ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ram TRX ជិះ១០០គ.ម ស៊ីប្រេងជាមធ្យមជិត២០លីត្រ

រថយន្ត​ Ram 1500 TRX ស៊េរី​ឆ្នាំ ២០២១ មាន​បំពាក់​នូវ​ម៉ាស៊ីន​សមត្ថភាព​ខ្លាំង​អស្ចារ្យ​ដែល​អាច​ផលិត​កម្លាំង​បាន​ ៧០២​សេះ និង​អាច​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ដោយ​ប្រើ​ប្រាស់​ពេល​ត្រឹម ៤,៥វិនាទី។

ដោយ​សារ​តែ​កម្លាំង​ខ្លាំង ហេតុ​នេះ Ram 1500 TRX ក៏​ស៊ី​ប្រេង​ឥន្ធនៈ​ច្រើន​ណាស់​ដែរ។ បើ​ផ្អែក​តាម​ការ​ប៉ាន់​ស្មាន​ផ្លូវ​ការ​របស់​ស្ថាប័ន EPA បាន​ឲ្យ​ដឹង​ថា​រថយន្ត​ភីកអាប់ TRX មាន​កម្រិត​ស៊ី​ប្រេង​ ២៣,៥២លីត្រ/១០០គ.ម សម្រាប់​ការ​បើក​ក្នុង​ក្រុង និង​ ១៦,៨លីត្រ ​សម្រាប់​ការ​បើក​លើ​ផ្លូវ​លាត ដែល​ជា​មធ្យម​គឺ​ ១៩,៦លីត្រ/១០០គ.ម។

បើ​ប្រៀប​នឹង​គូ​ប្រជែង​ Ford F-150 Raptor ​ម៉ាស៊ីន​ ៦ស៊ីឡាំង​របស់​ F-150 ​មាន​កម្រិត​ស៊ី​ប្រេង​តិច​ជាង​។ បើក​ក្នុង​ក្រុង​១០០​គ.ម ម៉ាស៊ីន ៣,៥លីត្រ ប្រភេទ Twin-Turbocharged របស់ F-150 Raptor ស៊ី​ប្រេង​ ១៥,៦៨លីត្រ និង​បើក​លើ​ផ្លូវ​លាត​ស៊ី ១៣,០៦លីត្រ ហើយ​គិត​ជា​មធ្យម​គឺ​ ១៤,៧លីត្រ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ម៉ាកយីហោឡានដែលមានតម្លៃថ្លៃជាងគេ ប្រចាំឆ្នាំ ២០២០

ក្រុមហ៊ុន​ជំនាញ​ខាង​ផ្នែក​ម៉ាក​យីហោ​ឈ្មោះ Interbrand បាន​បង្ហាញ​ចេញ​ម៉ាក​យីហោ​មាន​តម្លៃ​ជាង​គេ​ទាំង ១០០​ក្នុង​លោក​ប្រចាំ​ឆ្នាំ ២០២០ ដែល​បាន​កំណត់​តម្លៃ​ដោយ​ផ្អែក​លើ​លទ្ធផល​ហិរញ្ញវត្ថុ, ការ​​ប្រកួត​ប្រជែង និង​សមត្ថភាព​ក្នុង​ការ​បង្កើត​អតិថិជន​ស្ម័គ្រ​ស្មោះ​ផង​ដែរ។

ក្នុង​ចំណោម​ម៉ាក​យីហោ​ទាំង​ ១០០​ មាន​ចំនួន ១៥​ជា​ម៉ាក​យីហោ​ក្រុមហ៊ុន​ដែល​ប្រកប​អាជីវកម្ម​ផ្នែក​យានយន្ត ដែល​មាន​ដូច​ជា​ត​ទៅ​នេះ ៖

Urban Cruiser - one of the latest products from Toyota, the most expensive car brand in the world.  Photo: Toyota

១. Toyota ៖ តម្លៃ ៥១,៥៩ពាន់​លាន​ដុល្លារ (លេខ ៧)

២. Mercedes-Benz ៖ តម្លៃ ៤៩,២៦ពាន់​លាន​ដុល្លារ (លេខ ៨)

៣. BMW ៖ តម្លៃ ៣៩,៧៥​ពាន់​លាន​ដុល្លារ (លេខ ១១)

៤. Honda ៖ តម្លៃ ២១,៦៩ពាន់​​លាន​ដុល្លារ (លេខ ២០)

៥. Hyundai ៖ តម្លៃ ១៤,២៩​ពាន់​លាន​ដុល្លារ (លេខ ៣៦)

៦. Tesla ៖ តម្លៃ ១២,៧៨​ពាន់​លាន​ដុល្លារ (លេខ ៤០)

៧. Ford ៖ ១២,៥៦​ពាន់​លាន​ដុល្លារ (លេខ ៤២)​

៨. Audi ៖ ១២,៤២​ពាន់​លាន​ដុល្លារ (លេខ ៤៤)​

៩. Volkswagen ៖ ១២,២៦​ពាន់​លាន​ដុល្លារ (លេខ ៤៧)

១០. Porsche ៖ ១១,៣០​ពាន់​លាន​ដុល្លារ (លេខ ៥៥)​

១១. Nissan ៖ ១០,៥៥​ពាន់​លាន​ដុល្លារ (លេខ ៥៩)

១២. Ferrari ៖ ៦,៣៧​ពាន់​លាន​ដុល្លារ (លេខ ៧៩)

១៣, Kia ៖ ៥,៨៣​ពាន់​លាន​ដុល្លារ (លេខ ៨៦)​

១៤, Land Rover ៖ ៥,០៧​ពាន់​លាន​ដុល្លារ (លេខ ៩៣)​

១៥. Mini ៖ ៤,៩៦​ពាន់​លាន​ដុល្លារ( លេខ ៩៥)​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីបង្កើនការផលិតរថយន្តអគ្គិសនី ក្រុមហ៊ុន GM វិនិយោគរហូតជាង ២ ពាន់លានដុល្លារ

ក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនកំពុងវិនិយោគលុយប្រហែល ២,២ ពាន់លានដុល្លារ នៅក្នុងប្រតិបត្តិការផលិតកម្មរបស់ខ្លួន ដែលភាគច្រើនដើម្បីបង្កើនការផលិតរថយន្តអគ្គិសនី។

វាគឺជាការវិនិយោគចុងក្រោយបង្អស់មួយសម្រាប់ក្រុមហ៊ុនផលិតរថយន្ត General Motors នៅពេលដែលវាផ្តោតសំខាន់ទៅលើរថយន្តអគ្គិសនី ក្រោមចក្ខុវិស័យ “Triple Zero” របស់ CEO ក្រុមហ៊ុនលោក Mary Barra។

ចាប់តាំងពីខែមីនា ឆ្នាំ ២០១៩ ក្រុមហ៊ុន GM បានប្តេជ្ញាវិនិយោគជាង ៤,៥ ពាន់លានដុល្លារ លើរោងចក្រផលិតរថយន្តចំនួន ៣ នៅសហរដ្ឋអាមេរិក ដើម្បីត្រៀមផលិតកម្មដែលទាក់ទងនឹងរថយន្តអគ្គិសនី។

គួរឲ្យដឹងថា ក្រុមហ៊ុន GM ធ្លាប់បាននិយាយថា ខ្លួនគ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីយ៉ាងហោចណាស់ ២០ ម៉ូដែល នៅទូទាំងពិភពលោក នៅឆ្នាំ ២០២៣ ក្នុងនោះក៏មានរថយន្តម៉ាក GMC Hummer EV ដែលទើបប្រកាសចេញនាពេលថ្មីៗនេះដែរ។

ថវិកាប្រមាណជា ២,២ ពាន់លានដុល្លារ នឹងត្រូវចំណាយទៅលើរោងចក្រមួយនៅតំបន់ Spring Hill រដ្ឋ Tennessee សម្រាប់ការផលិតរថយន្តអគ្គិសនីនាពេលអនាគត រួមទាំងរថយន្ត Cadillac Lyriq ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Genesis G70 ឆ្នាំ២០២២ ប្រើប៉ុងពីរ មានមុខងារ Drift

ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង Genesis ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្ត G70 ស៊េរីឆ្នាំ២០២២ ថ្មី។

រថយន្ត Genesis G70 ថ្មីនេះមានបំពាក់កុងទ័រឌីជីថលទំហំ ៨អ៊ីញ ជាមួយនឹងអេក្រង់កម្សាន្ត Touchscreen ទំហំ ១០,២៥អ៊ីញ ដែលអាចភ្ជាប់មុខងារ Android Auto និង Apple CarPlay ក៏ដូចជាបច្ចេកវិទ្យាសម្គាល់សំឡេង និង Genesis CarPay ផងដែរ។

G70 ផ្តល់ជម្រើសម៉ាស៊ីនចំនួន ៣ គឺ ទី១ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤៩សេះ, ទី២ ម៉ាស៊ីនសាំងចំណុះ ៣,៣លីត្រ twin-turbo V6 មានកម្លាំង ៣៦៥សេះ និង ទី៣ ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ Turbodiesel ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩៩សេះ។

រថយន្ត G70 ឥឡូវនេះបានបន្ថែមមុខងារ Sport+ និង ប្រព័ន្ធប៉ុងពីរ Dynaamic AWD ដែលភ្ជាប់មកជាមួយនូវ មុខងារ Drift Mode មកស្រាប់តែម្តង។

ក្រៅពីនោះ វាក៏មានបំពាក់មុខងារជំនួយការបើកបរ ជាច្រើន រួមទាំង Forward Collision-Avoidance Assist, Blind-Spot Collision-Avoidance Assist, Safe Exit Warning, Rear Cross-Traffic Collision-Avoidance Assist, Lane Following Assist, Multi Collision Braking និង Smart Cruise Control៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជប៉ុនបន្ថែមឡាន Lexus LC 500 មួយទៀតសម្រាប់ប៉ូលិសល្បាតក្រុង

រថយន្ត Lexus LC 500 បាន​ក្លាយ​ជា​រថយន្ត​​ថ្មី​មួយ​សម្រាប់​ស្នងការ​ប៉ូលិស​ក្នុង​តំបន់ Tochigi ទីក្រុង​តូក្យូ ​ដើម្បី​ប្រើ​ប្រាស់​សម្រាប់​ការ​ល្បាត​ទីក្រុង។

រថយន្ត LC នេះ​ត្រូវ​បាន​បរិច្ចាគ​ដល់​​ក្រុម​ប៉ូលិស​ ពី​សំណាក់​នាយក​ជាន់​ខ្ពស់​របស់​ Lexus លោក Kazuo Nakamura។ លោក Kazuo Nakamura បាន​​និយាយ​ថា ៖ “ខ្ញុំ​ចង់​ឲ្យ​អ្នក​ប្រើ​ប្រាស់​រថយន្ត​នេះ​​ដើម្បី​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្សេងៗ។”

គួរ​ដឹង​ថា​ការ​កែ​សម្រួល​លើ​រថយន្ត Lexus LC នេះ​ដើម្បី​ឲ្យ​ក្លាយ​ជា​រថយន្ត​ប៉ូលិស ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​ចំណាយ​អស់​ប្រមាណ ១៦៤ ៨០០​ដុល្លារ។ គេ​មិន​បាន​ដឹង​នោះ​ទេ​ថា​រថយន្ត​នេះ​បាន​ឆ្លង​កាត់​ការ​ផ្លាស់​ប្ដូរ​គ្រឿង​ម៉ាស៊ីន​ខាង​ក្នុង​ឬ​យ៉ាង​ណា​ទេ។ ប៉ុន្តែ​រថយន្ត Lexus LC គឺ​មាន​បំពាក់​នូវ​ម៉ាស៊ីន​ខ្លាំង​មក​ជា​មួយ​រួច​ទៅ​ហើយ ដែល​អាច​ឲ្យ​ប៉ូលិស​ដេញ​ចាប់​ជន​​ល្មើស​បាន​យ៉ាង​ងាយ។

រថយន្ត Lexus LC មាន​បំពាក់​ដោយ​ម៉ាស៊ីន​ចំណុះ ៥,០លីត្រ ៨ស៊ីឡាំង កម្លាំង ៤៧១សេះ ដែល​អាច​ស្ទុះ​ពី ០-១០០គ.ម/ម៉ ក្នុង​ពេល​ត្រឹម ៤,៤វិនាទី និង​មាន​ល្បឿន​អតិបរមា​ ២៧០គ.ម/ម៉៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Arteon ឆ្នាំ២០២១ រូបរាងអេមខ្លាំង តម្លៃខ្ទង់ ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Volkswagen បានចេញលក់រថយន្ត Arteon ស៊េរីឆ្នាំ២០២១ ជាផ្លូវការនៅក្នុងសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃចាប់ពី ៣៦ ៩៩៥ដុល្លារ សម្រាប់ម៉ូដែល Arteon SE។

រថយន្ត Volkswagen Arteon បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ TSI Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦៨សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយ FWD ខណៈប៉ុងពីរ 4Motion AWD ជា Option។ បន្ថែមពីនេះវាក៏បំពាក់ប្រព័ន្ធបូម DCC Adaptive Damping System និង XDS Cross-Differential Lock ផងដែរ។

ក្រៅពី Arteon SE វានៅមាន ២ ម៉ូដែលទៀត គឺ SEL R-Line តម្លៃចាប់ពី ៤១ ៥៩៥ដុល្លារ និង SEL Premium R-Line តម្លៃចាប់ពី ៤៦ ៩៩៥ដុល្លារ។

រថយន្ត Sedan នេះនឹងមានបំពាក់មកជាមួយនូវបច្ចេកវិទ្យាជំនួយការបើកបរ ដូចជា ACC, Lane Assist, Travel Assist, Emergency Assist, Dynamic Road Sign Display, Park Distance Control, Park Assist, Light Assist និង Area View ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Hummer អគ្គិសនីលក់ដាច់អស់ក្នុងពេលត្រឹម ១០នាទី

ក្រុមហ៊ុន​រថយន្ត GMC បាន​ប្រកាស​ឲ្យ​ដឹង​ថា​រថយន្ត Hummer EV ប្រភេទ Edition 1 បាន​លក់​ដាច់​អស់​ក្នុង​រយៈ​ពេល​​ត្រឹម​ប្រមាណ​ ១០​​នាទី ទោះ​បី​ជា​វា​មាន​តម្លៃ​ចាប់​ផ្ដើម​ពី ១១២ ៥៩៥​ដុល្លារ ក្ដី។

វា​ជា​​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ ប៉ុន្តែ​ក្រុមហ៊ុន GMC មិន​បាន​ប្រាប់​​អំពី​ចំនួន​​ផលិត​សរុប​នៃ​រថយន្ត Hummer EV Edition 1 នោះ​ទេ។ ក្រុមហ៊ុន GMC បាន​និយាយ​ថា​ការ​ឆ្លើយ​តប​ចំពោះ​រថយន្ត Hummer EV មាន​ខ្លាំង​លើស​ការ​រំពឹង​ទុក ហើយ​រថយន្ត​ភីកអាប់​អគ្គិសនី​បាន​ក្លាយ​ជា​ឈ្មោះ​ដែល​គេ​ស្វែង​រក​ច្រើន​ជាង​គេ​លើ Google ពេល​ប្រកាស​ចេញ​ផង​ដែរ។

​​

Hummer EV Edition 1 ​ដំណើរ​ការ​ម៉ូទ័រ​អគ្គិសនី​ចំនួន​បី ដែល​ផលិត​កម្លាំង​សរុប​បាន​ប្រមាណ ១០០០សេះ។ កម្លាំង​នេះ​អាច​ឲ្យ​រថយន្ត​ដែល​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​បួន​នេះ ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​ប្រហែល​ ៣វិនាទី ពេល​ប្រើ​ប្រាស់​ប្រព័ន្ធ “Watts to Freedom”។ ម៉ូទ័រ​អគ្គិសនី​នេះ​ដែរទទួល​បាន​ថាមពល​ពី​អាគុយ​លីចូម​ដែល​អាច​ឲ្យ​រថយន្ត​បើកបរ​បាន​ចម្ងាយ ៥៦៣​គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ ហើយ​ការ​សាក​ភ្លើង​ត្រឹម​១០​នាទី អាច​ឲ្យ​រថយន្ត​បើកបរ​បាន​ចម្ងាយ ១៦១​គីឡូម៉ែត្រ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Maxus បាននាំចូលរថយន្តប្រភេទ MPV ៨កៅអីមកកាន់ទីផ្សារកម្ពុជាជាមួយនឹងម៉ូឌែលថ្មី Maxus G50

ជាមួយនឹងការចូលចិត្តប្រើប្រាស់នូវរថយន្ត Toyota Sienna, Mitsubishi Xpander និង Kia Carnival ដែលក្លាយជាការពេញនិយមនៅតាមដងផ្លូវរបស់យើងនាពេលបច្ចុប្បន្ននេះ ហើយ Maxus Cambodia បានណែនាំនូវសមាជិកថ្មីរបស់ខ្លួនដោយការបង្ហាញនូវរថយន្តប្រភេទ MPV ៨កៅអីគឺ Maxus G50 ដែលម៉ូដែលថ្មីនេះបានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ។
ជាមួយនឹងរូបរាងយ៉ាងប្រណីត និងទាន់សម័យនៃរថយន្តប្រភេទ Multi-purpose Vehicle ដែលមានប្រវែងបណ្តោយ ៤,៨២៥មីលីម៉ែត្រ, ទទឹង ១,៨២៥មីលីម៉ែត្រ និងកំពស់ ១,៧៧៨មីលីម៉ែត្រ រួមជាមួយនឹងប្រវែងនៃគម្លាតពី​កង់មុខ ទៅ កង់ក្រោយ ២,៨០០មីលីម៉ែត្រ។ រថយន្ត Maxus G50ថ្មី មានលក្ខណៈពិសេសពីផ្នែកខាងមុខនៃប៉ាណារចនាជាក្រូមឆ្នូតៗមួយផ្ទាំងធំ អមជាមួយអក្សរឡូហ្គោ Maxus ហើយចង្កៀងមុខវិញឌីស្សាញជាមួយនឹងអំពូល LED daytime running ឆ្នូតៗ។ វាក៏បំពាក់ដោយយ៉ាន់ស្ព័រ បែបបន្ទាត់តួអក្សរដែលបំបែកជាផ្នែកៗពិតជាសាកសមជាមួយតួរថយន្ត ហើយនៅផ្នែកខាងក្រោយក៏បានរចនាឡើងជាមួយនឹងអំពូល LED យ៉ាងស្មើរគ្នាដែលធ្វើរថយន្តម៉ូឌែលនេះកាន់តែមានភាពទាក់ទាញ។

រថយន្តប្រភេទ MPV ៨កៅអីនេះមានបំពាក់ដោយគ្រឿងបរិក្ខារយ៉ាងសំបូរបែប និងទំនើប ដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នាកាន់តែមានភាពរីករាយនៅពេលបានបើកបរវា។ អ្នកបើកបរនិងអ្នករួមដំណើរនឹងទទួលបានការភ្ជាប់កម្មវិធីពីទូរស័ព្ទ ទៅកាន់រថយន្តជាមួយអេក្រង់ពណ៏ទំហំ ១២,៣អ៊ីញ ភ្លឺច្បាស់ត្រជាក់ភ្នែក។ វាបំពាក់មកជាមួយដំបូលលើ Panoramic Sunroof, ឧបករណ៏សាកថ្មទូរស័ព្ទឥតខ្សែ, តុសម្រាប់កៅអីជួរទីពីរដែលជួយសម្រួលដល់ការធ្វើការងារពេលកំពុងធ្វើដំណើរ និងរន្ធសាកទូរស័ព្ទជាច្រើនទៀត។


ក្រៅពីនេះទៀត វាមានលក្ខណៈពិសេសនិងមុខងារប្រើប្រាស់ជាច្រើនដូចជា កៅអីខាងមុខអូតូ, ការបញ្ឆេះរថយន្តដោយប្រើប៊ូតុងជាមួយនឹងសោរ smart key, ទ្វារគូទក្រោយអូតូ, និងកាមេរ៉ាថតក្រោយដែលអាចមើលបាន ៣៦០ ដឺក្រេជុំវិញរថយន្ត។

កម្លាំងនៃរថយន្ត Maxus G50 ថ្មីនេះត្រូវបានបំពាក់ដោយម៉ាស៊ីន ១,៥លីត្រ turbocharge ទំហំ ៤ស៊ីឡាំងហើយផ្តល់កម្លាំងខ្លាំង ១៦៥សេះ និងកម្លាំងបង្វិល ២៥០ញូតុនម៉ែត្រ។ កាន់តែពិសេសទៀតនោះវាត្រូវបានបំពាក់ដោយប្រអប់លេខអូតូ ៧វគ្គ ដែលធ្វើអោយរថយន្តមានកម្លាំងខ្លាំង និងសន្សំសំចៃការស៊ីប្រេងឥន្ធនៈ។
បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ រថយន្តនេះគឺពិតជាមានសុវត្ថិភាពខ្ពស់សម្រាប់គ្រួសារលោកអ្នកដែលមានបំពាក់មកជាមួយពោងសុវត្ថិភាពសម្រាប់ផ្នែកខាងមុខ និងផ្នែកចំហៀងរហូតដល់កៅអីជួរទី៣, ប្រព័ន្ធហ្វ្រាំង ABS និង EBD, ប្រព័ន្ធទប់លំនឹង, ប្រព័ន្ធផ្តល់ដំណឹងពីសម្ពាធកង់ និងប្រព័ន្ធជំនួយពេលចុះចំណោត ព្រមជាមួយប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។

ក្រុមហ៊ុន Maxus បានផ្តល់ជូនការធានារយៈពេល ឆ្នាំ ឬ ១០០,០០០គីឡូម៉ែត្រ ដើម្បីធ្វើឱ្យអតិថិជនរបស់ពួកគេកាន់តែមានទំនុកចិត្តលើគុណភាព និងបង្កើនទំនាក់ទំនងរវាងផ្នែកសេវាកម្មផងដែរ។
រថយន្ ត​Maxus G50 មានជម្រើសពីរដូចខាងក្រោមសម្រាប់លោកអ្នកជ្រើសរើស៖

  • រថយន្ត​ Maxus G50 1.5Turbo AT 2WD Lux ដែលមានតម្លៃ ៤៣ ០០០ដុល្លារ
  • រថយន្ត​ Maxus G50 1.5Turbo AT 2WD Lux+ ដែលមានតម្លៃ ៤៥ ០០០ដុល្លារ

ជាមួយនឹងតម្លៃ ព្រមទាំងលក្ខណៈពិសេសទាំងអស់នេះ តើលោកអ្នកគិតថាផ្នែកណាមួយនៃម៉ូឌែលនេះដែលក្រុមហ៊ុន Maxus Cambodia នឹងអាចប្រកួតប្រជែងលើទីផ្សាររថយន្តប្រភេទ MPV នេះ? ជាមួយនឹងអ្វីគ្រប់យ៉ាងដែលបានផ្តល់ដោយរថយន្ត Maxus G50 គឺតម្លៃគួរឱ្យទាក់ទាញដល់លោកអ្នកដែលកំពុងស្វែងរករថយន្តលក្ខណៈគ្រួសារ។ ហើយអ្វីដែលល្អបំផុតបន្ទាប់ទៀតនោះគឺការទទួលបទពិសោធន៍ថ្មីសម្រាប់លោកអ្នកដោយការទស្សនារថយន្តផ្ទាល់ និងធ្វើការបើកសាកល្បងនៅបន្ទប់តាំងបង្ហាញរថយន្ត Maxus Cambodia ដែលនៅក្បែរលោកអ្នក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត ISUZU D-MAX ២០២១ អាចធ្វើការកក់ចាប់ពីពេលនេះហើយ! (មានវីដេអូ)

នៅលើទំព័រផ្លូវការរបស់ក្រុមហ៊ុនផ្លូវការ Isuzu Cambodia បានធ្វើការប្រកាសបើកកក់នៅរថយន្តប្រភេទ Pick Up ជំនាន់ថ្មីឆ្នាំ២០២១ គឺរថយន្ត All-New Isuzu D-Max ស៊េរីឆ្នាំ ២០២១។ យ៉ាងណាមិញយើងមិនទាន់ដឹងថារថយន្តដែលនឹងមកដាក់លក់នៅកម្ពុជាមានលក្ខណៈទំនើបបែបណានៅឡើយទេ ចឹងមានតែរង់ចាំមើលទាំងអស់គ្នា។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង ក្រុមហ៊ុនអ៊ីស៊ូហ្ស៊ុ ខេ ខេមបូឌា (ស្ថិតនៅទល់មុខរព្រលានយន្តហោះពោធិ៍ចិនតុង)
ឬ ០២៣ ៩៥០ ០៨៤ ​/ ០១៧ ៨៨៨ ៥៩៤

ប្រភព៖ ហ្វេសប៊ុក Isuzu Cambodia

ទស្សនាវីដេអូ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីរបស់រូម៉ានី លក់នៅប្រទេសមួយតម្លៃត្រឹមជាង ១ម៉ឺនដុល្លារ

ក្រុមហ៊ុន​រថយន្ត​រូម៉ានី​បាន​បង្ហាញ​ចេញ​រថយន្ត Spring Electronic កាល​ពី​​សប្ដាហ៍​មុន ប៉ុន្តែ​មិន​បាន​បង្ហាញ​ចេញ​អំពី​តម្លៃ​សម្រាប់​លក់​លើ​ទីផ្សារ​នោះ​ឡើយ។

បើ​តាម​ក្រុមហ៊ុន Dacia ប្រចាំ​នៅ​ប្រទេស​ហុងគ្រី បាន​ឲ្យ​ដឹង​ថា​​រថយន្ត Dacia Spring Electronic ក្នុង​ប្រទេស​​ហុងគ្រី​គឺ​នឹង​មាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ ២០ ៩៧០​ដុល្លារ សម្រាប់​រថយន្ត ១០០​គ្រឿង​​ដំបូង ដែល​លក់​ក្នុង​យុទ្ធនាការ​កុម្ម៉ង់​ទិញ។ ប្រសិន​បើ​បូក​បញ្ចូល​ប្រាក់​ជំនួយ​ពី​រដ្ឋាភិបាល​នោះ​រថយន្ត​អគ្គិសនី​តូច​នេះ​​នៅ​សល់​តម្លៃ​ត្រឹម​ប្រមាណ ១២ ៨៩០​ដុល្លារ​ប៉ុណ្ណោះ។

រថយន្ត Spring Electric មាន​ដំណើរ​ការ​ដោយ​ម៉ូទ័រ​អគ្គិសនី​ចំនួន​មួយ​ ដែល​មាន​កម្លាំង​ ៤៤សេះ អាច​ជិះ​ដល់​ល្បឿន ១២៥​គ.ម/ម៉។ រថយន្ត​នេះ​អាច​បើកបរ​បាន​ចម្ងាយ​ប្រមាណ ២២៥​គីឡូម៉ែត្រ​​ពេល​សាក​ភ្លើង​ពេញ​សម្រាប់​ការ​បើកបរ​​គិត​បញ្ចូល​ទាំង​ក្នុង​ក្រុង​និង​លើ​ផ្លូវ​លាត​។ ប៉ុន្តែ​សម្រាប់​ការ​បើកបរ​ក្នុង​ក្រុង​អាច​បាន​ដល់​ចម្ងាយ ២៩៥​គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+