាប់ម៉ូដែលឆ្នាំ ២០២៤ នេះ មានប្រវែងវែង និងកំពស់ខ្ពស់ជាងមុនសម្រាប់ដែលផ្តោតលើការបើកបរបែប Off-Road កាន់តែប្រសើរ ដោយមានប្រវែងសរុប ៥ ៣២០ ម.ម ទទឹង ២ ០២០ ម.ម កំពស់ ១៨៨០ ម.ម និងប្រវេងគន្លាតកង់មុខ-ក្រោយ ៣ ០៨៥ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ ទទួលបានប៉ាណា និងកាងការពារផ្នែកខាងមុខរចនាថ្មី ចង្កៀងមុខ-ក្រោយ LED ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧អ៉ីញ ស្រោបដោយសំបកកង់ប្រភេទ Off-Road ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កៅអីស្ព័រស្រោបដោយស្បែកជាមួយអក្សរ GR អេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! ភីកអាប់ Toyota Hilux Revo Z Edition ស៊េរីឆ្នាំ ២០២៤ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Toyota Hilux Revo Z Edition ស៊េរីឆ្នាំ ២០២៤ ផ្តល់ជូនទាំងជម្រើសទ្វារ ២ មានតម្លៃលក់ចាប់ពី ១៨ ៥៥២ ដុល្លារ ដល់ ២១ ៩០៧ ដុល្លារ និងម៉ូដែលទ្វារ ៤ មានតម្លៃលក់ចាប់ពី ២០ ៦៣២ ដុល្លារ ដល់ ២៣ ៩០៤ ដុល្លារ ។

Toyota Hilux Revo Z Edition ស៊េរីឆ្នាំ ២០២៤ ដំណើរការដោយម៉ាស៊ីន៖

  • សម្រាប់ម៉ូដែលទា្វរ ២ បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥០ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្ក សម្រាប់ប្រភេទប៉ុង ២ និងលេខដៃ ៦វគ្គសម្រាប់ប្រភេទប៉ុង ១ និងបានប្រើប្រាស់ប្រព័ន្ធ suspension នៅផ្នែកខាងមុខជាប្រភេទ double wishbone និងផ្នែកខាងក្រោយជាប្រភេទ leaf spring ។
  • សម្រាប់ម៉ូដែលទា្វរ ៤ បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥០ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្ក សម្រាប់ប្រភេទប៉ុង ២ និងលេខដៃ ៦វគ្គសម្រាប់ប្រភេទប៉ុង ១ និងបានប្រើប្រាស់ប្រព័ន្ធ suspension នៅផ្នែកខាងមុខជាប្រភេទ double wishbone និងផ្នែកខាងក្រោយជាប្រភេទ leaf spring ។

Toyota Hilux Revo Z Edition ស៊េរីឆ្នាំ ២០២៤ ទទួលបានប៉ាណា និងកាងមុខថ្មី ត្រឡោកកញ្ចក់ចំហៀង និងដៃទ្វារ ប្តូរទៅប្រើប្រាស់ពណ៌ខ្មៅ ក៏ដូចជាកាងការពារផ្នែកខាងក្រោយថ្មី ចង្កៀងមុខ LED មុខងារបើក-បិទដោយស្វ័យប្រវត្តិ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីណ ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធទប់លំនឹង និងប្រព័ន្ធជំនួយពេលឡើង-ចុះចំណោតនៅគ្រប់ម៉ូដែល ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC GS4 MAX ស៊េរីឆ្នាំ ២០២៤ បង្ហាញខ្លួននៅប្រទេសចិន ជាមួយតម្លៃ ១មុឺនដុល្លារជាង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត GAC GS4 MAX ស៊េរីឆ្នាំ ២០២៤ ដែលជាសមាជិកថ្មីក្នុងត្រកូល GS4 ជាមួយតម្លៃលក់ចាប់ពី ១៣ ៨៨៨ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

GAC GS4 MAX ស៊េរីឆ្នាំ ២០២៤ ត្រូវបានដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៧៧ សេះ និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ dual-clutch ៧វគ្គ ជាមួយកម្រិតស៊ីប្រេង ៦,៤ លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦៨៥ ម.ម ទទឹង ១ ៩០១ ម.ម កំពស់ ១ ៦៩០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម និងបានភ្ជាប់មកជាមួយប៉ាណាមុខមួយផ្ទាំងធំរចនាបែប Matrix-style grille ចង្កៀងមុខ-ក្រោយ LED ត្រូវបានរចនាថ្មី ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ប្រើការរចនាបែប Minimalistic ដោយមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ សម្រាប់បញ្ជាមុខងារសំខាន់ៗដែលបានបំពាក់លើនៅលើរថយន្តនេះ រួមទាំងបានភ្ជាប់មកជាមួយប្រព័ន្ធ GAC ADiGO Pilot system ដែលជំនួយដល់ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិកម្រិតទី ២ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្តៅៗ! គំរូភីកអាប់អគ្គិសនីសុទ្ធដំបូងបង្អស់របស់ក្រុមហ៊ុន Isuzu បានបង្ហាញខ្លួនហើយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Isuzu បានធ្វើការដាក់បង្ហាញចេញនៅគំរូភីកអាប់ Isuzu D-Max EV Concept ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធដំបូងបង្អស់របស់ក្រុមហ៊ុន ជាមួយការផលិតចាប់ពីឆ្នាំ ២០២៥ នៅរោងចក្រក្នុងប្រទេសថៃ ។

គំរូភីកអាប់អគ្គិសនីសុទ្ធនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងដូចគ្នាទៅនឹងប្រភេទប្រើម៉ាស៊ីនម៉ាស៊ូតពោលគឺគ្រោងឆ្អឹង Isuzu Dynamic Mobility Driving Platform និងបានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ នៅផ្នែកខាងមុខ អាចផលិតកម្លាំងបាន ១៧៧ សេះ និងកម្លាំងរមួល ៣២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦,៩ គីឡូវ៉ាតម៉ោង អាចបើកបរបានចម្ងាយ ៣០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ២ full-time 4-wheel drive ។

គំរូភីកអាប់ Isuzu D-Max EV Concept ជាម៉ូដែល 4-door body ដោយសំណុំម៉ូទ័រអគ្គិសនីត្រូវបានអភិវឌ្ឍថ្មី ធ្វើការជាមួយគ្នាទាំងផ្នែកខាងមុខនិងខាងក្រោយ ព្រមទាំងបំពាក់ដោយប្រព័ន្ធ suspension ខាងក្រោយប្រភេទ De-Dion suspension ថ្មីទាំងស្រុង ដោយសង្កត់ធ្ងន់លើការបើកបរយ៉ាងរលូន និងសមត្ថភាពបើកបរដ៏ល្អឥតខ្ចោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ឈរកំពូលតារាងជាក្រុមហ៊ុនលក់ដាច់ជាងគេនៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០២៤

[បរទេស] ទីផ្សាររថយន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅក្នុងឆ្នាំ ២០២៤ គិតត្រឹមខែមករា ដល់ខែកុម្ភៈ លក់បានចំនួនសរុបដល់ទៅ ១៤០ ២៧៤ គ្រឿងដោយក្រុមហ៊ុនផលិតរថយន្ត Toyota ឈរលើកំពូលតារាងក្នុងនាមក្រុមហ៊ុនដែលលក់ដាច់ជាងគេ។ ខាងក្រោមនេះ ជាក្រុមហ៊ុនដែលលក់ដាច់គេទាំង ១៥ នៅក្នុងប្រទេសឥណ្ឌូនេស៊ី៖

១) Toyota លក់បានរថយន្តសរុបចំនួន ៤៤ ៥១៣ គ្រឿង

២) Daihatsu លក់បានរថយន្តសរុបចំនួន ២៩ ៤៥១ គ្រឿង

៣) Honda លក់បានរថយន្តសរុបចំនួន ១៧ ៤៩៤ គ្រឿង

៤) Mitsubishi លក់បានរថយន្តសរុបចំនួន ១២ ៩៥៦ គ្រឿង

៥) Suzuki លក់បានរថយន្តសរុបចំនួន ១១ ១៣១ គ្រឿង

៦) Hyundai លក់បានរថយន្តសរុបចំនួន ៥ ៤៣១ គ្រឿង

៧) Isuzu លក់បានរថយន្តសរុបចំនួន ៤ ៥៩៥ គ្រឿង

៨) Mitsubishi Fuso លក់បានរថយន្តសរុបចំនួន ៤ ២៨៤ គ្រឿង

៩) Wuling លក់បានរថយន្តសរុបចំនួន ៣ ៣៣៧ គ្រឿង

១០) Hino លក់បានរថយន្តសរុបចំនួន ២ ៨៨៧ គ្រឿង

១១) Chery លក់បានរថយន្តសរុបចំនួន ៧៣០ គ្រឿង

១២) Mazda លក់បានរថយន្តសរុបចំនួន ៥២៥ គ្រឿង

១៣) BMW លក់បានរថយន្តសរុបចំនួន ៤៤១ គ្រឿង

១៤) MG លក់បានរថយន្តសរុបចំនួន ៣៤៥ គ្រឿង

១៥) Lexus លក់បានរថយន្តសរុបចំនួន ៣៣០ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+