ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះជាឡាន SUV ប្រភេទ Hybrid ដំបូងគេរបស់ Maserati

ក្រុមហ៊ុន Maserati បានបង្ហាញចេញរថយន្ត Levante Hybrid នៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Shanghai Auto Show ដែលនេះគឺជារថយន្ត SUV ប្រភេទ Hybrid ដំបូងរបស់ក្រុមហ៊ុន បន្ទាប់ពីក្រុមហ៊ុនបានបង្ហាញចេញរថយន្ត Ghibli Hybrid ដែលជារថយន្ត Sedan Hybrid ដំបូងកាលពីឆ្នាំមុន។

រថយន្ត Levante Hybrid គឺមានដំណើរការដោយម៉ាស៊ីនចំណុះ ២,០លីត្រ ៤ស៊ីឡាំង ជាមួយនឹងឧបករណ៍ជំនួយដល់ការបញ្ឆេះកម្លាំង៤៨វ៉ុល ដែលភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ។ ប្រព័ន្ធ Hybrid នេះអាចឲ្យរថយន្តផលិតកម្លាំងបាន ៣២៥សេះ ជាមួយប្រព័ន្ធបើកបរវិលកង់ទាំងបួន (AWD)។

Maserati អះអាងថារថយន្ត Levante Hybrid នេះគឺមានទម្ងន់ស្រាលជាងប្រភេទប្រើប្រេងឥន្ធនៈសុទ្ធ ដោយវាមានទម្ងន់ត្រឹមតែ ២០៩០គីឡូក្រាមប៉ុណ្ណោះ។ រថយន្តនេះអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ក្នុងពេល ៦វិនាទី ខណៈដែលល្បឿនអតិបរមាគឺ ២៤០គ.ម/ម៉។

រថយន្ត Lavente Hybrid នេះមានបំពាក់នូវប្រព័ន្ធកម្សាន្ត Maserati Connect ជំនាន់ចុងក្រោយ ដែលប្រើប្រាស់អេក្រង់ Touch ទំហំ ១០,១អ៊ីញមានកម្រិតបង្ហាញខ្ពស់ និងមានរចនាបថដែលគ្មានស៊ុម។ ប្រព័ន្ធថ្មីនេះគឺផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android Automative។

ក្រៅពីបង្ហាញចេញរថយន្ត Maserati Lavente Hybrid នេះ ក្រុមហ៊ុនក៏បានបង្ហាញចេញនូវជម្រើសពណ៌ខាងក្រៅថ្មីដែលគួបផ្សំពណ៌ចំនួនបីមានឈ្មោះថា Azzurro Astro៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីដំបូងគេរបស់ Genesis សាកភ្លើងមួយពេញជិះបាន ៥០០គីឡូម៉ែត្រ

ម៉ាករថយន្តប្រណីត Genesis របស់កូរ៉េខាងត្បូងបានបង្ហាញចេញជាផ្លូវការនូវរថយន្ត Electrified G80 ស៊េរីឆ្នាំ ២០២២ នៅកម្មវិធីតាំងបង្ហាញរថយន្ត Shanghai Auto Show ដែលជារថយន្តអគ្គិសនីដំបូងបំផុតរបស់ម៉ាកនេះ។

រថយន្ត Electrified G80 នេះមានដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរដែលគួបផ្សំគ្នាអាចផលិតកម្លាំងបាន ៣៦៥សេះ ដែលអាចឲ្យរថយន្តស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹមតែ ៤,៩វិនាទី។

Genesis ក៏បានបំពាក់នូវប្រព័ន្ធសាកភ្លើង 400V/800V ដែលអាចឲ្យអតិថិជនសាកភ្លើងតាមស្ថានីយសាកភ្លើងជាច្រើនប្រភេទ។ ក្រុមហ៊ុនមិនបានប្រាប់អំពីចំណុះអាគុយនៃរថយន្តនៅឡើយទេ ប៉ុន្តែបាននិយាយថាវាអាចបើកបរបានចម្ងាយលើសពី ៥០០គីឡូម៉ែត្រ ហើយអាគុយអាចសាកភ្លើងពី ១០% ឡើងដល់ ៨០% ក្នុងពេលត្រឹម ២២នាទី។

ដើម្បីឲ្យរថយន្តនេះមានផាសុកភាពខ្ពស់បំផុតនោះ Genesis បានបំពាក់មុខងារ Active Noise Control-Road (ANC-R) ដែលអាចកាត់បន្ថយសំឡេងរំខានក្នុងកាប៊ីនរថយន្តតាមរយៈការវិភាគលើសំឡេងរំខាននៃដងផ្លូវជាមួយ Sensor ចំនួនបួន និងឧបករណ៍ស្រូបសំគេងចំនួន ៦ផងដែរ។

បញ្ជាក់ដែរថាតម្លៃរបស់រថយន្ត Electrified G80 ឆ្នាំ២០២២នេះ នៅមិនទាន់ប្រកាសចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Maxus D60 នឹងចូលខ្លួនមកប្រកួតប្រជែងជាមួយរថយន្ត Toyota Rush និង Mitsubishi Xpander លើប្រភេទរថយន្ត SUV ៧កៅអី

រថយន្តSUVខ្នាតតូច៧កៅអីបានក្លាយជាការពេញនិយមសម្រាប់ការធ្វើដំណើរផ្ទាល់ខ្លួន ឬការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងមិត្តភក្តិ ឬអាជីវកម្មជាច្រើនទៀត។ ដោយមានមនុស្សជាច្រើនជ្រើសរើសយករថយន្តប្រភេទSUVខ្នាតតូចទាំង៧កៅអីដែលបច្ចុប្បន្នមានលក់នៅលើទីផ្សារជាមួយនឹងម៉ូដែលជាច្រើនដែលទាក់ទាញ។ ប្រសិនបើអ្នកកំពុងស្វែងរករថយន្តដែលមានការរចនាបែបស្ព័រ និងផាសុកភាព លោកអ្នកអអាចពិចារណាពីរថយន្ត Maxus D60, Toyota Rush និង Mitsubishi Xpander ដែលម៉ូឌែល៣នេះមានការពេញនិយមខ្លាំង និងបំពាក់ដោយកៅអីសម្រាប់អ្នករួមដំណើរ៧នាក់ក្នុងតម្លៃខ្ទង់ ៤ម៉ឺនដុល្លារប៉ុណ្ណោះ។

  • Toyota Rush ២០២១ តម្លៃលក់ ៣៣ ៥០០ដុល្លារ: រថយន្តនេះជាប្រភេទរថយន្ត MPV ខ្នាតកណ្តាល ហើយវាក៏មានតម្លៃសមរម្យ ជាមួយនឹងការធានារយៈពេល ៣ ឆ្នាំ។ រថយន្ត Toyota Rush បានផលិតឡើងពីតួរថយន្តដូចគ្នានឹង Toyota Avanza និងរថយន្តប្រភេទ SUV ខ្នាតធំរបស់ Toyota Fortuner ។ ការរចនាផ្នែកខាងក្រៅរបស់វាបានបំពាក់មកជាមួយអំពូលកាត់អ័ព្ទខាងមុខជាមួយនឹងអំពូលLED និងអំពូលភ្លើងដែលជាប្រភេទ LED រួមទាំងគ្រឿងលំអរខាងក្រោយផងដែរ។ រថយន្តនេះមានប្រវែងបណ្តោយ ៤ ៤៣៥មីលីម៉ែត្រ និងប្រវែងទទឹង ១ ៦៩៥មីលីម៉ែត្រ។ ម៉ាស៊ីនវិញត្រូវបានបំពាក់នូវម៉ាស៊ីនសាំងប្រភេទ DOHC VVTi ១,៥លីត្រ ៤ស៊ីឡាំង។ វាអាចបង្កើតថាមពលបានដល់ទៅ ១០២សេះ និងកម្លាំងរមួល ១៣៦ញ៉ូតុនម៉ែត្រ ហើយវាត្រូវបានបំពាក់ជាមួយប្រអប់លេខអូតូ ៤វគ្គ, កម្លាំងត្រូវបានធ្វើការដោយបញ្ជូនទៅផ្នែកកង់ក្រោយ។ អ្នកបើកបរនឹងទទួលបាននូវអារម្មណ៍ថ្មីពីរថយន្ត Toyota Rush ជាមួយនឹងផ្នែកខាងក្នុងដែលបានរចនាឡើងនូវផ្ទៃពណ៌ខ្មៅយ៉ាងស្រស់ស្អាត។

  • Maxus D60 ២០២១ តម្លៃ ៤២ ៩៩០ដុល្លារ បូករួមនឹងការធានារយៈពេល ៥ឆ្នាំហើយ វាបានរចនាម៉ូតខាងក្រៅយ៉ាងល្អស្រស់សោភា។ វាមានប្រវែងបណ្តោយ ៤ ៧២០មីលីម៉ែត្រ និងប្រវែងទទឹង ១ ៨៦០មីលីម៉ែត្រ ដែលវាវែងជាងរថយន្ត Toyota Rush។ វាភ្ជាប់មកជាមួយលក្ខណៈស្តង់ដារដូចជា: ដំបូលលើបើកបែបpanoramic sunroofដ៏ធំ, ទំហំកង់ ១៩អ៊ីញ, កៅអីអូតូ, ឃ្លុបក្រោយអូតូ, អំពូល LED ប្រភេទ DRL ព័ទ្ធជុំវិញរថយន្ត, រន្ធខ្យល់ម៉ាស៊ីនត្រជាក់ខាងក្រោយ, កញ្ចក់ចំហៀងអូតូផងដែរ។ នៅផ្នែកខាងក្នុងនៃរថយន្ត Maxus D60 ភ្ជាប់មកជាមួយអេក្រង់កំសាន្តទំហំ៨អ៊ីញភ្លឺច្បាស់ល្អ និងកៅអីពូកស្បែកដ៏ប្រណីត រួមនឹងសម្ភារៈទន់រលោងពណ៌ខ្មៅលាយពណ៌ឆឺរី ដែលផ្តល់នូវផាសុកភាពនិងប្រណីតភាព។ និយាយពីប្រព័ន្ធសុវត្ថិភាពវិញ វាផ្តល់ជូននូវពោងខាងមុខនិងចំហៀង, ប្រព័ន្ធហ្វ្រាំងABS, សេនស័រមុខនិងកាំមេរ៉ាក្រោយជំនួយពេលចតរថយន្ត។ រថយន្ត Maxus D60 ត្រូវបានបំពាក់ដោយម៉ាស៊ីនប្រើសាំងតួបូចំណុះ១,៥លីត្រ ៤ស៊ីឡាំងដែលបង្កើតកម្លាំងបាន ១៦៧សេះ និងកម្លាំងរមួល ២៥០ញ៉ូតុនម៉ែត្រ។ វាបានភ្ជាប់ដោយប្រអប់លេខអូតូស្វ័យប្រវត្តិ ៧វគ្គ ហើយបញ្ជូនថាមពលទៅនឹងកង់មុខ។

  • Mitsubishi Xpander តម្លៃ ៣៤ ៨០០ដុល្លារ: វានឹងក្លាយជារថយន្តដ៏ល្អសម្រាប់មនុស្សមួយចំនួនដែលមានរបៀបរស់នៅបែបទាន់សម័យ។ វាជារថយន្តមានភាពទំនើប, កម្ពស់ខ្ពស់ពីដីល្អនិងយ៉ាន់កង់បែបស្ព័រ។ ផ្នែកខាងមុខនៃរថយន្ត Xpander បង្ហាញពីខ្សែអក្សរដិតនៃឡូហ្គោនៅចំកណ្តាលអមជាមួយប៉ាណាមុខជាខ្សែសំណាញ់ដែលមើលទៅពិតជាស្វាហាប់រួមដោយអំពូលLEDនៅសងខាងពិតជាស្រស់ស្អាត។ រថយន្ត Mitsubishi Xpander គឺមានប្រវែងបណ្តោយនិងប្រវែងទទឹងវែងជាងរថយន្ត Toyota Rush ដែលមានប្រវែងបណ្តោយ ៤ ៤៧៥មីលីម៉ែត្រ និងប្រវែងទទឹង ១ ៧៥០មីលីម៉ែត្រ។ ទោះជាយ៉ាងណាក៏វាមានប្រវែងតូចជាងរថយន្ត Maxus D60 ដែរប៉ុន្តែរថយន្ត Toyota Rush មានកម្ពស់ខ្ពស់ពីដីខ្ពស់ជាងបន្តិចគឺ ១ ៧០៥មីលីម៉ែត្រ។ ផ្នែកខាងក្នុងកាប៊ីនរបស់រថយន្ត Xpander ត្រូវបានរចនាដោយសម្ភារៈប្លាស្ទិកគុណភាពខ្ពស់ហើយកៅអីពូកត្រូវបានគ្របដណ្តប់ដោយស្បែកយ៉ាងស្រស់ស្អាត។ ម៉ូដែលនេះក៏ធានារយៈពេល៣ ឆ្នាំសម្រាប់អតិថិជនផងដែរ។

រថយន្តប្រភេទ ៧កៅអីដែលមានតំលៃសមរម្យខាងលើនេះមានលក្ខណៈពិសេសខុសៗគ្នាហើយមើលទៅល្អជាមួយនឹងការរចនារួមទាំងទំហំខុសគ្នាផងដែរ។ នេះគឺជាផ្នែកថ្មីដែលយីហោ Maxus, Toyota និង Mitsubishi កំពុងចាប់ផ្តើមបញ្ចូលគ្នានូវប្រភេទរថយន្ត SUV ខ្នាតកណ្តាលជាមួយនឹងប្រណីតភាពនិងស្តង់ដារនៃមុខងារប្រើប្រាស់យ៉ាងពិសេសនិងតម្លៃសមរម្យផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តូយ៉ូតាបង្ហាញរថយន្តអគ្គិសនីគំរូថ្មី bZ4X ប្រភេទ SUV រូបរាងមិនធម្មតា សម្រាប់ឆ្នាំ២០២២

នៅពេលនេះ តូយ៉ូតាបានចាប់ផ្តើមបោះជំហានកាន់តែធំ សម្រាប់ទីផ្សារផលិតរថយន្តអគ្គិសនី ដោយពេលនេះក្រុមហ៊ុនបានធ្វើការបញ្ចេញរថយន្តអគ្គិសនីគំរូ Toyota bZ4X ដែលជារថយន្តអគ្គិសនីសុទ្ធដំបូងនៅក្នុងប្រភេទថ្មី BEV (Battery Electric Vehicles) ស្ថិតនៅក្រោមឈ្មោះថ្មី “bZ” (Beyond Zero)។ រថយន្តនេះត្រូវបានផលិតឡើងគ្រោងឆ្អឹងថ្មី e-TNGA ដោយបានចូលរួមសហការជាមួយក្រុមហ៊ុនផលិតរថយន្ត Subaru។ នៅក្នុងន័យនេះ សម្រាប់សង្វាក់ផលិតកម្មនៃរថយន្តនេះ នឹងមានការរួមបញ្ចូលគ្នានៃគុណភាពជាប់ធន់របស់តូយ៉ូតា និងបច្ចេកវិទ្យាវិលកង់បួនដ៏ទំនើប All-Wheel Drive របស់ ស៊ូបារូ (Subaru)។

ជាមួយនឹងកម្លាតកង់មុខ​-ក្រោយ វែង និងមុខខ្លី bZ4X ការរចនានៅផ្នែកខាងក្រៅមើលទៅពិតជាស្រដៀងទៅនឹងរថយន្តគំរូរបស់ Subaru ផងដែរ។ សម្រាប់រូបរាងផ្នែកខាងក្នុង ក្រុមហ៊ុនតូយ៉ូតាបានបង្ហាញថា​  រថយន្តនេះផ្តោតសំខាន់លើផាសុកភាព “Open-Concept” ផ្តល់នូវភាពធំទូលាយ ដោយបានទម្លាក់កុងទ័រ និងតាបឡូទាំងមូលអោយទាបបន្តិច ក្រោមដៃចង្កូត ដើម្បីអោយមើលឃើញកាន់តែច្បាស់ ងាយស្រួល សម្រាប់ការបើកបរ។

តាមរយៈរូបភាព រថយន្តនេះនឹងជារថយន្តលក្ខណះគ្រួសារ ដែលមានកៅអី ២ជួរ ដែលអាចអង្គុយបានសមាជិក ៥នាក់។ ទោះបីជាមិនមានការបង្ហាញទំហំស្តីពីរូបរាងខាងក្រៅ និងក្នុងក៏ដោយ ប៉ុន្តែរថយន្តមើលទៅមានរូបរាងតូចជារថយន្ត​ Toyota RAV4។ សម្រាប់រថយន្តប្រភេទអគ្គិសនី ជាទូរទៅគឺមានគម្លាតកង់មុខ-ក្រោយវែង ដើម្បីងាយស្រួលក្នុងការរៀបចាំសម្រាប់អាគុយអគ្គិសនីនៅខាងក្រោម។

រថយន្តនេះនឹងត្រូវផលិតដោយរោងចក្រនៅប្រទេសជប៉ុន និងចិន ដែលគ្រោងនឹងដាក់លក់សម្រាប់ទីផ្សារពិភពលោកនៅពាក់កណ្តាលឆ្នាំ ២០២២។ សម្រាប់លក្ខណះលម្អឹតបច្ចេកទេសផ្សេង សម្រាប់ប្រភេទទីផ្សារអាមេរិចខាងជើង នឹងត្រូវបញ្ចេញនៅប៉ុន្មានខែខាងមុខនេះ។ ហើយរថយន្ត bZ4X នឹងស្ថិតក្នុងចំនោមរថយន្តប្រភេទអគ្គិសនី (Battery Electric Vehicles), ប្រភេទប្រើប្រាស់ចំហាយទឹក Hydrogen Fuel Cells, ប្រភេទអាគុយហាយប្រ៊ីត (Hybrids) និង Plug-in Hybrids នៃចំណែកទីផ្សារ ៤០% របស់រថយន្តទាំងអស់ដែលលក់ក្នុងទីផ្សារសហរដ្ឋអាមេរិច។ ក្រុមហ៊ុនផ្ទាល់មានគម្រោងបង្កើតរថយន្តអគ្គិសនីអោយបាន ៧០ប្រភេទ សម្រាប់ដាក់លក់នៅលើទីផ្សារពិភពលោក ត្រឹមឆ្នាំ២០២៥ ដោយនៅក្នុងរថយន្តប្រភេទដឹកក៏មានដូចគ្នាអញ្ចឹងដែរ។

Hydrogen Fuel Cells
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Infiniti Q50 និង Q60 ឆ្នាំ២០២១ ជាង១ម៉ឺនគ្រឿង ត្រូវប្រមូលចូលរោងចក្រវិញ

ក្រុមហ៊ុន Infiniti បានចេញការហៅប្រមូលមកវិញ សម្រាប់រថយន្ត Q50 និង Q60 ស៊េរីឆ្នាំ២០២១ ដោយសារតែមានបញ្ហាជាមួយកម្មវិធីគ្រប់គ្រងម៉ាស៊ីន (engine management software)។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវ៉េជាតិ (NHTSA) បានបង្ហាញថា បន្ទាប់ពីការបង្កើនល្បឿនយ៉ាងលឿនម៉ូឌុលត្រួតពិនិត្យម៉ាស៊ីន (ECM) នៃរថយន្ត Q50 និង Q60 អាចកាត់បន្ថយការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ម៉ាស៊ីនច្រើន ដែលធ្វើឲ្យវាស្ថិតក្នុងស្ថានភាពខ្សោយ (limp-mode) និងអាចបណ្តាលឲ្យរថយន្តរលត់ជាប់គាំងតែម្តង។

ទោះជាយ៉ាងណា Infiniti បានបញ្ជាក់ថា មិនមានការខូចខាតជាអចិន្ត្រៃយ៍នោះទេ ប្រសិនបើរថយន្តបានរលត់ជាប់គាំងនេះ ហើយបន្ថែមថា វាអាចបញ្ឆេះឡើងវិញបានភ្លាមៗ។

ការហៅត្រឡប់មកវិញនេះ គឺប៉ះពាល់ដល់រថយន្តសរុប ១២ ៩៤៣ គ្រឿង ដែលត្រូវបានផលិតនៅចន្លោះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ និងថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti បើក Showroom ថ្មី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ក្រុមហ៊ុន Bugatti បានពង្រីកបណ្តាញអ្នកលក់រាយទូទាំងពិភពលោករបស់ខ្លួន ដោយបើកបន្ទប់តាំងបង្ហាញថ្មីមួយទៀត នៅក្នុងតំបន់ Minato City នៃទីក្រុងតូក្យូ ប្រទេសជប៉ុន ដំណើរការដោយក្រុមហ៊ុន Sky Group ដែលជាដៃគូលក់ផ្លូវការរបស់ពួកគេ។

Showroom ដែលបានបើកសម្ពោធកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នោះ គឺជាកន្លែងដំបូងគេមួយនៅលើពិភពលោក ដែលត្រូវបានរចនាឡើងជុំវិញអត្តសញ្ញាណចក្ខុថ្មី របស់ក្រុមហ៊ុន Bugatti។ ឈ្មោះ Bugatti ពណ៌ស ស្ថិតនៅលើផ្ទៃខាងក្រោយពណ៌ខ្មៅ ហើយបទពិសោធន៍ត្រូវបានពង្រឹងដោយការចាក់វីដេអូ ដែលបង្ហាញពីតម្លៃរបស់យីហោ។

មិនតែប៉ុណ្ណោះ បន្ទប់តាំងបង្ហាញ Bugatti Tokyo នោះក៏មានកន្លែងលំហែរកាយផងដែរ ហើយអតិថិជនអាចចូលទៅក្នុងពិភព Bugatti បន្ថែមទៀត ជាមួយកាតាឡុក, គំរូពណ៌ និងពូកស្បែក ដែលអាចត្រូវបានប្រើដើម្បី Customize រថយន្ត Bugatti ផ្ទាល់ខ្លួនរបស់ពួកគេទៀតផង។

លោក Stephan Winkelmann ប្រធានក្រុមហ៊ុន Bugatti បានមានប្រសាសន៍ថា “ការមកដល់របស់ Bugatti នៅក្នុងទីផ្សារជប៉ុន គឺចំពេលវេលាយ៉ាងល្អសម្រាប់យើង ពីព្រោះអតិថិជនអាចរីករាយនឹងរថយន្ត Chiron នៅលើដងផ្លូវសាធារណៈរបស់ប្រទេសជប៉ុនបាន”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យាគ្មានអ្នកបើកបររបស់ Tesla បានធ្វើអោយមនុស្ស ២នាក់បានស្លាប់

រថយន្ត Tesla Model S មួយគ្រឿងបានបើកទៅបុកដើមឈើមួយដើម នៅភាគជើងនៃទីក្រុងហូស្តុន ដែលត្រូវបានគេជើងថាគ្មានអ្នកបើកបរអង្គុយនៅកន្លែងកៅអីអ្នកបើកបរ នេះបើតាមអាជ្ញាធរនៅទីនោះរាយការណ៌។ លោក Sgt Cinthya Umanzor មកពីតំបន់ Harris County Constable Precinct 4 បាននិយាយថា“ មិនមាននរណាម្នាក់នៅក្នុងកៅអីអ្នកបើកបរឡើយ” ។ រថយន្ត Tesla Model S ឆ្នាំ២០១៩ បានបើកបរល្បឿនលឿន និងមិនអាចដំណើរការបានល្អពេលផ្លូវកោង ហេតុនេះហើយបណ្តាលអោយរថយន្តបានទៅបុកនឹងដើមឈើ ដែលបង្ករអោយមានភ្លើងឆេះទៀតផង។ បន្ទាប់ពីក្រុមអ្នកពន្លត់អគ្គីភ័យ បានពន្លត់រួចមក គេឃើញមានបុរសម្នាក់អង្គុយនៅកៅអីអ្នករួមដំណើរខាងមុខ និងម្នាក់ទៀតអង្គុយនៅផ្នែកខាងក្រោយ។

Tesla Model S (រូបតំណាង)

ក្រុមហ៊ុន Tesla និងរដ្ឋបាលសុវត្ថិភាពចរាចរណ៍ជាតិផ្លូវហាយវេ មិនបានឆ្លើយតបភ្លាមៗចំពោះហេតុការណ៌នេះនៅឡើយទេ។ គ្រោះថ្នាក់នេះបានកើតឡើងចំពេល មានការត្រួតពិនិត្យកាន់តែខ្លាំងឡើងលើប្រព័ន្ធបើកបរពាក់កណ្តាលស្វ័យប្រវត្តិរបស់ Tesla បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ថ្មីៗនេះ ហើយខណៈពេលដែលខ្លួនក៏កំពុងតែត្រៀមដាក់ឱ្យដំណើរការបច្ចេកវិទ្យានៃមុខងារបើកបរស្វ័យប្រវត្តិពេញលេញ “Full Self-driving” របស់ខ្លួនដល់អតិថិជនកាន់តែច្រើន។

ទីភ្នាក់ងារសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីខែមីនាថាខ្លួនបានបើកការស៊ើបអង្កេតចំនួន ២៧ ករណីទៅនឹងគ្រោះថ្នាក់របស់រថយន្ត Tesla ។ យ៉ាងហោចណាស់មានករណីគ្រោះថ្នាក់ចរាចរណ៍បីបានកើតឡើងនាពេលថ្មីៗនេះកន្លងទៅនេះ។ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បាននិយាយកាលពីខែមករា កន្លងទៅនេះថា លោករំពឹងថានឹងរកប្រាក់ចំនេញយ៉ាងច្រើន ពីបច្ចេកវិទ្យានៃមុខងារបើកបរស្វ័យប្រវត្តិពេញលេញ “Full Self-driving” ដោយនិយាយថា លោកមានជំនឿចិត្តខ្ពស់ថារថយន្តនឹងអាចបើកបរដោយភាពជឿជាក់លើមនុស្សជាតិនៅឆ្នាំនេះ។

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla

បច្ចេកវិទ្យាបើកបរដោយខ្លួនឯង ត្រូវតែជំនះឧបសគ្គ លើផ្នែកត្រួតពិនិត្យសុវត្ថិភាព និងបទប្បញ្ញត្តិដើម្បីទទួលបានជោគជ័យផ្នែកពាណិជ្ជកម្ម។ នៅក្នុងគ្រោះថ្នាក់នោះបុរសដែលស្លាប់ទាំង ២ គឺម្នាក់កើតនៅឆ្នាំ ១៩៦២ និងឆ្នាំ១៩៥១។

ទោះជាបច្ចេកវិទ្យាទំនើបយ៉ាងណា ក៏យើងម្នាក់ៗគួរតែមានការប្រុងប្រយ័ត្នអោយបានខ្ពស់!

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមត្រីមាសទី១ ក្នុងឆ្នាំនេះ ចំនួនលក់រថយន្តរបស់ Porsche កើនឡើង ៣៦%

ទោះបីជាមានការប្រឈមនៃការរីករាលដាលនៃជំងឺរាតត្បាតជាសកលក៏ដោយ ការលក់របស់ក្រុមហ៊ុន Porsche មានភាពខ្លាំងក្លា ដោយតួលេខនៃការលក់ជាសកលរបស់ខ្លួន នៅរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២១ ក្រុមហ៊ុន Porsche បានលក់រថយន្តចំនួន ៧១,៩៨៦ គ្រឿងនៅទូទាំងពិភពលោក ហើយចំនួន ១៧,៣៦៨ គ្រឿងត្រូវបានលក់នៅសហរដ្ឋអាមេរិក។ ដែលសរុបមកការចែកចាយទាំងនេះមានការកើនឡើងគួរឱ្យភ្ញាក់ផ្អើលចំនួន ៣៦% បើប្រៀបធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២០។

ដោយប្រទេសចិន នៅតែជាទីផ្សារល្អបំផុតរបស់ក្រុមហ៊ុន Porsche ជាមួយនឹងការលក់ចំនួន ២១,៩៩១ ពោលគឺកើនឡើង ៥៦% ពីឆ្នាំ ២០២០។ ទីផ្សារអាស៊ីប៉ាស៊ីភិច, អាហ្រ្វិក និងមជ្ឈិមបូព៌ា រួមជាមួយការលក់ចំនួន ៣២,១២៩ ដែលកើនឡើង ៤៦% ។ ទន្ទឹមនឹងនេះដែរសហរដ្ឋអាមេរិកមានចំនួនសរុប ១៧,៣៦៨ គ្រឿងកើនឡើង ៤៥%។

ក្នុងនោះដែរ ការកើនឡើងនៃចំនួនលក់នៃឆ្នាំនេះ បានចូលរួមចំណែកពីរថយន្តអគ្គិសនី Taycan ឆ្នាំ ២០២១ ចំនួន ៩,០៧២ គ្រឿង, 911 ចំនួន ៩,១៣៣ គ្រឿង, Macan ចំនួន ២២,៤៥៨ គ្រឿង, Cayenne ចំនួន ១៩,៥៣៣ គ្រឿង, 718 Boxster និង Cayman ចំនួន ៦,១៩០ គ្រឿង និងPanamera ចំនួន ៥,៦០០គ្រឿង។ ហើយ Porsche រំពឹងថាការលក់នឹង កើនឡើងបន្ថែមទៀតជាមួយនឹងការមកដល់របស់ Taycan Sport Turismo នៅចុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បានដឹងសមត្ថភាពពិសេស ភីកអាប់ Mitsubishi Triton ឆ្នាំ២០២១ ថ្មី ច្បាស់ជាដកចិត្តមិនរួច

ស្របពេលដែលបច្ចុប្បន្ននេះ ទីផ្សាររថយន្តភីកអាប់កំពុងមានការប្រកួតប្រជែងខ្លាំង នៅក្នុងប្រទេសកម្ពុជា វាប្រហែលជាមិនត្រូវការ ការណែនាំខ្លួននោះទេ ព្រោះថា Mitsubishi Triton គឺជារថយន្តភីកអាប់ដែលមានឈ្មោះល្បីល្បាញ និងមានគេទទួលស្គាល់ច្រើនលើការប្រើប្រាស់ ជាពិសេសគឺសមត្ថភាព Off-road របស់វា។ ថ្មីៗនេះ ក្រុមហ៊ុន Mitsubishi Motors Cambodia បាននាំយករថយន្តភីកអាប់ Triton ស៊េរីឆ្នាំ២០២១ មកលក់ក្នុងប្រទេសកម្ពុជា ដោយបំពាក់មកនូវលក្ខណៈពិសេស ក៏ដូចជា Option កប់ៗ សមស្របតាមតម្រូវការអតិថិជនក្នុងស្រុកតែម្តង។

រថយន្ត  Mitsubishi Triton ឆ្នាំ២០២១ ថ្មី ទទួលបានការឌីហ្សាញកាន់តែទាក់ទាញ មើលទៅរឹតតែហំ និងស្វាហាប់ ជាមួយនឹងការបំពាក់ចង្កៀងគុជ Bi-LED ដែលអាចបាញ់ភ្លើងបានភ្លឺច្បាស់ ហើយអាចបិទបើកដោយស្វ័យប្រវត្តិ ព្រមទាំងភ្លើងបំភ្លឺពេលថ្ងៃ ដែលជួយឲ្យអ្នកបើកបរមកពីទិសបញ្ច្រាស់គ្នា កាន់តែងាយស្រួលមើលឃើញ។ រីឯផ្នែកខាងក្រោយវិញ វាក៏នៅតែប្រើចង្កៀង LED ជាមួយនឹងការឌីហ្សាញស្តុបបែបបញ្ឈរ មើលទៅពិតជាទាក់ទាញខ្លាំង។ ចំណុចពិសេសមួយចំនួនទៀតលើរូបរាងរបស់  Triton ឆ្នាំ២០២១ មានដូចជា កញ្ចក់ក្តោបអូតូ, ប៊ូតុងចាក់-ដោះសោររថយន្ត, ឈ្នាន់ជើងចំហៀងរឹងមាំងាយស្រួលចេញ-ចូលរថយន្ត និង យ៉ាន់កង់អាលុយមីញ៉ូម ទំហំ ១៨អ៊ីញ មានភាពរឹងមាំអាចធន់បានគ្រប់ស្ថានភាព ផ្លូវជាដើម។

រថយន្ត Mitsubishi Triton ឆ្នាំ២០២១ ប្រើម៉ាស៊ីនម៉ាស៊ូតMIVEC ចំណុះ ២,៤លីត្រ Turbocharged ៤ស៊ីឡាំង ផ្តល់កម្លាំងសរុប ១៨១សេះ និងកម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ ដែលជាប្រភេទម៉ាស៊ីនជំនាន់ថ្មី ផ្តល់កម្លាំងខ្លាំងជាងមុន សន្សំសំចៃប្រេង និងកាត់បន្ថយជាតិពុល ហើយដំណើរការប្រអប់លេខអូតូ ៦វគ្គ ជាមួយនឹងប្រព័ន្ធកំណត់ប៉ុង Super Select 4WD-II ដែលអាចជួយសម្រួលដល់ការបើកបរគ្រប់ស្ថានភាពផ្លូវ ដោយក្នុងនោះអ្នកបើកបរអាចជ្រើសរើសយក 2H, 4H, 4HLc និង 4LLc ហើយថែមទាំងមាន ប្រព័ន្ធជំនួយនៅពេលបើកបរផ្លូវលំបាក Off-road Mode ទៀតផង។ ភីកអាប់នេះមានចំណុះប្រេង ៧៥លីត្រ ហើយមានកម្រិតស៊ីប្រេងត្រឹមតែ ៧-៨លីត្រប៉ុណ្ណោះក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។

និយាយដល់ចំណុចនេះ សូមបញ្ជាក់ដែរថា រថយន្ត  Mitsubishi Triton ឆ្នាំ២០២១ បានប្រើគ្រោងឆ្អឹងដែលទទួលការអាប់ដេតបន្ថែម នូវភាពរឹងមាំយ៉ាងពិសេស ដែលអាចធានាសុវត្ថិភាពដល់អ្នកដំណើរ ព្រមទាំងប្រព័ន្ធជើងក្រោមដែលទទួលបានការអភិវឌ្ឍន៍ថ្មី មានសភាពកាន់តែធន់ រឹងមាំ និងងាយស្រួលបត់បែនលើគ្រប់ស្ថានភាពផ្លូវតែម្តង។ ក្នុងនោះដែរ អ្វីដែលអ្នកបើកបរត្រូវការចាំបាច់នៅពេលចុះដល់ផ្លូវលំបាកៗ គឺកម្ពស់បាតក្រោមដែលឈរផុតពីដី ដោយ Triton នេះមានរហូតដល់ទៅ ២២០មីល្លីម៉ែត្រ ដែលធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការឆ្លងកាត់លើផ្លូវលំបាក។ បន្ថែមពីនេះទៅទៀត ចំពោះអ្នកឧស្សាហ៍ប្រើប្រាស់រថយន្តសម្រាប់ដឹកអីវ៉ាន់ធ្ងន់ៗ រថយន្ត Triton ក៏ជាជំនួយការពិសេសក្នុងការជួយសម្រួលកិច្ចការដល់អ្នកដែរ ដោយវាអាចដឹកបានរហូតដល់ជាង១តោន និងអូសសណ្តោងបាន ៣,១តោនឯណោះ។

ក្រៅពីនោះ វាក៏មានប្រព័ន្ធជំនួយ និងសុវត្ថិផភាព ជាច្រើនទៀត ដូចជា ប្រព័ន្ធកាមេរ៉ាមួយជុំរថយន្ត(Camera 360), ប្រព័ន្ធហ្វ្រាំង ABS, ប្រព័ន្ធហ្វ្រាំង EBD, ប្រព័ន្ធជំនួយដល់ការជាន់ហ្វ្រាំង(Break Assist), ប្រព័ន្ធជំនួយពេលបើកបរលើផ្លូវកោង ឬរអិល, ប្រព័ន្ធជំនួយនៅពេលចុះចំណោត, ប្រព័ន្ធជំនួយនៅពេលឡើងចំណោត, ផ្លិតទឹកអាចបិទបើកដោយស្វ័យប្រវត្តិ និងប្រព័ន្ធចាក់សោររថយន្តដោយស្វ័យប្រវត្តិ ជាដើម។

ក្រឡេកទៅមើលផ្នែកខាងក្នុងរបស់វាវិញ រថយន្ត  Mitsubishi Triton ឆ្នាំ២០២១ បានឌីហ្សាញ និងរៀបចំយ៉ាងស្រស់ស្អាត និងទំនើបទៀតផង ដោយក្នុងនោះមានដូចជា ប៊ូតុងបញ្ឆេះម៉ាស៊ីនរថយន្តដោយពុំចាំបាច់ប្រើសោរ, បន្ទះប្តូរចង្កឹះលេខនៅនឹងដៃចង្កូត (Paddle shift), អេក្រង់កម្សាន្ត Touchscreen, កន្លែងអង្គុយធំទូលាយ ទាំងខាងមុខ និងខាងក្រោយ, កៅអីចុចអូតូ, ម៉ាស៊ីនត្រជាក់ទាំងខាងមុខ និងខាងក្រោយ, រន្ធសាកថ្មទាំងខាងមុខ និងខាងក្រោយ, ពោងសុវត្ថិភាពចំនួន ៧គ្រាប់ អាចការពារអ្នកដំណើរគ្រប់ជ្រុង និងកញ្ចក់មើលក្រោយកាត់ពន្លឺដោយស្វ័យប្រវត្តិជាដើម៕

នេះពិតជាសកសមជារថយន្ត Pickup ដ៏ពិសេស និងមានសមត្ថភាពមែន រីឯតម្លៃវិញរឹតតែពិសេស គឹត្រឹមតែ ជាង៤ម៉ឺនដុល្លារតែប៉ុណ្ណោះ ដែលអាចរកទិញបាននៅក្រុមហ៊ុនផ្លូវការ Mitsubishi Cambodia មានការធានាត្រឹមត្រូវរយៈពេល ៣ឆ្នាំ ឬ១០ម៉ឺនគ.ម ទាំង ៣ទីតាំងនៅភ្នំពេញ សៀមរាប និងបាត់ដំបង ឬទាក់ទងលេខទូរស័ព្ទ ០១១ ៩៩៩ ៨៩២ / ០១០ ៩៩៩ ៨៩២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV អគ្គិសនីកៅអី ៣ជួរ ឆ្នាំ២០២២ របស់ Volkswagen សាកម្តងជិះបាន ៥៨៨គ.ម

ក្រុមហ៊ុន Volkswagen បានធ្វើការបង្ហាញចេញនូវរថយន្ត ID.6 ប្រភេទអគ្គិសនីកៅអី ៣ជួរ ឆ្នាំ២០២២ ជាផ្លូវការ នៅក្នុងកម្មវិធី ពិព៌ណរថយន្ត Shanghai Auto Show 202។

រថយន្ត ID.6 ត្រូវបានផលិតឡើងជាពិសេសសម្រាប់ទីផ្សារប្រទេសចិន ជាមួយជម្រើស ២ម៉ូដែលគឺ ID.6 CROZZ និង ID.6 X។ វាមានប្រវែងសរុប ៤,៨ម៉ែត្រ, ទទឹង ១ ៨៤៨មីលីម៉ែត្រ, កម្ពស់ ១ ៦៨០ មីលីម៉ែត្រ, ប្រវែងពីកង់មុខ ដល់កង់ក្រោយ ២ ៩៦៥មីលីម៉ែត្រ និងមានកម្ពស់ជាង ID.4 ប្រហែល ៥០មីលីម៉ែត្រ។

រថយន្តអគ្គិសនីនេះ បានបំពាក់ជាមួយកញ្ចប់អាគុយពីប្រភេទ គឺ ៥៨គីឡូវ៉ាត់ និង ៧៧គីឡូវ៉ាត់។ យោងតាម NEDC Test Cycle បានអោយដឹងថា នៅពេលសាកភ្លើងពេញម្តង វាអាចបើកបរបានចម្ងាយ ៤៣៦គីឡូម៉ែត្រ និង ៥៨៨គីឡូម៉ែត្រ។

បន្ថែមពីនេះវាក៏បានបំពាក់ជាមួយម៉ូទ័រអគ្គិសនីមួយ ដែលមានកម្លាំងសរុប ៣០១សេះ ព្រមទាំងអាចស្ទុះពីល្បឿនកុងទ័រ ០-១០០ គ.ម/ម៉ ប្រើពេលសរុប ៦,៦វិនាទី និងមានល្បឿនអតិបរមា ១៦០គ.ម/ម៉។

ភាពខុសគ្នារវាងម៉ូដែល X និង Crozz រួមមានរូបរាងចង្កៀងមុខ-ក្រោយ, កាងមុខ-ក្រោយ និងរូបរាងផ្នែកខាងក្រោយ។ សម្រាប់រថយន្ត ID.6 បានបំពាក់ជាមួយចង្កៀងមុខ ប្រភេទLED ភ្ជាប់ដោយអំពូលបំភ្លឺពេលថ្ងៃ LED, ចង្កៀងក្រោយ LED, ដៃទ្វាប្រភេទFflush-faced, ឡូហ្គូ VW និងថាកង់ទំហំ ១៩ និង ២១អ៊ីញ។ ចំនែកផ្នែកខាងក្នុងបំពាក់ជាមួយ កៅអីចំនួន ៦ ឬ៧, អេក្រង់កម្សាន្ត ទំហំ ១២អ៊ីញ, កុងទ័របង្ហាញព័ត៌មានទំហំ​ ៥អ៊ីង, ដំបូលកញ្ចក់ Panoramic Sunroof និងប្រព័ន្ធតន្រ្តីប្រភេទ Harman/Kardonផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+