ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ប្តឹងសារព័ត៌មានចិន ជុំវិញរបាយការណ៍អវិជ្ជមាន ពីរោងចក្រ Gigafactory នៅសៀងហៃ

ក្រុមហ៊ុន Tesla បានចាត់វិធានការតាមផ្លូវច្បាប់ទៅលើប្រព័ន្ធផ្សព្វផ្សាយចិនមួយ បន្ទាប់ពីវាបានចុះផ្សាយអត្ថបទមួយដែលរិះគន់រោងចក្រ Shanghai Gigafactory របស់ខ្លួន នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០។

អត្ថបទជាសំនួរដែលមានចំណងជើងថា “Giga-Sweatshop Meets Corporate Overloards: An Exclusive Look Into How Tesla China Runs Its Shanghai Gigactory 3” ត្រូវបានចុះផ្សាយដោយ PingWest ដោយធ្វើឲ្យមានការចោទប្រកាន់អំពីលក្ខខណ្ឌការងារនៅរោងចក្រ ក៏ដូចជាបញ្ហាការគ្រប់គ្រងគុណភាព និងផ្នែកផ្សេងទៀតដែលគួរឲ្យព្រួយបារម្ភ។

ថ្លែងជាមួយ PingWest បុគ្គលិកបច្ចុប្បន្ន និងអតីតក្រុមហ៊ុន Tesla China ជាច្រើនបានអះអាងថា “Tesla កំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីឈានដល់គោលដៅផលិតកម្ម រួមទាំងការធ្វើឲ្យធ្លាក់ចុះស្តង់ដារគុណភាពរបស់ខ្លួន”។ មិនតែប៉ុណ្ណោះ មានប្រភពមួយអះអាងថា យ៉ាងហោចណាស់មានករណីមួយដែលក្រុមហ៊ុន Tesla បានប្រើប្រាស់គ្រឿងបន្លាស់ដែលមានបញ្ហានៅលើរថយន្តផលិតកម្ម។

ជាមួយគ្នានេះដែរ និយោជិកបច្ចុប្បន្នម្នាក់និយាយថា ក្រុមហ៊ុន Tesla ក៏បានផលិតនូវរថយន្តដែលមិនត្រូវតាមស្តង់ដារត្រួតពិនិត្យគុណភាពដើមរបស់ខ្លួន ហើយជំនួសឲ្យការប្រើប្រាស់អ្នកផ្គត់ផ្គង់ដែលប្រសើរជាងមុន វាបានបន្ទាបស្តង់ដារត្រួតពិនិត្យមុនពេលចែកចាយ។

ប្រភពដែលនិយាយជាមួយ PingWest ក៏បានអះអាងផងដែរថា ក្រុមហ៊ុន Tesla មិនផ្គត់ផ្គង់អាហារដល់កម្មកររោងចក្ររបស់ខ្លួនទេ ហើយនឹងផ្គត់ផ្គង់តែមីដល់អ្នកធ្វើការប្តូរវេន បន្ទាប់ពីម៉ោង ៨៖៣០យប់។

យ៉ាងណាក៏ដោយ Tesla មិនពេញចិត្តនឹងការចោទប្រកាន់ទាំងនេះទេ ហើយបានចេញលិខិតចោទប្រកាន់ទៅ PingWest ដើម្បីនាំយកប្រព័ន្ធផ្សព្វផ្សាយនេះទៅតុលាការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យានដ្ឋានដែលមានជាង និងឧបករណ៌បែបនេះបានអ្នកគួរទុកចិត្ត

REVIEW+: សួស្តីបងប្អូនទាំងអស់គ្នា ខ្ញុំរក្សា ថ្ងៃនេះយើងបន្តទៅមើលអំពីយានដ្ឋានបែបណា និងគួរមានឧបករណ៌អ្វីខ្លះដែលយើងមិនបារម្ភពេលយកមកជួសជុលម្តងៗ។ អត្ថបទមុន “លឺតែគេថា ម៉េចក៏ដឹងថាតម្លៃជួសជុលថ្លៃ?” បងប្អូនយើងបានដឹងរួចមកហើយ ពីតម្លៃនៃសេវាកម្មថែទាំរថយន្ត ប៉ុន្តែមិនទាន់អស់នៅឡើយទេ ព្រោះអ្វីៗមិនមែនកំណត់ត្រឹមតម្លៃហើយចប់នោះទេ គឺតម្រូវអោយមានអ្វីដែលពិសេសមួយ ដើម្បីប្រាកដថារថយន្តរបស់យើងត្រូវបានមើលថែទាំ វិភាគ និងជួសជុលដោយជាងជំនាញ រួមជាមួយឧបករណ៌ដ៏ទំនើបផងដែរ។

យានដ្ឋានតូយ៉ូតា ស្ថិតនៅក្រោមក្រុមហ៊ុននាំចូលចែកចាយ រថយន្ត គ្រឿងបន្លាស់ និងសេវាកម្មផ្តាច់មុខពីរោងចក្រតូយ៉ូតា ប្រទេសជប៉ុន ហេតុនេះហើយ ក្រុមបច្ចេកទេសជំនាញតម្រូវអោយមានការវឹកហាត់ សាកល្បងចំណេះជំនាញត្រឹមត្រូវពីប្រទេសជប៉ុន ក៏ដូចជាការវាយតម្លៃទៅលើគុណភាព និងឧបករណ៌ដែលបានបំពាក់ផងដែរ។ បន្ថែមពីនេះ ដើម្បីពង្រឹង និងអភិវឌ្ឍន៌គុណភាព ដើម្បីប្រាកដថាអតិថិជនទទួលបាននៅសេវាកម្មដោយក្តីរីករាយ ពេញចិត្ត ក្រុមហ៊ុនតែងតែធ្វើការបង្ហាត់បង្រៀន វាយតម្លៃទៅដល់បុគ្គលិកបច្ចេកទេស និងត្រួតពិនិត្យទៅលើឧបករណ៌ជាប្រចាំផងដែរ។

ចឹងបងប្អូនអាចមើលលើរូបភាពមួយចំនួននៅទីនេះ ក៏អាចដឹងពីកម្រិតជំនាញស្តង់ដារជប៉ុន ១០០% ផងដែរ! ខ្លួនខ្ញុំផ្ទាល់ពិតជាមានអារម្មណ៌ និងភាពជឿជាក់ខ្លាំងទៅលើយានដ្ឋាននេះណាស់។ ហើយជាពិសេស យើងក៏អាចអង្គុយមើលរថយន្តយើងនៅទីនេះបានផងដែរ តែមានអ្វីដែលពិសេស ដែលខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នានៅអត្ថបទក្រោយទៀត ពីអារម្មណ៌របស់ខ្ញុំដែលអង្គុយ ១ម៉ោងនៅទីនេះ ហាក់ដូចជាមកលំហែផង ធ្វើការផងដែរ។ ចឹងថ្ងៃនេះ ខ្ញុំមានប៉ុណ្ណឹង យើងនឹងជួបគ្នានៅអត្ថបទក្រោយទៀត… ខ្ញុំរក្សាពីអត្ថបទ REVIEW+ សូមអរគុណ និងជម្រាបលា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌល Porsche ភ្នំពេញ ត្រៀមរួចជាស្រេចក្នុងការបើកទំព័រស្វាគមន៍ឆ្នាំថ្មី

ក្រុមហ៊ុនព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុននាំចូលចែកចាយស្របច្បាប់ និងផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់ម៉ាក Porsche កំពុងមានព្រឹត្តិការណ៍តាំងបង្ហាញលក់រថយន្ត Porsche នៅផ្សារទំនើបអ៊ីអនសែនសុខ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១។

ព្រឹត្តិការណ៍តាំងបង្ហាញលក់រថយន្ត Porscheនេះ នឹងផ្តោតទៅលើការបង្ហាញរថយន្ត Porsche ស៊េរី SUV គឺ Cayenne និង Macan ព្រមទាំងរថយន្ត Sedan គឺ Panamera ដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជនក្នុងការទស្សនារថយន្តដោយផ្ទាល់ និងសម្រេចចិត្តទិញយកទៅប្រើប្រាស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។ អតិថិនជន មិនត្រឹមតែអាចទស្សនាផ្ទាល់ទេ ថែមទាំងអាចបើកបរសាកល្បងលើរថយន្តPorsche  ដែលបានត្រៀមរួចជាស្រេច ជាមួយនឹងអ្នកជំនាញរបស់យើងទៀតផង។

រថយន្ត Porsche Cayenne
រថយន្ត Porsche Macan
រថយន្ត Porsche Panamera

ដើម្បីអោយអតិថិជនកាន់តែមានអារម្មណ៍រំភើបរីករាយនិងជាអាំងប៉ាវឆ្នាំថ្មីផងដែរនោះ មជ្ឈមណ្ឌល Porsche ភ្នំពេញ នឹងផ្តល់ជូននូវតម្លៃពិសេសដែលមិនធ្លាប់មានពីមុនមក ដែលយើងហៅថា “ចំណេញគុណនឹង៣ ដង“ ឬ “Triple Special Deals” ដែលមានដូចខាងក្រោម៖

  • ចំណេញទី១ គឺអតិថិជននឹងទទួលបានការផ្តល់ជូននូវ Option  ប្រណិត ដែលបានបន្ថែមពី ៨ ដល់ ១០ មុខពីលើ Option ស្តង់ដា ដែលមានតម្លៃចាប់ពី ១២ ០០០ដុល្លារ រហូតដល់ ២០ ០០០ដុល្លារ។
  • ចំណេញទី២ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃបន្ថែមលើសពី ១០ ០០០ដុល្លារ  សម្រាប់រថយន្តថ្មីក្នុងស្តុក ។
  • ចំណេញទី៣ អតិថិជននឹងអាចជ្រើសរើសស្លាកលេខនាំសំណាងសម្រាប់រថយន្តជាទីស្រលាញ់របស់ខ្លួន ទៅតាមអ្វីដែលអតិថិជនពេញចិត្ត។

លោក ឆយ ម៉េងលាង អ្នកគ្រប់គ្រងផ្នែកលក់នៃមជ្ឈមណ្ឌល Porsche ភ្នំពេញ បានមានប្រសាសន៍ថា “ដើម្បីជាកិច្ចស្វាគមន៍នូវឆ្នាំថ្មី ក៏ដូចជា អបអរសាទរនូវពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដែលនឹងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ មជ្ឈមណ្ឌល Porsche ភ្នំពេញនឹងធ្វើការដាក់តាំងបង្ហាញលក់រថយន្ត Porsche ថែមទាំងផ្តល់ជូនតម្លៃពិសេសសម្រាប់ជាកាដូជូនពរឆ្នាំថ្មី ជូនអតិថិជនយើងផងដែរ។ ការផ្តល់ជូនដ៏ពិសេសនេះ អាចអោយអតិថិជនងាយស្រួលក្នុងការសម្រេចចិត្តផ្លាស់ប្តូររថយន្តថ្មី ជាពិសេសថែមទាំងទទួលបានស្លាកលេខនាំសំណាងដោយឥតគិតថ្លៃ ដែលអាចរក្សាទុកបានយូរអង្វែង ឬតជំនាន់បានថែមទៀតផង”។

ការតាំងពិព័ណ៌នេះនឹងចាប់ផ្តើមពីថ្ងៃនេះ ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១ នៅផ្សាទំនើបអ៊ីអន​សែនសុខ ពីម៉ោង ៩ ព្រឹក ដល់ ១០ យប់! រួសរាន់ឡើង កុំអោយឱកាសដ៏ពិសេសនេះកន្លងផុតទៅអោយសោះ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខ +៨៥៥-១២-៩០១-៩១១ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឭថា Hyundai ផ្ទេរគម្រោងការផលិតឡានអគ្គិសនីរបស់ Apple ទៅឲ្យ Kia

ក្រោយពីមានការរាយការណ៍ថា Hyundai បានពិភាក្សាគ្នាជាមួយ Apple ក្នុងការផលិតរថយន្តអគ្គិសនីដែលអាចបើកបរដោយខ្លួនឯងនោះ នៅពេលនេះមានការអះអាងថាទំនួលខុសត្រូវនៃគម្រោងការនេះត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុន Kia ជំនួសវិញ។

ការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង eDaily បានអះអាងថា Kia នឹងធ្វើជាអ្នកគ្រប់គ្រងគម្រោងការ ហើយការអភិវឌ្ឍន៍និងផលិតរថយន្តអគ្គិសនីរបស់ Apple អាចនឹងធ្វើឡើងនៅរោងចក្ររបស់ Kia ដែលស្ថិតនៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក។

ការចុះផ្សាយរបស់ eDaily បានដាក់ការប៉ាន់ស្មានថា Hyundai ប្រហែលជានឹងយកពេលវេលាផ្ដោតលើពង្រីក​ និងអភិវឌ្ឍន៍ម៉ាករថយន្តរបស់ខ្លួន ជាជាងផលិតរថយន្តឲ្យ Apple។ បន្ថែមពីនេះក៏មានការអះអាងថា Hyundai បានព្រួយបារម្ភថា Apple អាចនឹងធ្វើជាអ្នកគ្រប់គ្រងលើគម្រោងការរបស់ខ្លួន និងប្រើប្រាស់ Hyundai ដើម្បីធ្វើជាអ្នកផលិតឲ្យតែប៉ុណ្ណោះ។

គួរដឹងថា Apple បានបោះបង់ចោលផែនការបង្កើតរថយន្តកាលពីឆ្នាំ ២០១៦ ប៉ុន្តែការចុះផ្សាយកាលពីចុងខែធ្នូកន្លងទៅបានអះអាងថាកិច្ចការទាក់ទងនឹងគម្រោងការផលិតរថយន្តរបស់ Apple បានបន្តដំណើរការវិញហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីធូរថ្លៃជាងគេបំផុតរបស់ Mercedes បង្ហាញវត្តមានជាផ្លូវការហើយ!

Mercedes បានបង្ហាញចេញជាផ្លូវការនូវរថយន្ត EQA ដែលជារថយន្តអគ្គិសនីមានទំហំតូចជាងគេរបស់ម៉ាករថយន្តអាល្លឺម៉ង់មួយនេះ ហើយក៏ជារថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃជាងគេផងដែរ។

រថយន្តដែលផលិតដោយផ្អែកលើរថយន្ត Mercedes GLA មួយនេះបានចេញលក់ជាមួយប្រភេទ EQA 250 ដែលមានប្រើប្រាស់នូវម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ១៨៧សេះ​ ដោយទទួលបានថាមពលពីអាគុយដែលមានទំហំផ្ទុក ៦៦,៥គីឡូវ៉ាត់ម៉ោង។

Mercedes មិនទាន់បានបង្ហាញអំពីរយៈចម្ងាយបើកបរជាក់លាក់របស់រថយន្តនេះនៅឡើយទេ ប៉ុន្តែបានផ្ដល់ការប៉ាន់ស្មានថាវាអាចបើកបរបានចម្ងាយប្រមាណ ៤២៦គីឡូម៉ែត្រពេលសាកភ្លើងពេញ។

Mercedes បាននិយាយថានឹងបន្ថែមនូវប្រភេទជាច្រើនទៀតនៃរថយន្ត EQA នេះ​​ ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងផលិតនូវប្រភេទដែលប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់មុខ និងវិលកង់ទាំងអស់, ប្រភេទដែលអាចផលិតកម្លាំងបាន ២៦៨សេះ​ និងរួមទាំងប្រភេទពិសេសដែលអាចជិះបានចម្ងាយដល់ជាង ៣០០គីឡូម៉ែត្រផងដែរ។

ការលក់រថយន្ត Mercedes EQA 250 នេះនឹងចាប់ផ្ដើមពីទីផ្សារអឺរ៉ុបមុនគេនៅអំឡុងដើមឆ្នាំ ២០២១ នេះ​ ដោយនៅប្រទេសអាល្លឺម៉ង់វានឹងមានតម្លៃចាប់ពីប្រមាណ ៤៦ ៧០០ដុល្លារឡើងទៅ​ ដែលតម្លៃនេះបានគិតបញ្ចូលទាំងប្រាក់ជំនួយពីរដ្ឋាភិបាលសម្រាប់រថយន្តអគ្គិសនីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Rolls-Royce អាចមានឈ្មោះថា Silent Shadow

កាលពីច្រើនខែកន្លងទៅ នាយកប្រតិបត្តិក្រុមហ៊ុន Rolls-Royce លោក Torsten Müller-Ötvös បាននិយាយនៅក្នុងបទសម្ភាសថា” គួរតែផ្តោតលើម៉ូដែលរថយន្តអគ្គិសនីសុទ្ធ ជាជាងម៉ូឌែលកូនកាត់ hybrid និង Plug-in hybrid”។ នាពេលថ្មីនេះឈ្មោះថ្មី “Silent Shadow” ត្រូវបានចុះបញ្ជីដោយក្រុមហ៊ុនផលិតរថយន្តដ៏ទំនើបរបស់អង់គ្លេស BMW នៅប្រទេសអាឡឺម៉ង់ ដែលមានភាពស៊ីគ្នានឹងរថយន្តអគ្គិសនីរបស់ Rolls-Royce អាចផលិតដោយផ្អែកតាមម៉ូឌែល Phantom ដែលប្រើប្រាស់ម៉ាស៊ីនមកពី BMW i7 ។

យោងតាមប្រភពរបស់ Autocar បានឱ្យដឹងថានៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុនមេ BMW នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់មានគំរូរថយន្តអគ្គិសនី Phantom ដែលជាគំរូក្នុងការតេស្តសាកល្បង សម្រាប់ម៉ាស៊ីនអគ្គិសនីនៃរថយន្ត Silent Shadow។

ទោះបីជា Silent Shadow និង i7 មាន platform ផ្សេងគ្នា (i7 ប្រើគ្រោង CLAR របស់ BMW ខណៈពេលដែល Silent Shadow អាចប្រើគ្រោងអាលុយមីញ៉ូមថ្មី) ប៉ុន្តែផ្នែកជាច្រើនដូចជាម៉ូទ័រអគ្គិសនីជាដើម នឹងត្រូវប្រើប្រាស់ដូចគ្នា។Silent Shadow និង i7 ប្រើប្រាស់ម៉ូទ័រអគ្គិសនីដែលផលិតដោយ BMW ក៏ដូចជាកញ្ចប់អាគុយដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung SDI ឬប្រើបច្ចេកវិទ្យាអគ្គិនីពី CATL (ប្រទេសចិន)។ Silent Shadow អាចត្រូវផលិតនៅទីតាំងដូច Phantom, Ghost និង Cullinan តែមួយពោលគឺរោងចក្រ Rolls-Royce នៅ Goodwood ភាគខាងលិច Sussex ចក្រភពអង់គ្លេស។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងថ្ងៃ Nissan ប្រកាសចេញឡាន Frontier និង Pathfinder ជំនាន់ថ្មីហើយ!

Nissan កំពុងត្រៀមខ្លួនដើម្បីប្រកាសចេញនូវរថយន្តភីកអាប់ Frontier និងរថយន្ត SUV ម៉ូដែល Pathfinder ជំនាន់ថ្មីរបស់ខ្លួន។

រថយន្ត Frontier ទើបតែទទួលបានការអាប់ដេតលើម៉ាស៊ីន ដោយបំពាក់ម៉ាស៊ីនថ្មីចំណុះ ៣,៨លីត្រ V6 មានកម្លាំង ៣១០សេះ ប៉ុន្តែគ្រោងឆ្អឹងរបស់វាត្រូវបានប្រើប្រាស់តាំងពីឆ្នាំ២០០៤ មកម្ល៉េស។

យ៉ាងណាក៏ដោយ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Nissan នឹងប្រកាសចេញរថយន្ត Frontier ជំនាន់ថ្មី ព្រមជាមួយនឹងរថយន្ត Pathfinder ជំនាន់ថ្មីជាមួយគ្នាផងដែរ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

ទោះជាយ៉ាងណាក៏ដោយ រថយន្ត Pathfinder ជំនាន់ទី៤ បច្ចុប្បន្ននេះមិនជាចាស់ដូចរថយន្ត Frontier ព្រោះថាវាបានបង្ហាញខ្លួននៅក្នុងឆ្នាំ២០១៣។ យ៉ាងណាមិញ សម្រាប់ជំនាន់ថ្មីនេះគេរំពឹងថា Pathfinder នឹងផ្តល់ជម្រើសម៉ាស៊ីន Hybrid ដែលដំណើរការជាមួយម៉ាស៊ីនចំណុះ ៣,៥លីត្រ V6៕

ព័ត៌មានលម្អិតបន្ថែមទៀត សូមរង់ចាំនៅថ្ងៃប្រកាសចេញតែម្តង!

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche Taycan តម្លៃថោកបំផុត នឹងបង្ហាញខ្លួននៅអាមេរិក

ក្រុមហ៊ុន Porsche បាននឹងចេញរថយន្តអគ្គិសនី Taycan ស៊េរីឆ្នាំ២០២១ ប្រភេទ Base Model នៅលើទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃចាប់ពី ៧៩ ៩០០ដុល្លារ។

រថយន្ត Porsche Taycan ប្រភេទថោកបំផុតនេះ បើប្រៀបធៀបនឹងម៉ូដែល Taycan 4S គឺថោកជាងដល់ទៅ ២៣ ៩០០ដុល្លារ ប៉ុន្តែនៅតែថ្លៃជាង Tesla Model S Long Range ដែលមានតម្លៃចាប់ពី ៦៩ ៤២០ដុល្លារ។

រថយន្ត Taycan ប្រភេទ Base Model នេះមានបំពាក់ម៉ូទ័រអគ្គិសនីមួយ ដែលផ្តល់កម្លាំងទៅកង់ខាងក្រោយ និងអាចផលិតកម្លាំងបាន ៤០២សេះ អនុញ្ញាតឲ្យវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៥,១វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

ថ្វីបើ Porsche មិនបានបង្ហាញពីចម្ងាយបើកបររបស់វាពី EPA ប៉ុន្តែម៉ូដែលនេះបានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៧៩,២គីឡូវ៉ាត់ម៉ោងមកស្តង់ដារ។ ដោយឡែក នៅអឺរ៉ុបវាអាចបើកបានចម្ងាយ ៤៣០គីឡូម៉ែត្រ បើយោងតាម WLTP។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើប៉ុណ្ណឹងនៅមិនទាន់គ្រប់ អ្នកក៏អាចអាប់ដេតឡើង Performance Battery Plus ដែលបំពាក់កញ្ចប់អាគុយធំជាង ៩៣,៤គីឡូវ៉ាត់ម៉ោង ហើយផ្តល់ចម្ងាយបើកបរដល់ ៤៨០គីឡូម៉ែត្រ ខណៈកម្លាំងរបស់វាក៏ឡើងដល់ ៤៦៩សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន ១០ម៉ូដែលដែលម្ចាស់ប្រើជាប់យូរឆ្នាំជាងគេ គឺសុទ្ធតែឡានជប៉ុន

ការ​សិក្សា​ថ្មី​ចុង​ក្រោយ​របស់ iSeeCars.com ដែលបានវិភាគលើរថយន្តជាង ៦៦ម៉ឺនគ្រឿង ស៊េរី​ឆ្នាំ ១៩៨១​ ដល់​ស៊េរី​ឆ្នាំ ២០០៥ ដែល​លក់​ចេញ​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ២០២០ បាន​បង្ហាញ​ថា​រថយន្ត ១០​ម៉ូដែល​ខាង​ក្រោម​នេះ ម្ចាស់​របស់​វា​​​ទំនង​ជា​ប្រើ​ប្រាស់​វា​យ៉ាង​តិច​ ១៥ឆ្នាំ។

១. Toyota Prius ៖ ១៣,៧% នៃ​រថយន្ត​អាយុ​ចាប់​ពី ១៥ឆ្នាំ​ឡើង មិន​មាន​ប្ដូរ​ម្ចាស់

២. Toyota Highlander ៖ ១២,៤%

៣. Toyota Tacoma ៖ ១១,៦%

៤. Toyota Sienna ៖ ១១,៥%

៥. Toyota Tundra ៖ ១១.៣%

2021 Honda CR-V Prices, Reviews, and Pictures | Edmunds

៦. Honda CR-V ៖ ១០,៧%

៧. Honda Pilot ៖ ១០,៤%

៨. Subaru Forester ៖ ៩,៨%

៩. Toyota 4Runner ៖ ៩,៤%

១០. Toyota Sequoia ៖ ៩,១%

គួរ​ដឹង​ថា​ការ​សិក្សា​សម្រាប់​ឆ្នាំ ២០២០ របស់ iSeeCars.com បាន​បង្ហាញ​ថា​​ភាគរយ​ជា​មធ្យម​នៃ​​រថយន្ត​​មួយ​ម៉ូដែល​ដែល​ម្ចាស់​ប្រើ​ប្រាស់​រហូត​ដល់ ១៥ឆ្នាំ ឬ​លើស​ពី​នេះ គឺ​មាន​ចំនួន ៦,១%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាកឡានអាមេរិកនេះ នៅតែពេញនិយមខ្លាំងនៅជប៉ុន

តួលេខ​ត្រឹម​ឆ្នាំ ២០២០ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ម៉ាក​រថយន្ត Jeep នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ​ជប៉ុន ដែល​ធ្វើ​ឲ្យ​​ម៉ាក​អាមេរិក​មួយ​នេះ​ចង់​​បន្ថែម​គោលដៅ​លក់​របស់​ខ្លួន​ក្នុង​រយៈពេល ៣ឆ្នាំ​ខាង​មុខ​ទៀត។

2018-2021 Jeep Wrangler Unlimited Front-End View

ការ​ចុះ​ផ្សាយ​របស់ Automative News បាន​ឲ្យ​ដឹង​ថា Jeep មាន​ផែនការ​បើក​ដំណើរ​ការ​ហាង​លក់​រថយន្ត​ថ្មី​​ឲ្យ​បាន​យ៉ាង​តិច ១០០​ទីតាំង​ នៅ​ប្រទេស​ជប៉ុន​ត្រឹម​ឆ្នាំ ២០២៣ ដែល​បច្ចុប្បន្ន​មាន​ចំនួន ៨២ទីតាំង។

ក្នុង​៣​ឆ្នាំ​ខាង​មុខ​ទៀត Jeep ចង់​លក់​រថយន្ត​ឲ្យ​បាន​លើស​ពី​ ២ម៉ឺន​គ្រឿង កើន​ឡើង​ពី​ចំនួន​លក់ ១៣ ៥៨៨គ្រឿង ក្នុង​ឆ្នាំ ២០២០។ គួរ​ដឹង​ថា​ ២០២០ គឺ​ជា​ឆ្នាំ​ទី​៧​ហើយ ដែល Jeep អាច​​បង្កើត​កំណត់​ត្រា​លក់​ជា​ថ្មី ទោះ​បី​ជា​មាន​ផ្ទុះ​ជំងឺ​កូវីដ​១៩​ក្ដី។

​ជប៉ុន​បាន​ក្លាយ​ជា​ទីផ្សារ​ធំ​មួយ​សម្រាប់​រថយន្ត Jeep Wrangler ក្រៅ​ពី​ទឹកដី​អាមេរិក​ខាង​ជើង។ តាម​រយៈ​ការ​ដាក់​លក់​រថយន្ត Jeep Renegade 4xe PHEV សម្រាប់​ឆ្នាំ ២០២១ នេះ​រំពឹង​ថា​នឹង​ធ្វើ​ឲ្យ​ម៉ាក Jeep កាន់​តែ​ជោគជ័យ​ខ្លាំង​នៅ​ជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+